ស្វែងយល់​ពី​អាស៊ាន​៖​ ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅ​ប្រទេស​ចំនួន៥​ ​ក្នុង​តំបន់​អាស៊ាន​​កំពុង​មានសន្ទុះ​រីកចម្រើន​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

អាស៊ាន​៖​ ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅ​ទូទាំង​តំបន់​អាស៊ាន​ ​ចាប់តាំងពី​ដើមឆ្នាំ​ ​២០១៩​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​នៅតែ​បន្ត​មានសន្ទុះ​រីកចម្រើន​ ​ជាមួយនឹង​គោលនយោបាយ​ល្អ​របស់​រដ្ឋាភិបាល​ប្រទេស​និ​មួយ​ៗ​ ​កំណែទម្រង់​ពន្ធដារ​ ​និង​ការ​ចំណាយ​ទៅលើ​តម្រូវការ​ហេ​ដ្ឋា​រស​ម្ព័ន្ធ​កើនឡើង​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​The​ ​Business​ ​Times​ ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ​១៨​ ​ខែមេសា​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុម​អ្នក​វិនិយោគ​មក​ពី​គ្រប់​ផ្នែក​បាន​ចាប់អារម្មណ៍​វិនិយោគ​លើ​ការិយាល័យ​លំនៅ​ដ្ឋាន​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ ​ឃ្លាំង​ស្តុក​ទំនិញ​។​

​ខាងក្រោម​នេះ​គឺជា​ចំ​ណុច​ខ្លះ​ៗ​ ​នៃ​ការ​រីកចម្រើន​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​ប្រទេស​សឹង្ហ​បុរី​

​ទីផ្សារ​អ​លន​ទ្រព្យ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ ​បាន​នៅតែ​រក្សា​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​ ​និង​អ្នក​អភិវឌ្ឍន៍​ ​ជាមួយ​នឹក​មណើ​នកា​រជួល​ការ​រិយា​ល័យ​ធ្វើការ​។​ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​បាន​ធ្វើឲ្យ​បន្ទប់​ ​និង​ការសាងសង់​សណ្ឋាគារ​កើនឡើង​។​ ​ជាមួយគ្នា​នោះ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើនឡើង​ ​ក្នុង​ត្រីមាស​ទី២ខាងមុខនេះ​ ​ខណៈ​អ្នក​អភិវឌ្ឍន៍​បាន​ត្រៀម​សម្ពោធ​អ​គា​រថ្មីៗ​ជាច្រើន​ផ្សេងទៀត​។​

​ប្រទេស​វៀតណាម​

​ទីផ្សារ​អ​លន​ទ្រព្យរបស់​ប្រទេស​វៀតណាម​ ​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(​FDI​)​ ​ចំនួន២.៥៩​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល២ខែ​នៃ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កើនឡើង​ ​១០​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​



​ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ទំនងជា​រក្សា​កំនើ​នដ​ដែល​ ​ដោយសារតែ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ​និង​ការ​ចូលឆ្នាំ​ឥស្លាម​ ​។​ ​ក្រុម​អ្នក​វិនិយោគ​អាច​រំពឹង​ថា​ ​នឹង​កើនឡើង​លើ​វិស័យ​ឡូ​ជី​ស្ទីក​ ​និង​លំនៅ​ដ្ឋាន​ ​រួម​ជាមួយនឹង​អគារ​ការិយាល័យ​ធ្វើការ​។​

​ប្រទេស​ថៃ​



​សម្រាប់​ទីផ្សារ​អ​លន​ទ្រព្យ​នៅក្នុង​ប្រទេស​ថៃ​វិញ​ ​នៅតែ​រក្សា​បាន​ស្ថេរ​ភាប​ខ្ពស់​សម្រាប់​អ្នក​វិនិយោគិន​ ​បើ​ទោះបី​មានការ​បោះឆ្នោត​ជ្រើសរើស​ ​នាយក​រដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ​ ​នេះ​ក្តី​។​ ​ចំនួន​គម្រោង​សំណង់​ពាណិជ្ជកម្ម​ជាច្រើន​បាន​ ​និង​កំពុង​ដំណើរ​ការ​ទៅមុខ​យ៉ាង​រលូន​នៅក្នុង​ទីក្រុង​បាងកក​ ​និង​ ​មាន​អ្នក​វិនិយោគិន​ជាច្រើន​បាង​នឹង​កំពុង​ផ្តោត​លើ​ការ​ចុះហត្ថលេខា​ ​និង​បោះទុន​បន្ថែម​ ​ដើម្បី​វិនិយោគ​លើ​គម្រោង​ជាច្រើន​ទីកន្លែង​ផ្សេងទៀត​។​

​ប្រទេស​កម្ពុជា​



​ប្រទេស​កម្ពុជា​នៅតែ​មាន​សញ្ញា​រីកចម្រើន​យ៉ាង​រ៉ឹង​មាំ​ ​នៃ​វិស័យ​នេះ​ ​ដោយសារតែ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ​និង​គាំទ្រ​ដោយ​គោលនយោបាយ​ ​ព្រមទាំង​កំណែ​ទម្រង់​ថ្មី​ៗ​របស់​រដ្ឋាភិបាល​។​

​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង៧០០ភាគរយ​ ​ក្នុងរយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​ ​មិនបាន​បង្ហាញ​ពី​ទំហំ​ទុន​វិនិយោគ​ ​និង​ចំនួន​គំរោង​សរុប​នោះ​ទេ​៕​

កំណើន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​​កម្ពុជា​​ហក់​ឡើង​ខ្ពស់​ជាង​ប្រទេស​វៀតណាម​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ជាមួយនឹង​គម្រោង​នៃ​ផ្សារ​ទំនើប​ ​ដែល​គ្រោង​បើក​ដំណើរការ​ចំនួន៩​ ​បន្ថែម​ទៀត​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ​បាន​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​កម្ពុជា​កើន​ខ្ពស់​ជាង​ប្រទេស​វៀតណាម​ ​ដែល​នៅ​ជិតខាង​កម្ពុជា​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​CAMBODIA​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​ព្រឹក​ថ្ងៃទី១៨​ ​ខែមេសា​នេះ​ថា​ ​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ​បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​ផ្សារ​ទំនើប​ចំនួន៩ទៀត​នឹង​បង្ហាញ​វត្តមាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​ដែល​ក្នុង​នោះ​រួមមាន​ ​Phnom​ ​Penh​ ​Mega​ ​Mall​,​ ​The​ ​Olympia​ ​Mall​,​ ​Chip​ ​Mong​ ​Baktouk​ ​CC​,​ ​WB​ ​Arena​,​ ​The​ ​Park​,​ ​The​ ​Point​,​ ​Noro​ ​Mall​,​ ​The​ ​Bridge​,​ ​និង​ ​Midtown​-​mall​ ​ស្មើនឹង​ប្រមាណ៦៥,០០០​ ​ម៉ែត្រការ៉េ​បន្ថែម​ទៀត​ដាក់​ចូល​ទៅ​ក្នុង​ទៅ​ផ្សារ​ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​មាន​បរិយាកាស​សង្គម​ ​កាន់តែ​មាន​ភាព​ស៊ីវិល័យ​ ​ទាន់សម័យ​ ​និង​ផ្តល់​ភាព​ស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់​ ​ហើយក៏​ជា​ការចូលរួម​ចំណែក​លើក​កម្ពស់​​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​

