កម្ពុជា-ចិន ចុះ​កិច្ចព្រមព្រៀង​បោះទុន ២០០លាន​វិនិយោគ​តំបន់​ពិសេសនៅ​ក្រុង​ប៉ោយប៉ែត

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​អភិវឌ្ឍន៍​តំបន់​ពិសេស​ប៉ោយប៉ែត-អូរ​នាង ដែល​គ្រោង​នឹង​បោះទុន២០០លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារ​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​ជាដើម​នៅក្នុង​ប្រទេស​ម្ពុ​ជា។

ការចុះ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​លោក​ឧកញ៉ា អ៊ឹង អ៊ុយ តំណាង​ឲ្យ​ក្រុមហ៊ុន ឆាយ ឆាយ អ៊ិន​វេស​មេន លីមីត​ធី​ត និង​លោក Ge Chuan Bao តំណាង​ឲ្យ​ក្រុមហ៊ុន Shanghai Guozhi Group Co., Ltd នា​ព្រឹក​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភ្នំពេញ  ដោយមាន លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចូលរួម​ធ្វើជា​សាក្សី​ផងដែរ។

លោក Ge Chuanbao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shanghai Guozhi Group Co., Ltd ធ្លាប់បាន​ថ្លែងថា ប្រទេស​កម្ពុជា គឺជា​គោល​ដ៏​សំខាន់​ក្នុងការ​បោះទុន​វិនិយោគ​របស់លោក ដើម្បី​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ដូចជា ផ្តល់​ការងារ​ធ្វើ​ជូន​ដល់​ប្រទេស​កម្ពុជា បង្កើន​ប្រាក់ចំណូល​ចូល​ពន្ធដារ ដែលជា​ប្រាក់ចំណូល​របស់​ជាតិ​សម្រាប់​យកទៅ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា អោយមាន​ការរីកចម្រើន​បន្ថែមទៀត។

លោក​បន្តទៀតថា “ក្រុមហ៊ុន​របស់លោក​បាន​បោះទុន​វិយោគ នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​ជាច្រើន នៅក្នុង​តំបន់​អាស៊ាន​មាន ដូចជា ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​ថៃ ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់១,៦ពាន់​លាន​ដុល្លារ ដោយ​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ អគារ​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​ជាដើម។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ចិន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជា​មធ្យម ២៦% ក្នុងមួយឆ្នាំៗក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ។ ក្នុង​ឆ្នាំ២០១៦ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ដល់៤,៨០០លាន​ដុល្លារ​ឤ​មេ​រិ​ក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទំហំ៨៣០លាន​ដុល្លារ​ឤ​មេ​រិ​ក និង​ការ​នាំចូល​មាន​ប្រមាណ៣,៩០០លាន​ដុល្លារ​ឤ​មេ​រិ​ក។

ប្រទេស​ចិន​ជា​ប្រទេស​វិនិយោគ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែល​គិត​មកដល់​ឆ្នាំ ២០១៦ សន្និធិ​វិនិយោគ​របស់​ចិន​បាន​កើនឡើង​ដល់៥,១០០លាន​ដុល្លារ​ឤ​មេ​រិ​ក ដែល​ផ្តោតទៅលើ​វិស័យ​មួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និង​ថាមពល​អគ្គិសនី។

ដោយឡែក​នៅក្នុង​ផ្នែក​ហិរញ្ញប្បទាន​ដើម្បី​ការអភិវឌ្ឍ​ប្រទេស កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍ​ផ្លូវការ ទាំង​ជំនួយឥតសំណង និង​កម្ចី​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រហូតដល់៤,២០០លាន​ដុល្លារ​ឤ​មេ​រិ​ក គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កសិកម្ម សុខាភិបាល និង អប់រំ ។

ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រីក កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​របស់ខ្លួន​លើ​វិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ផលិតភាព​សេដ្ឋកិច្ច ការបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និង​ការអភិវឌ្ឍ​កសិកម្ម។ល៕

តើតម្លៃដីនៅតាមបណ្តោយមហាវិថីមុនីវង្សកើនឡើងដល់កម្រិតណា?

