ចំណេះដឹង​ថ្មី​៖ អាកាសធាតុ​កាន់តែ​ក្តៅ​អ្នកជំនាញ​ប្រាប់​វិធី​សាងសង់​ផ្ទះ​តាម​បរិបទ​ថ្មី​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ស្រប​ពេល​ពិភពលោក​បាន​ផ្លាស់​ប្តូរ​អាកាសធាតុ​ ដែល​ធ្វើ​ឱ្យ​កំ​ដៅ​ក្នុង​បរិយាកាស​កើនឡើង​ ការសាងសង់​លំនៅ​ដ្ឋាន​សម្រាប់​រស់នៅ​ ក៏​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ដើម្បី​កាត់បន្ថយ​កំ​ដៅ​ក្នុង​គេហដ្ឋាន​ និង​ទទួល​បាន​បរិយាកាស​ក្នុង​លំនៅ​ដ្ឋាន​កាន់តែ​មាន​ផាសុ​ខភាព​ក្នុង​ការរស់នៅ​។

លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​នៃ​គណ​ស្ថាបត្យករ​កម្ពុជា​ និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ការសាងសង់​លំនៅ​ដ្ឋាន​ ពិសេស​បុរី​ ឬសំណង់ផ្ទះ​ល្វែង​ អ្នកដើរតួ​សំខាន់​ជាងគេ​ដំបូង​គឺ​អ្នក​រៀបចំ​ប្លង់​មេ​ (Master​ Plan​) របស់​គម្រោង​ ព្រោះ​គម្រោង​មួយ​ងាប់​រស់​គឺ​អ្នក​រៀបចំ​ Master​ Plan​នេះ​ហើយ​ ដែល​ជា​អ្នក​កំណត់​បរិយាកាស​ក្នុង​តំបន់​ ឬលំនៅ​ដ្ឋាន​មាន​ផាសុ​ខភាព​។លោក​បន្ត​ថា​ ដូចគ្នានឹង​ការសាងសង់​សណ្ឋាគារ​ដែរ​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តី​ណែនាំ​ទាក់ទង​និយាម​កំណត់​ការសាងសង់​ ដោយ​ជំរុញ​ឱ្យ​មានការ​ដាំ​ដើមឈើ​ និង​មាន​គំលាត​អាគារ​ពី​មួយ​ទៅ​មួយ​តាម​ស្តង់​ដា​បច្ចេកទេស​ផង​ដែរ​។

លោក​បន្ត​ថា​ “ដើម្បី​ឱ្យ​លំនៅ​ដ្ឋាន​មាន​ផាសុ​ខភាព​ និង​ផ្តល់​បរិយាកាស​រស់នៅ​មាន​ភាព​មនោរម្យ​ ម្ចាស់​បុរី​ត្រូវ​ទុក១៥​ ទៅ៣០ភាគរយ​នៃ​បរិវេណ​បុរី​សម្រាប់​ដាំ​ដើមឈើ​ និង​គម្លាត​ពី​លំនៅ​ដ្ឋាន១​ ទៅ១តាម​ស្តង់​ដា​បច្ចេកទេស​”។ លោក​បន្ត​ថា​ “ស្ថាបត្យករ​និង​អ្ន​កឌី​សាញ​មួយចំនួន​ តែងតែ​ក្បត់​សម្តី​គ្រូ​ ឬមិន​ធ្វើតាម​ការណែនាំ​របស់ក្រ​សួង​”។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បន្ត​ថា​ អ្នកសាង​សង់​លំនៅ​ដ្ឋាន​ឯកជន​ គួរ​ទុ​កដី​ទនេរ​នៅមុខ​ផ្ទះ​ចន្លោះ៦ទៅ៨ម៉ែត្រ​ សល់​ក្រោយផ្ទះ​និង​ចំហៀង​ផ្ទះ​ឱ្យ​បាន​ពី២ទៅ៣ម៉ែត្រ​ មាន​ដាំ​ដើមឈើ​ក្នុង​បរិវេណ​ផ្ទះ​”។ លោក​បន្ត​ថា​ “ផ្ទះ​និ​មួយ​ៗ ពិសេស​ផ្ទះ​វីឡា​គួរ​ មាន​អាងទឹក​នៅ​ខាងមុខ​ឬចំហៀង​ផ្ទះ​ និង​ត្រូវ​មាន​បំពង់​ពន្លឺ​ ដែល​អាច​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ និង​ធ្វើ​ឱ្យ​មាន​ខ្យល់​ចូលក្នុង​បរិវេណ​ផ្ទះ​បាន​ល្អ​”។