​អ្នកនាង​បន្ត​ថា​ ​“​នៅ​កម្ពុជា​ ​ទីផ្សារ​ទំនើប​ត្រូវ​បាន​គេ​ផ្តោត​សំខាន់​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​សំខាន់​ ​ខណៈ​ឆ្នាំ​ ​២០១៨​ ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ​៣២៩,០០០ម៉ែត្រការ៉េ​ ​ហើយ​នៅក្នុង​ឆ្នាំ២០១៩​ ​នឹង​បន្ថែម​ទំហំ​នៃ​ការ​ផ្គត់ផ្គង់​ចំនួន​ប្រមាណ​ជាង៦៥,០០០ម៉ែត្រការ៉េ​បន្ថែម​ទៀត​ ​មក​លើ​ទីផ្សារ​មួយ​នេះ​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​សរុប​កើន​ដល់៣៩៤,០០០ម៉ែត្រ​ការ​រ៉េ​”​។​ ​

​អ្នកនាង​អាន​ ​សុធី​តា​បាន​បន្ត​ថា​ ​ចំនួន​ផ្សារ​ទំនើប​ខាងលើ​នេះ​ ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​រវាង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​គឺ​រាជធានី​ភ្នំពេញ​ ​មាន​អត្រា០,១៤​ ​ខ្ពស់​ជាង​ទីក្រុង​ហូជីមិញ​ ​ដែល​មាន​អត្រា ០,១១​ ​ហើយ​ទាប​ជាង​ទីក្រុង​បាងកក​ ​ដែល​មាន​អត្រា០,៤​ ​(​ចំនួន​នេះ​គណនា​រវាង​ចំនួន​កំណើន​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​ចំនួន​ប្រជាជន​ក្នុង​តំបន់​)​។​ ​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​ ​បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ​ជាមួយ​វត្តមាន​នៃ​ផ្សារ​ទំនើប​ទាំងនេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​បើ​ទោះជា​ផ្សារ​ទំនើប​ចំនួន៩​ ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ពិតជា​ដំណើរ​មែន​ ​ក៏​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ​ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ​ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​។​ ​

លោក​បន្ត​ថា​ ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ភាគច្រើន​ ​នៅ​មាន​ភាព​ពេញនិយម​ជាមួយ​ផ្សារ​ប្រពៃណី​ ​ដូចជា​ផ្សារដើមគរ​ ​ផ្សារ​អូរឫស្សី​ ​ផ្សារ​ច្បារអំពៅ​ ​ក៏ដូចជា​ផ្សារថ្មី​ជាដើម​ ​ក៏​ព្រោះតែ​ផ្សារ​ទំនើប​នៅ​មិនទាន់​អាច​បំពេញ​នូវ​តម្រូវការ​បាន​ទាំងស្រុង​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ ​នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ ​វិស័យ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​”​។​ ​លោក​បន្ត​ថា​ ​“​នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ​ទីក្រុង​កាន់តែ​រីក​ធំ​ ​ហើយ​អាជីវករ​ ​ឬ​ពាណិជ្ជករ​ ​ដែល​ធ្លាប់តែ​ប្រកបតាម​បែប​ប្រពៃណី​នោះ​ ​នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​”​។​

​ហេតុផល​ដោយសារ​ ​តែ​នៅពេល​ដែល​ផ្សារ​ទំនើប​មាន​កាន់តែ​ច្រើន​ ​នោះ​ទីតាំង​ជួល​នឹង​មាន​ភាព​ទូលាយ​ ​ហើយ​តម្លៃ​ក៏​មានកម្រិត​ទាប​ក្រោម​ការប្រកួត​ប្រជែង​ ​និង​កាន់តែ​ផ្តល់​លទ្ធភាព​ដល់​បណ្តា​អាជីវករ​ ​ដែល​មាន​បំណង់​ចង់​ប្រក​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​។​ ​ធម្មតា​ ​នៅពេល​ប្រទេស​មួយ​កាន់តែ​រីកចម្រើន​ ​មានការ​អភិវឌ្ឍន៍​ ​ប្រជាពលរដ្ឋ​កាន់តែ​មានលទ្ធភាព​ខ្ពស់​ ​នោះ​គឺ​សុទ្ធតែ​ត្រូវការ​ផ្សារ​ទំនើប​នេះ​ទាំងអស់​។​ ​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកវិភាគ​សេដ្ឋកិច្ច​ ​និង​អចលនទ្រព្យ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​វា​ជាការល្អ​ប្រសើរ​ ​ដែល​មាន​អ្នក​វិនិយោគ​ងាក​មក​ចាប់អារម្មណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ដែល​វា​បាន​បង្ហាញថា​ ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ ​មាន​សេ្ថរ​ភា​ពន​យោយ​ ​និង​សន្តិសុខ​ល្អ​ ​ហើយក៏​មានផល​ចំណេញ​ចំពោះ​ប្រជាជន​កម្ពុជា​ផង​ដែរ​ ​តាមរយៈ​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ទីផ្សារ​ ​ដែល​ស្រប​ទៅ​នឹង​កម្រិតជីវភាព​របស់​ខ្លួន​ ​ជាពិសេស​ផ្តល់​កន្លែង​ការងារ​ជាច្រើន​កន្លែង​ ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ​ ​ប៉ុន្តែ​វា​ក៏​មាន​ចំណុច​ដែល​គួរ​ព្រួយបារម្ភ​ផង​ដែរ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​“​នៅពេល​មានការ​សម្រុកចូល​មក​វិនិយោគ​ ​លើ​វិស័យ​តែមួយ​ ​វា​អាច​នឹង​មាន​បញ្ហា​កើតឡើង​ ​ដោយ​សារ​តែ​ទំហំ​ទីផ្សារ​មាន​ភាព​ទូលាយ​ ​ហើយ​តម្រូវការ​មាន​ភាព​ចង្អៀត​នៅឡើយ​”​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​បន្ត​ថា​ ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​ចំណូល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​មានកម្រិត​ ​ដូច្នេះ​អ្នក​ដែល​មាន​លទ្ធភាព​ចំណាយ​ទិញទំនិញ​ ​នៅ​តាម​ផ្សារ​ទំនើប​មាន​ចំនួន​តិច​នៅឡើយ​ ​ហើយ​នៅ​តាម​ផ្សារ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ ​អ្នក​​ទៅ​កំសាន្ត​ភាគច្រើន​ ​ជា​អ្នក​និយម​ដើរមើល​កម្សាន្ត​តែប៉ុណ្ណោះ​ ​ដែល​វា​ជា​ហានិភ័យ​ចំពោះ​អ្នក​វិនិយោគ​ក្នុងអំឡុង​ពេល​៣​-​៥​ ​ឆ្នាំ​ ​ប៉ុន្តែ​ក្រោយពី​នេះ​ ​អាច​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ​ទម្រាំ​អតិថិជន​មានទំនុក​ចិត្ត​ ​និង​ស្គាល់​ពី​ប្រភេទ​ទំនិញ​ ​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​៕​

