ចំណេះដឹង​! តើ​អ្នកជាប់ពន្ធ​អចលនទ្រព្យ​ត្រូវ​ទៅចុះ​បញ្ជី​នៅកន្លែង​ណា​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជាប់ពន្ធ​មាន​កាតព្វកិច្ច​ត្រូវ​ទៅចុះ​បញ្ជី​ នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​ភូមិសាស្ត្រ​ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​ នៃ​ឆ្នាំ​ ជាប់ពន្ធ​នី​មួយ​ៗ។

ចំពោះ​អចលនទ្រព្យ​ដែល​ចុះបញ្ជី​រួចហើយ​ មិន​តម្រូវឲ្យ​ចុះបញ្ជី​វិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​នោះ​ទេ​។

សម្រាប់​ពាក្យ​ស្នើរ​សុំ​ចុះ​បញ្ជ​ពន្ធ​ លើ​អចលនទ្រព្យ​មាននៅ​រដ្ឋបាល​សារពើពន្ធ​ (សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​) ក្នុង​ភូមិសាស្ត្រ​ ដែល​អចល​នព្រទ្យ​នោះ​ស្ថិតនៅ​ ឬអាច​ទាញ​យក​ពី​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋាន​ (www.tax.gov.kh​ )។

នៅពេល​ចុះទៅ​ចុះបញ្ជី​អចលនទ្រព្យ​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ រួមមាន​៖ អត្តសញ្ញា​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬសំបុត្រ​កំណើត​ ​ឬលិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។ សៀវភៅ​គ្រួសារ​ ឬសៀវភៅ​ស្នាក់នៅ​ លិខិតបញ្ជាក់​ស្នាក់​តនៅ​។ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬបណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ឬវិញ្ញា​បណ​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬឯកសារ​ពាក់ព័ន្ធ​ នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​/សង្កាត់​ឡើង​ទៅ​។

ក្នុងករណី​ដែល​អចលនទ្រព្យ​ត្រូវ​បាន​ទិញ​បង់​រំលស់​ ម្ចាស់​អចលនទ្រព្យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​កិច្ចសន្យា​រវាង​អ្នកទិញ​ និង​អ្នកលក់​។

នៅពេល​បាន​ចុះបញ្ជី​ថ្មី​ អ្នកជាប់ពន្ធ​នឹង​ទទួល​បាន​លិខិតបញ្ជាក់​ ការចុះបញ្ជី​ពន្ធ​លើ​អចលនទ្រព្យ​ ដែល​មាន​លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​ នៃ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នេះ​ ត្រូវ​ប្រើលើ​ឯកសារ​ ដែល​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​អស់​។

នៅពេល​ដែល​អចលនទ្រព្យ​មានការ​ប្រែប្រួល​ អ្នកជាប់ពន្ធ​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ ទៅតាម​ទម្រង់​ ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ​ ក្នុងករណី​ដែល​អចលន​ទ្រព្យ​ត្រូ​បបាន​បំបែក​លក់​ ផ្ទេរ​ ឬផ្តល់​ជាអំណោយ​ ចំណែក​អចលនទ្រព្យ​ដែល​បាន​បំបែក​ត្រូវ​ចុះបញ្ជី​។ ដី​ត្រូវ​បាន​យក​ទសាង​សង់ផ្ទះ​ អគ្គា​រ ឬសំ​ណង់​ផ្សេង​ៗ ។ ផ្ទះ​ អគារ​ និង​សំ​ណង​ផ្សេង​ៗត្រូវ​បាន​សាងសង់​បន្ថែម​ ឬបន្ថយ​ ឬរំលាយ​ចោល​។ និង​ការ​ផ្លាស់​ប្តូរ​កម្មសិទ្ធិករ​អ្នកកាន់កាប់​ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយ​៕

OCIC​ សម្ភោ​ធផ្សារ​ទំនើប​និង​ផ្លូវ​ថ្មើ​ជើង​ស្អាត​ជាងគេ​នៅ​ក្រុងភ្នំពេញ​នា​ព្រឹក​ថ្ងៃនេះ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អនិក​ជន​ខ្មែរ​នៅ​ក្រៅប្រទេស​ (OCIC​) នឹង​បើ​កសម្ភោ​ធដា​ក់​ដំនើ​រកា​រផ្សារ​ទំនើប​ និង​ផ្លូវ​ថ្មើ​ជើង​ស្រស់​ស្អាត​ជាងគេ​នៅ​ក្រុងភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី២២​ មិថុនា​នេះ​ហើយ​។

