ក្រុមហ៊ុន​ Cambodia​ Airway​ គ្រោង​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ទៅកាន់​ពិភពលោក​

0

ដោយ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ ខេម​បូ​ឌា​អ៊ែរ​វ៉េ​ (Cambodia​ Airway​) គ្រោង​បង្កើត​ជើងហោះហើរ​ត្រង់​ ទៅកាន់​ទៅ​ទី​ក្រុង​វិន​ចូវ​ ប្រទេស​ចិន​ ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាច្រើន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​។

ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ អ៊ែរ​វ៉េ​ កញ្ញា​សុខ​ រ៉ា​វី​បានឱ្យ​ដឹង​នា​ថ្ងៃទី៩​ កក្កដា​នេះ​ថា​ ក្រុមហ៊ុន​ដាក់​សំ​ណើរ​ទៅកាន់​រាជរដ្ឋាភិបាល​រួចអស់ហើយ​ នៅពេល​ទទួល​បានការ​អនុម័ត​ ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​បើក​ការហោះហើរ​នៅក្នុង​អំឡុង​ពេល​ខែ​កក្ត​ដា​។កញ្ញា​បន្ត​ថា​ ក្រៅពី​ពង្រីក​ជើងហោះហើរ​ទៅ​ចិន​ ខេម​បូ​ឌា​ អ៊ែរ​វ៉េ​ ក៏​គ្រោង​បង្កើន​គ្រោង​ជើង​ ហោះហើរ​ត្រង់​ទៅ​អូស្រ្តាលី​ រុស្ស៊ី​សិង្ហបុរី​ និង​វៀតណាម​ផង​ដែរ​។

ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា​លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​ថ្លែង​ថា​ វា​ជាការល្អ​ ប្រសិនបើជា​យើង​អាចប​ង្កើត​ជើងហោះហើរ​ ទៅកាន់​គោ​ដៅ​ផ្សេង​ៗ រឺ​ក៏​ប្រទេស​ផ្សេង​ៗឲ្យបាន​កាន់តែ​ច្រើន​ ព្រោះ​វា​ក៏អាច​ជួយ​ស្រូប​ទាញ់​ភ្ញៀវ​ទេសចរណ៍​ ចូល​មកកាន់​កម្ពុជា​បាន​កាន់តែ​ច្រើន​ថែមទៀត​។ លោកស្រី​បន្ត​ថា​ ក្នុង​វិស័យ​ទេសចរណ៍​ដំបូង​បំផុត​គឺ​បង្កើត​ជើងហោះហើរ​អោយ​បាន​កាន់តែ​ច្រើន​ ដែល​កន្លងមក​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​យើង​ចាញ់​គេ​ គឺ​ដោយសារ​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​យើង​នៅ​មាន​តិច​។

លោក​ស្រី​បន​ម្ត​ថា​ “យើង​មានតែ​ជើងហោះហើរ​ជិ​តៗ​ប្រទេស​យើង​ អត់មាន​ហោះ​ទៅ​ឆ្ងាយ​ ដូចនេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរណ៍​ ដែល​ចូល​មក​ទស្សនា​កម្ពុជា​ភាគច្រើន​សុត​តែ​ភ្ញៀវ​សល់ពីគេ​”។

ចំណែក​លោក​ ជា​ អូន​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែង​ថា​ វា​ជាការល្អ​ ហើយ​រាល់ថ្ងៃ​ខាង​អាកាសចរ​ស៊ី​វិញ​ បាន​ខិតខំ​ប្រឹងប្រែង​ទា​ក់​ទាញ់​អ្នក​វិនិយោគ​ ដើម្បី​បង្កើន​ជើងហោះហើរ​មក​កម្ពុជា​ ឲ្យ​កាន់តែ​ច្រើន​ ដើម្បី​បង្កើត​ក្នុង​ការ​ទាក់​ភ្ញៀវ​ទេស​ចម​កកាន់​ប្រទេស​យើង​បន្ថែម​ទៀត​៕

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ម៉ាឡេស៊ី​ និង​ចិន​កើនឡើង​ដល់​ ១០០ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

គួ​ឡា​ឡាំ​ពួៈ​ ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​ប្រទេស​ម៉ាឡេស៊ី​ និង​ចិន​មាន​ទំហំ​ដល់១០០ពាន់​លាន​ដុល្លារ​ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ និង​កំពុង​បន្ត​ជំរុញ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​របស់​ខ្លួន​ដ៏​ធំ​សម្បើម​ ចូល​ទៅ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។

ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ លោក​ Bai​ Tian​ បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ម៉ាឡេស៊ី​កាលពី​ម្សិលមិញ​ថា​ “ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​គាំទ្រ​ដល់​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​ (BRI​) ហើយក៏​ជាផ្នែក​មួយ​ដែល​មានការ​ប្រមូល​ផលដំបូង​បំផុត​ផង​ដែរ​”។

លោក​បាន​បន្ថែម​ថា​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ តាមរយៈ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​ និង​ម៉ាឡេស៊ី​ក្នុង​វិ​ស័យ​ផ្សេង​ៗបាន​កើនឡើង​។

ប្រទេស​ចិន​បាន​បញ្ចេញ​ការ​វិនិយោគទុន​ ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ដ៏​ធំ​នៅក្នុង​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី​ ដែល​បង្កើន​លំហូរ​ទុន​វិនិយោគ​ដល់៤ដង​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​នេះ​។

ក្នុង​ឆ្នាំ២០១៨​ ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ផលិតកម្ម​ នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន៤២២គម្រោង​ និង​បង្កើត​ការងារ​ចំនួន៧៣​,០០០​ កន្លែង​។

គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ មាន​គោលដៅ​គ្រប​ដណ្តប់​លើ​បណ្តា​ប្រទេស​ចំនួន១២៤​។ ពាណិជ្ជកម្ម​រួម​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​បាន​ឈាន​ដល់​ទឹកប្រាក់​ជាង៦ពាន់​ពាន់​លាន​ដុល្លារ​៕

ចំណេះដឹង​! តើ​ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូលនាំចេញ​ត្រូវ​គណនា​ដូចម្តេច​?