ក្រុមហ៊ុន​បុ​រី​ធំៗ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​​វិនិយោគ​នៅ​តំបន់​ជុំវិញ​​រមណីយដ្ឋាន​ភ្នំ​ប្រសិ​ទ្ឋ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​វិនិយោគ​បុ​រី​ធំៗ​ក្នុង​ស្រុក​ ​បាន​និង​កំពុង​សម្លឹង​ឆ្ពោះទៅ​វិនិយោគ​លំនៅ​ដ្ឋាន​នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​ ​ដោយសារ​ការ​រីកចម្រើន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​កំណើន​ប្រជាពលរដ្ឋ​។​

​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ​ ​លោក​ឧកញ៉ា​ ​លី​ ​ហួរ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​លោក​បាន​និង​កំពុង​រៀបចំ​គំរោង​វិនិយោគ​នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​រួចហើយ​ ​ដោយ​គំរោង​នេះ​នឹង​ចាប់ផ្តើម​នៅ​រយៈពេល​ពីរ​ ​ឬ​បី​ឆ្នាំខាងមុខ​នេះ​។​លោក​បន្ត​ថា​ ​យើង​មាន​ដី​រួចហើយ​សំរាប់​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ ​ហេតុនេះ​គំរោង​នេះ​នឹង​ចាប់ផ្តើម​នៅ​មិនយូរ​នោះ​ទេ​។​ ​

​លោក​បន្ត​ថា​ ​“​ជាមួយនឹង​ការ​រីកចម្រើន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​និង​តំបន់​ជុំវិញ​នោះ​ ​ការ​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​នានា​នឹង​កើនឡើង​ខ្ពស់​នៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​”​។​

​ទោះជាយ៉ាងណា​លោក​ឧកញ៉ា​ ​មិនទាន់​បញ្ជាក់​ពី​ទំហំ​ទូ​នវិ​និ​យោគ​ ​និង​ទំហំ​គំរោង​នោះ​នៅឡើយ​ទេ​។​

​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជុំវិញ​នោះ​ ​កំពុង​ទទួលការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ជាច្រើន​ហើយ​ ​ដោយ​បច្ចុប្បន្ន​មាន​គំរោង​លំនៅ​ដ្ឋាន​ផ្ទះល្វែង​ជាច្រើន​ ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​។​ជាមួយគ្នា​នេះ​ ​មាន​បុ​រី​ធំៗ​ជាច្រើន​ទៀត​ ​បាន​និង​កំពុង​រៀបចំខ្លួន​ឆ្ពោះទៅ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​តំបន់​ជំ​វិញ​នោះ​ ​ដោយសារ​ការ​សាយភាយ​នៃ​ការ​រីកចម្រើន​ ​ចេញពី​ទីក្រុង​ ​ពិសេស​តម្លៃ​ដី​នៅក្នុង​ទីក្រុង​មា​នកំនើន​ខ្ពស់​ ​ដែល​ពិបាក​ក្នុង​ការ​យក​មក​សាងសង់​លំនៅ​ដ្ឋាន​សំរាប់​លក់​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​ខាងមុខនេះ​ ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​និង​តំបន់​ជុំវិញ​នោះ​នឹង​មានការ​រីកចម្រើន​លឿន​ ​ដោយសារ​តំបន់​នេះ​មាន​ទីតាំង​កៀក​នឹង​តំបន់​ពាណិជ្ជកម្ម​របស់​ក្រុង​ ​ដោយ​គេ​ចំណាយពេល​ត្រឹម១៥នាទី​ប៉ុណ្ណោះ​អាច​ធ្វើដំណើរ​មកដល់​ផ្សារ​ទំនើប​ ​EAON​ ​MALL2​ ​និង​ផ្សារ​ទំនើប​នានា​នៅ​តំបន់​នេះ​។​ ​លោក​បន្ត​ថា​ ​ការ​រីកចម្រើន​នៃ​ទីក្រុង​ ​ធ្វើឲ្យ​ប្រជាជន​មាន​អារម្មណ៍​ស្មុគស្មាញ​ច្រើន​ ​ហេតុនេះ​ប្រជាជន​ត្រូវការ​រក​ទីតាំង​ស្ងប់ស្ងាត់​ ​មាន​ទេសភាព​ស្អាត​ ​និង​ខ្យល់អាកាស​បរិសុទ្ឋ​ ​ហេតុនេះ​តំបន់​រមណីយដ្ឋាន​ភ្នំ​ប្រសិ​ទ្ឋ​ ​និង​ភ្នំ​រាប​ ​ជា​កន្លែង​ស័ក្តិសម​បំផុត​។​

​លោក​បន្ត​ថា​ ​“​តំបន់​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ ​ដោយសារ​មាន​សណ្ឋានដី​ល្អ​ប្រសើរ​ ​មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​អំណោយផល​ ​និង​ទីតាំងនៅ​កៀក​នឹង​ទីក្រុង​ ​ព្រមទាំង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ខ្វាត់ខ្វែង​ ​តភ្ជាប់​ទៅកាន់​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗ​ដទៃទៀត​”​។​លោក​បន្ត​ថា​ ​“​ខ្ញុំ​ជឿ​ថា​រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ ​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​នឹង​មានការ​រីកចម្រើន​លឿន​ ​ហើយ​ឥទ្ឋិ​ពល​នៃ​ការ​រីកចម្រើន​នេះ​ ​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ជាមួយ​ទី​រួម​ស្រុក​ឧ​ត្តុ​ង​ជា​ស្វ័យប្រវត្តិ​”​៕​

ខេត្ត​កំពង់ស្ពឺ​នឹង​មាន​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​កុមារ​តម្លៃ​ ​២,៩លាន​ដុល្លារ​