ផ្សារ​ទំនើប​នេះ​ជាផ្នែក​មួយ​នៃ​គំរោង ​Olympia​ City​ ដែល​មាន​ទីតាំងនៅ​ទល់មុខ​វត្ត​សំពៅមាស​ និង​ផ្លូវ​ថ្មើ​ជើង​ដែល​មាន​បំពាក់​កញ្ចប់​ និង​មាន​ប្រវែង​វែង​ជាងគេ​នេះ​ស្ថិតនៅ​លើ​រង្វង់​មូល​អតីត​នាងគង្ហីង​ និង​ស្ថិតនៅ​លើ​ប្រជុំ​ផ្លូវ​ចំនួន៥​ ដែល​ជា​ចំណុចប្រសព្វ​ដ៏​សំខាន់​មួយ​នៃ​សង្កាត់​ពាណិជ្ជកម្ម​ដ៏​រស​រវើក​នា​ក្រុងភ្នំពេញ​។

​ប្រធាន​គ្រប់គ្រង​គំរោង ​Olympia​ City​ លោ​កម៉េ​ង ចំរើន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ ផ្សារ​ទំនើប​នេះ​ដំណាក់កាល​ទី១នេះ​ មាន​កំពស់៧ជាន់​ ក្នុង​នោះ២ជាន់​ជា​ចំណតរថយន្ត​ក្រោម​ដី​ ដែល​អាច​ដាក់​រថយន្ត​បាន​ជាច្រើន​រយ​គ្រឿង​ និង​ផ្សារ​ដែល​បើក​ដំណើរការ​នេះ​មាន​កំពស់៥ជាន់​ ដោយមាន​រោងភាពយន្ត​ ហាង​លក់​អាហារ​ ភេសជ្ជៈ​ ចំណី​អាហារ​ចម្រុះ​ សម្លៀកបំពាក់​ រួម​ទាំង​របស់​ប្រើប្រាស់​ផង​ដែរ​។

លោក​បន្ត​ថា​ “ដំណាក់កាល​ទី២នៃ​ផ្សារ​ទំនើប​នេះ​ បាន​និង​កំពុង​សាងសង់​បន្ត​ ប៉ុន្តែ​មិនទាន់​កំណត់ពេលវេលា​ដាក់​ដំណើរការ​នៅឡើយ​ទេ​ សម្រាប់​គំរោង​ដំណាក់កាល​បន្ទាប់​នេះ​”។ លោក​បន្ត​ថា​ “យើង​ជឿជាក់​ថា​ផ្សារ​ទំនើប​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ដោយសារ​វា​ជាទី​តាំង​ ដែ​លប​ណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ និង​មាន​ភាព​ទាក់ទាញ​”។

ផ្សារ​ទំនើប​ Olympia​ Mall​ នេះ​ ជា​ផ្សារ​មួយ​ស្ថិត​ក្នុងចំណោម​ផ្សារ​ទំនើប​ចំនួន៩​ ដែល​គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

​អ្នកនាង​អាន​ សុធី​តា​នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia ​បាន​ថ្លែង​ថា​ កំនើ​ននៃ​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មា​នកំនើន​ល្អ​ប្រសើរ​ ដែល​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​មាន​លទ្ឋ​ភាព​កាន់តែ​ច្រើន​ និង​ធ្វើឲ្យ​អំណាច​នៃ​ការទិញ​កើនឡើង​។

អ្នកនាង​បន្ត​ថា​ “បើ​ទោះជា​កើនឡើង​ច្រើន​ តែ​ចំនួន​ផ្សារ​ទំនើប​ធៀប​នឹង​តម្រូវការ​ មិនទាន់​មាន​បញ្ហា​នៅឡើយ​ទេ​”៕

តើ​ផ្ទះ​តម្លៃ​ថ្លៃ​បំផុត​នៅ​អាស៊ី​មានតម្លៃ​ប៉ុន្មាន​?

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ផ្ទះ​ដ៏​មានតម្លៃ​ថ្លៃ​បំផុត​នៅ​អាស៊ី​គឺជា​អាគារ​ផ្ទះ​មាន​កម្ពស់​ ២៧ជាន់​ដែល​មានតម្លៃ​ ២ ពាន់​លាន​ដុល្លារ​នៅ​ភាគ​ខាងត្បូង​ទី​ក្រុង​បុ​មបៃ​ប្រទេស​ឥណ្ឌា​។

ផ្ទះ​ដ៏​ធំ​បំផុត​មួយ​នេះ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ Cumballa​ Hill​ ក្នុង​ទី​ក្រុង​បុ​មបៃ​គឺជា​កម្មសិទ្ធិ​របស់​លោក​មហាសេដ្ឋី​ Mukesh​ Ambani​ ។

យោង​តាម​ទស្សនាវដ្ដី​ Forbes​ លោក​ Ambani​ គឺជា​មហាសេដ្ឋី​ទី​ ១៩​ នៅ​លើ​ពិភពលោក​ដោយមាន​ទ្រព្យសម្បត្តិ​ ៤៣,៤​ ពាន់​លាន​ដុល្លារ​ ហើយ​លោក​គឺជា​ប្រធាន​ក្រុមហ៊ុន​ Reliance​ Industries​ ដែល​ជា​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​។

