កម្ពុជា​-​ចិន​នឹង​ចុះ​ ​MOU​ ​លើ​ការ​នាំ​អង្ករ​ចេញ​ ​៤០ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ចិន​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​-​និង​ចិន​ ​នឹង​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​(​MOU​)​ លើ​ពាណិជ្ជកម្ម​អង្ករ​ ​ប្រមាណ​ ​៤០ម៉ឺន​តោន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​លើក​ទី​ ​២​ ​នា​ពេល​ខាងមុខនេះ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ​២៤​ ​ខែមេសា​ ​ម្សិលមិញ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​ ​ក្រសួង​ពាណិជ្ជកម្ម​ ​តាមរយៈ​ក្រុមហ៊ុន​ ​ហ្រ្គីន​ ​ត្រេ​ដ​ ​ដែល​ជា​សេនាធិការ​ ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ ​COFCO​ ​នៃ​សា​ធារ​ណ​រដ្ឋ​ប​ជា​មានិត​ចិន​កាលពី​ថ្ងៃទី​ ​១២​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​លើ​ការរៀបចំ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​(​MOU​)​ សម្រាប់​ពាណិជ្ជកម្ម​ ​ទំនិញ​អង្ករ​កម្ពុជា​ ​ចល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​

​សេ​ក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ​ជា​លទ្ធផល​ភាគី​ទាំងពីរ​ ​បាន​ឯកភាព​គ្នា​លើ​សេ​ក្តី​ព្រាង​អនុស្សារ​ណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​លើក​ទី​ ​២​ ​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​នៅ​ទីក្រុង​ប៉េកាំង​ ​នៃ​សាធារណៈ​រដ្ឋ​មានិត​ចិន​ ​នៅ​ថ្ងៃទី​ ​២៧​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​។​

​សម្រាប់​ចំណុច​សំ​ខាន់​ៗ​នៅក្នុង​អនុស្សារ​ណៈ​ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​ ​មាន​ដូចតទៅ​៖​ ​

​-​ពាណិជ្ជកម្ម​អង្ករ​៖​ ​ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ ​ផ្កា​រម្លិះ​ ​អង្ករ​ក្រអូប​ ​អង្ក​រស​ ​និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ ​៤០​ ​ម៉ឺន​តោន​ ​ចាប់ពី​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​រហូតដល់​ចុងខែ​ធ្នូ​ឆ្នាំ​ ​២០២០​។​
​-​យន្តការ​អនុវត្ត​៖​ ​អនុស្សារ​ណៈ​នេះ​ ​នឹង​ចូលជាធរមាន​ភ្លាម​ ​បន្ទាប់ពី​គូភាគី​ទាំងពីរ​ ​អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សារ​ណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ ​កាលពី​ថ្ងៃទី​ ​១១​ ​ខែមករា​ ​ឆ្នាំ​ ​២០១៨​ ​ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន​ ​៣០ម៉ឺន​តោន​។​
​-​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖​ ​គូភាគី​ ​នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ ​ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សារ​ណៈ​រៀងរាល់​ត្រីមាស​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​ដែល​អាច​កើ​ឡើងជា​យថាហេតុ​ ​កំឡុង​ពេល​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​នេះ​៕​

ក្រសួងទេសចរណ៍​នឹង​រៀបចំ​តាំងពិព័រណ៍​ក្នុង​ស្រុក​ធំ​មួយ​​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្តតាកែវ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រសួងទេសចរណ៍​ ​នឹង​រៀបចំ​ការ​តាំង​ពិ​ពរ​ណ៍​ផលិតផល​កសិកម្ម​ ​សិប្បកម្ម​ក្នុង​ស្រុកក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ឆ្នាំ២០១៩​ ​ដែល​ត្រូវ​ប្រា​រ​ព្វ​ឡើ​នៅក្នុង​ខេត្តតាកែវ​។​



​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ ​នឹង​រៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​នៅ​ទី​ព្រះស្រែ​ ​(​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​)​ ​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​នា​ថ្ងៃពុធ​ ​៤រោច​ ​ខែ​ពិសាខ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស ២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ ​

​សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ​នា​ឱកាស​ដ៏​មហោឡារិក​នោះ​ ​នឹង​មាន​រៀបចំ​តាំងពិព័រណ៍​ ​ផលិតផល​កសិកម្ម​ ​សិប្បកម្ម​ក្នុង​ស្រុក​ឆ្នាំ២០១៩​។​ ​ព្រឹត្តិ​ការណ៍​បុណ្យប្រពៃណី​នេះ​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​បង្ហាញ​ដល់​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀម​ទំ​លាប់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក​ ​ពិសេស​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​ជាពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល​ ​ឧទ្ទិស​ដល់​ការ​ចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចំការ​របស់​ប្រជាកសិករ​ ​និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូរណ៌​តាម​រដូវ​កាល​ ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ​ ​ទទួល​បាន​ភោគផល​ខ្ពស់​។​ ​



​ជាមួយគ្នា​នេះ​ ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព​ដើម្បី​បង្ហាញ​ពី​ការ​រី​កច​រើ​ននៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ដែល​មាន​កំណើន​ជាលំដាប់​ ​ក៏ដូចជា​ការ​តាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​ ​ពិសេស​ ​ផលិត​ផ​លក​សិ​ទេសចរណ៍​ ​សម្រាប់​ជូន​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ទស្សនា​ ​ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​ ​“​កម្ពុជា​៖​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​ផ្តល់​ភាព​កក់ក្តៅ​ ​”​ ​និង​ចលនា​ប្រលង​ប្រណាំង​ ​“​ទីក្រុង​ស្អាត​ ​រមណីយដ្ឋាន​ស្អាត​ ​សេវា​ល្អ​ ​បដិសណ្ឋារ​កិច្ច​ល្អ​ ​”​ ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕​