លោក​បាន​លើក​ជាឧទាហរណ៍​ជាក់ស្តែង​ថា​ លោក​វីរ​ស្ថាបត្យករ​វណ្ណ​ ម៉ូ​លីវ​ណ្ណ​ នៅពេល​សាងសង់​ពហុកីឡាដ្ឋាន​អូរ​ឡាំ​ពិ​ក លោក​បាន​សាងសង់​ឱ្យ​មាន​អាង​ទឹ​កព័ទ្ឋ​ជុំវិញ​ស្តាត​នេះ​ ទើប​បរិយាកាស​ក្នុង​ពហុកីឡាដ្ឋាន​នេះ​មាន​ភាពត្រជាក់​។ វា​ប្រៀប​ដី​ដូចជា​សម្ល​ក្តៅ​ នៅពេល​យើង​យក​ស្លាបព្រា​ទៅ​ដួស​ ហើយ​ផ្លុំ​ ដែល​ធ្វើ​ឱ្យ​សម្ល​ត្រ​ជា​ក់​អាច​ញុំា​បាន​ ដូចគ្នានឹង​ការសាង​សង់​​អាងទឹក​ជុំវិញ​ផ្ទះ​ ពេល​ខ្យល់បក់​មក​ប៉ះ​នឹង​ទឹក​ ធ្វើ​ឱ្យ​ខ្យល់​ត្រជាក់​ហើយ​នៅពេល​បក់​ចូលក្នុង​ផ្ទះ​ ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាពត្រជាក់​មនោរម្យ​៕

ដំណឹងល្អ​៖ ក្រុង​សៀមរាប​ជិត​មាន​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​

0

ដោយ ​វុត្ថា​

សៀមរាប​៖ ​ក្រុង​សៀមរាប​នឹង​មាន​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​នា​ពេល​ខាងមុខ​ ដោយ​ខណៈនេះ​ អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​រៀបចំ​ខ្សែ​រត់​រថយន្តក្រុង​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ទេសចរណ៍​ និង​កាត់បន្ថយ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​សៀមរាប​។

លោក​ ម៉ឹង​ ឈុន​ហេង​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​សាធារណៈ​ក្រុង​សៀមរាប​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការសិក្សា​និង​អង្កេត​មើល​លទ្ធភាព​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​នៅក្នុង​ទីក្រុង​សៀមរាប​កាលពី​ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៩​ កាលពី​ម្សិល​នេះ​ថា​ ដោយ​មើលឃើញ​ការ​រីកចម្រើន​ខ្លាំង​របស់​ខេ​ត្ដ​សៀមរាប​ ពិសេស​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ និង​ការ​កើនឡើង​នៃ​បរិមាណ​យានយន្ត​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​ ខេ​ត្ដ​សៀមរាប​គឺជា​អថិរភាព​ទី​មួយ​​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​នេះ​ឡើង​។

លោក​បញ្ជាក់​ថា​ គម្រោង​ជំនួយ​បច្ចេកទេស​នេះ​ នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ទម្រង់​ជា​ឥណទាន​ឥត​សំណង​ពី​ មូលនិធិ​ជប៉ុន​សម្រាប់​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ជា​អ្នកគ្រប់គ្រង​ចាត់ចែង​ ។ បច្ចុប្បន្ន​នេះ​ ស្ថានភាព​ចរាចរណ៍​តាម​បណ្តាញ​ផ្លូវជាតិ​ មាន​ភាព​មមាញឹក​ និង​កកស្ទៈ​ជា​រៀងរាល់ថ្ងៃ​ ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​បរិមាណ​យានយន្ត​ និង​ពុំ​មាន​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​សមស្រប​។

ការ​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​ (Intercity​ Bus​) ក្នុង​គោលដៅ​ផ្ដល់​ផលប្រយោជន៍​ ដល់​ប្រជាពលរដ្ឋ​ រួមមាន​៖ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ មាន​សុវត្ថិភាព​ និង​ផាសុកភាព​ សន្សំសំចៃ​ពេលវេលា​ និង​ថវិកា​ កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​ កាត់បន្ថយ​ភាព​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ កាត់បន្ថយ​ការប្រើ​ប្រាស់​ប្រេង​ឥន្ទ​នៈ​ កាត់បន្ថយ​ឧស្ម័ន​បំពុលបរិស្ថាន​ កាត់បន្ថយ​ផល​ប៉ះពាល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ និង​បង្កើន​ភាព​ស៊ី​វី​ល័​យក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​…៕

សម្តេច​តេជោ​ចូលរួម​បើក​វេទិកាសាធារណៈ​រវាង​រដ្ឋ​ និង​ឯកជន​លើក​ទី១ប្រចាំឆ្នាំ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

វេទិកា​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​វិនិយោគ​ ធុរជន​ដែល​កំពុង​វិនិយោគ​ និង​ធ្វើអាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅក្នុង​វេទិកា​នេះ​ មានការ​ជជែក​ដោយ​បើក​ចំហរ​រវាង​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អ្នកធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅ​បញ្ហា​ពាក់ព័ន្ធ​ការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ធ្វើ​ធុរកិច្ច​ជាដើម​។

