Asian Correspondent៖ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ល្អ​បំផុត​នៅក្នុង​តំបន់​អាស៊ាន

0

ដោយ វុត្ថា

ភ្នំពេញ៖ សារព័ត៌មាន​ល្បីឈ្មោះ​មួយ​ឈ្មោះ Asian Correspondent បាន​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​អ​ល​ចនទ្រ​ព្យរ​បស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ទាំង​ការទិញ-លក់​ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត នៅក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ខណៈ​វិស័យ​មួយ​នេះ​បាន​ជួយ​ជំរុញ​អោយ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា រក្សាបាន​កំណើន​ល្អជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

វិស័យ​អចលនទ្រព្យ នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន នាពេល​បច្ចុប្បន្ននេះ​កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាងខ្លាំង និង​រីកចម្រើន​ប្រកប​កដោយ​ចីរភាព ដោយ​ក្នុងនោះ​ទីផ្សារ​ចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង១០នៅក្នុង​តំបន់​មួយ មាន​សុខ​ភាពល្អ​បំផុត​សម្រាប់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ទាំង​ការទិញ និង​លក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

សារព័ត៌មាន Asian Correspondent បាន​ចុះផ្សាយ​ថា ប្រទេស​កម្ពុ​ជាមាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​លឿន បំផុត​នៅក្នុង​តំបន់​ដែលមាន​កំណើន៧ភាគរយ ជា​រៀងរាល់ឆ្នាំ។ ជាមួយគ្នា​នោះ​ទីផ្សារ​អ​ល​ចនទ្រ​ព្យ​នៅក្នុង​ប្រទេស​នេះ កំពុង​បន្ត​មាន​កំណើន​ល្អ​បំផុត។ សារព័ត៌មាន​នេះ ក៏បាន​ចុះផ្សាយ​ពី​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ក៏​កំពុង​រីកចម្រើន​ផងដែរ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី។

សារព័ត៌មាន​ដដែល​បាន​បន្តថា ការរីកចម្រើន​នេះ ដោយសារតែ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគិន​ចិន​រកស៊ី​កាន់តែច្រើន ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​វិនិយោគ​ទៅលើ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ប្រើប្រាស់​ចម្រុះ និង​អគារ​សំណង់​ជាច្រើន​ផ្សេងទៀត។ សារព័ត៌មាន​នេះ​បញ្ជាក់ទៀតថា តំបន់​មាត់សមុទ្រ ដូចជា ខេត្ត​ព្រះសីហនុ​ទីផ្សារ​អចលនទ្រព្យ​ក៏​កំពុង មាន​សន្ទុះ​រីកចម្រើន យ៉ាងខ្លាំង​ដោយមាន​គម្រោង​មួយចំនួន ត្រូវបាន​សាងសង់​បញ្ចប់ និង​មួយចំនួនទៀត​កំពុង​បន្ត​សាងសង់។

លោក ច្រឹ​ក សុខ​នី​ម អគ្គ​នាយ​ក្រុមហ៊ុន Century 21 Mekong ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក៏បាន​ទទួលស្គាល់​ដែរ​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា មាន​សន្ទុះ​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើ​ធៀប​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ ហើយ​និង​បន្ត​រី​ចម្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​ក្រម​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ។

យោង​របាយ​ការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​អោយដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​រយៈពេល១០ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ឆ្នាំមុន​ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ទឹកប្រាក់​រហូតដល់៦៤០០លាន​ដុល្លារ​អាមេរិក៕

ផ្លូវល្បឿនលឿនតម្លៃ ៣៨០០លានដុល្លារភ្ជាប់ភ្នំពេញ បាវិតបានបញ្ចប់ការសិក្សា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹងជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតដែលគ្រោងចំណាយថវិការហូតដល់៣៨០០លានដុល្លារបានបញ្ចប់ការសិក្សាហើយ ប៉ុន្តែការសាងសង់នៅពេលណាមិន​ទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។

លោកទេសរដ្ឋមន្រ្តីស៊ុ​ន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបា​នបង្ហើបឲ្យដឹងពីព៌តមាននេះ ក្នុងពិធីមួយកាលពីថ្ងៃទី១៩ ធ្នូកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងដដែលនេះ គឺលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូនេះថា នេះ​ជាគំរោងសិក្សាដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិដោយប្រទេសជប៉ុន (JICA)​ ដែលគំរោងនេះជាគំរោង១មានតម្លៃថ្លៃខ្ពស់ ហើយយើងបានស្នើឲ្យ JICA ជួយសិក្សាជាថ្មី ដើម្បីបន្ថយតម្លៃលើការសាងសង់ផ្លូវនេះ។លោកបន្តថា មានក្រុមហ៊ុនជាច្រើន ហើយ​ក្រសួងបានអញ្ជើញប្រទេសជាច្រើនសិក្សាពីផ្លូវនេះ ដើម្បីមានជម្រើសផ្សេងៗគ្នាមុនសម្រេចចិត្តសាងសង់។