0

​ដោយរ៉ាវី
​ភ្នំពេញ: តម្លៃដីនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានគេប្រសិទ្ធនាមថា ជាបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់ប្រចាំប្រទេសនោះ គឺមានតម្លៃថ្លៃ ជាពិសេសទីតាំងទាំងឡាយណា ដែលស្ថិតនៅតាមបណ្តាផ្លូវសំខាន់ៗដូចជាផ្លូវមុនីវង្ស មហាវិថីសហព័ន្ធរុស្សីជាដើម។​

លោក ច្រឹក សុខនីម ដែលអគ្គនាយកក្រុមហ៊ុន Century21 Mekong និងទើបតែជាប់ជាប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 កាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងនាព្រឹកថ្ងៃទី២១ ធ្នូនេះថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។

លោកបញ្ជាក់ថា តាមជាក់ស្ដែង ដីដែលស្ថិតនៅតាមបណ្តាផ្លូវខាងលើនេះ គឺត្រូវបានគេគិតជាចំណែកផ្សេងៗពីគ្នា ជាក់ស្ដែងដូចជាផ្លូវព្រះមុន្នីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី 5000-6000 ដុល្លារក្នុង1ម៉ែត្រការ៉េ ហើយចាប់ពីម្ដុំពេទ្យរហូតដល់ម្ដុំស្តុបបូគោ អាចមានចន្លោះ4000 ទៅ5000ដុល្លារ។


ដោយឡែកចាប់ពីចំណុចស្តុប​បូគោរហូតដល់ចំណុចក្បាលថ្នល់ អាចនៅចន្លោះប្រមាណ3000 ទៅ4000ដុល្លារតែប៉ុណ្ណោះ។
​យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា តម្លៃដីខាងលើនេះ អាចមានទីតាំងមួយចំនួនតូចខ្ពស់ជាងនេះបន្តិចទៀត ដែលវាក៏អាស្រ័យលើការចង់បានរបស់អ្នកវិនិយោគ ឬអ្នកដែលមានតម្រូវការខ្ពស់ក្នុងតំបន់ ដែលពួកគេចង់បាន៕

អ្នកជំនាញអះអាងថា កម្ពុជាកំពុងពង្រីកទីផ្សារអចលនទ្រព្យទៅកាន់ពិភពលោក

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគអន្តរជាតិ អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុននានាបាននិងកំ ពុងពង្រីកទីផ្សារក្នុងស្រុក និងពង្រីកទីផ្សារទៅកាន់អន្តរជាតិ។


​លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា កត្តាសុខសន្តិភាពបានធ្វើអោយកម្ពុជា មានអំណោយផលយ៉ាងល្អក្នុងការវិនោយោគ ជាពិសេសទៅលើ វិស័យអចលនទ្រព្យ។ ជាក់ស្តែងសំណង់អាគារទាំងរដ្ឋ និងឯកជនបាននិងកំពុងរីកចម្រើនកាន់តែខ្លាំង មិនចាញ់គ្នានោះទេ។ លោកស្រីបន្តថា ជាមួយនឹងកំនើននៃការវិនិយោគពីអន្តរជាតិ បានធ្វើឲ្យទីផ្សារនេះកាន់តែមានទំនុកចិត្ត ហើយយើងបាននិងកំពុងពង្រីកទី​ផ្សារទៅកាន់អន្តរជាតិផងដែរ។

លោកស្រីថា “រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាទីកន្លែងសំខាន់ដែលវិនិយោគិនអន្តរជាតិ ឆាប់ស្គាល់ជាងគេ ឆាប់ស្គាល់ដោយសារខេត្តព្រះសីហនុ កំពុងមានការរីកចំរើន និងវិវឌ្ឍប្រែក្លាយជាតំបន់ ដែលស្រស់ស្អាត និងអំណោយផលទេសចរណ៍ទៀតផង”។លោកស្រីបន្តថា” ចំណែ​ករាជធានីភ្នំពេញ ទីតាំងកោះពេជ្រក៏ជាកន្លែងប្រមូលផ្តុំអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស កំពុ​ងបោះទុន ធ្វើការងារផ្សេងៗ នៅមូលដ្ឋាននោះ”។

​លោកស្រីបានបញ្ជាក់ថា “ការវិនិយោគសំខាន់បំផុតគឺទំនុកចិត្ត។ កម្ពុជានៅក្នុងអាណត្តិថ្មី នេះបានផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅបំផុត សំរាប់វិនិយោគិនក្រៅប្រទេសនោះគឺ ភាពជោគជ័យក្នុងការបោះឆ្នោត ដែលបានផលល្អខុសពី៤ឆ្នាំមុន”។

​ជាមួយគ្នានេះ លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាក្រុមហ៊ុនVTRUST GROUPបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា តាមរយៈក្រុមហ៊ុនCentury21 Cambodiaយើងបាននិងកំពុងពង្រីកសក្តានុពល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រោះចង់ឬមិនចង់​យើងត្រូវតែពង្រីកទីផ្សាររបស់យើងឲ្យបានទូលំទូលាយបន្ថែមទៀត ប៉ុន្តែដើម្បីធ្វើការងារនេះបានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីទទួលបានទំនុកចិត្ត ព្រោះទំនុកចិត្តមានសារៈសំខាន់ណាស់ក្នុងវិស័យនេះ។

