សេដ្ឋកិច្ច​ប្រទេស​ស្រីលង្កា​ចាប់ផ្តើម​ងើបឡើង​វិញ​នៅដើម​ឆ្នាំនេះ​

0

ដោយ​ វុត្ថា​

កូ​ឡំ​បូៈ​ សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ ដោយ​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​ កំនើន​សេដ្ឋកិច្ច​ស្រី​សង្កា​បាន​កើន​ប្រមាណ៣​,៧ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន​ ដោយ​កំណើន​នេះ​បាន​មក​ពី​ការ​រីកចម្រើន​នៃ​វិស័យ​ កសិកម្ម​ និង​ឧស្សាហកម្ម​សំណង់​។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ជំរឿន​ និង​ស្ថិតិ​របស់​អាជ្ញាធរ​ស្រីលង្កា​ចេញផ្សាយ​កាលពី​ពេលថ្មីនេះ​បានឱ្យ​ដឹង​ថា​ វិស័យ​កសិកម្ម​បាន​កើនឡើង​ប្រមាណ៥​,៥ ភាគរយ​ ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម​សំណង់​បាន​កើនឡើង៣ភាគរយ​ និង​វិស័យ​សេវាកម្ម​បាន​កើនឡើង៤​,១ ភាគរយ​។

របាយការណ៍​ដដែល​បន្ត​ថា​ ក្នុងចំណោម​សកម្មភាព​អនុ​វិស័យ​កសិកម្ម​ការ​ដាំដុះ​ស្រូវ​បាន​កើនឡើង១៣​,១ ភាគរយ​នៅក្នុង​ត្រីមាស​ទី១​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី១​ នៃ​ឆ្នាំ​ ២០១៨​ ខណៈ​ដែល​ នៅក្នុង​សកម្មភាព​ឧស្សាហកម្ម​សំណង់​ និង​ការ​ជីក​យក​រ៉ែ​បាន​កើនឡើង៦​,៩ភាគរយ​ និង៥​,៨ភាគ​រយ​រៀង​ៗខ្លួន​។

លោក​ Mangala​ Samaraweera​ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ស្រីលង្កា​កាលពី​សប្តាហ៍​មុន​បាន​និយាយ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​នៃ​ការ​ផ្ទុះ​អំពើ​ភេរវកម្ម​កាលពី​ថ្ងៃអាទិត្យ​មុន​។

ធនាគារ​កណ្តាល​របស់​ប្រទេស​ស្រីលង្កា​បាន​ព្យាករណ៍​ថា​ កំណើន​ផ.ស.ស​ សរុប​នឹង​កើនឡើង​ប្រហែល៣ទៅ៣​,៥% សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​ ។ ជាមួយគ្នា​នេះ​ មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ (IMF​) និង​ធនាគារពិភពលោក​ (WB​) ក៏បាន​ព្យាករណ៍​ពីអ​ត្រា​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សុទិដ្ឋិនិយម​នៃ​ប្រទេស​នេះ​ អាច​នឹង​កើនឡើង៣.៥​%ផង​ដែរ​៕

ក្រុមហ៊ុន​យក្ស​ចិន​នឹង​សាងសង់​រថភ្លើង​លើ​អាកាស​និង​ក្រោម​ដី​នៅ​ភ្នំពេញ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន ​(CRCC​) ដែល​ជា​សហ​គ្រា​សសំំ​ណង់​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​ បាន​និង​កំពុង​សិក្សា​ដើម្បី​ចាប់ផ្តើម​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ Wang​ Wenzhong​ អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ ផ្លូវដែក​ចិន​ (CRCC​) បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្រ្តី​ អំពី​វិសាលភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ របស់​ CRCC ​នៅក្នុង​ប្រទេស​ចិន​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ និង​បាន​សម្តែង​នូវ​សុឆន្ទៈ​ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​នេះ​ធ្វើឡើង​ ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ដែល​មានស្រាប់​ (ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ភ្នំពេញ​-ប៉ោយប៉ែត​) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ ហើយ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ដែល​មានប្រសិទ្ធភាព​បំផុត​ អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន ​CRCC​ សិក្សា​ផ្លូវដែក​បន្ត​ពី​ក្រុង​សិរី​សោ​ភណ្ឌ​ មក​ខេត្តសៀមរាប​ ដែល​មាន​ប្រវែង​សរុប​ប្រមាណ១០០គីឡូម៉ែត្រ​ ដោយហេតុថា​ មាន​ទេសចរណ៍​យ៉ាងច្រើន​ ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ ពីទី​ក្រុង​បាងកក​ ពីទី​ក្រុង​កូឡាឡាំពួរ​ និង​ពីទី​ក្រុង​សឹង្ហ​បុរី​ មកលេង​ប្រាសាទអង្គរវត្ត​។

