សម្តេច​តេ​ជោ​ជំ​រុញឱ្យ​ក្រុមហ៊ុន​ចិន​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ដែល​ទទួលបន្ទុក​ផ្លូវ​ល្បឿន​លឿន ព​ន្លឿ​ន​ការបើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់ នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខណៈ​រដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​រួចរាល់​មកហើយ​នោះ។

សម្តេច​តេ​ជោ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ក្នុងពេល​សម្តេច​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨នេះ បាន​គូស​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយនិង​ផ្លូវ​ល្បឿន​លឿន យើង​ត្រូវ​សិក្សា​ជាបន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់។ ដោយឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ត្រូវតែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយនិង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួម​មកហើយ​នោះ។

តំ​ណា​ក្រុមហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) បាន​រាយការណ៍​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ ដែល​កន្លងមក​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បានរួម​ចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេលខាងមុខ ក្រុមហ៊ុន​និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម​បាវិត ការស្ថាបនា​ផ្លូវ​លេខ១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង​ផងដែរ៕

ចំណេះដឹង! តើ​អ្វី​ទៅជា​ចំណូល​សារពើពន្ធ និង​មាន​អ្វីខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ចំណូល​សារពើពន្ធ គឺជា​ពន្ធអាករ និង​សិទ្ធិ​ដែល​ត្រូវបាន​បង្វែរ​ជា​កាតព្វកិច្ច​ទៅ​ឲ្យ​រដ្ឋ។ ចំណូល​នេះ រួមមាន៖ ចំណូល​សារពើពន្ធ​ក្នុងប្រទេស និង​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស។

ចំណូល​សារពើពន្ធ​ក្នុងស្រុក គឺជា​កត់ត្រា​ចំណូល​ទទួលបាន​ពី​ពន្ធដារ និង​ពន្ធគយ​ក្នុងប្រទេស។ ចំណូល​សារពើពន្ធ​ក្នុងស្រុក មានដូចជា៖ ពន្ធ​ផ្ទាល់ (ពន្ធ​លើ​ផលទុន ប្រាក់ចំណេញ) គឺជា​ចំណូល​មកពី​ការបង់ពន្ធ​លើ​ផលទុន ប្រាក់ចំណេញ​របស់​រូប​វន្ត​បុគ្គល និង​នីតិបុគ្គល។ ពន្ធលើប្រាក់ចំណេញ (រូបវន្តបុគ្គល) គឺជា​ចំណូល​បានមកពី​ការបង់​ពន្ធលើប្រាក់ចំណេញ​របស់​សហគ្រាស និង​ក្រុមហ៊ុន (រូបវន្តបុគ្គល)។ ពន្ធលើប្រាក់ចំណេញ (នីតិបុគ្គល) គឺជា​ចំណូល​បានមកពី​ការបង់ពន្ធ លើ​ប្រាក់ចំណេញ​របស់​សហគ្រាស និង​ក្រុមហ៊ុន (នីតិបុគ្គល)។

ពន្ធលើប្រាក់បៀវត្ស​រ៍ គឺជា​ចំណូល​បានមកពី​ការបង់ពន្ធ​ប្រាក់បៀវត្សរ៍ ដោយ​បុគ្គលិក​រដ្ឋ ឬ​ឯកជន ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ។ ពន្ធ​លើ​ឈ្នួ​ញច​លន និង​អចលនទ្រព្យ (រូបវន្តបុគ្គល) គឺជា​ចំណូល​មកពី​ការបង់ពន្ធ​លើ​ឈ្នួល​ផ្ទះ ដីធ្លី ផ្ទះសម្បែង និង​ពី​ការជួល​គ្រឿងយន្ត (រូបវន្តបុគ្គល)។ ពន្ធ​លើ​ឈ្នួ​ញច​លន និង​អចលនទ្រព្យ (នីតិបុគ្គល) គឺជា​ចំណូល​មកពី​ការបង់ពន្ធ​លើ​ឈ្នួល​ផ្ទះ ដីធ្លី ផ្ទះសម្បែង និង​ពី​ការជួល​គ្រឿងយន្ត (នីតិបុគ្គល)។