សម្តេច​តេជោ​លើកឡើង​ពី​សារសំខាន់​ចំនួន១១​ ​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ដែល​រៀបចំ​នា​ពេល​ខាងមុខ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើកឡើង​នូវ​សារៈសំខាន់​ ​ក៏ដូចជា​ទស្សនវិស័យ​ចំនួន១០​ ​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ដែ​លល​រៀបចំ​នៅ​ប្រទេស​ចិន​នា​ពេល​ខាងមុខនេះ​។​

​មានប្រសាសន៍​នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​កាលពី​ថ្ងៃទី២៤​ ​មេសា​កន្លងមក​ ​មុន​ពេល​សម្តេច​អញ្ជើញ​ទៅ​ចួល​រួម​ក្នុង​ ​វេទិកា​លើក​ទី២​ ​ស្តីអំពី​ ​“​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​”​ ​នៅ​ប្រទេស​ចិន​ ​ពី​ថ្ងៃទី២៥​-​២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​“​វេទិកា​លើក​ទី២គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​

​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​នេះ​ ​សម្តេច​បាន​លើកឡើង​នូវ​កាលានុវត្តន៍​ភាព​ចំនួន១០ចំណុច​ ​នៃ​វេទិកា​ដែល​រៀបចំ​ដោយ​មហាយក្ស​ចិន​នេះ​ ​ដូចជា1​-​ ​ខ្ញុំ​ជឿជាក់​ថា​ ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ ​នឹង​ផ្តល់​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ចូលរួម​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ ​និង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​និង​បញ្ហា​ពហុភាគី​ព្រមទាំង​បង្កើត​នូវ​កា​លនុ​វត្ត​ភាព​យ៉ាង​សំខាន់​មួយ​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ខ្សែក្រវាត់​និង​ផ្លូវ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​សន្តិភាព​ ​វិបុលភាព​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ទាំងអស់គ្នា​។​

​2​-​ ​ចាប់តាំងពី​ពេល​ដែល​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​បាន​បដិសន្ធិ​ ​ខ្ញុំ​បាន​ប្រមើល​មើលឃើញ​នូវ​សក្តា​នុ​ពល​ ​និង​កាលានុវត្ត​ភាព​ដ៏​ធំ​មហិមា​ ​សម្រាប់​ការពង្រីក​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​និង​ក្នុង​តំបន់​។​ ​ជា​ការពិត​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​និង​មិន​អាច​កែ​ប្រកែក​បាន​ក្នុងរយៈពេល៦ឆ្នាំ​គិត​ចាប់តាំងពី​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ឯកឧត្តម​ស៊ី​ជី​នពីង​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ២០១៣​។​ ​

​3​-​ ​ខ្ញុំ​សង្ឃឹមថា​ ​វេទិកា​លើក​ទីពីរ​នេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់គ្នា​ ​ដែល​ជា​ប្រជាជាតិ​មានការ​ជឿជាក់​លើស​កល​ភាវូបនីយកម្ម​ ​និង​ការ​បើកចំហ​សេដ្ឋកិច្ច​ឈរ​លើ​គោលការណ៍​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យូរអង្វែង​ ​រួមគ្នា​ពង្រឹង​កម្លាំង​សាមគ្គីភាព​ ​ពួតដៃគ្នា​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​រួម​ ​និង​វិបុលភាព​រួម​។​

​ខ្ញុំ​ចង់​ឃើញ​បណ្តា​ប្រមុខ​ដឹកនាំ​ទាំងអស់​ ​ដែល​ជាស​មា​ជិ​ក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​ ​រួមគ្នា​ប្រើប្រាស់​វេទិកា​នេះ​សម្រាប់​ត្រិះរិះ​ពិភាក្សា​ ​និង​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពិតប្រាកដ​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល​ជា​ផ្លែ​ផ្កា​ថ្មី​ៗ​ថែមទៀត​ ​ក៏ដូចជា​ការ​រួមគ្នា​ទប់​នឹង​ចរន្ត​នៃ​ការ​បំភ្លៃ​ ​បន្តុះ​បង្អាប់​គំនិត​ផ្តួចផ្តើម​នេះ​ ​ក្នុង​នយ័​កេង​ចំណេញ​ផ្នែក​នយោបាយ​។​

​ខ្ញុំ​ជឿជាក់​ថា​ ​ចរន្ត​វិជ្ជមាន​ ​និង​ទស្សនៈ​សុទិដ្ឋិនិយម​កំពុង​កើតមាន​ ​និង​រីក​ដុះដាល​ទៅកាន់​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​ជាពិសេស​នៅ​ទ្វីបអឺរ៉ុប​ ​ហើយ​វេទិកា​លើក​ទីពីរ​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ផ្តល់​នូវ​សក្ខីកម្ម​ជា​ប្រវត្តិសាស្ត្រ​ ​ថា​ប្រជាជាតិ​ដ៏​ច្រើនលើស​លុប​ក្នុង​ពិភព​-​លោក​ ​បាន​ជ្រើសរើស​យក​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​តភ្ជាប់​គ្នា​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ ​និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​។​

​វេទិកា​លើក​នេះ​គឺជា​ការ​បោះជំហាន​ទៅមុខ​ដោយ​ឥតងាករេ​ ​ហើយ​ផ្តល់​នូវ​មាគ៌ា​មួយ​ដ៏​កាន់តែ​ច្បាស់លាស់​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ជា​អន្តរជាតិ​ ​ដើម្បីអ្វី​ដែល​ខ្ញុំ​មានការ​ពេញចិត្ត​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​គឺ​ស្មារតី​នៃ​ការ​ខិតខំ​រួមគ្នា​ ​ទទួល​បានផល​ប្រយោជន៍​ដូចគ្នា​ ​និង​មានឱកាស​ស្មើគ្នា​។​