​លោកបន្តថា “ការពង្រីកទីផ្សារពិតជាសំខាន់ តែភាពជោគជ័យនៃការពង្រីកទីផ្សារឲ្យបាន​តាមគោលដៅរបស់យើង គឺការផ្តោតលើអ្វីដែលយើងធ្វើ និងកសាងទំនុកចិត្តនៅក្នុងទីផ្សារ”៕

CATAគ្រោងរៀបចំកម្មវិធីសំខាន់ៗចំនួន៤សម្រាប់ឆ្នាំ២០១៩

0

​ដោយគង់ សូរិយា
​ភ្នំពេញ: សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) បាននិងកំពុងគ្រោងរៀបចំ​កម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗចំនួន៤ដើម្បីពង្រឹងសេវាកម្ម និងផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។


​លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រ​សាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ ធ្នូកន្លងមកថា នៅឆ្នាំ២០១៩ខាងមុខសមាគមនឹងរៀបចំ​កម្មវិធីសំខាន់ៗជាច្រើនដូចជា ការបណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ ប្រកបដោយវិជ្ជា ជី​វៈ តាមរយៈការអញ្ជើញគ្រូពីប្រទេសសឹង្ហបុរីមកបង្រៀនផ្ទាល់ អញ្ជើញការីទេសចរណ៍ពី​ក្រៅប្រទេសមកចាប់ដៃគូ និងធ្វើការសហការជាមួយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំប្រព័ន្ឋE-Marketing និងរៀបចំព្រឹត្តិការណ៍ពិព៌ណទេសចរណ៍ប្រចាំឆ្នាំ។

​លោកស្រីបន្តថា “វិស័យទេសចរណ៍កម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ហើ​យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងបន្ថែមទៀត”។

​រដ្ឋមន្រ្តីទេសចរណ៍លោកថោង ខុនធ្លាប់បានសរសើរសមាគមនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការជំរុញលើកកំពស់ការផ្សព្វផ្សាយ និងលើកកំព​ស់ទេសចរណ៍ទៅកាន់ក្រៅប្រទេស ពិសេសជំរុញការលើកកំពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យនេះ។

​យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦,១លាននាក់នៅឆ្នាំនេះ ខណៈឆ្នាំ២០១៧កន្លងមក​នេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន៥,៦លាននាក់៕

អស្ចារ្យ! ប្រទេសក្នុងអាស៊ានចំនួន៨ កំពុងប្រណាំងប្រជែងគ្នាសាងសង់អាគារកប់ពពកបង្អួតគ្នា

0

​បុរស វុត្ថា
ភ្នំពេញ៖ ស្របពេលដែលមានការប្រកួតប្រជែង ក្នុងការសាងសង់អគារខ្ពស់ៗនៅលើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោទុនអន្តរជាតិនោះ នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នឹងមានអាគារខ្ពស់ៗចំនួន៨ នឹងរះឡើងនាពេលអានាគតដខ្លីខាងមុខ ដើម្បីប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងទាក់ទាញអ្នកវិនិយោគទុន ក្នុងនោះក៏មានអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាមួយដែរ។

គេហទំព័ត៌ Property Area Asia​ នឹងនាំលោកអ្នកទៅមើលគំរោងដ៏មហិមាខាងលើនេះ។

១.អគារ TRADEWINDS SQUARE TOWER
​អគារនេះ គ្រោងនឹងសាងសង់ចំកណ្តាលបេះដូងនៃទីក្រុងពាណិជ្ជកម្ម Kuala Lumpur នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកំពស់៧៧៥ ម៉ែត្រ ។ អគារ Trade winds Square ត្រូវបានគេកំណត់សាងសង់ក្នុងទីតាំងយុទ្ធសាស្ត្ររបស់ រដ្ឋាភិបាលរបស់ប្រទេសមាឡេស៊ី ដែលបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុង Kuala Lumpur ហើយអគារមួយនេះ វានឹងជួយអោយមានការទាក់ទាញថ្មី និងផ្លាស់ប្តូរមុខមាត់មួយទៀតរបស់ទីក្រុង ជាពិសេស វានឹងក្លាយជាកន្លែងទំនាក់ទំនង​ នៃការធ្វើទំនើបកម្មយ៉ាងលឿនផងដែរ។

២.អគារ JAKARTA SIGNATURE TOWER
​អគារ Signature Tower គឺជាអគារខ្ពស់កប់ពពកដែលមានកម្ពស់៦៣៨ម៉ែត្រ ដែលគ្រោងនឹងសាងសង់ទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី។ អគារនេះត្រូវបានរចនាឡើងដោយ លោក Smallwood Reynolds Stewart និង ក្រុមហ៊ុន Stewart Associates ។ នៅពេលសាងសង់រួចរាល់ អគារនេះត្រូវបានគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងអាចជាអគារខ្ពស់ក្នុងលំដាន់ទី៥ នៅលើពិភពលោក។