ផ្ទះ​នេះ​មានផ្ទៃ​ទំហំ​ ១២២,០០០​ ម៉ែត្រការ៉េ​ដែល​មាន​បន្ទប់​ទទួលភ្ញៀវ​ កន្លែងចុះ​ចត​ឧទ្ធម្ភាគចក្រ​បី​កន្លែង​ រោងកុន​ និង​ប្រសាទ​ដ៏​ធំ​សម្បើម​។

ផ្ទះ​នេះ​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ Antilia​ បន្ទាប់ពី​កោះ​អាថ៌កំបាំង​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ស្ថិតនៅ​ចន្លោះ​ ប្រទេស​អេស្ប៉ាញ​ និង​ព័រទុយហ្គាល់​។ ប្រជាជន​ជិត​ ៦០០​នាក់​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​នៅក្នុង​ផ្ទះ​នេះ​ដើម្បី​រក្សា​អចលនទ្រព្យ​នេះ​៕

កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ចាប់ផ្តើម​ភ្ជាប់​ជើងហោះហើរ​ត្រង់​ដោយក្រុម​ហ៊ុន​ Citilink​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ Citilink​ របស់​ឥណ្ឌូ​នេ​ស៊ី​ចាប់ផ្តើម​ហោះហើរ​ត្រង់​ពីទី​ក្រុង​ហ្សាកាតា​ មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​បង្កើន​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ធួន​ ស៊ី​ណា​ប្រធាន​ប្រចាំ​ប្រទេស​នៃ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA​) បាន​ឲ្យដឹង​តាម​ទូរសព្ទ​នៅ​ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ Citilink​ បង្កើន​ជើងហោះហើរ​ត្រង់​រវាង​ទី​ក្រុង​ហ្សា​កា​ មកកាន់​ទីក្រុង​ភ្នំពេញ​នា​ពេលនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​កា​ទាក់ទាញ​ទេសចរណ៍​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ មកកាន់​កម្ពុជា​ ពី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

លោក​បន្ត​ថា​ “ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ប្រជាពលរដ្ឋ​ពី២០០​ ទៅ៣០០លាន​នាក់​ ដែល​អាចម​កលេងកម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​យើង​មិនបាច់​ចាំតែ​ពលរដ្ឋ​ចិន​ដែល​មាន​ចំនួន​ច្រើន​មកលេង​ទស្សនា​ក្នុង​កម្ពុជា​នោះ​ទេ​”។ លោក​ថា​“ខ្ញុំ​សូមស្វាគមន៍​រាល់​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ផ្សេងទៀត​ មិន​ចំពោះ​ ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​នេះ​ដែល​បាន​សម្ពោធ​ជើងហោះហើរ​ត្រង់​នា​ពេលនេះ​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កាន់តែ​ច្រើន​ថែមទៀត​”។

បើ​

តាម​លោក​ធួន​ស៊ី​ណា​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ Citilink​ គ្រោង​នឹង​ហោះហើរ​ ៤ជើង​ក្នុង​មួយ​សប្តាហ៍​ ដោយ​ប្រើប្រាស់​យន្តហោះ​ពី២ទៅ៣គ្រឿង​ មិន​តែប៉ុណ្ណោះ​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​ទៅកាន់​តំបន់​ និង​ពិភព​លោ​ប្រមាណ១២០ក្នុង​មួយថ្ងៃ​៕

អង្ករ​សរីរាង្គ​កម្ពុជា​ទទួល​បាន​រង្វាន់​កំពូល​ក្នុង​កម្មវិធី​អាហារ​អន្ដរ​ជាតិ​ប្រកប​ដោយ​និរន្តរភាព​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុម​សម្ព័ន្ធ​ចម្រុះ​ស្រូវ​អង្ករ​សរីរាង្គ​កម្ពុជា​មួយ​ បាន​ឈ្នះ​ពានរង្វាន់​ឧស្សាហកម្ម​ម្ហូបអាហារ​ដ៏​មាន​កិត្យានុភាព​នៅ​សប្តាហ៍​នេះ​ ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ Amsterdam​។

អង្គភាព​ IBIS​ Rice​ ជា​ក្រុម​មិន​រក​ប្រាក់ចំណេញ​ ដោយមាន​បណ្តាញ​កសិករ​ខ្មែរ​ចំនួន១​,០០០នាក់​គឺជា​អ្នកឈ្នះ​ពាន រង្វាន់​ផលិតផល​ថ្មី​ ប្រកបដោយ​និរន្តរភាព​នៅ​ឯកម្មពិធី​ពានរង្វាន់​ស្បៀងអាហារ​ ប្រកបដោយ​និរន្តរភាព​អន្តរជាតិ​ឆ្នាំ២០១៩​ ដែល​រៀបចំ​ដោយក្រុម​អ្នកស្រាវជ្រាវ​មក​ពី​ Ecovia​ Intelligence​។

ពានរង្វាន់​នេះ​ផ្តោត​លើ​អ្នកប្រតិបត្តិ​ការ​ម្ហូបអាហារ​ ជំរុញ​ឧស្សាហកម្ម​ដែល​មាន​និរន្តរភាព​។

