រដ្ឋាភិបាល​គ្រោង​ជួល​ជុល​ផ្លូវ ២២ខ្សែ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្នុង​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​អាជ្ញាធរ​ខេត្ត​បើក​កិច្ចប្រជុំ​ស្តី​ពី​ គម្រោង​វឌ្ឍនភាព​ជួសជុល​ផ្លូវ២២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​លើកមុខ​មាត់​ខេត្ត​ព្រះសីហនុ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ នៃ​វឌ្ឍនភាព​គម្រោង​ កែ​លម្អ​ផ្លូវ​ ២២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ក្នុង​នោះ​បង្ហាញ​ ឱ្យ​ឃើញ​រួមមាន១​. គម្រោង​អនុវត្ត​ប្រើប្រាស់​ថវិកា​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។ ២.ផែនការ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ទេសចរណ៍​នាគរាជ​។ ៣.ផែនការ​ស្តា​បនា​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្នុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​។ ​៤.គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជា​ការងារ​អទិ​ភាព​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២​។

ក្រសួង​នឹង​ប្រើប្រាស់​ថវិកាជាតិ​ជួសជុល​ផ្លូវ​ចំនួន៣កំណាត់​ ។ ក្រសួង​ក៏​មាន​គម្រោង​ប្រើប្រាស់​ឥណទាន​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ចំនួន១២ខ្សែ​ ក្នុង​នោះ​មានផ្លូវ​ចំនួន៦ខ្សែ​ គ្រោង​នឹង​ប្រើប្រាស់​ថវិកា​ ដែល​បាន​មក​ពី​សំណង់​បណ្តា​ក្រុមហ៊ុន​ ឬវិនិយោគ​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​ព្រះសីហនុ​ ដោយសារ​ការ​ដឹកជញ្ជូន​សំភា​រៈ​ផ្សេង​ៗបំរើ​ការ​ ក្នុង​ការសាងសង់​អាគារ​ប្រកប​អាជីវ​កម្ម​ធំៗ​តាមផ្លូវ​ ផ្វើ​ឱ្យ​ខូចខាត​ផ្លូវ​ក្នុង​ខេត្ត​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏​មាន​គម្រោង​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​កំពង់ផែ​ទទួលបន្ទុក​ (Overlay​) ផ្លូវ​លេខ៧០០​ ។ សរុប​ជា​រួម​គម្រោង​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ទាំង១២ខ្សែ​ មានផ្លូវ​លេខ​ ១០០​ , ៨១៤​ , ៨១៨​ , ១០៣​ ,១៤៣​ ,៧០១​ ,១០៨៣​ ,២០៩​ ,៨២៣​ ,៨២៧​ ,៨២១​ , ៨២៥​ ដែល​មាន​តម្រូវការ​ថវិកា​ ២៥.២៨៨លាន​រៀល​។

ដោយឡែក​គម្រោង​ឥណទាន​ថ្នាក់ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ផ្លូវ​ទាំង១២ខ្សែ​ក្នុង​ក្រុង​ បាន​បើក​ដំណើរការ​ការដ្ឋាន​ជួល​ជុល​ផ្លូវ​ចំនួន៦ខ្សែ​រួចមក​ហើយ​ រីឯ៦ខ្សែ​ផ្សេងទៀត​ រដ្ឋបាល​ខេត្ត​កំពុង​មានការ​ខ្វះខាត​ថវិកា​ រង់ចាំ​ប្រើប្រាស់​គម្រោងថវិកា​ក្នុង​ឆ្នាំ២០២០​។

លោក​ គួច​ ចំរើន​បាន​ថ្លែងអំណរគុណ​ដល់​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ដែល​បាន​ជួយ​ពន្លឿន​គម្រោង​ប្រើប្រាស់​ឥណទាន​ថ្នាក់ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​កំណាត់ផ្លូវ​ ១២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ឡើងវិញ​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ និង​កែ​លម្អ​សោភ័ណភាព​ និង​បរិស្ថាន​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជម្រុ​ញឱ្យ​ក្រុមការងារ​ជំនាញ​ ពិនិត្យមើល​លទ្ធភាព​ ក្នុង​ការ​កៀរគរ​ ឬខ្ចី​ប្រភព​ថវិ​កា​ផ្សេង​ៗ ដើម្បី​យក​មក​ស្ថាបនា​ ជួសជុល​កំណាត់ផ្លូវ៦ខ្សែ​ ដែល​ខ្វះ​ប្រភព​ថវិកា​ដែល​ជា​ឥណទាន​ថវិកា​ថ្នាក់ក្រោម​ជាតិ​ និង​កែ​លម្អ​ផ្លូវ​ផ្សេង​ៗទៀត​ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការ​សំ​ខាន់​ៗនៅពេល​ខាងមុខ​មាន​ដូចជា​ បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០២០​ និង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២២ខាងមុខ​៕

ខេត្តកំពត​កាន់តែ​មាន​សក្ដានុពល​ក្រោយ​ការ​ចាប់ផ្តើម​អនុវត្ត​តាម​ប្លង់​គោល​អភិវឌ្ឍន៍​

0

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ និង​អនុវត្ត​តាម​ប្លង់​គោល​ជាស្ថាពរ​សំរាប់​ខេត្តកំពត​ ដើម្បី​ធ្វើជា​ផែនទី​ចង្អុល​ផ្លូវ (Road​ Map​) នៃ​ផែនការ​អភិវឌ្ឍន៍​ ដែល​កាន់តែ​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​ កាន់តែ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​រួម​។

យោង​តាម​លិខិត​ ដែល​មានការ​ចុះហត្ថលេខា​របស់​អភិបាលខេត្ត​កំពត​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ សមិទ្ឋិ​ផល​ជា​ប្រវត្តិសាស្ត្រ​ នៃ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ និង​ក្រុង​កំពត​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​សេចក្តី​សម្រេច​លេខ០០៣​ សសរ​ ចុះ​ថ្ងៃទី៥​ កក្កដា​ ឆ្នាំ២០១៨​ ដើម្បី​ជួយ​គាំទ្រ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ និរន្តរភាព​សម្រាប់​គ្រប់​សម័យកាល​។

