រដ្ឋាភិបាល​គ្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​នៅ​​ខេត្តមណ្ឌលគិរី​ដើម្បី​លើក​កំពស់​​វិស័យ​ទេសចរណ៍​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​មណ្ឌលគិរី​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​ ​បាន​និង​កំពុង​រៀបចំ​ប្លង់​មេ​ដើម្បី​ដាំ​បន្លែ​ ​និង​ផ្កា​ ​ពិសេស​រៀបចំ​សាង​សង់​ព្រលា​នយន្ត​ហោះ​ ​នៅ​ខេត្តមណ្ឌលគិរី​ដើម្បី​លើក​កំពស់​វិស័យ​ទេសចរណ៍​ ​និង​ការ​ដឹកជញ្ជូន​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ​ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១៩​ ​មេសា​នេះ​ថា​ ​កាលពី​ថ្ងៃម្សិល​ម៉ិញ​ ​លោក​បាន​ដឹកនាំ​មន្រ្តី​ក្រសួង​ជួប​ប្រជុំ​ជាមួយ​ ​លោក​បណ្ឌិត​អូន​ ​ព័ន្​ឋ​មុនី​រ័ត្ន​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​ពិភាក្សា​និង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​ខេត្តមណ្ឌលគិរី​ ​និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ​ពិសេស​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ​ដែល​អាច​ដាំ​បន្លែ​ ​និង​ផ្កា​សំរាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ព្រោះ​បច្ចុប្បន្ន​យើង​បាន​នាំចូល​បន្លែ​ ​និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។​

​លោក​បន្ត​ថា​ ​“​នៅក្នុង​ផែនការ​នេះ​ ​គឺ​រដ្ឋាភិបាល​នឹង​សាង​សង់​ព្រលា​នយន្​ត​ហោះ​ខ្នាត​តូច​មួយ​ ​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ ​និង​សំរាប់​ដឹកជញ្ជូន​ទំនិញ​ ​បន្លែ​ ​ផ្កា​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត​”​។​លោក​បន្ត​ថា​ ​“​ការ​សំរេច​ផែនការ​នេះ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​ចំណេញ​ច្រើន​ ​ដោយ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​លើ​វិស័យ​ទេសចរណ៍​បាន​ច្រើន​”​។​

​លោក​ថោង​ ​ខុន​បាន​បន្ត​ថា​ ​ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល៦ខែ​ ​ហើយ​នៅពេល​សិក្សា​ចប់​ ​រដ្ឋាភិបាល​នឹង​អនុវត្តន៍​ផែនការ​ដោយ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ដើម្បី​ផ្តល់​ឳ​កាស​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ​ឲ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​គំរោង​នេះ​។​

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​លោក​ធួន​ ​ស៊ី​ណា​នបាន​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ខេត្តមណ្ឌលគិរី​ ​និង​រតនគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ​និង​មាន​សក្តា​នុ​ពល​សំរាប់​ការរៀបចំ​ជា​តំបន់​ទេសចរណ៍​បៃតង​ ​ដែល​ការអភិវឌ្ឍន៍​នៅ​តំបន់​នេះ​ ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ខេត្ត​នៅ​ជុំវិញ​នេះ​។​

​លោក​បន្ត​ថា​ ​“​អ្វី​សំខាន់​គឺ​ផ្តោត​លើ​ទេសចរណ៍​បៃតង​ ​និង​ត្រូវ​ធ្វើឲ្យ​បាន​ ​កុំ​ឲ្យ​មានតែ​ក្នុង​ផែនការ​”​៕​

អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ប្រមូល​​ទុន​​យក​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​មាន​មនុស្សជា​ច្រើន​តែង​លើកឡើង​ថា​ ​បើ​ចង់​ធ្វើជំនួញ​ឬ​រកស៊ី​ធំ​ដំ​ត្រូវតែ​ ​មាន​ដើមទុន​ច្រើន​ ​ធ្វើជា​បង្អែក​ទើប​អាច​ដំណើរការ​បាន​។​ ​ប៉ុន្តែ​សម្រាប់​គំនិត​របស់​លោក​បណ្ឌិត​គួយ​ ​ធា​វី​ ​ដែល​ជា​សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​និ​យោ​បាយ​បាន​អះអាង​ថា​ ​ទោះជា​មាន​ដើមទុន​តិច​ ​ឬ​គ្មាន​ដើមទុន​ក៏ដោយ​ ​ប្រសើ​នបើ​ចង់​ធ្វើជំនួញ​ធំ​ ​ឬ​រកស៊ី​ធំ​ ​គឺ​នៅតែ​អាច​ធ្វើ​ទៅ​បានឱ្យ​តែ​មានគំនិត​ ​និង​ការ​ព្យាយាម​។​