​4​-​ ​ខ្ញុំ​ជឿជាក់​ថា​ ​វេ​ទិ​ការ​នេះ​ ​នឹង​ជួយ​យើង​បន្ត​ធ្វើ​នូវ​អ្វី​ដែល​យើង​បាន​ចាប់ផ្តើម​កន្លងមក​ ​ដើម្បី​បង្កើន​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ​រវាង​ប្រជាជន​និង​ ​ ​ប្រជាជន​។​ ​លើស​ពីនេះ​ទៀត​ ​ខ្ញុំ​សង្ឃឹមថា​ភាគី​ទាំងអស់​នឹង​បន្ត​អនុវត្ត​គោលការណ៍​សម្របសម្រួល​ជា​យុទ្ធសាស្ត្រ​ ​និង​ការចែក​រំលែក​ផលប្រយោជន៍​ទៅវិញទៅមក​ ​ជំរុញ​ការ​តភ្ជាប់​ទូទាំង​ពិភពលោក​ ​និង​រួមគ្នា​អនុវត្ត​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកដ​ដោយ​និរន្ត​ភាព​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​។​ ​

​5​-​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ​ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ ​ហើយ​ខ្ញុំ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ក្រោម​ក្របខ័ណ្ឌ​ ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ឥតគណនា​ដល់​ ​ ​ ​ ​ការ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​-​សង្គម​ ​-​វប្បធម៌​ ​នៃ​ប្រទេស​ ​និង​ប្រជាជន​យើង​ទាំងពីរ​ ​។​ ​ភាព​ជោគជ័យ​ ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដែល​ជា​គម្រោង​វិនិយោគ​ធំ​របស់​ចិន​ ​គឺជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​ ​នៃ​ការ​កសាង​គម្រោង​ផែនការ​កិច្ច​សហប្រតិបត្តិ​ការ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​រវាង​ប្រទេស​ទាំងពីរ​។​

​6​-​ ​សមិទ្ធផល​ថ្មី​មួយទៀត​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ ​កម្ពុជា​សម្រេច​បាន​នូវ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ ​ដែល​នឹង​ក្លាយជា​កម្លាំង​ចលករ​មួយ​ ​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា​ ​ក៏ដូចជា​ការ​តភ្ជាប់​ក្នុង​តំបន់​ក្នុង​កម្រិត​មួយ​ដែល​មិន​នឹកស្មាន​ដល់​។​

​7​-​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​លើ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ ​ការចែក​រំលែក​ចំណេះដឹង​ ​និង​ការ​កសាង​ធនធានមនុស្ស​ ​កំពុងតែ​ ​ ​បោះ​ជំ​ហ៊ាន​ ​វិវត្ត​ទៅមុខ​ជា​វេជ្ជ​មាន​ ​។​ ​ខ្ញុំ​យល់ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនោះ​ ​រឹតតែ​មានគុណ​តម្លៃលើស​ពី​ការ​បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត​ ​ហើយក៏​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា​ប្រសាសន៍​សំ​ខាន់​ៗ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ ​មុន​ពេល​សម្តេច​អញ្ជើញ​ទៅ​ចួល​រួម​ក្នុង​ ​វេទិកា​លើក​ទី២​ ​ស្តីអំពី​ ​“​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​”​ ​នៅ​ប្រទេស​ចិន​ ​ពី​ថ្ងៃទី២៥​-​២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​។

​7​-​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ជាពិសេស​លើ​ការ​កសាង​សមត្ថភាពស្ថាប័ន​ ​ការចែក​រំលែក​ចំណេះដឹង​ ​និង​ការ​កសាង​ធនធានមនុស្ស​ ​កំពុងតែ​ ​ ​បោះ​ជំ​ហ៊ាន​ ​វិវត្ត​ទៅមុខ​ជា​វេជ្ជ​មាន​ ​។​ ​ខ្ញុំ​យល់ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនោះ​ ​រឹតតែ​មានគុណ​តម្លៃលើស​ពី​ការ​បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត​ ​ហើយក៏​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា​ ​នឹង​កាន់តែ​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​និង​លើកស្ទួយ​ថែមទៀត​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ទាញ​យក​នូវ​សក្តា​នុ​ពល​ ​និង​អត្ថ​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ឲ្យបាន​អស់ពី​លទ្ធភាព​ ​ដើម្បី​រួមចំណែក​សម្រេច​ឲ្យបាន​នូវ​របៀបវារៈ​គោលនយោបាយ​ ​ដែល​ជា​យុទ្ធ​សាស្រ្ត​ ​ ​ចតុកោណ​បាន​ដាក់ចេញ​។​

​8​-​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ ​មាន​គោលដៅ​ ​និង​​អាទិភាព​ដូចគ្នា​ ​ពោល​គឺ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​។​ ​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេល២ទសវត្សរ៍​ចុងក្រោយ​នេះ​ ​សេដ្ឋកិច្ច​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ជា​រចនាសម្ព័ន្ធ​ ​និង​មាន​តម្រូវការ​កាន់តែ​ច្រើន​ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​ផ្តើម​ចេញពី​សង្គតិភាព​នេះ​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​នៅ​កម្ពុជា​តទៅ​អនាគត​ ​នឹង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ពី​គំនិត​ផ្តួច​-​ផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដើម្បី​បម្រើ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​ដោយ​មិន​អាច​ខ្វះ​បាន​។​

​9​-​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដែល​បង្កើត​ឡើង​ដោយ​ឯកឧត្តម​ ​ស៊ី​ ​ជី​នពីង​ ​នៅ​ឆ្នាំ២០១៣​ ​អាច​និយាយ​បាន​ថា​ ​ជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការដែល​មាន​លក្ខណៈ​ពិសេស​ ​ពីព្រោះ​វា​ផ្តោត​ជា​សំខាន់​លើ​ការសម្រប​សម្រួល​គោល​នយោបាយ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ដៃគូ​ ​ដោយ​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​។​ ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ ​ព្រោះ​មើលឃើញ​ថា​ ​ជា​ក្របខ័ណ្ឌ​ដែល​មាន​ចរិត​គាំទ្រ​ ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ ​ផ្អែកលើ​ក្របខ័ណ្ឌ​ ​និង​គំនិត​ផ្តួចផ្តើម​ ​ដែល​មានស្រាប់​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​ ​គោរព​អធិបតេយ្យ​ភាព​ ​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​ដែល​ជា​កត្តា​ពង្រឹង​សុខ​សន្តិភាព​ ​ស្មារតី​សាមគ្គីភាព​ ​និង​ការ​រួមរស់​ជាមួយគ្នា​ដោយ​សុខដុម​។​ ​ ​ ​