ភា្ន​ក់​ងារ​ IBIS​ ទិញ​អង្ករ​ផ្ការំដួល​ពី​កសិករ​កម្ពុជា​ជិត៥០ភាគរយ​នៃ​ទីផ្សារ​។ ជា​ការ​ផ្លាស់​ប្តូរ​ កសិករ​ក្នុង​ភូមិ​ភ្នំដងរែក​យល់ព្រម​មិន​ចូលរួម​ ក្នុង​ការបំផ្លាញ​ព្រៃឈើ​ និង​សត្វព្រៃ​ឡើយ​។ អង្ករ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ មាន​សរីរាង្គ​ត្រូវ​នឹង​ស្តង់ដារ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។

យោង​តាម​របាយការណ៍​មួយ​ចេញ​ដោយ​ក្រសួង​កសិកម្ម​ រុ​ក្ខ​ប្រមាញ់់​ និង​នេសាទ​បានឱ្យ​ដឹង​ថា​ អង្ករ​ជិត១៧១​,០០០តោន​ ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។ គោលដៅ​នាំចេញ​កំពូល​គឺ​ចិន​មាន​ជាង៧៥​,០០០តោន​ និង​សហភាព​អឺរ៉ុប​មាន​ជាង៥១​,០០០តោន​។ ការនាំចេញ​របស់​សហភាព​អឺរ៉ុប​ បាន​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារ​ការ​ដាក់​ពន្ធ​លើ​តម្លៃ​អង្ក​ពី​អឺរ៉ុប​ ដែល​បាន​ចូលជាធរមាន​ក្នុង​ឆ្នាំនេះ​។ ប្រទេស​កម្ពុជា​ផលិត​ស្រូវ​បាន​សរុប​ចំនួន​ ១០​,៨ លាន​តោន​ក្នុង​ឆ្នាំ​ ២០១៨​៕

បឹង​ហ្កា​ឡូ​ស្អាត​នៅ​តាម​ដងព្រែក​កំពង់បាយ​កំពុង​ប្រែក្លាយ​មាត់​ព្រែក​ដ៏​ស្ងប់ស្ងាត់​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ទេសភាព​ជើងភ្នំ​បូកគោ​ អម​ជាមួយនឹង​ដើម​ចាក​ដុះ​ប្រប​មាត់​ព្រែក​កំពង់បាយ​ ដែល​មាន​ទឹកថ្លា​ដូច​កញ្ចក់​ កំពុង​ទាក់ទាញ​ការ​វិនិយោគ​រមនីយ​ដ្ឋាន​ទេសចរណ៍​យ៉ាងច្រើន​ ដែល​ធ្វើឲ្យ​ខេត្ត​កំពត​កាន់់​តែ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​។

​ជាមួយនឹង​ទេសភាព​ដ៏​ត្រកាល​ ដងព្រែក​ដ៏​ស្ងប់​ស្ងាត់់​ ពន្លឹ​អំពិល​អំ​ពែ​កភ្លិប​ភ្លេត​ៗបង្ហាញខ្លួន​នា​ពេល​រាត្រី​ លាយឡំ​នឹង​ខ្យល់អាកាស​បរិសុទ្ឋ​បាន​ និង​កំពុង​ធ្វើ​ឲ្យ​តំបន់់​ស្ថិតនៅ​តាម​ដងព្រែក​នេះ​ក្លាយជា​កន្លែង​អ៊ូ​រអរ​ និង​សម្លេង​ខ្ញៀវខ្ញារ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​។

​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​លោក​សយ​ ស៊ី​ណុ​លបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២១​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​នៅ​តាម​ដងព្រែក​កំពត​មានការ​វិ​និ​យោ​គបឹង​ហ្កា​ឡូ​ចំនួន​ប្រមាណ៥០គំរោង​ ដែ​លបឹងហ្កា​ឡូ​និ​មួយ​ៗ​បាន​សាងសង់​នៅ​តាម​ដងព្រែក​ និង​មានតម្លៃ​ស្នាក់នៅ​សមរម្យ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ សំរាក​លំ​ហែរ​កាយ​។

​លោក​បន្ត​ថា​ “ដោយសារ​ការ​រីកចម្រើន​ និង​ការ​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរ​ ណ៍​កាន់តែ​ច្រើន​ និង​កាន់តែ​មាន​ភាព​ទាក់ទាញ​នេះ​បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ជាង១លាន​នាក់​បាន​មក​ទស្សនា​ខេត្តកំពត​ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​ជាង១០ភាគរយ​ កើនឡើង១៧ភាគរយ​ធផៀ​បរ​យៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​”។លោក​បន្ត​ថា​ “វត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ និង​កំពុង​កើនឡើង​ជាប្រចាំ​ សម្រាប់​ខេត្ត​នេះ​ ដែល​បច្ចុប្បន្ន​ខេត្ត​មាន​រមណីយ​ដ្ឋាន​ធំៗ​ចំនួន​១៧​កន្លែង​រួចហើយ​”។