លោកបន្តថា “មូលហេតុដែលផ្លូវនេះថ្លៃ ដោយសារផ្លូវនេះត្រូវសាងសង់ស្ពានមាន​ប្រវែងរហូតដល់១០គីឡូម៉ែត្រ ឆ្លងកាត់ផ្ទៃបឹងនៅស្រុកល្វាឯម ព្រោះផ្លូវនេះគ្រោងសាង​សង់ចេញពីស្រុកល្វាឯម ឆ្លងកាត់ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងទៅកាន់ក្រុងបាវិតខេត្តស្វាយរៀង”។

លោកបន្តថា “បើតាមការសិក្សារបស់ JICA ផ្លូវនេះ ត្រូវជួបប្រសប់ជាមួយផ្លូវជាតិលេខ១ នៅស្រុកកំពង់ត្របែកខេត្តព្រៃវែង មុនឆ្ពោះទៅកាន់ខេត្តស្វាយរៀង”។

លោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យដឹងទៀតថា គំរោងសាងសង់ផ្លូវល្បឿ​នលឿននេះមានប្រវែង១៦០គីឡូម៉ែត្រ ដែលខ្លីជាងផ្លូវជាតិលេខ១បច្ចុប្បន្នដែលមាន​ប្រវែងត្រឹម១៦៧គីឡូម៉ែត្រប៉ុណ្ណោះ គិតពីរាជធានីភ្នំពេញ ដល់ក្រុងបាវិតព្រំប្រទល់​ប្រទេ​សវៀតណាម៕

ខេត្តពោធិសាត់នឹងមានផ្សារទំនើបជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ: ជាដំណឹងរីករាយមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងពោធិសាត់ ដោយផ្សារទំនើបដំបូងគេ នៅក្រុងនៃខេត្តភូមិភាគពាយ័ព្យនេះ នឹងបើកដំណើរការនៅពាក់ក ណ្តាល​ឆ្នាំ២០១៩ខាងមុខនេះហើយ។

លោកឧកញ៉ាភួ ពុយអ្នកវិនិយោគបុរីដំបូងគេនៅក្រុងពោធិសាត់ និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៩ ធ្នូកន្ល​ងមកថា បច្ចុប្បន្នផ្សារនេះសាងសង់ជិតរួចរាល់ហើយ និងកំពុងចាប់ផ្តើមរៀបចំរចនាផ្សារនេះឲ្យមានភាពទាក់ទាញ។ លោកបន្តថា ផ្សារនេះនឹងមានរោងភាពយន្តទំនើប មានលក់​សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ជាដើម។

លោកបន្តថា “យើងរំពឹងថាផ្សារនេះ នឹងអាចបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២២០១៩ខាងមុខ ខណៈការសាងសង់ជិតបញ្ចប់ តែការជួលស្តង់ក្នុងផ្សារនេះមិនទាន់បើកឲ្យអតិថិជនជួលនៅឡើយទេ”។លោកបន្តថា “បុរីក្នុងទីក្រុងនេះសាងសង់និងលក់បាទទួលជោគជ័យ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋ ដោយរហូតមកទល់ពេលនេះយើងសាងសង់បានប្រមាណ៣០០ល្វែងហើយ”។

លោកឧកញ៉ាភួ ពុយបានបន្តថា ជាមួយគ្នានេះលោកក៏បាននិងកំពុងរៀបចំគិតគូរទីកន្លែងលក់បន្លែ ផ្លែឈើ ត្រីសាច់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលក់ដោយឥតគិតថ្លៃក្នុងរយៈពេលណាមួយផងដែរ។

លោកបានសម្តែងសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋនៅក្រុងពោធិសាត់ ក៏ដូចជារស់នៅ​តាមបណ្តាស្រុកនានាក្នុងខេត្តនេះ ភាគច្រើនពួកគាត់មានជីវភាពធូរធារ ធៀបនឹងខេត្តដទៃទៀត ដែលនេះជាមូលហេតុធ្វើឲ្យលោកសម្រេចចិត្តវិនិយោគនៅក្នុងទីក្រុងនេះ។ ជា​មួយនេះ ក្រុងពោធិសាត់មានតែផ្សារមួយប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាករកកន្លែង​លក់ដូរ ហេតុនេះផ្សារនេះនឹងជួយរំលែកនូវភាពណាន់ណាប់តាន់តាប់ ដែលផ្សាររបស់ក្រុងពោធិសាត់កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។

អភិបាលខេត្តពោធិសាត់លោកម៉ៅ ធរនិន្ទធ្លាប់បានមានប្រសាសន៍ស្វាគមន៍គំរោងវិនិយោគនេះ ដោយលោកបានលោកឡើងពីសក្តានុពលរបស់ខេត្ត ពិសេសប្រឡាយទឹកដែលជាអំណោយរបស់សម្តេចតេជោ បានជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោបាននិងកំពុងគិតគូពីសុខទុក្ខ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ”៕

