ចំណេះដឹង​! ការនាំចូល​ និង​ការនាំចេញ​ត្រូវ​កំណត់​បែបបទ​គយ​ដូចម្តេច​

0

ដោយ​ វុត្ថា

ការនាំចូល​

ទំនិញ​នាំចូល​ទាំងអស់​ ត្រូវ​បាន​រាយការណ៍​នៅ​ការិយាល័យ​គយ​ ឬទីកន្លែង​ផ្សេងទៀត​ទៅតាម​ការកំណត់​ របស់​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​។ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ត្រូវ​ចេញប្រកាស​កំណត់​ ពេលវេលា​ របៀបរបប​តម្រូវការ​ឯកសារ​ កាលៈទេសៈ​ និង​ការលើកលែង​នានា​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ ពី​ទំនិញ​នាំចូល​ (មាត្រា​ ១០​)។

យោង​តាម​ឯកសារ​ច្បាប់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គ្មាន​ជន​ណា​ម្នាក់​ អាច​រើ​ទំនិញ​ចេញពី​មធ្យោបាយ​ ដឹកជញ្ជូន​ពេល​មកដល់​កម្ពុជា​បានទេ​ មុន​ពេល​ដែល​ ទំនិញ​ទាំងនេះ​ត្រូវ​បាន​រាយការណ៍​ដល់​គយ​ស្របតាម​ច្បាប់​នេះ​ លើកលែងតែ​ក្នុងករណី​ដែល​សុវត្ថិភាព​ មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ ជន​នានា​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ តតិយជន​ផ្សេងទៀត​ត្រូវ​បាន​គំរាមកំហែង​ ក្នុង​ល័ក្ខខ័ណ្ឌ​មាន​អាសន្ន​ ដូច​ចែង​ក្នុង​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (មាត្រា​ ១២​)។

រដ្ឋបាល​គយ​អាច​អនុញ្ញាត​ឱ្យ​ទំនិញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១០​ នៃ​ច្បាប់​នេះ​យកចេញ​ពី​កន្លែង​បំពេញ​ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​មុន​ពេល​បង់ពន្ធ​ អាករ​ និង​កម្រៃ​នានា​បន្ទាប់ពី​បាន​បំពេញ​ទម្រង់ការ​គយ​រួច​ និង​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ក្នុង​គោលបំណង​ដូចជា​ ធ្វើ​សន្និធិ​គយ​បណ្តោះអាសន្ន​ ធ្វើ​សន្និធិ​គយ​មាន​ដែន​កំណត់​ ដឹកជញ្ជូន​បន្ត​ក្នុងរង្វង់​ ឬតាម​ដែន​គយ​ ឆ្ពោះ​ទៅ​គម្យ​ដ្ឋាន​តាមតម្រាយ​ផ្លូវស្រប​ច្បាប់​ និង​ក្នុងរយៈពេល​កំណត់​ដោយ​គយ​រួមមាន​ ការ​ឆ្លងកាត់​ ការផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ ការ​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ មក​ពី​ ឬ រវាង​ការិយាល័យ​ និង​ភណ្ឌាគារ​គយ​នានា​ (មាត្រា​ ១៣​)។

ឯកសារ​ដដែល​បានឱ្យ​ដឹង​ថា​ ទំនិញ​នាំចូល​ទាំងឡាយ​អាច​ទទួល​បានការ​អនុញ្ញាត​ដោយ​រដ្ឋបាល​គយ​ឱ្យ​យកចេញ​តាម​របប​ ប្រវេសន៍​កាលិក​ ប្រសិនបើ​ក្នុង​ពេល​នាំចូល​អាច​ត្រូវ​បាន​បង្ហាញថា​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​នាំចេញ​ទៅវិញ​។ ទំនិញ​នាំចូល​បណ្តោះអាសន្ន​ ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ រហូតដល់​ពេល​ដែល​ល័ក្ខ​ខ័ណ្ឌ​ផ្សេង​ៗ តាម​របប​ប្រវេសន៍​កាលិក​ត្រូវ​បាន​បំពេញ​រួច​ (មាត្រា​ ១៥​)។

ការនាំចេញ​

ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំចេញ​ ត្រូវ​រាយការណ៍​នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ ឬ ទីកន្លែង​ណាមួយ​តាម​ ការកំណត់​របស់​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អាច​ចេញប្រកាស​កំណត់ពេលវេលា​ របៀបរបប​ តម្រូវការ​ឯកសារ​ កាលៈទេសៈ​ និង​ការលើកលែង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ ចរាចរ​ សន្និធិ​និង​ការ​ដឹកជញ្ជូន​ ទំនិញ​ទាំងឡាយ​ដែល​ត្រូវ​នាំចេញ​ (មាត្រា​ ១៦​)៕