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ ​SUPERIOR​ ​INFLATABLES​ ​(​CAMBODIA​)​ ​CO​.​,​LTD.មាន​ទុន​ ​២,៩លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ ​CDC​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ថា​ ​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​ ​របស់​ក្រុមហ៊ុន​ ​“​SUPERIOR​ ​INFLATABLES​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ​ ​ឃុំ​រកា​រកោះ​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៤១កន្លែង​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ធ្លាប់​បាន​ប្រាប់​គេហទំព័រ​ ​propertyaea.asia​ ​កន្លងមក​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ​ពោល​គឺ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ក្នុង​រូបភាព​ជា​រោងចក្រ​ ​សហ​គ្រាស​ធំៗ​ ​ជាច្រើន​ទីតាំង​។​ ​

​លោក​បាន​សម្ដែង​ការ​សាទរ​ផង​ដែរ​ថា​ ​ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ​ ​សហគ្រាស​ ​ក៏ដូចជា​សិប្បកម្ម​នានា​ ​ដែល​កំពុង​មាន​សកម្មភាព​នា​ពេល​បច្ចុ​ ​ប្ប​ន្ន​នេះ​ ​វា​ពិតជា​មាន​សារសំខាន់​បំផុត​ ​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​និង​អ្នក​ចំណាកស្រុក​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ផង​ដែរ​ ​។​



​ជាមួយគ្នា​នេះ​ ​លោក​ ​វ៉ី​ ​សំណាង​ ​ថា​ ​ក្នុងនាម​លោក​ជា​អ​ជ្ញា​ធរ​ ​និង​ជា​អភិបាល​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​លោក​បាន​បង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ចំពោះ​បណ្តា​អ្នក​វិនិយោគ​គ្រប់​ជាតិសាសន៍​ទាំងអស់​ ​ដែល​មានបំណង​មក​បណ្តាក់​ទុន​ ​ដោយ​ដាក់​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​យ៉ាង​រីករាយ​ ​ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​ ​ក្នុង​ការចូលរួម​ចំណែក​សម្រួល​ ​ផ្តល់​សេវា​សាធារណៈ​ងាយស្រួល​ផង​ដែរ​៕​

ចំណេះដឹង​ជា​មូលដ្ឋាន​ដែល​ត្រូវ​ដឹងមុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​ដែល​គ្មាន​ចំណេះដឹង​ ​អាច​ធ្វើឲ្យ​អ្នក​វិនិយោគ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ចំណេញ​នោះ​ទេ​ ​តែ​ទទួល​បាន​រឿងរ៉ាវ​ ​ដែល​ខាត​ទាំង​ថវិកា​និង​ពេលវេលា​។​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ចំណុច​សំ​ខាន់​ៗ​ទាំងអស់​នេះ​។​

ព៌​ត​មាន​ត្រឹមត្រូវ​

​ការ​ទទួល​បា​នព៌​ត​មាន​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​យើង​អាច​វិភាគ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​ ​និង​គ្រប់ជ្រុងជ្រោយ​មុន​សម្រេចចិត្ត​បោះទុន​វិនិយោគ​ ​ព្រោះ​បច្ចុប្បន្ន​មា​នព៌​ត​មាន​ច្រើនណាស់​ ​ដែល​ជាព៌​ត​មាន​បំពុល​និង​ប្រាសចាក​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​។​

​ការ​ទទួល​បា​នព៌​ត​មាន​មិន​ត្រឹមត្រូវ​ ​នឹង​ធ្វើឲ្យ​ការ​វិនិយោគ​របស់​លោកអ្នក​មាន​ហានិភ័យ​ ​និង​ទទួល​បានផល​អាក្រក់​ត្រលប់​ទៅវិញ​។​ ​ជួនកាល​ប្រជាជន​ទទួល​បា​នព៌​ត​មាន​ ​ដែល​ជា​ដំណឹង​ ​គឺ​ដំណឹង​ជា​ប្រភេទ​ព៌​ត​មាន​មិន​ច្បាស់លាស់​ ​និង​មិន​គ្រប់ ជ្រុងជ្រោយ​ ​ប៉ុន្តែ​បើជា​អ្ន​ក​សារ​ព៌​ត​មាន​ ​ពួកគេ​នឹងជា​អ្នកនាំសារ​ដ៏​សំខាន់​ ​ជា​អ្នកនាំពាក្យ​ដ៏​សំខាន់​។​ ​យ៉ាងណាក៏ដោយ​អ្ន​ក​សារ​ព៌​ត​មាន​មួយចំនួន​សរសេរ​បំភ្លៃ​ ​និង​ថ្នូរ​នឹង​ផលប្រយោជន៍​អ្វីមួយ​។​

​ផ្ទុយទៅវិញ​គេហទំព័រ​ ​Propertyarea.asia​ ​ជា​ស្ថាប័ន​ព៌​ត​មាន​ដែល​មាន​អ្ន​ក​សារ​ព៌​ត​មាន​មានបទពិសោធន៍​យូរឆ្នាំ​ ​និង​គោរព​នូវ​តម្លៃ​ព៌​ត​មាន​ ​និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ ​ព្រមទាំង​បដិសេធ​នូវ​ការ​ទិញ​ព៌​ត​មាន​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដាច់ខាត​។​

​ចំណេះដឹង​ផ្នែក​ច្បាប់​ ​

​ចំណេះដឹង​ផ្នែក​ច្បាប់​ ​ក៏​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ព្រោះ​ការទិញ​លក់​អចលនទ្រព្យ​ ​ត្រូវ​ប្រើប្រាស់​នូវ​មូលដ្ឋាន​ច្បាប់​ជាធរមាន​។​ ​វា​ពិតជា​មានការ​ងារ​ជាច្រើន​ដែល​ត្រូវ​ស្វែងយល់​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិទ្ឋ​អចលនទ្រព្យ​។​
​ក្នុង​ទិដ្ឋភាព​ច្បាប់​មាន​ភាព​ស្មុគស្មាញ​ ​និង​រឿងរ៉ាវ​ជាច្រើន​ ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ ​ហើយ​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ផ្នែក​ច្បាប់​ ​អ្នក​វិនិយោគ​អាច​ពិគ្រោះ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​ឬ​ពិគ្រោះ​ជាមួយ​មេធាវី​ជាដើម​។​