​លោក​បណ្ឌិត​ ​គួយ​ ​ធា​វី​ ​បាន​មានប្រសាសន៍​ថា​ ​គំនិត​ ​និង​ការ​គិត​ប្រកបដោយ​ត្រឹមត្រូវ​ ​និង​វិជ្ជមាន​ ​គឺជា​ប្រភព​ដើមទុន​ដ៏​ធំ​ ​និង​សំខាន់​បំផុត​ក្នុង​ការ​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នៅក្នុង​កា​រប្រ​កម​មុខ​ជំនួញ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​ឧទាហរណ៍​ ​ប្រសិនបើ​ខ្ញុំ​មាន​លុយ​ត្រឹមតែ១,០០០ដុល្លារ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើការ​វិនិយោគ​ទៅលើ​ដី​ ​ដែល​មានតម្លៃ​រហូតដល់​ ​១០,០០០ដុល្លារ​ ​នឹង​ធ្វើ​ឱ្យ​កើត​ចេញ​ជា​សំណួរ​ថា​ ​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា​ទើប​អាច​ទិញ​ដី​នោះ​បាន​?​ ​គ្មានអ្វី​ដែល​យើង​មិន​អាច​សម្រេច​បាន​នោះ​ឡើយ​។​ ​ប៉ុន្តែ​យើង​ត្រូវ​រិះរក​មធ្យោបាយ​ ​ដោយ​បំបែកចេញ​ពីដើម​ទុន​ចម្បង​របស់​យើង​។​ ​ហេតុនេះ​យើង​ត្រូវ​ស្វែងរក​ដៃគូ​វិនិយោគ​រួមគ្នា​ឱ្យ​បាន​ច្រើន​ដើម្បី​សម្រេច​ផែនការ​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​ខ្ញុំ​មានដៃ​គូ១០នាក់​ ​ដោយ​ម្នាក់​បោះទុន​ ​១,០០០ដុល្លារ​ ​ដូច្នេះ​ចំនួន​ទុន​សរុប​បាន​ឡើង​រហូតដល់​ចំនួន​ ​១០,០០០ដុល្លារ​ ​ដែល​អាច​សម្រេច​ផែនការ​វិនិយោគ​ដី​បាន​ជាស្ថាពរ​”​។​ ​លោក​បន្ត​ថា​ ​“​ក្រោយពេល​ទិញ​ដី​បាន​ ​លក់​ចេញទៅ​វិញ​បាន​ចំណេញ​ ​នឹង​ធ្វើឲ្យ​ទុន​របស់ខ្ញុំ​បាន​កើន​ ​ហើយ​ខ្ញុំ​អាច​អនុវត្ត​នូវ​វិធី​នេះ​ដដែល​ជា​ដដែល​ ​រហូត​មាន​ទុន​សរុប​ចំនួន​ច្រើន​ ​ដែល​អាច​ធ្វើការ​វិនិយោគឯកជន​តែម្នាក់ឯង​បាន​»​។​ ​

​លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ ​ខ្ញុំ​សុំ​លើក​វិធីសាស្ត្រ​មួយទៀត​មក​បង្ហាញ​ ​ដែល​វា​ជា​ក្បួន​បង្កើន​ទុន​ពី​តិច​ទៅ​ច្រើន​ ​ធ្វើ​ពីតូច​ទៅ​ធំ​ ​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​អាច​មានលទ្ធភាព​ធ្វើ​បាន​។​ ​សព្វថ្ងៃ​នេះ​មាន​កំពូល​មហាសេដ្ឋី​ប្រចាំ​កម្ពុជា​មួយ​រូប​ ​ដែល​បាន​អភិវឌ្ឍន៍​ខ្លួន​ពីក្មេង​ដើរ​លក់​កាសែត​នៅ​តាម​តុ​គុយទាវ​ ​(​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​)​ ​ហើយ​ម្នាក់ទៀត​ជាកំពូល​អ្នក​សម្បូរ​ទ្រព្យ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​អភិវឌ្ឍ​ខ្លួន​ចេញពី​ការ​ចិញ្ចឹម​ជ្រូក​តែមួយ​ក្បាល​ ​(​ឧកញ៉ា​ ​លី​ ​ហួរ​)​។​ ​និយាយ​ត្រឹមតែ​ការ​ចិញ្​ចឹក​ជ្រូក​ ​សព្វថ្ងៃ​នេះ​តម្រូវការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មាន​វិសាលភាព​ធំ​ទូលាយ​ ​ដែល​ត្រូវ​នាំចូល​មក​ពី​ប្រទេសជិតខាង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​។​

​លោក​បន្ត​ថា​ ​“​ចង់​ធ្វើមុខ​ជំនួញ​ធំ​ ​យើង​ត្រូវ​ព្យាយាម​ចាប់ផ្តើម​ពីតូច​ឡើង​ទៅ​រហូតដល់​បានសម្រេច​គោលដៅ​ធំ​ ​ថ្វីត្បិតតែ​វា​ត្រូវការ​ចំណាយពេល​យូរ​ ​ប៉ុន្តែ​វា​មិនសូវ​ជួប​ហា​នី​ភ័យ​នោះ​ទេ​”​។​ ​លោក​បន្ត​ថា​ ​“​នេះ​គ្រាន់តែ​ជា​ការ​លើក​ឧទាហរណ៍​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​គោលគំនិត​ចម្បង​គឺ​ការដែល​ចេះ​អត់ធ្មត់​ ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​ផ្តើម​ចេញពី​ការ​គិត​ ​ការ​ចាប់ផ្តើម​អនុវត្ត​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​អត់ធ្មត់​ជា​សំខាន់​”​។​ ​

​លោក​បណ្ឌិត​ ​គួយ​ ​ធា​វី​ ​បាន​បន្ត​ថា​ ​នៅ​លើ​សាកលលោក​ក្នុង​សង្គម​អ្នកជំនួញ​គ្មាន​អ្នកណា​ម្នាក់​ដែល​និយាយ​ថា​ ​មិន​ស្គាល់​លោក​ ​Donald​ ​J​ ​Trump​ ​នោះ​ទេ​ ​។​ ​គាត់​ក៏​ផ្តើម​ចេញពី​អ្នកជំនួញ​តូច​ឡើង​ទៅ​ដែរ​ ​ដោយ​ដំបូង​គាត់​ខ្វះ​ទុន​ ​ហើយ​ទៅ​ខ្ចីបុល​ធនាគារ​ ​គឺ​គ្មាន​ធនាគារ​ណាមួយ​ផ្តល់​កម្ចី​ដល់​គាត់​នោះ​ទេ​ ​ដោយសារតែ​ធនាគារ​សម្លឹងឃើញ​មុខ​ជំនួញ​របស់​ ​ត្រាំ​តូចតាច​ ​។​ ​ប៉ុន្តែ​ក្រោយពេល​ ​ត្រាំ​ ​ជោគជ័យ​លើ​មុខ​ជំនួញ​របស់​គាត់​ជាបន្តបន្ទាប់​ ​គឺ​មាន​ធនាគារ​ជាច្រើន​ព្យាយាម​សុំ​ផ្តល់​កម្ចី​ទៅ​ឱ្យ​ត្រាំ​វិញ​ ​។​ ​

​លោក​បន្ថែម​ថា​ ​“​នេះ​ចង់​មានន័យថា​ ​ភាព​ជោគជ័យ​នៃ​មុខ​ជំនួញ​ ​គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​មានការ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​តូច​ឡើង​ទៅ​ ​និង​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ទាំងអស់​”​៕​