អាគារពាណិជ្ជកម្មទី១នៅក្រុងភ្នំពេញដល់ថ្ងៃអវសាន្ត

0

​ដោយគង់ សូរិយា
​ភ្នំពេញ: អាគារពាណិជ្ជកម្មធំជាងគេទី១នៅក្រុងភ្នំពេញ The Parkway Square បានឈានដល់ការបញ្ចប់នូវសករាជរបស់ខ្លួន ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយបានទិញគំរោងនេះ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយ។

​យោងតាមប្រភពព៌តមានជាក់លាក់បានឲ្យដឹងថា ក្រុមហ៊ុនជីព ម៉ុងបានទិញយកគម្រោងនេះ ដើម្បីសាងសង់អាគារខ្ពស់មួយនៅទីក្រុងភ្នំពេញ។

​The Parkway Squreមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅ សេទុង ស្ថិតក្នុង​ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

​អ្នកនាងGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaដែល​មានការិយាល័យនៅលើអាគារនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ ធ្នូកន្លងមកថា ក្រុមហ៊ុនជីព ម៉ុងបានកំណត់ឳសានវាទដើម្បីឲ្យក្រុមហ៊ុននានា ដែលបានជួលការិយាល័យនៅលើអាគារនេះ ចាកចេញឲ្យបានត្រឹមមុនថ្ងៃទី២៥ ធ្នូខាង​មុខនេះ។

អ្នកនាងបន្តថា តាមអ្វីដែលយើងដឹង ក្រុមហ៊ុននឹងសាងសង់អាគារថ្មីនៅលើគំរោងនេះ ប៉ុន្តែការវាយអាគារចាស់ចោលឬយ៉ាងណា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
​អ្នកនាងបន្តថា “យើងកំពុងរួសរាន់ចាកចេញពីអាគារនេះ ដើម្បីទៅកាន់ការិយាល័​យថ្មី ស្ថិតក្នុងខ័ណ្ឌទួលគោក ក្រុងភ្នំពេញ”។

​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាថ្មី និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមដែលមានការិយាល័យនៅលើអាគារនេះផងដែរបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងរើការិយាល័យចាកចេញពីអាគារនេះនៅសប្តាហ៍ក្រោយនេះ ព្រោះកុងត្រារបស់យើងបានផុតហើយ។

​ទាក់ទងនឹងតម្លៃដីនៅតំបន់នេះ លោកសុខនីមបានឲ្យដឹងថា ដីនៅតំបន់នេះមាន​តម្លៃចន្លោះពី៤០០០ ទៅ៤៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដីនៃអាគារនេះ​មានទំហំជាង២ហិកតា៕

ដំណឹងល្អៈក្រុមហ៊ុនចិនជាង៥០មកសិក្សាស្វែងយល់ពី​ឳកាសវិនិយោគ វិស័យសំណង់នៅកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : អ្នកវិនិយោគជាង៥០ក្រុមហ៊ុនរបស់ខេត្តគ័ងទុង របស់ប្រទេសចិនបានមកសិក្សាស្វែងយល់ អំពីការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ខណៈវិស័យមួយនេះ បាននឹងកំពុងតែមានការីកចម្រើនខ្លាំងនៅកម្ពុជា។


អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម លោក ហ៊ឹន ចិន្តា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងកិច្ចប្រជុំពាណិជ្ជកម្មគ័ងទុងអន្តរជាតិស្តីពីការអភិវឌ្ឍសំណង់អាគារឆ្នាំ២០១៨ ជាមួយក្រុមអ្នកវិនិយោគចិនខាងលើកាលពីថ្ងៃទី១៨ ធ្នូ កន្លងមកថា កម្ពុជាស្វាគមន៍ គ្រប់អ្នកវិនិយោគបរទេសមិនថាប្រទេសចិន សហគមន៍អឺរ៉ុប ឬក៏ប្រទេសអង់គ្លេសទេ កម្ពុជាស្វាគមន៍រាល់ការវិនិយោគបរទេស ទាំងអស់ទៅលើអចលនទ្រព្យ ក៏ដូចជាការសាងសង់នូវសំណង់ធំៗ ដូចនៅក្នុងទីក្រងភ្នំពេញ និងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុសព្វថ្ងៃនេះ មានអាគារខ្ពស់ៗ ប្រណីតៗ កើតឡើងដោយសារការវិនិយោគនៅក្នុងស្រុក ជាមួយអ្នកវិនិយោគបរទេស ជាពិសេសអ្នក វិនិយោគចិនបាននាំមុខគេនៅកម្ពុជា។
លោកបន្តថា “បច្ចុប្បន្ននេះទឹកប្រាក់វិនិយោគចិននៅកម្ពុជា មានការកើនឡើងក្នុងវិស័យអចលនទ្រព្យសាងសង់សំណង់ផ្សេងៗ ដូចជាអាគារស្នាក់នៅអគារពាណិជ្ជកម្ម និងការងារពាណិជ្ជកម្មផ្សេងៗ ហើយថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសនៅតាម សេចក្តីថ្លែងការណ៍អំពីសៀវភៅសរៀបចំដែនដី ដើម្បីបើកផ្លូវដល់រាល់អ្នកវិនិយោគទុន មកពីក្រៅស្រុកមកធ្វើការវិនិយោគទៅលើសំណង់អាគារស្នាក់នៅ និងផ្នែកខាងកសិកម្ម កសិឧស្សាហកម្ម ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា”។
លោកបន្តថា ពាណិជ្ជករ និងអ្នកវិនិយោគចិនទាំងអស់នៅគ័ងទុង ក៏ដូចជាពាណិជ្ជករ អ្នកវិនិយោគិននៅក្នុងប្រទេសចិនទាំងមូល នឹងពិចារណាចូលរួមនូវការវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត តាមរយៈការសាងសង់អាគារផ្សេងៗ ពាណិជ្ជកម្ម កសិឧស្សាហកម្មជាដើម។ កម្ពុជានឹងទទួលអនុញ្ញាតឱ្យវិនិយោគបរទេសពេញលេញ។ លោកបន្តថា អ្នកវិនិយោគមកពីប្រទេសចិននឹងសិក្សាបន្ថែមទៀតថា តើនៅកម្ពុជាអាចវិនិយោគបានយ៉ាងដូចម្តេច មានច្បាប់បទដ្ឋានអ្វីខ្លះដែលអាចឱ្យបងប្អូនទទួលយកបាន។
លោកជ័ង ស្យុងមីង អគ្គលេខាធិការវេទិកាការអភិវឌ្ឍពាណិជ្ជកម្មខេត្តគ័ងទុង ខាងវិស័យសំណង់ ដីធ្លី ប្រទេសចិនបានលើកឡើងថា បច្ចុប្បន្ននេះជនជាតិចិននៅលើទឹកដីកម្ពុជាមានប្រមាណ១០០ម៉ឺននាក់ បានកំពុងធ្វើការតាមអាជីពរបស់ខ្លូននៅកម្ពុជា។ លោកបន្តថា ការដែលជនជាតិចិនមកនៅកម្ពុជាច្រើននេះអាចបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេ​សចិន និងកម្ពុជា គឺមានភាពស្និទ្ធស្នាល ហើយកម្ពុជាជាប្រទេសដែលមានប្រជាជនរីក​រាយរាក់ទាក់ ហើយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រមាណ៧ភាគរយ ជារៀងរាល់ឆ្នាំជាប់គ្នា ដែលតួលេខនេះត្រូវបានធនាគារពិភពលោកវាយតម្លៃ កម្ពុជាជាប្រទេសជាប់ចំណា​ក់ថ្នាក់ទី៦ ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយលឿន។
លោកបានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនចិន នៅក្រៅស្រុកមានទំហំ រហូតដល់២២,០០០លានដុល្លារអាម៉េរិក ក្នុងនោះក្រុមហ៊ុនចិនបានមកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាមានចំនួន៤៤ភាគរយ នៃការវិនិយោគទាំងអស់នៅកម្ពុជា។ ក្នុងនោះអ្នកវិនិយោគចិន បានធ្វើការអភិវឌ្ឍទៅលើវិស័យសំណង់ តាមរយៈសហព័ន្ធក្រុមហ៊ុនចិន ដែលបានធ្វើការប្រមែប្រមូលសហគ្រាសមកធ្វើការលើផ្នែកសំណង់ និងអាជីវកម្ម ផ្សេងៗទៀត ដោយយោងតាមគោលនយោបាយ «ផ្លូវមួយ ខ្សែមួយ» របស់ប្រទេសចិន៕

ដំណឹង​ល្អ! ក្រុមហ៊ុន SCA ប្រារ​ព្វពិធី​ទទួល​អ្នកដំណើរ១០លាន​នាក់​ឆ្លងកាត់​កម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុម​ហ៊ុ​ន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា (SCA) បាន​ប្រា​រព្វ​ពិធី​ទទួល​អ្នកដំណើរ១០លាន​នាក់ ដែល​បាន​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងបី នៅ​កម្ពុជា។

ព្រលានយន្តហោះ​អន្តរជាតិ​ទាំងបី​រួមមាន ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប និង​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ។

