គម្រោង​ប្រែក្លាយ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ទៅជា​តំបន់​បៃតង​បាន​ចាប់ផ្តើម​ជាមួយ​ជំនួយ​ជប៉ុន​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​តំបន់​បឹង​ជើងឯក​ដែល​ជា​អតីត​ទីតាំង​ផ្ទុក​ទឹក​កខ្វក់​ ​ដែល​បង្ហូរ​ចេញពី​រាជធានី​ភ្នំពេញ​ ​ដែល​ធ្លាប់​ត្រូវ​បានខាង​សាលាក្រុង​ប៉ារីស​ ​ធ្វើការ​សិក្សា​ប្រែក្លាយ​ឱ្យទៅ​ជា​តំបន់​បៃតង​នោះ​ ​ពេលនេះ​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​ ​JICA​ ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ជា​ជំ​ហ៊ាន​ដំបូង​ហើយ​។​ ​

​គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ជាមួយ​ក្រុម​អ្នកជំនាញ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ជប៉ុន​ ​JICA​ ​ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​ ​២៥លាន​ដុល្លារ​។​ ​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ម៉េ​ត​ ​មាស​ភក្ដី​ ​បាន​មាន​ប្រស​សន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៥​ ​ខែមេសា​នេះ​ថា​ ​បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​លម្អិត​ទៅលើ​គម្រោង​អភិវឌ្ឍ​មួយ​នេះ​ ​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុងតែ​ចាប់​ផ្តើម​ដំនើ​រកា​រ​ជា​ជំ​ហ៊ាន​ដំបូង​ ​រួម​ជាមួយនឹង​បន្ត​ការសិក្សា​លម្អិត​បន្ថែម​ ​ទៅលើ​ចំណុច​ទីតាំង​ជាក់លាក់​ក្នុង​ការសាងសង់​ស្ថានីយ៍​ចម្រុះ​ទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​។​ ​

លោក​បាន​បន្ត​ថា​ ​ជា​ជំ​ហ៊ាន​ដំបូង​ ​អ្នកជំនាញ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​មន្រ្តី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​កំពុង​ចុះ​ធ្វើការ​វាស់វែង​ដើម្បី​បោះបង្គោល​ព្រំ​ ​និង​កាយ​អាចម៍ដី​ ​ដែល​ចាក់​រំលោភ​ប្រឡាយ​ ​យក​មក​ចាក់​នៅ​តាម​ព្រំ​ប្រឡាយ​ ​រួម​ជាមួយនឹង​ការកំណត់​ទីតាំង​ជីក​បង្កប់​លូ​បង្ហូរទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​។​ ​

​លោក​បញ្ជាក់​ថា​ ​“​តាមរយៈ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​លើក​ទី១​ ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​មួយ​នេះ​ ​នឹង​ចូលរួម​លើកកម្ពស់​បរិស្ថាន​ ​លុបបំបាត់​ទឹក​កខ្វក់​ចេញ​រាជធានី​ភ្នំពេញ​ ​ដែល​វា​នឹង​កាន់តែ​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ដល់​សោភ័ណភាព​ក្រុង​ ​ក៏ដូចជា​លើកកម្ពស់​សុខ​មាល​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ​លោក​បន្ត​ថា​ ​“​ការសាងសង់​នេះ​ត្រូវ​ចំណាយពេល​យូរ​ ​ព្រោះ​ក្រៅពី​ធ្វើការ​ប្រែ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​ ​ត្រូវ​ធ្វើការ​អភិវឌ្ឍ​នៅ​ទីតាំង​ដែល​ត្រូវ​សាងសង់​ស្ថានីយ៍​ទៀត​ ​ដើម្បី​ជួយ​សម្រួល​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​អ្នកជំនាញ​”​។​ ​

​កាលពី​ពេល​កន្លងទៅ​ ​អភិបាល​ ​នៃ​គណ​អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ ​នៃ​សាលាក្រុង​ប៉ារីស​ ​ដើម្បី​ធ្វើការ​កែប្រែ​តំបន់​បឹង​ជើងឯក​ ​ដែល​ជា​អាង​ផ្ទុក​ទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ​ឱ្យ​ក្លាយទៅជា​តំបន់​បៃតង​ ​ដោយ​យក​គំរូ​តាម​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​ពាណិជ្ជកម្ម​នានា​ក្នុង​តំបន់​ផង​ដែរ​។​ ​ការកំណត់​យក​ភាគ​ខាងត្បូង​ ​ជាទី​តាំង​ជាទី​តាំង​សម្រាប់​អភិវឌ្ឍ​គម្រោង​នេះ​ ​ក៏​ព្រោះ​ទីនេះ​មាន​ទំ​ហ៊ុ​ធំ​ទូលាយ​ ​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការអភិវឌ្ឍន៍​លើ​វិ​ស័យ​ផ្សេង​ៗ​ ​ពិសេស​សំណង់​ពាណិជ​ជ្ជ​កម្ម​ ​ដែល​ជាដើម​ចម​នាំ​ឱ្យ​សាលាក្រុង​ប៉ារីស​ ​ដែល​ជាទី​ក្រុង​មានបទពិសោធន៍​នៃ​ការរៀបចំ​ទីក្រុង​ឱ្យ​មាន​ភាព​ស្រស់បំព្រង​ ​ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​បៃតង​ដែល​មាន​បរិស្ថាន​ល្អ​ ​និង​អាច​ជៀស​ផុត​ពី​គ្រោះ​ទឹកជំនន់​។​

​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​បង្ហាញ​ពី​ការ​សាទរ​ជា​ខ្លាំង​ ​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ​។​ ​អ្នកនាង​បាន​បញ្ជាក់​ថា​ ​ការរៀបចំ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ជា​តំបន់​បៃតង​ ​ជា​រឿង​ដែល​ល្អ​បំផុត​ ​ព្រោះ​នៅពេល​មានការ​អភិវឌ្ឍ​ ​សង្គម​មានការ​រីកចម្រើន​ ​ជាពិសេស​ផ្នែក​ហេ​ដ្ឋា​រចនាសម័្ពន្ធ​តែម្ដង​។​ ​បច្ចុប្បន្ន​នេះ​ចំពោះ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ​ ​យើង​ឃើញ​មាននៅ​តំបន់​បឹងកក់​ ​ដូច្នេះ​បើ​មាន​តំបន់​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​ដទៃទៀត​ដូចដែល​បាន​លើកឡើង​នៅក្នុង​គម្រោង​ខាងលើ​នេះ​គឺ​កាន់តែ​ប្រសើរ​។​