​អគារ Signature Tower ស្ថិតនៅសង្កាត់ Sudirman Central Business Tower នឹងក្លាយទៅជាចំណុចក ណ្តាលនៃតំបន់នេះ ព្រមទាំងង្កើតបាននូវស្តង់ដារថី្មមួយទៀត ក្នុងការអភិវឌ្ឍដ៏ប្រណីតក្នុងប្រទេសឥណ្ឌូនេស៊ី។

3.អគារ MERDEKA PNB 118
​អគារMERDEKA PNB 118 គ្រោងនឹងសាងសង់ក្នុងកម្ពស់ ប្រមាណជា៦៨២ ម៉ែត្រ ស្មើនឹងកំពស់១១៨​ជាន់ វាននឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី និងជាអគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ អគារនេះ ត្រូវបានគេរំពឹងថានឹងសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៨-២០១៩ ។ អគារនេះផងដែគេគ្រោងសាងសង់នៅលើភ្នំមួយនៅភាគខាងត្បូងនៃទីក្រុងចាស់នៃក្រុងគួឡាឡាំពួ ។ អាគារដែលខ្ពស់លំដាប់ពិភពលោកមួយនេះ មានទាំងកន្លែងស្នាក់នៅ សណ្ឋាគារ និងការិយាល័យធ្វើការដ៏ប្រណីត។

​អគារ Merdeka PNB118 គ្រោងសាងសង់ដោយ​ក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំជាងគេរបស់ម៉ាឡេស៊ី ក្នុងកំពស់១១៨ ជាន់ នឹងមានកម្ពស់ខ្ពស់ជាងអគារភ្លោះ Petronas ចំនួន៨៨ជាន់។ វាត្រូវបានគេរំពឹងថានឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២០ ហើយក្លាយជាអាគារខ្ពស់ជាងគេនៅក្នុងប្រទេសនិងអាស៊ីអាគ្នេយ៍។

៤.អគារ RAMA IX SUPER POWER
​អគារ RAMA IX SUPER POWER បាននឹងកំពុងសាងសង់ក្នុងកំពស់៦១៥ ម៉ែត្រ ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃ បើប្រៀបធៀបទៅនឹងអគារ MahaNakhon។

៥. អគារ THAI BOON ROONG TWIN TOWER
អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ អគារនេះ មានកំពស់៥៥០ ម៉ែត្រ មានកំពស់១៣៣ជាន់ ស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ​ តម្លៃគម្រោងសាងសង់នៃអគារចន្លោះពី២១០០លានដុល្លារអាមេរិក។អាគារនេះអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនTHAI BUNRONG និងក្រុមហ៊ុនមកពីប្រទេសចិន។

អាគារនេះនឹងជាផ្នែកមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន នៅពេលសាងសង់រួច ដោយសារ​អាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់៤៥ជាន់ចំនួន៤ទៀតនៅជុំវិញ។ អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

៦. អគារ PERTAMINA ENERGY TOWER
​អគារ PERTAMINA ENERGY TOWER មានកម្ពស់៥៣០ម៉ែត្រ បាននិងកំពុងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅវាមានភាពអស្ចារ្យលេចធ្លោក្នុងទីក្រុងJAKARTA ហើយវាក្លាយជាភាពទាក់ទាញថ្មីមួយទៀត ដែលទីក្រុងមាន​ប្រជាជនរស់នៅ១៥លាននាក់នេះ។ អគារនេះគ្រោងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលក្នុងគម្រោងខ្នាតធំនេះមានសាលសម្តែងដែលអាចដាក់កៅអីចំនួន2ពាន់កន្លែង និងសាលតាំងពិព៌ណ វិហារសាសនាឥស្លាម និងរោងចក្រផលិតថាមពល និង អគារការិយាល័យ។

​៧.អគារ LANDMARK 81
​Vincom Landmark 81 គឺជាអគារដ៏ប្រណីត ដែលកំពុងសាងសង់នៅទីក្រុងហូជីមិញប្រទេសវៀតណាម។
ប៉មធំនៃអគារនេះ នឹងមានតែមួយគត់ ដែលប្រើប្រាស់បរិក្ខារដ៏ប្រណិតរបស់ខ្លួននៅប្រទេសវៀតណាម និងជានិមិត្តរូបនៃកំណើននិងវិបុលភាពនៅក្នុងប្រទេស។ វានឹងមានសណ្ឋាគារ ផ្ទះល្វែង និងកន្លែងលក់ឥវាន់ផ្សេងៗ។

៨. អគារ BANGKOK OBSERVATION TOWER
អគារ BANGKOK OBSERVATION TOWER គ្រោងសាងសង់ក្នុងកំពស់៤៥៩ម៉ែត្រ ក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារនេះនឹងក្លាយជាអគារដំបូងបង្អស់នៅក្នុងទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្ត។ អគារនេះផងដែរ​នឹងបង្ហាញពីគម្រោងរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងចំណោមអគារដទៃទៀត។

យោងតាមទិន្នន័យរបស់ Global Tall Building Database នៃ ក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅដ្ឋាននៅតាមទីប្រជុំជន (CTBUH) បានបញ្ចេញរបាយការណ៍ចុងក្រោយស្តីពីអាគារខ្ពស់ ការអភិវឌ្ឍទីក្រុង និងការសាងសង់ប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោកនេះ មានអាគារខ្ពស់បំផុតចំនួន ១០០ ដែលបានជាប់ក្នុងតារាងកំពូលរបស់ពិភពលោក (Height to Architectural Top list)៕

ដំណឹងល្អៈការពង្រីកផ្លូវជាតិលេខ៣បានចាប់ផ្តើមនិងគ្រោងបញ្ចប់នៅឆ្នាំ២០២១

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: ការពង្រីកផ្លូវជាតិលេខ៣ពីទំហំបច្ចុប្បន្ន ទៅជាផ្លូវធំនិងមានសួនច្បារចំកណ្តាលបាននិងកំពុងចាប់ផ្តើមហើយ ដែលគម្រោងផ្លូវដ៏សំខាន់នេះនឹងបញ្ចប់នៅចុងឆ្នាំ២០២១ឬលឿនជាងនេះ។

​អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូកន្លងមកថា សម្តេចតេជោបានអញ្ជើញបើក​ការដ្ឋានសាងសង់និងពង្រីកផ្លូវនេះរួចហើយ ដែលបច្ចុប្បន្នការដ្ឋានសាងសង់ផ្លូវដ៏សំខាន់នេះបានចាប់ផ្តើមហើយ។លោកបន្តថា ផ្លូវនេះនឹងពង្រីកជាបួនគន្លងចាប់ពីរង្វង់មូលចោម​ចៅ ដល់តំបន់បាយគូស(ចំណុចផ្លូវបំបែកកំពត កែប)ជាបួនគន្លង ដែលរថយន្តបើកបរពីរទៅពីរមកបាន និងមានសួនច្បារចំកណ្តាល។

​លោកបន្តថា “ផ្លូវនេះពង្រីកធំបែបនេះគឺចាប់ផ្តើមពីរាជធានីភ្នំពេញ ទៅដល់តំបន់បាយ​គូសប៉ុណ្ណោះ និងចាប់ពីតំបន់បាយគូសដល់ក្រុងកំពត គឺគ្រាន់តែពង្រីកទំហំចាប់ពី៩ទៅ១១ម៉ែត្រ”។លោកបន្តថា”ការស្ថាបនាផ្លូវនេះបានចាប់ផ្តើមយ៉ាងរលូន និងជួយសម្រួ​លការធ្វើចរាចរណ៍ដឹកទំនិញ ក៏ដូចជាសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ”។


​ផ្លូវជាតិលេខ៣ មានប្រវែង១៤៨គីឡូម៉ែត្រ និងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តក ណ្តាល ខេត្តកំពង់​ស្ពឺ តាកែវ និងខេត្តកំពត។
​ជាមួយគ្នានេះរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦នេះ គ្រោងពង្រីកផ្លូវជាតិសំខាន់ៗ ជាច្រើនទៀត ដូចជាផ្លូវជាតិលេខ២ លើកកំពស់ផ្លូវជាតិលេខ៤ និងគ្រោងសាងសង់ផ្លូវថ្មី​ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង ពង្រីក​ផ្លូវជាតិលេខ៤៨ ពីស្រែអំបិលទៅកាន់ខេត្តកោះកុង ពិសេសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុជាដើម៕

មន្ទីរទេសចរណ៍​ខេត្តព្រះសីហនុនឹងដាក់តង់ជួលចំនួន៣០០តង់តម្លៃ៥ម៉ឺនរៀល សម្រាប់បុណ្យឆ្លងឆ្នាំ

0

ដោយវុត្ថា
ភ្នំពេញ: មន្ទីរទេសចរណ៏ សហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់តង់ជួលចំនួន៣០០តង់ ក្នុងតម្លៃចន្លោះប្រហែល៥ម៉ឺន ទៅ៦ម៉ឺនរៀល សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅលេងកម្សាន្ត នៅទីក្រុងមាត់សមុទ្រក្នុងឱកាសសបុណ្យឆ្លងឆ្នាំ ២០១៨​-២០១៩ខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្ន បានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នេះ ថា ការដាក់តង់ជួលក្នុងតម្លៃសមរម្យនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្ត ខណៈបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅមានកម្រិ​តក្នុងការទទួលការស្នាក់របស់ប្រជាលរដ្ឋ ព្រមទាំងចូលរួមកាន់បន្ថយការចំណាយរបស់ពួកគេផងដែរ។ ការរៀបចំស្តង់សម្រាប់ជួលនេះ នឹងធ្វើឡើងនៅឆ្នេរអារីស្តុន។

