ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​គ្រោង​នឹង​សាក​ល្បង​បច្ចេកវិទ្យា​ 5G នៅ​កម្ពុជា​ក្នុង​ខែកក្កដា​នេះ​

0

ដោយ​ ម៉ា​ណេត​

វៀតណាមៈ​ ក្រុមហ៊ុន​ Viettel​ វៀតណាម​ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​អនុវត្ត​ការសាកល្បង​បច្ចេកវិទ្យា5​G នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ VN​ Express​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​នេះ​ផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក ​Nhong​ Dinthon​ អគ្គនាយករង​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Viettel​ Cambodia​ ឬMetfone​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ ហើយ​កំពុងធ្វើការ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ដំឡើង​ឧបករណ៍​បញ្ជូន​ទិន្នន័យ5​G ដើម្បី​ចាប់ផ្តើម​ការសាកល្បង​ក្នុង​ខែ​នេះ​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃអង្គារ​ ភាគី​ទាំងពីរ​ក៏បាន​សន្យា​ថា​ នឹង​ចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ខ្លួន​ វិនិយោគ​លើ​វិស័យ​អេឡិចត្រូនិក​ សុខភាព​អេឡិចត្រូនិក​ ការអប់រំ​អេ​ឡិច​ត្រូ​និច​ កសិកម្ម​អេ​ឡិច​ត្រូ​និច​ ទីក្រុង​ឆ្លាត​ និង​Internet​ ជាដើម​។

កាលពី​ឆ្នាំមុន​ ក្រុមហ៊ុន​មិត្ត​ហ្វូ​នបា​នក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូង​ គេ​នៅ​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា 4.5​G LTE​ ។ វា​ក៏បាន​តំឡើង​ស្ថានីយ៍​ផ្សាយ 4​G ចំនួន១០០នៅ​ទន្លេសាប​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​តំបន់​មួយ​ដែល​មាន​ល្បឿន​ Internet​ យឺត​។

កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុន​ Viettel​ ដើម្បី​សាកល្បង​សេវា 5​G នៅ​កម្ពុជា​បាន​មកដល់​ពេល​មួយ​ខែ​ ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា 5​G ជាលើកដំបូង​នៅ​វៀតណាម​។ ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងព័ត៌មាន​ និង​គមនាគមន៍​របស់​វៀតណាម​ដើម្បី​សាកល្បង​សេវាកម្ម 5​G របស់​ខ្លួន​រហូតដល់​ថ្ងៃទី​ ២១​ ខែមករា​ឆ្នាំ​ ២០២០​។

បច្ចេកវិទ្យា 5​G ជា​បច្ចេកវិទ្យា​ជា​ជំនាន់​ចុងក្រោយ​នៃ​ការ​ភ្ជាប់​ Internet​ ចល័ត​ ហើយ​ផ្តល់​ល្បឿន​លឿន​ និង​ការ​ភ្ជាប់​ដែល​អាច​ជឿជាក់​បាន​លើ​ស្មា​តហ្វូ​ន និង​ឧបករណ៍​ផ្សេងទៀត​ បើ​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា 3​G និង 4​G ដែល​មានស្រាប់​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ធ្វើតេស្ត​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ផ្លូវការ​ដោយ​ផ្ទាល់​លើ​បច្ចេកវិទ្យា 5​G ដំបូងបង្អស់​នៅ​កម្ពុជា​។ ការ​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​នេះ​មានឈ្មោះ​ថា​ “ជម្រុ​ញការ​អភិវឌ្ឍ​កម្ពុជា​សម្រាប់​អនាគត​ នៃ​ការ​តភ្ជាប់​និង​ការរស់នៅ​បែប​ឌីជីថល​”៕

រដ្ឋាភិបាល​នឹង​លើកយក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ពិភាក្សា​នៅ​ថ្ងៃស្អែក​នេះ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ​រដ្ឋាភិបាល​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នៅ​ថ្ងៃទី​ ១២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​មួយ​នេះ​កាន់តែ​មានការ​រីកចម្រើន​ ហើយ​ការប្រើ​ប្រាស់​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ កាន់តែ​មាន​ការី​កលូតលាស់​គ្រប​ដណ្តប់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។

ជាមួយ​គ្នាន​នោះ​ ប្រតិបត្តិ​ការ​អាជីវកម្ម​តាម​អន​ឡាញ​ដូចជា​ ការទិញ​ទំនិញ​ លក់ទំនិញ​ ការ​កក់​សេវាកម្ម​ ការ​ជួញដូរ​ទំនិញ​ និង​សេវាកម្ម​នានា​ ក៏​មានសន្ទុះ​កើនឡើង​ខ្លាំង​ផង​ដែរ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ក្នុង​ប្រទេស​កម្ពុជា​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ឬហៅ​ថា​ E-Commerce​ សំដៅលើ​សកម្មភាព​ទិញ​លក់ទំនិញ​ កក់​សេវាកម្ម​ និង​ទូទាត់​កម្រៃ​តាមរយៈ​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ ដែល​អាច​នាំមក​នូវ​កាលានុវត្ត​ភាព​អាជីវ​កម្ម​ថ្មី​ៗយ៉ាងច្រើន​ សម្រាប់​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស​ ដើម្បី​ចូលរួម​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​។