​អ្នកនាង​បន្ត​ថា​ ​“​ខ្ញុំ​យល់ថា​ ​គ្រប់ការ​អភិវឌ្ឍ​ទាំងអស់​ ​ត្រូវតែ​មាន​គម្រោង​លើ​ការគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​ ​ជៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​ ​ទាំង​ការ​កំ​ណ​ត់​ស្ដ​ង់​ដា​អគារ​ ​ទីតាំង​ចំណត​ ​ផ្លូវ​ធ្វើដំណើរ​ ​ក៏ដូចជា​ទីធ្លា​សាធារណៈ​ ​សម្រាប់​ថ្ងៃ​អនាគត​ ​ព្រោះ​យើង​ក៏​ធ្លាប់​មានបទពិសោធន៍​ដ៏​ឈឺចាប់​រួម​មក​ហើយ​ ​ហើយ​បច្ចុប្បន្ន​នេះ​ក៏​នៅតែ​បន្ត​ទទួលយក​ភាព​ស្មុគស្មាញ​ ​ដែល​បន្សល់​ពី​បទពិសោធន៍​ដែល​ឈឺចាប់​នោះ​ដដែល​ ​ជាក់ស្ដែង​ដូចជា​វិស័យ​ហេ​ដ្ឋា​រចនា​សម័ន្ធ​ ​ផ្លូវថ្នល់​តែម្ដង​”​៕​

ក្រុមហ៊ុន​ចិន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​​អភិវឌ្ឍន៍​ទីក្រុង​ថ្មី​មួយ​នៅ​​តំបន់​ឧទ្យានជាតិ​រាម​

0

​ដោយ​ ​គង់​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​យក្ស​ចិ​មន​ចំនួន​ពីរ​ ​គឺ​ក្រុមហ៊ុន​ចុង​ស៊ីង​ ​និង​ក្រុមហ៊ុន​ ​យិៈចៀ​ ​ធូ​រី​ហ្សិម​ ​ឌី​វេ​ឡុប​មេន​ ​ខម​ភេ​នី​ ​គ្រោង​កសាង​ទីក្រុង​ថ្មី​មួយ​នៅ​តំបន់​ឧទ្យានជាតិ​រាម​ ​«​ព្រះសីហនុ​-​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​»​ ​លើ​ផ្ទៃដី៣,៣០០ហិ​ក​តា​ ​នៃ​ខេត្ត​ព្រះសីហនុ​។​

​លោក​ ​YANG​ ​JIANPING​ ​អគ្គនាយក​ក្រុមហ៊ុន​ ​យិៈចៀ​ ​បាន​មានប្រសាសន៍​ ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ​កាលពី​ព្រឹក​ថ្ងៃទី២៤​ ​កន្លងមក​ថា​ ​ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ថ្មីនេះ​។​ ​

ក្រុមហ៊ុន​ ​យិៈចៀ​ ​ធូ​រី​ហ្សិម​ ​ឌី​វេ​ឡុប​មេន​ ​ខម​ភេ​នី​ ​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ ​នៃ​ក្រុមហ៊ុន​ ​យូ​ណាយ​ ​អ៊ិ​ន​ធើ​ណេ​សិន​ណល​ ​(​ខេម​បូ​ឌា​)​ ​ហ្វ​រេន​ ​អ៊ិ​នវេ​សមេន​ ​គ្រុប​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​នឹង​មាន​ដីសម្បទាន​សម្រាប់​សាងសង់​ទីក្រុង​ទំហំ៣,៣០០ហិ​ក​តា​ ​ស្ថិត​ក្នុង​តំបន់​ឧទ្យានជាតិ​រាម​ ​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​“​គម្រោង​វិនិយោគ​ទីក្រុង​ថ្មី​ ​«​ព្រះសីហនុ​-​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​»​ ​នេះ​ទទួល​បានការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​រួចហើយ​”​។​

​គំរោង​ទីក្រុង​ថ្មីនេះ​រួមមាន​ ​មជ្ឈ​មណ្ឌល​សន្និ​សិទ​អាស៊ី​អាគ្នេយ៍​ដ៏​ទំនើប​,​ ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ ​និង​វេជ្ជសាស្ត្រ​ ​មជ្ឈមណ្ឌល​ទូទាត់​ប្រា​ក់យ័ន​ចិន​ ​និង​អន្តរកម្ម​ហិរញ្ញវត្ថុ​ ​នៅក្នុង​សម័យ5G​ ​អាគារ​មូលដ្ឋាន​គ្រឹះ​បណ្តុះបណ្តាល​ ​ការថែទាំ​ ​និង​ផ្នែក​វេជ្ជសាស្ត្រ​ ​តាម​អ៊ិ​ន​ធើ​ណេត​សកល​ ​អាគារ​មូលដ្ឋាន​គ្រឹះ​អប់រំ​ ​និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អន្តរជាតិ​ ​សណ្ឋាគារ​វិស្សមកាល​ជាមួយនឹង​សេវា​ដ៏​ឆ្លាតវៃ​ជាច្រើន​អគារ​។​

​លោក​បន្ត​ថា​ ​ក្រុមហ៊ុន​គ្រោង​សហការ​ជា​មួយ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​ក្រុង​ព្រះសីហនុ​ ​ក្នុង​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ ​លើ​ផលិតផល​បច្ចេកវិទ្យា​មាន​ពន្ធ​ ​និង​រួច​ពន្ធ​ ​និង​គោរព​តាម​ការ​លើកឡើង​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ក្នុង​រកា​រសាង​សង់​ទីក្រុង​ ​ដែល​មាន​លក្ខណៈ​ទំនើប​ ​និង​ទាន់សម័យ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ទីក្រុង​ថ្មីនេះ​រួមមាន​៖​ ​ផ្លូវថ្នល់​ ​និង​ប្រព័ន្ធ​បង្ហូរ​ជិត១០០គីឡូម៉ែត្រ​ ​ស្ថានីយ​អគ្គិសនី​ជាច្រើន​កន្លែង​ ​ខ្សែកាប​ក្រោម​បាតសមុទ្រ​ ​និង​ខ្សែ​អុបទិក​ ​រោងចក្រទឹក​ស្អាត​ ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​ ​រោងចក្រ​សំអាត​សំរាម​ ​កំពង់ផែ​ទំនិញ​ ​កំពង់ទូក​ទេសចរណ៍​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ​ផ្សេង​ៗ​ទៀត​៕​