លោក​ Wang​ Wenzhong​ បាន​ស្នើ​ឱ្យ​មាន​ ការពិភាក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់ ក្រ​សួង​ ក្នុង​គោលបំណង​ឱ្យ​ផ្លូវ​ ដែក​ភាគ​ខាងជើង​ និង​ភាគ​ខាងត្បូង​របស់​កម្ពុជា​ អាច​ដំណើរការ​បាន​រលូន​ឆាប់រហ័ស​ ប្រកបដោយ​ប្រសិទ្ធភាព​ កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់​ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ផង​ដែរ​៕

ក្រុមហ៊ុន​ OCIC​ បោះទុន​ជាង​ ១០លាន​ដុល្លារ​សាងសង់​អាគារ​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ

0

ដោយ​គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​OCIC ​បានសម្រេច​បោះទុន​ជាង១០លាន​ដុល្លារ​ ដើម្បី​សាងសង់​អាគារ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រដែ​លទីក្រុង​រណប​នេះ​ គ្រោង​បោះទុន​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក​។

​លោ​កសារិ​នប្រ​ធាន​គ្រប់គ្រង​គំរោង​អភិវឌ្ឍន៍​ ទីក្រុង​រណប​ជ្រោយ​ចង្វា​របា​នមានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២០​ មិថុនា​កន្លងមក​ថា​ ការសាងសង់​អាគារ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ OCIC​ បាន​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​មុន​ និង​គ្រោង​បញ្ចប់​ និង​ដា​ក់់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​។លោក​បន្ត​ថា​ បច្ចុប្បន្ន​គំរោង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដើម្បីឲ្យ​គំរោង​នេះ​អាច​ដាក់​ដំណើរការ​ទាន់ពេល​វេលា​។

ទោះជាយ៉ាងណា​លោក​មិន​បញ្ជាក់ឲ្យដឹង​ពី​ទំហំ​អាគារ​នេះ​ មាន​ប៉ុន្មាន​ម៉ឺន​ម៉ែត្រការ៉េ​នោះ​ទេ​។

​អគ្គនាយករង​ក្រុមហ៊ុន ​OCIC ​លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែ​ថា​ គម្រោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង១០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ ខណៈ​ទីក្រុង​រណប​ជ្រោយចង្វា​រប​ច្ចុ​ប្ប​ន្ន​មាន​អា​គារ​ខ្ពស់​ៗពីរ​ប៉ុណ្ណោះ​ ទី១​ គឺ​អាគា​កា​រិយា​ ល័​យក​ណ្តាល​របស់​ក្រុមហ៊ុន​ OCIC​ និង​ទី២​ អាគារ​ការិយាល័យ​កណ្តាល​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​ ដែល​មាន​កំពស់៣៦ជាន់​។

​លោក​បន្ត​ថា​ “ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​ទីក្រុង​ រណប​ជ្រោយ​ចង្វា​រជា​ Smart​ City​ និង​រៀបចំ​ធ្វើឲ្យ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​មានសណ្ឋានស្រដៀងគ្នា​នឹង​តំបន់​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​មុនីវង្ស​សព្វថ្ងៃ​នេះ​”៕

ការ​លក់​អចលនទ្រព្យ​សឹង្ហ​បុរី​កើនឡើង ៣០ភាគរយ​កាលពី​ខែមុន​

0

ដោយ​ វុត្ថា​

សឹង្ហ​បុ​រីៈ​ ការ​លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សិង្ហបុរី​ បាន​កើនឡើង៣០ភាគរយ​កាលពី​ខែមុន​ ដោយសារ​កើនឡើង​នូវ​តម្រូវការ​ខុន​ដូ​ប្រណីត​ កើនឡើង​ខ្ពស់​កាលពី​ខែមុន​នេះ​ ។

យោង​តាម​ទិន្នន័យ​របស់​អជ្ញា​ធរ​អភិវឌ្ឍន៍​ទីក្រុង​ នៃ​ប្រទេស​សឹង្ហ​បុរី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ការ​លក់​លំនៅឋាន​ឯកជន​នៅក្នុង​ខែឧសភា​កន្លងមក​នេះ​ មាន​ចំនួន៩៥២យី​នី​ត កើនឡើង​ពី​ចំនួន៧៣៥​ បើ​ធៀប​ទៅ​នឹង​ខែមេសា​។