ពន្ធ​ប្រយោល គឺជា​ចំណូល​ទទួលបាន​ពី​ការបង់អាក​រលើ​ផលរបរ និង​អាករ​លើ​តម្លៃបន្ថែម។ អាករ​នេះ​អាច​ត្រូវបាន​ប្រមូល​គ្រប់​រូបភាព នៃ​ដំណើរ​ផលិតកម្ម ការ​ចែកចាយ​ទំនិញ​ឬ​សេវា ដែល​ផលិត​នៅក្នុង​ប្រទេស ឬ​នាំចូល​ពី​បរទេស។ អាករ​លើ​ផលរបរ គឺជា​ចំណូល​បានមកពី​ការបង់អាករ លើ​ផលរបរ​របស់​សហគ្រាស​នៅក្នុង​របប​ម៉ៅការ។ អាករ​លើ​តម្លៃបន្ថែម គឺជា​ចំណូល​បានមកពី​ការបង់អាករ​បន្ថែម​លើ​តម្លៃ​ទំនិញ ឬ​សេវាកម្មផ្សេងៗ ដោយ​សហគ្រាស​ដែល​ផលិត​ទំនិញ ឬ​ចែកចាយ​ទំនិញ និង​សេវាកម្ម​ទាំងនោះ​នៅក្នុង​ប្រទេស។

អាករ​លើ​តម្លៃបន្ថែម​របប​នាំចូល (សហគ្រាស​ប្រេងឥន្ធនៈ) គឺជា​ចំណូល​បានមកពី​ការបង់អាករ​បន្ថែម លើ​តម្លៃ​ប្រេងឥន្ធនៈ ដែល​បាន​នាំចូល។

អាករ​លើ​តម្លៃបន្ថែម របប​នាំចូល (សហគ្រាសផ្សេងទៀត) គឺជា​ចំណូល​បានមកពី​ការបង់អាករ​បន្ថែម​លើ​តម្លៃ​ទំនិញ ឬ​សេវាកម្មផ្សេងៗ ក្រៅពី​ប្រេងឥន្ធនៈ​ដែល​បាន​នាំចូល។ អាករ​លើ​តម្លៃបន្ថែម របប​នាំចូល​ទំនិញ​ជា​សម្ភារៈ​កសិកម្ម (ជា​បន្ទុក​របស់​រដ្ឋ) គឺជា​ចំណូល​បានមកពី​អាករ​លើ​តម្លៃបន្ថែម លើ​ការ​នាំចូល​ទំនិញ​ជា​សម្ភារៈ​កសិកម្ម (ការកត់ត្រា​ជា​ចំណូល​ថវិកា​ក្នុង​អនុ​គណនី​នេះ គឺ​ដើម្បី​មាន​តុល្យភាព​រវាង​ចំណាយ​ថវិកា​ដែលជា​បន្ទុក​របស់​រដ្ឋ)។

អាករ​ពិសេស គឺជា​ចំណូល​ទទួលបាន​ពី​ការបង់អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន ដែល​បានកំណត់​ទាំង​របប​ផ្ទៃក្នុង និង​របប​នាំចូល។ អាករ​ពិសេស​នេះ អាច​ត្រូវបាន​ប្រមូល​តាម​កម្រិត​ណាមួយ​នៃ​ផលិតកម្ម ឬ​ការ​ចែកចាយ និង​ត្រូវបាន​គណនា​តាមរយៈ​តម្លៃ ទំងន់ កម្លាំង ឬ​គុណភាព​នៃ​ផលិតផល ដូចជា​ពន្ធ​លើ​ស្ករ បារី ថ្នាំជក់ ស្រា ប្រេងឥន្ធនៈ អាករ​លើ​អគ្គិសនី ឬ​ហ្គាស។ល។

អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន គឺជា​ចំណូល​បានមកពី​ការបង់អាករ​ពិសេស​លើ​ទំនិញ ដែល​ផលិត ឬ​ចែកចាយ​នៅក្នុង​ប្រទេស។ អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន របប​នាំចូល (សហគ្រាស​ប្រេងឥន្ធនៈ) គឺជា​ចំណូល​បានមកពី​ការបង់អាករ​ពិសេស​លើ​ប្រេងឥន្ធនៈ​ដែល​បាន​នាំចូល។ អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន របប​នាំចូល (សហគ្រាសផ្សេងៗទៀត) គឺជា​ចំណូល​បានមកពី​ការបង់អាករ​ពិសេស លើ​ទំនិញផ្សេងៗទៀត ក្រៅពី​ប្រេងឥន្ធនៈ​ដែល​បាន​នាំចូល ដូចជា អាករ​ពិសេស លើ​ការ​នាំចូល​ស្រា បារី។ល។