លិខិត​ដដែល​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​អនុវត្តន៍​ដោយ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​អង្គភាព​ពាក់​ព័ន្ឋលើ​ចំណុច​សំ​ខាន់​ៗរួមមាន​ ទី១​ ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ខេត្តកំពត​ ដល់​មហាជន​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ទូលំទូលាយ​ ទី២​ លើក​គំរោង​និង​រៀបចំផែនការ​អភិវឌ្ឍ​នានា​ ដោយ​យោង​លើ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្រុង​ជាគោល​គ្រឹះ​ ។ ទី៣​ ទប់ស្កាត់​រាល់​ការសាងសង់​ និង​អភិវឌ្ឍន៍​ដី​ ដែល​មិន​គោរព​តាមច្បាប់​ និង​ផ្ទុយពី​ខ្លឹមសារ​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បាន​កំណត់​។

​ទី៤​ បន្ត​កសាង​ផែនការ​ប្រើប្រាស់​ដី​នៅ​តាម​គ្រប់​ឃុំ​ សង្កាត់​ និង​ធ្វើការ​តាមដាន​ ត្រួតពិនិត្យ​ សិក្សា​ កែសម្រួល​ និង​វាយ​តម្លៃ​ប្រសិ​ទ្ឋ​ភាព​នៃ​ការអនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​ខេត្តកំពត​ និង​ទី៥​ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្តកំពត​ក្នុងរយៈពេល៥ឆ្នាំ​ម្តង​ តាម​ករណី​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

នៅក្នុង​ប្លង​គោល​សំដៅ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ ចាប់់​ពីឆ្នាំ២០១៩​ ដល់​ឆ្នាំ២០៣០​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នៅក្នុង​ខេត្តកំពត​ ជាពិសេស​តំបន់​ទីរួមខេត្ត​តែម្ដង​ ក្រៅពី​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ ពង្រីក​ផ្លូវថ្នល់​បន្ថែម​ មានការ​ដាក់​បំភ្លឺ​អគ្គិសនី​នៅ​តាម​ដងផ្លូវ​ និង​សួនច្បារ​នោះ​ ថែមទាំង​មានការ​សាងសង់​ស្ពាន​បន្ថែមចំនួន៣កន្លែង​ ឆ្លងកាត់​ព្រែក​កំពត​។ លើស​ពីនេះ​ នៅ​មានការ​អភិវឌ្ឍ​ផ្សារ​រាត្រី​ និង​ការ​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ថ្មី​ ដោយ​ភ្ជាប់​ជាមួយ​ផ្លូវវាង​ក្រុង​ដែល​មានស្រាប់​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ បាន​មានប្រសាសន៍​ថា​ ​ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗ ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ​ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​ នៅក្នុង​មូលដ្ឋាន​ណាមួយ​មាន​ភាព​សមស្រប​ និង​ដើម្បី​ជំរុញ​ការប្រើ​ប្រាស់​ដី​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ លោក​បន្ត​ថា​ ប្លង់​គោល​បាន​កំណត់​តំបន់​អភិវឌ្ឍ​ន៍​ផ្សេង​ៗគ្នា​ ដូចជា​ តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ តំបន់​ធ្វើ​កសិកម្ម​ និង​តំបន់​ទេសចរណ៍​ជាដើម​។

លោក​បន្ត​ថា​“ប្លង់​គោល​អាច​អនុវត្តន៍​បាន​ ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​នេះ​មានប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​”។

លោក​ជាវ​ តាយ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​និង​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ជាច្រើន​ ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​។

លោក​បាន​បញ្ជាក់​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។ លោក​បន្ត​ថា​ “ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ កំពង់ផែ​ទេសចរណ៍​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ បាន​មានប្រសាសន៍​ថា​ “ខេត្តកំពត​ពេលនេះ​ បាន​ចាប់ផ្តើម​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ជា​បណ្ដើរ​ៗហើយ​”៕

លោ​កវង្សី​ វិស្សុត​៖ កម្ពុជា​ចង់បាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អាមេរិក​

0

អត្ថ​បទៈ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ កម្ពុជា​ចង់បាន​ការ​វិនិយោគ​បន្ថែម​កាន់តែ​ច្រើន​ពី​អាម៉េរិក​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​បង្កើត​ការងារ​ និង​បង្កើន​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ក៏ដូចជា​ដើម្បី​តភ្ជាប់​កម្ពុជា​ ទៅកាន់​ខ្សែ​សង្វាក់​ផលិតកម្ម​នៅក្នុង​តំបន់​ និង​ពិភពលោក​ ជាពិសេស​គឺ​ការផ្ទេរ​នូវ​ចំណេះដឹង​ ផ្នែក​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​សហគ្រិនភាព​ជាដើម​។

លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពីដើម​សប្តាហ៍​នេះ​ បាន​ជួប​ជាមួយ​គណៈប្រតិភូ​ក្រុម​ប្រឹ​ក្សារ​ធុរកិច្ច​អា​មេ​រ៉េ​រិច​-អាស៊ាន​ (US​-ASEAN​ Business​ Council​) ដែល​ដឹកនាំ​ដោយ​លោក​ Alexander​ Feldman​ និង​លោក​ Michael​ W. Wichalak​។ លោក​បាន​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ប្រកប​ដោយ​បរិ​យា​ប័ន្នសម្រាប់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូល​ដោយ​ជំរុញ​បង្កើន​ពិពិធ​កម្ម​ និង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ដោយ​បាន​លើ​ឡើង​វិធានការ​អន្តរា​គម​ន៍​ធំៗ​ចំនួន៤​ ដូចជា​ ទី១​ វិធានការ​ស្រូប​យក​ការ​ប៉ះទង្គិច​ផលវិបាក​ ពី​វិបត្តិ​ណាមួយ​ជាយថាហេតុ​។