យ៉ាងណាក៏ដោយ​ពាណិជ្ជកម្ម​ប្រភេទ​នេះ​ ចាំបាច់​តម្រូវឲ្យ​មានច្បាប់​ សម្រាប់​គ្រប់គ្រង​រាល់​ប្រតិបត្តិ​ការ​ជួញដូរ​ ដើម្បី​ធានា​បាន​សុក្រឹតភាព​ និង​សុវត្ថិភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។

ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នេះ​ ក្រសួង​ពាណិជ្ជកម្ម​ ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​កម្មវិធី​គាំទ្រ​កិច្ច​អភិវឌ្ឍ​ពាណិជ្ជកម្ម​ (TDSP​) ផ្តល់​ដោយ​ម្ចាស់​ជំនួយ​ពហុភាគី​ គ្រប់គ្រង​ដោយ​ធនាគារពិភពលោក​ បាន​ផ្តួចផ្តើម​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ «ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​» ដើម្បី​ជួយ​សម្រួល​ និង​គ្រប់គ្រង​រាល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​សម្រាប់​ពាណិជ្ជករ​ និង​សាធារណជន​ទូទៅ​។

ច្បាប់​ E-Commerce​ នេះ​មាន​ ១២ជំពូក​ និង​ចែកចេញជា​ ៩០មាត្រា​ ដែល​មាន​ដាក់បញ្ចូល​លំអិត​នូវ​បទ​ប្ប​ញត្តិ​ផ្សេង​ៗ ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ និង​ការប្រើ​ប្រាស់​ហត្ថលេខា​តាម​អន​ឡាញ​ឲ្យ​ស្រប​ទៅ​នឹង​ស្តង់​ដា​អន្តរជាតិ​ ដើម្បី​គ្រប់គ្រង​ និង​ការ​ការពារ​អ្នកប្រើ​ប្រាស់​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ចំណាយ​ និង​ទិញទំនិញ​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ និង​ភាគី​ពាក់ព័ន្ធ​សំ​ខាន់​ៗ ដូចជា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​, ក្រសួង​យុត្តិធម៌​, ធនាគារជាតិ​, ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ដែល​បាន​ធ្វើការ​សិក្សា​ស៊ីជម្រៅ​អំពី​គំរូ​ច្បាប់​ E-Commerce​ អន្តរជាតិ​ សំដៅ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ចំណេះដឹង​ និង​ការប្រើ​ប្រាស់​ពាក្យ​បច្ចេកទេស​ទាំងឡាយ​ ដែល​មាននៅ​ក្នុង​ច្បាប់​ថ្មី​មួយ​នេះ​ មុន​ពេលធ្វើការ​បញ្ជូន​ឲ្យ​រដ្ឋសភា​ជាតិ​ ពិនិត្យ​ និង​អនុម័ត​៕

ប្រធាន​ CVEA​ ៖ បើ​ធ្វើការ​បាន​ប្រាក់ខែ​តិច​គួរ​សាកល្បង​ចាប់​អាជីព​ភ្នាក់ងារ​លក់​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ យុវជន​ភាគច្រើន​ក្រោយពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​ ឬចប់​មហាវិទ្យាល័យ​ តែង​ប្រាថ្នា​ការងារ​ល្អ​មាន​ប្រាក់ខែ​ច្រើន​ និង​អង្គុយ​នៅក្នុង​ក្រុមហ៊ុន​ដ៏​ធំ​ដែល​ល្បីឈ្មោះ​។ ទាំងនេះ​វា​គ្រាន់តែ​ជា​ក្ដី​ប្រាថ្នា​ និង​ការ​ចង់បាន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង​ ហាក់​មិនបាន​សម្រេច​នោះ​ឡើយ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​លើកឡើង​ថា​ ការបម្រើ​ការងារ​ផ្នែក​វិស័យ​អចលនទ្រព្យ​ក្នុងនាម​ជា​ភ្នាក់ងារ​ គេ​មិនសូវ​ជា​រំពឹង​ទៅលើ​ប្រាក់ខែ​នោះ​ទេ​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​ចំណូល​ច្រើន​ ត្រូវតែ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ទើប​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ច្រើន​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Century​ 21​ Mekong​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ថា​ ជា​ផ្នត់គំនិត​ទូទៅ​ ចំពោះ​ការ​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ គឺ​គេ​តែង​គិតទៅ​លើ​ប្រាក់ខែ​ ប៉ុន្តែ​ចំពោះ​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ មាន​ភាព​ខុសគ្នា​ពី​ការងារ​ទូទៅ​ ដោយសារតែ​នៅក្នុង​ការ​បំពេញភារកិច្ច​ ជា​ភ្នាក់ងារ​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ តប​ទៅ​នឹង​លទ្ធផល​របស់​ពួកគេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការ​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​លក់​អចលនវត្ថុ​ ប្រៀបបានទៅ​នឹង​ការ​ធ្វើជំនួញ​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នោះ​”។ លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​ គឺ​ពួកគាត់​មាន​ក្រុមហ៊ុន​ស្រាប់​រួច​ទៅ​ហើយ​ គ្រាន់តែ​គាត់​ខំប្រឹង​លើ​តួនាទី​ ដើម្បី​ទទួល​បាន​ចំណូល​ជាការស្រេច​”។