ទំហំ​ពាណិជ្ជកម្ម​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​«​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​»​ ​រវាង​ចិន​ ​និង​អាស៊ាន​កើន​ដល់​ជិត​ ​៦០០ពាន់​លាន​ដុល្លារ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងមក​នេះ​ ​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​ ​ទទួល​បាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ ​នៅក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​គំនិត​ផ្តួចផ្តើម​“​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​”​ ​ដោយ​ក្នុង​នោះ​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​បាន​ឈាន​ដល់៥៨៧.៨៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៨​ ​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ឲ្យដឹង​ ​គំនិត​ផ្តួចផ្តើម​“​ផ្លូវ​មួយ​ ​និង​ខ្សែក្រវាត់​មួយ​”​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​”​គម្រោង​ផែនការ​ទូទៅ​”​សម្រាប់​ការ​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​និង​អាស៊ាន​ប៉ុណ្ណោះទេ​ ​ថែមទាំង​ជួយ​ឲ្យ​គ្រួសារ​សាមញ្ញ​និង​អ្នកចូលរួម​នី​មួយ​ៗ​ ​សម្រេច​បាន​នូវ​ក្តី​សុ​បិន្​ត​តូច​ៗ​របស់​ពួកគេ​ផង​ដែរ​។​

​យោង​តាម​ប្រភព​សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ​ ​កាលពី​ថ្ងៃទី២១​ ​មេសា​កន្លងមក​នេះ​ ​បានឱ្យ​ដឹង​ថា​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​មុតមាំ​ ​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ ​បាន​ទទួល​នូវ​អត្ថ​ប្រយោជន៍​នៅ​លើ​វិ​សយ័​ជាច្រើន​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ ​ជាមួយ​ប្រទេស​ចិន​នៅក្នុង​ការ​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​ខ្លួន​ ​និង​ពង្រឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។​ ​

​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រួសួ​ង​ព័ត៌មាន​បាន​ថ្លែង​ថា​ ​“​ ​សម្រាប់​កម្ពុជា​ ​ដោយមាន​ជំនួយ​ពី​ចិន​ ​យើង​អាច​កសាង​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​បាន​ ​ហើយ​គម្រោង​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយគ្នា​ ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ឆាប់រហ័ស​”​។​ ​

​បើ​យោង​តាម​ទិន្ន​ន័យ​ថ្មី​ៗ​នេះ​ ​ដែល​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ហាយ​វ៉េ​ចំនួន៣១ខ្សែ​ ​និង​ស្ពាន​ចំនួន៨ឱ្យ​កម្ពុជា​ ​ដែល​សរុប​ផ្លូវ​ហាយ​វ៉េ​មាន​ប្រវែង​រហូតដល់​ទៅ​ ​៣០០០​​ ​គីឡូម៉ែត្រ​ ​ហើយ​ចិន​ក៏បាន​សាងសង់​ស្ថានីយ​វារីអគ្គិសនី​នៅ​កម្ពុជា​ទៀង​ផង​។​

​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​បាន​ថ្លែង​ទៀត​ថា​ ​“​អាទិភាព​ដំបូង​របស់​យើង​ ​គឺ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​អ្នក​ទាំងអស់គ្នា​មាន​ចំណែក​ស្មើគ្នា​នៅក្នុង​កំណើន​សេដ្ឋកិច្ច​នេះ​។​ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ ​ក្រវាត់​មួយ​ផ្លូវ​មួយ​ ​អាច​ជួយ​យើង​តាមរយៈ​ការ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ​និង​ធនធានមនុស្ស​”​។​

​លោក​បណ្ឌិត​ ​គិន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយ​ថា​ ​នៅ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​ចិន​ក្នុង​ក្រប​ខ​ណ្ឌ័​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ ​គឺ​ចិន​បាន​វិនិយោគ​លើ​គ​ម្រោ​ង​ធំៗ​ជាច្រើន​នៅ​កម្ពុជា​ ​ដែល​រួមមាន​ ​វារីអគ្គិសនី​ ​ផ្លូវថ្នល់​ ​ស្ពាន​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​។​ ​

​លោក​បណ្ឌិត​បាន​ថ្លែង​ទៀត​ថា​ ​“​កម្ពុជា​មាន​ក្តី​រំពឹង​ខ្ពស់​ថា​ចិន​នឹង​បន្ត​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ជា​បន្ត​ទៀត​។​ ​ធ្វើ​ដូច្នេះ​វា​នឹងអាច​កាត់បន្ថយ​តម្លៃ​ទំនិញ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ពង្រឹង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ ​និង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​”​៕​

ទូត​ហ្វីលីពីន​ថា​ ​Philippine​ ​Airline​ ​គ្រោង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airline​ ​គ្រោង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​ ​ខណៈ​ក្រុមហ៊ុន​នេះ​បាន​តភ្ជាប់​ជើងហោះហើរ​ពីទី​ក្រុង​ម៉ា​លីន​ ​មកកាន់​រាជធានី​ភ្នំពេញ​កាលពីដើម​ខែមេសា​នេះ​។​

​លោក​កៅ​ ​គឹ​មហួ​នរ​ដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្ន​ក​សារ​ព៌​ត​មាន​ក្រោយ​ជំនួប​ជំរាប​លាស​ម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ថ្ងៃទី២៤​ ​មេសា​កន្លងមក​នេះ​ ​លោក​ ​Chirstopher​ ​Baltazar​ ​Montero​ ​ថា​ ​កន្លងមក​ក្រុមហ៊ុន​ ​Philippine​ ​Airline​ ​បាន​ភ្ជាប់​ជើងហោះហើរ​មកកាន់​រាជធានី​ភ្នំពេញ​ហើយ​ ​ប៉ុន្តែ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​សំណង់​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ ​នឹង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​។​នេះ​បើ​តាម​លោក​កៅ​ ​គឹ​មហួ​នរ​ដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​បាន​ប្រាប់​ក្រុម​អ្នកកាសែត​បន្ទាប់ពី​ជំនួប​។​

​ជាមួយគ្នា​នេះ​លោក​ទូត​ ​ក៏បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ពី​ប្រទេស​ហ្វីលីពីន​ ​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​បើ​យោង​តាម​លោកស្រី​ឆាយ​ ​ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​វា​ជា​រឿង​ដែល​ល្អ​ប្រសើរ​សំរាប់​កម្ពុជា​ ​ដែល​មាន​អាកាសចរណ៍​ពង្រីក​ជើងហោះហើរ​ទៅកាន់​ខេត្តសៀមរាប​ ​ព្រោះ​វា​ផ្តល់​ជំរើស​កាន់តែ​ច្រើន​សំរាប់​ភ្ញៀវ​ទេសចរណ៍​ ​ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​Cebu​ ​Pacific​ ​របស់​ហ្វីលីពីន​ ​បាន​និង​កំពុង​ភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​ក្រុង​សៀមរាប​រួចហើយ​។​