0

ដោយ វុត្ថា

ភ្នំ​ពេញៈ​ ការ​គណនា​គិ​តពន្ឋ​លើ​ការនាំចេញ​ ឬនាំចូល​ទំនិញ​ស្ថិតនៅ​ក្រោម​បទដ្ឋាន​ច្បាស់លាស់​មួយ​ ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​នានា​។

ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូល​ នាំចេញ​ ត្រូវ​បាន​គណនា​តាមវិធី​សាស្ត្រ​ដូច​ខាងក្រោម​៖

ក. ចំពោះ​ទំនិញ​ទូទៅ​

ការ​គណនា​ប្រាក់​ពន្ធ​ អាករ​ ត្រូវ​គណនា​តាមលំដាប់​លំដោយ​ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល​ អាករ​ពិសេស​ (បើ​មាន​) និង​អាករ​លើ​តម្លៃបន្ថែម​។

• ​ពន្ធ​នាំចូល​ ​= តម្លៃ​គិត​ពន្ធគយ​ x អត្រាពន្ធ​នាំចូល​

• ​អាករ​ពិសេស​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​) x អត្រា​អាករ​ពិសេស​

• ​អាករ​លើ​តម្លៃបន្ថែម​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​) x ១០​% (ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​ពិសេស​) x ១០​% (ចំពោះ​ទំនិញ​ទូទៅ​)។

ប្រាក់​ពន្ធ​ និង​អាករ​សរុប​ = ពន្ធ​នាំចូល​ + អាករ​លើ​តម្លៃបន្ថែម​ (ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​)

ឬ = ពន្ធ​នាំចូល​ + អាករ​ពិសេស​ + អាករ​លើ​តម្លៃបន្ថែម​ (ចំពោះ​ទំនិញ​ទូទៅ​ជាប់​អាករ​ពិសេស​)

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ A នាំចូល​ស្រា​បៀរ​ចំនួន​ 20​ កេស​ ដែល​មានតម្លៃ​គិត​ពន្ធគយ​ស្មើ​ 4លាន​រៀល​។ តើ​ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន​ ?

ចម្លើយៈ​ ការនាំចូល​ស្រា​បៀរ​ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា​ 35​% អាករ​ពិសេស​ 25​% និង​អាករ​លើ​តម្លៃបន្ថែម​

10​% ។ ការ​គណនា​ប្រាក់​ពន្ធ​ និង​អាករ​ មាន​ដូច​ខាងក្រោម​៖

• ​ពន្ធ​នាំចូល​ = 4,000,000​ x 35​% = 1,400,000រៀល​

• ​អាករ​ពិសេស​ ​= (4,000,000​ + 1,400,000​) x 25​% = 1,350,000រៀល​

• ​អាករ​លើ​តម្លៃបន្ថែម​ = (4,000,000​ + 1,400,000​ + 1,350,000​) x 10​%= 675,000​ រៀល​

ដូចនេះ​ ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ = 1,400,000​ + 1,350,000​ + 675,000​ = 3,425,000​ រៀល​។

ខ. ចំពោះ​ប្រេងសាំង​ឬម៉ាស៊ូត​

ការ​គណនា​ប្រាក់​ពន្ធ​ អាករ​ ត្រូវ​គណនា​តាមលំដាប់​លំដោយ​ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល​ អាករ​បន្ថែម​ អាករ​ពិសេស​ និង​អាករ​លើ​តម្លៃបន្ថែម​។

• ​ពន្ធ​នាំចូល​ = តម្លៃ​គិត​ពន្ធគយ​ x អត្រាពន្ធ​នាំចូល​

• ​អាករ​បន្ថែម​ ​= បរិមាណ​ (ចំនួន​លីត្រ​) x 0.02​$ x អត្រា​ប្តូរ​ប្រាក់​ (ចំពោះ​ប្រេងសាំង​)

ឬ = បរិមាណ​ (ចំនួន​លីត្រ​) x 0.04​$ x អត្រា​ប្តូរ​ប្រាក់​ (ចំពោះ​ប្រេងម៉ាស៊ូត​)

• ​អាករ​ពិសេស​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​បន្ថែម​) x អត្រា​អាករ​ពិសេស​

• ​អាករ​លើ​តម្លៃបន្ថែម​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​បន្ថែម​ + អាករ​ពិសេស​) x ១០​%

ប្រាក់​ពន្ធ​ និង​អាករ​សរុប​ = ពន្ធ​នាំចូល​ + អាករ​បន្ថែម​ + អាករ​ពិសេស​ + អាករ​លើ​តម្លៃបន្ថែម​

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ B នាំចូល​ប្រេងសាំង​ 100​ លីត្រ​ ដែល​មានតម្លៃ​គិត​ពន្ធគយ​ស្មើ​ 250,000រៀល​។ តើ​ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន​ ? ដោយ​ដឹង​ថា​ អត្រា​ប្តូរ​ប្រាក់​ 1$ = 4,000​ រៀល​។

ចម្លើយៈ​ ការនាំចូល​ប្រេងសាំង​ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា​ 35​% អាករ​បន្ថែម​ 0.02​$ ក្នុង​ 1លីត្រ​ អាករ​ពិសេស​

33.33​% និង​អាករ​លើ​តម្លៃបន្ថែម​ 10​% ។ ការ​គណនា​ប្រាក់​ពន្ធ​ និង​អាករ​ មាន​ដូច​ខាងក្រោម​៖