លោក​បន្ថែម​ថា​ “បើ​បុគ្គលិក​ផ្នែក​នេះ​ខំប្រឹង​កាន់តែ​ខ្លាំង​ ចំណូល​ដែល​ទទួល​បាន​កាន់តែ​ច្រើន​”។លោក​បន្ត​ទៀត​ថា​ “តាមពិត​ការ​ទន្ទឹងរង់ចាំ​ទទួល​ចំណូល​ពី​ប្រាក់ខែ​ វា​ប្រៀបបានទៅ​នឹង​ការ​ដាក់​សម្ពាធ​ និង​បិទ​ឱកាស​របស់​ខ្លួន​យ៉ាង​ដូច្នោះ​។

លោក​សុ​ខនី​មបាន​បន្ត​ថា​ ភាព​ជាក់ស្ដែង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការងារ​ជា​ភ្នាក់ងារ​លក់​ អាច​មានលទ្ធភាព​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​ច្រើនជាង​ប្រាក់ខែ​ដោយ​ឥត​កំណត់​។ ទាំងអស់​នេះ​មិនមែន​មានន័យថា​ លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​បោះបង់​ការងារ​ដែល​ខ្លួន​កំពុងតែ​ធ្វើ​ដោយ​ក្ដី​ស្រឡាញ់​ទាំងស្រុង​នោះ​ទេ​ ប៉ុន្តែ​វា​គ្រាន់​ជា​ចំណុច​ដែល​ត្រូវ​ពិចារណា​៕

មហាសេដ្ឋី​អង់គ្លេស​មួយ​រូប​ទិញ​ខុន​ដូ​តម្លៃ​ ៥៤លាន​ដុល្លារ​ជា​តម្លៃ​កំណត់ត្រា​ខ្ពស់​បំផុត​នៅ​សឹង្ហ​បូរី​

0

ដោយ​ Donald​ Lee​

សឹង្ហ​បូរី​: លោក​ James​ Dyson​ ស្ថាបនិក​ក្រុមហ៊ុន​ Dyson​ Ltd​ បាន​ទិញ​ខុន​ដូ​តម្លៃ​ ៥៤​,២លាន​ដុល្លារ​ ដែល​តម្លៃ​មួយ​ខ្ពស់​បំផុត​នៅ​ប្រទេស​សឹង្ហ​បូរី​។

យោង​តាម​កំណត់ត្រា​របស់​សឹង្ហ​បូរី​ លោក​ Dyson​ ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Dyson​ Ltd​ បាន​បញ្ជាទិញ​ខុន​នេះ​ ដែល​មាន​កុងត្រា​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​រយៈពេល៩៩​ ឆ្នាំ​ នៅ​ថ្ងៃទី២០​ ខែមិថុនា​កន្លងមក​នេះ​។

ប្រតិបត្តិ​ការ​បញ្ជាទិញ​នេះ​ បាន​បំបែក​ឯតទគ្គកម្ម​អចលនទ្រព្យ​ សម្រាប់​ការទិញ​យូនី​តខុន​ដូ​ថ្លៃ​បំផុត​នៅ​សឹង្ហ​បូរី​ ដែល​ប្រហែល​ពាក់កណ្តាល​នៃ​តម្លៃ​ស្នើសុំ១០០លាន​ដុល្លារ​។

យូនី​តខុន​ដូ​នេះ​ស្ថិតនៅ​ជាន់ទី៦២​ ដល់​ជាន់ទី៦៤​ នៃ​មជ្ឈមណ្ឌល ​Tanjong​ Pagar​ ដែល​មានតម្លៃ ៣​,២ពាន់​លាន​ដុល្លារ​ ជា​អាគារ​អភិវឌ្ឍ​ចម្រុះ​មាន​កម្ពស់២៩០​ ម៉ែត្រ​នៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​របស់​ប្រទេស​សឹង្ហ​បូរី​។

លោក​ Dyson​ ដែល​ជា​ជនជាតិ​អង់គ្លេស​ បាន​គ្រោង​ធ្វើការ​បញ្ជាទិញ​នេះ​ បន្ទាប់ពី​ក្រុមហ៊ុន​របស់​លោក​បាន​ប្រកាស​ផែនការ​ បើក​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ប្រទេស​សឹង្ហ​បូរី​ ហើយ​បាន​ផ្លាស់​ប្តូរ​ការិយាល័យ​កណ្តាល​នៅ​ចក្រភព​អង់គ្លេស​ ទៅកាន់​ប្រទេស​សឹង្ហ​បូរី​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​ បាន​ប្រាប់​កាសែត​ The​ Business​ Times​ ថា​“ដោយសារតែ​ការសម្រេច​ចិត្ត​រក​ទីស្នាក់ការ​នៅ​សឹង្ហ​បូរី​ និង​ការ​ផ្តោត​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​នោះ​។