លោក​ ពេជ្រ សុ​ប៉ុន​តារា​ ប្រធាន​ផ្នែក​បង្កើន​ការហោះហើរ នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា មាន​សេចក្តី​រីករាយ ដោយសារ​អាកាសយានដ្ឋាន​ទាំងបី បានទទួល​អ្នកដំណើរ​កើនឡើង​លើស​ការរំពឹង​ទុក។ អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​ទាំងបី​បាន​កើន​ពី៨លាន​នាក់​កាលពី​ឆ្នាំមុន ដល់១០លាន​នាក់​នៅ​ឆ្នាំនេះ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាននិងកំពុង​គ្រប់គ្រង​ព្រលាន​ទាំងបី​នេះ តែ​លោក ​ពេជ្រ សុ​ប៉ុន​តារា​ បាន​ឲ្យ​ដឹងថា ប្រសិនជា​រដ្ឋាភិបាល​អ​នុ​ញ្ញា​ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នៅ​បណ្តា​ខេត្ត​ដទៃទៀត ក្រុមហ៊ុន​នឹង​ពិចារណា​ធ្វើ​រឿងនេះ ព្រោះ​ក្រុមហ៊ុន​មាន​ទុន២០០០លាន​ដុល្លារ ដើម្បី​ធ្វើ​ការងារ​ទាំងអស់នេះ។

លោក​បន្តថា ក្រុមហ៊ុន​ធ្លាប់បាន​ចុះ​សិក្សា​ពី​សក្តានុពល នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ដើម្បី​រក​ឲ្យ​ឃើញថា​ខេត្ត​ណា​ដែល​អាច​វិនិយោគ​ព្រលានយន្តហោះ​បាន។ ជាល​ទ្ធផល​យើង​បាន​រកឃើញ​ខេត្ត​បី ដែលមាន​សក្តានុពល​ក្នុងការ​សាងសង់​ព្រលាន​ទ​យន្តហោះ​នៅ​ខេត្ត​ចំនួន៣ទៀត គឺ​ខេត្តបាត់ដំបង ព្រះវិហារ និង​ខេត្តស្ទឹងត្រែង។

លោក​បន្តថា “យើង​បានផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល សាងសង់​ព្រលាន​ទាំងបី​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនមាន​អ្វី​វិវត្តន៍​នៅឡើយ​ទេ។

កាលពី​ឆ្នាំមុន​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន៥,៦លាន​នាក់ និង​រំពឹង​កើន​ដល់៦,១លាន​នាក់​នៅ​ឆ្នាំ២០១៨នេះ៕

បុរី​ប៉េង ហួត បញ្ចុះតម្លៃ​ពិសេស​រហូតដល់៣ភាគរយ​លើ​គំរោង​ចំនួន៦ព្រម​គ្នា

0

ដោយ រតនៈ

ភ្នំពេញ៖ បុរី​ប៉េង ហួត​បានប្រកាស​បញ្ចុះតម្លៃ​ពិសេស​រហូតដល់៣ភាគរយ សម្រាប់​គម្រោង​ថ្មី ដឹ​ស្តា មុនី​រ៉ា​ហ៍ និង៥ គម្រោង​ផ្សេងទៀត​ព្រម​គ្នា ផុតកំណត់​ត្រឹម​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ​នេះហើយ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​ពី​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ចាប់ពី​ថ្ងៃ​ដែលមាន​ការបញ្ចុះ​តម្លៃ​ពិសេស រហូតមកដល់​ពេលនេះ អតិថិជន​បាន​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន និង​ជាវ​លំនៅដ្ឋាន​យ៉ាងច្រើន​កុះករ នេះ​សបញ្ជាក់​អោយឃើញថា​បុរី​ប៉េង ហួត ពិតជា​ទទួល​បានការ​ជឿជាក់​ពី​អតិថិជន ទៅលើ​គុណភាព​សំណង់ សោភ័ណភាព និង​ភាព​ច្នៃប្រឌិត​ឈានមុខ​គេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ។ ហើយ​ជាពិសេស​ជាងនេះទៅទៀត គម្រោង​ថ្មី ដឹ​ស្តា មុនី​រ៉ា​ហ៍ ក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ថា​ជា​គម្រោង ដែល​សាក​សម​បំផុត​ក្នុង​ការរស់នៅ​ថែម​ទៀតផង។

ដឹ​ស្តា​មុនី​រ៉ា​ហ៍ ជា​គម្រោង​ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចំងាយ500ម៉ែត្រ ពី​សាលា​កសិកម្ម​ព្រែកលាប លាតសន្ធឹង​លើ​ផ្ទៃដី៨ហិច​តា នៅលើ​ទីតាំង​ភូមិសាស្ត្រ​ល្អ និង អាកាសធាតុ​អំណោយផល អម​ទៅដោយ​ទន្លេ​សងខាង ដែល​ធ្វើអោយ​ការរស់នៅ ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​បែប​ធម្មជាតិ។