CDC​ អនុម័ត​គម្រោង​អនុម័ត​គម្រោង​ ២៣​ មាន​ទឹកប្រាក់​ ១៦១លាន​ដុល្លារ​ក្នុង​ខែ​មិនា​

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២៣​ ដែល​មាន​ទុន​វិនិយោគ​រហូតដល់​ប្រមាណ១៦១លាន​ដុល្លារ​អាមេរិក​ រយៈពេល​ខែ​នៃ​មីនា​ ឆ្នាំ​ ២០១៩​ នេះ​។

យោង​តាម​ការ​ចេញ​ផ្សាយ​ព៌​តមាននៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាបន្តបន្ទាប់​របស់​ CDC​ ដែល​ Propertyarea.asia​ បាន​ចងក្រង​បានឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​ដែល​អនុ​ម័យ​ដោយ​គណកម្មា​ធិការ​វិនិយោគ​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន២៣​ ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា​ ទី១​ G-EVERGREAT​ (CAMBODIA​) KNITTING​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ​មាន​ទុន​វិនិយោគ​ប្រមាណ៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៩៥៧កន្លែង​។

ទី២​-“FOREVER​ COLOUR​ GARMENT​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨៥៩កន្លែង​។ ទី៣​ “GUO​ TAI​ SHENG​ XING​ (CAMBODIA​) GARMENT​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំពុះក្អែក​ សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៣២៤កន្លែង​។

ទី៤​-“CINLON​ INTERNATIONAL​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់​ ឃុំ​ពេជ្រមុនី​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​ វិនិយោគ​ប្រមាណ​ ៧,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៣.២០៨កន្លែង​។ ទី៥​-“T &​; L (CAMBODIA​) HANDBAGS​ INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាម​ភេម​ សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៩៧៥កន្លែង​។

ទី​ ៦-“SEW​ GOOD​ GARMENT​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៧កន្លែង​។ ទី៧​- “CANPAK​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម្ការ​ស្លែង​ ឃុំ​ព្រៃពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១៤៧កន្លែង​។

ទី៨​-“YONGRONG​ HANDBAGS​ COMPANY​ LIMITED​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៧៦៥កន្លែង​។ ទី៩​ HUI​ RUI​ XIN​ HANDBAG​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ស្វាយទាប​ ឃុំ​អង្គពពេល​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.៦៤៤កន្លែង​។

ទី១០​- “UNIWOOD​ SHOES​ MANUFACTURING​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ត្រាវ​ឯម​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.៩៣០កន្លែង​។ ទី១១​-“NAN​ LAI​ INTERNA​TIONAL​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ និង​ខ្សែក្រវាត់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ២​,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៦៦កន្លែង​។

ទី​ ១២​-“VICMARK​ FASHIONS​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ១៦៧១​ ផ្លូវជាតិ​លេខ២​ ភូមិ​ព្រែក​តា​ឡុង​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៧៨៩កន្លែង​។ ទី១៣​ SIMON​ LABELS​ (CAMBODIA​) BRANDINGS​ SOLUTION​S CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​ភូមិ​អន្លង់រមៀត​ខាងលិច​ ឃុំ​អន្លង់រមៀត​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៧,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៩០កន្លែង​។

ទី១៤​- “FU​ LI​ YUAN​ PACKAGING​ MATERIALS​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ពេជ​ចង្វា​ ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៩៣កន្លែង​។

ទី១៥​ តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ចាក់​ និង​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ “BRILLIANT​ HK​ (CAMBODIA​) CO​.,LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​ សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.០២៤កន្លែង​។

ទី​ ១៦​ តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ចាក់​ និង​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ “GW​ RUI​ XING​ CO​., LTD​” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ២​ ភូមិ​កណ្តឹង​តូច​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២.០៩៥ កន្លែង​។ ទី​ ១៧​ “RENS​ MEDCARE​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​រោងចក្រ​ផលិត​សម្ភារៈ​បរិ​ក្ខា​ពេទ្យ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៨៧កន្លែង​។

ទី១៨​ HUAYUE​ INTERNATIONAL​ PACKING​ TECHNOLOGY​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផល​ផ្លា​ស្ទិ​ក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៣​,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៧៦កន្លែង​។ ទី១៩​) “ ZHEJIANG​ HOME​ POINT​ FURNITURE​ CO​., LTD​”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣២​,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥២៣កន្លែង​។