ពិត​ណាស់​ James​ Dyson​ បាន​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​ (សឹង្ហ​បូរី​)។

ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​សឹង្ហ​បូរី​ ហាក់​ប្រទះ​បញ្ហា​កាលពី​ពីរបី​ឆ្នាំមុន​ អាជ្ញាធរ​បាន​បន្ថែម​ការ​រឹតត្បិត​លើ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​អ្នកទិញ​។ ឥលូវ​ជនបរទេស​ត្រូវតែ​បង់ពន្ធ​អចលនទ្រព្យ​ចំនួន២០ភាគរយ​ ដើម្បី​ទិញ​អល​ចន​ទ្រព្យ​ចាប់តាំងពី​ច្បាប់​ថ្មី​ត្រូវ​បាន​អនុវត្ត​កាលពី​ឆ្នាំមុន​ ហើយ​ស្មើនឹង​ប្រាក់​ប្រហែល១០លាន​ដុល្លារ​ សម្រាប់​ការទិញ​ខុន​ដូ​របស់​លោក​ Dyson​៕

ខេត្ត​កែប​គ្រោង​បង្កើត​ “វិថី​លក់​ម្ហូបអាហារ​” ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

ខេត្ត​កែ​បៈ​ អាជ្ញាធរ​ខេត្ត​កែប​គ្រោង​នឹង​រៀបចំ​បង្កើត​ “វិថី​លក់​ម្ហូបអាហារ​” ថ្មី​មួយទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ ក្នុង​ការ​ស្នាក់នៅ​ឱ្យ​បាន​យូ​រ។

អភិបាលរងខេត្ត​កែប​លោក​ស្រី​អ៊ុល​ ភី​រុ​ណបានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​គម្រោង​នេះ​ នៅ​ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ កត្តា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​កែ​លម្អ​សោភណភាព​ ការគ្រប់គ្រង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ទីក្រុង​ គួបផ្សំ​និង​សក្តា​នុ​ពល​របស់​ខេត្ត​កែប​ បាន​ធ្វើឲ្យ​ខេត្ត​មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡើង​ និង​ទទួល​បាន​កំ​ណើ​ភ្ញៀវ​ទេសចរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ឆ្លើយ​យត​បនឹ​ងយុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។

លោកស្រី​បន្ត​ថា​ “ការរៀបចំ​ឲ្យ​មាន​”វិថី​លក់​ម្ហូបអាហារ​”ក៏​នឹងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​សម្រាក​លម្ហែ​កម្សាន្ត​ នៅ​ខេត្ត​កែប​កាន់តែ​ច្រើន​ និង​ចំណាយពេល​ស្នាក់នៅ​យូរថ្ងៃ​”។

លោកស្រី​បន្ថែម​ថា​ ការរៀបចំ​ ” វិថី​លក់​ម្ហូបអាហារ​ ” នឹង​ត្រូវ​ជ្រើ​រើស​ដាក់​ជូន​អភិបាលខេត្ត​ ពិនិត្យ​សម្រេច​ និង​មាន​គោលការណ៍​បន្ត​ ដើម្បី​ដាក់បញ្ចូល​ក្នុង​ស្តង់​ដា​ទីក្រុង​ស្អាត​ និង​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ ទីក្រុង​ស្អាត​លើក​ទី៣​ ឆ្នាំ២០២១​-២០២៣​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ Royal​ One​ គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ Royal​ One​ របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ងប្រធាន​ក្រុមប្រឹក្សា​ភិបាល​ បាន​នឹង​កំពុង​ស្វែងរក​ក្រុមហ៊ុន​សាងសង់​អន្តរជាតិ​សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ខែធ្នូ​ឆ្នាំ២០១៩​ ខាងមុខនេះ​។

អ្នកនាង​ តាំង​ សុ​ជាតិ​ បុគ្គលិក​ផ្នែក​ទីផ្សារ​ និង​លក់​របស់​ក្រុមហ៊ុន​ OTK​ Royal​ Co​., Ltd ​ដែល​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ Royal​ Group​ បានឱ្យ​នៅ​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ បន្ទាប់ពី​សម្ពោធ​បុក​គ្រឹះ​សាងសង់​ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​មិនទាន់​រកបាន​នូវ​ក្រុមហ៊ុន​សាងសង់​នូវ​អគារ​នេះ​នៅឡើយ​ទេ​ ដូច្នេះហើយ​បាន​ជា​ការ​រដ្ឋា​ននៃ​អគារ​នេះ​ គ្មាន​គ្រឿងចក្រ​សាងសង់​ ដោយសារតែ​ក្រុមហ៊ុន​ដែល​មាន​ស្តង់ដារ​ និង​មាន​បទ​ពិសោធ​ក្នុង​ការសាងសង់​អគារ​ខ្ពស់កប់ពពក​បែបនេះ​។