ទី២​.វិធានការ​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ ក្នុង​នោះ​មានការ​បង្កើន​ភាព​ប្រកួតប្រជែង​តាមរយៈ​ ការកាត់បន្ថយ​ថ្លៃដើម​ ជាពិសេស​ការ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​អគ្គិសនី​, ការ​ធ្វើ​ពិពិធ​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​ និង​ទីផ្សារ​ទី៣​.វិធានការ​រក្សា​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​មាន​ទាំង​គោលនយោបាយ​សារពើពន្ធ​និង​គោល​នយោបាយ​រូបិយវត្ថុ​ និង​ទី៤​.បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​សាធារណៈ​ ដើម្បី​កសាង​រដ្ឋបាល​សាធារណៈ​មួយ​ ដែល​កាន់តែ​ស្អាតស្អំ​, ឆ្លាតវៃ​ និង​ខ្លាំងពូកែ​មាន​សមត្ថភាព​ខ្ពស់​។

ដោយឡែក​ក្នុង​ជំនួប​ជាមួយ​រវាង​លោក​ Alexander​ Feldman​ និង​លោក​ សុខ​ ចិន្ដា​សោភា​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយ​រដ្ឋ​មន្ដ្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ​ និង​ច្បាប់់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​នឹងអាច​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ដល់​សកម្មភាព​ ដែល​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​និយោជិត​ និង​ការទទួលខុសត្រូវ​សង្គម​ ដែល​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​មួយចំនួន​បាន​ធ្វើ​នា​ពេល​កន្លងមក​។

លោក​ Alexander​ Feldman​ ប្រធាន​គណៈប្រតិភូ​បាន​អបអរសាទរ​ចំពោះ​ការ​បញ្ចប់​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​ខាងលើ​ និង​បាន​សន្យា​ថា​នឹង​ជំរុញ​ឱ្យ​មាន​គម្រោង​វិនិយោគ​បន្ថែម​ទៀត​របស់​អាមេរិក​មក​កម្ពុជា​៕

តើ​សេដ្ឋកិច្ច​ចិន​កំពុង​ជួប​ផលវិបាក​យ៉ាងដូច​ម្តេច​ក្រោយ​ភាព​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ការ​ផ្អាក​សង្រ្គាម​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ រវាង​អាមេរិក​ និង​ចិន​អ្នកវិភាគ​សេដ្ឋកិច្ច​និយាយ​ថា​ទិន្នន័យ​ថ្មី​បង្ហាញថា​ សេដ្ឋកិច្ច​ចិន​កំពុង​ដើរឆ្ពោះ​ទៅ​រក​ការ​ធ្លាក់ចុះ​ដែល​នឹង​មានផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

ខួប​នៃជ​ម្លោះ​ពាណិជ្ជកម្ម​បាន​បង្ហាញ​លទ្ធផល​នៅ​លើ​តារាងពិន្ទុ​មួយ​ ដែល​សេដ្ឋកិច្ច​ចិន​បាន​ឈាន​ដល់​កំពូល​លើ​អាមេរិក​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ១៤ភាគរយ​ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់១៨ពាន់​លាន​ដុល្លារ​ អាមេរិក​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង៣៨​ ភាគរយ​ជាមួយ​តម្លៃ២៣ពាន់​លាន​ដុល្លារ​។

លើស​ពីនេះ​ តួលេខ​ត្រីមាស​ដំបូង​បាន​រក​ឃើញ​ការនាំចេញ​ខ្ពស់​ ពី​ប្រទេស​ចិន​ជាមួយនឹង​អត្រាកំណើន៦​,៤ភាគរយ​គួរឲ្យ​ភ្ញាក់ផ្អើល​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ នៅ​ឯក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំ​បំផុត​របស់​ជប៉ុន​ Normura​ បាន​និយាយ​ថា​ អត្រាកំណើន​ត្រីមាស​ទី១​ ជា​ការយល់​ច្រឡំ​ ពីព្រោះ​ក្រុមហ៊ុន​ចិន​ បាន​រក្សាទុក​ទំ​និញ​ធំៗ​ជាច្រើន​ នៅក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​ខ្ពស់​ជាង​មុន​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​។

អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តួលេខ​មានការ​ធ្លាក់ចុះ​នៅ​ត្រីមាស​ទីពីរ​ ខណៈ​ដែល​ឈ្មួញ​កណ្តាល​ជប៉ុន​ជឿ​ថា​ អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ ដែល​នៅសល់​ពី​ចិនដីគោក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ស្មាន​ថា​ ផល​ប៉ះពាល់​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ អាច​ឈាន​ដល់១​,២ ពាន់​ពាន់​លាន​ដុល្លារ​ ដល់​ផលិតផល​សរុប​ក្នុង​ស្រុកលើ​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​បាន​ប្រឈម​នឹង​កំនើ​នយឺ​តយ៉ាវ​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​។

ប្រសិនបើ​ការព្យាករណ៍​ការព្យាករណ៍​ពិតប្រាកដ​ នោះ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថយ​ចុះ​ជាង​ពាក់កណ្តាល​ ហើយនឹង​បញ្ចប់​នៅ​អត្រាកំណើន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក៥​,៨ភាគរយ​ ឆ្នាំ២០២០ខាងមុខ​។ នៅពេល​ចាប់ផ្តើម​ធ្លាក់ចុះ​វិនិយោគទុន​ក្នុង​វិស័យ​ផលិតកម្ម​ នឹង​កាត់បន្ថយ​ការ​រឹត​បន្តឹង​សេដ្ឋកិច្ច​ ដែល​កំពុងតែ​ជួប​បញ្ហា​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Nomura​។

វិស័យ​ផលិតកម្ម​គឺជា​សសរ​ស្តម្ភ​ដ៏​ចម្បង​ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​ កំពុង​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដូចជា​ ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ប្រាក់ចំណេញ​ និង​ជៀសវាង​ពន្ធគយ​។