ទី២០​ “ TOMSON​ MERCHANDISE​ CO​., LTD​”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​លម្អ​ ធ្នើរ​លម្អ​ជា​លោហធាតុ​ និង​សម្ភារៈ​បរិក្ខារ​លម្អ​សួន​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ ហ្គីហ្គា​ រី​សស៍​ ខេត្តស្វាយរៀង​ មាន​ទុន​វិនិយោគ​ចំនួន​ ៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.៥០៤កន្លែង​។ ទី២១​ HAWMAO​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្វាយរៀង​ ហ្គីហ្គា​ រី​សស៍​ ខេត្តស្វាយរៀង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១០​,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២០៥កន្លែង​។

ទី​ ២២​- “Y.S.C​ YORKSON​ STAR​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៦១០​ ផ្លូវ​លេខ៣៧១​ (ទំនប់​ថ្មី​) ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២៥០កន្លែង​ និង​ទី២៣​-“LIMELIGHT​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលដំរី២​ សង្កាត់​កាកាប​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨៦៦កន្លែង​៕

អ្នកជំនាញ​អះអាង​ថា​ ក្រុង​បាវិត​នឹង​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ក្រុង​បាវិត​ បាន​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ វិស័យ​សំណង់​ផង​ដែរ​ ដែល​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ និង​នៅ​តំបន់​ជាយក្រុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី២៩​ មិនា​កន្លងមក​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។

លោក​បាន​បន្ត​ថា​ “ក្រុង​បាវិត​ពេលនេះ​ កំពុងតែ​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗដូច​ជា​ឧស្ស​ហក​ម្ម​ រោងចក្រ​ និង​កាស៊ីណូ​នៅក្នុង​ក្រុង​មួយ​នេះ​”។

លោក​ថា​ “ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​កើនឡើង​ បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ដោយសារតែ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ជា​បុរី​ ឬជា​សណ្ឋាគារ​ជាដើម​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​បណ្តា​បុគ្គលិក​ ដែល​បម្រើការ​ងារ​ ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​បន្ត​ថា​ “សកម្មភាព​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​បាវិត​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​មានការ​កើនឡើង​ខ្លាំង​”។

ជាមួយគ្នា​នេះ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​លើកឡើង​ថា​ បាវិត​ពេលនេះ​ក៏ដូចជា​ថ្ងៃខាងមុខ​ គឺ​នៅតែ​មាន​សក្ដានុពល​លើ​វិស័យ​ពាណិជ្ជកម្ម​មិនចាញ់​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​។ លោក​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ និង​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ព្រោះ​ខេត្ត​នេះ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ មាន​សារសំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ហើយក៏​មាន​ដង់ស៊ីតេ​ប្រជាជន​រស​នៅ​ខ្ពស់​។

លោក​បន្ត​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ គឺ​មាន​ភាព​ខុសប្លែក​ពីគ្នា​ ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​នៃ​តំបន់​ ស្ថានភាព​ផ្លូវ​ និង​តំបន់​ប្រជាសាស្ត្រ​រស់នៅ​”។ លោក​បាន​បញ្ជាក់​ថា​ “តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ជាប់នឹង​ផ្លូវ​ធំ​ ឬនៅ​ក្បែរ​កាស៊ីណូ​ អាច​មានតម្លៃ​ក្នុង​ចន្លោះ១០០០​- ២០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​លើស​ពីនេះ​នៅ​តំបន់​ខ្លះ​។ ប៉ុន្តែ​បើ​នៅ​ផ្លូវ​អាច​មានតម្លៃ​ក្នុង​ចន្លោះ៤០០​-៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ហើយ​បើ​ចុះពី​ផ្លូវជាតិ​ ឬឆ្ងាយ​ពី​ផ្លូវ​ធំ​ប្រមា​ន១គីឡូម៉ែត្រ​ អាច​មានតម្លៃ១០០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​បើ​ឆ្ងាយ​ជាង​នេះ​ តម្លៃ​ក៏​កាន់តែ​ចុះទៅ​តាម​ស្ថានភាព​នៃ​ទីតាំង​ដី​”។

យ៉ាងណាក៏ដោយ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​រូប​នេះ​ បាន​បង្ហើប​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជា​តំបន់​មួយ​ដែល​មាន​ភាពល្អ​ប្រសើរ​ និង​សមស្រប​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ព្រោះ​តំបន់​មាន​កំណើនប្រជាជន​ច្រើន​ ជាប់​ជាប្រចាំ​៕

ក្រុង​តាខ្មៅ​កំពុង​ប្រែ​មុខមាត់​ជាមួយ​គម្រោង​អភិវឌ្ឍ​ ខណៈ​ប្លង់​គោល​អភិវឌ្ឍន៍​បាន​បញ្ចប់​