​ទីតាំង​ភូមិ​សាស្រ្ត​

​ទីតាំង​ភូមិ​សាស្រ្ត​ជា​រឿង​មិន​អាច​មើល​រំលង​បាន​ឡើយ​ ​ព្រោះ​ទីតាំង​ភូមិ​សាស្រ្ត​ជា​អ្នក​កំណត់​នូវ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ ​ឬនៅ​ទ្រឹង​ឬ​លក់​មិន​ចេញ​បាន​ ​ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​ឲ្យបាន​ច្បាស់លាស់​នូវ​ទីតាំង​ភូមិ​សាស្រ្ត​ ​ឲ្យបាន​ត្រឹមត្រូវ​និង​ជាក់លាក់​ដូចជា​ ​តំបន់​ដែល​លោក​ ​អ្នក​ចង់​វិនិយោគ​ ​គួរ​ជា​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន​ ​ជា​តំបន់​ស្ថិត​ក្នុង​ផែនការ​ ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ​ជា​តំបន់​ដែល​រដ្ឋាភិបាល​សាងសង់​ផ្លូវ​នា​ពេល​អនាគត​ ​ជា​តំបន់​ដែល​មានផ្លូវ​ធំ​ ​ជា​តំបន់​មិន​ជាប់នឹង​ផ្នូរ​សាកសព​ជាដើម​។​ ​

​លំហូរ​សាច់ប្រាក់​

​អ្នក​គ្មាន​ទុន​គ្រប់គ្រាន់​ ​និង​មាន​លំហូរ​សាច់ប្រាក់​ឬ​ប្រភព​ចំណូល​មិន​ច្បាស់លាស់​ ​មិន​គួរ​ខ្ចី​ឥណទាន​របស់​ធនាគារ​ ​ដើម្បី​យក​ទៅ​វិនិយោគ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​អាច​ប្រើប្រាស់​កម្ចី​ធនាគារ​បាន​ ​ដើម្បី​យក​ទៅ​វិនិយោគ​ ​បើសិនជា​ខ្ចី​ត្រឹម ៣០ ទៅ ៤០ ភាគរយ​ ​នៃ​តម្លៃ​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​ ​ហើយ​លំហូរ​សាច់ប្រាក់​មាន​ភាព​ទៀតទាត់​ ​និង​អាច​ទប់ទល់​នឹង​វិបត្តិ​ឬភាព​ ​ជាប់​គាំង​អចលនទ្រព្យ​នៅពេល​ណាមួយ​បាន​។​

​វិធី​សាស្រ្ត​ដោះស្រាយ​

​នៅពេល​មាន​បញ្ហា​ ​ដំណោះស្រាយ​ប្រាកដជា​មាន​ ​ដែល​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ពាក្យ​នេះ​ ​ហើយ​ពិតជា​មាន​ដំណោះស្រាយ​ក្នុងរយៈពេល​ណាមួយ​បាន​ ​ព្រោះ​ការ​លក់​អចលនទ្រព្យ​ ​មិនមែន​ជា​ការ​លក់​ត្រី​ឬ​បន្លែ​នៅ​លើ​ទីផ្សារ​បា​នភ្លាមៗ​នោះ​ទេ​។​ ​ហេតុនេះ​ទើប​អ្នក​វិនិយោគ​ដែល​មិនសូវ​មានចំណេះ​ដឹង​ ​ត្រូវតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ជាមុន​សិន​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​ដោយសារ​អចលនទ្រព្យ​ខ្លះ​ ​ពេល​វិនិយោគ​រួច​ត្រូវ​ជាប់​គាំង​ក្នុងរយៈពេល​ណាមួយ​ឬ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​។​

​ហេតុនេះ​ទើប​ការសិក្សា​លំហូរ​សាច់ប្រាក់​ ​ដែល​យើង​និយាយ​ខាងលើ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​និង​មើល​រំលង​បាន​។​

​គ្មាន​ការផ្សងព្រេង

​ការទិញ​អចលនទ្រព្យ​ ​មិនមែន​ជា​ការផ្សងព្រេង​នោះ​ទេ​ ​អ្នក​វិនិយោគ​ត្រូវតែ​ចាំ​ថា​វា​មិន​មានការ​ផ្សងព្រេង​នោះ​ទេ​ ​ហេតុនេះ​កា​រប្រ​មូល​ព៌​ត​មាន​ឲ្យបាន​ច្បាស់លាស់​ ​គ្រប់ជ្រុងជ្រោយ​ ​សិក្សា​ទិដ្ឋភាព​ច្បាប់​ ​សិក្សា​លំហូរ​សាច់ប្រាក់​បាន​ច្បាស់លាស់​រួច​ ​សិក្សា​ពីទី​តាំង​ភូមិ​សាស្រ្ត​បាន​ច្បាស់លាស់​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​អ្នក​នឹង​ក្លាយជា​អ្នក​វិនិយោគ​ឆ្លាតវៃ​ ​និង​ប្រាសចាក​ហានិភ័យ​មិនខាន​។​

​ដោយសារ​អចលនទ្រព្យ​ជា​វត្ថុ​មានតម្លៃ​ខ្ពស់​ ​ទិញ​ស្រួល​ ​និង​លក់​ចេញ​មិន​ស្រួល​ ​ទើបត្រូវ​សិក្សា​ពី​មូលដ្ឋាន​ទាំង៥ខាងលើ​ដោយ​ខានមិនបាន​៕​

ហេតុផល ៥យ៉ាង​ ​ដែល​ជំរុញឱ្យ​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​សំណួរ​សួរ​ថា​ ​តើមាន​ហេតុផល​អ្វី​ ​ដែល​ចេះតែ​ធ្វើ​ឱ្យ​តម្លៃ​ដី​ចេះតែ​បន្ត​ឡើងថ្លៃ​ជាបន្តបន្ទាប់​នៅ​កម្ពុជា​ ​?​ ​ជា​ការ​ឆ្លើយតបទៅនឹង​ចម្ងល់​មួយ​នេះ​ ​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ ​និង​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​បាន​បង្ហើប​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី​ដូច​ខាងក្រោម​។​ ​

​លោក​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Real​ ​Estate​ ​Co​,​.​ ​td​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ​មាន​មូលហេតុ​ ​និង​កត្តា​សំ​ខាន់​ៗ​ចំនួន៥​ ​ដែល​ធ្វើ​ឱ្យ​ដីធ្លី​ឡើងថ្លៃ​។​ ​

​ទី១)​ ​ក​ត្តា​នយោបាយៈ​ ​គឺ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ជាផ្នែក​មួយ​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កើនឡើង​ ​ព្រោះ​បើសិនជា​ប្រទេស​យើង​គ្មាន​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​ក៏​មិន​មាន​អ្នក​វិនិយោគ​ចូល​មក​ដែរ​ ​ហើយ​ដី​ក៏​មិន​ឡើងថ្លៃ​ដែរ​។​ ​