អាករ​ពិសេស​លើ​សេវា​មួយចំនួន គឺជា​ចំណូល​បានមកពី​ការបង់អាករ​ពិសេស​លើ​សេវា​មួយចំនួន​នៅក្នុង​ប្រទេស។ អាករ​សម្រាប់​បំភ្លឺ​សាធារណៈ គឺជា​ចំណូល​ទទួល​បានមកពី​ការបង់ពន្ធ​លើ​ការលក់​ស្រា ស្រា​បៀ និង​បារី ដែល​ផលិត​មកពី​បរទេស និង​ផលិតផល​ក្នុងស្រុក នៅក្នុង​មណ្ឌល​ដែនដី​រាជធានី-ខេត្ត សម្រាប់​ចំណាយ​ការបំភ្លឺ​សាធារណៈ។អាករ​លើ​សេវា​ដែល​បានកំណត់ គឺជា​ចំណូល​ទទួលបាន​ពី​ការបង់អាករ លើ​សេវា​ដែល​បានកំណត់​ដូចជា អាករ​លើ​កាស៊ីណូ អាករ​លើ​ឆ្នោត អាករ​លើ​ល្បែងភ្នាល់ផ្សេងៗ អាករ​លើ​អាកាសយានដ្ឋាន អាករ​លើ​ការ​ស្នាក់នៅ និង ពន្ធ​សត្តឃាត។ អាករ​នេះ​ត្រូវបាន​គណនា​លើ​លាភការ​នៃ​សេវា​ពិសេស និង​អាករ​លើ​ល្បែង​ចៃដន្យ ល្បែងភ្នាល់ និង​ការទទួលបាន​ពី​កាស៊ីណូ។ល។ ៕

ដំណឹង​ល្អ! ផ្សារ​ទំនើប Big C តម្លៃ ១០លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត នឹង​សាងសង់នៅ​ចុង​សប្តាហ៍​នេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ គំរោង​ផ្សារ​ទំនើប Big C តម្លៃ១០លាន​ដុល្លារ​អាមេរិក នៅ​ទីក្រុង​ប៉ោយប៉ែត នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២៥ មករា​ខាងមុខ​នេះហើយ បន្ទាប់ពី​គំរោង​នេះ​ទទួលបាន​ការអនុម័ត​ពី​រដ្ឋាភិបាល​កម្ពុជា។

អ្នកវិនិយោគ​ក្នុងស្រុក លោក​សួង សុខ​ហ៊ាង បាន​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រា​មនា​ព្រឹក​ថ្ងៃទី២១ មករា​នេះ​ថា ផ្សារ​ទំនើប​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២១ មករា​នេះ និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល៦ខែ។ លោក​បន្តថា ផ្សារ​ទំនើប​នេះ​នឹង​ទទួលបាន​ជោ គ​ជ័យ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ភាពល្អប្រសើរ និង​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង​នេះ​បាន​កើនឡើង​ជាង២០ម៉ឺន​នាក់ ពិសេស​ក្រុង​ប៉ោយប៉ែត​មិនទាន់មាន​ផ្សារ​ទំនើប​ច្រើន​នៅឡើយ។

លោក​បន្តថា “តាម​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ថៃ​បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី២,៥ហិកតា ក្នុងនោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ១,៥ហិកតា និង​ដី១ហិកតា​ទៀត​បំ​រ៉ុង​ទុក​សម្រាប់​ចំណត​យានយន្ត។ លោក​បន្តថា “ផ្សារ​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្ថិត​នៅជាប់​គំរោង Empire”។

ក្រុង ប៉ោយប៉ែត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់ ក្នុងនោះ​អ្នកវិនិយោគ​អន្តរជាតិ​មាន​ប្រមាណ៥ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​លឿន ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ។ បច្ចុប្បន្ន​មាន​គំរោង​ខុន​ដូ​ជាច្រើន​កំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​នេះ​មានការ​ផ្លាស់ប្តូរ​ទាំងស្រុង។

យោងតាម ទិន្នន័យ​ពី​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អាគារ​កំពស់​ចាប់ពី៥ដល់​ជាង២០ជាន់ ចំនួន៦០អាគារ​ហើយ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​ប៉ោយប៉ែត​កំពុងមាន​ការរីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ពិសេស​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គំ​ពុង​រៀបចំ​សាងសង់ ព្រលានយន្តហោះ​ឡើងវិញ ដែល​តាម​គំរោង​ក្រុមហ៊ុន​នេះ នឹង​សាងសង់​ព្រលានយន្តហោះ​នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ។

លោក​បន្តថា “ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ និង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រុង​កាន់តែ​ល្អប្រសើរ ពិសេស​ផ្លូវ​ក្នុង​ក្រុង​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅក្នុង​ទីក្រុង​នេះ​កើនឡើង​យ៉ាងខ្ពស់”៕

The $ 240 million Gold Towner42 to complete by end of 2019

0

By Siev Meng

PHNOM PENH, The $ 240 million Gold Tower42 commercial building has been now installing the luxurious gold coloring glass and scheduling to successfully complete at end of this year. It will become one of the landmarks in Phnom Penh.