​លោក​សយ​ ស៊ី​ណុ​លបាន​ឲ្យដឹង​ទៀត​ថា​ អាជ្ញាធរ​ខេត្ត​ពិសេស​មន្ទីរ​ទេសចរណ៍​កំពុង​រៀបចំ​ចលនា​ប្រលង​ប្រណាំង​ ទីក្រុង​ស្អាត​ជា​លើក​ទី៣​ ចលនា​ប្រលង​ប្រណាំង​សហ​គំ​ន៍​ទេសចរណ៍​លើក​ទី២​ ពានរង្វាន់​សម្តេច​តេជោ​ធុរកិច្ច​បៃតង​ និង​ការរៀប​ចំ​​​វត្ត​គំរូ​ផង​ដែរ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​”៕

ធនាគារពិភពលោក​៖ កម្ពុជា​ទទួល​បា​នកំនើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ភាព​ក្រីក្រ​ធ្លាក់ចុះ​ខ្លាំង​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រធាន​តំណាង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ​ប្រទេស​កម្ពុជា​ទទួល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ហើយ​ការកាត់បន្ថយ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ និង​មាន​ភាព​ប្រសើរ​លើ​ស្តង់ដារ​រស់នៅ​របស់​គ្រួសារ​ជាច្រើន​”។

ទោះជាយ៉ាងណា​ លោកស្រី​ អ៊ី​នហ្គូ​ណា​ ដូ​ប្រា​ចា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សម្រាប់​ពេល​ខាងមុខ​ កម្ពុជា​ជួបប្រទះ​នូវ​ការ​ប្រឈម​បី​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណះ​ចំរុះ​បែប​ និង​មានតម្លៃ​ខ្ពស់​ជាង​មុន​ ដើម្បី​កសាង​ទុន​មនុស្ស​សម្រាប់​សេដ្ឋកិច្ច​ទូលំ​ទាយ​ និង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន​ដែល​មានប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​។

លោកស្រី​បាន​បន្ត​ថា​ “ធនាគារពិភពលោក​នឹង​ធ្វើការ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ ដើម្បី​ទទួល​បាន​គោលដៅ​នានា​ ស្រប​ពេល​ដែល​ត្រូវ​ពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​”។

លោកស្រី​បន្ត​ថា​ ក្នុង​វិស័យ​ដែល​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទី១​ នៃ​ក្របខ័ណ្ឌ​នេះ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​រដ្ឋ​ និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ គឺ​ក្រុម​ធនាគារពិភពលោក​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកស្ទួយ​សហគ្រាស​ឯកជន​ ពង្រឹង​គណនេយ្យ​ភាព​វិស័យ​សាធារណៈ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ហើយ​ពង្រីក​ការ​វិនិយោគ​ដែល​ចាំបាច់​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​។

អ៊ី​នហ្គូ​ណា​ ដូ​ប្រា​ចា​បាន​បន្ត​ថា​ ធនាគារពិភពលោក​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើក​ស្ទួយ​សហគ្រាស​ឯកជន​ ពង្រឹង​គណនេយ្យ​ភាព​វិស័យ​សាធារណៈ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ហើយ​ពង្រីក​ការ​វិនិយោគ​ដែល​ចាំបាច់​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​ តាមរយៈ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​។

លោក​ ខែល​ ខេ​លលោ​ហ្វើ​ នាយក​គ្រប់គ្រង​ប្រទេស​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​បាន​មានប្រសាសន៍​ថា​ “IFC​ ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ នឹង​បន្ត​កៀងគរ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​វិស័យ​ឯកជន​ និង​ការ​សហការ​គ្នា​ក្នុង​ក្រុម​ធនាគារពិភពលោក​ ដើម្បី​ធ្វើឲ្យ​វិស័យ​ឯកជន​ឲ្យ​រស់រវើក​នៅ​កម្ពុជា​”។

លោក​បាន​ថ្លែង​ទៀត​ថា​ “ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ នឹង​ឈាន​ទៅដល់​ការពង្រីក​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ សម្រាប់​ធុរកិច្ច​ខ្នាត​តូច​ ធ្វើឲ្យ​ប្រសើរ​លើ​ការប្រកួត​ប្រជែង​ផ្នែក​កសិកម្ម​របស់​ប្រទេស​ និង​លើកកម្ពស់​សេវា​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធុរកិច្ច​”៕

ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ទិញ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​កាន់តែ​ច្រើន​

0

ដោយ ​ស៊ី​វ ម៉េង​

ភ្នំ​ពេញៈ​ ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ទិញ​ខុន​ដូ​សំរាប់​រស់នៅ​ពិសេស​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ចន្លោះ​ពី៥០​,០០០ទៅ១០០​,០០០ដុល្លារ​អាមេរិក​។