ការ​វិនិយោគ​ពី​ខេត្ត​ស៊ី​ឈួន​មក​កម្ពុជា​​មាន​ទំហំ​ទឹក​ប្រាក់​ជាង ​២ពាន់​លាន​ដុល្លារ​

0

​ដោយ​ ​នៅ​ ​វឌ្ឍនា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​ស៊ី​ឈួន​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ឲ្យដឹង​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ ​គឺ​កាន់តែ​ស្អិត​រមួត​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ពី​ខេត្ត​ស៊ី​ឈួន​ ​មក​វិនិយោគ​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ជាង ២០០០លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​ជំនួប​ជាមួយ​លោ​ក ងួន​ ​ញ៉ិល ​អនុប្រធាន​ទី១នៃ​រដ្ឋសភា​ជាតិ​កាលពី​ថ្ងៃទី១៨​ ​មេសា​កន្លងមក​នេះ​ ​លោក​ ​ជុង​ ​មាន​ ​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ ​ខេត្ត​ស៊ី​ឈួន​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មានប្រសាសន៍​ថា​ ​គោលបំណង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ខេត្ត​ស៊ី​ឈួន​ ​មក​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​នេះ​ ​គឺ​ដើម្បី​ស្វែងយល់​ពី​កិច្ច​ ​សហប្រតិបត្តិ​ការ​ ​ទាក់ទង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ​ទេសចរណ៍​ ​វប្បធម៌​ ​ការអប់រំ​ ​និង​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សភា​ប្រជាជន​ចិន​ ​និង​សភា​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ជាមួយនឹង​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ​ផ្លូវ​មួយ​របស់​ចិន​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ស៊ី​ឈួន​ ​ក៏ដូចជា​ប្រទេស​ចិន​ជាមួយ​កម្ពុជា​ ​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​វិស័យ​សេដ្ឋកិច្ច​ ​និង​ការ​វិនិយោគ​”​។​ ​

​លោក​ ​ងួន​ ​ញ៉ិល​ ​អនុប្រធាន​ទី១រដ្ឋសភា​នៃ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​ ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ ​រឹងមាំ​ ​និង​ស្អិត​រមួត​ជា​យូរលង់​ណាស់​មក​ហើយ​។​ ​នៅក្នុង​ពេលនេះ​ ​ក្រោម​កិច្ចប្រឹងប្រែង​រួម​នៃ​ប្រទេស​ទាំងពីរ​ ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​ ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់​។​ ​នៅ​ថ្ងៃទី១៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១០​ ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​កម្ពុជា​-​ចិន​ ​ត្រូវ​បាន​តំឡើង​ទៅជា​ ​“​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ​”​ ​ហើយ​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ​ ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ងួន​ ​ញ៉ិល​ ​បាន​ស្នើរ​ដល់​គណៈប្រតិភូ​ ​និង​សហការី​ ​សូម​ជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ប្រជាជន​ចិន​ ​ដើម្បី​មក​បណ្តាក់​ទុន​វិនិយោគ​ ​និង​ធ្វើ​ទេសចរណ៍​កំសាន្ត​នៅ​កម្ពុជា​ ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ​ព្រោះថា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​៕​

អ្នកជំនាញ​និយាយ​ពី​សក្តា​នុ​ពល​វិស័យ​អ​លន​ទ្រព្យ​ ​ខណៈ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​កំពុង​សាងសង់​នៅ​ខេត្តកោះកុង​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​បាន​ឲ្យដឹង​ថា​ ​ខេត្តកោះកុង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​កំពុងតែ​មាន​សក្តា​នុ​ពល​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​ ​និង​ទៅខាងមុខ​ទៀត​ក៏​នៅតែ​មាន​សក្តា​នុ​ពល​ដោយសា​តែ​ខេត្ត​នេះ​នឹង​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ ​និង​គ​ម្រោ​ង​ធំៗ​ជាច្រើន​បាន​នឹង​កំពុង​កើតឡើង​នៅ​ទីនោះ​។​



​លោក​ច្រឹក​សុខ​ ​នីម​ ​ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​នៅ​ថ្ងៃទី​ ​១៩​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​នៅពេល​ណា​លំហូរ​វិនិយោគ​បរទេស​ចូល​ទៅ​ទីនោះ​កាន់តែ​ច្រើន​នៅក្នុង​ខេត្តកោះកុង​ដែល​ជា​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​ដី​ក៏​មានតម្លៃ​ថ្លៃ​ដូច​ខេត្ត​ព្រះសីហនុ​ជាដើម​ ​ពោល​គឺ​តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​នា​ពេល​បច្ចុប្បន្ន​ ​មានតម្លៃ​ចាប់ពី​ ​៣០០​ ​ទៅ​ ​៨០០​ដុល្លារ​អា​មេ​រិក​ក្នុ​ង​មួយ​ម៉ែត្រការ៉េទៅតាម​ប្រភេទ​ដី​ ​និង​ទីតាំង​របស់​វា​។​