• ​ពន្ធ​នាំចូល​ ​= 250,000​ x 35​% = 87,500រៀល​

• ​អាករ​បន្ថែម​ = 100​ x 0.02​ x 4000​ = 8,000​ រៀល​

• ​អាករ​ពិសេស​ ​= (250,000​ + 87,500​ + 8,000​) x 33.33​% = 115,155.15​ រៀល​

• ​អាករ​លើ​តម្លៃបន្ថែម​ = (250,000​ + 87,500​ + 8,000​ + 115,155.15​) x 10​% = 46,065.52​ រៀល​

ដូចនេះ​ ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ = 87,500​ + 8,000​ + 115,155.15​ + 46,065.52​ = 256​,721​ រៀល​៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​លើកទឹកចិត្ត​ធុរជន​វៀតណាម​ឲ្យ​វិនិយោគ​លើ​វិស័យ​កសិកម្ម​​ និង​ទេសចរណ៍​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​ធុរជន​នៃ​ប្រទេស​វៀតណាម​ ឱ្យ​មានការ​វិយោគ​លើ​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​ នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារតែ​បរិយាកាស​ធុរកិច្ច​ នៅក្នុង​ប្រទេស​កម្ពុជា​ផ្តល់​នូវ​អំណោយផល​ក្នុង​ការ​វិនិយោគ​។

លោ​កឧក​ញ្ញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​សភា​ពាណិជ្ជកម្ម​ និង​លោកស្រី​ Nguyen​ Thi​ Thuong​ Linh​ អនុប្រធាន​សាខា​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​វៀតណាម​នៅ​ខេត្ត​កាន់​ថូ​ (Can​ Tho​)នៅ​ថ្ងៃទី​ ៩ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ ដោយ​លោក​ឧកញ៉ា​បាន​លើកទឹកចិត្ត​ ពាណិជ្ជករ​វៀតណាម​មក​វិនិយោគ​នៅ​កម្ពុជា​ ឲ្យបាន​កាន់តែ​ច្រើនឡើង​ ពិសេស​លើ​វិស័យ​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ពិតជា​មានការ​រីកចម្រើន​យ៉ាង​គួរឲ្យ​កត់សម្គាល់​ និង​បរិយាកាស​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​ ពិតជា​អំណោយផល​សម្រាប់​ការ​វិនិយោគ​”។លោក​បន្ត​ថា​ “សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​រីករាយ​ក្នុង​ការ​សហការ​ ក៏ដូចជា​រៀបចំ​កម្មវិធី​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​”។

លោកស្រី​ Nguyen​ Thi​ Thuong​ Linh​ អនុប្រធាន​សាខា​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​វៀតណាម​នៅ​ខេត្ត​កាន់​ថូ​ (Can​ Tho​) បានឱ្យ​ដឹង​ថា​ សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​វៀតណាម​នៅ​ខេត្ត​កាន់​ថូ​ (VCCI​ Can​ Tho​) គឺជា​អង្គភាព​ដែល​តំណាង​ឲ្យ​សហគមន៍​សហគ្រិន​ទាំង១៣ខេត្ត​ ក្នុង​តំបន់​ដីស​ណ្តរ​ទន្លេមេគង្គ​។ សកម្មភាព​សំខាន់​ពីរ​របស់​ VCCI​ Can​ Tho​ គឺ​ដើម្បី​ធ្វើឲ្យ​បរិយាកាស​ធុរកិច្ច​ របស់​ប្រទេស​វៀតណាម​ ជាពិសេស​តំបន់​ដីស​ណ្ត​រមេ​គង្គ​ អំណោយផល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ផ្តល់​លក្ខខណ្ឌ​ល្អ​ដល់​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ មាន​ភាព​ងាយស្រួល​ ក្នុង​ការ​វិនិយោគ​ក្រៅប្រទេស​។

ក្នុង​កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពី​ពាណិជ្ជករ​វៀតណាម​ចំនួន២៥ក្រុមហ៊ុន​ ដែល​ក្នុង​នោះ​ជា​ក្រុមហ៊ុន​កសិកម្ម​ និង​ទេសចរណ៍​។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​បរិយាកាស​ធុរកិច្ច​ ចាប់​ដែ​គូ​ពាណិជ្ជកម្ម​ និង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​លើ​វិស័យ​កសិកម្ម​ និង​ទេសចរណ៍​។

យោង​តាម​របាយការណ៍​ ពី​គយ​វៀតណាម​ ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ក្នុងរយៈពេល៥ខែ​ដំបូង​ ឆ្នាំ២០១៩នេះ​ កម្ពុជា​-វៀតណាម​ សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាង​ ២.៣០០​ លាន​ដុល្លារ​អាមេរិក​ កើម​ឡើង​ប្រមាណ៣០០លាន​ដុល្លារ​អាមេរិក​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្រមុខ​ដឹកនាំ​កម្ពុជា​ និង​វៀតណាម​ធ្លាប់​បាន​សន្យា​ពង្រីក​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ដល់៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២០ខាងមុខ​។ ប្រទេស​ទាំងពីរ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ក៏ដូចជា​ការ​វិនិយោគទុន​៕

ដំណឹងល្អ​! ការសាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​បន្ថែម​ខ្សែ​ទី១​ នឹង​បញ្ចប់​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ តាម​គម្រោង​សាងសង់​ខ្នែង​ស្ពាន​ក្បាលថ្នល់​ខ្សែ​ទី១​ ភ្ជាប់​ទៅ​មហាវិថី​ព្រះមុនីវង្ស​ នឹង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ជា​ការសម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​ការ​កកស្ទះ​ចរាចរណ៍​នៅត្រង់​ចំណុច​គល់​ស្ពាន​ និង​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ ក៏ដូចជា​ តំបន់​ច្បារអំពៅ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រាជធានី​ភ្នំពេញ​ បាន​ និង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មី​បន្ថែម​ ពីលើ​ស្ពាន​ដែល​មានស្រាប់​ ដោយ​ភ្ជាប់​ជាមួយ​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវ៦០ម៉ែត្រ​ ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ២៧១​ ជាប់​ព្រំប្រទល់​ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​ ។