​ទី២)​ ​កត្តា​សេដ្ឋ​កិ​ច្ចៈ​ ​សេដ្ឋកិច្ច​ពិតជា​មាន​សារៈសំខាន់​ ​ព្រោះ​បើ​សេដ្ឋកិច្ច​មិន​កើនឡើង​ ​ប្រជាពលរដ្ឋ​ក៏​មិន​មាន​ប្រាក់ចំណូល​កើនឡើង​ដែរ​ ​ហើយ​អ្នក​វិនិយោគ​បើ​ពួកគេ​ ​មិន​អាច​រក​ផល​ចំណេញ​បាន​ ​ពួកគេ​ក៏​មិន​មក​វិនិយោគ​ផង​ដែរ​។​ ​

​ទី៣) ​កត្តា​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​មូល​ដ្ឋានៈ​ ​តាមធម្មតា​ពេល​តំបន់​ណាមួយ​គ្មាន​សកម្មភាព​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ទេ​ ​ដីធ្លី​ក៏​មិន​ឡើងថ្លៃ​នោះ​ទេ​។​

​ផ្ទុយទៅវិញ​ ​បើសិនជា​តំបន់​ណាមួយ​នោះ​មាន​សកម្មភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ផុសផុល​ ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​មិនខាន​។​ ​

​ទី៤)​ ​កត្តា​ប្រជា​សាស្រ្តៈ​ ​ធម្មតា​តម្លៃ​ដីធ្លី​មិន​កើនឡើង​នៅ​ទីវាល​រហោស្ថាន​ ​ដែល​ស្ងប់ស្ងាត់​ ​និង​គ្មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ទេ​ ​បើ​ទោះជា​កើនឡើង​ ​ក៏​មិន​កើនឡើង​ខ្លាំង​ដែរ​ ​ព្រោះថា​ទីណា​មាន​មនុស្ស​ច្រើន​ ​សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នឹង​កើន​មាននៅ​តំបន់​នោះ​ ​ហើយ​ពេលណា​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​ ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ផង​ដែរ​។​

​ទី៥​) ​កត្តា​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋៈ​ ​ជា​ការពិត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាផ្នែក​មួយ​សំខាន់​ ​និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ព្រោះ​តំបន់​ណាមួយ​មិន​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​ ​ដីធ្លី​និង​សកម្មភាព​ពាណិជ្ជកម្ម​នឹង​មិន​មាន​ភាព​ប្រសើរ​នោះ​ទេ​។​ ​ជាក់ស្តែង​ផ្លូវជាតិ​លេខ៦អា​ ​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ៣​ ​ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ពង្រីក​សកម្ម​ភាណ​នៃ​ការអភិវឌ្ឍន៍​បាន​កើនឡើង​ ​ហើយ​តម្លៃ​ដីធ្លី​ក៏បាន​កើន​ខ្ពស់​លើស​ការ​រំពឹង​ទុក​ផង​ដែរ​។​ ​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ដឹងពី​សំណាក់​ ​លោក​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​កាលពី​ពេល​កន្លងទៅ​៕​

មហាយក្ស​ចិន​ចាប់ផ្តើម​ផ្តល់​ពន្លឺ​ដល់​ទ្វីប​អាហ្រ្វិក​ជាមួយ​វត្តមាន​អាគារ​កប់​ពពក​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មហាយក្ស​ចិន​បាន​និង​កំពុង​ចាប់ផ្តើម​ផ្តល់​ពន្លឺ​និង​កិត្យានុភាព​ដល់​ទ្វីប​អា​ ​ហ្រ្វិ​ក​ ​តាមរយៈ​ការសាងសង់​អាគារ​កប់​ពពក​នៅក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ ​ជា​ប្រទេស​ដែល​មានការ​រីកចម្រើន​ជាងគេ​ក្នុង​ទ្វីប​មួយ​នេះ​។​

​កាលពី​ពេលថ្មីនេះ​ ​ក្រុមហ៊ុន​របស់​ចិន​បាន​ចុះហត្ថលេខា​បោះទុន​វិនិយោគ​ ​សាងសង់​អគារ​ខ្ពស់កប់ពពក​កំពស់៣២០ម៉ែត្រ​ ​ដែល​មានឈ្មោះ​ថា​ ​Pinnacle​ ​Towers​ ​ក្នុង​ប្រទេស​តំបន់​អាហ្វ្រិក​ ​ស្របតាម​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​ផ្លូវ​មួយ​របស់​ប្រធានាធិបតី​ស៊ី​ ​ជីង​ភីង​។​

​ក្រុមហ៊ុន​ ​China​ ​State​ ​Construction​ ​Engineering​ ​Corporation​ ​(​CSCEC​)​ ​ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដ៏​ធំ​ ​បាន​ឈ្នះ​ការ​ដេញថ្លៃ​ក្នុង​សាងសង់​អគារ​ខ្ពស់កប់ពពក​នេះ​ ​ក្នុង​ទីក្រុងNairobi​ ​ប្រទេស​កេនយ៉ា​ ​ក្នុងចំណោម​ក្រុ​មហ៊ុ​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ល្បី​ៗ​ចំនួន១០នៅ​លើ​ពិភពលោក​។​ ​នេះ​បើ​តាម​ការ​ចុះ​ផ្សារ​ដោយ​ ​Global​ ​Construction​ ​Review​។​ ​

​អគារ​នេះ​ ​គឺជា​អគារ​ខ្ពស់​កប់​ក​ពពក់​មួយ​ ​ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុង​ប្រទេស​អាហ្វ្រិក​ ​ដែល​ខ្ពស់​ជាង​អគារ​ ​Carlton​ ​Centre​ ​ដែល​មាន​កំពស់​ត្រឹមតែ២២៣​ ​ម៉ែត្រ​ស្ថិតនៅ​ក្នុង​ទីក្រុង​ ​Johannesburg​ ​និង​ ​អគារ​ ​Britam​ ​Tower​ ​ដែល​មាន​កំពស់២០០ម៉ែត្រ​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​ ​Nairobi​ ​។​ ​

​ការសាងសង់​អគារ​ ​Pinnacle​ ​Towers​ ​ដ៏​ខ្ពស់​នេះ​ ​គ្រោង​នឹង​បញ្ចប់​សាង​សង​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ​២០២១​។​

​អគារ​ ​Pinnacle​ ​Towers​ ​សាងសង់​ឡើង​សម្រាប់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន​ ​ជា​ការិយាល័យ​ ​សណ្ឋាគារ​ ​អា​ផា​ត​ម៉ិន​ទំនើប២០០យូនី​ត​ ​ផ្សារ​ទំនើប​ ​និង​ជា​កន្លែង​ទស្សនា​ទេសភាព​ប្រទេស​ ​Kenya​។​