អ្នកនាង​បន្ត​ថា​ “រហូតមកដល់​ពេលនេះ​ មាន​ក្រុមហ៊ុន​អន្តរជាតិ​ប្រហែល៤​ ទៅ៥​ ក្រុមហ៊ុន​ដែល​បាន​ដាក់ពាក្យ​ដេញថ្លៃ​ក្នុង​ការ​សាង​សង​អគារ​នេះ​”។ អ្នកនាង​បន្ថែម​ថា​ “ក្រុមហ៊ុន​នឹង​ធ្វើការ​ការ​ជ្រើសរើស​ក្រុមហ៊ុន​មួយ​ ក្នុងចំណោម​ក្នុង​ក្រុមហ៊ុន​ទាំងនោះ​ ដើម្បី​ឱ្យ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​ ពោល​គឹ​ខែធ្នូ​ខាងមុខ​ ដោយ​មិន​បង្អង់​យូ​នោះ​ទេ​”។

អ្នកនាង​តាំង​ សុ​ជាតិ​ បាន​បន្ថែម​ថា​ រហូតមកដល់​ពេល​ក្រុមហ៊ុន​បាន​លក់​គម្រោង​បាន​ប្រហែល១៥ភាគរយ​ហើយ​ ទៅលើ​បន្ទប់​ការិយាល័យ​ ដោយសារតែ​ទីផ្សារ​ការិយាល័យ​មាន​ភាព​ទាក់ទាញ​ជាង​ តែ​សម្រាប់​អា​ផា​តមិន​មិនទាន់​លក់​អស់​នៅឡើយ​ទេ​។ នៅពេល​នេះ​ ក្រុមហ៊ុន​មាន​កា​រិយា​លក​ល់​នៅក្នុង​ទីក្រុង​តៃ​វាន់​ និង​នៅ​កម្ពុជា​ដោយ​ក្នុង​នោះ​លក់​ទៅ​អោយ​ទីផ្សារ​ជប៉ុន​ និង​កូរ៉េ​ តែ​មិន​ទាក់​ដាក់​លក់​ទៅ​ក្នុង​ទីផ្សារ​ចិន​នៅឡើយ​ទេ​ តែបើ​ដាក់​លក់​នៅ​ទៅ​ទីផ្សារ​ចិន​ គឺ​មិនដល់​មួយឆ្នាំ​ទេ​ នឹង​លក់​អស់ហើយ​ ព្រោះ​ទីផ្សារ​ចិន​មាន​ទំហំ​ធំជាង​បណ្តា​ប្រទេស​នានា​។

បច្ចុប្បន្ន​អគារ​របស់​ក្រុមហ៊ុន ​Royal​ Group​ នេះ​ កំ​ពុង​ហុំ​ព័ទ្ធ​ដោយ​របង​ដែល​បង្ហាញ​ពី​ទ្រង់ទ្រាយ​នៃ​អាគារ​ និង​ចាក់សោ​បិត​ជិត​ ព្រមទាំង​គ្មាន​គ្រឿងចក្រ​សំណង់​សាង​សង់​ផ្សេង​ៗនៅក្នុង​នៃ​អគារ​។

អ្នកឧកញ៉ា ​គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​បោះទុន​ទឹកប្រាក់​ចំនួន២៣០លាន​ដុល្លារ​ សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់៦៨ជាន់​ និង​បាន​ប្រកាស​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ មានឈ្មោះ​ថា​ Royal​ One​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​ អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Royal​ One​ នឹង​ប្រើប្រាស់​នូវ​សេវាកម្ម​ចម្រុះ​ដូចជា​ ខុន​ដូ​, ផ្សារ​ទំនើប​ សណ្ឋាគារ​ ក្លឹប​កំសាន្ត​ ក្លឹប​ហាត់ប្រាណ​ ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។ លោក​ឧកញ៉ា​ គិត​ ធាង​ ជា​ប្រធាន​ក្រុមហ៊ុន​ Royal​ One​ និង​ជា​អនុប្រធាន​សម្ព័ន្ធ​ Royal​ Group​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ មាន​កំពស់​រហូតដល់៦៨ជាន់​ ក្នុង​នោះ៦ជាន់ក្រោម​ដី​ និង៦២ជាន់លើ​អាកាស​ស្មើនឹង​កំពស់២៣០ម៉ែត្រ​។ គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ៤,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាង​សង​ចំនួន៥ឆ្នាំ​។ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​នឹង​ចូលរួម​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

វៀតណាម​ពន្លឿន​ផ្លូវ​ល្បឿន​លឿន​ពី​ហូ​ជី​ម៉ិញ​មកកាន់​ព្រំដែន​បាវិត​ដើម្បី​តភ្ជាប់​ជាមួយ​គំរោង​ផ្លូវ​ល្បឿន​លឿន​នា​ពេល​ខាងមុខ​

0

ដោយ​ Donald​ Lee​

ហូជីមិញៈ​ រដ្ឋាភិបាល​វៀតណាម​កំពុង​ពន្លឿន​ការសាងសង់​ ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ជាមួយ​ក្រុង​បាវិត​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ ដែល​គំរោង​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅកាន់​ទីក្រុង​បាវិត​នា​ពេល​អនាគត​។

អាជ្ញាធរ​ វៀតណាម​ក៏បាន​អនុម័ត​ផ្សារ​ទំនើប​ និង​អភិវឌ្ឍន៍​ស្ថានីយ​សេវាកម្ម​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​ ហូជីមិញ​-ម៉ុ​កបាយ​ផង​ដែរ​។