​ជាក់ស្តែង​ ​គម្រោង​សហប្រតិបត្តិ​ការ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​នេះ​ ​សុទ្ធតែ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​ ​ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​កម្ពុជា​ដើម​។​ ​ម្យ៉ាងទៀត​ ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​គឺជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ថែមទាំង​មាន​យន្តការ​ហិរញ្ញប្បទាន​ផង​ដែរ​។​

​10​-​ ​គំនិត​ផ្តួចផ្តើម​នេះ​ ​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ​និង​ដៃគូ​អភិវឌ្ឍ​ ​ជាច្រើន​ ​ហើយ​ត្រូវ​បាន​ចាត់ទុកជា​ចលករ​យ៉ាង​សំខាន់​ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ ​ក្នុង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ ​ក៏ដូចជា​ក្នុង​ពិភពលោក​។​

​11​-​ ​ការ​ពង្រឹង​ ​និង​ពង្រីក​ការ​តភ្ជាប់​រវាង​ទ្វីបអាស៊ី​ទាំងមូល​ ​ដែល​រួម​បញ្ជូល​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ជាមួយនឹង​ប្រទេស​ចិន​ ​ដែល​ជាទី​ផ្សារ​ធំ​បង្អស់​និង​ជាម​ហា​អំណាច​ធំ​បំផុត​ទី២​ ​គឺជា​កាលានុវត្ត​ភាព​មួយ​ដ៏​ធំ​សម្បើម​ ​និង​មាន​សក្តា​នុ​ពល​ដែល​មិន​អាច​មើល​រំលង​បាន​៕​

លោកឧកញ៉ានួន រិទ្ធី បង្ហើបពីវិធីសាស្ត្រទិញផ្ទះបង់រំលស់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្ត្របង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។ តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ៖ « ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចារណាទៅលើស្ថានភាពនៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។ មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង » ។

លោកឧកញ៉ា នួន រិទ្ឋី បានលើកជាឧទាហរណ៍ថា ៖ « យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម ២០០ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្ត្រនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ»។ លោកឧកញ៉ាបានបន្តថា ៖ «និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន » ៕

អ្នកជំនាញអចលនទ្រព្យជំរុញឲ្យមានវាយតម្លៃអលចនទ្រព្យឲ្យបានត្រឹមត្រូវ

0

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានជំរុញក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់មានការវាយតម្លៃលើអចលនទ្រព្យឲ្យបានត្រឹមត្រូវ ដើម្បីធនាគារផ្តល់កម្ចីដល់អ្នកវិនិយោគកាន់តែច្រើន។

លោកគុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Vtrust Group នៅក្នុងកម្មវិធី Suppliers and Client’s Day នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះបានឲ្យដឹងថា វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើវិស័យខុនដូរ បុរី វិឡា និងផ្ទះល្វែងជាដើម ហើយ ភាគច្រើនត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ដោយជនជាតិខ្មែរសុទ្ធសាធ។

លោកបន្តថា និន្នការថ្មីនេះ ពិតជាល្អណាស់សសម្រាប់ក្រុមហ៊ុនអ្នកវៃតម្លៃអចលនទ្រព្យ ក្នុងការប្រមូលទិន្ន័យ ឬព័ត៌មានឲ្យបានច្រើន ដើម្បីវាយតម្លៃបានកាន់តែល្អក្នុងការផ្តល់ឪកាសដល់ធនាគារក្នុងការផ្តល់កម្ចីមានភាពងាយស្រួល។

លោកបញ្ជាក់ថា “លំហូរលុយចេញពីធនាគារធំណាស់នៅក្នុងវិស័យអលចនទ្រព្យ នៅពេលធនាគារមានជឿទៅលើការវាយតម្លៃរបស់យើង នោះធនាគារនឹងផ្តល់ប្រាក់កម្ចីកាន់តែច្រើនដល់វិនិយោគិន ជាពិសេសមានឪកាសក្នុងការប្រកួតប្រជែង និងចាប់ដៃគូរជាមួយវិនិយោគិនមកពីក្រៅប្រទេស”។

លោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងដែរថា ជាទូទៅនៅក្នុងតម្លៃនៃសេដ្ឋកិច្ច ដើម្បីឲ្យមានការជឿជាក់ពីសាធារណៈជន ជាពិសេសប្រព័ន្ធធានាគារ និងអ្នកប្រើប្រាស់ទាមទារអ្នកកណ្តាលពោលគឺក្រុមហ៊ុនអ្នកវាយតម្លៃ ដែលមានការវាយតម្លៃប្រកបក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីជំរុញឲ្យវិស័យនេះមានភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងនាពេលអនាគត៕

ជប៉ុន​រៀបចំ​ព្រឹត្តិ​ការណ៍​ពាណិជ្ជកម្ម​​ដើម្បី​ជំរុញ​​ការនាំចេញ​​ផលិតផល​​របស់​ខ្មែរ​ជាលើកដំបូង​

0

​ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ជា​ការចូលរួម​លើកកម្ពស់​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​និង​ការនាំចេញ​ផលិតផល​នានា​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ជាពិសេស​ប្រទេស​ជប៉ុន​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នោះ​ ​ប្រធាន​អង្គការ​ ​JETRO​ ​របស់​ជប៉ុន​បាន​បង្កើត​គម្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នៅដើម​ខែតុលា​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ ​។​ ​