​លោកស្រី​បន្ត​ថា​ ​“​ប្រទេស​ហ្វីលីពីន​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ ​ដែល​ការ​តភ្ជាប់​នេះ​មិន​ត្រឹមតែ​កម្ពុជា​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ហ្វីលីពីន​នោះ​ទេ​ ​តែ​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី៣មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត​”​៕​

វាគ្មិន​ជំនាញ​ជាច្រើន​នឹង​ចូលរួម​ចែករំលែក​​ចំណេះដឹង​ពាក់​ព័ន្ធវិស័យ​​អចលនទ្រព្យ​ក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​នៅ​ថ្ងៃស្អែក​

0

ដោយ​ ​កុសល

​ភ្នំពេញ​៖​ ​វាគ្មិន​ជំ​នាញៗ​ជាច្រើន​នឹង​ចូលរួម​ចែករំលែក​ចំណេះដឹង​ ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ក្នុង​ពិព៌​ណ​លំនៅ​ដ្ឋាន​ ​និង​ ​Lifestyleដែល​នឹង​ចាប់ផ្តើម​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​កោះ​ពេជ្រ​ ​ចាប់ពី​ថ្ងៃទី២៦ដល់២៧មេសា​ខាងមុខនេះ​។​

​ពិ​ព័រ​ណ៌​អចលនទ្រព្យ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៩​ ​នឹង​មាន​វត្តមាន​ជា​លើក​ម្តង​ទៀត​នៅ​កម្ពុជា​ ​ជាមួយនឹង​ទំហំ​នៃ​ការ​តាំង​បង្ហាញ​កាន់តែ​ធំ​សម្បើម​ ​និង​កាន់តែ​គួរ​អោយ​ចាប់អារម្មណ៍​ជាង​លើ​ក​មុន​ៗ​ ​ដោយមាន​ក្រុមហ៊ុន​ចូលរួម​ជិត១០០ដាក់​តាំង​ផលិតផល​របស់​ពួកគេ​។​

​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្នាំនេះ​ ​វេទិកា​សិក្ខាសាលា​អប់រំ​ស្តីអំពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ​នឹង​ដំណើរការ​ ​រយៈពេល​ពីរ​ថ្ងៃ​ពេញ​ ​ដោយ​ជួប​ជាមួយ​អ្នកជំនាញ​សំ​ខាន់​ៗ​ចំនួន២៥​ ​នាក់​ដែល​សុទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ​ ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ពាក់​ព័ន្​ឋ​នឹង​វិស័យ​នេះ​។​

​ក្នុង​វេ​ទិ​ការ​នេះ​ ​អ្នកជំនាញ​នី​មួយ​ៗ​ ​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធាន​បទ​ល្អ​ៗ​ ​ជុំវិញ​ភាព​រីកចម្រើន​នៃ​ ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​ជាពិសេស​ការណែនាំ​សម្រាប់​ដល់​វិនិយោគិន​ថ្មីថ្មោង​ ​ឲ្យបាន​យល់ដឹង​ ​ទិដ្ឋភាព​ផ្លូវច្បាប់​នៃ​ការ​វិនិយោគ​ ​កម្មសិទ្ធិ​ស្របច្បាប់​នៅ​កម្ពុជា​ ​ព្រម​ទាំង​សក្តា​នុ​ពល​នៃ​តំបន់​វិនិយោគ​ ​សំ​ខាន់​ៗ​នៅ​កម្ពុជា​ ​ក៏ដូចជា​ឱកាស​វិនិយោគ​នៅ​ក្រៅប្រទេស​។​

​នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ​មានការ​ចូលរួម​តាំង​បង្ហាញ​រហូត​ជិត១០០គម្រោង​ ​រួមមាន​ ​ខុន​ដូ​ ​បុរី​ ​ដី​ឡូ​តិ៍​ ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ​ក្រុមហ៊ុន​រថយន្ត​ ​សាលារៀន​អន្តរជាតិ​ ​ក្រុមហ៊ុន​សម្ភារៈ​កីឡា​ ​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ការ​កំសាន្ត​៕​

ចិន​គ្រោង​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព​ និង​សួន​ឧស្សាហកម្ម​​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ប្រតិភូ​វិនិយោគ​មក​ពី​ខេត្ត​លា​វនីង​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​បង្ហាញ​ចេតនា​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព​ ​និង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លា​វនីង​ ​នៅ​ក្រុង​ព្រះសីហនុ​ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល​ ​និង​រឹតចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះសីហនុ​។​ ​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ​២០១៩កន្លងមក​ ​លោក​ជិន​ ​គួយ​ហ្វា​ ​(​Chen​ ​Qiufa​)​ ​លេខា​បក្ស​កុំ​ម្មុយ​នី​ស​ខេត្ត​លាវ​ ​បាន​ជម្រាប​ជូន​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​អំពី​កំណើន​សេដ្ឋកិច្ច​ ​និង​សក្តា​នុ​ពល​សំ​ខាន់​ៗ​របស់​ខេត្ត​លា​វនីង​ ​ព្រមទាំង​គម្រោង​សាងសង់​ទីក្រុង​សម្ព័ន្ធភាព​ ​(​Sister​ ​City​)​ ​ខេត្ត​លា​វនីង​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួមមាន​ទាំង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លា​វនីង​ ​(​Liaoning​-​Cambodia​ ​Industrial​ ​Park​)​ ​ដែល​អាច​នាំមក​នូវ​អត្ថ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​។​

​លោក​ជិន​ ​គួយ​ហ្វា​ ​បាន​ស្នើសុំ​ ​លោក​រដ្ឋមន្ត្រី​ ​ធ្វើការ​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ទ្វេភាគី​រវាង​ខេត្ត​លា​វនីង​ ​នៃ​ប្រទេស​ចិន​ ​និង​ខេត្ត​ព្រះសីហនុ​ ​នៃ​ប្រទេស​កម្ពុជា​ ​ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​របស់​លោក​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជិន​ពីង​។​