គំរោង​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ចែកចេញជា​បី​ដំណាក់កាល​ ដោយ​គម្រោង​ដំណាក់កាល​ទី១​ នៃ​គម្រោង​ផ្លូវ​ទីក្រុង​ហូជីមិញ​ ម៉ុ​កបាយ​នឹង​ផ្តោត​លើ​ផ្លូវ៣៣គីឡូម៉ែត្រ​ពីទី​ក្រុង​ហូជីមិញ​ ទៅ​ខេត្ត​តៃ​នីង​ វៀតណាម​។ បន្ទាប់ពី​ការ​បញ្ចប់​ការសាងសង់​ផ្លូវ​ដែល​អាច​បើកបរ​ ក្នុង​ល្បឿន​រហូតដល់១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ គំរោង​ផ្លូវ​ល្បឿន​លឿន​ ដំណាក់កាល​ទី២នឹង​មាន​ប្រវែង២០​,៥គីឡូម៉ែត្រ​ពី​តាយ​នីង​ទៅ​ម៉ុ​កបាយ​ ដែល​អាច​បង្កើន​ល្បឿន​បើកបរ​រហូតដល់៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ និង​ដំណាក់កាល​ទីបី​ នឹង​រួមបញ្ចូល​ការពង្រីក​ទទឹង​ផ្លូវ​ហាយ​វេ​ពី​ផ្លូវ៦គន្លង​ ទៅ៨គន្លង​។

គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ផ្លូវជាតិ​លេខ១​ សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​នឹង​ពង្រីក​ចាប់ពី​គីឡូម៉ែត្រ១៥៩​ ដល់​គីឡូម៉ែត្រ​លេខ១៦៤និង​ពង្រីក​ទទឹង​ផ្លូវ​ ដើម្បី​សម្រួល​រថយន្ដ​កុងតឺន័រ​ពី​ភ្នំពេញ​ ទៅ​ទីក្រុង​ហូជីមិញ​តាមរយៈ​ទីក្រុង​បាវិត​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​មាន​ប្រវែង​ប្រមាណ១៦០គីឡូម៉ែត្រ​។

ក្រុង​បាវិត​ ដែល​ជាទី​ក្រុង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឆ្លងកាត់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ បន្ទាប់ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ និង​វៀតណាម​បាន​បញ្ចប់​។

វិស័យ​ឯកជន​រួម​ជាមួយ​វិនិយោគិន​បរទេស​ មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ បាន​វិនិយោគ​រួច​ទៅ​ហើយ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីក្រុង​បាវិត​ ដែល​មានការ​គាំទ្រ​ដោយ​ការ​ធ្វើឲ្យ​ភាព​ប្រសើរ​ឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​។

ក្រៅពី​វិស័យ​ឧស្សាហកម្ម​ វិស័យ​លក់រាយ​បាន​វិនិយោគ​យ៉ាងច្រើន​ នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ និង​ស្ថានីយ៍​សេវាកម្ម​។

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ ហើយ​បាន​ចាប់ផ្តើម​ការសាងសង់​ និង​អភិវឌ្ឍ​ទីក្រុង​រណប​ ដែល​មានឈ្មោះ​ថា​ទីក្រុង​រណប​ ហេង​ ហេង​ និង​ទីក្រុង​រណប​ Empire​ World​។

ដោយមាន​ការ​វិនិយោគ​ជាមួយ​កាស៊ីណូ​ សណ្ឋាគារ​ និង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នៅ​តំបន់​នោះ​ អ្នកវិភាគ​រំពឹង​ថា​ វិស័យ​អចលនទ្រព្យ​នឹង​រីក​ចំរើន​នា​ពេល​អនាគត​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បា​ក សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​នៅក្នុង​ទីក្រុង​បាវិត​នឹង​កើនឡើង​ ខណៈ​ដែល​ក្រុម​អ្នកវិភាគ​ អចលនទ្រព្យ​បាន​កំណត់​រួចមក​ហើយ​ថា​ វា​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នា​ពេល​អនាគត​ ដោយសារ​ទីតាំង​ស្ថិតនៅ​កណ្តាល​របស់​ខ្លួន​ រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​”។

លោក​បន្ត​ថា​ “ក្រុម​បាវិត​ត្រូវ​បាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​យ៉ាង​ល្អ​ និង​មាន​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​មាន​អំណោយផល​ ក្នុង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​របស់​វៀតណាម​”។លោក​បន្ត​ថា​ “ដោយ​មើលឃើញ​នូវ​លក្ខខ័ណ្ឌ​អំណោយផល​នេះ​ហើយ​ ទើប​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ក្រុង​បាវិត​ ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង២ទៀត​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់់​ឧស្សាហកម្ម​ពិសេស​ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​”។

ជាក់ស្តែង​បច្ចុប្បន្ន​ក្រុង​បាវិត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០​ និង​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ និយោជិត​រាប់​ម៉ឺន​នាក់​។