​លោក​ ​ប្រធានាធិបតី​ប្រទេស​ ​Kenya​ ​លោក​ ​Uhuru​ ​Kenyatta​ ​បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បថ​មសិ​លា​ ​សាងសង់​អាគារ​កប់​ពពក​នេះ​កាលពី​ពេលថ្មីនេះ​ថា​ ​ការ​សាង​សងស់​អគារ​នេះ​ ​ដោយសារ​គេ​មាន​ជំនឿ​ចិត្ត​ ​លើក​គោលនយោបាយ​កំណែ​ទំ​ម្រ​ង់​របស់​ប្រទេស​ ​Kenya​ ​ដើម្បី​ទាក់ទាញ​ ​និង​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍​ ​និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ទាក់ទាញ​វិនិយោគិន​៕​

អ្នកជំនាញ​ ​បង្ហាញ​ពី​គន្លឹះ​ដែល​ធ្វើ​ឱ្យ​ប្រភព​ចំណូល​រឹងមាំ​

0
​លោក​ ​ង៉ែត​ ​ជូ​

​ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​ ​៖​ ​ជាទូទៅ​គេ​តែង​សង្កេតឃើញ​មាន​មនុស្សជា​ច្រើន​លើកឡើង​ថា​ ​ការ​រំពឹង​ចំណូល​តែមួយមុខ​ពី​ការ​ទទួល​បាន​ពី​ការ​ស៊ីឈ្នួល​ធ្វើការ​ ​ដោយ​ទទួល​បានតែ​ប្រាក់ខែ​គឺ​វា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ជីវភាព​នៅឡើយ​នោះ​ទេ​ ​ហើយ​វា​ក៏​ជា​ការ​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ​ ​ដែល​ប្រការ​នេះ​ ​ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកជំនាញ​ ​ជាមួយនឹង​ការ​ផ្តល់​ជា​គំនិត​ ​និង​យោបល់​ឱ្យ​ងាក​ទៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ដើម្បី​អាច​ទទួល​បាន​ប្រភព​ចំណូល​ដ៏​រឹងមាំ​។​ ​

​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​បុគ្គល​ដែល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ចំនួន​ ​២៣៣​ ​នាក់​ ​ឃើញថា​ពួកគេ​ជិត​ចំនួន ២ ភាគ៣​ ​(​៦៥​%​)​ ​មាន​ចំណូល​ចំនួន៣ប្រភព​។​ ​វា​ជា​ការ​សម​ហេតុផល​ម្យ៉ាងដែរ​ ​ព្រោះ​បើ​ប្រភព​ចំណូល​ណា ១មាន​បញ្ហា​ ​នោះ​ក៏​មិន​បង្ក​រហា​និ​ភ័យ​ធ្ងន់ធ្ងរ​នោះ​ដែរ​។​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ដែរ​ថា​ ​ដើម្បី​បង្កើត​ប្រភព​ចំណូល​ច្រើន​ ​គឺ​ពួកគេ​ធ្វើ​នូវ​ទង្វើ​រ​ច្រំ​ដែល​ៗ​ ​ពោល​គឺ​:​ ​“​សន្សំ​ ​រៀន​ ​វិនិយោគ​ ​និង​បន្ត​វិនិយោគ​នូវ​ផល​ចំណេញ​បាន​មក​ពី​ការ​វិនិយោគ​នានា​”​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​លើកឡើង​ថា​ ​«​តើ​អ្នកបង្កើត​អាជីវកម្ម​ដើម្បីអ្វី​ ​?​ ​អាជីវកម្ម​បង្កើត​ថ្មី​ជាច្រើន​ដែល​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​ ​គឺ​បង្កើត​ឡើង​ដោយ​គោលបំណង​ដ៏​វិសេសវិសាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ ​។​ ​នេះ​បើ​តាម​សម្តី​លោក​ ​Mark​ ​Lim​ ​នាយក​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រុមហ៊ុន​វិនិយោគ​របស់​សឹង្ហ​បុរី​ ​Temasek​។​ ​ជា​រឿយ​ៗ​ប្អូន​ៗ​យុវជន​តែង​ប្រាប់​ខ្ញុំ​ថា​ ​គាត់​បង្កើត​អាជីវកម្ម​ព្រោះ​ខ្ជិល​ធ្វើការ​ឱ្យ​គេ​ ​ចង់​ក្លាយជា​អ្នកមាន​ ​ឬ​ចង់​បង្កើត​ស្នាដៃ​ដោយខ្លួនឯង​។​ល​។​ ​ខ្ញុំ​សូម​ផ្តល់​យោបល់​ថា​ ​គោលបំណង​ទាំងនេះ​ ​ពិបាក​នឹង​ធ្វើ​ឱ្យ​ជោគជ័យ​ណាស់​ ​ព្រោះ​មិនបាន​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​សង្គម​នោះ​ទេ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​ផ្តល់​ជា​គន្លឹះ​ផង​ដែរ​ថា​ ​៖​ ​«​ប្រសិនបើ​អ្នក​ចង់​ដើរចេញ​ពី​ជីវិត​រស់នៅ​ដោយ​រំពឹង​តែ​ទៅលើ​ប្រាក់ខែ​ ​អ្នក​ត្រូវតែ​ពិចារណា​ទៅ​ចំណុច​សំ​ខាន់​ៗ​ចំនួន៦​ ​៖​ ​លោក​បាន​បញ្ជាក់​ថា​ ​៖​ ​«​ចំណុច​សំ​ខាន់​ៗ៦យ៉ាង​ ​ដែល​អ្នក​គួរ​ដឹង​ប្រសិន បើ​ចង់​ចាកចេញ​ពី​ជីវិត​រស់នៅ​ដោយសារ​ប្រាក់ខែ​រួមមាន​ដូចជា​ ​៖​ ​ទី១​-​ ​ស្គាល់​ពី​ភាព​ខុសគ្នា​រវាង​ទ្រព្យ​ ​និង​បំណុល​ ​រួច​ផ្តោត​លើ​ការ​សន្សំទ្រព្យ​។​ ​ទី២​ ​-​ ​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​តាមរយៈ​ការ​អាន​ ​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកមាន​បទពិសោធន៍​ ​និង​ការអនុវត្ត​ផ្ទាល់​។​ ​ទី៣​-​ ​បង្កើត​ប្រភព​ចំណូល​អោយ​បាន​យ៉ាងតិច២ឬ៣ប្រភព​។​ ​ទី៤​-​ ​មាន​ជំនាញ​ក្នុង​ការ​លក់​បើ​ទោះ​អ្នក​មិនមែន​ជា​បុគ្គលិក​ផ្នែក​លក់​ក៏ដោយ​។​ ​ទី៥​-​ ​បង្កើត​ឬ​ស្វែងរក​ឱកាស​អោយ​បាន​ច្រើន​ ​ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស​ ​និង​ផ្តោត​លើ​ឱកាស​ដែល​សមស្រប​នឹង​លក្ខណៈ​សម្បត្តិ​របស់​អ្នក​។​ ​ទី៦​-​ ​ភាព​ភ័យខ្លាច​ ​និង​ការសង្ស័យ​ជា​ឧបសគ្គ​ដែល​យើង​ត្រូវ​ជំនះ​»​។​

