The condominium reaches almost 15000 units completion

0

By Kong Soriya

PHNOM PENH, A new research reports that end of 2018, eight condominium projects completed and 2234 units were ready in the market.

Last week CBRE Cambodia’s survey report showed 12000 units entered the market so far up to end of 3rd quarter and the amount now reached to nearly 15000 units by end of 2018. Same reports also stated new 8 condominium projects total about 2234 units were 18.9% increased between the 3rd and 4th quarter.

Number of construction projects approval dropped by 19% in 2018 with only 2867 investment project compare to 2017, 3052 projects.2018 investment valued $ 5200 million versus $ 6400 million invested in 2017.
CBRE country director, Ms. An Sothida believes the condominium market is still in the positive improvement although suppliers are increasing and because buyer trending has been changing much. They only prefer to invest in the condominium and construction projects which are completed or about to complete rather than the new born project.

Mr. Chrek Soknim, President of Cambodia Valuer and Estate Agent Association (CVEA) said condominium market grows slow and requires more time while condo living is unpopular yet to local people, but believe that in 5 to 7 years the market will be changed as more local people will turn to live in condo.

Another survey research by Urban Living Solution expect that in 2025, population in Phnom Penh city will be about 4.5 to 5 million, vehicle increased, traffic issue, high price real estate, better living quality technology and a better awareness of the people, condo will be the best option.

សម្តេច​តេ​ជោ៖ កម្ពុជា ចិន នឹង​ពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅ​ថ្ងៃអាទិត្យ ទី២០ ខែមករា ស្អែក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​រយៈពេល ៣ថ្ងៃ (២០-២៣ មករា ២០១៩) ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ សម្តេច​តេ​ជោ​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

សម្តេច​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​ថា “នៅក្នុង​ឱកាស​នោះ យើង​នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ” ។

សម្តេច​បន្តថា “អនុស្សារណៈ​និង​កិច្ចព្រមព្រៀង​មួយចំនួន​ត្រូវបាន​ពង្រាង​រួចហើយ សម្រាប់​ចុះហត្ថលេខា​ជាមួយ​ភាគី​មិត្ត​ចិន”។

សម្តេច​តេ​ជោ​បានចាត់ទុក​មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា​មកទល់​សព្វថ្ងៃនេះ។ កម្ពុជា សូម​អរគុណ​មិត្ត​ចិន ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ៕

Anloung Chen Island’s land Price Jumps High

0

By Kong Soriya

PHNOM PENH, The royal government recently announced to break ground the 3rd ring road together with another 2 bridges project crossing Bassac river and Island called Anloung Chen, Kandal province. Land price now on the island surprisingly jump high.

On 16th January, Mr. Chhrin Chreang, chairman of the Anloung Chen district council said that the land price was about $ 1000 per plot (1000 square meters), but has now sharply risen up to about $ 80 to $ 100 per square meter after the proclamation by Samdech Techo Hun Sen at the 3rd ring road groundbreaking ceremony.

Mr. Chreang added that land dealers are ready to cash out anytime if the villagers willing to sell their land, but he believes mostly they don’t want to sell their home and farmland and stay on checking others.

Mr. Yin Leangkong, Vice Chairman of the Cambodia Valuer and Estate Agent Association (CVEA) states that he is not surprised at all about the risen price as the infrastructure development simply costs the price high. He also adds government’s infrastructure investment not only help the real estate sectors but also the economic growth, cutting the poverty and shrinking the gap between urban and rural development.

Mr. Leangkong believes that there are a numbers of factors to help growing land price such as peace, economic growth, FDI (foreign direct investment) and a clear government’s development master plan.

Government renews One-Time registration tax policy this year

0

By Vutha

PHNOM PENH, This year, the Royal government through the General Department of Taxation remains applying a “one-time registration tax policy” to all property ownership transferring or property possession and either unregistered (no title) or registered properties (title).

In the letter of agreement of Mr. Kong Vibol, Delegate of the Royal Government of Cambodia In-Charge as Director General of General Department of Taxation, Cambodia sent to Ministry of Economy and Finance on 18th January stated:”Many cases, we’ve seen the fact that last property buyers will cover the registration tax fee from all the previous ownership, thus Director Genenearl of General Department of Taxation made a request to Ministry of Economy and Finance, dated 4th Decmber 2018, letter no: 18602 .អពដ to extend the one-time registration tax policy which has been expired since 31st December 2018.

In the same letter, Ministry agreed and already sent a honor request to Samdech Techo Hun Sen by letter no: 136 សហវ.អពដ dated 10th January 2019 asking for a renew principle approval.

In 2018, Cambodia Prime Minister, Samdech Techo Hun Sen approved the principle which waived the successive registration tax fee and applied the one-time registration tax fee instead.

Samdech Techo Hun Sen expressed that this could simplify to all the last property buyers avoiding the successive registration tax payment in the property transferring process.

Samdech Techo Hun Sen also agreed to apply one-time registration tax principle approval to the commune and district level and the authorities must publish it widely.