ឧទាហរណ៍​ ការផលិត​កង់​រាប់​លាន​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ដោយសារ​ក្រុមហ៊ុន​ផលិត​ពី​ប្រទេស​ចិន​ កំពុងធ្វើការ​វិនិយោគ​មកកាន់​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ផលិតកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក​។

ក្រុមហ៊ុន​ផលិត​កង់​ដូចជា​ Shanghai​ General​ Sports​ គ្រោង​នឹង​បើក​រោងចក្រ​ថ្មី​នៅ​ភ្នំពេញ​ ខណៈ​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ពីរ​របស់​ចិន​ឈ្មោះ​ Evergrand​ Bicycle​ និង​ XDS​ Bicycle​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ឆ្នាំនេះ​។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។ កាលពី​ឆ្នាំមុន​រោងចក្រ​កម្ពុជា​បាន​ផលិត​កង់​ជិត​ ១,៤ លាន​គ្រឿង​មានតម្លៃ​ ២៨៧​ លាន​ដុល្លារ​។

ក្រុមហ៊ុន​ផលិត​កង់​ធំ​បំផុត​មួយ​របស់​ពិភពលោក​ក្រុមហ៊ុន​ Giant​ Manufacturing​ Co​. បាន​ធ្វើការ​គណនា​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ នឹង​ដួល​រលំ​ ហើយ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​រោងចក្រ​ផលិត​ចេញពី​ប្រទេស​ចិន​។

លោកស្រី​ Bonnie​ Tu​ ប្រធាន​ក្រុមហ៊ុន​ Giant​ បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ ថា​ “កាលពី​ឆ្នាំមុន​ ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​ សម័យកាល​នៃ​ការផលិត​នៅ​ប្រទេស​ចិន​ និង​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចប់​”។

លោកស្រី​ Tu​ បាន​និយាយ​ថា​ “នៅពេល​លោក​ Trump​ ប្រកាស​ផែនការ​ពន្ធ​ចំនួន​ ២៥ភាគរយ​ យើង​គិតថា​វា​ជា​រឿង​យ៉ាងធ្ងន់ធ្ងរ​មួយ​។ យើង​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​”៕

តម្លៃ​សម្ភារៈសំណង់​ហក់​ឡើងជា​ថ្មី​ស្រប​ពេល​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​កើនឡើង​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សម្ភារៈសំណង់​បាន​ហក់​ឡើងជា​ថ្មី​ ស្រប​ពេល​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ កើនឡើង​ជិត៧០ភាគរយ​ នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ ដែល​ធ្វើឲ្យ​តម្រូវការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​បន្ថែម​។

យោង​តាម​ក្រុមហ៊ុន​ស៊ីម៉ងត៍​ជីប​ម៉ុង​ (Chip​ Mong​ Insee​ Cement​ Corporation​) បាន​ឲ្យដឹង​ថា​ តម្រូវការ​ស៊ីម៉ងត៍​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​រហូតដល់៩លាន​តោន​នៅ​ឆ្នាំនេះ​ ពោល​គឺ​កើនឡើង​ជិត៩០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។តម្លៃ​សម្ភារៈសំណង់​បាន​កើនឡើង១០ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ ក៏​កំពុង​បង្កើន​ការនាំចូល​វត្ថុធាតុ​ដែក​សំណង់​ពី​បណ្តា​ប្រទេស​នានា​ដូចជា​ ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​ផលិត​ដែក​ Hoa​ Phat​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​បាន​រាយការណ៍​ថា​ ការ​លក់​ដែក​បាន​កើនឡើង២៨​,៦៨ភាគរយ​ ដោយ​កម្ពុជា​ជា​អ្នកទិញ​ភាគច្រើន​។ ការនាំចេញ​របស់​ក្រុមហ៊ុន​ផលិត​ដែកថែប​ ប្រទេស​វៀតណាម​បាន​កើនឡើង​ដល់​ ២៤៦ភាគរយ​ពីឆ្នាំ​មុន​។ ប្រទេស​កម្ពុជា​បាន​ទិញ​ដែកថែប​ជិត ៤៥​,៤៣០តោន​ ពី​ក្រុមហ៊ុន​នេះ​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ក្រុមហ៊ុន​ Hoa​ Phat​ បាន​ឲ្យដឹង​ក្នុង​របាយការណ៍​ត្រីមាស​ទី១ឆ្នាំនេះ​ថា​ “ការនាំចេញ​ដែក​បាន​ច្រើនជាង ៧៧​,០០០តោន​ ក្នុង​នោះ៥៩ភាគរយ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ប្រទេស​កម្ពុជា​”។

លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​ផលិត​ដែកថែប​ចិន​ Baowu​ កំពុង​វិភាគ​ពី​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ ដែល​មាន​កែច្នៃ​ដែល​មាន​សមត្ថភាព​ផលិត១​,៥តោន​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ ដើម្បី​បង្វែរ​ជាតិ​ដែក​ទៅជា​ដែកថែប​ទៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ដាក់​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​ដែកថែប​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​។ ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ការ​ដឹកជញ្ជូន​ដ៏​ធំ​មួយ​។

គ្រឿងបរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​ នៅ​តំបន់​ Aksu​ ភាគ​ខាងជើង​ឆៀង​ខាងលិច​ប្រទេស​ចិន​ដែល​មាន​ចំងាយ២​,៤៨០ម៉ាយ​ពី​រាជធានី​ភ្នំពេញ​៕

ក្រុង​ប៉ោយប៉ែត​ចងចំណង​មេត្រីភាព​ជាមួយ​ក្រុង​សេអ៊ូល​សាធារណរដ្ឋ​កូរ៉េ​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