The Gold Tower42, a mixed-commercial building with shopping centers, office spaces, condominiums, hospitals and many others services. These projects yet to open for sale while the construction accelerates to completely finish and fully operate by end of 2019.

It is 192 meters high at the completion and Gold Tower42 will be the first tallest structure in Phnom Penh for 2019 as the others remains under construction.

President of YUNWOO Cambodia, Mr. Kim Tae Yeon spoke at the construction re-opening event late last year that the 1st disbursement was $ 100 million and require another $ 140 million to complete the rest of project by end of 2019. The building occupied with shopping malls, office spaces and total 399 units of condominiums.

In 2010 The Gold Tower 42 been suspended after only completed the 31st floor. The Hongtao Decoration and China-based construction company Waiman Construction & Engineering then awarded a new contract from YUNWOO to work on the remaining project.

សម្តេច​តេ​ជោ ប្តេជ្ញា​ពង្រីក​ទីផ្សារ​ឱ្យបាន​ទំ​លំ​ទូលាយ ខណៈ​សហភាព​អឺរ៉ុប​កំពុង​យកពន្ធ​ពី​ការ​នាំចូល​អង្ករ​កម្ពុជា

0

ដោយ ​វុត្ថា

ប៉េកាំង៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានបង្ហាញ​ម​ហិ​ច្ឆិ​តា​ក្នុងការ​ព​ង្រី​ទីផ្សារ​កម្ពុជា​ឪ្យ​បាន​ទំ​លំ​ទូលាយ​ជាពិសេស​ទៅកាន់​ព្រ​ទេស​ចិន ខណៈដែល​សហភាព​អឺរ៉ុប​បាន​នឹង​កំពុង​ទា​ពន្ធ​ពី​ការ​នាំចូល​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ខ្លួន​កាលពីពេលថ្មីៗនេះ។

សម្តេច​តេ​ជោ នៅក្នុង​ជំនួប​សំណេះសំណាល និង​សួរសុខទុក្ខ​កូនក្មួយ​និស្សិត​ចំនួន ៤៦៨នាក់ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី ២០ ខែមករា ម្សិលមិញ​នេះ បាន​ឪ្យ​ដឹងថា នេះ​ជា​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី ៦ ហើយ​ដែល សម្តេច បាន​អញ្ជើញ​មកកាន់​ប្រទេស​ចិន ដោយ​មិន​រាប់បញ្ចូល​ទស្សន​កិច្ចកា​រងារ​ជាង ១១ លើក​មុន​ទៀត។ តាមរយៈ​ទស្សនកិច្ច​ទាំងនេះ គឺ​បាន​រិត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​រឹងមាំ​ខ្ពស់​ឡើង​ថែមទៀត។

នៅក្នុង​ទស្សនកិច្ច​ផ្លូវកា​នៅពេលនេះ​គឺ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ខិតខំ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និង​ទេសចរណ៍។ នៅក្នុង​ឆ្នាំ ២០១៧ យើង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ ១.២ លាន​នាក់ ហើយ​នៅ​ឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរ​ចិន​បាន​កើន​ឡើងដល់ ១.៩លាន​នាក់។ កាលពី​ឆ្នាំមុន សម្តេច​តេ​ជោ គ្រោង​ចង់បាន​ទេសចរ​ចិន​ប្រមាណ ០.០១% តែ​ចាប់ពី​ឆ្នាំ ២០១៩ នេះ គឺ​កម្ពុជា​ចង់បាន​ទេសចរ​ចិន​យ៉ាងហោចណាស់ ០.០៥% នៃ​ចំនួន​ប្រជាជន​ចិន ១,៣០០ លាន​នាក់។