​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​សាទរ​ ​និង​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ ​និង​ជំនួប​ធុរកិច្ច​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​(​JETRO​)​ ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ ​(​AEON​)​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ ​និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ជប៉ុន​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​ស្នើសុំ​ប្រធាន​អង្គការ​ ​JETRO​ ​ជួយ​សិក្សា​អំពី​លទ្ធភាព​កែច្នៃ​ ​និង​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ​ ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​ប្រមូល​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​ទាំងអស់​ ​ធ្វើការ​ដាក់​លក់​ ​និង​បង្ហាញ​ជូន​សាធារណៈ​ជន​ ​ក៏ដូចជា​វិនិយោគិន​ជប៉ុន​ ​នៅក្នុង​ផ្សារ​ទំនើប​ ​AEON​ ​ទាំងពីរ​សាខា​ ​ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​ ​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ​ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ​(​E​-​Commerce​)​ ​ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ​ស្របតាម​និន្នាការ​ពិភពលោក​ ​និង​បាន​ស្នើ​ប្រធាន​អង្គការ​ ​JETRO​ ​ធ្វើការ​សហការ​ជាមួយ​ផ្សារ​ទំនើប​ ​AEON​ ​ដើម្បី​ជា​បង្កើត​វេទិកា​ ​ឬកម្ម​វិធី​ដោះដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេត​ ​ក៏ដូចជា​បញ្ជរ​លក់​ ​និង​ចែកចាយ​ផលិតផល​ខ្មែរ​ ​ទៅកាន់​អតិជន​គោលដៅ​ឱ្យ​បាន​ទូលំទូលាយ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​មី​យ៉ាវ​ ​ម៉ា​សា​ហ៊ី​រូ​ ​ប្រធាន​អង្គការ​ ​JETRO​ ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំ​ខាន់​ៗ​ ​និង​បាន​តែង​គាំទ្រ​ប្រតិបត្តិ​ការ​របស់​អង្គការ​ ​JETRO​ ​នៅ​កម្ពុជា​ ​រយៈពេល​ជាង​ ​៩ឆ្នាំនេះ​ ​។​ ​លោក​ក៏បាន​សន្យា​ដឹកនាំ​និ​យោគិន​ជប៉ុន​ ​ចូលរួម​ព្រឹត្តិ​ការណ៍​ភូមិ១​ ​ផលិតផល១​ ​របស់​កម្ពុជា​ ​និង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ ​និង​ជំនួប​ធុរកិច្ច​ ​នៅ​ផ្សារ​ទំនើប​ ​AEON​ ​ដើម្បី​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ផលិតផល​ខ្មែរ​ ​និង​ឱកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​ ​

​បន្ថែម​ពីនេះ​ ​លោក​ ​មី​យ៉ាវ​ ​ម៉ា​សា​ហ៊ី​រូ​ ​ក៏បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​(​MOU​)​ ​រវាង​អង្គការ​ ​JETRO​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ឡើងវិញ​ ​ដោយ​បញ្ចូល​បន្ថែម​នូវ​ផែនការ​អាជីវ​កម្ម​ថ្មី​ៗ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​រវាង​ប្រទេស​ជប៉ុន​ ​និង​កម្ពុជា​ផង​ដែរ​ ​៕​

កម្ពុជា​ចាប់ផ្តើម​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​

0

​ដោយ​ ​វុត្ថា

សៀមរាប​៖​ ​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​កម្មវិធី​ ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២​ ​(​2nd​ ​PATACC​ ​BIZ​ ​Fair​ ​2019​)​ ​ជា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​មួយ​រៀបចំ​ដោយ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួងទេសចរណ៍​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​និង​ទីក្រុង​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី២៣​ ​ដល់២៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​។​



​លោក​បណ្ឌិត​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​វេទិកា​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី២នេះ​ ​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ​និង​ជំរុញ​កំណើន​ទេសចរណ៍​កម្ពុជា​ឱ្យ​មាន​កំណើន​កាន់តែ​ប្រសើរ​ដោយ​យើង​បាន​អញ្ជើញ​ប្រតិបត្តិ​ករ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​មក​ធ្វើ​ទស្សនៈ​កិច្ចសិក្សា​តាម​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាប​ ​និង​ចងចំណង​មិត្តភាព​ជាមួយ​សហគ្រិន​ទេសចរណ៍​ក្នុង​ស្រុក​រួមមាន​ ​ទីភ្នាក់ងារ​ទេសចរ​ ​សណ្ឋាគារ​ ​រី​សត​ ​សា​រៈ​មន្ទី​ ​រោងមហោស្រព​ ​និង​ទី​កំសាន្ត​ទេសចរណ៍​កែច្នៃ​ជាដើម​។​ ​

​ព្រឹត្តិ​ការណ៍​នេះ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​ទី​ផ្សា​មួយ​ដែល​ជំ​រុញ​ឧហ្សា​ហក​ម្ម​ទេសចរណ៍​កម្ពុជា​ឱ្យ​មាន​កំណើន​ឡើង​កាន់តែ​ប្រសើរ​។​ ​

​លោក​បណ្ឌិត​ ​ធួន​ ​ស៊ី​ណាន​ ​បន្ត​ថា​ ​គោលបំណង​ធំ​នៃ​ព្រឹត្តិ​កា​ណ៍​អន្តរជាតិ​របស់​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​នេះ​ ​គឺ​ដើម្បី​ពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ ​ព្រមទាំង​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​អាស៊ី​បូព៌ា​ ​សំដៅ​ដល់​ការ​រីកចម្រើន​ទាំងអស់គ្នា​សម្រាប់​ការ​រីក​លូតលាស់​ពាណិជ្ជកម្ម​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​ពិព័រណ៍​ទេសចរណ៍​នេះ​ ​ក៏​នឹង​ផ្តល់​ឱកាស​ច្រើន​ថែមទៀត​សម្រាប់​អ្នកទិញ​អន្តរជាតិ​ស្វែងយល់​ពី​កម្ពុជា​និង​ទទួល​បានដៃ​គូ​ល្អ​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​របស់​ពួកគេ​»​។​