​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​សម្តែង​ការ​គាំទ្រ​ ​ចំពោះ​សំណើ​របស់​ ​លោក​ ​ជិន​ ​គួយ​ហ្វា​ ​និង​បាន​សន្យា​ជួយ​សម្រប​សម្រួល​គម្រោង​វិនិយោគ​របស់​ខេត្ត​លា​វនីង​ ​ឱ្យ​លេច​រូបរាង​ឡើង​ប្រាកដ​នា​ពេល​អនាគត​ ​ដើម្បី​បង្កើត​ឱកាស​ការងារ​ ​និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន​ ​ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ ​ឱ្យ​កាន់តែ​មាន​វឌ្ឍនភាព​ខ្ពស់​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​ស្នើសុំ​ ​លោក​ជិន​ ​គួយ​ហ្វា​ ​និង​ប្រតិភូ​គ្រោង​ធ្វើការ​វិនិយោគ​សាងសង់​ឡ​សម្ងួត​ ​ដើម្បី​រក្សាទុក​កសិផល​ខ្មែរ​ ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​បម្រើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ​ ​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ ​និង​ទីផ្សារ​អន្តរជាតិ​ ​ដោយសារតែ​កម្ពុជា​ ​គឺជា​ប្រទេស​កសិកម្ម​ដែល​សម្បូរ​ដោយ​ភោគផល​ធម្មជាតិ​មាន​ដូចជា​៖​ ​ស្រូវ​ ​ស្វាយ​ ​ចេក​ ​ពោត​ ​ផ្លែ​មាន​ ​និង​ដំឡូងមី​ ​ជាដើម​។​ល​។​ ​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​លោក​លេខា​បក្ស​ខេត្ត​លា​វនីង​ ​ជួយ​គាំទ្រ​កម្ពុជា​ ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​នៅ​ខេត្ត​លា​វនីង​ ​និង​ការចូលរួម​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ ​ព្រមទាំង​វេទិកា​ធុរកិច្ច​ ​និង​វិ​និ​យោ​គ​ផ្សេង​ៗ​ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ខេត្ត​លា​វនីង​៕​

អ្វី​ជា​គំនិត​នៅ​ពីក្រោយ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​របស់​ចិន​ខណៈ​ប្រមុខរដ្ឋ​រដ្ឋាភិបាល​ចំនួន​ ​៣៧រូប​នឹង​ចូលរួម​វេទិកា​លើក​ទី២​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រមុខរដ្ឋ​ឬ​អ្នកដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​ ​ចំនួន៣៧រូប​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល​នៃ​វេទិកា​កំពូល​លើក​ទី២ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ ​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែមេសា​ខាងមុខនេះ​។​ ​

​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន​ ​លោ​ក​ហ្សី​ ​ជី​នពីង​កាលពី​ឆ្នាំ ២០១៣​ ​។​ ​ក្នុងរយៈពេល​ជិត៦ឆ្នាំ​កន្លងទៅ​នេះ​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​បាន​ប្រែ​ពី​គោលបំណង​ទៅជា​ការពិត​ជាក់ស្តែង​ ​ដោយមាន​ប្រទេស​ចំនួន១២៦បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ ​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន២៩បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ខ្សែក្រវាត់​មួយ​និ​ ​ង​ផ្លូវ​មួយ​ជាមួយ​ភាគី​ចិន​ ​មិត្តភក្តិ​របស់​ប្រទេស​ចិន​ ​បាន​គ្រប​ដណ្តប់​ទ្វីបអាស៊ី​ ​អាហ្វ្រិក​ ​អឺរ៉ុប​ ​អូ​សេ​អា​នី​និង​អាមេរិកឡាទីន​។​

​គំនិត​ផ្តួចផ្តើម​នេះ​បាន​ចាប់ផ្តើម​តាំងពី​ជាង២១០០ឆ្នាំមុន​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​ ​Zhangqian​ ​នៃ​រជ្ជកាល​ហាន​ប្រទេស​ចិន​ ​ដែល​បាន​រ៉ាប់រង​បេសកកម្ម​សន្តិភាព​ ​និង​មេត្រីភាព​ ​ទៅ​ទស្សនា​អាស៊ី​កណ្តាល​ពីរ​លើក​ ​ដែល​បើកទ្វារ​ទំនាក់ទំនង​មេត្រីភាព​រវាង​ប្រទេស​ចិន​ ​និង​ប្រទេស​អាស៊ី​កណ្តាល​នានា​ ​ព្រមទាំង​ផ្លូវ​សូត្រ​មួយ​ដែល​ឆ្លងកាត់​ ​ពី​ទិសខាង កើត​ទៅ​ខាងលិច​និង​តភ្ជាប់​ទ្វីបអឺរ៉ុប​និង​អាស៊ី​ ​។​

​នៅ​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៣​ ​កន្លងមក​ ​លោ​ក​ហ្សី​ ​ជី​នភី​ង​ ​ប្រធាន​រដ្ឋ​ចិន​បាន​លើកឡើង​ជាដំបូង​នូវ​គំនិត​នៃ​”​ខ្សែក្រវាត់​សេដ្ឋកិច្ច​តាមផ្លូវ​សូត្រ​”​នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន​។​

​លោក​ ​ហ្សី​ ​ជី​នភី​ង​ ​បាន​ចង្អុលបង្ហាញ​ថា​ ​”​ដរាបណា​ការ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គីភាព​គ្នា​ ​និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ ​សមភាព​និង​ការ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ ​បរិ​ប័ន្​ន​ ​និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ ​កិច្ច​សហប្រតិបត្តិ​ការ​និង​ឈ្នះ​-​ឈ្នះ​ ​បណ្តា​ប្រទេស​ដែល​មានពូជ​សាសន៍​ ​ជំនឿ​ ​និង​វប្បធម៌​ខុសគ្នា​ ​អាច​ចែករំលែក​នូវ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​រួមគ្នា​”​។​លោក​បន្ត​ថា​ ​“​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​អាច​ប្រើ​រូបមន្ត​កិច្ច​សហប្រតិបត្តិ​ការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ដើម្បី​កសាង​”​ខ្សែក្រវាត់​សេដ្ឋកិច្ច​តាមផ្លូវ​សូត្រ​”​ជាមួយគ្នា​”​។​

​នៅ​ខែតុលា​ ​ឆ្នាំ​ដដែល​នោះ​ ​លោក​ ​ហ្សី​ ​ជី​នភី​ង​ ​បាន​លើកឡើង​បន្ថែម​ទៀត​នូវ​គំនិត​នៃ​ផ្លូវ​សូត្រ​លើស​មុទ្រ​សតវត្ស​ទី២១​ ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​លោក​បាន​ថែ្លង​ថា​ ​តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ផ្លូវ​សូត្រ​លើស​មុទ្រ​តាំងពី​សម័យ​បុរាណ​មក​ ​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើស​មុទ្រ​ ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នានា​ ​ដើម្បី​រួមគ្នា​កសាង​ផ្លូវ​សូត្រ​លើស​មុទ្រ​សតវត្ស​ទី២១​។​