ជា​ជំហាន​ដំបូង​ពេលនេះ​អ្នកជំនាញ​បាន​ និង​កំពុង​កសាង​ស្ពាន​ខ្សែ​ទី១បន្ថែម​ដោយ​ភ្ជាប់​ជាមួយ​ស្ពាន​ក្បាលថ្នល់​ចាស់​ ទៅ​នឹង​មហាវិថី​ព្រះមុនីវង្ស​ ដូចជា​សកម្មភាព​ដែល​កំពុង​ធ្វើ​នៅក្នុង​ការដ្ឋាន​ដែល​បាន​បង្ហាញ​នៅក្នុង​រូប​នេះ​ស្រាប់​។

តាម​គម្រោង​ ការសាងសង់​ខ្នែង​ស្ពាន​ខ្សែ​ទី១នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩ខាងនេះ​ ហើយនឹង​ឈាន​ចូល​ដល់​ជំ​ហ៊ាន​ នៃ​ការសាងសង់​ខ្នែង​ស្ពាន​ទី២​ ជា​បន្ត​ទៀត​ ។ នេះ​ជា​ព័ត៌មាន​បឋម​ដែល​គេហទំព័រ​ Propertyarea.asia​ ទើបនឹង​ទទួល​បាន​ ៕

ប្រមុខ​រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំផែនការ​ដើម្បី​បង្កើត​កន្លែង​ចត​យានយន្ត​សាធារណៈ​នៅ​ក្រុងភ្នំពេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចាប់ផ្តើម​ជំរុញ​ឲ្យ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បង្កើត​ឲ្យ​មាន​ទីកន្លែង​សំរាប់​ចត​យានយន្ត​សាធារណៈ​នៅ​ក្រុងភ្នំពេញ​ ខណៈ​ការ​កកស្ទះ​ចរាចរណ៍​និង​ការ​ចត​យានយន្ត​បាន​ និង​កំពុង​ក្លាយជា​បញ្ហា​ក្តៅ​គគុក​នៃ​បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​បាន​ជំរុញ​ឱ្យ​អជ្ញា​ធរ​ពាក់ព័ន្ធ​ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយនឹង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បង្កើត​ក្រុម​ជំនាញ​សិក្សា​ និង​ពន្លឿន​ការ​កសាង​ទី​ចំណត​យានយន្ត​សាធារណៈ​ នៅ​តាម​ទីប្រជុំជន​នានា​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​។

សម្តេច​តេជោ​បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ភ្នំពេញ​មាន​បញ្ហា​ដែល​កំពុង​ប្រឈម​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​ ទៅ​នឹង​បញ្ហា​ខ្វះ​ចំណតរថយន្ត​សាធារណៈ​ ហើយ​បាន​បញ្ជា​ឱ្យ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយ​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ឱ្យ​បាន​លឿន​។

សម្ដេច​បាន​មានប្រសាសន៍​ថា​ “សម័យមុន​បើ​មាន​កង់​មួយ​គ្រឿង​ គឺ​ស្មើនឹង​មាន​ម៉ូតូ​មួយ​គ្រឿង​ បើ​មាន​ម៉ូតូ​មួយ​គ្រឿង​គឺ​ស្មើនឹង​ឡាន​មួយ​គ្រឿង​ដែរ​ ហើយ​មកដល់ពេលនេះ​ គឺ​ឡាន​ ម៉ូតូ​រាប់​លាន​គ្រឿង​យ៉ាងនេះ​ អ៊ីចឹង​ឈឺក្បាល​ណាស់​សព្វថ្ងៃ​នេះ​ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​ អ៊ីចឹង​វិធានការ​របស់​រដ្ឋ​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​វិធានការ​នេះ​”។ សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ឥឡូវ​ខ្ញុំ​បានឱ្យ​ឯកឧត្តម​ជា​ សុ​ផា​រ៉ា​ និង​ឯកឧត្តម​ ឃួង​ ស្រេង​ ចុះ​ពិនិត្យ​ថា​ តើ​កន្លែងណា​ ដែល​អាច​ធ្វើ​ចំណតរថយន្ត​បាន​?”។

សម្ដេច​តេជោ​បាន​បញ្ជាក់​ទៀត​ថា​ សួនច្បារ​មួយចំនួន​អាច​ប្រើប្រាស់​ផ្នែក​ខាងក្រោម​ដី​នោះ​ធ្វើ​ជាន់​ខាងក្រោម​ហ្នឹង​ ដាក់​ចំណតរថយន្ត​ទៅ​។ បើ​មិន​អ៊ីចឹង​ទេ​ ចិញ្ចើម​ផ្លូវ​របស់​យើង​ចត​សុទ្ធតែ​រថយន្ត​ ភ្នំពេញ​ បើសិន​រថយន្ត​ចេញ​តែ៥០ភាគរយ​គឺ​កកស្ទះ​ទាំងអស់​ ទៅណា​មិន​រួច​ទេ​ គឺ​គាំង​ភ្នំពេញ​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញថា​បច្ចុប្បន្ន​យានយន្ត​ដែល​បាន​ចុះបញ្ជី​រួច​ បាន​កើ​ឡើង​រហូតដល់​ជាង៥លាន​គ្រឿង​ ដែល​គិតជា​មធ្យម​ កំណើន​ពី១​ ឆ្នាំទៅ១ឆ្នាំ​ មាន​ចន្លោះ​ចាប់ពី៣០​-៤០​ ម៉ឺន​គ្រឿង​ ក្នុង​នោះ​ភាគច្រើន​គឺ​ម៉ូតូ​ ហើយ​ចំណែក​រថយន្ត​តូច​ធំ​កំពុងតែ​ជួប​បញ្ហា​ប្រឈម​កង្វះ​ទី​ចំណត​។

លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈ​កម្ម​កាស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ ធ្លាប់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ នៅក្នុង​គម្រោង​សាងសង់​អគារ​នី​មួយ​ៗ គេ​តែងតែបាន​គិតទៅ​លើ​ទី​ចំណត​យានយន្ត​ ដែល​ជា​ចំណុច​សំខាន់​មួយ​ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នៅក្នុង​តួ​អគារ​។ លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ខុន​ដូ​ អា​ផា​តមិន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬជា​អគារ​សម្រាប់​បម្រើ​វិស័យ​ការិយាល័យ​នោះ​ទេ​ ទី​ចំណត​សម្រាប់​យានយន្ត​គ្រប់​ ជាចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​។

លោក​សាស្រ្តា​ចារ្យ​បន្ត​ទៀត​ថា​ “ជាទូទៅ​ទី​ចំណត​ គេ​តែង​សាងសង់​ប្រមាណ​ជា៦០​-៧០ភាគរយ​ ធៀប​ទៅ​នឹង​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​-ចូល​ទូលាយ​ងាយស្រួល​បត់​ និង​មាន​សុវត្ថិភាព​ខ្ពស់​”។ លោក​បន្ត​ថា​ “ជួនកាល​គេ​អាច​សាងសង់​នៅ​ជាន់ក្រោយ​ដី​ ឬជាន់ផ្ទាល់ដី​ឡើងលើ​ជាដើម​ ដែល​វា​អាស្រ័យ​ទៅតាម​គម្រោង​ប្លង់​មេ​។ ជាទូទៅ​សម្រាប់​ទី​ចំណតរថយន្ត​មួយ​គ្រឿង​ គេ​ត្រូវការ​ទំហំ​ចាប់ពី​ ៣០​-៣៥​ ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​ផ្ទៃ​អគារ​របស់​អា​ផា​តម៉ិន​ ឬអគារ​ការិយាល័យ​គេ​ត្រូវ​គិត​ចន្លោះ​ពី៤០​-៥០ម៉ែត្រការ៉េ​”។

កាលពីដើម​ខែកក្កដា​នេះ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​អនុម័ត​បទបញ្ជា​សម្រាប់​កន្លែង​ចត​រថយន្ត​ឯកជន​ក្នុង​ខុន​ដូ​ដើម្បី​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​។

បទប្បញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​សម្រាប់​អគារ​ខុន​ដូ​ដែល​ជា​អាគារ​សហកម្មសិទ្ធិ​បាន​បញ្ជាក់​ថា​តំបន់​ចត​រថយន្ត​នៃ​ការ​អភិវឌ្ឍ​ខុន​ដូ​ត្រូវតែ​ចែករំលែក​ក្នុងចំណោម​ម្ចាស់​ខុន​ដូ​។

យោង​តាម​អនុក្រឹត្យ​លេខ១២៦ស្តី​ពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចំណតរថយន្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ចំណត​រួម​របស់​អ្នក​រស់នៅ​ក្នុង​អគារ​ប៉ុន្តែ​ផ្ទុយ​ពី​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ដែល​ម្ចាស់​ខុន​ដូ​ត្រូវ​បាន​ផ្តល់​កន្លែង​ចត​ឡាន​ឯកជន​ក្នុង​អា​គរ​សហកម្ម​សិទ្ធ​។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ EuroCham​ នៅ​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា ​“នេះ​ជា​ការ​មិន​ប្រក្រតី​ព្រោះ​ជា​ធម្មតា​នៅក្នុង​ការ​អភិវឌ្ឍ​ខុន​ដូ​នៅ​ទូទាំង​ពិភពលោក​នៅពេល​អ្នកទិញ​ទិញ​ខុន​ដូ​យូនី​តឯកជន​កន្លែង​ចត​រថយន្ត​ដែល​បាន​បម្រុងទុក​ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ការ​លក់​សម្រាប់​ការប្រើ​ប្រាស់​ផ្តាច់​មុខ​របស់​ពួកគេ​”។

របាយការណ៍​ដដែល​បាន​បង្ហាញថា ​“នេះ​ធានា​ថា​អ្នកជួល​អាច​តែងតែ​ចត​យានយន្ត​របស់​ពួកគេ​នៅក្នុង​បរិវេណ​នៃ​ខុន​ដូ​របស់​ពួកគេ​បើ​មិន​ដូច្នេះ​ទេ​សេវា​អាគារ​អាច​ធ្វើឲ្យ​ពិបាក​ដល់​ម្ចាស់​សហកម្មសិទ្ធិ​ករ​នៅក្នុង​ការ​ចត​ផ្ទាល់​របស់​ពួកគេ​”។

ខណៈ​តំបន់​ខុន​ដូ​នៅ​ភ្នំពេញ​រីកចម្រើន​បទប្បញ្ញត្តិ​ប្រើប្រាស់​ជាទូទៅ​នឹង​ងាយ​ទទួលរង​ការរំលោភ​បំពាន​ពី​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ការ​អភិវឌ្ឍ​ហើយ​អាច​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​ខណៈ​រថយន្ត​ជាច្រើន​ត្រូវ​បាន​ហូរ​ចូលក្នុង​ភ្នំពេញ​។

របាយការណ៍​បន្ថែម​ថា​ “ប្រព័ន្ធ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ការ​ចត​ឡាន​នៅក្នុង​ខុន​ដូ​អាច​ទុកជា​ការរំលោភ​បំពាន​ដោយ​សហកម្មសិទ្ធិ​ករ​ដទៃទៀត​ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​ភាព​ស្មោះត្រង់​នៃ​ភាព​សាមញ្ញ​នេះ​ដែល​អាច​បង្កើន​ភាព​មិន​ពេញចិត្ត​របស់​សហ​ម្ចាស់​ផ្សេងទៀត​និង​អាច​នាំឲ្យមាន​បរិយាកាស​អរិភាព​សម្រាប់​អ្នកជួល​ទាំងអស់​”។