​លោក​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ដោយមាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួងទេសចរណ៍​ ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​កម្ពុជា​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​បន្ត​ទៀត​នា​ខែសីហា​នៅ​សៀមរាប​ ​និង​ភ្នំពេញ​។​

​លោក​ ​ពៅ​ ​ពិសិដ្ឋ​ ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក៏បាន​ជម្រាប​ភ្ញៀវ​អន្តរជាតិ​អំពី​សក្ដានុពល​ខេត្តសៀមរាប​ ​ដែល​ជា​ខេត្ត​សម្បូរទៅដោយ​វប្បធម៌​សម្បូរ​បែប​ ​ធនធាន​ធម្មជាតិ​ ​និង​ជា​ទិសដៅ​ទាក់ទាញ​បំផុត​សម្រាប់​ទេសចរណ៍​ទូទាំង​ពិភពលោក​។​ ​ក្រៅពី​មាន​ប្រាសាទ​ជា​បេតិកភណ្ឌ​ ​និង​ល្បីល្បាញ​អស្ចារ្យ​ជាច្រើន​ដូចជា​អង្គរវត្ត​ ​អង្គរធំ​ ​តាព្រហ្ម​នោះ​សៀមរាប​ក៏​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​រួមមាន​រមណីយដ្ឋាន​ភ្នំ​គូលែន​ ​និង​បឹង​ទន្ល​សាប​ដ៍​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។​

​លោក​ ​ប៉ាក់​ ​សុខុម​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​វេទិកា​ពាណិជ្ជកម្ម​ថា​៖​ ​កម្មវិធី​ជំនួប​វិស័យ​ទេ​ចរណ៍​លើក​ទី២​ ​មានការ​ចូលរួម​ពី​អ្នកទិញ​អន្តរជាតិ​ក្នុង​វិស័យ​ទេ​ចរណ៍​ពី​ប្រទេស​ចំនួន១០ដែល​រួមមាន​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​វៀតណាម​ ​មីយ៉ាន់ម៉ា​ ​ចិន​ ​សិង្ហបុរី​ ​អាមេរិក​ ​រូ​ស៊ី​និង​ឥណ្ឌា​ ​។​ ​ក្រៅពី​នេះ​ក៏​មាន​អ្នកលក់​ក្នុង​ស្រុក​ ​មក​ពី​ឧស្សាហកម្ម​ទេសចរណ៍​ ​រួមមាន​ភ្នាក់ងារ​ទេសចរ​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ជាតិ​និង​អន្តរជាតិ​។​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹងជា​វេទិកា​សម្រាប់​អ្នក​ធុរកិច្ច​ក្នុង​ការ​ពង្រឹ​ក​ភាពជា​ដៃគូ​ផ្នែក​ទេសចរណ៍​ ​ហើយ​មាន​សារសំខាន់​បំផុត​សម្រាប់​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​៖​ ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​វិស័យ​ទេសចរណ៍​នេះ​មាន​សារៈសំខាន់​ ​ក្នុង​ការ​លើ​ក​កម្ពស់​ឧហ្សា​ហក​ម្ម​ទេស​ចណ៍​កម្ពុជា​ ​និង​ផលិតផល​ទេសចរណ៍​កម្ពុជា​ ​នៅ​លើឆាកអន្តរជាតិ​។​ ​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កម្ពុជា​មាន​សន្តិភាព​ស្ថិតស្ថេរ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​រាល់​គ្រប់​វិស័យ​ ​ដែល​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​មាស​បៃតង​ ​និង​នាំចេញ​នៅនឹង​កន្លែង​ជាមួយនឹង​កំណើន​ឥត​ឈប់ឈរ​។​

​លោក​ប៉ាក់​ ​សុខុម​ ​បានឱ្យ​ដឹង​ថា​ ​ឆ្នាំ២០១៨​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ ​៦,២លាន​នាក់​ ​ដែល​កើនឡើង១០.៧​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​។​ក្នុងចំណោម​នោះ​ ​មាន​អ្នកទេសចរ៤,៣លាន​នាក់​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​វិស័យ​ទេសចរណ៍​ ​ផ្តល់​នូវ​ចំណូល៤,៣៧៥ប៊ី​លាន​ដុល្លារ​ ​ស្មើរ​នឹង១២.៧​%​នៃ GDP​។​ ​វិស័យ​ទេ​សរ​ណ៍​ចូលរួម៣០​%​នៃ​វិស័យ​សេវាកម្ម​កម្ពុជា​ដែល​ផ្តល់​ការងារ​ផ្ទាល់​ចំនួន៦២ម៉ឺន​ការងារ​និង​ការងារ​មិន​ផ្ទាល់​ចំនួន​រាប់ពាន់​កន្លែង​។​ ​
​តាម​ការ​ប៉ាន់ប្រមាណ​អ្នកទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ដល់៦,៦លាន​នាក់​នៅ​ឆ្នាំ២០១៩​ ​ដែល​នឹង​ផ្តល់​ចំណូល​ពី៥ប៊ី​លាន​ដុល្លារ​ដល់៧ប៊ី​លាន​ដុល្លារ​និង​ការងារ១លាន​កន្លែងនៅ​ឆ្នាំ២០២០និង​ផ្តល់​ចំណូល​ពី១០ទៅ១៥ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០​។​

​លោក​បន្ត​ថា​ ​ដើម្បី​សម្រេច​បាន​សមិទ្ធផល​នេះ​ ​យើង​ត្រូវការ​ឱ្យ​គ្រប់​វិស័យ​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ​និង​ត្រូវការ​ផែនការ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​៕​

ជប៉ុន​ផ្តល់​ជំនួយឥតសំណង ២៥លាន​ដុល្លារ​សាងសង់​​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ ​នៅ​តំបន់​ជើងឯក​