វេទិកា​នេះ​ផង​ដែរ​ សម្តេច​តេជោ​ នឹង​ប្រកាស​ដាក់ចេញ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​៕

ស្ពាន​ក្តី​តា​កុយ​ អរិយក្សត្រ​អាច​ផ្លាស់​ប្តូរ​ទីតាំង​ខណៈ​ការសិក្សា​មិនទាន់​មាន​ភាព​ច្បាស់លាស់​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​រវាង​តំបន់​ក្តី​តា​កុយ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​ក្នុង​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ទំនងជា​មានការ​ផ្លាស់​ប្តូរ​នា​ពេល​ខាងមុខ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ វ៉ា​ស៊ី​ម សូ​រិយា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ ដោយ​ពាក្យ​ប្រយ័ត្ន​ប្រយែង​ថា​ ការសាងសង់​ស្ពាន​នេះ​ អាច​ផ្លាស់​ប្តូរ​ទីតាំង​ឬយ៉ាងណា​ លោក​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ ខណៈ​ការសិក្សា​ពី​គម្រោង​សាងសង់​ស្ពាន​នេះ​ មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​។

លោក​បន្ត​ថា​ “ខ្ញុំ​មិន​អាច​សន្និដ្ឋាន​ពី​រឿង​នេះ​នៅឡើយ​ទេ​ថា​ ស្ពាន​នេះ​នឹង​ដូរ​ទីតាំង​ឬយ៉ាងណា​នៅឡើយ​ទេ​”។

ក្នុង​ផែនការ​ពង្រីក​ និង​តភ្ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ឱ្យ​បាន​ពេញលេញ​ ការសាងសង់​ស្ពាន​នៅ​ចំណុច​ក្តី​តា​កុយ​ និង​អរិយក្សត្រ​ធ្លាប់​ត្រូវ​បាន​លើកឡើង​ដោយ​រដ្ឋាភិបាល​ ប៉ុន្តែ​ការ​រង់ចាំ​វត្តមាន​ស្ពាន​នេះ​ពី​អ្នក​រស់នៅ​តំបន់​អរិយក្សត្រ​ ហាក់​មិនទាន់​មាន​សង្ឃឹម​នៅឡើយ​ទេ​។

ជាមួយនឹង​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​ស្ពាន​នេះ​ឬអត់​ គេហទំព័រ​ Propertyarea.asia​ ធ្លាប់​បាន​ចុះផ្សាយ​ពី​គម្រោង​សាងសង់​ទីក្រុង​មាស​ (Gold​ City​) របស់​ក្រុមហ៊ុន​ OCIC​ នៅ​តំបន់​នេះ​ ដោយក្រុម​ហ៊ុន​នេះ​គ្រោង​ចាក់​ដី​ចាប់ពី​តំបន់​កោះ​នរា​ ឆ្ពោះទៅ​កោះ​ប្រាក់​ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​លើ​ផ្ទៃដី​ជាង១០០ហិ​កតា​។

រូបតំណាង

លោក​ ទូច​ សំណាង​ អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ថា​ គម្រោង​សាងសង់​ទីក្រុង​រណប​ថ្មី​នៅ​តំបន់​នេះ​ ពិតជា​គម្រោង​ដែល​បាន​រៀបចំ​ដោយក្រុម​ហ៊ុន​ពិតប្រាកដ​មែន​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ យើង​មិន​អាច​បញ្ជាក់​បាន​ថា​ពេល​ណា​គម្រោង​នេះ​ នឹង​ចាប់ផ្តើម​ ហើយ​បោះទុន​ប៉ុន្មាន​រយ​លាន​ដុល្លារ​ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​គម្រោង​នេះ​ នឹង​កើតឡើង​នា​ពេល​អនាគត​ ហើយ​ពេលនេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​និ​តិ​វិធី​ពាក់​ព័ន្ឋ ដើម្បី​ឈាន​ទៅ​ដំណើរការ​គម្រោង​នេះ​នា​ពេល​ខាងមុខ​”៕

អ្នកជំនាញ​អចលនទ្រព្យ​៖ តម្លៃ​ដីធ្លី​ឆ្នាំនេះ​មាន​កំណើន​ជាមធ្យម​ ៣ភាគរយ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា​ យោង​តាម​ការសិក្សា​បាន​រក​ឃើញថា​ តម្លៃ​ដី​នៅ​ឆ្នាំនេះ​សម្រេច​បា​នកំនើន៣ភាគរយ​ នៅ​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី២៨មិនា​ កន្លងមក​ថា​ តម្លៃ​ដីធ្លី​នៅ​ឆ្នាំនេះ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ ដោយ​អត្រាកំណើន​បាន​កើន​ជាមធ្យម ៣ភាគរយ​ ប៉ុន្តែ​មិន​មាន​មានន័យថា​គ្រប់តំបន់​កើនឡើង​ក្នុង​កម្រិត​នេះនោះ​ទេ​ គឺ​តំបន់​ខ្លះ​បាន​ហក់​ឡើង​ខ្ពស់​ជាង​នេះ​ ពិសេស​តំបន់​ជាយក្រុង​ ដោយសារតែ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ការ​កើនឡើង​នូវ​កត្តា​ប្រជា​សាស្រ្ត​ និង​ការពង្រីក​គម្រោង​អភិវឌ្ឍ​របស់​អ្នក​វិនិយោគ​នានា​។