ជាមួយគ្នានេះដែរ គឺ​កម្ពុជា​ត្រូវខិតខំ​បើក ពង្រីក និង​ពង្រឹង​ទីផ្សារ​អោយបាន​ច្រើន​ថែមទៀត​ក្រៅពី​ទីផ្សា​អាមេរិក និង​អ៊ឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា​ចេញ​ក្រៅ ដូចជា​នៅក្នុង​ប្រទេស​ចិន, អាហ្វ្រិក, ម​ឈ្ឈឹ​ម​បូព៌ា និង​កូរ៉េ​ជាដើម។ សព្វថ្ងៃនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ក៏បាន​កើនឡើង​ដល់ ៥,៦០០លាន​ដុល្លារ​ហើយ។ មិត្ត​ចិន​គឺ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស និង​វា​រី​អគ្គីសនី ជាដើម។

ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​អំពី​ស្ថានការណ៍​ពិភពលោក​ដល់​និស្សិត​អោយបាន​យល់ដឹង ហើយ សម្តេច បាន​មានប្រសាសន៍ថា ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល​ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា គឺ​កម្ពុជា​មិនអោយ​ពលរដ្ឋ​ខ្លួន​ដាច់​បាយឡើយ។ សម្តេច​នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេសជាតិ​អោយបាន​រឹងមាំ។

សហភាព​អឺរ៉ុប​បានចាប់ផ្តើម​យកពន្ធ ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី១៨ មករា ទៅកាន់​សហភាព​អឺរ៉ុប ព្រោះ​ការនាំ​ចូល​អង្ករ របស់​ប្រទេស​ទាំងពីរ បានធ្វើ​ឲ្យ​ខូចខាត ដល់​សេដ្ឋកិច្ច​អ្នក​ផលិត​អឺរ៉ុប។ ការសម្រេច​គិត​ពន្ធ​នេះ ធ្វើឡើង​តាម​សំណើ​របស់ រដ្ឋាភិបាល​អ៊ីតាលី ដែល​គាំទ្រ​ដោយ​បណ្ដា​រដ្ឋ ជា​សមាជិក​កំពុង​ដាំ​ដុះ​ស្រូវ នៅ​សហភាព​អឺរ៉ុប​ផ្សេងទៀត​រួមមាន៖ អេ​ស្ប៉ា​ញ បារាំង ព័រ​ទុយ​ហ្គា​ល ក្រិ​ក ហុង​គ្រី រូ​ម៉ា​នី និង​ប៊ុលហ្គារី ។

យោងតាម​សេចក្ដីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ១៧ មករា ឆ្លើយតប​នឹង​សេចក្ដី ប្រកាស​របស់​សហភាព​អឺរ៉ុប ស្ដីពី​វិធានការ​ការពារ​ទីផ្សារ ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ​នាំ​ចេញពី​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម មានការ​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីសម្រេច​នេះ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ដ៏​ល្អ រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប ។

ក្រសួងពាណិជ្ជកម្ម​បន្តថា ការសម្រេច​ដាក់​វិធានការ ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ​ដែលមាន ប្រភពដើម​មកពី​កម្ពុជា មាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ​ដែល​កំពុង​ជាប់​បំពុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បានផ្ដល់​ប្រាក់កម្ចី​ដល់​ពួកគាត់ ។

ក្រសួង​បញ្ជាក់ថា “ក្រសួងពាណិជ្ជកម្ម កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់ សេចក្ដីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្តធ្វើ​ការតវ៉ា ជាមួយ​សេចក្ដីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្ដីសម្រេច ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និង​ប្រជាពលរដ្ឋ១៦លាន​នាក់ អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យឡើងវិញ នូវ​ការសម្រេច​របស់ខ្លួន ដោយ​ផ្អែកលើ​វិធានការ ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​កិច្ចសហប្រតិបត្តិការ​ល្អ ជា​ប្រពៃណី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប៕

មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ២៤០លានដុល្លារGold Tower42នឹងបញ្ចប់ការ សាងសង់នៅចុងឆ្នាំនេះ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ៖​ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ២៤០លាន​ដុល្លារGold Tower42 បាននិងកំពុងបំពាក់កញ្ចក់ព៌ណមាសដ៏ឆើតឆាយ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ហើយវាបាននិងកំពុងក្លាយជាLandmar​kមួយនៃក្រុងភ្នំពេញ។


មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយ​មានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត តែយ៉ាងណាក៏ដោយការប្រកាសលក់គំរោងនេះជាថ្មី មិនទាន់បានធ្វើនៅឡើយទេ ខណៈការស្ថាបនាបាននិងកំពុងញាប់ដៃញាប់ជើង ដើម្បីឲ្យអាគារនេះបញ្ចប់និងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៩នេះ។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ ជាថ្មីកាលពី​ចុង​ឆ្នាំមុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។


ក្រុមហ៊ុន YUNWOOបាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះWaiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ៕

តើអ្នកបានដឹងពីប្រវត្តិEiffel Towerរបស់បារាំងហើយឬនៅ?