​ខេត្តកោះកុង​ដែល​នៅ​ដាច់ស្រយាល​ជាងគេ​ ​បាន​និង​កំពុង​មាន​សក្តា​នុ​ពល​លេចធ្លោ​ជាច្រើន​ដែល​បាន​និង​កំពុង​សាងសង់​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥នោះ​ ​រួមមាន​ ​ទី១​ ​ព្រលា​នយន្​ត​ហោះ​លំដាប់​អន្តរជាតិ​នៅ​ប្រជុំកោះ​ស្តេច​ ​ស្ថិតនៅ​ក្នុង​ស្រុក​តារា​សាគរ​ ​(​កំពុង​សាងសង់​)​ ​ទី២​ ​កំពង់ផែ​ទឹកជ្រៅ​នៅ​ប្រជុំកោះ​ស្តេច​ ​(​កំពុង​សាងសង់​)​ ​ទី៣​ ​ការពង្រីក​ផ្លូវជាតិ​លេខ៤៨ ជា ៤គន្លង​ ​នា​ពេល​អនាគត​ ​ទី៤​ ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ចេញពី​តំបន់​សំឡូត​ក្នុង​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ​ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​ ​ទី៥​ ​តំបន់​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ​ដែល​មាន​ច្រក​អន្តរជាតិ​ ​ដែល​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​តភ្ជាប់​ពាណិជ្ជកម្ម​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​បាន​និង​កំពុង​វិនិយោគ​លើ​ផ្ទៃដី​ជាង៣៦ពាន់​ហិ​ក​តា​នៅក្នុង​ស្រុក​គិរី​សាគរ​ ​និង​បុទុមសាគរ​ក្នុង​ខេត្ត​នេះ​ ​ដែល​គំរោង​វិនិយោគ​នេះ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​នេះ​យ៉ាង​សំបើម​។​ ​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​បញ្ហា​ផ្លូវ​ឆ្ងាយ​បន្តិច​លែង​ជា​បញ្ហា​ទៀតហើយ​ ​ដោយសារ​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​ក្នុង​ខេត្ត​នេះ​ ​ដែល​បច្ចុប្បន្ន​គំរោង១​ ​កំពុង​សាងសង់​ ​និង​គម្រោង​របស់​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ហើយ​ ​ដើម្បី​វិ​និ​យោ​គ​ព្រលា​នយន្ត​ហោះ​នៅក្នុង​ខេត្ត​។​

​លោក​បន្ត​ថា​ ​កំនើ​ននៃ​ការ​វិនិយោគ​នឹង​ធ្វើឲ្យ​ខេត្តកោះកុង​ក្លាយជា​តារា​ថ្មី​មួយ​នៃ​តំបន់​ ​K4​ ​កម្ពុជា​ ​ដូច​កា​រប្រសិទ្ឋ​នាម​របស់​សម្តេច​តេជោ​ថា​”​តំបន់ឆ្នេរ​ជាតា​រា​រះ​នា​ទិស​នារ​តី​”​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​បាន​និង​កំពុង​សម្លឹង​និង​ពង្រីក​សក្តា​នុ​ពល​ក្នុង​ខេត្ត​នេះ​ ​ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​យ៉ាង​ខ្លាំង​”​។​ ​លោក​បន្ថែម​ថា​ ​“​ខ្ញុំ​ជឿ​ថា​ខេត្តកោះកុង​ ​នឹង​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល​ ​៥ឆ្នាំខាងមុខ​នេះ​ ​ដោយសារ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​របស់​រដ្ឋាភិបាល​ ​និង​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​”​។​



​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្តកោះកុង​មាន​សក្តា​នុ​ពល​ខ្លាំង​ណាស់​សំរាប់​វិស័យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ ​ដោយសារ​ខេត្ត​នេះ​មាន​ធនធាន​ធម្មជាតិ​ច្រើន​ ​ដែល​មិនទាន់​ទាញ​យក​មក​ប្រើប្រាស់​អស់​សក្តា​នុ​ពល​នៅឡើយ​។​

​លោកស្រី​បន្ត​ថា​ ​ហេតុនេះ​ក្រោយ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​ចប់​ ​ខេត្ត​នេះ​នឹង​ទទួលការ​រីកចម្រើន​បន្ថែម​ទៀត​ ​ទាំង​វិស័យ​ទេសចរណ៍​ ​និង​ ​ពាណិជ្ជកម្ម​”​។​



​លោកស្រី​បន្ត​ថា​ ​“​ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ​ក្នុង​ខេត្ត​នេះ​នឹង​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន​ ​ហើយ​ក្រុមហ៊ុន​វិនិយោគ​នេះ​នឹង​ទាក់ទាញ​អាកាស​ចរ​ណ៍​ថ្មី​ៗ​ឲ្យ​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​ច្រើន​”​៕​

អ្នក​វិនិយោគ​ចិន​នឹង​ធ្វើឲ្យ​ក្រុង​បាវិត​ក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ធំ​មួយ​នា​ពេល​អនាគត​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ ​បាន​និង​កំពុង​ជំរុញ​ឲ្យ​ក្រុង​បាវិត​ក្លាយជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។​

​ការប្រកាស​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​របស់​ប្រមុខ​រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កំពុង​ពេល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ​មិនា​កន្លងមក​នេះ​ ​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​អនុវត្តន៍​គោលនយោបាយ​កសាង​ព្រំដែន​សន្តិភាព​ ​មិត្តភាព​ ​និង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កាន់តែ​ពេញលេញ​។​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Century21​ ​Fortuna​ ​Investment​ ​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ ​របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ​បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ ​កំពត​ ​កែប​ ​និង​កោះកុង​ ​ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ​ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ពេលនេះ​ ​កំពុងតែ​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​នៃ​ ​វិស័យ​ពាណិជ្ជកម្ម​ ​និង​សំណង់​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ ​និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ដូច​ជា​ឧស្ស​ហក​ម្ម​ ​រោងចក្រ​ ​និង​កាស៊ីណូ​នៅក្នុង​ក្រុង​មួយ​នេះ​”​។​

​លោក​វីរៈ​បាន​បន្ត​ថា​ ​“​ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​កើនឡើង​ ​បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ ​នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ​ដោយសារតែ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ​ជា​បុរី​ ​ឬ​ជា​សណ្ឋាគារ​ជាដើម​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​បណ្តា​បុគ្គលិក​ ​ដែល​បម្រើការ​ងារ​ ​ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​សកម្មភាព​ទាំងនេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​បាវិត​ ​ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​មានការ​កើនឡើង​ខ្លាំង​”​។​

​រដ្ឋាភិបាល​បាន​ដាក់​ក្រុង​បាវិត​ ​ជាទី​ក្រុង​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ពិសេស​មួយ​ ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​ ​បាន​លើកឡើង​ថា​ ​បាវិត​ពេលនេះ​ក៏ដូចជា​ថ្ងៃខាងមុខ​ ​គឺ​នៅតែ​មាន​សក្ដានុពល​លើ​វិស័យ​ពាណិជ្ជកម្ម​មិនចាញ់​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​ ​។​ ​លោក​ថា​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​និង​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ​ព្រោះ​ខេត្ត​នេះ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ ​មាន​សារសំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ហើយក៏​មាន​ដង់ស៊ីតេ​ប្រជាជន​រស​នៅ​ខ្ពស់​។​