បន្ទាយ​មាន​ជ័យៈ​ ក្រុង​ប៉ោយប៉ែត​បាន​ចងចំណង​មេត្រីភាព​ជាមួយ​ខ័ណ្ឌ​ចុង​ណូហ្គូ​ នៃ​ក្រុង​សេអ៊ូល​ សាធារណៈ​រដ្ឋ​កូរ៉េ​ តាមរយៈ​កិច្ចប្រជុំ​ទ្វេរ​ភាគី​ស្តី​ពី​ ចំណង​មេត្រីភាព​រវាង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រតិភូ​ខណ្ឌ​ចុង​ណូហ្គូ​ ក្រុង​សេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​។

កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលាក្រុង​ប៉ោយប៉ែត​ កាលពីដើម​សប្តាហ៍​នេះ​ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ គាត​ ហ៊ុល​ អភិបាល​ នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​ប្រតិភូ​ភាគី​សាធារណរដ្ឋ​កូរ៉េ​ ដឹកនាំ​ដោយ​លោក​ គីម​ យ៉ុង​ជុង​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ចុង​ណូហ្គូ​ ក្រុង​សេអ៊ូល​។

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ និង​ប្រតិភូ​រដ្ឋបាល​ខណ្ឌ​ចុង​ណូហ្គូ​ បាន​ប្រជុំ​ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​ធ្វើ​បទ​បង្ហាញ​ពី​សក្តា​នុ​ពល​នៃ​ក្រុង​ និង​ខណ្ឌ​ទាំងពីរ​ទៅវិញទៅមក​ និង​បាន​ផ្តួចផ្តើម​គំនិត​នឹង​ឈាន​ទៅចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ក្រោយពី​ទទួល​បាន​គោល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។

គណៈប្រតិភូ​ខណ្ឌ​ចុង​ណូហ្គូ​ ក្រុង​សេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​ បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​របស់​ក្រុង​ប៉ោយប៉ែត​ ដែល​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ និង​ជាគោល​ដៅ​ចំណាប់​អារម្មណ៍​នៃ​អ្នក​វិនិយោគ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។

កិច្ចប្រជុំ​ទ្វេភាគី​នេះ​ ផ្តោត​សំខាន់​ទៅលើ​គោលដៅ​សំ​ខាន់​ៗចំនួន៦ចំណុច​ ដូចជា​ទី១​ បង្កើន​ទំនាក់ទំនង​ជា​មិត្តភាព​ជិតស្និទ្ធ​ ដោយ​ផ្អែក​ទៅលើ​ការគោរព​ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុង​ប៉ោយប៉ែត​ និង​ខណ្ឌ​ចុង​ណូហ្គូ​។ ទី​ ២-លើកកម្ពស់​ការយល់​ដឹងពី​គ្នា​ និង​ប្រជាពលរដ្ឋ​ ព្រមទាំង​គាំទ្រ​សកម្មភាព​ផ្លាស់​ប្តូរ​នៅក្នុង​វិស័យ​ដែល​មាន​ចំណាប់​អារម្មណ៍​រួមគ្នា​ ដូច​ជាៈ​ សេដ្ឋកិច្ច​ វប្បធម៌​ សិល្បៈ​ កីឡា​ និង​ការអប់រំ​។ ទី​ ៣-បង្កើន​បរិយាកាស​ជា​មិត្តភាព​ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ តាមរយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចំណេះដឹង​ដើម្បី​បម្រើ​ផលប្រយោជន៍​ និង​ការអភិវឌ្ឍន៍​នៃ​ក្រុង​ និង​ខណ្ឌ​ទាំងពីរ​។ទី៤​-លើកទឹកចិត្ត​ដល់​ការិយាល័យ​ អង្គភាព​ពាក់ព័ន្ធ​ ដើម្បី​លើកកម្ពស់​កិច្ចសហការ​នៅក្នុង​តំបន់​ដែល​បាន​ឯកភាព​គ្នា​ តាមរយៈ​កិច្ច​ព្រម​ព្រាង​ដាច់ដោយឡែក​ពីគ្នា​ នៅក្នុង​ទម្រង់​អនុស្សារ​ណៈ​ នៃ​ការយោគយល់​គ្នា​នៅពេល​ចាំបាច់​។

ទី​ ៥-ធ្វើទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ បទពិសោធន៍​ ដែល​ជា​កិច្ចការ​មានប្រយោជន៍​រួមគ្នា​ ដើម្បី​លើកកម្ពស់​មិត្តភាព​ និង​គាំទ្រ​យ៉ាងសកម្ម​ដល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មិនមែន​រដ្ឋាភិបាល​ ពាណិជ្ជករ​ និង​ប្រជាជន​ក្នុង​តំបន់​វប្បធម៌​។ និង​ទី៦​ ៦-ខ្លឹមសារ​ទាំងអស់​ខាងលើ​នេះ​ គឺ​សម្រាប់​បញ្ជាក់​ពី​ឆន្ទៈ​នៃ​ការ​ធ្វើ​ទំនាក់ទំនង​រវាង​ក្រុង​ប៉ោយប៉ែត​ និង​ខណ្ឌ​ចុង​ណូហ្គូ​។ អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​នឹង​ត្រូវ​បង្កើត​ ដើម្បី​ចុះហត្ថលេខា​នៅ​ខណ្ឌ​ចុង​ណូហ្គូ​ ក្រុង​សេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​ បន្ទាប់ពី​ទទួល​បានការ​យល់ព្រម​ពី​ រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អ្នក​វិនិយោគ​សឹង្ហ​បុរី​កំពុង​បង្ហាញ​ឥទ្ធិពល​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​រាជធានី​ភ្នំពេញ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​អ្នក​វិនិយោគ​សឹង្ហ​បុរី​បាន​ចាប់់​ដៃ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ បាន​បង្ហាញ​ភាព​លេច​ត្រដែត​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដែល​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុងភ្នំពេញ​ នៃ​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ក្រុងភ្នំពេញ​។