0

ដោយ​ រ៉ា​ណេត​

កណ្តាល​៖ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​តាខ្មៅ​ កំពុងតែ​បន្តដំណើរ​ជា​ជំ​ហាន​ៗ និង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ដែល​ស្រប​ទៅ​នឹង​គម្រោង​ស្ថិតនៅ​ក្នុង​ប្លង់​គោល​របស់ក្រ​សួង​ និង​សាលាខេត្ត​ដែល​កំពុង​អនុវត្តន៍​យ៉ាងសកម្ម​។

អភិបាលរងខេត្ត​កណ្តាល​ លោក​ គង់​ សោភ័ណ្ឌ បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៩​ ខែមីនា​ នេះ​ថា​ ក្រុង​តាខ្មៅ​ពេលនេះ​ មាន​វិសាលភាព​ធំ​ទូលាយ​ជាង​ពេលមុន​ បន្ទាប់ពី​មានការ​កាត់​បញ្ចូល​ឃុំ​ចំនួន៤មក​ពី​ស្រុក​ស្អាង​ ធ្វើជា​ចំណុះ​របស់​ក្រុង​តាខ្មៅ​ ដែល​រួមមាន​ឃុំ​ស្វាយរលំ​ ឃុំ​សត្បូរ​ ឃុំ​ព្រែកគយ​ និង​ឃុំ​រកាខ្ពស់​។

លោក​បាន​លើកឡើង​ថា​ នៅក្នុង​ប្លង់​គោល​របស់​ខេត្ត​ ក្រុង​តាខ្មៅ​នឹង​មានការ​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរ​ទូទាំង​ក្រុង​ ដែល​ក្រៅពី​មានការ​ពង្រីក​ក្រុង​នៅ​មានការ​ពង្រីក​ផ្លូវ​ជាច្រើន​កន្លែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្ត​ល់​ភាព​ងាយស្រួល​ ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ខណៈ​ដែល​ចំនួន​នៃ​មនុស្ស​ចេះតែ​មានការ​កើនឡើង​ឥត​ឈប់ឈរ​។

លោក​បន្ត​ថា​ នៅ​ក្នុង​តំណា​ក់​កាលដែល​សាលាខេត្ត​ ក៏ដូចជា​ក្រសួង​រៀបចំ​ដែនដី​នរូ​បនី​យក​ម្ម​ និង​សំណង់​ កំពុងតែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​នេះ​ បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅក្នុង​ក្រុង​តាខ្មៅ​ទាំងមូល​មានការ​រីកចម្រើន​ផង​ដែរ​ ជាពិសេស​ វិស័យ​លំនៅ​ដ្ឋាន​ ដែល​កំពុងតែ​មាន​ភាព​ផុសផុល​យ៉ាង​ខ្លាំង​ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ ដែល​ជា​អ្នក​រៀបចំ​ប្លង់​គោល​ក្រុង​តាខ្មៅ​ និង​បណ្តា​ស្រុក​នានា​ទូទាំង​ខេត្តកណ្តាល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព​។ លោក​បាន​បញ្ជាក់​ថា​ “ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ​ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​នៅក្នុង​មូលដ្ឋាន​ឱ្យ​មាន​ភាព​សមស្រប​ និង​ដើម្បី​ជំរុញ​ការប្រើ​ប្រាស់​ដី​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​”។

លោក​បន្ត​ថា​ ប្លង់​គោល​បាន​កំណត់​តំបន់​អភិវឌ្ឍ​ន៍​ផ្សេង​ៗគ្នា​ ដូចជា​ តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​តំបន់​ធ្វើ​កសិកម្ម​ជាដើម​។ ប្លង់​គោល​អាច​អនុវត្តន៍​បាន​ ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​នេះ​មានប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​។ការរៀបចំ​ប្លង់​គោល​ គឺជា​ការ​វិវត្ត​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ សម្រាប់​ប្រជាពលរដ្ឋ​ ឧស្សាហកម្ម​ ទេសចរណ៍​ កសិកម្ម​ និង​គម្រោង​បង្កើត​ឋាន​សុខដុម​នៃ​ការរស់នៅ​ លំហែកាយ​ និង​ការ​ប្រកប​ការ​ងារ​ផ្សេង​ៗ ជាពិសេស​តាមរយៈ​ការអនុវត្ត​ន៍​ប្លង់​គោល​នេះ​ អាច​កាត់បន្ថយ​នូវ​ទំនាស់​ដី​ធ្លី​ផ្សេង​ៗ ដែល​ធ្លាប់តែ​មាន​បញ្ហា​កើតឡើង​ឥត​ឈប់ឈរ​នៅក្នុង​មូលដ្ឋាន​។