​លោក​បន្ត​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ ​មាន​ភាព​ខុសប្លែក​ពីគ្នា​ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​នៃ​តំបន់​ ​ស្ថានភាព​ផ្លូវ​ ​និង​​​តំបន់​ប្រជាសាស្ត្រ​រស់នៅ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ជាប់នឹង​ផ្លូវ​ធំ​ ​ឬនៅ​ក្បែរ​​កាស៊ីណូ​ ​អាច​មានតម្លៃ​ក្នុង​ចន្លោះ១០០០ទៅ២០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ឬ​អាច​លើស​ពីនេះ​នៅ​តំបន់​ខ្លះ​។​ ​ប៉ុន្តែ​បើ​នៅ​ផ្លូវ​អាច​មានតម្លៃ​ក្នុង​ចន្លោះ៤០០​ ​ទៅ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ហើយ​បើ​ចុះពី​ផ្លូវជាតិ​ ​ឬ​ឆ្ងាយ​ពី​ផ្លូវ​ធំ​ប្រមា​ន​១​គីឡូ​ម៉ែត្រ​ ​អាច​មានតម្លៃ១០០​-​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​បើ​ឆ្ងាយ​ជាង​នេះ​ ​តម្លៃ​ក៏​កាន់តែ​ចុះទៅ​តាម​ស្ថានភាព​នៃ​ទីតាំង​ដី​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ជា​តំបន់​មួយ​ដែល​មាន​ភាពល្អ​ប្រសើរ​ ​និង​សមស្រប​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ​ព្រោះ​តំបន់​មាន​កំណើនប្រជាជន​ច្រើន​ ​ជាប់​ជាប្រចាំ​”​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អគ្គនាយក​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន​ ​បាន​សន្យា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខនេះ​ ​ខណៈ​ផ្លូវ​នេះ​បាន​សិក្សា​រួចហើយ​ដោយ​អ្នកជំនាញ​ ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​ដែល​ការសាងសង់​ផ្លូវ​នេះ​ ​គ្រោង​ចំណាយ​ថវិកា​រហូតដល់៣៨០០លាន​ដុល្លារ​អាមេរិក​៕​

ចំណេះដឹង​!​ ​តើ​អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​?​

0

​ដោយ​នៅ​ ​ស៊ី​វុត្ថា

ភ្នំ​ពេញ៖​ ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​គឺជា​ឯកសារ​ផ្លូវការ​មួយ​ ​ប្រើ​ដើម្បី​បញ្ជាក់​ ​ពី​ប្រភព​ដើម​ទំនិញ​ ​ដែល​បាន​ផលិត​ ឬ​បាន​ទទួល​ទាំងស្រុង​ ​នៅក្នុង​ប្រទេស​មួយ​។​ ​ជាទូទៅ​ឯកសារ​នេះ​ ​គឺជា​ផ្នែក​ស្នូល​ ​នៃ​ឯកសារ​ ​នាំចូល​ ​ដែល​ប្រទេស​នាំចូល​បាន​តម្រូវ​។​

​នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ​ ​សម្រាប់​នាំចេញ​ទំនិញ​ ​ក្រោម​ប្រព្រឹត្តិ​កម្ម​ ​អនុគ្រោះ​ ​អ្នកនាំ​ចេញ​ឬ​តំណាង​ទទួល​សិទ្ធិ​របស់​ខ្លួន​ ​ត្រូវ​ដាក់ពាក្យ​ជា​លាយលក្ខណ៍​អក្សរ​ ​ស្នើសុំ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ដោយ​ភ្ជាប់​មក​ជាមួយ​ ​នូវ​ឯកសារ​គាំទ្រ​ ​ត្រឹមត្រូវ​ ​ដែល​បង្ហាញថា​ ​ទំនិញ​ដែល​ត្រូវ​នាំចេញ​ ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ចេញ​ ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​។​

វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​មាន​ពីរ​ប្រភេទ​គឺ​ ​មិន​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ ​និង​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​។​

ប្រទេស​ដែល​តម្រូវឲ្យ​មាន​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​។​ ​កម្ពុជា​ ​វិញ្ញាបនបត្រ​បញ្ជាក់​ ​ប្រភព​ដើម​ទំនិញ​ ​ទទួល​បាន​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់​ផ្សេង​ៗ​ ​ដូចជា​៖​

•​ ​អាស៊ាន​-​អូស្រ្តាលី​-​ញ៉ូវហ្សី​លែន​៖​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​ទម្រង់ AANZ​។​
​•​ ​ចិន​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AC​
​•​ ​ឥណ្ឌា​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AI​
​•​ ​កូរ៉េ​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AK​
​•​ ​ជប៉ុន​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ AJ​
​•​ ​វៀតណាម​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ S​
​•​ ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ ​ផ្នែក​ពាណិជ្ជកម្ម​ (​LDC​ ​និង LLDC​)​:​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ ​A​។​
​•​ ​អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន​ ​ដោយ​ប្រើ​ ​វិញ្ញាបនបត្រ​ ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​ទម្រង់N​ ​៕​

ចំណេះ​ដឹង​ខ្លី​ៗ​ដែល​អ្នក​គួរ​យល់ដឹង​​ពី​វិស័យ​​អចលនទ្រព្យ​​មុននឹង​វិនិយោគ​

0

​ដោយ​ ​រ៉ា​ណេត
​ ​
ភ្នំពេញ​៖​ ​ស្ទើរតែ​គ្រប់តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​ ​ក្រុង​ ​ដែល​កំពុងតែ​មាន​សក្ដានុពល​ ​លើ​វិស័យ​អចលនទ្រព្យ​មួយចំនួន​ដូចជា​ ​ខេត្ត​ព្រះសីហនុ​ ​កំពត​ ​កែប​ ​សៀមរាប​ ​ប៉ោយប៉ែត​ ​ក៏​ដូច​ជា​តំប​ ​និង​ក្រុង​បាវិត​ ​គេ​សង្កេតឃើញ​មានការ​កកើត​នូវ​ក្រុមហ៊ុន​ ​ក៏ដូចជា​ភ្នាក់ងារ​ប្រឹក្សា​ទទួល​កម្រៃ​ជើង​សារ​ជាច្រើន​។​