លោកបន្តថា “អាជ្ញាធរដាក់តង់ជួលចំនួន៣០០តង់នេះ នៅមតាមបណ្តោយឆ្នេរអារីសស្តុន ដើម្បីអោយភ្ញៀវទេចរណ៏បានកំសាន្ត និងសម្រាកដែលបំពាក់ទៅដោយភ្លើងបំភ្លឺពេលយប់ ទឹកស្អាត បង្គន់ចល័តចំនួន៤ មាន០សន្តិសុខការពារអោយមានសុត្ថិភាព និងកន្លែងផ្លាស់ប្តូរសំលៀកបំពាក់ នឹងត្រូវបំពាក់ជូនភ្ញៀវផងដែរ នៅតំបន់បោះតង់នោះ”។

លោកតាំង សុចិត្រគ្រឹះស្នាបានបញ្ជាក់ទៀតថា ទំហំតង់ទាំងនោះអាចគេងរួមគ្នាបានចន្លោះពី២ ទៅ៣នាក់ សម្រាប់តង់នីមួយៗ ដែលអាជ្ញារៀបចំជូន ហើយពួគេអាចទាក់ទងកក់ទុកមុនបាន តាមរយៈក្រុមងារការរបស់អាជ្ញាធរខេត្ត នឹងផ្សព្វផ្សាយជាបន្តប ន្ទាប់។

លោកបន្តទៀតនាឱកាសសបុណ្យឆ្លងឆ្នាំ ២០១៨-២០១៩ខាងមុខនេះ អជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំស្តង់ពិព័រណ័ជាច្រើន ការប្រគុំតន្ត្រីកម្សាន្តឆ្លងឆ្នាំ និងល្បែងលេងកម្សាន្តជាច្រើនផងដែរ សម្រាប់បម្រើរដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅទីនោះ។

ការដែលអាជ្ញាធរខេត្តព្រះសីហនុដាក់តង់ជួនាពេលនេះ ឆ្លើយតបនឹងអ្វីដែលភ្ញៀវទេសចរណ៍ជាតិបានត្អូញត្អែពីផ្ទះសំណាក់ និងសណ្ឋាគារឡើងថ្លៃដែលបង្កឲ្យពួកគេពិបា​ករកកន្លែងស្នាក់នៅលេងកម្សាន្ត និងធ្វើឲ្យចំនួនភ្ញៀវជាតិ អន្តរជាតិទៅទស្សនាខេត្តនេះធ្លាក់ចុះជាបន្តបន្ទាប់៕

ក្រសួង​រៀបចំ​ដែនដី​ចេញ​គោលការណ៍៩ចំណុច​សម្រាប់​ការសង់​លំនៅដ្ឋាន​បន្ស៊ាំនឹង​ការប្រែប្រួល​អាកាសធាតុ

0

ដោយ​វុត្ថា

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​គោលការណ៍​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ជន​ប ត្រូវអនុវត្ត​គោលការណ៍សំខាន់ៗចំនួន៩ចំណុច ដើម្បី​ទប់ទល់​និង​ការប្រែប្រួល​អាកាសធាតុ និង​ការពារ​បាន​គ្រោះ​មហន្តរ​ធម្មជាតិ​ដែល​កើតឡើង​ជាយ​ថ​ហេតុ។

យោងតាម​គោលការណ៍​ណែនាំ​ស្តីពី លំនៅដ្ឋាន​ធន់​ឬ​ប​ន្សុំ​ា​និង​ខ្យល់ព្យុះ ខ្យល់ក ន្ត្រា​ក់ និង​គ្រោះទឹកជំនន់​សម្រាប់​លំនៅដ្ឋាន​បែប​រចនាបទ​ខ្មែរ ដែល​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម និង​សំណង់​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុន​របស់​នា​ថ្ងៃទី២០ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា គោលការណ៍៩ចំណុច​ស្តីពី​ការសាងសង់​នេះ រួមមាន​ទី ១ការពង្រឹង​គ្រឹះ​ក្នុង​ដី ទី២ ការពង្រឹង​ជើងតាង កសសរ និង​សសរ ទី៣ ការពង្រឹង​កម្រាល​ជាមួយនឹង​គ្រឿង​បង្គុំ​កម្រាល ទី៤ ការពង្រឹង​ជញ្ជាំង​ជាមួយនឹង​គ្រឿង​បង្គុំ​ជញ្ជាំង ទី៥ ពង្រឹង​ដំបូល​ជាមួយនឹង​គ្រឿង​បង្គុំ​ដំបូល ទី៦ សម្ភារៈ​ដែល​ត្រូវ​ជ្រើសរើស​យកមក​សាងសង់ ទី៧ សិក្សា​ពី​ទិស​ខ្យល់ ឬ​ចរន្ត​ខ្ស​ល់​ចេញចូល​ក្នុងផ្ទះ និង​តួ​ផ្ទះ ទី៨ ការដាំ​ដើមឈើ​កម្ពស់​ដើមឈើ និង​គម្លាត​ពី​ដើមឈើ​មក​តួ​ផ្ទះ​និង​ទិស​ខ្យល់​ល្បឿន​ខ្យល់​ច្បាស់លាស់ និង​ទី៩ ស្ថានភាព​ទឹកជំនន់ និង​បរិស្ថាន​ជុំវិញ។