ទីបំផុត​ការ​កើតឡើង​នៃជ​ម្លោះ​ទាក់ទង​នឹង​ការ​ចត​នៅក្នុង​ការ​អភិវឌ្ឍ​អាច​មានផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​ការ​លក់​ខុន​ដូ​។របាយការណ៍​បន្ត​ថា​“បញ្ហា​នេះ​គឺ​ជាក់ស្តែង​សម្រាប់​ភ្នំពេញ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​កើតឡើង​នៃ​ការ​កកស្ទះ​ចរាចរ​ដែល​អាច​នឹង​កាន់​ខ្លាំង​ទៅៗ​ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​និង​ភាព​សម្បូរ​បែប​របស់​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​”៕

អាជ្ញាធរ​ខេត្ត​សៀ​បរា​បចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​ពង្រីក​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អាជ្ញាធរ​ខេត្តសៀមរាប​ បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​លើ​កិច្ច​ដំណើរការ​ នៃ​គម្រោង​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​។

លោក​ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ និង​ជា​អនុប្រធាន​គណះ​កម្មការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្តសៀមរាប​កាលពី​ថ្ងៃទី៨​ ខែកក្កដា​ ម្សិលមិញ​នេះ​ បាន​បើក​កិច្ច​ ជាមួយ​អ្នកជំនាញ​ មក​ពី​អាជ្ញាធរ​អប្សរា​ និង​លោក​សាស្ត្រា​ចារ្យ​ Jacques​ Ruffee​ អ្នកជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍​ និង​លោក ​Coccossis​ Chalarampos​ អ្នកជំនាញ​ជាន់ខ្ពស់​ ជំនាញ​យុទ្ធសាស្ត្រ​ និង​រៀបចំ​ទេសចរណ៍​ ដើម្បី​រៀបចំផែនការ​មេនេះ​។

លោក​បានឱ្យ​ដឹង​ថា​ ការរៀបចំ​ផែនការមេ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ ធ្វើឡើង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ នៃ​ការ​អភិ​វឌ្ឈ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​ខេត្ត​។ សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​ និង​ខេត្តសៀមរាប​ គម្រោង​រៀបចំ​និង​អភិវឌ្ឍន៍​តំបន់ជនបទ​ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹង​ជញ្ជូន​ និង​ផ្លូវថ្នល់​។ ការវិភាគ​ចំណុចខ្លាំង​ចំណុចខ្សោយ​ បញ្ហា​ប្រឈម​ របស់​ក្រុង​សៀមរាប​ និង​វិភាគ​អំពី​ស្ថានភាព​នៃ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរណ៍​ នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​នី​មួយ​ៗ។

ខេត្តសៀមរាប​ ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ នៃ​វិស័យ​ទេសចរណ៍​ ព្រោះតែ​ភាព​សម្បូរ​បែប​នៃ​សម្បតិ្ត​វប្បធម៌​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ ជាពិសេស​ប្រាសាទអង្គរវត្ត​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ព្រមទាំង​កេរ្តិ៍មរតក​ វប្បធម៌​ដ៏​សម្បូរ​បែប​ផ្សេង​ៗទៀត​ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ខេត្តសៀមរាប​ មានការ​កើនឡើង​ជាលំដាប់​។

ប្រធានមន្ទីរ​ទេសចរ​នៅ​ខេត្តសៀមរាប​ លោក​ង៉ូវ​ សេង​កាក់​ធ្លាប់​បានឱ្យ​ដឹង​ថា​ ខេត្តសៀមរាប​ត្រូវ​បាន​ចាត់ទុកជា​ប៉ូល​ទេសចរណ៍​ទី១​ នៃ​ប្រទេស​ ហើយ​ជា​តំបន់​ឧស្យា​ហក​ម្ម​គ្មាន​ផ្សែង​។ តាម​ការសង្កេត​នូវ​សន្ទុះ​សេដ្ឋកិច្ច​របស់​ខេត្ត​ ក្នុង រយៈពេល១០ឆ្នាំ​ចុងក្រោយ​ឃើញ​មាន​កំណើន​ប្រកប​ដោយសក្តានុពល​ ដែល​បាន​រួម​ចំ​ណែ​កធ្វើ​ឲឲ្យ​ជីវភាពរស់នៅ​កាន់តែ​ប្រសើរ​ និង​សេវា​កម្ម​ផ្សេង​ៗកាន់តែ​មានប្រសិទ្ធភាព​ និង​សកម្មភាព​ផុសផុល​ទ្វេឡើង​ជា​រៀងរាល់​ឆ្នាំ​៕

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ R&​F ចូលរួម​វិនិយោគ​ក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​

1
រូបភាព Bloomberg

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​ និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​នៅ​កម្ពុជា​ R&​F Group​ នឹង​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីស​នី​ (EV​) ដើម្បី​ពង្រីក​ទំហំ​វិនិយោគ​របស់​ខ្លួន​ ខណៈ​រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ការ​រឹតត្បិត​លើ​វិស័យ​អចលនទ្រព្យ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ទីផ្សារ​។

ជា​លទ្ធផល​នៃ​កំណើន​យឺត​ ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ អ្នក​អភិវឌ្ឍន៍​ R&​F បាន​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​ EV​ Hawtai​ Motor​។ អ្នក​ផលិត​រថយន្ត​អគ្គីស​នី​ បាន​ផលិត​រថយន្ត​អេឡិចត្រូនិក៨ប្រភេទ​ផ្សេងគ្នា​រួច​ទៅ​ ហើយ​ប៉ុន្តែ​ត្រូវការ​ដើមទុន​បន្ថែម​ទៀត​ ដើម្បី​បន្ត​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​។