0

​ដោយ ​វត្ថា​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​ ​សហប្រតិបត្តិ​ការ​ ​អន្តរជាតិ​ ​ជប៉ុន​ ​JICA​ ​សម្រេច​ផ្តល់​ជំនួ​ ​ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សាងសង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ ​នៅ​តំបន់​ជើងឯក​ ​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ ​ដើម្បី​រំដោះ​ទឹក​ ​កខ្វក់​ ​ចេញពី​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​នៃ​គណៈ​អភិបាល​ ​រាជធានី​ភ្នំពេញ​ ​និង​ទីភ្នាក់ងារ​ ​សហប្រតិបត្តិ​ការ​ ​អន្តរជាតិ​ ​ជប៉ុន​ ​JICAនោះ​ ​នៅ​ថ្ងៃទី​ ​២៤​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ពិភាក្សា​អំពី​បញ្ហា​ដី​សម្រាប់​ការ​រត់​បណ្ដាញ​ខ្សែ​លូ​ ​របស់​រោងចក្រ​ ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​សម្រាប់​ ​«​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​ ​បង្ហូរទឹក​កខ្វក់​ក្នុង​ ​រាជធានី​ភ្នំពេញ​ ​»​ ​ដើម្បី​ដោះស្រាយ​ ​នូវ​បញ្ហា​កង្វក់​ទឹក​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​។​

​ជាមួយគ្នា​នោះ​ ​បាន​ ​ឃួង​ ​ស្រេង​ ​បាន​ឯកភាព​ ​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យក​ម្ម​ចុះ​ ​បោះបង្គោល​ព្រំ​និង​កាយ​អាចម៍ដី​ ​ដែល​ចាក់​រំលោភ​ប្រឡាយ​ ​យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយ​ ​ដើម្បី​ទុកឲ្យ​អង្គការ​ចៃ​កា​ទៅតាម​តម្រូវការ​របស់​អង្គការ​នេះ​ ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បានសម្រេច​សាងសង់​ស្ថានីយ៍​ ​ប្រព្រឹត្ត​កម្ម​ទឹក​​កខ្វក់​​ទី១​ ​ស្ថិតនៅ​ ​ភាគ​ខាង​ ត្បូង​​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​ ​កំណត់​យក​តំបន់​ជើង​​ឯក​សម្រាប់​ ​សាងសង់​ស្ថានីយ៍​ ​ក្រោម​ជំនួយ​ ​ឥត​សំណង​របស់​ ​រាជរដ្ឋាភិបាល​ ​ប្រទេស​ ​ជប៉ុន​ ​តាម​ ​រយៈ​ទី​ភ្នាក់​ ​ងារ​ ​សហប្រតិបត្តិ​ការ​ ​អន្តរជាតិ​ ​ជប៉ុន​ ​JICA​ ​៕​

ចិន​សន្យា​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ដើរតួ​នាទី​​សំខាន់​​ក្នុង​​តំបន់​​ឥណ្ឌូចិន​ ​និង​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​បាន​អះ​អា​ថា​ ​អ្វី​ដែល​ចិន​អាច​បន្ត​ជួយ​កម្ពុជា​នៅពេល​ខាងមុខនេះ​គឺ​ការ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ធ្វើឲ្យ​កម្ពុជា​ដើរតួ​នាទី​សំខាន់​ក្នុង​តំបន់​ឥណ្ឌូចិន​ ​និង​អាស៊ាន​។​

​នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​លោក​ ​ឈិន​ ​យន់​ ​ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​បាន​ឲ្យដឹង​ថា​ ​ដំណើរ​ទស្សនកិច្ច​លើក​ទី២​ ​មក​កម្ពុជា​នា​ពេលនេះ​ ​ដើម្បី​ស្វែងរក​ឱកាស​ជួយ​ដល់​អ្នក​វិ​និ​យោ​គ​គិន​ចិន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋខ្មែរ​អោយ​បាន​ឆាប់រហ័ស​បំផុត​។​ ​ទន្ទឹម​នឹង​នេះ​ ​ដែរ​ ​លោក​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​រីកចម្រើន​លឿន​របស់​កម្ពុជា​ ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ ​ជា​ពិស​សេស​នៅ​រាជធានី​ភ្នំពេញ​ដែល​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​។​ ​

​លោក​បន្ត​ថា​សេដ្ឋកិច្ច​ ​និង​នយោបាយ​ ​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បានទេ​ ​ហើយ​លោក​បាន​មើលឃើញ​ថា​កម្ពុជា​បាន​ដើរតួ​នាទី​សំខាន់​នៅក្នុង​ការ​ថែរក្សា​ស្ថិរភាព​ ​សន្តិភាព​នៅក្នុង​តំបន់​ ​និង​ជា​មិត្ត​ជិត​ស្និត​របស់​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ចិន​ផង​ដែរ​ ​ក្នុង​ការ​ជ​ម្រុ​ញកិ​ច្ច​សហប្រតិបត្តិ​ការ​មិត្តភាព​ក្នុង​តំបន់​។​

​លោក​ក៏បាន​ស្នើ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ការ​អភិវឌ្ឍ​របៀង​សេដ្ឋកិច្ច​នៅ​ផ្លូវជាតិ​លេខ៩​ ​ពិសេស​រវាង​កម្ពុជា​ ​និង​ប្រទេស​ឡាវ​នៅពេល​ខាងមុខ​។​ ​អ្វី​ដែល​លោក​ចង់​ឃើញ​ ​គឺ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​គ្នា​ទៅវិញទៅមក​ ​ជាពិសេស​លោក​បាន​បញ្ជាក់​ពីរ​បៀង​ប៉ូល​សេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​ដែល​នឹងអាច​ធ្វើជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​ ​