លោក​បណ្ឌិត​បាន​បន្ត​ថា​ “ភាព​រីកចម្រើន​នៅក្នុង​ក្រុង​តាខ្មៅ​ ជាពិសេស​ការពង្រីក​វិសាលភាព​ក្រុង​ទាំងមូល​ឱ្យ​បាន​ធំ​ទូលាយ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កំណើន​នៃ​ចំនួន​ប្រជា​សាស្រ្ត​នេះ​ បាន​ជំរុញ​ឱ្យ​វិសយ​អចលនទ្រព្យ​ និង​សំណង់​មានការ​កើនឡើង​ផង​ដែរ​”។

ជាមួយគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បានលើកឡើងថា ​បច្ចុប្បន្ន​នេះ​ ក្រុង​តាខ្មៅ​លែង​ឯកោ​ដូចមុន​ទៀតហើយ​ ដែល​ពេលនេះ​ ក្រៅពី​មានការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ នៅ​តាម​បណ្តា​ជាយក្រុង​ក៏​មាន​ភាព​រីកចម្រើន​ដែរ​ ជាពិសេស​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ឥត​ឈប់ឈរ​។

លោក​ថា​ បច្ចុប្បន្ន​ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ គឺ​នៅក្នុង​ចន្លោះ​ចាប់ពី​ ៧០០​-១៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​តំបន់​ខ្លះទៀត​អាច​ឡើង​រហូតដល់​ ២០០០​-៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ដី​ដែល​ស្ថិត​នៅ​​តំបន់​ជាយក្រុង​ ជាពិសេស​ដី​ដែល​នៅ​ជាប់​ នឹង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ក្នុង​ស្រុក​ស្អាង​ មានតម្លៃ​ចន្លោះ​ពី១៥០​- ៣៥០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​អាស្រ័យ​ទៅតាម​ទំហំដី​ និង​ទីតាំង​។

លោក​ឧកញ៉ា​បញ្ជាក់​ថា​ គិតជា​មធ្យម​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​តាខ្មៅ​ បាន​កើនឡើង​ប្រមាណ៣០​-៥០ភាគរយ​ ខណៈ​ដែល​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១​ បាន​កើនឡើង​ចន្លោះ​ប្រមាណ២០​-៣០​ ភាគរយ​ ហើយ​ដី​ដែល​នៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ បាន​កើនឡើង​ស្ទើរតែ១០០ភាគរយ​៕

សម្តេច​តេជោ​ប្រកាស​បញ្ចប់​ការ​ធ្វើអាជីវកម្ម​លើ​ផ្លូវដែក​ក្រុមហ៊ុន​ Royal​ Group​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​បញ្ចប់​ការ​ធ្វើអាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ដោយ​ទុក​ឱ្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​ រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ​ធ្វើ​ឱ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។

សម្តេច​តេជោ​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ នៅ​ថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ “ការ​សម្រេ​ចប​បញ្ចប់​ការ​ធ្វើអាជីវកម្ម​នេះ​ មិនមែន​ជា​កំហុស​របស់​ឧកញ៉ា​ គិត​ ម៉េ​ង នោះ​ទេ​ តែ​ជា​ការ​រក​វិធី​ធ្វើ​ឱ្យ​ប្រសើរ​លើ​ផ្លូវដែក​របស់​កម្ពុជា​”។

សម្តេច​តេជោ​ក៏បាន​ថ្លែង​ពី​ការ​ដេញថ្លៃ​ វិនិយោគ​លើ​ផ្លូវ​រថភ្លើង​ជាថ្មី​ គឺ​បើក​ចំហរ​ឱ្យ​គ្រប់​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ មិនមែន​ចង​មុង​ដេញថ្លៃ​ដូចមុន​ទៀត​ទេ​ ហើយ​សម្តេច​បាន​បញ្ជា​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បញ្ចេញ​ថវិកា​ទូទាត់​សំណង​ជូន​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង ក្រោយ​បញ្ចប់​ការ​ធ្វើអាជីវកម្ម​ផ្លូវដែក​ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​មាន​ប្រាក់​បម្រុង​ក្នុង​រតន​គារ​ប្រមាណ​ ៣,០០០លាន​ដុល្លារ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ស្នើ​ទៅ​ឯកអគ្គ​រដ្ឋទូត​ចិន​ វៀតណាម​ និង​ជប៉ុន​ ជួយ​ផ្តល់​ក្បាលម៉ាស៊ីន​រថភ្លើង​ និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​៕

សម្តេច​តេជោ​បញ្ចុះតម្លៃ​ថ្លៃ​ដឹកជញ្ជូន​តាម​កំពង់ផែ​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​បញ្ចុះតម្លៃ​ថ្លៃ​ដឹកជញ្ជូន​តាម​កំពង់​ផែ​ស្វាយ័​តភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ ដើម្បី​សម្រួល​ដល់​ការ​ទាក់ទាញ​វិនិយោគ​ និង​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​និង​អន្តរជាតិ​។