ក្នុងអំឡុងពេល​ពិធី​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ក្នុង​ឆ្នាំនេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ផែនការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ និង​វៀតណាម​នឹង​ពន្លឿន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ “វា​នឹង​ជួយ​បង្កើន​សមាហរណកម្ម​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ និង​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​”៕

ចំណេះដឹង​! តើ​អ្វី​ជា​ការ​លក់ឡាយឡុង​អចលនវត្ថុ​តាមផ្លូវ​តុលាការ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​លក់ឡាយឡុង​អចលនទ្រព្យ​តាមផ្លូវ​តុលាការ​ សំដៅ​ដល់​ស្ថានភាព​មួយ​ដែល​តុលាការ​ចាត់ចែង​លក់​ដោយបង្ខំ​នូវ​អចលនវត្ថុ​ ដែល​ជា​កម្មសិទ្ធិ​របស់​កូនបំណុល​នៃ​ការអនុវត្ត​(អ្នក​ចាញ់​) ទៅ​ឱ្យ​សាធារណៈ​ជន​ ដែល​មានបំណង​ចង់​ទិញ​អចលនវត្ថុ​នោះ​ មក​ធ្វើជា​កម្មសិទ្ធិករ​ ហើយ​កប្រាក់​ដែល​បាន​មក​ ការ​លក់​ទៅ​ចែកចំណែក​ឱ្យទៅ​ម្ចាស់​បំណុល់​នៃ​ការអនុវត្ត​(អ្នកឈ្នះ​ក្តី​) និង​ម្ចាស់បំណុល​ដែល​មាន​សិទ្ធិ​ទទួល​ចំណែក​។

ឧទាហរណ៍​ លោក​វិចិត្រ​ ឱ្យ​លោក​ម៉ា​រ៉ា​ខ្ចីប្រាក់​ចំនួន១០ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​លោក​ ម៉ា​រ៉ា​សន្យា​ថា​ នឹង​សង​វិញ​ក្នុងអំឡុងពេល៦ខែ​ ប៉ុន្តែ​លុះដល់​ពេលកំណត់​ លោក​ម៉ា​រ៉ា​ មិនបាន​សង​ប្រាក់​ទៅ​លោក​វិចិត្រ​វិញ​ទេ​។

លោក​វិចិត្រ​ក៏បាន​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ឱ្យ​ចេញ​សាលក្រម​ឱ្យ​លោក​ម៉ា​រ៉ា​ សង​ប្រាក់​មក​ខ្លួន​វិញ​។ ក្រោយមក​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ និង​ចាត់ការ​តាម​នីតិវិធី​រហូត​ចេញ​សាលក្រម​តាម​ការ​ទាមទារ​របស់​លោក​វិចិត្រ​។

លោក​វិចិត្រ​ដាក់ពាក្យសុំ​អនុវត្ត​សាលក្រម​នេះ​ ដោយ​សុំ​លក់​ដោយបង្ខំ​នូវ​អល​ចន​វត្ថុជា​ដី​ និង​ផ្ទះ​របស់​លោក​ម៉ា​រ៉ា​ មក​តុលាការ​។ ជា​លទ្ធផល​តុលាការ​ចាត់ការ​នីតិវិធី​ ដោយ​រឹបអូស​អចលនវត្ថុ​នេះ​ ហើយ​ដាក់​ការ​លក់​ដោយ​ការផ្សាយ​ជា​សាធារណៈ​ ទើប​មាន​លោក​បូរ៉ា​ ចូលខ្លួន​មក​ដេញថ្លៃ​ទិញ​យក​ក្នុង​តម្លៃ១៥ម៉ឺន​ដុល្លារ​អាមេរិក​ ។ ករណីនេះ​ លោក​ បូរ៉ា​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ម្ចាស់​សិទ្ធិ​លើ​អចលនវត្ថុ​នេះ​៕

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាង​ ១លាន​នាក់​ក្នុងរយៈពេល​ ៥ខែ​ដំបូង​ក្នុង​ឆ្នាំនេះ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ភ្ញៀវ​ទេសចរ​ចិន​ជាង១​,១លាន​នាក់​ បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ កើនឡើង​៤០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ចេញ​នៅ​ថ្ងៃនេះ​។

របាយការណ៍​នេះ​បាន​បន្ត​ឲ្យដឹង​ថា​ ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ភ្ញៀវ​ទេសចរណ៍​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​ ដែល​មាន​ចំនួន៣៨ភាគរយ​ នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​មក​កម្ពុជា​ក្នុង​អំឡុង​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។លោក​បាន​បន្ត​ថា​ “យើង​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​ប្រហែល២​,៦លាន​នាក់​ក្នុង​ឆ្នាំ២០១៩​ ​និង​ចំនួន៣លាន​នាក់​នៅ​ឆ្នាំ​ ២០២០​ ហើយ​កើន​ដល់​ចំនួន៥លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​ និង​រហូតដល់៨លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​”។

យោង​តាម​របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន២​,៨៩​ លាន​នាក់​ បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​គឺ​កើនឡើង ១១​,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​មួយ​ ក្នុងចំណោម​វិស័យ​បួន​ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​។