​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​ឈិន​ ​យន់​ ​បាន​គោរព​ស្នើ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដើម្បី​ជួយ​សម្រួល​អោយ​មាន​ចរាចរណ៍​ប្រើប្រាស់​រូ​បិយ​បណ្ណ័​ចិន​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​ផង​ដែរ​ ​ដែល​នឹង​កាន់តែ​ទាក់ទាញ​វិ​និ​យោ​គ​គិន​ជាច្រើន​ទៀត​មក​កម្ពុជា​ ​និង​ពី​ប្រទេស​ដទៃ​ៗ​ទៀត​។​ ​លោក​ ​យន់​ ​បាន​បញ្ជាក់​ថា​ ​លោក​នឹង​ជំរុញ​អោយ​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​អោយ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​បាន​ឲ្យដឹង​ថា​ ​ថ្វី​ត្បិត​ថ្មី​ៗ​នេះ​ ​ខាង​ ​EU​ ​បាន​លើកយក​ ​EBA​ ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា​ ​គឺ​កម្ពុជា​មិន​អាចយ​ក​អធិបតេយ្យ​ភាពជា​តិ​ទៅ​ដោះដូរ​បាន​ឡើយ​។​ ​កម្ពុជា​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​ដកដង្ហើម​រស់​ដោយខ្លួនឯង​។​ ​

​សម្តេច​តេជោ​ ​បាន​បន្ត​គាំទ្រ​ ​នឹង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​តូច​ធំ​របស់​ប្រទេស​ចិន​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ទន្ទឹម​នឹង​នោះ​សម្តេច​តេជោ​ ​បាន​ស្នើ​ដល់​ ​លោក​ ​យន់​ ​ជួយ​កៀងគរ​អ្នក​វិនិយោគ​ចិន​ថ្មី​ៗ​អោយ​មក​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។​ ​

​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បន្ត​ថា​ ​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា​ ​ជាបន្តបន្ទាប់​ ​ជាពិសេស​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ដែល​បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​យ៉ាងច្រើន​ដល់​អ្នក​វិ​និ​យោ​គ​គិន​ ​ដើម្បី​ក្រុម​ហ៊ុន​មាន​លទ្ថ​ភាព​បង់​ពន្ឋ​នាំចេញ​ចូល​ងាយស្រួល​ ​ចំណាយ​តិច​ក្នុង​ការផលិត​ ​និង​ដឹកជញ្ជូន​ ​នឹង​បាន​ទទួល​មកវិញ​នូវ​ប្រាក់ចំណេញ​កាន់តែ​ច្រើន​។​ ​

​សម្តេច​តេជោ​ ​បាន​បញ្ជាក់​ជូន​លោក​ ​យន់​ ​ក៏ដូចជា​ពាណិជ្ជករ​ ​និង​អ្នក​វិ​និ​យោ​គ​គិ​ន​ទាំងអស់​ថា​ ​EBA​ ​គឺ​នឹង​ត្រូវ​កាត់​ផ្តាច់​ដោយ​ស្វ័យប្រវត្ត​ន៍​ ​នៅពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីកចម្រើន​ខ្ពស់​។​ ​EBA​ ​គឺ​គេ​ផ្តល់​ជូនចំពោះ​ប្រទេស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​។​ ​ដូច្នេះ​គ្មានអ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ​ ​ព្រោះ​ទស្សនៈ​វិស័យ​កម្ពុជា​គឺ​ឈាន​ឆ្ពោះទៅ​រក​វឌ្ឍនៈ​ភាព​រីកចម្រើន​ ​ហើយ​ចូលរួម​បង់​ពន្ឋ​ដារ​ទៅ​ប្រទេស​ដទៃ​ដូចគេដូចឯង​៕​

World​ ​Bank​ ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈមមុខនឹង​ការ​ដើរថយក្រោយ​ពី​កំណើន ៧ភាគរយ​

0

ដោយ វុត្ថា

​ភ្នំពេញ​៖​ ​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​កំពុង​ប្រឈម​មក​នឹង​ការ​ធ្លាក់ចុះ​មក​នៅ​ក្រោម​កម្រិត៧ភាគរយ​ ​សម្រាប់​ ​ឆ្នាំ២០១៩​-​២០២១​ ​ដោយសារ​បញ្ហា​មួយចំនួន​។​

​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ ​ចេញផ្សាយ​នៅ​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​បាន​ឲ្យដឹង​បន្ត​ថា​ ​ក្រោយពី​សម្រេច​បាន​ ​កំណើន​លឿន​ដល់៧.៥ភាគរយ​ ​នៅក្នុង​ឆ្នាំ២០១៨មក​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​បង្វែរ​ការ​យកចិត្ត​ទុកដាក់​ ​ទៅ​លើ​សក្តា​នុ​ពល​វែងឆ្ងាយ​ម្តង​។​ ​

ដោយ​ការនាំចេញ​ ​នៅ​មានកម្រិត​មធ្យម​ ​ស្រប​ពេល​ដែល​តម្រូវការ​លើ​ពិភពលោក​ថយ​ចុះ​ ​កំណើន​ពិតប្រាកដ​របស់​សេដ្ឋកិច្ច​ ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ទុក​ថា​ ​នឹង​ថមថយ​អានុភាព​បន្តិចមក​វិញ​ ​មក​នៅ​ជិត៧ភាគរយ​ ​រវាង​ឆ្នាំ២០១៩​-​២០២១​។​ចក្ខុវិស័យ​ក្នុងរយៈពេល​វែងឆ្ងាយ​អាស្រ័យ​ ​លើ​សមត្ថភាព​របស់​ប្រទេស​ ​ក្នុង​ការ​ស្រូប​យក​រំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​ជាមួយ​ការ​លើកកម្ពស់​ការ​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ ​ក្នុង​របាយការណ៍​ ​របស់​ធនាគារពិភពលោក​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ថាមពល​ ​និង​ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​មានតម្លៃ​ទាប​ ​ការរៀបចំ​ឲ្យ​មាន​នូវ​កម្លាំង​ពលកម្ម​មាន​ជំនាញ​ ​និង​ការ​កែ​លម្អ​បណ្តាញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ​ឲ្យ​ប្រសើរ​ឡើង​ ​សុទ្ធតែ​ជា​កត្តា​សំខាន់​ជា​សារវន្ត​ ​សម្រាប់​កម្ពុជា​រក្សា​បាន​ ​នូវ​ភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​៕​