អ្នកនាង​បន្ត​ថា​ “រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​សម្រេច​បា​នកំនើន​ជាមធ្យម៧ភាគរយ​ ដែល​ជា​កំនើ​នដ៏​ប្រសើរ​មួយ​ ប៉ុន្តែ​សម្រាប់​បណ្តា​ឆ្នាំខាងមុខ​ ការព្យាករណ៍​នៅតែ​មាន​សញ្ញា​ល្អ​ប្រសើរ​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ឋី​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ក្នុង​ដើមឆ្នាំ​២០១៩​នេះ​ លោក​មើល​ឃើញ​អ្វី​ៗមាន​សញ្ញា​វិជ្ជមាន​ ដោយសារ​ការទិញ​លក់​ដីធ្លី​ និង​ការទិញ​លក់​លំនៅ​ដ្ឋាន​របស់​បុ​រី​ធំៗ​ នៅ​ក្រុងភ្នំពេញ​ នៅតែ​មាន​សញ្ញា​ល្អ​ប្រសើរ​ ពិសេស​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅតែ​បន្ត​កើនឡើង​ ហេតុនេះ​ឆ្នាំ២០១៩ជា​ឆ្នាំ​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​មើលឃើញ​នៅដើម​ឆ្នាំ២០១៩នេះ​ គឺ​អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍​ចាប់ផ្តើម​សាងសង់​ផ្ទះ​តម្លៃ​មធ្យម​ ដែល​អនុញ្ញាត្ត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​នានា​អា​ចមានលទ្ឋ​ភាព​ទិញ​កាន់តែ​ច្រើន​”។ លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៃ​វិស័យ​នេះ​នឹង​បន្ត​រយៈពេល​វែង​បន្ត​ទៀត​ ដរាបណា​សេដ្ឋកិច្ច​របស់​យើង​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ និង​កំនើន​ល្អ​ប្រសើរ​បែបនេះ​”៕

បញ្ចប់​ត្រីមាស​ទី១​ វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ភាពល្អ​ប្រសើរ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ វិស័យ​សំណង់​ និង​អលន​ទ្រព្យ​នៅ​រយៈពេល៣ខែ​នៃ​ដើម​ឆ្នំា​ ២០១៩​ នេះ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ជាមួយ​លំហូរ​ទុន​របស់​អ្នក​វិនិយោគ​ក្រៅប្រទេស​នៅតែ​បន្តម​កកាន់​កម្ពុជា​ ហើយ​គម្រោង​មួយចំនួន​ដែ​លព​ន្យា​ពេល​សាងសង់​ក្នុង​ឆ្នាំ២០១៨​ កន្លងមក​ ក៏​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ អ្នកនាង​ អាន​ សុធី​តា​ នាយិកា​រប្រ​ចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​។

អ្នកនាង​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី២៨​ មិនា​កន្លងមក​ថា​ នៅដើម​ឆ្នាំនេះ​ ទីផ្សារ​ការិយាល័យ​នៅតែ​ដំណើរការ​ធម្មតា​ អាគារ​ជួល​ក៏​ដូចគ្នា​ដែរ​ ហើយ​ លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ (ខុន​ដូ​) មានការ​លក់ដាច់​ច្រើនជាង​មុន​ដោយសារតែ​មានតម្លៃ​សមរម្យ​ ពោល​គឺ​មានតម្លៃ២០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នកស្រី​មើល​ឃើញ​ថា​ រយៈពេល៣ខែ​មកនេះ​ មាន​ប្រជាជន​ខ្មែរ​ទិញ​លំនៅ​ដ្ឋាន​ខុន​ដែរ​ច្រើន​ ដោយសារតែ​ស្ថានភាព​តម្លៃ​សមរម្យ​។

អ្នកស្រី​បន្ត​ថា​ “សម្រាប់​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ​ ២០១៩នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៨​ ពោល​ដោយសារតែ​ឆ្នាំ២០១៨​ មាន​ភាព​រអា​ក់រ​អ៊ួ​លព្រោះ​វា​ជា​ឆ្នាំ​បោះឆ្នោត​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញ​កន្លងមក​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ នៅ​ប្រទេស​កម្ពុជា​គិត​ចំពោះ​ត្រឹមតែ​ខែមករា​ នៃ​ឆ្នាំ២០១៩​ មាន​ទុន​វិនិយោគ​រហូតដល់​ទៅ​ប្រមាណ ៨២៩លាន​ដុល្លារ​អាមេរិក​ កើនឡើង១៧៨​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​។

ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​ ជា​ សុ​ផា​រ៉ា​បាន​មានប្រសាសន៍​កន្លងមក​ថា​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ស្នូល​ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ជាក់ស្តែង​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល១០ឆ្នាំ​ គិត​ពី២០១០​ ដល់២០១៩​ មាន​ទុន​ប្រមាណ​ ៤៣​,៨៩៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​សាងសង់​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ ដែល​មាន​អាជ្ញា​បណ្ណ​ មាន​ចំនួន២៣០៧​ ក្រុមហ៊ុន​មាន​ស្ថាបត្យករ​ប្រមាណ​ជាង២៥០០នាក់​ និង​មាន​វិស្វករ​ប្រមាណ​ជាង៣០​,០០០​ នាក់​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ជាមួយនឹង​ការ​រីកចម្រើន​ ដែល​កំពុង​មានសន្ទុះ​ដ៏​លឿន​នេះ​ ក៏​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជាច្រើន​ មាន​ជាអាទិ៍​ ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​ សំណង់​ពាណិជ្ជកម្ម​ សំណង់​សេវាកម្ម​ សំណង់​ឧស្សាហកម្ម​ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​បរិស្ថាន​ សេដ្ឋកិច្ច​ សង្គម​ ពិសេស​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ បណ្តាញ​ផ្លូវ​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ អគ្គិសនី​ ប្រព័ន្ធ​លូ​និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ការគ្រប់គ្រង​សំណល់រឹង​និង​រាវ​ លំហ​សាធារណៈ​និង​ផ្ទៃ​បៃតង​ បរិ​ក្ខា​ទីក្រុង​ ជាដើម​៕

តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ហក់​ឡើង​ខ្ពស់​ហួសពី​ការ​រំពឹង​ទុក​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​ប្រមាណ​ជា៤ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​អចលនទ្រព្យ​ក៏ដូចជា​វិស័យ​ដីធ្លី​នៅ​តំបន់​ជ្រៃធំ​ ច្រក​ព្រំដែន​​កម្ពុជា​ វៀតណាម​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ បាន​ហក់​ឡើងថ្លៃ​ខ្លាំង​ហួសពី​ការស្មាន​ ដែល​អត្រា​កំនើ​នបា​នកើ​នរ​ហូត​ដល់​ប្រមាណ​ ៣០០ភាគរយ​ ខណៈ​ដែល​ព័ត៌មាន​នៃ​គម្រោង​អភិវឌ្ឍន៍​ និង​ប្លង់​គោល​របស់​តំបន់​នេះ​បាន​បញ្ចប់​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ខេត​ អឹ​ព្រេហ្សល​ (KAT​ APPRAILSAL​) អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៨​ ខែមីនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រក​ព្រំដែន​ មានតម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ ចំពោះ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ (ផ្លូវ​លេខ២១​) គឺ​កំពុងតែ​មានតម្លៃ​ខ្ពស់​ ស្ទើរតែ​មួយ​គុណ​នឹង​បួន​ ដូចជា​កាលពី​ប្រមាណ៤ឆ្នាំមុន​ ដី​នៅ​តំបន់​នេះ​មានតម្លៃ​ត្រឹម​ជាង១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៩ទីតាំង​ដដែល​នេះ​ គឺ​មានតម្លៃ​រហូតដល់​ចន្លោះ​ចាប់ពី៤០០​ ដុល្លារ​ទៅ៥០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។

ដោយឡែក​ សម្រាប់​ដី​ដែល​នៅ​ផ្លូ​វតូចៗ​ ឬនៅ​ផ្លូវ​ខាងក្នុង​កាលពី៤ឆ្នាំ​ មុន​មានតម្លៃ​ត្រឹម១០ដុល្លារ​ ប៉ុន្តែ​ពេលនេះ​ដី​តំបន់​ដដែល​មានតម្លៃ​ចន្លោះ​ពី៦០ទៅ៧០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ចំពោះ​ដីស្រែ​ដែល​ធ្លាប់​មានតម្លៃ៥ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី៤​-៥ឆ្នាំមុន​នោះ​ ពេលនេះ​អាច​លក់​បាន​រហូតដល់​ក្នុង​ចន្លោះ៤០​-៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​បន្ត​ទៀត​ថា​ ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ឡើង​ខ្លាំង​ ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​ និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​ -វៀតណាម​ វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​។ ជាពិសេស​ជនជាតិ​ចិន​ និង​ម៉ាឡេស៊ី​ ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​ លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​ ដូចជា​ សណ្ឋាគារ​ ផ្ទះសំណាក់​ កាស៊ីណូ​ មណ្ឌល​កម្សាន្ត​ អាហារដ្ឋាន​ និង​ហាង​លក់ទំនិញ​ ហើយក៏​មានការ​វិនិយោគ​ផ្នែក​រោងចក្រ​ផង​ដែរ​ ។