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE Cambodia​ អ្នកនាង ​អាន​ សុធី​តា ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២១មិថុនា​នេះ​ថា​ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម​ដែល​មានតម្លៃ​ចន្លោះ១២០០ទៅ២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។អ្នកនាង​បន្ត​ថា​ជាមួយនឹង​ការ​កើនឡើង​នូវ​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​កាន់តែ​ច្រើន​បាន​ងាក​ទៅ​វិនិយោគ​ខុន​ដូ​ដែល​មានតម្លៃ​បែបនេះ​។

​អ្នកនាង​បន្ត​ថា​“ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ទិញ​ខុន​ដូ​តម្លៃ​មធ្យម​ព្រោះ​ពួកគេ​មិន​អាចយ​កប្រាក់៥ទៅ១០ម៉ឺន​ដុល្លារ​ទិញ​ផ្ទះនៅ​ក្នុង​ក្រុង​បានទេ​បើ​ទិញ​បាន​ក៏​ជា​ផ្ទះ​ដែល​មានតម្លៃ​ឆ្ងាយ​ពីទី​ក្រុងភ្នំពេញ​”។

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ CBRE Cambodia​ បាន​ឲ្យដឹង​ថា​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​មាន​គំរោង​ខុន​ដូ​តម្លៃ​មធ្យម​ចំនួន៣បាន​សាងសង់​និង​មានផ្ទះ​សរុប​ចំនួន​ប្រមាណ២០០០យូនី​ត។

​ទោះជាយ៉ាងណា​កាលពី​ពេល​ថ្មី​ៗនេះ​ខុន​ដូ​តម្លៃ​មធ្យម​មួយចំនួន​បាន​សាងសង់​ផង​ដែរ​ដូចជា​គំរោង​ខុន​ដូ​របស់​ក្រុមហ៊ុន​ជីព​ម៉ុង​ដែល​ស្ថិតនៅ​ក្នុង​ខ័ណ្ឌ​សែនសុខ​គម្រោង​ខុន​ដូ ​Urban Village ​ដែល​ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម​។

ជាមួយនឹង​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​អន្តរជាតិ​គម្រោង​ខុន​ដូ​ថ្មី​មួយ​គឺ​ខុន​ដូ​ HCN​ Malland​ Residence​ ដែល​បោះទុន​វិនិយោគ​ដោយ​វិនិយោគិន​ខែ្មរ​និង​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ​ពិសេស​គម្រោង​នេះ​បាន​និង​កំពុង​ទទួល​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ច្រើន​។

កញ្ញា​ឃិន​ លីដា​ តំណាង​ផ្នែក​លក់​នៃ​គម្រោង​ខុន​ដូ​ HCN​ Malland​ Residence​បាន​ឲ្យដឹង​ថា​ HCN​ Malland​ Residence​ របស់​យើង​មាន​កម្ពស់​ចំនួន២៣ជាន់​ដែល​វា​នឹង​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅ​ដ្ឋាន​ដោយ​ចាប់ពី​ជាន់ទី១ដល់ទី៤វា​ជា​ផ្សារ​ទំនើប​ដែល​មាន​រោងភាពយន្ត​ និង​កន្លែង​លក់​អីវ៉ាន់​ហើយ​ជាន់ទី៥ជា​កន្លែង​សម្រាប់​កីឡា​ដែល​មាន​អាងហែលទឹក​ធំ​កន្លែង​ហាត់​ប្រា​ណស្ទី​មនិង​សោ​នា​និង​ចាប់ពី​ជាន់​ពី៦ឡើង​ទៅជា​យូនី​តខុន​ដូ​សុទ្ធ​។គម្រោង​នេះ​មានផ្ទះ​សរុប​ចំនួន៧២០យូនី​ត។

ជាមួយនឹង​ការ​អភិ​វឌ្ឈ​ដោយ​ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​ក៏​យកចិត្ត​ទុកដាក់​លើ​ចំណតរថយន្ត​ដែល​មាន​ធំ​ទូលាយ​សម្រាប់​អតិថិជន​ផង​ដែរ​។

គម្រោង​ខុន​ដូ​ HCN​ Malland​ Residence​ ស្ថិតនៅ​លើ​ផ្លូវ៥១៦សង្កាត់​បឹងកក់១ខណ្ឌទួលគោក​ភ្នំពេញ​។

កញ្ញា​លីដា​បាន​ឲ្យដឹង​ទៀត​ថា​សម្រាប់​ទីតាំង​នេះ​អតិថិជន​ដើរមើល​គម្រោ​ងផ្សេង​ៗច្រើនតែ​គាត់​ជ្រើសរើស​គម្រោង​យើង​។ហើយ​ហេតុផល​របស់​គាត់​ឃើញ​ចំណតរថយន្ត​យើង​ច្រើន​សំណង់​របស់​យើង​សាងសង់​ឡើងជា​រៀងរាល់ថ្ងៃ​ហើយ​តម្លៃ​របស់​យើង​សមរម្យ​ជាងគេ​បើ​ធៀប​គម្រោ​ងៗ​ក្នុង​តំបន់​នេះ​ហើយ​ទីតាំង​របស់​យើង​ជាប់​ផ្លូវ​ធំ​និង​ជិត​ផ្សារ​ទំ​បនើប​ TK​ ។