ក្រុមហ៊ុន​ OrangeTee​ &​; Tie​ Pte​ បានឱ្យ​ដឹង​ថា​ ប្រមាណ១ភាគ៣នៃ​អចលនទ្រព្យ​ ក្នុង​តម្លៃ​ជាង២ពាន់​ដុល្លារ​សិង្ហបុរី​ ស្មើ១៤៦០ដុល្លារ​អាមេរិក​ ក្នុង​មួយ​ហ្វូ​តការ៉េ​ត្រូវ​បាន​លក់​អស់​ ហើយ​លំនៅឋាន​ថ្មី​ចំនួន៤៨​ ត្រូវ​បាន​លក់​ក្នុង​តម្លៃ៣លាន​ដុល្លារ​សិង្ហបុរី​ឬច្រើនជាង​នេះ​។

លោកស្រី​ Christine​ Sun​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​ពិគ្រោះ​យោបល់​នៅ​ក្រុមហ៊ុន​ OrangeTee​ បានឱ្យ​ដឹង​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ អាច​នឹង​ទទួល​បានផល​ប្រយោជន៍​ពី​អ្នក​វិនិយោគ​ ដែល​ផ្លាស់​ប្តូរ​ប្រាក់​ទៅ​ក្នុង​ទ្រព្យសម្បត្តិ​ ដែល​មាន​សុវត្ថិភាព​។

លោកស្រី​បន្ត​ថា​ អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ និង​ភាព​ចលាចល​សង្គម​នៅ​ជុំវិញ​តំបន់​ រួម​ជាមួយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ – ចិន​កាន់តែ​ខ្លាំង​អាច​បង្ក​ឱ្យ​មានការ​ហូរ​ចូល​មក​ក្នុង​ប្រទេស​នេះ​ក្នុងចំណោម​វិនិយោគិន​។លោកស្រី​ថា​ អ្នក​វិនិយោគ​មួយចំនួន​អាច​នឹង​កាត់បន្ថយ​ការ​វិនិយោគទុន​បន្ថែម​ទៀត​ ដែល​ងាយ​នឹង​បង្ក​ជា​ហានិភ័យ​ ហើយ​ជ្រើសរើស​អចលនទ្រព្យ​ ដែល​មាន​សុវត្ថិភាព​ ឬផ្លាស់​ប្តូរ​មូលនិធិ​របស់​ពួកគេ​ពី​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ ទៅ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​មាន​ស្ថិរភាព​ដូចជា​សិង្ហបុរី​ ។

លោក​ Ismail​ Gafoor​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ PropNex​ Realty​ បាន​និយាយ​ថា​ អត្រា​នៃ​ការទិញ​ទាំងនេះ​អាច​ចាត់ទុកថា​ មាន​សុខភាព​ល្អ​នៅក្នុង​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​។ តួលេខ​នៃ​ការ​លក់​លំនៅឋាន​ឯកជន​នៅក្នុង​ខែឧសភា​នេះ​ គឺ​មិនរាប់​បញ្ចូល​អគារ​ខុន​ដូ​ដល់​ ៣,៥២៥យូនី​ត នៅក្នុង​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ​ កើនឡើង២​,៦%ក្នុងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

លោក​ Gafoor​ បាន​ថ្លែង​ថា​ សម្រាប់​រយៈពេល​នៅសល់​នៃ​ឆ្នាំនេះ​ យើង​រំពឹង​ថា​នឹង​មានដំណើរ​ការ​លក់​ ដោយមាន​ការ​ប៉ាន់ប្រមាណ​ពី​លំនៅឋាន​ចំនួន៨៥00​ ទៅ៩០០០​ កន្លែង​ដែល​នឹង​ត្រូវ​ដាក់​ឱ្យធ្វើ​ចរាចរ​នៅក្នុង​ទីផ្សារ​៕

តើ​ការ​វិនិយោគ​សណ្ឋាគារ​ និង​អា​ផា​តម៉ិន​មួយ​ណា​មាន​ភាព​ប្រសើរ​ជាង​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​អ្នកមាន​ប្រាក់​ ពួកគេ​តែងតែ​គិត​ពី​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ និង​ភាព​ជោគជ័យ​សម្រាប់​រយៈពេល​វែង​របស់​ពួកគេ​ ហេតុនេះ​ការ​វិនិយោគ​លើ​វិស័យ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​មួយ​ណា​មានផល​ចំណេញ​ជាង​? ជា​អ្វី​ដែល​ជា​សំណួរ​ចាក់ដោត​មួយ​។

អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​ ដែល​ជា​អ្នកមាន​ជំនាញ​ និង​បទពិសោធន៍​​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​មាន​ក្រុមហ៊ុន​ដៃគូ​សហការ​ជាច្រើន​នៅក្នុង​វិស័យ​មួយ​នេះ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ ជា​ការ​វិនិយោគ​សម្រាប់​រយៈពេល​វែង​ដូចគ្នា​ និង​មាន​ភាព​វិជ្ជ​មាន​ខុស​ៗគ្នា​ អាស្រ័យ​លើ​អ្នក​វិនិយោគ​និ​មួយ​ៗជ្រើសរើស​ ប៉ុន្តែ​សម្រាប់​ទស្សន​ និង​ការយល់ឃើញ​របស់​លោក​ផ្ទាល់​ គឺ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​មាន​ភាព​ងាយស្រួល​ជាង​។

អា​ផា​តម៉ិន​

លោក​ឧកញ៉ា​ នួន​ រិទ្ឋី​ បាន​បន្ត​ថា​ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ ជា​ការ​វិនិយោគ​គិត​ពី​រយៈពេល​វែង​ និង​សម្រាប់​អ្នក​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ​ ឬចូលនិវត្តន៍​ពី​ការងារ​វ័យក្មេង​ ព្រោះ​អា​ផា​តម៉ិន​ទទួល​បាន​ចំណូល​ទៀតទាត់​ និង​ស្ងាត់ស្ងៀម​ ជាង​វិនិយោគ​លើ​សណ្ឋាគារ​។ ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ មិនសូវ​ត្រូវការ​សេវាកម្ម​ច្រើនពេក​នោះ​ទេ​ គឺ​ប្រើប្រាស់​បុគ្គលិក​តិច​ និង​ងាយស្រួល​គ្រប់គ្រង​។

ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ជោគជ័យ​ ទាមទារ​ឱ្យ​មានការ​ចង​បណ្តាញ​ជាមួយ​អ្នកជំនួញ​ ការ​ផ្សព្វផ្សាយ​ និង​សេវាកម្ម​ល្អ​ ពិសេស​ទីតាំង​មាន​ភាព​អំណោយផល​ផង​ដែរ​។

សណ្ឋាគារ​

ការ​វិនិយោគ​លើ​សណ្ឋាគារ​ ជា​ការ​វិនិយោគ​រយៈពេល​វែង​ដូចគ្នា​ ទទួល​បាន​ចំណូល​ច្រើន​ផង​ដែរ​ ប៉ុន្តែ​សណ្ឋាគារ​ត្រូវ​មាន​សេវាកម្ម​ច្រើនជាង​អា​ផា​តម៉ិន​ ដូចជា​ ត្រូវ​មាន​បន្ទប់​ប្រជុំ​ មាន​ភោជនីយដ្ឋាន​ កន្លែង​ហាត់ប្រាណ​ និង​មានការ​ប្រើប្រាស់​បុគ្គលិក​ច្រើនជាង​អា​ផា​តម៉ិន​ ពិសេស​ត្រូវ​ផ្តោត​លើ​ការ​រក្សា​នូវ​ផាសុកភាព​ ភាព​កក់ក្តៅ​ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ជាចម្បង​។ ផ្ទុយទៅវិញ​អា​ផា​តម៉ិន​ មិន​ចាំបាច់​មាន​ភោជនីយដ្ឋាន​ សាល​ប្រជុំ​ ឬប្រើប្រាស់​បុគ្គលិក​ច្រើន​នោះ​ទេ​។ លោក​ឧកញ៉ា​ នួន​ រិទ្ធី បញ្ជាក់ឲ្យដឹង​។

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ទោះជាយ៉ាងណា​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​ប្រចាំថ្ងៃ​ ប្រសិនជា​សណ្ឋាគារ​នោះ​ដំណើរការ​ដោយ​ជោគជ័យ​”។ លោក​បន្ត​ថា​ “ហេតុនេះ​ការ​វិនិយោគ​លើ​អា​ផា​តម៉ិន​ និង​សណ្ឋាគារ​ល្អ​ម្យ៉ាង​ម្នាក់​ ប៉ុន្តែ​ការ​វិនិយោគ​លើ​សណ្ឋាគារ​ ទាមទារ​ឱ្យ​ម្ចាស់​មាន​ភាព​មមាញឹក​ច្រើន​”៕