0

​ដោយ វុត្ថា
​ភ្នំពេញ: នៅពេលលើកឡើងពីតួអេហ្វែល ឬ Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel មនុស្សទូទាំងពិភពលោកបានស្គាល់ និងដឹងថា វាស្ថិតនៅក្នុងទីក្រុងប៉ារីស ដ៏រ៉ូមែនទិក នៃប្រទេសបារាំង ដែលធ្លាប់ដាក់អាណានិគមនៅកម្ពុជា។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមបកប្រែក្រៅផ្លូវការទាក់ទងនឹងអាគារដែកដ៏ល្បីល្បាញនេះ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ពីភាពអស្ចារ្យ ការសាងសង់ និងភាពទាក់ទាញរបស់វា។

Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel ត្រូវបានគេសាងសង់ឡើងពីដែកថែបនៅក្នុងតំបន់Cham de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ អគារនេះ ត្រូវបានគេដាក់ឈ្មោះ Eiffel បន្ទាប់ក្រុមហ៊ុនរបស់ស្ថាបត្យករ លោក Gustave Eiffel បានរចនាគូប្លង់ និងសងសង់ប៉មនៃអគារនេះ។ Eiffel Tower បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៨៨៧ និងបញ្ចប់នៅក្នុងឆ្នាំ១៨៨៩ ស្ថិតនៅច្រកចូលមជ្ឈមណ្ឌលតាំងពិព័ណលំដាប់ពិភពលោក ឆ្នាំ១៨៨៩។

ក្រោយពេលសាង​សង់ចប់ ប៉មដែកនេះក៏មានការរិះគន់ពីសំណាក់សីល្បៈករ និងអ្នកជំនាញបារាំងមួយចំនួនផងដែរ ចំពោះការរចនាប្លង់នៃប៉មអគារ។

យ៉ាងណាក៏ដោយ ក្រោយមកវាបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពិភពលោករបស់ប្រទេសបារំាង និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបត្យកម្មកំពូលល្អឯកគ្មានពីររបស់ពិភពលោក។

អគារ Eiffel Tower នេះ មានការទាក់ទាញសម្រាប់អ្នកទេសចរណ៍ជាច្រើនបំផុតក្នុងលោក ដោយគ្រាន់តែឆ្នាំ២០១៥សោះ មានអ្នកទៅលេងកំសាន្តនៅអាគារនេះចំនួន៦.៩១លាននាក់។

កំពូលស្ថាបត្យកម្មពិភពលោកនេះ មានកំពស់៣២៤ម៉ែត្រ ស្ថិតនៅលើទំហំដី១២៥ ម៉ែត្រការ៉េ ហើយវាមានកំពស់ប្រហែលនឹងអគារកំពស់៨១ជាន់ក្នុងទីក្រុងប៉ារីស។

ក្នុងអំឡុងពេលសាងសង់អគារ Eiffel Tower នេះមានភាពល្បីល្បាញប្រហាក់ប្រហែលទៅនឹងវិមាន Washington ដែលក្លាយជាស្ថាបត្យកម្មខ្ពស់បំផុតក្នុងពិភពលោក ដែលបង្កើតឡើងដោយមនុស្ស។

បច្ចុប្បន្ន អគារ Eiffel នេះ មានកំពស់លំដាប់ទីពីរ ដោយខ្ពស់ជាងប្រមាណជា៥.២ម៉ែត្រ ក្នុងប្រទេសបារាំងបន្ទាប់ពីអគារ Millau Viaduct។


អគារនេះមានបីជាន់ សម្រាប់អោយអ្នកទេសចរ ដោយមានភោជនីយដ្ឋាន នៅជាន់ទី១ និងទី ២ ។ នៅជាន់កំពូលខាងលើ ដែលស្ថិតក្នុងកម្រិតកំពស់២៧៦ម៉ែត្រ ជាចំណុចខ្ពស់បំផុត បានបើកជាសាធារណៈសម្រាប់ អ្នកទេសចរណ៍ទិញសំបុត្រចូលទៅទស្សនា ដោយជិះជណ្តើរយន្តពីជាន់ទី១ និងទី២ឡើង ទៅខាងលើកំពូលនៃអគារ​។