ការ​រីកចម្រើន​របស់​ក្រុមហ៊ុន​ R&F ទៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​អេឡិចត្រូនិក​ ក្នុង​អំឡុង​នៅពេល​ដែល​អាជីវកម្ម​ស្នូល​របស់​ខ្លួន​កំពុង​ធ្លាក់ចុះ​។

កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​ R&​F បាន​បង្កើត​ចំណូល​បាន​ពី​ការ​លក់១៩ពាន់​លាន​ដុល្លារ​កើនឡើង៦០ភាគរយ​ធៀប​នឹង​ឆ្នាំមុន​មួយទៀត​។ ប៉ុន្តែ​នៅ​ឆ្នាំ២០១៩​ ការ​លក់​បាន​ធ្លាក់ចុះ​នៅក្នុង​ពាក់កណ្តាល​ឆ្នាំនេះ​ សើ្ម​នឹង ៨​,៧ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​អត្រាកំណើន​នៃ​អាជីវកម្ម​របស់​ខ្លួន​។

ក្រុមហ៊ុន ​R&​F Group​មានតម្លៃ៥៣ពាន់​លាន​ដុល្លារ​ និង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ ក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ ក្រុមហ៊ុន​បាន​និង​កំពុ​ ងវាយលុក​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ ក្នុងចំណោម​ខុន​ដូ២​,០០០​ យូនី​ត ដែល​បាន​ដាក់​លក់​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ២០១៨​ ពោល​គឺ​ពាក់កណ្តាល​នៃ​ចំនួន​ខុន​ដូ​យូនី​ត ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ R&​F រួមមាន​ R&​F Glory​ (៤៤០​ យូនី​ត) និង​ទីក្រុង​ R&​F (៧៩២​ យូនី​ត)។ការ​អភិវឌ្ឍ​ថ្មីនេះ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​បន្ទាប់ពី​គម្រោង​ភ្នំពេញ​ R&​F និង​គម្រោង​ Prosperous​ R &​F ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

រដ្ឋាភិបាល​ចិន​បាន​បន្ថែម​បទបញ្ជា​ យ៉ាង​តឹងតែង​លើ​ទីផ្សារ​អចលនទ្រព្យ​ដីគោក​ដើម្បី​បន្ធូរបន្ថយ​ដល់​អត្រាកំណើន​ដែល​មាន​ភាព​ផុយ​ស្រួយ​។ អ្នក​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​ R&​;Fបាន​ទទួល​បានផល​ចំណេញ​ច្រើន​ ក្នុងរយៈពេល២០ឆ្នាំមុន​ ក្នុងអំឡុងពេល​ដែល​ក្រុម​អ្នកវិភាគ​ចាត់ទុកថា​ ជា​យុគមាស​នៃ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​។

ក្រុមហ៊ុន​ R&​F កំពុង​ដើរតាម​គំនិត​នាំមុខ​នៃ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ដែល​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ទៅ​ក្នុង​វិស័យ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​។ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ការឧបត្ថម្ភ​ធន​ជាង៧​,០០០ដុល្លារ​ ទៅ​ឲ្យ​អ្នកទិញ​រថយន្ត​ EV​ ដើម្បី​ជំរុញ​ឧស្សាហកម្ម​ផលិតកម្ម​អេ​ឡិច​ត្រូ​និច​ ដែល​រីក​ចំរើន​នៅ​លើទឹក​ចិនដីគោក​ និង​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​ឥន្ធនៈ​៕

កម្ពុជា​ និង​ប្រទេស​បី​ទៀត​នឹង​ភ្ជាប់​បណ្តាញ​ច្រកចេញ​ចូល​តែមួយ​ដើម្បី​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

បាង​កកៈ​ នាយកដ្ឋាន​គយ​ថៃ​ មានបំណង​ភ្ជាប់​បណ្តាញ​ច្រកចេញ​ចូល​តែមួយ​ជាមួយ​ប្រទេស​បី​ទៀត​នៅ​ឆ្នាំនេះ​ ដោយ​ពង្រីក​ប្រព័ន្ធ​ផ្លាស់​ប្តូរ​អេឡិចត្រូនិក​ នៃ​ទិន្នន័យ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​។

អគ្គនាយក​លោក​ Krisada​ Chinavicharana​ និយាយ​ថា​ ប្រទេស​បី​បន្ថែម​ទៀត​គឺ​មីយ៉ាន់ម៉ា​ កម្ពុជា​ និង​ហ្វីលីពីន​។លោក​បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​សាកល្បង​បណ្តាញ​ច្រកចេញ​ចូល​តែមួយ​នេះ​ ជាមួយ​ប្រទេស​ថៃ​ នៅដើម​ខែ​ កក្កដា​នេះ​។

នាយកដ្ឋាន​គយ​ក៏​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់​ប្តូរ​អេ​ឡិច​ត្រូ​និច​ នៃ​ច្រកចេញ​ចូល​តែមួយ​នេះ​សម្រាប់​ប្រទេស​ចិន​ និង​កូរ៉េ​ខាងត្បូង​ ដើម្បី​បន្ធូរបន្ថយ​របាំង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនេះ​។

លោក​ Krisada​ បាន​និយាយ​ថា​ ច្រកចេញ​ចូល​តែមួយ​នេះ​ ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ពិន្ទុ​របស់​ប្រទេស​ថៃ​ នៅក្នុង​របាយការណ៍​ធុរកិច្ច​របស់​ធនាគារពិភពលោក​។លោ​បាន​បន្ត​ថា​ ច្រកចេញ​ចូល​តែមួយ​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ដឹកជញ្ជូន​របស់​ថៃ​ពី ១៣​,៨ភាគរយ​ ទៅ១២ភាគរយ​ នៅ​ឆ្នាំ២០២១​។