ការជំរុញ​ឲ្យ​មានការ​សាងសង់​លំនៅដ្ឋាន តាម​គោលការណ៍​ក្រសួង​នាពេលនេះ​បានធ្វើ​ឡើង ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុជា បាន​ជួប​បញ្ហា​ការប្រែប្រួល​អាកាសធាតុជាប់ៗគ្នា ដូចជា​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះទឹកជំនន់​ដែល​បណ្តាល​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​មួយចំនួន បាន​បាក់​ដួល​រំលំ​ជាច្រើន​ខ្នង ដោយសារ​ផ្ទះ​ទាំងនោះ មិនបាន​សាងសង់​ត​តាម​គោលការណ៍​បទដ្ឋាន​ស្តង់​ដាប​ច្ចេស​ត្រឹមត្រូវ។

នេះ​គឺជា​លើក​ទី១ហើយ​ដែល ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានចេញ​គោលការណ៍​សង់​លំនៅដ្ឋាន ដែល​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​និង​ឲ្យ​អនុវត្តន៍​តាម​គោលការណ៍​នេះ៕

រដ្ឋមន្ត្រី​ទេសចរណ៍​ជំ​រុញឱ្យ​ក្រុមហ៊ុន​អាកាសចរ​វៀតណាម​ពង្រីក​ជើងហោះហើរមក​កម្ពុជា​ឱ្យ​កាន់តែច្រើន

0

ដោយ​វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ទេសចរណ៍​លោក​ថោង ខុន​បាន​ជំរុញ​ឲ្យ​អាកាសចរណ៍​វៀតណាម​ពង្រីក​ជើងហោះហើរ​មកកាន់​កម្ពុជា ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ជំរុញ​ទេសចរណ៍​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​ឳ​កាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពានរង្វាន់ ជូន​ទីភ្នាក់ងារ​ទេសចរណ៍​ដែលមាន​ស្នាដៃ​ល្អ ក្នុង​ការលក់​សំបុត្រ​ជូន​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី១៩ ធ្នូ​កន្លងមក លោក​ថោង ខុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ថែមថា អត្រាកំណើន​នៃ​ភ្ញៀវទេសចរ បាន​កើនឡើង​ជាទី​មោទនៈ​នេះ គឺ​សម្រេចបាន​ដោយសារ​កត្តា​សុខសន្តិភាព​ពេញលេញ និង​ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការបើក​ច្រកព្រំដែន​អន្តរជាតិ​កាន់តែ​ទូលំទូលាយ ជាមួយ​បណ្តា​ប្រទេសជិតខាង និង​កិច្ចប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​របស់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​សំរួលការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​នានា។

លោក​បន្តថា“ឧស្សាហកម្ម​ដឹកជញ្ជូន​និង​ធ្វើដំណើរ ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុងការ​រុញ​ដោល និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន។ លោក​បន្តថា “ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ឈរលើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ពេលវេលា​ធៀប​នឹង​មធ្យោបាយផ្សេងៗទៀត។ ដើម្បី​ទ្រទ្រង់​ដល់​ការរីកលូតលាស់​នៃ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​មធ្យោបាយ​ដឹកជញ្ជូន ទាំង​ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ (ព្រលានយន្តហោះ កំពង់ផែ ចំណត) និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ដឹកជញ្ជូន គឺជា​កត្តា​កំណត់​ចាំបាច់​សំរាប់​និរន្តរភាព នៃ​វិស័យ​ទេសចរណ៍។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​អាកាសចរ Vietnam Airlines បាន​នឹង​កំពុង​ពង្រឹង​ប្រតិបត្តិ​ការខ្លួន តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​យន្តហោះទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321 នោះ ដូច្នេះ​លោក​ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​មេត្តា​យកចិត្តទុកដាក់ ពង្រីក​ជើងហោះហើរ ពី​ប្រទេស​វៀតណាម​មកកាន់​រាជធានី​ភ្នំពេញ តំបន់​សៀមរាប តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​កោះសំខាន់ៗ របស់​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត។