ក្រៅពី​នេះ​តំបន់​នេះ​ ក៏​មាន​អំណោយផល​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​ ជាពិសេស​ ផ្នែក​ដឹកជញ្ជូន​ ព្រោះ​ពី​ច្រក​ជ្រៃធំ​ឆ្ពោះ​មក​កាន់​​រាជធានី​ភ្នំពេញ​ មាន​ចម្ងាយ​ប្រមាណ​ជាង៥០​ គីឡូម៉ែត្រ​ ជិត​ជាង​ច្រក​បាវិត​ដែល​ស្ថិតនៅ​ខេត្តស្វាយរៀង​ ហើយ​ផ្លូវ​ធ្វើ​ដឹកជញ្ជូន​ក៏​ធំ​ទូលាយ​ ទាំងអស់​នេះ​ជា​ចំណុច​មួយ​ដែល​ជំរុញ​ឱ្យ​ចរន្ត​នៃ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​។

ទោះជា​បែបនេះ​ក្ដី​ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​រូប​នេះ​បានឱ្យ​ដឹង​ថា​ តម្លៃ​ខាងលើ​នេះ​ នៅ​មិនទាន់​ឈាន​ដល់​តំណា​ក់​កាល​កំពូល​នៅឡើយ​នោះ​ទេ​ ដរាបណា​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​នៅតែ​មាន​ តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​កើន​ឡើង​ ឬអាច​មានតម្លៃ​ប្រហាក់​ប្រហែល​ នឹង​តំបន់​ច្រកព្រំដែន​អន្តរជាតិ​ក្រុង​បាវិត​ក៏អាច​ថា​បាន​នា​ពេល​អនាគត​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ដែល​បាន​ចុះទៅ​កាន់​តំបន់​នេះ​ កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹងផង​ដែរ​ថា​ សកម្មភាព​នៃ​ការ​អភិវឌ្ឍ​បាន​ និង​កំពុង​ចាប់ផ្តើម​ខ្លាំង​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ ពិ​សេ​សកំនើ​នវិ​និ​យោគ​របស់​ជនជាតិ​ចិន​ ដោយ​ចិន​បាន​ចាប់​យក​តំបន់​ចំនួន៥នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ មាន​ដូចជា​ ក្រុង​ព្រះសីហនុ​ ក្រុង​ប៉ោយប៉ែត​ ក្រុង​បាវិត​ និង​តំបន់​ជ្រៃធំ​ជាដើម​។

លោក​បន្ត​ថា​ “ចរន្ត​និង​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ ទើប​ចាប់ផ្តើម​ប៉ុណ្ណោះ​ ប៉ុន្តែ​តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក​បែបនេះ​ ក៏អាច​ជាផ្នែក​មួយ​រារាំង​ដល់​ការ​អភិវឌ្ឍ​ផង​ដែរ​”។ លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​តំបន់​នេះ​ ដោយសារ​វា​ជា​ច្រក​ទ្វារ​អន្តរជាតិ​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ពិសេស​ងាយ​តភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​”៕

ក្រុមហ៊ុនអាកាសចរណ៍ Emirate Airline នឹងផ្លាស់ប្តូរគោលដៅឈប់សំចតមុនមកកាន់ក្រុងភ្នំពេញ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនអាកាសចរណ៍ Emirate Airline នឹងផ្លាស់ប្តូរគោលដៅរង់ចាំ និងទទួលអ្នកដំណើរមុនពេលហោះត្រង់មកកាន់ក្រុងភ្នំពេញ នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការឲ្យដឹកពីមន្រ្តីជំនាញទេសចរណ៍មួយរូប។


លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ មិនានេះថា តាមលោកទទួលបានព៌តមានជាក់លាក់បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirate  នឹងភ្ជាប់ការហោះហើរត្រង់មកកាន់ក្រុងបាងកក មុនពេលតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុននេះកំពុងតភ្ជាប់ជើងហោះហើររវាងទីក្រុងឌូបៃ មកកាន់ទីក្រុងរ៉ង់ហ្គូន មុនពេលហោះមកកាន់រាជ ធានីភ្នំពេញ។
លោកបន្តថា “នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងបញ្ចប់ការចុះចតនៅទីក្រុងរ៉ង់ហ្គូន ហើយមកចុះចតនៅក្រុងបាងកកជំនួសវិញ មុនពេលហោះហើរត្រង់មកកាន់ក្រុងភ្នំពេញ”។ លោកបន្តថា “វាជាសញ្ញាល្អ ប្រសិនជាក្រុមហ៊ុននេះចុះនៅបាងកក មុនមកកម្ពុជា ព្រោះយើងអាចទាក់ទាញភ្ញៀវអឺរ៉ុបបានច្រើន ខណៈភ្ញៀវទេសចរណ៍ចេញពីភូមាមកកម្ពុជា មានចំនួននៅមានកម្រិត”។


ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ថា នេះជាព៌តមានពិត និងពិសេសមួយ ដោយសារការភ្ជាប់ជើងហោះហើរពីឌូបៃ មកកាន់ទីក្រុងបាងកក ជាដំណើរការល្អ ព្រោះក្រុមហ៊ុនមិនសូវទទួលបានផលពីទីក្រុងរ៉ង់ហ្គូន ទើបពួកគេមកចុះចតនៅក្រុងបាងកក មុនមកកាន់រាជធានីភ្នំពេញ ជាការប្រសើរសំរាប់កម្ពុជា ព្រោះភ្ញៀវធ្វើដំណើរពីក្រុងបាងកក មកកាន់ភ្នំពេញមានភ្ញៀវជិះពេញៗ។
លោកស្រីបន្តថា “ការផ្លាស់ប្តូរបែបនេះជាការប្រសើរ ព្រោះយើងរំពឹងទទួលបានភ្ញៀវបានច្រើន ដោយសារEmirate មិនត្រឹមតែនាំភ្ញៀវពីឌូបៃមកកម្ពុជាទេ តែក៏ទាក់ទាញភ្ញៀវអឺរ៉ុបមកកម្ពុជាច្រើនផងដែរ”។លោកស្រីបន្តថា “Emirate Airline ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ដែលមានការទទួលស្គាល់ពីអន្តរជាតិ និងទាក់ទាញការធ្វើដំណើរច្រើន”៕

ចំណងដៃ​ថ្មី​៖ ផ្សា​រប្រ​សូត្រ​ទី១​ បើក​ដំណើរការ​នៅ​ខេត្តស្វាយរៀង​

0

ដោយ​ នៅ​ វឌ្ឍនា​

ស្វាយរៀង​៖ ចំណងដៃ​ថ្មី​សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង​ នា​ឆ្នាំ២០១៩នេះ​ដោយ​ខេត្ត​នេះ​បាន​បើក​ដំណើរការ​ផ្សា​រប្រ​សូត្រ​ទី១​ ស្ថិតនៅ​ភូមិ​ប្រសូត្រទី១​ ឃុំ​កណ្តៀ​ងរាយ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​។

លោ​កម៉ែ​ន វិបុល​អភិបាលខេត្ត​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ ក្នុង​ពិធី​ផ្សារថ្មី​នេះ​កាលពី​ថ្ងៃទី២៧​ មិនា​កន្លងមក​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​ផ្សា​រប្រ​សូត្រ​ទី១នៅពេល​នេះ​ មាន​សារសំខាន់​ណាស់​ ព្រោះ​ផ្សារ​នេះ​នឹង​ផ្តល់​ជាទី​កន្លែង​សមរម្យ​ ដល់​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ការលក់ដូរ​ ប្រកប​របប​ចិញ្ចឹមជីវិត​ ប្រចាំថ្ងៃ​ហើយ​ផ្សារ​នេះ​គឺ​ក៏​ជាទី​កន្លែង​ប្រមូល​ផ្តុំ​ ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ កសិផល​ និង​ការរស់នៅ​បែប​ទាន់សម័យ​ និង​សប្បាយរីករាយ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​យុវជន​ កម្មករ​ កម្មការនី​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ចូល​មក​ទិញ​ឥវ៉ាន់​នានា​តាម​សេចក្តី​ត្រូវការ​របស់​ពួកគាត់​។

លោក​បន្ត​ថា​ “ពីមុន​ទីនេះ​មិន​មាន​កន្លែង​លក់ដូរ​សមរម្យ​ សម្រាប់​បងប្អូន​អាជីវករ​ទេ​ ក្រោយពី​ការ​វិនិយោគ​សាងសង់​រួចរាល់​ ផ្សារ​នេះ​មាន​កម្ពស់២ជាន់​មាន​ចំនួន១៥០តូប​ បំពាក់​ដោយ​ជណ្តើ​យន្ត​នៅ​ជាន់ទី១ថែមទៀត​ផង​ ទាំងនេះ​បាន​ចូលរួម​ចំណែក​ផ្តល់​នូវ​ សោភ័ណ្ឌភាព​សម្រាប់​ស្រុក​ស្វាយទាប​”។

លោក​អភិបាលខេត្ត​បន្ថែម​ថា​ ខេត្តស្វាយរៀង​ កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ជាពិសេស​ផ្នែក​ឧស្សាហកម្ម​រោងចក្រ​ ដែល​ផ្តើម​ចេញពី​ការ​ខិតខំ​ របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដឹកនាំ​ប្រទេស​ ដែល​បាន​ជួបប្រទះ​ភាព​ញាំ​ញ៉ី​ ដោយសារ​សង្គ្រាម​ ការ​កាប់សម្លាប់​នៅ​របប​ប្រល័យ​ពូជសាសន៍​ ការ​បែកបាក់​សាមគ្គី​ជាតិ​ឱ្យ​ក្លាយជា​ប្រទេស​មួយ​ ដែល​ទទួល​បាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ មាន​ឯករាជ្យ​ភាព​ និង​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ការគោរព​សិទ្ធ​មនុស្ស​ គោលការណ៍​ច្បាប់​ និង​ការ​អភិវឌ្ឍ​រហូតដល់​បច្ចុប្បន្ន​៕