ទំហំ​នៃ​ការ​ដាក់ស្នើ​ទិន្នន័យ​ពាណិជ្ជកម្ម​ តាមរយៈ​ច្រកចេញ​ចូល​តែមួយ​នេះ​ បាន​កើនឡើង​ពី ៧៨​,៨លាន​នៅក្នុង​ឆ្នាំ​ ២០១៦​ ​ដល់១០៣លាន​ដុល្លារ​ នៃ​ការ​ស្នើ​ទិន្នន័យ​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំ​ ២០១៧​ និង ១២៣លាន​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៨​។

សម្រាប់​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ មាន៥១លាន​ប្រតិបត្តិ​ការ​ទិន្នន័យ​ពាណិជ្ជកម្ម​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ច្រកចេញ​ចូល​តែមួយ​នេះ​។

នាយកដ្ឋាន​គយ​បាន​ចូលរួម​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង​សហគ្រាស​រដ្ឋ​ចំនួន​ ៣៦ធនាគារពាណិជ្ជ​ចំនួន១៧​ និង​ប្រតិបត្តិ​ករ​ចំនួន ៩​,៩០០​ ដើម្បី​ភ្ជាប់​ទិន្នន័យ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និច​ តាមរយៈ​ច្រកចេញ​ចូល​តែមួយ​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកនាំ​ចេញ​ អ្នកនាំ​ចូល​ និង​ភ័ស្តុភារ​ស្របតាម​គោលនយោបាយ​ថៃ​។

ចាប់ពី​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៨​ ដល់​ថ្ងៃទី៤​ ខែកក្កដា​ឆ្នាំ​ ២០១៩​ នាយកដ្ឋាន​បាន​ប្រមូលប្រាក់​ចំនួន៨៣​,២ពាន់​លាន​បាត​ ពោល​គឺ​កើនឡើង៦៨៤លាន​បាត​ ធៀប​នឹង​ឆ្នាំមុន​ និង​លើស​ពី​គោលដៅ៦​,៥ ពាន់​លាន​បាត​។

ប្រាក់ចំណូល​ដែល​កើនឡើង​នេះ​ អាច​ដោយសារតែ​មានការ​កើនឡើង២០ភាគរយ​នៃ​ពន្ធ​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​។

លោក​ Krisada​ បាន​ឲ្យដឹង​ថា​ “ដោយសារតែ​ការ​ប្រមូល​ពន្ធ​ច្រើនជាង​មុន​ នាយកដ្ឋាន​គយ​បាន​ប៉ាន់ប្រមាណ​ថា​ ប្រាក់ចំណូល​នឹងអាច​ទទួល​បាន​ប្រមាណ​ស្មើនឹង១០៨​ ពាន់​លាន​បាត​ដែល​ដូច​ទៅ​នឹង​ឆ្នាំ២០១៨​”៕

ប្រភព​៖ កាសែត​បាងកក​ប៉ុស្តិ៍​

បា​រំាង​គ្រោង​បង្កើត​ក្រុមហ៊ុន​ថែ​រទាំ​ និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បារាំង​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ ដោយ​គ្រោង​បង្កើត​ក្រុមហ៊ុន​ថែ​រទាំ​និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​ក្រុមហ៊ុន​យន្តហោះ​ និង​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួលបន្ទុក​អគ្គលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ និង​លោកស្រី​ Nguyen​ Binh​ Eva​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ និង​លោក​ Mr​. Philippe​ BAUDRY​ ប្រធាន​កិច្ចការ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ឡាវ​បាន​ពិភាក្សា​ការងារ​ចំនួន៥​ ដែល​ផ្តោត​លើ​កិច្ចពិភាក្សា​សំ​ខាន់​ៗចំនួន៥​ ដូចជា​ទី១​ ភាគី​បារាំង​មា​នំ​ណង​ ពង្រឹង​លើ​ការងារ​សុវត្ថិភាព​ និង​សន្តិសុខ​អាកាស​អាកាសចរ​។ ទី២​ ភាគី​បារាំង​នឹង​ផ្តល់​ការសិក្សា​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​។

ទី៣​-ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង​។ ៤-ភាគី​បារាំង​មានបំណង​បង្កើត​ក្រុមហ៊ុន​ ថែ​រទាំ​ និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​ និង៥​-បើក​សាលា​បណ្តុះបណ្តាល​វិស័យ​អាកាសចរ​ស៊ីវិល​។

លើស​ពីនេះ​ទៅទៀត​ លោកស្រី​ Nguyen​ Binh​ Eva​ ឯកអគ្គ​រដ្ឋទូត​ក៏បាន​អបអរសាទរ​ ចំពោះ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ដែល​មានការ​ផ្តល់​អាហា​រូប​ករណ៏​ ពី​ប្រទេស​បារាំង​ បាន​បញ្ជូន​មន្ត្រី​ និង​បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ឯកទេស​គ្រប់គ្រង​ដឹក​ជញ្ជួន​ផ្លូវអាកាស​ កម្រិត​ក្រោយ​បរិញ្ញា​បត្រ័​ជាន់ខ្ពស់១រូប​ នៅ​សាលា​អាកាសចរណ៍​ជាតិ​ ENAC​ ប្រទេស​បារាំង​ ក្នុង​ឆ្នាំ២០១២​-២០១៣​ និង២រូប​ ទើប​បញ្ចប់​ការសិក្សា​ក្នុង​ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ នៅ​សាលា​អាកាសចរ​ក្រុង​ហុងកុង​ ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ ENAC​។

លោកនាយ​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​គូសបញ្ជាក់​ផង​ដែរ​ពី​កិច្ច​សហប្រតិបត្តិ​ល្អ​ រវាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង​ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បារាំង​ ដែល​បាន​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ លើ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ និង​សំដែង​នូវ​ការ​គាំទ្រ​ទាំងអស់​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ទាំង៥ចំនុច​ ដែល​បាន​ពិភាក្សា​ខាងលើ​ សំដៅ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