វត្តមាន​នៃ​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ នៅ​ក្បែរ​ទីក្រុង​កោះ​ពេជ្រ​នេះ​ គឺ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ The​ Bridge​ កំពស់៤៥ជាន់ ​(ទុន​វិនិយោគ៣០០លាន​ដុល្លារ​) និង​អគារ​ The​ Peak​ កំពស់៥៥ជាន់ ​(ទុន​វិនិយោគ៥០០លាន​ដុល្លារ​) ដែ​លប​ណ្តុំ​ដោយ​អាគារ​លំនៅ​ដ្ឋាន​ ការិយាល័យ​ សណ្ឋាគារ​លំដាប់​ពិភពលោក​ Shangri​-La​ និង​ផ្សារ​ទំនើប​ស្តង់​ដា​អន្តរជាតិ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ វិនិយោគ​ដោយក្រុម​ហ៊ុន​ The​ World​ Bridge​ Land​ របស់​អ្នកឧកញ៉ា​ សៀ​ ឫទ្ធី​ និង​ក្រុមហ៊ុន​លំ​ដាប់​ពោ​ភព​លោក​មក​ពី​ប្រទេស​សិង្ហបុរី​ Oxley​-Holding​(Cambodia​) Co​.,Ltd​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ​Century21​ Cambodia លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ សង្កាត់​ទន្លេ​បា​សាក​ ជា​តំបន់​មាន​ប្រជាប្រិយ​ភាព​ និង​មាន​សក្ដានុពល​ខ្លាំង​ ស័ក្ដិសម​ទៅ​នឹង​វត្តមាន​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ប្រចាំ​ទី​ក្នុង​រាជធានី​ភ្នំពេញ​។ លោកស្រី​បន្ត​ថា​ សម្រាប់​វត្តមាន​អគារ​សហ​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ដូចជា The​ Bridge​, The​ PeAk​ បាន​ជួយ​បង្កើន​នូវ​សោភ័ណភាព​ និង​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​ ដែល​ជា​វា​ការ​ជួយ​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់ទៅ​ដល់​បណ្តា​អ្នក​វិនិយោគ​ធំ​ និង​បណ្តា​ក្រម​ហ៊ុន​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​អគារ​ដ៏​ធំ​ស្គឹមស្គៃ​ទាំង២នេះ​ ថែមទាំង​បាន​ជួយ​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​ ដែល​ក្រៅពី​ការ​ផ្តល់​ចំណូល​ដល់​ជាតិ​ តាមរយៈ​ការ​បង់ពន្ធ​ ថែមទាំង​បាន​ចូលរួម​ផ្តល់​នូន​បទពិសោធន៍​ និង​ចំណេះដឹង​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​ការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជាច្រើន​កន្លែង​ផង​ដែរ​”។

លោក​ឧកញ៉ា​ សៀ​ ឫទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ The​ World​ Bridge​ Land​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ ដោយ​បង្ហាញ​ពី​ភា​ពមោទន​ចំពោះ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក​ ដែល​មាន​ជំនាញ​ខ្ពស់​មក​ពី​ប្រទេស​សិង្ហបុរី​។

លោក​ឧកញ៉ា​បន្ត​ថា​ “ការដែល​គេស​ម្រេច​ចិត្ត​ចូល​មកកាន់​កម្ពុជា​ មិនមែន​ជា​ការ​ប្រថុយប្រថាន​នោះ​ទេ​ ពួកគេ​បាន​សិក្សា​យ៉ាង​លម្អិត​ និង​ជឿជាក់​យ៉ាង​ប្រាកដ​លើ​ទីផ្សារ​ទើប​គេ​ចូល​មក​”។ លោក​ឧញ៉ា​បន្ថែម​ថា​ “វត្តមាន​របស់​អគារ ​The​ Peak​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ ដើម្បី​បញ្ចប់​គម្រោង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ វា​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​”។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​ ក្រៅពី​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ដែល​ល្បីឈ្មោះ​នៅ​លើ​សាកលលោក​ ក៏​មាន​វត្តមាន​ផ្សារ​ទំនើប​ Capital​ Mall​ ដែល​មាន​ចំនួន៥ជាន់​ផង​ដែរ​”។ លោក​ឧកញ៉ា​បន្ត​ថា​ “មូលហេតុ​ដែល​ខ្ញុំ​ ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​សិង្ហុ​បុរី​ ក៏​ព្រោះតែ​ក្រុមហ៊ុន​មួយ​នេះ​មាន​ភាព​ជំនាញ​ច្បាស់លាស់​ ក្នុង​វិស័យ​សាងសង់​អគារ​ពាណិជ្ជកម្ម​ធំ​នៅ​លើ​ពិភពលោក​”។

​លោក​ឧកញ៉ា​បញ្ជាក់​ទៀ​tថា​ “មិនយូរ​ទៀត​ទេ​ អគា​មួយ​នេះ​នឹង​ចូលខ្លួន​មក​បម្រើ​វិស័យ​ពាណិជ្ជកម្ម​បែប​ទំនើប​នៅ​កម្ពុជា​ បន្ថែម​ពីលើ​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ The​ Bridge​ មួយទៀត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​តំបន់​ទន្លេបាសាក់​មាន​ភាព​លេចធ្លោ​”៕

រយៈពេល៦ខែ​ដើមឆ្នាំ​នេះ​ ខុន​ដូ​ចំនួន​ ៥,៨៥៣យូនី​តបាន​ដាក់​លក់​លើ​ទីផ្សារ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ វិស័យ​ខុន​ដូ​ដែល​មាន​ កំពុង​ដាក់​ចូល​ទីផ្សារ​នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ​នេះ​មាន​រហូតដល់​ចំនួន៥៨៥៣យូនី​ត ស្មើ​កើនឡើង៥៥.៥ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​ ដែល​ទើប​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia ​ដែល​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី១០​ កក្កដា​នេះ​បាន​ឲ្យដឹង​ថា​ ត្រីមាស​ទី២នេះ​មាន​ខុន​ដូ​ចំនួន៥គម្រោង​ ដែល​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ មាន​ទាំង​អគា​ប្រភេទ​ចម្រុះ​ និង​តម្លៃ​សមរម្យ​ដូចជា​One​ Park​ ​Axis​ Residents​, Vista​ Condo​ និង​ Diamond​ Twin​ ជាដើម​ ធ្វើ​ឱ្យ​ចំនួន​ខុន​កើន​ឡើ​ត ១៣៩៣​យូនី​ត ពោល​កើន​ឡើ​ប្រមាណ ២៧.៧ភាគរយ​។