ពិសេស​ជាង​នេះ​ទៀត​យើង​មានការ​ផ្តល់​ជួន​គ្រឿង​សង្ហា​រឹម​មួយ​ឈុត​ក្នុង​នោះ​រួមមាន​ទូទឹកកក​ម៉ាស៊ីន​ត្រជាក់​ម៉ាស៊ីន បោកខោអាវ​ និង​ទូរទស្សន៍​ដែល​នឹង​រៀបចំ​រួចរាល់​សម្រាប់​អតិថិជន​៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​គ្រោង​ចូល​ផ្សារហ៊ុន ​ខណៈ​ផែនការ​ពន្ធគយ​អាមេរិក​បាន​លាតត្រដាង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ (SSEZ​) ដែល​វិនិយោគ​ដោយ​ចិន​ បាន​រៀបចំ​គម្រោង​ក្នុង​ការ​ផ្តល់​ជូន​ជា​សាធារណៈ​ដំបូង​ នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​) ដោយ​ឆ្លើយតប​ការចោទប្រកាន់​របស់​អាមេរិក​ លើស​កម្ម​ភាព​ខុសច្បាប់​នៅ​តំបន់​នេះ​ដែល​បង្ហាញថា​ ក្រុមហ៊ុន​ចិន​ប្រើប្រាស់​តំបន់​នេះ​ជា​ចំណុច​ដឹក​ឆ្លងកាត់​ ជៀសវាង​ពន្ធគយ​របស់​អាមេរិក​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​ប្រកាស​ផែនការ​សម្រាប់​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃម្សិលមិញ​ ខណៈ​កាលពី​ពេល​ថ្មី​ៗនេះ​ សារព័ត៌មាន​បាន​បង្ហាញថា​ សហរដ្ឋអាមេរិក​បាន​ដាក់​ពិន័យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ សម្រាប់​ការប៉ុនប៉ង​ខុសច្បាប់​ ក្នុង​ការ​ចៀសវាង​ការ​ដាក់​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​ តាមរយៈ​ការ​ដឹកជញ្ជូន​ទំនិញ​ តាមរយៈ​ខេត្ត​ព្រះសីហនុ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក​ Arend​ Zwartjes​ បាន​ប្រាប់​សារព័ត៌​មា​នរ៉យទ័​រកា​លពី​ម្សិលមិញ​ថា​ “ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ត្រួតពិនិត្យ​ និង​ពិន័យ​ក្រុមហ៊ុន​មួយចំនួន​ សម្រាប់​ការ​គេចវេស​ពន្ធដារ​របស់​អាមេរិក​ ដោយ​ការ​ដឹកទំនិញ​តាម​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​”។

អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ​បាន​បដិសេធ​ថា​ ក្រុមហ៊ុន​ចិន​ត្រូវ​បាន​គេ​ពិន័យ​ ឬជាប់ពាក់ព័ន្ធ​គឺ​រឿង​ខុស​មួយ​។

អ្នកគ្រប់គ្រង​ទូទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ លោក ​Cao​ Jianjiang​ បាន​និយាយ​ថា​ “យើង​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ដែល​បង្កឡើង​ដោយ​របាយការណ៍​មិន​ពិត​ខាងលើ​”។

លោក​ Jianjiang​ បាន​និយាយ​ថា​ “យើង​តែងតែ​ទទូច​លើ​ការបង្កើត​ និង​ការគ្រប់គ្រង​សួន​ឧស្សាហកម្ម​ស្របតាម​ច្បាប់​ និង​បទបញ្ជា​ និង​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ណាមួយ​។ នា​ពេល​អនាគត​យើង​នឹង​បន្ត​ប្រតិបត្តិ​ការ​ ដោយអនុលោមទៅតាម​ច្បាប់​ និង​បទបញ្ជា​”។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​ឲ្យដឹង​ថា​ ទំនិញ​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ​មានតម្លៃ៣៧២លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ពោល​គឺ​កើនឡើង៦៨ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ​មួយ​ ហើយ​បាន​ចុះបញ្ជី​ទុន​វិនិយោគ​មាន​ទឹកប្រាក់​ជិត៩១៨លាន​ដុល្លារ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៨​ ដែល​មាន​រោងចក្រ​ចំនួន១៦០​ និង​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន២ម៉ឺន​នាក់​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មានផ្ទៃ​ដី​ចំនួន១​,១១៣​ ហិ​កតា​នៅ​ខេត្ត​ព្រះសីហនុ​។

ក្នុង​បទ​សម្ភាស​ថ្មី​ៗនេះ​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហោ​ ណាំ​ហុង​ បាន​ថ្លែង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងទៀត​ គួរ​ធ្វើគំរូ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។