ការចូលទៅលេងកម្សាន្តម្តងៗ ក្នុងអគារនេះត្រូវចំណាយក្នុងរង្វង់១០អឺរ៉ូ ក្នុងសំបុត្រមួយ សម្រាប់មនុស្សពេញវ័យនៃជាន់នីមួយៗ៕

អ្នកជំនាញនិយាយពីការដាំដើមលុយ ដើម្បីទាញលុយត្រលប់មកវិញ

0
Business growth concept. Money tree in the middle of green meadow

​ដោយវិន វិទ្យា

​ភ្នំពេញ: ការបណ្តាក់ទុនវិនិយោគទៅលើអ្វីមួយ មិនមែនសុទ្ឋតែទទួលផលចំណេ​ញ ត្រឡប់មកវិញទាំងអស់នោះទេ ជួនកាលខាតបាត់ចុងបាត់ដើម រហូតបិទទ្វារក្រុមហ៊ុនក៏មានដែរ ប្រ​សិនបើយើងមិនបានគិតគូរច្បាស់លាស់។

លោកគង់ តារា ជាគ្រូបណ្តុះបណ្តាលជំនាញផ្នែកលក់ និងជាប្រធានក្រុមផ្នែកលក់របស់គម្រោងអចលនទ្រព្យធំៗក្នុងប្រទេសកម្ពុជា មានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការដាំដើមលុយឱ្យរីកលូតលាស់លឿនឆាប់រហ័ស គេមិនត្រូវយកលុយទៅដាំឬសន្សំក្នុងកូនជ្រូកនោះទេ ព្រោះការសន្សំឬដាំដើមលុយបែបនេះលុយមិនលូតលាស់ទេ។

ម្យ៉ាងទៀតអ្នកខ្លះចង់ដាំលុយ ឱ្យលូតរីកលូតលាស់បានលឿនឬបានច្រើន បានសម្រេចយកទៅដាក់បញ្ញើនៅធនាគារ ប៉ុន្តែការដាក់ក្នុងធនាគារ គឺទទួលបានការប្រាក់ទាបត្រឡប់មកវិញ ដូចជា(Saving Account ) បានការប្រាក់ចន្លោះពី៣ទៅ៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះលុយមួយរយដុល្លារ បានការប្រាក់៣ដុល្លារឬ៥ដុល្លារត្រឡប់មកវិញប៉ុណ្ណោះក្នុងមួយឆ្នាំ។

ចំណែកអ្នកខ្លះទៀតចង់បានលុយច្រើន បានយកលុយទៅវិនិយោគ ប៉ុន្តែការវិនិ​យោ​គជួនបានប្រាក់ចំណេញច្រើន ជួនខាតបង់ច្រើនក៍មាន មានន័យថាផលចំណេញនិងហានិភ័យនៅដើរទន្ទឹមគ្នាជានិច្ច។

អ្នកជំនាញផ្នែកលក់ខាងលើបន្តថា ដើម្បីឱ្យការដាំដើមលុយរីកលូតលាស់បានលឿន អ្នកជំនួញគួរចេះវិនិយោគទៅលើខ្លួនឯងជាមុន មានន័យថាត្រូវរៀនឱ្យចេះច្បាស់នូវចំណេះ ជំនាញដែលខ្លួនចង់ធ្វើឬវិនិយោគទៅលើវិស័យអ្វីមួយ ពិសេសត្រូវឈ្លាសវៃ ចេះប៉ាន់ប្រមាណច្បាស់លាស់១០០%ទៅលើអ្វីមួយ កុំពឹងផ្អែកទាំងស្រុងទៅលើការវិនិភាគរបស់គេ ព្រោះថាមានតែខ្លួនយើងទេ ដែលដឹងច្បាស់ពីអ្វីដែលយើងចង់ធ្វើ។

ត្រឡប់មកវិញ ការវិនិយោគទៅលើវិស័យណាមួយក៏បាន ឱ្យតែយើងមានជំនាញច្បាស់​លាស់ ដូចជា នៅក្នុងយុគសម័យអចលនទ្រព្យបច្ចុប្បន្ន មានអ្នកខ្លះយកលុយទៅវិនិយោគលើដីទទួលបានប្រាក់ចំណេញច្រើន ក្លាយជាមហាសេដ្ឋីក៏មាន។ ទន្ទឹមនឹងនោះក៏មានអ្នកខ្លះខាងបង់ដោយសារដីធ្លីក៏ច្រើនដែរ ដោយសារមិនចេះមើលទីតាំងភូមិសាស្រ្តច្បាស់លាស់ ជួនគិតថាដីតម្លៃទាបទិញទៅបានចំណេញច្រើន ប៉ុន្តែមិនបានមើលទីតាំងភូមិសាស្រ្ត ទិញហើយលក់មិនចេញកប់លុយចោលរាប់ឆ្នាំក៏មានដែរ៕