លោកស្រី​អាន​ សុធី​តា​ នាយិកា ​CBRE​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​នៅក្នុង​សម្ពោធ​របាយការណ៍​នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​បាន​ងាក​មរ​កប្រជាពលរដ្ឋ​ខ្មែរ​វិញ​ ​ដូច្នេះហើយ​បាន​ជា​អ្នក​វិនិយោគ​ភាគច្រើន​ផ្តោត​ផល​នៅក្នុង​ស្រុក​។ លោកស្រី​បន្ត​ថា​ “ទន្ទឹម​នឹងគ្នា​នោះ​យើង​ឃើញ​គម្រោង​ចំនួន២ទៅ៣​ ដែល​ទទួល​បាន​ជោគជ័យ​ ដូចជា​គម្រោង​ Urban​ Village​ ​និង​កម្រោ​ងផ្សេង​ៗទៀត​។

អ្នកនាង​បន្ត​ថា​ “បើ​ខុន​ដូ​មានតម្លៃ​សមរម្យ​ ប្រជាជន​ខ្មែរយើង​មាន​ទំនោរ​ទៅ​រក​ទិញ​ខុន​ដូ​ដោយសារតែ​ ការរស់នៅ​ក្នុង​ខុន​ដូ​មាន​ភាព​ងាយស្រួល​ និង​កណ្តាល​ក្រុង​”។

លោកស្រី​អាន​ សុធី​តា​បាន​បន្ថែម​ថា​ ឧទាហរណ៍​ខុន​ដូ​ក្នុង​មួយ​យូនី​តតម្លៃ​ប្រហែល​ ៧ម៉ឺន​ដុល្លារ​ ពួកគាត់​អាច​ទិញ​នៅក្នុង​ក្រុង​បាន​ តែ​មិន​អាចយ​កតម្លៃ​នេះ​ទិញ​ផ្ទះនៅ​ក្នុង​ក្រុង​ទិញ​មិនបាន​នោះ​ទេ​។ ចឹង​បើ​ទៅ​នៅផ្ទះ​ ពួកគាត់​អាច​ទៅ​រស់នៅ​ឆ្ងាយ​ ប្រមាណ​ជាង​ ៧ ទៅ១០គីឡូម៉ែត្រ​ពីទី​ក្រុង​។ ​ចឹង​តម្លៃ​នេះ​ អាចយ​កទៅ​ទិញ​ខុន​ដូ​អាច​រស់នៅ​ក្នុង​កណ្តាល​ក្រុង​ យ៉ាង​ហោ​តណាស់​ប្រមាណ​ជា២គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចេញចូល​ ព្រោះតែ​បច្ចុប្បន្ន​ចរាចរណ៍​មានការ​កកស្ទះ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ទៀត​ថា​ ម្យ៉ាងទៀត​ធនាគារ​ក៏​មានការ​ផ្តល់​កម្ចី​ ទៅ​ឱ្យ​អ្នកទិញ​ខុន​ដូ​ ដែល​ខុសពី​លើក​មុន​ ដែល​មិន​មាន​ធនាគារ​ឬអ្នក​អភិវឌ្ឍន៍​ណា​ ផ្តល់​កម្ចី​ទៅលើ​ការអភិវឌ្ឍន៍​ខុន​ដូ​នោះ​ទេ​ដោយសារតែ​ ពួកគេ​គិតថា​មាន​ហា​នី​ភ័យ​ខ្ពស់​”។

ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហាក់​មានការ​ចាប់​អា​រម​ណ៍​លើ​ការទិញ​ខុន​ដូរ​សម្រាប់​រស់នៅ​ និង​ដាក់​ជួល​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បែក​មក​អភិវឌ្ឍន៍​ខុន​ដូ​តម្លៃ​សមរម្យ​ ដើម្បី​ចាប់​យក​ទីផ្សារ​ក្នុង​ស្រុក​ ដែល​ខុសកាល​ពីលើ​កមុន​៕

រដ្ឋមន្រ្តី​សាធារណៈ​ការ​អះអាង​ថា​ រដ្ឋាភិបាល​កំពុង​អនុវត្តន៍​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៦​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ និង​កំពុង​អនុវត្តន៍​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៦​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​ក្នុង​ការ​ចាប់ផ្តើម​ពង្រីក​ហេ​ដ្ឋា​រចន​សម្ព័ន្ធ​ដឹកជញ្ជូន​ នៅក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​មានគុណ​ភាព​ និង​ប្រសិទ្ធិ​ភាព​កាលពី​ថ្ងៃទី៩​ កក្កដា​កន្លងមក​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្តន៍​ និង​គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំ​ខាន់​ៗ​មួយចំនួន​ ដូចជា​ ផ្លូវជាតិ​លេខ២​ ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៨​ ស្ពាន​និង​កំពង់ផែ​ ដោយ​លើកកម្ពស់​គុណភាព​ និង​ពង្រីក​បន្ថែម​ឱ្យ​សមស្រប​តាម​ការ​រីកចម្រើន​ លើ​វិស័យ​ដឹកជញ្ជូន​របស់​ប្រទេសជាតិ​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​ការងារ​សាងសង់​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ មាន​តួនាទី​ផ្ដល់​សេវា​សាធារណៈ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ធ្វើ​យ៉ាងណា​បង្ខិត​សេវា​សាធារណៈ​ឱ្យ​ជិត​ប្រជាពលរដ្ឋ​ តាមរយៈ​ការចុះបញ្ជី​យានយន្ត​ ការប្រឡងយក​បណ្ណ​បើកបរ​ និង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​កម្មវិធី​ថែទាំ​ផ្លូវ​ ROAD​ CARE​ Mobile​ App​ ជាដើម​។