ប៉ុន្តែ​នៅក្នុងចំណោម​អ្នក​ទាំងអស់​នោះ​ ​ក្រុមហ៊ុន​ខ្លះ​ឬ​ភ្នាក់​ខ្លះ​ទទួល​បានផល​វិជ្ជមាន​ ​ហើយ​ខ្លះទៀត​ក៏​បិទទ្វារ​ទៅវិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​។​ ​ទាំងនេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ ​ក៏​ព្រោះតែ​ភាព​មិន​ច្បាស់​ការណ៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​។​ ​
​អ្នកជំនាញ​បាន​លើកឡើង​ថា​ ​ដើម្បី​អាច​ឈរជើង​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។​ ​មនុស្សជា​ច្រើន​បាន​និយាយ​ថា​ ​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល​ ​និង​ឆាប់​មាន​បំផុត​ ​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។​ ​

ដូច្នេះ​ ​តើ​អ្នក​គួរ​ស្វែងយល់​ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​មួយ​នេះ​?​

១​-​ ​សិក្សា​ពី​តម្លៃ​ក្នុង​ស្រុក

​នេះ​ជា​កិច្ចការ​ដំបូង​ ​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជា​ពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អភិវឌ្ឍន៍​។​ ​នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ​ឬ​ទិញ​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​។​

២​-​ ​មើលទៅ​តំបន់​ជាយក្រុង​
​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិ​និ​​យោគ​នឹង​ងាក​ទៅ​ជាយក្រុង​​វិញ​ម្ដង​ ដូច្នេះ​​អ្នក​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

៣​-​ ​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ល្អិតល្អន់

​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភវិ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​៕​

លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​បង្ហាញ​ពី​ពេលវេលា​ត្រូវ​រកលុយ​សំរាប់​យុវជន​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ផ្អែកលើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ការ​អភិវឌ្ឍ​ឈានឡើង​ពី​យុវជន​ក្រីក្រ​ម្នាក់​ ​រហូត​សម្រេច​បាន​ជោគជ័យ​ជ័យ​ក្នុង​ជីវិត​ ​លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​បាន​ប្រាប់​ពីរ​បៀ​បនៃ​ការ​រកលុយ​ ​ដោយ​ថែមទាំង​បញ្ជាក់​ពី​អាយុកាល​ ​ដែល​ត្រូវ​ប្រឹងរក​ចំណូល​សម្រាប់​ជីវិត​ផង​ដែរ​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Real​ ​Estate​ ​Co​,​.​Ltd​ ​លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ជាគោល​ ​និង​ជា​គ្រឹះ​ចម្បង​ ​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ក្រោយ២០ឆ្នាំ​ ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀន​ឱ្យ​បាន​ច្រើន​ ​ទាំង​ចំណេះដឹង​ទូទៅ​ ​ទាំង​ចំណេះដឹង​ផ្នែក​ជំនាញ​ ​ជាពិសេស​ចំណេះដឹង​ផ្នែក​ភាសា​តែម្ដង​ ​គឺ​ត្រូវតែ​រៀន​ឱ្យ​បាន​ច្រើន​។​ ​លោក​បន្ត​ថា​ ​បន្ទាប់ពី​អាយុ​ឈានឡើង​ចាប់ពី​ចន្លោះ​ ​២០​-​៣០ឆ្នាំ​ ​គឺជា​វ័យ​ដែល​ចូលខ្លួន​បម្រើការ​ងារ​ទទួលយក​បទពិសោធន៍​ ​និង​ចំណូល​ជា​បណ្តើរ​ៗ​។​

​លោក​បន្ត​ថា​ ​“​នៅក្នុង​រយៈពេល​ដែល​មមាញឹក​ ​ក្នុង​កិច្ច​បំពេញការងារ​នេះ​ ​ខ្លួន​អ្នក​ផ្ទាល់​ត្រូវតែ​មាន​គោលគំនិត​ចម្បង​មួយ​ថា​ ​ពេល​អនាគត​ចង់​ចាប់​ ​ឬ​ចង់​បង្កើត​មុខ​ជំនួញ​ ​ឬ​អាជីវកម្ម​ណាមួយ​ឱ្យ​ប្រាកដ​ដែល​ត្រូវ​ទៅ​នឹង​មុខជំនាញ​របស់​ខ្លួន​”​។​

​លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​ដែល​អ្នកមាន​បទពិសោធន៍​ខ្ពស់​ ​និង​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​បន្ថែម​ទៀត​ថា​ ​គិតជា​មធ្យម​ ​ប្រជាជន​ខ្មែរ​អាច​មានឱកាស​ ​និង​រស់នៅ​ជួបជុំគ្នា​ត្រឹម​វ័យ​ប្រមាណ៦៣ឆ្នាំ​តែប៉ុណ្ណោះ​។​ ​

ដោយឡែក​សម្រាប់​ដល់​វ័យ​ ​ដែល​ចាប់ផ្តើម​ចេញ​បម្រើការ​ងារ​ ​មាន​អ្នកខ្លះ​តែង​ប្រាថ្នា​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​ធំ​ ​និង​មានឈ្មោះ​ល្បី​។​ ​ចំណុច​នេះ​ ​លោក​បា​នប​ញ្ជា់​ថា​ ​នៅក្នុង​រយៈពេល​ដែល​អ្នក​ចេញ​ធ្វើការ​វា​មិន​សំខាន់​ ​ទៅលើ​ក្រុមហ៊ុន​មួយ​នោះ​ជា​ក្រុមហ៊ុន​ដែល​ធំ​ ​និង​ល្បីឈ្មោះ​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​នោះ​ត្រង់ថា​ ​តើ​ម្ចាស់​ក្រុមហ៊ុន​ ​ក៏ដូចជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជា​មនុស្ស​ប្រភេទ​ណា​ ​តើ​គាត់​ចេះ​មានការ​ចែករំលែក​ចំណេះដឹង​ឬទេ​ ​អាច​ជួយ​បង្រៀន​ ​និង​ប្រឹក្សា​ដល់​អ្នក​បាន​ដែរ​ឬទេ​ ​នោះ​ទើប​វា​ជា​ការសំខាន់​។​