ការប្រកាសលក់គម្រោងថ្មី“អាម៉ូរីប្រាំពីរមករា”ទទួលបានការគាំទ្រលើសការរំពឹងទុក

0

​ដោយគង់ សូរិយា
​ភ្នំពេញ៖​ គំរោងលំនៅដ្ឋានប្រណីត និងដីឡូត៍ស្ថិតនៅស្របតាមផ្លូវជាតិលេខ៦អា​ដែលស្ថិតនៅលើផ្ទៃដីជាង៣០ហិកតា បានប្រកាសលក់កាលពីចុងសប្តាហ៍មុន ជាមួយនឹងការគាំទ្រពីអតិថិជនលើសការំពឹងទុក។

ពិធីសម្ពោធលក់គំរោងនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ មកតាកន្លងមកនេះដោ​យ​បានប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវជាច្រើនរយនាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។

លោកសួន វិរៈតារា​ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា “នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។​ ដោយហេតុនេះក្រុមហ៊ុនអាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខា​ន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម”។

ដោយឡែកចំពោះគម្រោងដំបូង “អាម៉ូរី៧មករា” លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួន ស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។

គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះ​ករបំផុត​ក្នុងរាជធានី​ភ្នំពេញ។

ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។

កាលពីថ្ងៃទី១៩មករាកន្លងមក គម្រោងនឹងធ្វើការលក់ជាដំណាក់កាល ដែលតំណាក់ទី១ របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើស ដូចជា៖ ជម្រើសទី១ ដីទំហ៊ំ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។

ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្រប ជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ ដោយគ្មានការប្រាក់រហូតដល់រយះពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនបានលក់អស់ប្រមាណ៥០%លើ​សពីការរំពឹងទុក។ អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយរីករាយ ដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូតិ៍ថែមដី១ឡូតិ៍។

អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុង ទៅលើវិស័យអចលនទ្រព្យ ដែ​លរួមមាន​ការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយ​តម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។ល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក​ ទូរសព្ទ៖ 089 999 996៕

ដំណឹងល្អ! ផ្សារ​ម៉ាក្រូ​សាខា​ទី២​នៅ​សៀមរាប​នឹង​បេីក​ដំណើរ​ការ​នៅថ្ងៃទី25 ខែមករាខាងមុខនេះ

0

ភ្នំពេញ:​ ផ្សារ​ម៉ាក្រូ សាខាទី២ ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប គ្រោងសម្ពោធដាក់អោយដំណើរជាផ្លូវការនៅថ្ងៃទី25ខែមករាពោលនៅសប្តាហ៍​ក្រោយ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នូវ​ដំណើរការ​អាជីវកម្ម ផ្សារ Makro ទី១ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញកាល​ពី​ចុង​ឆ្នាំ​២០១៧កន្លងមកនេះ។

យោង​តាម​ប្រភពពីក្រុមហ៊ុនបានឲ្យ​ដឹង​ថា ផ្សារ​ម៉ាក្រូ សាខា​ទី២ នេះ នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ការចូលរួម​ពី​គណៈអធិបតី សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​​ការពារ​ជាតិ រួមទាំង​គណៈគ្រប់គ្រង​ផ្សារ​ម៉ាក្រូ និង​អ្នក​ជំនួញ​ល្បីៗ​ជា​ច្រើន​រួប​ទៀត។

ផ្សារ​ម៉ាក្រូ គឺ​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ ជា​ការ​បោះទុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់​កាប់​ភាគហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែល​គ្រប់គ្រង​កាន់​កាប់​ដោយ​មហាសេដ្ឋី​លេខ១ របស់​ប្រទេស​ថៃ គឺ​លោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៧០​ភាគរយ។

ផ្សារ​នេះ ស្តុក​លក់​ទំនិញ​បោះដុំ​រហូត​ដល់​ជាង ១​ម៉ឺន​មុខ ហើយ​ផ្សារ​នេះ ត្រូវគេ​មើល​ឃើញ​ថា នឹង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ សម្រាប់​វិស័យ​លក់​រាយ​នៅ​កម្ពុជា៕