កាលពី​ឆ្នាំមុន​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន៦​,២លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចំនួន២លាន​នាក់​ផង​ ហើយ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន៤​,៣៥ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​ទេសចរណ៍​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ វិស័យ​ទេសចរណ៍​បាន​រួមចំណែក១២​,៧ ភាគរយ​ដល់​ ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​។

ប្រទេស​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ ខាង​បេតិកភណ្ឌ​ពិភពលោក​បី​គឺ​ប្រាសាទអង្គរវត្ត​ ប្រាសាទព្រះវិហារ​ និង​តំបន់​ប្រាសាទ​សម្បូរ​ព្រៃ​គុក​។ ក្រៅពី​នេះ​កម្ពុជា​មាន​ឆ្នេរខ្សាច់​ស្រស់​ស្អាត​នៅ​ខេត្ត​ចំនួន​បួន​នៅ​ភាគ​និរតី​ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​កែប​៕

ប្រភព​៖ Xinhua​

កម្ពុជា​ស្នើ​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​

0

ដោយ​នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ លោក​ថោង​ ខុន​បាន​ស្នើ​ដល់​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់​ ត្រូវ​ខិតខំ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីកា​រហោះ​ហើរ​ត្រង់​បន្ថែម​ ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​កាន់តែ​ច្រើន​ ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​ទៀត​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី៥០​ (ASEAN​ NTOs​) ជា​ផ្លូវការ​ ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ ឱ្យ​ចូលរួម​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​នោះ​ឡើយ​ ដោយ​លោក​តែងតែ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ទាក់ទាញ​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​បណ្ដា​ប្រទេស​គោលដៅ​នានា​ជា​រឿយ​ៗ។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ត្រូវ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ដោះស្រាយ​រួមគ្នា​ ក្នុង​នោះ​ត្រូវ​ជំរុញ​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ ឱ្យ​បាន​ផុសផុល​ឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​កំណើន​ជាមធ្យម ៤​%ក្នុង​មួយឆ្នាំ​ និង​ជំរុញ​ឱ្យ​ទេសចរ​អាច​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​បាន​ដោយខ្លួនឯង​ ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​។

លោក​រដ្ឋមន្រ្តី​បាន​ជំរុញ​ឱ្យ​អង្គប្រជុំ​ ASEAN​ NTOs​ រួមគ្នា​ពិភាក្សា​ពី​ចំណុច​ដ៏​សំខាន់​មួយ​នេះ​សំដៅ​ធ្វើ​យ៉ាង​សម្រេច​ឱ្យ​បាន​នូវ​ «ស្ដ​ង់​ដា​ទេសចរណ៍​ម្ហូបអាហារ​អាស៊ាន​» នេះ​ឱ្យ​បាន​។

ដោយសារតែ​នៅ​តំបន់​អាស៊ាន​ សម្បូរទៅដោយ​ធនធាន​ធម្មជាតិ​ វប្បធម៌​រូបិយ​-អរូបិយ​ ដែល​អំណោយផល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ ឱ្យ​ក្លាយទៅជា​ផលិតផល​ដ៏​ល្អឯក​ និង​ផ្ដល់​នូវ​ការ​ចងចាំ​ដ៏​ជក់ចិត្ត​ដល់​ទេសចរ​ ដែល​ចាំបាច់​ប្រទេស​សមាជិក​អាស៊ាន​ ត្រូវ​ធ្វើ​យ៉ាងណា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗឱ្យ​បាន​ច្រើន​ ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​បង្ហាញថា​ ពេញ​មួយឆ្នាំ២០១៨តំបន់​អាស៊ាន​ទាំងមូល​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ១៣៥លាន​នាក់​ កើនឡើង​ ៧.៦​%។

លោ​កទ្រី​ ឈីវ​ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​អាស៊ាន​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា​ កិច្ចប្រជុំ​ASEAN​ NTOs​ នេះ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ក្នុង​នោះ​មានការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ២០១៦​ និង​ដាក់ចេញ​ទិសដៅ​ការងារ​បន្ត​រហូត​ទៅដល់​ឆ្នាំ២០២៥​។

ក្រៅពីនោះ​ មានការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​គម្រោង​អភិវឌ្ឍន៍​នានា​ ដែល​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ ក៏ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធន៍​ និង​ការអនុវត្ត​ស្តង់​ដា​គុណភាព​អាស៊ាន​រួម​ និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ស្របតាម​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដ​ង់​ដា​អាស៊ាន​។

កិច្ចប្រជុំ​ ASEAN​ NTOs​ ខាងលើ​មាន​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី១០​-១២​ ខែកក្កដា​ ឆ្នាំ២០១៩​។ ក្រៅពី​កិច្ចប្រជុំ​ ASEAN​ NTOs​ អាស៊ាន​នេះ​ក៏​មាន​កិច្ចប្រជុំ​ ASEAN​ NTOs​ បូក៣​ ដែល​មាន​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ហើយនឹង​មាន​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​អាស៊ាន​-ចិន​ មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​ និង​មជ្ឈមណ្ឌល​អាស៊ាន​-កូរ៉េ​ខាងត្បូង​ ព្រមទាំង​មាន​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ផង​ដែរ​៕