ក្រសួងមហាផ្ទៃ​ប្រកាស​ពី​សមាសភាព​ថ្នាក់ដឹកនាំ​ខណ្ឌ​បឹងកេងកង​ជា​ផ្លូវការ​ហើយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងមហាផ្ទៃ​ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ ខណ្ឌ​បឹងកេងកង​ជា​ផ្លូវការ​ហើយ​។

ពិធី​ប្រកាស​ចូលកាន់​តំណែង​ និង​ប្រគល់​ត្រា​រដ្ឋបាល​ជា​ផ្លូវការ​ត្រូវ​បាន​ធ្វើឡើង​នៅ​សាល​ប្រជុំ​សា​លា​ប៊ែល​ធី​អន្តរជាតិ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៣៦០​ សង្កាត់​បឹងកេងកង៣​ ក្រោម​វត្តមាន​របស់​លោ​កឃួង​ ស្រេង​ អភិបាល​នៃ​គណ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ព្រមទាំង​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​បឹងកេងកង​ផង​ដែរ​។ ប្រធាន​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ត្រូវ​បាន​ប្រកាស​ប្រគល់​តំណែង​ទៅ​លោក​ គឹម​ ឈុន​អ៊ូ​ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន ១៧រូប​ទៀត​។

បច្ចុប្បន្ន​នេះ​ ដី​ដែល​ស្ថិតនៅ​តំបន់​បឹងកេងកង១​ មានតម្លៃ​លើស​ពី​បណ្តា​ខ័ណ្ឌ​ដទៃទៀត​ ដែល​ជាទូទៅ​ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​ផ្លូ​វធំៗ​ អាច​មានតម្លៃ​ចន្លោះ​ពី៤៥០០​-៦០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​សម្រាប់​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វតូចៗ​គិតជា​មធ្យម​អាច​ក្នុងរង្វង់៣៥០០​- ៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ដោយឡែក​ដី​ដែល​ស្ថិតនៅ​ក្នុង​តំបន់​បឹងកេងកង១ដដែល​ ប៉ុន្តែ​នៅ​ជាប់នឹង​ផ្លូវ​មុនីវង្ស​ នៅ​ទីតាំង​ខ្លះ​អាច​មានតម្លៃ​ថ្លៃ​រហូតដល់​លើស​ពី៦៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

ធនាគារ​វិនិយោគ​អឺរ៉ុប​ផ្តល់​ប្រាក់​ ៦០លាន​ដុល្លារ​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​នៅ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB​) បានសម្រេច​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​ ៦០​ លាន​ដុល្លារ​អាមេរិក​ លើ​ “គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​” ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​នេះ​ មាន​រយៈពេល​អនុវត្ត​ចំនួន​ ៤ ឆ្នាំ​ ចាប់ពី​ឆ្នាំ២០១៩​ ដល់២០២២​ និង​មាន​គោលដៅ​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ បន្ថែម​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ប្រមាណ១៩៥​, ០០០​ ម៉ែត្រគូប​ ក្នុង​មួយថ្ងៃ​ នៅក្នុង​ឆ្នាំ២០២២​ បន្ថែម​លើ​សមត្ថភាព​ផលិត​ដែល​មានស្រាប់​បច្ចុប្បន្ន ៥៦០​,០០០​ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

គម្រោង​នេះ​ មាន​ទឹកប្រាក់​សរុប​ចំនួន២៤៧លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ឥណទាន​សម្បទាន​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ចំនួន៨៥​ លាន​ដុល្លារ​អាមេរិក​ ឥណ​ទា​សម្បទាន​សរុប​ពី ​EIB​ ចំនួន១០០​ លាន​ដុល្លារ​អាមេរិក​ ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប​ (EU​/ Asian​ Investment​ Facility​) ចំនួន១៥លាន​ដុល្លារ​អាមេរិក​ និង​ថវិកាបដិភាគ​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ ក្រុងភ្នំពេញ​ចំនួន៤៧លាន​ដុល្លារ​អាមេរិក​។ រដ្ឋាករ​ទឹ​កស្វ​យ័​យក្រុង​ភ្នំពេញ​ គឺជា​ភ្នាក់ងារ​ប្រតិបត្តិ​ការ​គម្រោង​ខាងលើ​នេះ​ និង​ជា​អ្នកខ្ចី​បន្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ ហែម​ វណ្ណ​ឌី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ ក្នុងនាម​រដ្ឋាភិបាល​ និង​ប្រជា​ជជកម្ពុជា​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​កាលពី​ ថ្ងៃទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​, នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ នា​ទី​ក្រុង​ព្រុច​សែល​ ប្រទេស​បែលហ្ស៊ិក​ បាន​ចាត់ទុក​ ធនាគារ​ EIB​ ដែល​បាន​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​នេះ​ ក៏ដូចជា​ កំពុង​បន្ត​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​គម្រោង​ពង្រីក​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ដល់​វិស័យ​ផ្សេងទៀត​ ដែល​បម្រើ​ដល់​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