សម្តេច​តេជោ​បាន​ថ្លែង​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩នេះ​ថា​ ការ​កាត់​បន្ថយ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ តាម​កំពង់ផែ​ទាំងពីរ​នេះ​ បាន​ចំណេញ​ប្រាក់​ប្រមាណ៦លាន​ដុល្លារ​អាមេរិក​ ពី​ការ​បញ្ចុះ​ថ្លៃ​សេវា​​កំពង់ផែ​ទាំងពីរ​នេះ​។សម្តេច​បន្ត​ថា​ នៅ​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​បញ្ចុះតម្លៃ​ក្នុង​មួយ​កុងតឺន័រ​ពី២០មក​ត្រឹម ១០ដុល្លារ​និង៣២មក​ត្រឹម១៦ដុល្លារ​។

សម្តេច​បន្ត​ថា​ “បើ​ក្នុងចំណោម​កុងតឺន័រ១០០គ្រឿង​ ហើយ​នៅសល់​ចុងក្រោយ២ទៅ៣មិន​ចាំ​បាច់​ស្គេន​ទេ​ នាំ​ឱ្យ​តែ​ខាតពេល​វេលា​ទេ​ ។ ប៉ុន្តែ​សម្តេច​ថា​ បើ​ទោះបីជា​មិន​ ស្គេ​នក៏​ដោយ​ ប៉ុន្តែ​បង់លុយ​នៅតែ​ដដែល​”។

សម្តេច​ក៏បាន​ប្រកាស​ពី​ការលុបចោល​ CO​ សម្រាប់​ប្រទេស​មិន​មាន​តម្រូវ​តាមរយៈ​ការប្រកាស​អន្តរក្រសួង​ រវាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​វិនិយោគ​នានា​។

សម្តេច​តេជោ​ហ៊ុន​ សែន​ស្នើ​ដល់​កំពង់ផែ​ទាំងពីរ​ គិត​គូ​ពី​ការ​បញ្ចុះតម្លៃ​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ មាន​លទ្ធភាព​បញ្ចុះ​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ផល​ចំណេញ​សេវា​ និង​ពាណិជ្ជកម្ម​ និង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​៕

សម្តេច​តេជោ​ចុះហត្ថលេខា​នាំ​យក​កា​ប៉ាល់​អគ្គិ​សនីយ៍​ពី​ប្រទេស​ទួរគីហើយ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថ​លេខ​នាំ​យក​កា​ប៉ាល់​អគ្គី​សនីយ៍​ពី​ប្រទេស​តួ​កគី ២០០​ មេ​ហ្គា​វ៉ាត់​ដើម្បី​យក​មក​ផ្គត់ផ្គង់​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​អគ្គិសនី​សម្រាប់​ប្រាស់​ប្រាស់​។

សម្ដេច​តេជោ​ ថ្លែង​នៅក្នុង​វេទិកា​ រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨ នៅ​ថ្ងៃទី២៩​ ខែ​ មីនា​នេះ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមការងារ​របស់​តួ​កគី ​និង​កម្ពុជា​ បាន​បញ្ចប់​ចរចា​គ្នា​ជាល​លទ្ធផល​ សម្ដេច​តេជោ​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​មួយ​ផ្ញើ​ជូន​ ប្រធានាធិបតី​ទួរគី ដើម្បី​នាំ​នាវា​ផលិត​អគ្គិសនី​ យក​មក​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ​ រយៈពេល​ប្រមាណ៣ឆ្នាំ​។

សម្ដេច​តេជោ​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​នៅចំពោះមុខ​លោកស្រី​ ឯកអគ្គ​រដ្ឋទូត​ទួរគី ដើម្បី​ឱ្យ​លោកស្រី​នាំ​យក​លិខិត​នោះ​ ផ្ញើ​ជូន​ប្រធានាធិបតី​ទួរគី និង​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ ឯកអគ្គ​រដ្ឋទូត​ ដែល​បាន​ខិត​ខំ​ជួយ​ចចារ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​នាំ​យក​នាវា​អគ្គិ​សនីយ៍​កាន់​កម្ពុជា​នេះ​ផង​ដែរ​។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ កម្មការិនី​ជាង​ ១ម៉ឺន​នាក់​ នៅ​ខេត្តពោធិ៍សាត់​ជំនួប​នៅ​ថ្ងៃទី២០​ ខែមីនា​ ២០១៩កន្លង​នេះ​ សម្តេច​តេជោ​ធ្លាប់​បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គីស​នី​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​នា​ពេល​អនាគត​ ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គីស​នី​ថ្មី​ថែមទៀត​ ចាំ​ដកក​ប៉ាល់​ទួរគី​ ចេញ​វិញ​។