​នៅពេល​អ្នក​ចម្រើន​វ័យ​ក្នុង​ចន្លោះ​ចាប់ពី៣០​-​៤០ឆ្នាំ​ ​វា​គឺជា​វ័យ​ដែល​អ្នក​គួរតែ​ចេះ​សម្រេចចិត្ត​ចេញ​រកស៊ី​ ​ឬ​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​។​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មានមុខ​របរ​ជាច្រើន​ ​ដែល​អាច​ផ្តល់​ចំណូល​ច្រើន​សណ្ឋាន​ ​ដូចជា​មុខរបរ​ខ្លះ​អាច​ត្រឹម​មួយ​ចម្អែត​ក្រពះ​ ​ហើយ​មុខរបរ​ខ្លះ​អាច​ឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​ធូរ​ធា​បាន​ ​ខណៈ​ដែល​នៅក្នុង​អំឡុង​ពេលនេះ​ ​វា​ជា​ពេល​ដក​បទពិសោធន៍​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​របស់​អ្នក​ ​ហើយក៏​ជា​ពេល​ដែល​បញ្ជាក់​ថា​ ​អ្នកមាន​ជំនាញ​លើ​មុខ​ជំនួញ​មួយ​ណា​ឱ្យ​ប្រាដក​ដែរ​។​ ​នៅពេល​អ្នក​ឈាន​ចូល​ដល់អាយុ៤០ឆ្នាំ​ ​អ្នក​គួរតែ​ធ្វើអ្វី​ដែល​ជា​ជំនាញ​របស់​អ្នក​។​ ​ចាប់កាន់​វា​ឱ្យ​ជាប់​ ​ហើយ​ប្រឹង​ព្យាយាម​ទាញ​យក​ផល​ពី​វា​ ​ឱ្យ​បាន​កាន់តែ​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​វា​ជា​ពេល​ដែល​អ្នក​អាច​ចម្រាញ់​ ​យក​ប្រយោជន៍​ពីមុខ​ជំនួញ​នេះ​មាន​ពេលកំណត់​។​

​លោក​បន្ត​ទៀត​ថា​ ​“​១០ឆ្នាំ​ជា​ពេល​ដែល​អ្នក​អាច​កំណត់​ ​ពី​កម្រិតជីវភាព​របស់​អ្នក​បាន​។​ ​នៅពេល​អ្នក​ឈាន​ដល់​វ័យ​កាន់​តែ​ជ្រេ​រ​ ​អាយុ​ចាប់ពី៥០ឆ្នាំ​ឡើង​ទៅ​ ​ឱកាស​នៃ​ការ​រកចំណូល​ត្រូវ​បាន​កាត់បន្ថយ​ ​ឬ​បាត់បង់​បន្ដិច​ម្ដង​ៗ​ទៅតាម​វ័យ​ ​និង​កម្លាំង​របស់​អ្នក​”​។​លោក​បន្ត​ថា​ ​“​ក្នុង​វ័យ​នេះ​ ​លទ្ធភាព​ក្នុង​ការ​រកចំណូល​មិន​មាន​ច្រើន​ ​ដូច​គ្រាដែល​អ្នក​នៅក្មេង​នោះ​ឡើយ​។​ ​ហេតុនេះ​អ្នក​គួរ​ចំណាយពេល​ក្នុង​ការ​បង្ហាត់បង្រៀន​ ​និង​ផ្តល់​នូវ​បទពិសោធន៍​របស់​អ្នក​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​ ​ដែល​វា​ជា​ការចែក​រំលែក​ ​និង​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​”​៕​

បច្ចុប្បន្នភាពៈ ក្រុមមន្រ្តីចាប់ផ្តើមត្រៀមបើកដំណើរការស្ពានមិត្តភាពកម្ពុជា ថៃ ស្ទឹងបត់ នាដើមសប្តាហ៍ក្រោយ

0

ដោយ ៖ នៅ វឌ្ឍនា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាល បានចាប់ផ្តើមកិច្ចពិភាក្សាពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរក្សាសន្តិសុខសុវត្ថិភាព និងការរៀបវារៈដំណើរការកម្មវិធី បើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងការជិះរថភ្លើងរួមគ្នា ពីថៃមកកម្ពុជា។

លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធី រួមមានរៀបវារៈនៃដំណើរការកម្មវិធីទាំងមូល ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសន្តិសុខសុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កងយោធពលខេមរភូមិន្ទ អគ្គស្នងកា​រដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងអង្គរក្ស រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអជ្ញាធរ​ពាក់ព័ន្ធ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាគ្រោងនឹងរៀបចំកម្មវិធី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលមានរបៀបវារៈសំខាន់ៗចំនួន​៥ ដូចជា ទី១ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ទី ២- ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ។

ទី៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់ ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទី៤ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត៕

កត្តា​ចំនួន៤​ ​ដែល​អ្នក​ធុរកិច្ច​មិន​​ត្រូវ​មើល​​រំលង​ដើម្បី​អាជីវកម្ម​ជោគជ័យ​

0

​ដោយ​ ​វិន​ ​វិទ្យា​

​ភ្នំពេញ​៖​ ​ការ​ធ្វើអាជីវកម្ម​អ្វី​ក៍​ដោយ​ ​មិន​ត្រូវ​ចាប់ផ្តើម​ទៅតាម​ការ​នឹកឃើញ​ ​ឬ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​នោះ​ទេ​ ​ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​ទៅ​បាន​ ​អ្នកជំនួញ​មិន​ត្រូវ​មើល​រំលង​ចំណុច​សំ​ខាន់​ៗ​ទាំង៤ដូច​ខាងក្រោម​ឡើយ​។​ ​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្រ្ត​ ​ដែល​កំពុង​មាន​ជំនួញ​ក្នុង​ដៃ​ជាច្រើន​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ឱ្យ​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ ​ដំណើរការ​ទៅមុខ​ប្រកបដោយ​ជោគជ័យ​ ​លុះត្រាតែ​អ្នកជំនួញ​ត្រូវ​ចេះ​មើល​ ​១​.​ពេលវេលា​ ​២​.​ថវិកា​ ​៣​.​ជំនាញ​ ​និង៤​.​ការសម្រេច​ចិត្ត​។​ ​