​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​មួយ​ ​ជា​គំនិត​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​ ​ដែល​លើកឡើង​ដោយ​លោក​ស៊ី​ជី​នភី​ង​ ​ស្នូល​នៃ​គំនិត​នេះ​ ​គឺ​ចាត់ទុក​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ខ្សែ​សំខាន់​ ​បង្កើន​ការ​តភ្ជាប់​គ្នា​ក្នុង​គ្រប់​ផ្នែក​ ​បង្កើត​កម្លាំង​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​និង​វេទិកា​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អន្តរជាតិ​។​

​ស្មារតី​ផ្លូវ​សូត្រ​

​សន្តិភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​ការ​បើកទូលាយ​និង​បរិ​យា​បន្ន័​ ​រៀនសូត្រ​ពីគ្នា​ ​និង​យក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ​-​ឈ្នះ​។​

​គោលការណ៍​ស្តី​ពី​ពិភាក្សា​រួមគ្នា​ ​កិច្ច​កសាង​រួមគ្នា​និង​ចែករំលែក​ជាមួយគ្នា​ ​៖​ការពិភាក្សា​ជាមួយគ្នា​គឺ​ ​ប្រមូល​មតិ​និង​ប្រាជ្ញា​យ៉ាង​ទូលំទូលាយ​ ​ទាំងអស់គ្នា​ពិគ្រោះ​ពិភាក្សា​សម្រាប់​ធ្វើការ​ ​កិច្ច​កសាង​រួមគ្នា​គឺ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​និង​អស់​សមត្ថភាព​របស់​ខ្លួន​ ​ការចែក​រំលែក​ជាមួយគ្នា​ ​គឺ​ធ្វើឲ្យ​សមិទ្ធិ​ផល​នៃ​កិច្ច​អភិវឌ្ឍន៍​ ​មាន​ភាព​អំណោយផល​ដល់​ប្រជាជន​ ​ឲ្យបាន​កាន់តែ​ច្រើន​និង​កាន់តែ​សមធម៌​។​

លោ​ក​ហ្សី​ ​ជី​នភី​ង​ ​ប្រធាន​រដ្ឋ​ចិន​ធ្លាប់​មានប្រសាសន៍​ជាច្រើនលើក​ថា​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ ​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​មិនមែន​កសាង​ដោយ​ប្រទេស​ណាមួយ​ទេ​ ​គឺ​ស្វាគមន៍​ប្រទេស​នានា​រួមគ្នា​ចូលរួម​ការ​កសាង​ ​។​ ​មិនមែន​ស្វែងរក​ក្របខ័ណ្ឌ​អំណាច​ទេ​ ​គឺ​ដើម្បី​គាំទ្រ​ប្រទេស​នានា​ ​ឲ្យ​ទទួល​បានការ​អភិវឌ្ឍ​រួម​។​ ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​ជា​គម្រោង​របស់​ចិន​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​អ​ភិ​ឌ្ឍ​គ្នា​ ​និង​ភាព​រុងរឿង​លើ​ពិភពលោក​ ​ដែល​ជាគោល​បំណង​រួម​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​។​

​ក្នុងរយៈពេល៦ឆ្នាំ​កន្លងទៅ​នេះ​ ​ពី​ការ​កសាង​ការដ្ឋាន​សូន​ឧស្សាហកម្ម​ ​Great​ ​Stone​ ​ដល់​ការ​ចាប់ផ្តើម​ធ្វើ​អជីវ​កម្ម​ជា​ផ្លូវការ​នៃ​កំពង់ផែ​ ​Gwadar​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​កសិកម្ម​ ​និង​ការ​តភ្ជាប់​គ្នា​ដោយ​ឆ្លងដែន​ ​ដល់​ការ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ ​។​ ​ការ​កសាង​គំនិត​ផ្តួចផ្តើម​ស្តី​ពី​”​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ ​មិន​ត្រឹមតែ​ជំរុញ​ការ​តភ្ជាប់​គ្នា​រវាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃ​ប្រទេស​នានា​ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ ​នៃ​ប្រទេស​នានា​ប៉ុណ្ណោះទេ​ ​ថែមទាំង​បាន​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់​យើង​មានការ​ផ្លាស់​ប្តូរ​ជា​សន្សឹម​ៗ​៕​

រដ្ឋាភិបាល​កំណត់​ការ​យកពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិ​ទ្ធិ​កាន់កាប់​​អចលនទ្រព្យ​ថ្មី​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ​,​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ​ ​និង​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​សិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ត្រូវ​បានសម្រេច​ ​និង​ប្រកាស​ឱ្យ​ចាប់​អនុវត្ត​សារ​ជាថ្មី​ដោយ​នឹង​គិត​ចាប់ពី​ថ្ងៃទី០១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​។​

​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ផ្ទ​រកម្​មសិ​ទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​,​ ​ពន្ធ​លើ​អចលនទ្រព្យ​ ​និង​ការ​ត្រៀម​ការអនុវត្ត​ប្រកាស​ស្ដីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅដើម​ខែកក្កដា​ ​ឆ្នាំ២០១៩ខាងមុខនេះ​។​ ​

​លោក​បណ្ឌិត​ ​កែន​ ​សម្បត្តិ​ ​អគ្គនាយករង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​លើកឡើង​ថា​ ​កាលពី​ឆ្នាំ២០១៤​ ​ការ​ប្រមូល​ពន្ធ​ត្រូវ​បាន​ទទួល​លើស​ពី​ផែនការ​ដែល​រំពឹង​ទុក​រហូតដល់៤,៧ភាគរយ​ ​,​ ​ឆ្នាំ២០១៥​ ​លើស​ផែនការ​ចំនួន​ ​១១,៨ភាគរយ​ ​,​ ​ឆ្នាំ២០១៦​ ​លើស​ផែនការ​ ​៥,៧ភាគរយ​ ​,​ ​ឆ្នាំ២០១៧​ ​លើស​ផែនការ១៥,២ភាគរយ​ ​ហើយ​ឆ្នាំ២០១៨​ ​លើស​ផែនការ​ ​១៤,២៧ភាគរយ​ ​ដោយ​មិនទាន់​គិតដល់​ចំណូល​អាករ​លើ​តម្លៃបន្ថែម​ ​ដែលកាត់​ទុក​ដោយ​រតនាគារជាតិ​នៃ​កិ​ច្ច​សន្យ​ផ្គត់ផ្គង់​ទំនិញ​ ​និង​សេវា​ប្រើប្រាស់​ថវិការដ្ឋ​។​ ​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​“​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នូវ​ឧប​សម្ព័ន្ធ​ស្ដីពី​ ​ការបែងចែក​ភូមិសាស្ត្រ​ ​និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ​ដែល​បាន​និង​អនុវត្ត​អស់​រយៈពេល​ជិត១០ឆ្នាំ​កន្លងមក​ហើយ​ ​ដើម្បី​ឱ្យ​ស្របតាម​ការ​រីកចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​”​។​ ​

​តាមរយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ចេញប្រកាស​លេខ​ ​៣៤៣​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ស្ដីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ​និង​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី០១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩ខាងមុខនេះ​តទៅ​ ​ដោយ​កំណត់​យក​តម្លៃ​ថ្មី​មិន​លើស​ពី​ ​៧០​ភាគរយ​ ​នៃ​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ​ជាមួយនឹង​ការ​កែសម្រួល​ពី​តំបន់​ភូមិសាស្ត្រ​ផ​ដែរ​ ​ដោយ​បន្ថែម​ ​និង​ឬ​សម្រួល​កំណាត់ផ្លូវ​មេ​ ​ឬ​តំបន់​អភិវឌ្ឍ​ ​ក៏ដូចជា​បុរី​ដែល​ទើបនឹង​បង្កើត​ឡើង​ថ្មី​ៗ​ ​ទីប្រជុំជន​ ​ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត​ ​និង​កាត់បន្ថយ​កម្រិត​លម្អៀង​តម្លៃ​សម្ដៅ​ធានា​បាន​នូវ​សមធម៌​»​។​ ​

​លោក​ឧកញ៉ា​ លី​ ​ហួរ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥​ ​មេសា​នេះ​ថា​ ​ការប្រកាស​យក​ពន្ឋ​ប្រថាប់ត្រា​ថ្មីនេះ​ ​មិនមែន​ជា​ការ​ដំ​ឡើង​ពន្ឋ​នោះ​ទេ​ ​ដោយ​ការ​យក​ពន្ឋ​នៅតែ​យក​ក្នុង​កម្រិត៤ភាគរយ​ ​ក្នុង​ការ​ផ្ទេរ​កម្ម​សិទ្ឋ​ដីធ្លី​ ​តាម​តម្លៃ​ដី​បច្ចុប្បន្ន​។​ឧទាហរណ៍​ ​ដី​នៅ​តាមផ្លូវ​មុនីវង្ស​ពីមុន​មានតម្លៃ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​បច្ចុប្បន្ន​តម្លៃ ៥០០០ដុល្លារ​ ​គឺ​រដ្ឋាភិបាល​យក​ពន្ឋ​តាម​តម្លៃ​ដី​បច្ចុប្បន្នភាព​ ​ប៉ុន្តែ​មិនមែន​ជា​ការ​ដំ​ឡើង​ពន្ឋ​នោះ​ទេ​ ​គឺ​ពន្ឋ​នៅតែ​រក្សា​ក្នុង​អត្រា ៤ភាគរយ​។​

​លោក​បន្ត​ថា​ ​“​ការ​យក​ពន្ឋ​បែបនេះ​ ​មិន​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ទេ​ ​តែ​ធ្វើឲ្យ​រដ្ឋ​ចំណេញ​ ​ដោយ​បាន​ទទួល​ប្រា​ក់​ពន្ឋ​ច្រើនជាង​មុន​”​៕​

ខេត្តសៀមរាប​កំពុង​ពន្លឿន​ការរៀបចំ​គម្រោង​​អភិវឌ្ឍន៍​​ទី​ក្រុង​វៃ​ឆ្លាត​​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​សៀមរាប​៖​ ​អាជ្ញាធរ​ខេត្តសៀមរាប​ ​និង​ទីភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​ ​JICA​ ​កំពុង​ពន្លឿន​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន​នៅក្នុង​ក្រុង​សៀមរាប​។​

​នៅក្នុង​ជំនួប​ពិ​ក្សា​ការងារ​រវាង​អ​ជ្ញា​ធរ​ខេត្ត​សៀម​ ​និង​ ​លោក​ ​Testuji​ ​GOTO​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​រៀបចំផែនការ​ ​និង​ការ​អ​ភិវ​ឍ្ឍ​ន៍​ហេ​ដ្ឋា​រចនា​សម្ព័ន​ ​កាលពី​ថ្ងៃទី​ ​២៤​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ ​ភាគី​ទាំងពីរ​បាន​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​ ​អាស៊ាន​ ​និង​ធ្វើឲ្យ​ទីក្រុង​សៀមរាប​របស់​ក្លាយជា​ទីក្រុង​វៃឆ្លាត​ ​ព្រមទាំង​កិច្ចសហការ​រវាង​រដ្ឋបាល​ខេត្ត​ ​និង​ទីភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​(​JICA​)​ ​ហើយ​គម្រោង​នេះ​បាន​បែងចែក​ជា​ ​២ផ្នែក​ ​គឺ​ ​ទី១​ ​សិក្សា​ពី​គម្រោង​ចាប់ពី​ខែក​ក្ដ​ដា​ ​ឆ្នាំ២០១៩​ ​ដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​និង​ទី២​ ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ ​ចាប់ពី​ខែមករា​ ​ឆ្នាំ២០២០​ ​ដល់​ខែមិថុនា​ ​ឆ្នាំ២០២០​ ​។​ ​

​ក្នុង​នោះ​ដែរ​ ​គម្រោង​នឹង​បង្កើត​លេខាធិការ​ដ្ឋាន​ ​ដោយមាន​សមាសភាព​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​ ​និង​បញ្ចូល​សមាសភាព​បន្ថែម​ ​ជាពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​និង​សង្កាត់​ចំនួន២ទៀត​ ​គឺ​សង្កាត់​ចុង​ឃ្នា​ស​ ​និង​សង្កាត់​សៀមរាប​។​
​រាជរដ្ឋាភិបាល​ ​បាន​យល់ព្រម​ជាគោល​ការណ៍​ ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ចុះ​ថ្ងៃទី០១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​អនុញ្ញាត្ត​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​ ​ឯកជន​ ​ស្ដីពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​។​ ​

​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​គឺជា​គំនិត​ផ្តួច​ផ្តួ​មរ​បស់​ភាគី​ជប៉ុន​ ​ហើយ​ទីក្រុង​ទាំង៣របស់​កម្ពុជា​ ​គឺ​រាជធានី​ភ្នំពេញ​ ​ក្រុង​សៀមរាប​ ​និង​ក្រុង​បាត់ដំបង​ ​គឺ​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​មួយ​នេះ​។​