សម្តេច​ថ្លែង​ថា​ “ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយ​សារ​ថ្លៃ​ភ្លើង​ទេ​”។ សម្តេច​បន្ថែម​ថា​ “កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់​ ដោយសារ​តម្រូវការ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​, សៀមរាប​ និង​ក្រុង​ព្រះសីហនុ​ជាដើម​ ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង២០​ មេ​ហ្កា​វ៉ាត់​ ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង១០០មេ​ហ្កា​វ៉ាត់​”។

ជា​មួយ​គ្ន​នោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ចុះហត្ថលេខា​លើ​លើ​លិខិត​ផ្សេងទៀត​ផ្ញើរ​ទៅកាន់​មេដឹកនាំ​ប្រទេស​វៀតណាម​ ប្រទេស​ថៃ​ និង​ឡាវ​ ឪ្យ​ជួយ​ផ្តល់​អគ្គិ​សនីយ៍​មក​ឱ្យ​កម្ពុជា​បន្ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ ខណៈ​តម្រូវការ​មានការ​ខ្ពស់​នា​ពេប​ច្ចុ​ប្ប​ន្ន​៕

សម្តេចតេជោប្រកាសសម្រេចកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ

0

​ដោយគង់ សូរិយា

​ភ្នំពេញ៖​ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ ព្រោះប្រទេសកម្ពុជាមានថ្ងៃឈប់សំរាកច្រើនជាងគេ ខណៈប្រទេស​ក្នុងតំបន់មានថ្ងៃឈប់សំរាកតិចជាងយើង និងមានប្រាក់ខែទាបជាងយើង។

​សម្តេចតេជោហ៊ុន សែនបាននិងកំពុងមានប្រសាសន៍ ក្នុងវេទិកាសាធារណៈ និងឯកជនបានមានប្រសាសន៍នាព្រឹកថ្ងៃទី២៩ មិនានេះថា ប្រទេសឡាវ វៀតណាម ភូមា និងបង់ក្លាដេសមានថ្ងៃឈប់សំរាកតិចជាងយើង និងមានប្រាក់ខែតិចជាងកម្ពុជា ហេតុនេះសូមមានការយោគយល់ពីបងប្អូនជនរួមជាតិ ពិសេសកម្មករ និយោជិត។

សម្តេចបាន​បន្តថា “ប្រទេសយើងក្រីក្រ តែមានថ្ងៃឈប់សំរាកច្រើនជាងគេ ហេតុនេះយើងកាត់បន្ថយថ្ងៃឈប់សំរាក១សប្តាហ៍ កម្ពុជាអាចទទួលបានកំនើនសេដ្ឋកិច្ចរហូ​ត​ដល់០,៥ភាគរយ”។សម្តេចបានបន្តថា “ថ្ងៃឈប់សំរាកដូចជាថ្ងៃសិទ្ឋនារី ជាថ្ងៃឈប់សំរា​កតែយើងកុំសំរាក ហើយបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលមានរយៈពេលបីថ្ងៃ និងកាត់បន្ថយមកនៅត្រឹម១ថ្ងៃ”។

សម្តេចបានបន្តទៀតថា អ្នកវិនិយោគមានការលំបាក ដោយសារថ្ងៃឈប់សំរាកនៅកម្ពុជាមានច្រើន ដែលពេលខ្លះគាត់ត្រូវបិទមួយថ្ងៃ ស្អែកឡើងបើកវិញ ដែលវាជាការ​លំបាក។សម្តេចបន្តថា ប៉ុន្តែសំរាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកអកអំបុក និងសំពះព្រះខែត្រូវឈប់សំរាករយៈពេល៣ថ្ងៃដដែល។ ការឈប់សំរាកនេះ នឹងចាប់ផ្តើមពីឆ្នាំ២០២០ខាងមុខនេះ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បញ្ហាកាត់បន្ថយថ្ងៃឈប់សំរាក មានការលើកឡើងដោយក្រសួងការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកបញ្ហានេះទៅសម្តេចតេជោ ដើម្បី​លោកពិចារណាលើរឿងនេះ។

លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋគួរមានការយោគយល់ ព្រោះវាជាឆ្នាំងបាយ​រួម។ ប្រទេសយើងក្រ មិនគួរឈប់សំរាកច្រើនពេកទេ”៕

រដ្ឋាភិបាលបញ្ចេញមូលនិធិ៥លានដុល្លារដើម្បីលើកទឹកចិត្តដល់មូលនិធិសហគ្រិនភាព

0

​ដោយស៊ីវ ម៉េង

​ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានប្រកាស បញ្ចេញមូលនិធិ៥លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តសហគ្រិនថ្មីៗ តាមរយៈមូលនិធិសហគ្រិនភាព ដែលត្រូវការមូលនិធិ ដើម្បីពង្រីកសកម្មភាពរបស់ពួកគេ។

​សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបាននិងកំពុងមានប្រសាសន៍ក្នុងវេទិ​ការដ្ឋ និងវិស័យឯកជននាព្រឹកថ្ងៃទី២៩ មិនានេះថា រដ្ឋាភិបាលនឹងបញ្ចេញថវិកា៥លាន​ដុល្លារក្នុងមូលនិធិសហគ្រិនភាព ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើជំនួញថ្មីៗ ក៏ដូចជាក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែសម្តេចព្រមានថា ម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងនោះ បើមិនចុះបញ្ជីរទេ ពួកគេនឹងមិនទទួលបានមូលនិធិ និងមិនទទួលបានការលើកទឹកចិត្តនោះទេ។

​សម្តេចបន្តថា “ការលើកទឹកចិត្តដល់អ្នកចាប់ផ្តើមជំនួញថ្មី ឬសហគ្រិនថ្មីៗ ដើម្បីធ្វើឲ្យពួកគេមានឳកាសរីកចម្រើន និងអាចចាប់ផ្តើមអាជីវកម្មរបស់ពួកគេ”។

​អ្នកវិភាគសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃមូលក្រុមហ៊ុនEmerging Market Consulting​លោកង៉ែត ជូធ្លាប់បានមានប្រសាសន៍ថា លោកពេញចិត្តនឹងចូលរួមសហការជាមួយ​រដ្ឋា ភិបាល ដើម្បីផ្តល់ការបណ្តុះបណ្តាលសហគ្រិនវ័យក្មេងដោយឥតគិតថ្លៃ។

លោកបន្តថា ការមានមលនិធិសំរាប់សហគ្រិនថ្មីៗ មានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេអាចចាប់ផ្តើមអាជីវកម្មរបស់ពួកគេឲ្យបានជោគជ័យ។

​លោកបន្តថា “មូលនិធិនេះគួរតែជាកន្លែងភ្ញាស់សហគ្រិន ដែលចង់ចាប់ផ្តើមអាជីវ​កម្មថ្មីៗ ដោយត្រូវផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ ដើម្បីឲ្យពួកគេអាចចាប់ផ្តើមអាជីវ​កម្មឲ្យទទួលបានជោគជ័​យ”។លោកបន្តថា “ជាមួយគ្នានេះ រដ្ឋាភិបាលគួរតែមានអ្នកជំនា ញចូលរួមសិក្សាស្រាវជ្រាវពីអាជីវកម្មថ្មីៗ ដើម្បីឲ្យអាជីវកម្មពួកគេបានទទួលជោគជ័យ ព្រោះការធ្វើអាជីវកម្មភាពច្រើននៅកម្ពុជា ភាគច្រើនជាការធ្វើអាជីវកម្មតាមគ្នា”៕

សម្តេចតេជោ៖​ វិស័យសំណង់កើនឡើងជាង​ ៧០០ភាគរយក្នុងរយៈពេល៣ខែឆ្នាំនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា វិស័យសំណ​ង់កម្ពុជាមានកំនើនជាង៧០០ភាគរយ ដែលធ្វើឲ្យយើងខ្វះខាតអគ្គិសនី។ ជាការការណ៍​ការពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។

សម្តេចបន្តថា ដោយសារការរីកចម្រើនលើសការរំពឹងទុកនេះ ធ្វើឲ្យយើងព្យាក​រណ៍ខុសពីកំនើនតម្រូវការថាមពលអគ្គិសនី ខណៈធនាគារពិភពលោកបានព្យាករណ៍ថា កម្ពុជាមានកំនើនប្រើប្រាស់អគ្គិសនីត្រឹម១២ភាគយប្រចាំឆ្នាំ តែប៉ុណ្ណោះ។សម្តេចបន្តថា ប៉ុ​ន្តែ​យ៉ាងណាក៏ដោយ យើងមិនត្រូវឲ្យខ្វះថាមពលអគ្គិសនី សំរាប់ផ្នែកផលិតកម្មនោះទេ ដើម្បីដំណើរការផលិតកម្ម។

សម្តេចតេជោហ៊ុន សែនបានបន្តថា ហេតុនេះសូមប្រជាពលរដ្ឋមានការយោគយ​ល់ទាក់ទងបញ្ហានេះ ខណៈរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះ។

លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានប្រកាសទៅកាន់ប្រទេសទួរគី ដើម្បី​នាំចូលកប៉ាល់ផលិតថាមពលអគ្គិសនីមកកាន់កម្ពុជា៕