ទាក់ទង​នឹង​គំរោង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ស៊ុន​ ចាន់​ថុ​លបាន​ឱ្យ​ដឹង​ថា​ ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឡើងវិញ​ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ នៅ​ខេត្ត​ព្រះសីហនុ​ គឺជា​ការចាំបាច់​ ព្រោះថា​ផ្លូវ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ជាតិ​ ដូចនេះ​យើង​ត្រូវ​ពង្រឹង​ និង​ពង្រីក​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ចក្ខុវិស័យ​ គឺ​ធ្វើ​ផ្លូវ​ឱ្យ​បាន​មាំ​។

លោក​ទេស​រដ្ឋមន្ត្រី​ថា​ “យើង​ត្រូវ​ពង្រឹង​ និង​ពង្រីក​ការ​កសាង​ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ជាតិ​ ប្រកបដោយ​គុណភាព​”។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ បានឱ្យ​ដឹង​ដែរ​ថា​ ​កិច្ចប្រជុំ​រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ក្នុង​ត្រួត​ពិន​ត្យ​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​នានា​ពាក់ព័ន្ធ​ប្រព័ន្ធ​លូ​មេ​រំដោះ​ទឹកភ្លៀង​ ប្រព័ន្ធ​លូ​មេ​រំដោះ​ទឹក​កខ្វក់​ និង​ការស្ថាបនា​ផ្លូវ​ដែល​មានការ​ខូចខាត​ទូទាំង​ខេត្ត​ព្រះសីហនុ​ទាំងមូល​។

លោក​បន្ត​ថា​ “ដើម្បីឲ្យ​គម្រោងការណ៍​ទាំងអស់​ខាងលើ​នេះ​ ទទួល​បា​នប្រសិទ្ឋ​ភាព​ខ្ពស់​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​ ចូលរួម​សហការ​ប្រកប​ដោយ​ឆន្ទះ​ខ្ពស់​”៕

ក្រសួងទេសចរណ៍​កម្ពុជា​៖ អាស៊ាន​បាន​អនុម័ត​ផែនការ​បង្កើត​ការងារ​និង​ជំនាញ​ដល់​យុវជន​ក្នុង​តំបន់​របស់​ខ្លួន​

0

ដោយ​ ម៉ា​ណេត​

សៀម​រា​បៈ​ គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (ATPMC​) បាន​ឯកភាព​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ ដើម្បី​ផ្ដល់​ការ​បណ្តុះបណ្តាល​ និង​ទទួលស្គាល់​អ្នកជំនាញ​ក្នុង​ផ្នែក​ផ្សេង​ៗទៀត​ ក្រៅពី​ផ្នែក​សណ្ឋាគារ​ និង​ធ្វើដំណើរ​ក្នុង​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​ លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (MRA​)។

ការ​ឯកភាព​គ្នា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ (ATPMC​) ជួប​ប្រជុំ​ពិសេស​នៅ​ខេត្តសៀមរាប​ នា​ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០១៩​។

កន្លងមក​ ប្រទេស​សមាជិក​អាស៊ាន​ បាន​ខិតខំ​បណ្តុះបណ្តាល​យុវជន​តាម​ស្តង់​ដា​រួម​អាស៊ាន​ លើ​មុខជំនាញ​ចំនួន៣២​ នៃ​សេវាកម្ម​សណ្ឋាគារ​ និង​ធ្វើដំណើរ​ ដោយ​អាស៊ាន​បាន​បណ្តុះបណ្តាល​គ្រូ​ និង​អ្នក​វាយតម្លៃ​បង្គោល​អាស៊ាន​ ដាក់ចុះ​អនុវត្ត​កម្មវិធី​សិក្សា​រួម​អាស៊ាន​ជាដើម​។

កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អាស៊ាន​ថា​ មាន​ភាព​នាំមុខ​គេ​ក្នុង​ការអនុវត្ត​ស្តង់​ដា​បណ្តុះបណ្តាល​ខាងលើ​នោះ​ បាន​បណ្តុះបណ្តាល​គ្រូបង្គោល​ជាង៦០០នាក់​ មាន​សិស្ស​និស្សិត​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ តាមកម្ម​វិធី​អាស៊ាន​ពេញលេញ​ប្រមាណ​ ៤,០០០នាក់​ ហើយ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ភាគច្រើន​ បាន​អនុវត្ត​កម្មវិធី​អាស៊ាន​នេះ​។

កិច្ចប្រជុំ​ពិសេស​នៅ​ខេត្តសៀមរាប​ នា​ពេលនេះ​ បាន​ពិភាក្សា​ឯកភាព​បន្ថែម​លើ​ជំនាញ​ម៉ាស្សា​ និង​ជំនាញ​ផ្នែក​រៀបចំ​ព្រឹត្តិ​ការណ៍​ (MICE​) ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ MRA​ នេះ​នៅពេលអនាគត​ ហើយ​កម្ពុជា​ទទួលបន្ទុក​រៀបចំ​ស្តង់​ដា​បណ្តុះបណ្តាល​ម៉ាស្សា​។

កិច្ច​ព្រមព្រៀង​ MRA​ មាន​គោលបំណង​សម្រួល​បម្លាស់ទី​ការងារ​ នៃ​អ្នកជំនាញ​អាស៊ាន​ (បច្ចុប្បន្ន​មាន​ ៣២ជំនាញ​)នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ តាមច្បាប់​នៃ​ប្រទេស​សមាជិក​នី​មួយ​ៗ និង​ស្របតាម​យន្តការ​អាស៊ាន​។ យុវជន​ដែល​អាច​មានឱកាស​បម្លាស់ទី​ លុះត្រាតែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ តាម​ស្តង់​ដា​កម្មវិធី​អាស៊ាន​ ឬមានការ​ទទួលស្គាល់​ដោយ​អាស៊ាន​៕