ពិព័រណ៍​លំនៅ​ដ្ឋាន​លើកដំបូង​នៅ​កម្ពុជា​ផ្តល់​ជម្រើស​ដល់​អ្នកទិញ​នូវ​ជម្រើស​កាន់តែ​ច្រើន​

0

ដោយ​ វិសាល

ភ្នំពេញ​៖ ពិព័រណ៍​លំនៅ​ដ្ឋាន​លើកដំបូង​នៅ​កម្ពុជា​ ដែល​គ្រោង​រៀបចំ​នៅ​ទី​ក្រុង​ភ្នំ​ពេ​ ញនា​ពេល​ខាងមុខនេះ​ ជា​ការ​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ ដល់​អ្នកមាន​បំណង​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​នូវ​ជម្រើស​លំនៅ​ដ្ឋាន​សម្បូរ​បែប​។

នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩នៅក្នុង​ឆ្នាំនេះ​ រំពឹង​កាន់តែ​ទាក់ទាញ​ជាង​មុន​ មិន​ត្រឹមតែ​មានការ​តាំងពិព័រណ៍​អំពី​គម្រោង​លំនៅ​ដ្ឋាន​ និង​មានការ​តាំង​បង្ហាញ​អំពី​សេវាកម្ម​ និង​ផលិតផល​ជាច្រើន​ទាក់ទង​ នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ​។ កាន់តែ​ពិសេស​ជាង​នេះ​យើង​មាន​ជន​ល្បីឈ្មោះ​មួយ​រូប​ ជា​តំណាង​នៃ​កម្មវិធី​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​នេះ​ គឺ​ ឌី​ជេ​ ណា​ណា​ ដែល​ជាពិធី​ការ​នី​ដ៏​ល្បីឈ្មោះ​នៅក្នុង​ ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ Realestate.com.kh​ ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៨​ មិនា​នេះ​ថា​ ពិព័រណ៍​លំនៅ​ដ្ឋាន​នេះ​ មិន​ត្រឹមតែ​នាំ​យក​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​ តែមួយមុខ​ទេ​ ប៉ុន្តែ​មានការ​តាំង​បង្ហាញ​ផលិតផល​ និង​សេវាកម្ម​ជាច្រើន​ដែល​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​។ជាក់​ស្តែង​ឌី​ជេ​ ណា​ណា​ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​ទាក់ទង​នឹង​ជីវិត​ និង​ស្នេហា​ និង​ជា​អ្នកតំណាង​ផ្លូវការ​ឱ្យ​ពិព័រណ៍​នេះ​ផ្ទាល់​បានឱ្យ​ដឹង​ថា​ “ការទិញ​លំនៅ​ដ្ឋាន​មួយ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុភមង្គល​ បន្ថែម​ពីនេះ​តម្រូវ​ការ​ផ្សេង​ៗ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏​ចាំបាច់​ត្រូវតែ​មាន​ តួយ៉ាង​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​នេះ​ មានការ​តាំង​បង្ហាញ​ដ៏​សម្បូរ​បែប​ដែល​មាន​ ដូចជា​ លំនៅ​ដ្ឋាន​ រថយន្ត​ គ្រឿង​បរិ​ក្ខា​ សង្ហា​រឹម​ សម្ភារៈ​កីឡា​ និង​មាន​ជាច្រើន​ទៀត​។”

ពិព័រណ៍​នេះ​មាន​ដូចជា​ មាន​ក្រុមហ៊ុន​ចូលរួម​ប្រមាណ៣០ដូចជា​ ក្រុមហ៊ុន​CC​ Peninsula​ Co​., LTD​ គម្រោង​ CEO​ KT​ Pacific​ គេហទំព័រ​ព័ត៌មាន​អេ​ឡិក​ត្រូ​និក​ Tnaot​ App​ គម្រោង​ La​ Vista​ One​ គម្រោង​ Angkor​ 4 Season​ Hotel​ គម្រោង​លំនៅ​ដ្ឋាន​ ​;V-House​ ក្រុមហ៊ុន​អចលនទ្រព្យ​ V-House​, LCJ​ – H.Y.O​ (Cambodia​) ជាដើម​។ ពិសេស​មានការ​ចូលរួម​ពី​គេហទំព័រPropertyarea.asia​ និងFacebook​ Page​ Property​ Area​ Asia​ជា​ដៃគូ​ផ្សព្វផ្សាយ​ផង​ដែរ​៕