លោក​បាន​មានប្រសាសន៍​ថា​ “សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ខ្ញុំ​អាច​ចាត់ទុក​វា​ជា​គំរូ​ជីវសាស្រ្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​”៕

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ពង្រីក​ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​លើក​កំពស់​សុខមាលភាព​ទីក្រុង​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សាលា​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​នឹង​កំពុង​កំពុង​រៀប​ផែនការមេ​កែ​លម្អ​ប្រព័ន្ធ​លូ​ និង​ទឹក​សំអុយ​ដំណាក់កាល​ទី ៤ក្នុង​ទីក្រុង​ ខណៈ​ផែនការ​ទី​ត្រូវ​បាន​បញ្ចប់​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​នូវ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ក្រុង​ និង​បញ្ជៀស​ទឹក​លិច​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ​ ​JICA​ កាលពី​ថ្ងៃទី​ ២០​ ខែមិថុនា​ ពីម្សិលមិញ​នេះ​ បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​ផែនការមេ​ កែ​លម្អ​ប្រព័ន្ធ​លូ​និង​ទឹក​សំអុយ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រមូល​នូវ​មតិយោបល់​ធាតុផ្សំ​នានា​ លើ​គម្រោង​កែ​លម្អ​ប្រព័ន្ធ​លូ​ និង​ទឹក​សំអុយ​នេះ​អោយ​បាន​ប្រសើរ​ឡើង​។

លោក​ Sugnano​ Yuichi​ ប្រធាន​តំណាង​ការិយាល័យ​ JICA ​ប្រចាំ​កម្ពុជា​ឲ្យដឹង​ថា​អង្គការ ​JICA​ គឺជា​អង្គការ​មួយ​ដែល​បាន​ជួយ​រាជធានី​ភ្នំពេញ​ច្រើន​ លើ​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​ប្រឡាយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​គម្រោង​កែ​លម្អ​ប្រព័ន្ធ​លូ​ជំហាន​ទី១បាន​ធ្វើឡើង​ពីឆ្នាំ២០០១ដល់​ឆ្នាំ២០០៤​។ជំហាន​ទី២ចាប់ពី​ឆ្នាំ២០០៧ដល់​ឆ្នាំ២០១០​។ ជំហាន​ទី៣ចាប់ពី​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៥​ ហើយ​គម្រោង​ទាំង៣នេះ​បាន​បញ្ចប់​ហើយនិង​បាន​បន្ត​គម្រោង​ទី៤ទៀត​ ដោយ​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ ចាប់ពី​ឆ្នាំ២០១៨ដល់​ឆ្នាំ២០២១​ ហើយ​គម្រោង​នេះ​ដែរ​បាន​ និង​កំពុង​ដាក់​លូ​មេ​នៅ​ជិត​វត្តភ្នំ​ខណ្ឌដូនពេញ​និង​នៅ​ម្តុំ​ផ្ទះ​សម្តេច​ទា​បាញ់​ក្នុង​ខណ្ឌទួលគោក​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ក្រោយ​ឆ្នាំ២០២១​ ពោល​គឺ​ក្រោយពី​បញ្ចប់​ជំហាន​ទី៤នេះ​សង្ឃឹមថា​តំបន់​មួយចំនួន​ខាងលើ​ នឹង​លែង​ទទួលរង​ការ​លិចលង់​ដោយ​ទឹកជំនន់​ទៀតហើយ​។ បន្ទាប់មក​ទៀត ​JICA​ និង​អនុវត្ត​គម្រោង​ជំហាន​ទី៥ទៀត​ នៅ​តំបន់​ព្រលា​នយន្តហោះ​ភ្នំពេញ​។

លោក​នួន​ផា​រ័ត្ន​ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ បើ​និយាយ​ពី​ផែនការ​រំដោះ​ទឹក​លិចលង់​នៅ​ភ្នំពេញ​ យើង​មិនមែន​គិតតែ​តំបន់​នៅ​ភ្នំពេញ​នោះ​ទេ​ គឺ​ត្រូវ​និយាយ​ពី​តំបន់​ជុំវិញ​ភ្នំពេញ​។ប្លង់​មេ​របស់​យើង​មាន៣​ ដូចជា​ ទី១​ ប្លង់​មេ​លើ​ការ​កែ​លំ​អរ​ប្រព័ន្ធ​លូ​ប្រឡាយ​ទឹក​កខ្វក់​នៅ​ភ្នំពេញ​។ ទី២ប្លង់​មេ​លើ​ការ​កែ​លំ​អរ​ចរាចរណ៍​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ទី៣ប្លង់​មេ​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥ទាំងមូល​។

លោក​បន្ត​ថា​ “តាមរយៈ​ការអនុវត្ត​តាម​ប្លង់​មេនេះ​ តំបន់​ដែល​បាន​អនុវត្ត​ឃើញថា​ ទទួល​បាន​លទ្ធផល​ល្អ​ពោល​គឺ​លែង​ទទួលរង​ការ​លិចលង់​ទៀត​”៕