សេចក្តីប្រកាស​ព៌​ត​មាន​ដដែល​បាន​បន្តថា ចំពោះ​គម្រោង​ទាំង៦ខាងលើ សុទ្ធសឹងតែ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិត ក្នុង​តំបន់​ដែលមាន​សក្តានុពល​ដោយឡែក​ពីគ្នា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំ​ទូលាយ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​អគ្គិសនី សួនច្បារ​បៃតង សួន​កំសាន្ដ ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក ធានាបាន​នូវ​ការទទួលយក​បទ​ពិ​សោ​ធ៏​រស់នៅ​ល្អឥតខ្ចោះ លើសពី​រំពឹងទុក។

ចំណែកឯ​លំនៅដ្ឋាន​ក្នុង​គម្រោង​ទាំង៦ខាងលើ​វិញ ជា​លំនៅដ្ឋាន​ប្រណីត និង​រួមបញ្ចូល​នូវ​រចនាបថ​បរទេស និង​រចនាបថ​ខ្មែរ ដោយ​ឈរលើ​គុណភាព​រឹងមាំ​នៃ​សំណង់ រចនាបថ​ទាន់សម័យ​សោ​ភណ្ឌ​ភាព។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected] ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោក អ្នក​រៀងរាល់​ម៉ោង​ធ្វើការ៕

ស្វែងយល់​ពី​អាស៊ី! តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​ចិន​នឹង​បន្ត​កើនឡើងនៅ​ឆ្នាំ២០១៩ ខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញ៖ តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ឆ្នាំ២០១៩ខាងមុខនេះ នឹង​បន្ត​កើនឡើង​ដោយ​គិត​ជា​មធ្យម​ពី២ ទៅ៣ភាគរយ​បន្ថែមទៀត នៅតាម​បណ្តា​ទីក្រុង​សំខាន់​នានា ជាពិសេស​តំបន់​មាន​ត់​សមុទ្រ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន Knight Frank ដែល​បានចេញ​របាយការណ៍រ​បស់​ខ្លួន​កាលពីពេលថ្មីៗនេះ​បញ្ជាក់ថា តម្លៃ​លំនៅដ្ឋាន​នៅ​តំបន់​មាត់សមុទ្រ Great Bay Area នឹង​កើនឡើង​រហូតដល់ ៥ ទៅ៧ ភាគរយ ដោយសារតែ​តំបន់​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បាន​នឹង​កំពុង​រីកចម្រើន។របាយការណ៍​ដដែល​ប​ន្ត​ថា តំលៃ​លំនៅដ្ឋា​នៅក្នុង​ទីក្រុង​ហុងកុង នឹង​កើនឡើង​ប្រមាណ៥ភាគរយ សម្រាប់​លំនៅដ្ឋាន​ប្រណីត និង១០ភាគរយ​សម្រាប់​លំនៅដ្ឋាន​កម្រិត​ខ្ពស់បំផុត។

ចំណែក​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​សៀង​ហៃ​វិញ បាន​កើនឡើង​រួចទៅហើយ​សម្រាប់​ឆ្នាំនេះ ពោលគឺ​កើនឡើង២,៤ភាគរយ ដែលមាន​តម្លៃ១៧.៨០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​ប៉េកាំង​វិញ បាន​កើនឡើង៣.១ភាគរយ ។ ទីក្រុង​ទាំងពីរ​នេះ​ទទួលបាន​ផលចំណេញ​ច្រើន ពី​តម្រូវការ និង​ការ​លំហូរ​នៃ​ការផ្គត់ផ្គង់​លំ នៅ​ដ្ឋា​ន​ពី​អ្នក​អភិវឌ្ឍន៍។

រីឯ​តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​គ័ង​ចូ​វ​វិញ បាន​កើនឡើង​រួចហើយ​ក្នុង​ទំហំ៦,១ ភាគរយ និង​បន្ត​កើនឡើង​ថែមទៀត​សម្រាប់​ឆ្នាំ​បន្ទាប់ ដោយសារតែ​ទីក្រុង​មួយ​នេះ ពោ​ពេញ​ទៅដោយ​កន្លែង​សប្បាយ​រីក​រីក​ជាច្រើន ជាពិសេស​ទីក្រុង​នេះ បាន​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន​ទៅកាន់​តំបន់​មាត់សមុទ្រ​របស់​ចិន (China’s Greater Bay Area)។

បើតាម​អ្នកជំនាញ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន Knight Frankបាន​លើកឡើងថា ការកើនឡើង​តំ​ម្លៃ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​បែបនេះ ដោយសារតែ​កំណើន​នៃ​អគារ​ផ្សារ​ទំនើប​ប្រមាណ​ជា៣ឬ​ច្រើនជាង​នេះ នៅក្នុង​ទីក្រុងនីមួយៗជា​រៀងរាល់ឆ្នាំ៕