​លោក​ ​ធួន​ ​ស៊ី​ណា​ ​ប្រធាន​សមាគមន៍​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​បាន​ឲ្យដឹង​ថា​ ​ការបង្កើត​ឲ្យ​មាន​ទីក្រុង​វៃ​ឆ្នា​ត​អាស៊ាន​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ ​ហើយ​លោក​សូមស្វាគមន៍​នៅ​គំ​និ​ត​ផ្តួ​ត​ផ្តើម​នេះ​ ​ព្រោះ​វា​នឹង​ជួយ​ជ​ម្រុ​ញ​ឪ្យ​ភ្ញៀវ​ទេសចរណ៍​មាន​ជំនឿ​ទុកចិត្ត​ខ្ពស់​ ​និង​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ ​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​មួយ​កម្រិត​ថែមទៀត​៕​

ស្ពាន​តភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង​ទី​កាន់​ខេត្តកំពង់ធំ​តម្លៃ​ ​២០០លាន​ដុល្លារ​ត្រៀម​​សាងសង់​នៅ​ឆ្នាំនេះ​

0
រូបតំណាង

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ស្ពាន​វែង​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​តភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​ខេត្តកំពង់ធំ​ប្រវែង៣៩០០ម៉ែត្រ​ឆ្លងកាត់​ទន្លេសាប​ ​គ្រោង​នឹង​សាងសង់​នៅក្នុង​ឆ្នាំនេះ​ហើយ​។​

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥​ ​មេសា​នេះ​ថា​ ​តាម​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​ស្ពាន​នេះ​នឹង​សាងសង់​នៅក្នុង​ឆ្នាំនេះ​ ​ព្រោះ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​កំពុង​ចរចា​ជាមួយ​រដ្ឋ​ភិបាល​ចិន​ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​យក​មក​សាងសង់​ស្ពាន​នេះ​។​ ​លោក​បន្ត​ថា​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ចង់​សាងសង់​ស្ពាន​នេះ​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​នឹង​សាងសង់​ដោយក្រុម​ហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ ​ហើយ​ក្រុមការងារ​បច្ចេកទេស​ ​កំពុងធ្វើ​ការ​​កែ​លំ​អរ​មួយចំនួន​លើ​គំរោង​ស្ពាន​វែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា​នេះ​”​។ ​លោក​បន្ត​ថា​ ​“​យើង​មិន​អាច​បញ្ជាក់​ថា​ការសាង​សង់​នៅពេល​ណា​ជាក់លាក់​ក្នុង​ឆ្នាំនេះ​ទេ​ ​ទាល់តែ​ថ្ងៃ​បើក​ការដ្ឋាន​ទើប​យើង​ដឹង​ពិតប្រាកដ​”​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ពី​ការសាងសង់​ស្ពាន​ ​និង​ផ្លូវ​ប្រវែង ៥៧​គីឡូម៉ែត្រ​តភ្ជាប់​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ក្នុង​ឳ​កាស​សម្តេច​ ​និង​សម្តេច​ក​តិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែ​លប្រារព​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី១៦​ ​មិនា​កន្លងមក​នេះ​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​កាដូ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩នេះ​ ​ក៏​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន៣​ ​រួមមាន​ ​ទី១​-​ទន្លេ​ផ្សារក្រោម​,​ ​ទី២​ ​-​ ​ទន្លេ​ជល់​មុខ​ ​និង​ ​ទី៣​ ​-​ ​ទន្លេ​កំពង់​ហាវ​ ​ពី​ខេត្ត​កំពង់​ឆ្នាំ​ ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ​មាន​ប្រវែង​រហូតដល់​ទៅ៣,៩០០ម៉ែត្រ​ ​ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​មាន​គម្រោង​សាងសង់​ស្ពាន​ចំនួន២បន្ថែម​ទៀត​ ​នៅក្នុង​ខេត្តកំពង់ធំ​ ​ដើម្បី​សម្រួល​កុំ​ឲ្យ​មានផល​ប៉ះពាល់​ ​ទៅដល់​ចរាចរណ៍​ផ្លូវទឹក​ ​បរិស្ថាន​ ​ក៏ដូចជា​គន្លង​ចរាចរណ៍​ត្រី​។​ ​

​លោក​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​គំរោង​សាងសង់​ស្ពាន​ ​និង​ផ្លូវ​នេះ​បាន​សិក្សា​តាំងពី​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​មួយ​រយៈ​ ​ដោយសារ​សម្តេច​តេជោ​បាន​ឲ្យ​សិក្សា​ឡើងវិញ​ ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​ចរាចរណ៍​ឆ្លងកាត់​របស់​ត្រី​ ​ហើយ​ជាល​ទ្ឋ​ផល​គណ​កម្មការ​អន្តរក្រសួង​ ​និង​ក្រុមហ៊ុន​សាងសង់​បាន​សិក្សា​ឡើងវិញ​ ​ជាល​ទ្ឋ​ផល​គំរោង​នេះ​មិន​មានផល​ប៉ះ​ពាល់​បរិ​ ​ស្ថាន​និង​ត្រី​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ត្រូវ​បាន​បើក​វេទិកាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​លើ​គំរោង​នេះ១០០ភាគរយ​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​អាច​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​”​។​

ទោះជាយ៉ាងណា​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា​ស្ពាន​និង​ផ្លូវ​នេះ​អាច​សាងសង់​ពេលណា​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​កញ្ចប់​ថវិកា​ជាក់ស្តែង​សិន​ ​ប៉ុន្តែ​លោក​សង្ឃឹម១០០ភាគរយ​ថា​គំរោង​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​នៅក្នុង​គម្រោង​នេះ​ ​ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាជន​ដែល​កំពង់​រស់នៅ​ទាំង២ខេត្ត​ជា​ខ្លាំង​ ​ក៏ដូចជា​សាទរ​ពីសំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ ​ព្រោះ​នៅពេល​កើតមាន​ស្ពាន​ ​និង​ផ្លូវ​ដែល​ស្ថិត​ក្នុង​គម្រោង​សា​សង់​ខាងលើ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​ការ​ដឹកជញ្ជូន​ ​កាត់បន្ថយ​ពេលវេលា​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ធ្វើដំណើរ​ ​ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូល​ទៅ​ខេត្តកណ្តាល​ ​កំពង់ចាម​ ​ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀត​ឡើយ​៕​