លោក​បណ្ឌិ​តគីម​ ហ៊ា​ង៖ វា​ជា​ឱកាសល្អ​ដែល​យុវជន​គួរ​ចូលរួម​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រយៈពេល​ជាង១ទសវត្សរ៍​មក​ហើយ​ ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រក្សា​បាន​នូវ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈ ជាពិសេស​នៅ​ត្រឹម​រយៈពេល​ជាង៥ឆ្នាំ​ចុងក្រោយ​នេះ​ ជាមួយនឹង​ភាព​រីកចម្រើន​ទាំងនេះ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​លើកឡើង​ថា​ នៅក្នុង​បរិបថ​នេះ​ វា​គឺជា​ឱកាស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ទទួលយក​ប្រយោជន៍​ពី​វិស័យ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ ដែល​បាន​នាំចូល​នូវ​ក្រុមហ៊ុន Keller Williams ពី​សហរដ្ឋ​អាមេរិក​ លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​រយៈពេល​ជាង ១៤ឆ្នាំ​ហើយដែល​លោក​ បាន​ចូល​ប្រឡូក​នៅក្នុង​ជំនួញ​វិស័យ​អចលនទ្រព្យ​ ហើយ​ជា​បទពិសោធន៍​ និង​ធនធាន​ដែល​លោក​ទទួល​បាន​សព្វថ្ងៃ​នេះ​ ស្ទើរតែ៩៩ភាគរយ​ គឺ​បាន​មក​ពី​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។

​លោក​បន្ត​ទៀត​ថា​ “ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គិតថា​ ការ​រកចំណូល​ពី​វិស័យ​អចលនទ្រព្យ​ គឺ​គ្មាន​វិស័យ​ណាមួយ​ដែល​អាចម​កជំនួស​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ជំនួញ​ដែល​ចំណាយ​ទុន​តិច​ តែ​អាច​ទទួល​បាន​ចំណូល​ច្រើន​ តាមរយៈ​កម្រៃ​ជើង​សារ​ និង​ការ​វិនិយោគ​ផ្ទាល់​”។ លោក​បន្ត​ថា​ “ខ្ញុំ​លើក​ជាឧទាហរណ៍​ បើ​លក់​ពេជ្រ​ដែល​ជា​ប្រភេទ​ជំនួញ​ដ៏​អស្ចារ្យ​ ដែល​ចំណាយ​ដើមទុន​ប្រមាណ ១០ម៉ឺន​ដុល្លារ​ទៅ​ទិញ​ ហើយ​លក់​វិញ​បាន ១២ម៉ឺន​ដុល្លារ​ ចំណេញ​បាន២ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បើ​ខ្ញុំ​មិនបាន​ចំណាយ​ដើមទុន​សោះ​ គ្រាន់តែ​ទៅ​ជួយ​លក់​ដី​ឱ្យ​គេ​ក្នុង​តម្លៃ១លាន​ដុល្លារ​ ខ្ញុំ​អាច​ទទួល​បាន​ចំណូល ៣ម៉ឺន​ដុល្លារ​ សួរ​ថា​ តើ​ជំនួញ​មួយ​ណា​ប្រសើរ​ជាង​?”។

លោក​បាន​បន្ត​ទៀត​ថា​ “ដូច្នេះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​មានចំណេះ​ដឹង​ និង​ចំណូលចិត្ត​ក្នុង​វិស័យ​នេះ​ គួរតែ​ផ្តើម​ពិចារណា​ និង​តាំងចិត្ត​ឱ្យ​ខ្ពស់​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាសល្អ​នៅក្នុង​វិស័យ​មួយ​នេះ​ មិន​ចំពោះ​ផ្នែក​ភ្នាក់ងារ​លក់​ដី​ឡី​តិ៍​ លក់​ខុន​ដូ​ លក់​អា​ផា​តមិន​ ឬលក់​សំណង់​បុរី​នោះ​ទេ​”។

លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ នៅពេល​អ្នក​ចូលខ្លួន​មក​ស្វែងរក​ចំណូល​នៅ​ក្នុ​វិស័យ​អចលនទ្រព្យ​ ដែល​សម្បូរ​ទៅដោយ​លុយ​មួយ​នេះ​ ក្រៅពី​អ្នកមាន​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ដែល​កំពុងតែ​អនុវត្ត​នោះ​ អ្នក​ក៏​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ជាចាំបាច់​ជាមួយ​អតិថិជន​ ជាពិសេស​បង្កើន​កិច្ចសហការ​ ជា​ដៃគូ​ជាមួយ​បណ្តា​អ្នក​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​រួមគ្នា​។ លោក​បន្ត​ទៀត​ថា​ នៅពេល​ដែល​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ ការងារ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ដែល​ជម្រុ​ញឱ្យ​អ្នកទទួល​បាន​ចំណូល​យ៉ាងច្រើន​នោះ​ អ្នក​ក៏បាន​ចូលរួម​នៅក្នុង​ការ​ជួយ​ជ្រោមជ្រែង​ សេដ្ឋកិច្ច​ប្រជាជន​ខ្មែរ​ និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ តាមរយៈ​នៃ​ការ​ទទួល​បាន​ទំនុកចិត្ត​ ពី​បណ្តា​អ្នក​វិនិយោគ​នានា​ ហើយ​គៀង​គរ​គ្នា​បន្ថែម​មកកាន់​ទីផ្សារ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “យ៉ាងណាក៏ដោយ​ នៅពេល​ដែល​យើង​កាន់តែ​រីកចម្រើន​ ក្រុមហ៊ុន​កាន់តែ​មានដំណើរ​ការ​ល្អ​ ក្នុង​នាម​អ្នកជា​ម្ចាស់​ឬជា​អ្នកគ្រប់គ្រង​ ក៏​ត្រូវតែ​ព្យាយាម​សិក្សា​បន្ថែម​ពី​ជំនាញ​ ដែល​ទាក់​ទង់​ទៅ​នឹង​មុខ​ជំនួញ​ដែល​កំពុងតែ​ធ្វើ​ ព្រោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ត្បិតថា​មាន​ភាព​រីកចម្រើន​ខ្លាំង​ ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ក៏​ពិតមែន​ ប៉ុន្តែ​យើង​ប្រៀបបានទៅ​នឹង​កីឡា​កម្នាក់​ដែល​ទើបតែ​ក្រោកឈរ​ និង​រត់​តាម​ពីក្រោយ​គេ​យ៉ាង​ច្នោះ​”។ លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​យើង​រីកចម្រើន​ក្នុង​កម្រិត​មួយ​ ហើយ​ឆ្អែត​នឹង​ខ្លួនឯង​ មិន​ព្យាយាម​ស្វែង​ពី​មនុស្ស​នៅ​ជុំ​ខ្លួន​ នោះ​ធនធាន​ដែល​អ្នកមាន​ វា​នឹង​បាត់បង់​ទៅវិញ​បន្តិច​ម្ដង​ៗជាមិនខាន​”៕

USAID​ និង​ ADB​ គ្រោង​ប្រមូល​ទុន​វិនិយោគ​ ៧ពាន់​លាន​ដុល្លារ​ដើម្បី​វិស័យ​ថាមពល​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​

0

ដោយ​ យុទ្ធ​

ភ្នំពេញ​៖ ទី​ភ្នា​ក់​ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​) បាន​ចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) ដើម្បី​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​វិស័យ​ថាមពល​ដែល​មាន​និរន្តរភាព​សុវត្ថិភាព​ និង​ផ្តោត​លើ​ទីផ្សារ​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ លោកស្រី​ Tomoyuki​ Kimura​ អគ្គនាយក​ស្តីទី​នៃ​ទីភ្នាក់ងារ​ USAID​ ប្រចាំ​នៅ​អាស៊ី​បាន​ និង​លោក​ Tomoyuki​ Kimura​ អគ្គនាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​គោលនយោបាយ​ និង​ពិនិត្យ​របស់ ​ADB​ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ការិយាល័យ​កណ្តាល​របស់​ ADB​។

ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ ​USAID​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើការ​ប្រមូលប្រាក់​វិនិយោគ​ចំនួន៧ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថាមពល​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ក្នុង​ការ​បង្កើន​សមត្ថភាព​ ប្រព័ន្ធ​ថាមពល​ស្អាត៦ជី​ហ្គា​វ៉ាត់​ gigawatts​ និង​បង្កើន​ពាណិជ្ជកម្ម​ថាមពល​ ក្នុង​តំបន់​ឲ្យបាន​ចំនួន១០ភាគរយ​ ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​។

កិច្ច​ព្រមព្រៀង​នេះ​នឹង​លើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​ កំណែទម្រង់​វិស័យ​ថាមពល​ និង​អភិបាលកិច្ច​ល្អ​នៃ​វិស័យ​ថាមពល​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