​១​)​ ​ពេលវេលា​

​អ្នកជំនួញ​ត្រូវ​ចេះ​មើល​ឱកាស​ ​និង​ពេលវេលា​សាក​សម​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។​ ​ថ្វីត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ​ ​មាន​ច្រើន​នៅ​លើ​ទី​ផ្សា​រួចហើយ​ ​ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស​ ​ដើម្បី​បញ្ច្​រៀ​ត​ផលិតផល​របស់​យើង​ ​ចូលក្នុង​ទីផ្សារ​បាន​ ​តែ​ធ្វើ​យ៉ាង​ត្រូវ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​ ​និង​គុណភាព​ ​ធ្វើ​យ៉ាងណា​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ជានិច្ច​និរន្ត​ន៍​។​ ​អ្នកជំនួញ​វ័យ​ឆ្លាត​មិន​គិតតែ​យកពេល​វេលា​ ​ទៅ​ប្រជែង​ជាមួយ​គេ​ពេក​ទេ​ ​តែ​ត្រូវ​ទុក​ឱកាស​ស្វែង​រក​យុទ្ឋ​សា​ស្រ្​ត​ល្អ​ៗ​ ​ដើម្បី​ពង្រឹង​ផលិតផល​ឬ​អាជីវកម្ម​របស់​ខ្លួន​។

​២​)​ ​ថវិកា

​តាមធម្មតា​ការ​ធ្វើអាជីវកម្ម​អាច​ទទួល​បាន​ជោគជ័យ​ ​និង​ទទួល​បាន​ហានិភ័យ​ទន្ទឹមគ្នា​ផង​ដែរ​ ​ដូច្នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អាជីវកម្ម​ ​អាច​ដំណើរ​ទៅមុខ​បាន​ដោយ​រលូន​ ​លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់​ ​សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ ​និង​មាន​ថវិកាបម្រុង​មួយចំនួន​ ​នៅពេល​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ​ចាំបាច់​ ​ឬ​បន្ទាន់​ណាមួយ​។​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្រ្ត​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែ​នប​ន្ទុ​ចប​ង្អា​ក់​ ​មិន​ឱ្យធ្វើ​ជំនួញ​នោះ​ទេ​ ​ប៉ុន្តែ​ធាតុ​ពិត​ការ​ធ្វើជំនួញ​ត្រូវ​មាន​ថវិកាបម្រុង​ជានិច្ច​ ​ដែល​ថវិកា​មាន​ប្រភព​ពី​គ្រួសារ​ផ្ទាល់​ ​ឬ​មាន​ប្រភព​ពី​បងប្អូន​ឬ​មិត្ត​ភក្រ្ត​ជិ​ត​ស្និ​ទ្ឋ​ ​ដែល​សហការ​គ្នា​ក្នុង​ការ​រកស៊ី​ ​ឬ​អាច​ផ្តល់​កម្ចី​ក្នុងអំឡុងពេល​ចាំបាច់​ណាមួយ​ឬ​កម្ចី​ពី​ធនាគារ​ក៏បាន​»​។​ ​

​៣​)​ ​ជំនាញ

​ចង់​ធ្វើអាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដ​ថា​ ​ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់​ ​ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន​ ​បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យ​គេ​ជួយ​ ​ត្រូវ​គឺ​ត្រូវ​ចំណាយពេល​វេលា​ ​និង​ថវិកា​អស់​មួយចំនួន​បាត់​ទៅ​ហើយ​។​ ​ក្រៅពី​នេះ​អ្នកជំនួញ​ ​ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​ឱ្យ​បាន​ ​សម្រាប់​ជួយការ​ងារ​របស់​ខ្លួន​ ​ពេល​មាន​អ្នកជំនាញ​ម្នាក់​ធ្វើការ​ស្មើ​អ្នក​អត់​ជំនាញ១០នា​ក់​ក៍​ថា​បាន​។​ ​លើស​ពីនេះ​ត្រូវ​ដាក់​មនុស្ស​ទៅតាម​ជំនាញ​ ​និង​ចំណង់​ចំណូល​របស់​ពួកគេ​ផង​ ​ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ ​ដំណើរការ​ទៅមុខ​បាន​លឿន​។​ ​ពិសេស​ត្រូវ​មា​នយុទ្ឋ​សាស្រ្ត​ទីផ្សារ​ ​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ទើប​អាច​លក់​ផលិតផល​បាន​ច្រើន​ក្នុងអំឡុងពេល​ខ្លី​។​ ​

៤​)​ ​ការសម្រេច​ចិត្ត​

​មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ ​ត្រូវ​មានការ​សម្រេចចិត្ត​ច្បាស់លាស់​ ​ពិសេស​ស្វែងរក​មិត្ត​ភក្រ្ត​ឬ​អ្នកជំនាញ​ ​ធ្វើការ​ប្រឹក្សា​យោបល់​ ​លើ​មុ​ខ​ជំ​នូ​ញរ​បស់​យើង​ ​ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​ដែល​យើង​ចង់​រកស៊ី​ ​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ ​ឬ​យ៉ាងណា​។​ ​នៅពេល​ដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ​ ​យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែម​ទៀត​ ​បើ​គិតថា​ពេលវេលា​មកដល់​ហើយ​ ​ឱកាស​បាន​ហុច​មក​ឱ្យ​ហើយ​គួរ​ចាប់​ឱ្យ​ជាប់​ ​ដើម្បី​យក​ឱកាស​មក​ធ្វើជា​ប្រយោជន៍​ឱ្យ​បាន​៕​