អង្ករ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​អ្នក​នាំចេញ​លើកឡើង​នូវ​ដំណោះស្រាយ​បី​ចំណុច

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អង្ករ​កម្ពុជា​កំពុង​ប្រឈម ពី​ការយក​ព​ន្ឋ​ពី​សហភាព​អឺរ៉ុប តំណាង​ក្រុមហ៊ុននាំចេញ និង​តំណាង​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​បានលើកឡើង​នូវ​ដំណោះស្រាយ​បី​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា លោក​ឧកញ៉ា​ភួ ពុ​យ​ បាន​ថ្លែង  ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៩ ធ្នូ​នេះ​ថា សហភាព​អឺរ៉ុប​នឹង​សម្រេចយក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា ឬ​អត់​នៅ​ដំណាច់​ឆ្នាំនេះ ប៉ុន្តែ​លោក​គិតថា ទោះជា​អឺរ៉ុប​យក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា​ក្តី ក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​អង្ករ​កម្ពុជា​នោះទេ តែ​ប្រឈមមុខ​នឹង​ស្ថានភាព​នេះ យើង​ត្រូវធ្វើ​ការងារសំខាន់ៗចំនួន​បី ដូចជា រៀបចំ​សហគមន៍​កសិករ​កម្ពុ​ជា​ឲ្យ​ផលិត​ស្រូវ​ដែលមាន​តម្លៃ​ទីផ្សារ និង​សម្រាប់​ឆ្លើយតប​ទីផ្សារ​អាស៊ី អ្នក​ផលិត​និង​កែច្នៃ​ផ្តោតលើ​ទីផ្សារ​អាស៊ី​កាន់តែច្រើន និង​យុ​ទ្ឋ​សាស្ត្រ​កា​ទូត​របស់​យើង គឺ​ធ្វើយ៉ាងណា​ឲ្យ​អង្ករ​កម្ពុជា​កាន់តែ​ល្បីល្បាញ។

លោក​ឧកញ៉ា​បាន​បន្តថា “ទោះជា​យ៉ាងណា​សហគមន៍​អឺរ៉ុប គួរ​ពិចារណា​ច្រើន​លើ​បញ្ហា​នេះ ព្រោះ​អឺរ៉ុប​មាន​ប្រទេស​ច្រើន​ជា​សមាជិក និង​មាន​ប្រជាជន​ច្រើន ដែល​ចង់បាន​តម្លៃ​អង្ករ​មាន​លក្ខណៈ​ប្រកួតប្រជែង​មួយ ហេតុនេះ​ការយក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា​នឹង​បន្ថែម​បន្ទុក​ដល់​ប្រជាជន​អឺរ៉ុប​ទៅវិញ​ទេ។

ជាមួយគ្នានេះ លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ឲ្យ​ដឹងថា អង្ករ​របស់​កម្ពុជា គឺ​អង្ករ​ល្អ ហើយ​យ​មានតែ​ប្រទេស​អ៊ីតាលី​ទេ ដែល​មិន​ឈ្នះ​អង្ករ​កម្ពុជា គ្រា​ដែល​ដឹង​ស្រាប់​ហើយ​អង្ករ​កម្ពុជា​គេ​ទទួលស្គាល់​គ្រប់គ្នា ហើយ​អ៊ីតាលី​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ហាម​កុំ​ឲ្យ​នាំ​អង្ករ​កម្ពុជា​ចូល​អឺរ៉ុប ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​យល់​ស្របតាម​អ៊ីតាលី។ ប៉ុន្តែ​អ៊ីតាលី​បាន​ទៅ​គៀងគរ​បាន​ប្រទេស​អេស្បាញ​មួយទៀត​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំងនេះ។

លោក​ឧកញ៉ា​បន្តថា ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅតែ​ដំណើរការ​ជាធម្មតា​ដដែល គ្រាន់តែ​ច្បាប់​ភាគី​អឺរ៉ុប​បានស្នើរ​សុំ​ថា អង្ករ​កម្ពុ​ជាមាន​បង្ក​រ​ផល​ជះ​អវិជ្ជមាន​ដល់​កសិករ​នៅ​ប្រទេស​ស្ថិតក្នុង​សហគមន៍​អឺរ៉ុប។

មួយឆ្នាំៗកម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ប្រមាណ១៧ម៉ឺន​តោន៕

ដឹង​ទេ​ថា​ទីផ្សារ​អា​ផាត​មិន​នៅក្នុង​ខណ្ឌចំការមន​មាន​ស្ថានភាព​បែបណា

0

ដោយ រ៉ាវី

ភ្នំពេញ៖ ចំការមន​ជា​ខ័​ណ្ឌ​ដែលមាន​ការអភិវឌ្ឍន៍​លឿន​ជាងគេ និង​មាន​គំរោង​អភិវឌ្ឍន៍​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ​ផងដែរ ដូច្នេះ​តើ​ស្ថានភាព​អា​ផាត​ម៉ិ​ន​នៅក្នុង​ខ័​ណ្ឌ​នេះ​មាន​តម្រូវការ និង​គ្របដណ្តប់​ប៉ុន្មាន​ភាគរយ​នៃ​ទីផ្សារ​ទាំងមូល ជា​សំណួរ​មួយ​ដែល​យើង​សិក្សា​លើ​របាយការណ៍​ថ្មី​មួយ។

ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញ​កាលពី​ថ្ងៃទី១៨ ធ្នូ​កន្លងមក​បាន​ឲ្យ​ដឹងថា ទីផ្សារ​អា​ផាត​មិន​នៅក្នុង​ឆ្នាំ2018 នេះ​គឺមាន​ភាពល្អប្រសើរ​ខ្លាំង ពោលគឺ​មានការ​កើនឡើង​នូវ​តម្រូវការ​ខ្ពស់ រហូតដល់​ប្រមាណ​ជាង 7600យូ​នី​ត ក្នុងចំណោម​អា​ផាត​ម៉ិ​ន​ចំនួន៩០២៥យូ​នី​ត ស្មើនឹង៣៥៥គំរោង និង​មាន​អត្រា​ប្រើប្រាស់​ស្មើនឹង​ប្រមាណ84ភាគរយ គ្របដណ្ដប់​សរុប​លើ​ការប្រើប្រាស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខណ្ឌចំការមន​ជា​ខ័​ណ្ឌ ដែលមាន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ។

ក្នុងនោះ​ខ័​ណ្ឌ​ចំការមន មាន​ចំនួន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ ដែល​រហូតដល់២៣០គំរោង​ស្មើនឹង៥៨២០យូ​នី​ត និង​គ្របដណ្តប់៦៤ភាគរយ នៃ​ចំណែក​ផ្គត់ផ្គង់​ទីផ្សារ​ទាំងមូល។

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បានទទួល​ស្គាល់ និង​យល់ស្រប​ទៅនឹង​របាយការណ៍​ខាងលើនេះ ដោយ​លោក​បាន​លើកឡើងថា តម្រូវការ​ទីផ្សារ​អា​ផាត​មិន​នាពេល​បច្ចុប្បន្ននេះ ពិតជា​កំពុងមាន​សន្ទុះ​ខ្លាំង​ពិតមែន។ លោក​បន្តទៀតថា ការកើនឡើង​នូវ​តម្រូវ​ខាងលើនេះ ដោយសារ​បណ្តាលមកពី​កត្តា​រួមផ្សំ​ជាច្រើន ដូចជា កត្តា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម កត្តា​សេដ្ឋកិច្ចជាតិ​មាន​ភាពល្អប្រសើរ​ជាដើម ជាពិសេស គឺ​លំហូរ​នៃ​អ្នកវិនិយោគ​បរទេស។

លោក​ថា បើតាម​ការសង្កេត​ជាក់ស្ដែង អា​ផាត​មិនដែល​កំពុងមាន​តម្រូវការ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភាគច្រើន​ច្រើន​ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន4 ដូចជា​ខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និង​ខណ្ឌ7មករា ។ ដោយឡែក​ចំពោះ​អា​ផាត​មិនដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ជាពិសេស​ម្ដុំ​ទួល​ទំពូង​តែម្ដង ក៏ត្រូវ​បាន​គេ​កត់សម្គាល់ឃើញ​ផងដែរ​ថា ក្រៅពី​មាន​តម្រូវ​ការជួល​ស្នាក់នៅ​ច្រើន​នោះ ចំពោះ​តម្លៃ​វិញ​ក៏មាន​ខ្ពស់​គួរសម​ដែរ ដែល​អាចមាន​ចាប់ពី350-450ដុល្លារ​ក្នុង​មួយ​យូ​នី​ត (ជាង30កា​រ៉ែ​ឡើងទៅ) និង​មាន​បន្ទប់​គេង​ចំនួន1 ហើយ​អាច​ឈានដល់1500-2000ដុល្លារ ក៏មាន សម្រាប់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ចំនួន3 ឬ​អាច​លើសពីនេះ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា បើ​គិត​ជា​មធ្យម​អា​ផាត​ម៉ិ​ន មានតម្លៃ​ចាប់ពី10-30ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អាស្រ័យទៅលើ​ទីតាំង បរិយាកាស សេវាកម្ម ក៏ដូចជា​ប្រភេទ​ឧបករណ៍ប្រើប្រាស់​ជាដើម។ ជាមួយគ្នានេះ លោក​ឧកញ៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​អតិថិជន​វិញ គឺមាន​ជនបរទេស​ច្រើនជាង​អតិថិជន​ក្នុងស្រុក ដែល​គ្រប់​ដណ្ដប់​រហូតដល់​ប្រមាណ​ជិត80ភាគរយ៕