បច្ចុប្បន្ន​មាន​ជើងហោះហើរ​ពី​វៀតណាម មក​កម្ពុជា​សរុប២៣លើក​ក្នុង​មួយថ្ងៃ សៀមរាប-ហូ​ជី​ម៉ិ​ញ ៦ជើង សៀមរាប-ហាណូយ ៦ជើង, ភ្នំពេញ-ហូ​ជី​ម៉ិ​ញ៥ជើង ក្រៅពីនោះ​មាន​ជើងហោះហើរ​សៀមរាប-ដា​ណា​ង និង​ព្រះសីហនុ-ហូជីមិញ​ផងដែរ ដែល​ភាគច្រើន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Vietname Airline ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុន​អាកាសចរ Silk Air និង​ក្រុមហ៊ុន​អាកាសចរ​Qatar Airways៕

ដំណឹង​ល្អ! JICA ផ្តល់​ហិរញ្ញប្បទាន ៣០លាន​ដុល្លារ​លើ​គម្រោង​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ​ប្រឡាយ​លូ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បានផ្តល់​ហិរញ្ញប្បទាន​ទឹកប្រាក់​ចំនួន៣០លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី៤ ។

គម្រោង​ទាំងនេះ​រួមបញ្ចូល​ទាំង​ការដាក់​បណ្តាញ​លូ​មេ  សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី សាងសង់​ស្ថានីយ៍​បូមទឹក និង​ការ​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៃ​ស្ថានីយ៍​បូមទឹក​ជាដើម។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ​នេះ​ថា គម្រោង​នេះ​នឹង​អនុវត្ត​នៅតាម​ការដ្ឋាន​ជាច្រើន រួមមាន​ទី ១-ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង៨.២គីឡូម៉ែត្រ។ ទី ២ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង៤.៤គីឡូម៉ែត្រ។ ទី៣ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC។ ទី ៤-តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គម្លង់១ ព្រះ​គម្លង់២ និង​ផ្សារ​ចាស់។ និង៥-ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន២គ្រឿង។

ជាមួយគ្នានេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​កន្លងមក​ក៏បាន​ធ្លាប់បាន​លើកឡើង​ដែរ​ថា គម្រោង​ជំ​ហាប​ទី៤នៃ​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ បាន​ផ្តោតទៅលើ​ការងារសំខាន់ៗមួយចំនួន​ដូចជា ការងារ​រំដោះ​ទឹក ដែល​ការងារ​រំដោះ​ទឹក​នេះ​ចែកចេញជា​ពីរ​ផ្នែក ដែល​ផ្តល់​អត្ថប្រយោជន៍​ធំ គឺ​ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្តភ្នំ នៅក្នុង​តំបន់​ផ្លូវ​អម​ផ្លូវ និង​ផ្លូវ១៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​រង្វង់​មូល​គួច​កាណុង មាន​ផ្ទៃ​ប្រមាណ​ជិត៧០ហិកតា ដែល​នឹងត្រូវ​រៀបចំ​និង​គិតគូរ​ឲ្យ​មាន​ជា​ស្ថានីយ៍​បូមទឹក​មួយកន្លែង ដែល​ស្ថានីយ៍​បូមទឹក​នេះ ជា​ស្ថានីយ៍​ទី៥ ស្របតាម​មាត់ទន្លេ មាន​ទីតាំងនៅ​ទល់មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច CDC។

នៅក្នុង​ស្ថានីយ៍​បូមទឹក​នេះ នឹង​រៀបចំ​ឲ្យ​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី ដែលមាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ៦.០០០ម៉ែត្រគូប មុននឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង​ពី​អាង​ស្តុក​ទឹក​ចូលទៅក្នុង​ទន្លេ។ លើសពីនេះ​រដ្ឋបាល​ក្រុង​នឹង​រៀបចំ​ស្ថានីយ៍​បូមទឹក​នេះ នឹងមាន​ការដំឡើង​ជា​ម៉ាស៊ីន​ចាប់យក​សំរាម​ដោយ​ស្វ័យប្រវត្តិ ដែល​កិច្ចការ​នេះ​ជា​ចំណែក​មួយ​នៃ​គម្រោង​ជំ​ហ៊ាន​ទី៤ ហើយ​គម្រោង​នេះ នឹង​យកទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ៍​ទាំង៤ នៅជាប់​មាត់ទន្លេ គឺ​ស្ថានីយ៍​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ៍​ព្រះ​គម្លង់ ស្ថានីយ៍​ផ្សារកណ្តាល និង​ស្ថានីយ៍​ចតុមុខ ដែលជា​ស្ថានីយ​ស្ថាបនា​រួចហើយ តាំងពី​គម្រោង​ជំហាន​ទី២មកម្ល៉េះ​ជាដើម៕