ភាពជា​ដៃគូ​ថ្មីនេះ​ ធ្វើឡើង​បន្ទាប់ពី​កិច្ចសហការ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​ USAID​ និង​សហភាព​អឺរ៉ុប​ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នៅ​ខែក្រោយ​ធ្វើ​ខួប​មួយឆ្នាំ​នៃ​ការ​អភិវឌ្ឍ​អាស៊ី​ និង​ការ​រីកចម្រើន​តាមរយៈ​ថាមពល​អាស៊ី​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ ដែល​រួមចំណែក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដល់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ប្តេជ្ញា​ក្នុង​ការចូលរួម​អភិវឌ្ឍ​ដល់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ប្រកបដោយ​ភាពរឹងមាំ​គ្រប់ជ្រុង​ជ្រោយ​ រឹងមាំ​ និង​មាន​និរន្ត​ភាព​ ខណៈ​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​។ នៅ​ឆ្នាំ​ 2018​ធនាគារ​នេះ​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ និង​ជំនួយឥតសំណង​ថ្មី​ចំនួន២១​,៦ពាន់​លាន​ដុល្លារ​៕

ក្រុមហ៊ុន​យក្ស​ចិន​មួយ​នឹង​រំលេច​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់​ ៦៩ជាន់លើ​ទីក្រុង​កោះ​ពេជ្រ​

0

ដោយ​គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​កំពស់៦៩ជាន់​ ដែល​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​ និង​ត្រៀម​បើក​ការដ្ឋាន​ ព្រមទាំង​ប្រកាស​គំរោង​នេះ​នៅ​ចុងខែ​មិថុនា​នេះ​ហើយ​។

​លោក ​ជិន​ ហុក​ ប្រធាន​គ្រប់គ្រង​គំរោង​អភិវឌ្ឍន៍​ទីក្រុង​កោះ​ពេជ្រ​ នៃ​ក្រុមហ៊ុន​ OCIC ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថកងៃ​ទី២០​ មិថុនា​នេះ​ថា​ គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Primeone​ ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​លោក​ថា​ គម្រោង​នេះ​នឹង​ប្រកា​សស​ម្ភោ​ធនៅ​ចុងខែ​មិថុនា​នេះ​ ប៉ុន្តែ​ការប្រែប្រួល​យ៉ាងណា​អាស្រ័យ​លើ​ក្រុមហ៊ុន​ជាក់ស្តែង​។

​លោក​បន្ត​ថា​ “រហូត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​អាគារ​កប់​ពពក​នេះ​ហើយ​ និង​គ្រោង​បញ្ចប់​នៅពេល​ណា​លោក​មិនដឹង​ទេ​ ដោយសារ​វា​មិនមែន​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ OCIC ​នោះ​ទេ​”។ លោក​បន្ត​ថា​ “គំរោង​នេះ​ស្ថិតនៅ​ក្បែរ​ទីតាំង​ស្ពាន​នាគ​ភ្លោះ​ចូល​ទៅកាន់​ទីក្រុង​កោះ​ពេជ្រ​ ដែល​ស្ថិតនៅ​លើ​ទីក្រុង​កោះ​ពេជ្រ​”។

​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ គំរោង​នេះ​ពិតជា​បាន​បញ្ចប់​ការសាងសង់​គ្រឹះ​ហើយ​ ហើយ​ក្រុមហ៊ុន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ គ្រោង​នឹង​សាងសង់​អាគារ​នេះ​រហូតដល់​កំពស់៦៩ជាន់​ ដែល​វា​ជា​អាគារ​ពាណិជ្ជកម្ម​ចម្រុះ​។

​នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ តំបន់​ជុំវិញ​ទីក្រុង​កោះ​ពេជ្រ​ នឹង​តំបន់​ស្ថិតនៅ​លើ​ទីក្រុង​កោះ​ពេជ្រ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​នា​ពេល​អនាគត​ ដោយ​បច្ចុប្បន្ន​មាន​អា​គារ​ខ្ពស់​ៗ និង​មាន​វត្តមាន​អាគារ​ពាណិជ្ជកម្ម​កប់​ពពក​ជាច្រើន​ទៀត​ នឹង​សាងសង់​នៅ​តំបន់​នេះ​ ដែល​ធ្វើឲ្យ​តំបន់​នេះ​ក្លាយជា​business​ Hub​មួយ​នា​ពេល​ឆាប់​ៗខាងមុខនេះ​៕