​ដូច្នេះ​ ​ចំពោះ​អ្នក​ដែល​មានបំណង​ចង់​ចាកចេញ​ពី​ជីវិត​ជា​អ្នកស៊ីប្រាក់ខែ​ជា​ថ្នូរ​នឹង​ការ​បំពេញការងារ​ឱ្យ​គេ​ ​ហើយ​ងាក​មក​បង្កើត​អាជីវកម្ម​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​ហើយ​អាច​ជៀស​ផុត​ពី​ហានិភ័យ​បាន​ ​គួរ​ធ្វើការ​ពិចារណា​ទៅលើ​ចំណុច​សំ​ខាន់​ៗ​ទាំង៦​ ​ដែល​អ្នកជំនាញ​បាន​លើកឡើង​ខាងនេះ​ ​៕​​

ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ​ ​៥០០លាន​ដុល្លារ​ដើរ​​កំសាន្ត​ក្នុង​ពិធីបុណ្យ​​ចូលឆ្នាំ​ប្រពៃណី​ជាតិ

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រប​ពេល​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​ច្រើន​ ​ក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី១៤ដល់១៦​ ​មេសា​កន្លងមក​នេះ​ ​រដ្ឋមន្រ្តី​ទេសចរណ៍​កម្ពុជា​បាន​អះអាង​ថា​ ​ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​អាមេរិក​។

​លោក​បណ្ឌិត​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៧​ ​មេសា​នេះ​ថា​ ​ក្នុងរយៈពេល​បី​ថ្ងៃនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ ​បាន​ធ្វើដំណើរ​កំសាន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ ​ពិសេស​បណ្តា​ខេត្ត​រៀប​ចំ​សង្រ្កាន​ចំនួន៤,៧លាន​នាក់​ ​ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​រាប់​នៅ​តាម​វត្ត​អារ៉ាម​ ​និង​ការ​កំសាន្ត​នៅ​តាម​ផ្ទះ​ឬ​តាម​រមណីយដ្ឋាន​ឬក្រោម​ដើមឈើ​នៅឡើយ​ទេ​។​ ​បើ​គិត​ទាំង​ប្រជាជន​កំសាន្ត​នៅ​តាម​វត្ត​អារ៉ាម​ ​និង​តាម​ផ្ទះ​ ​គឺ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ៧លាន​នាក់​ ​បាន​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​នេះ​។​

​លោក​បន្ត​ថា​ ​“​បើ​គិតជា​មធ្យម​ប្រជាជន​ម្នាក់​ចំណាយ​ ​១០០ដុល្លារ​ ​គឺ​ការ​ចំណាយ​សំរាប់​បុណ្យ​នេះ​មាន៤៧០លាន​ដុល្លារ​ ​ហើយ​ចំនួន​នេះ​មិន​គិត​ពី​ការ​ចំណាយ​សំរាប់​អ្នក​កំសាន្ត​នៅ​តាម​វត្ត​អារ៉ាម​ ​និង​តាម​លំនៅ​ដ្ឋាន​នៅឡើយ​។​លោក​បន្ត​ថា​ ​“​ការរៀបចំ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំនេះ​ ​មាន​លក្ខណៈ​ពិសេស​ដោយ​ខេត្ត​និ​មួយ​ៗ​មាន​រៀបចំ​តំបន់​ត្រជាក់​ ​ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​សង្រ្កា​ននិង​មានការ​បាញ់​ទឹក​រាំ​កំសាន្ត​”​។​

​លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ​“​ការរៀបចំ​កំសាន្ត​នេះ​មាន​ភាព​ទាក់ទាញ​ ​និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​ ​ហើយ​អ្វី​ពិសេស​គឺ​យុវជន​បាន​ភ្ជាប់​សកម្មភាព​ជាមួយ​វប្ប​ធ៌ម​ ​យុវជន​ជា​សរសរ​ទ្រូង​”​។​

​លោក​ថោង​ ​ខុន​បាន​បន្ត​ថា​ ​ប្រជាជន​មាន​ភាព​សប្បាយរីករាយ​ណាស់​ ​ពួកគេ​ពេញចិត្ត​នឹង​សន្តិភាព​ ​និង​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​ការរៀបចំ​ឆ្នាំនេះ​ ​អាចយ​កម​ក​ធ្វើជា​មូលដ្ឋាន​សំរាប់​ឆ្នាំក្រោយ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​”​៕​ ​


មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយតម្លៃជាង ២០០លានដុល្លារនឹងរំលេចខ្លួនលើមហាវិថី សម្តេច តេជោ

0

ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយតម្លៃជាង២០០លានដុល្លារអាមេរិក បានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រួចហើយ ដែលគំរោងនេះនឹងរំលេចខ្លួនលើមហាវិថីសម្តេចតេជោ ហ៊ុន សែន។


យោងតាមឯកសាររបស់ក្រសួងដែនដីបានឲ្យដឹង កាលពីថ្ងៃទី១៣មេសាកន្លងមកថា គំរោងនេះជាការវិនិយោគរបស់ក្រុមហ៊ុន GoodRee Development Limited ដែលតំណាងដោយលោក តាន់ គឹមលាន។គំរោងដ៏ធំនេះមានអាគារចំនួនបី ដែលមានកំពស់១៩ជាន់ អាគារ២១ជាន់ និងអាគារកំពស់២៥ជាន់។ ឯកសារដដែលបានឲ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមមាន ផ្សារទំនើប អាគារការិយាល័យ ខុនដូ និងសេវាកម្មជាច្រើនទៀត។
គំរោងនេះ វិនិយោគក្នុងទឹកប្រាក់រហូតដល់២២៧លានដុល្លារអាមេរិក នៅលើតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿននេះ។
បច្ចុប្បន្នតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ស្ថិតនៅស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេច តេជោ នេះ មានគំរោងលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ដូចជា បុរី ប៉េង ហួត បុរី Woodland បុរីរបស់ក្រុមហ៊ុន ជីព ម៉ុង និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀតដូចជា R&F ដែលមានអាគារលំនៅដ្ឋានសហកម្មសិទ្ធិរហូតដល់២០អាគារ និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត៕