ចំនួន​ខុន​ដូ​បញ្ចប់​ការសាងសង់​បាន​កើនឡើង​ជិត​ដល់ ១៥០០០យូ​នី​ត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ របាយការណ៍​សិក្សា​ថ្មី​មួយ​បាន​រកឃើញថា ខុន​ដូ​ចំនួន៨គំរោង​បានបញ្ចប់​ការសាងសង់ និង​ផ្ទះ​ចំនួន ២២៣៤យូ​នី​ត​បាន​ដាក់ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ២០១៨ ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia ដែល​បានបង្ហាញ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា គិត​ពីមុន​រហូតដល់​ដំណាច់ត្រីមាស​ទី៣ ចំនួន​ខុន​ដូ​ជាង ១២,០០០យូ​នី​ត​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ ដូច្នេះ​បើ​គិត​បញ្ចូល​ទាំង​យូ​នី​ត​ដែល​បានបញ្ចប់​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ២០១៨ បានធ្វើ​ឲ្យ​ចំនួន​យូ​នី​ត​ខុន​ដូ​កើន​ឡើងដល់​ប្រមាណ១៥០០០យូ​នី​ត​នៅក្នុង​ទីផ្សារ។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ខុន​ដូ​ថ្មី​សរុប៨ ដែលមាន​ប្រហែល២ ២៣៤យូ​នី​ត បាន​កើនឡើង​សរុប១៨,៩ ភាគរយ​ភាគរយ​រវាង​ត្រីមាស​ទី៣និង​ទី៤ ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ចំនួន​គម្រោង​សំណង់​ដែល​អនុម័ត​រួច​បាន​ធ្លាក់ចុះ១៩ ភាគរយ​នៅ​ឆ្នាំ ២០១៨ ដោយមាន​គម្រោង​វិនិយោគ២៨៦៧ ធៀប​នឹង​គម្រោង៣០៥២កាលពី​ឆ្នាំ ២០១៧ ។

ការវិនិយោគ​សរុប​លើ​គម្រោង​សំណង់​នៅ​ឆ្នាំមុន មាន​ចំនួន​សរុប៥,២០០លាន​ដុល្លារ ធ្លាក់ចុះ​ពី ៦៤០០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧ ។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​នៅតែមាន​សញ្ញា​ល្អប្រសើរ ទោះជា​ចំនួន​ផ្គត់ផ្គង់​កើនឡើង​ក្តី ប៉ុន្តែ​និន្នាការ​អ្នកទិញ​បាន​ផ្លាស់ប្តូរ​ច្រើនជាង​មុន ដោយ​ពួកគេ​វិនិយោគ​លើ​ខុន​ដូ​ដែល​បញ្ចប់​ការសាងសង់ និង​ជិត​បញ្ចប់​ការសាងសង់​ជាជាង​ពួកគេ​ទិញ​ខុន​ដូ ដែល​ទើបតែ​ប្រកាស តែ​មិនទាន់​សាងសង់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​កំពុង​វិវត្តន៍​រក​សញ្ញា​ល្អប្រសើរយឺតៗ ដែល​ត្រូវការ​ពេលវេលា​បន្ថែមទៀត ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ មិនទាន់​ពេញនិយម​រស់នៅ​តាម​ខុន​ដូ​នៅឡើយ ប៉ុន្តែ​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ទីផ្សារ​ខុន​ដូ​នឹង​ផ្លាស់ប្តូរ ដោយ​ប្រជាជន​ខ្មែរ​កាន់តែច្រើន​នឹង​រស់នៅ​ខុន​ដូ។

ការសិក្សា​របស់​ក្រុមហ៊ុន Urban Living Solution បាន​រកឃើញថា នៅ​ឆ្នាំ២០២៥ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ នឹង​កើន​ដល់៤,៥ ទៅ៥លាន​នាក់ ពេលនោះ​ប្រជាជន​នឹង​រស់នៅ​ខុន​ដូ​កាន់តែច្រើន ដោយសារ​កំនើន​យានយន្ត នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ តម្លៃ​អចលនទ្រព្យ​កើនឡើង​ខ្ពស់ ការរីកចម្រើន​បច្ចេក​វិទ្យា​ធ្វើ​ឲ្យ​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង និង​កត្តា​ប្រជាសាស្ត្រ ព្រមទាំង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ជាង​មុន៕

កម្សាន្ត! តោះទៅលេងសមុទ្រព្រៃឈើនៅតំបន់អារ៉ែង

0

ដោយ​ វុត្ថា

ភ្នំពេញ៖ អស់លោក អ្នកធ្លាប់តែទៅលេងកម្សាន្ត និងទស្សនាសមុទ្រព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដូចជា នៅសមុទ្រឈើនៅក្នុងខេត្តមណ្ឌលគិរី តែភ្លេចសមុទ្រឈើនៅតំបន់អារ៉ែងដែលមានទេសភាពស្រសបំព្រង និងទាក់ទាញបំផុត។

នេះគឺជាសមុទ្រព្រៃឈើនៅតំបន់អារ៉ែង! ទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់ជាទីបំផុត។ នៅក្នុងតំបន់នេះ មានជីវៈចម្រុះជាច្រើនទៀតដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ យើងការពារព្រៃឈើបាន ការពារជម្រកសត្វព្រៃ។

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធានធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និងភាពរិចរឹលនៃគម្របព្រៃឈើមានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។

បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះ សរុបជិត៦០កន្លែងមានផ្ទៃដីទំហំ៧,៥លានហិកតា ស្ថិតនៅក្រោ​មការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចាត់វិធានការចាំបាច់នានាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅទៀត៕

កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ឌីជីថល​ជា​លើកដំបូង

0

ដោយ​វុត្ថា

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ឌីជីថល​ដ៏​ធំ​ជា​លើកដំបូង​នៅ​កម្ពុជា​ប្រចាំឆ្នាំ២០១៩ នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ការរីកដុះដាល​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក ព្រមទាំង​ការទាក់ទាញ​អ្នកវិនិយោគ​បរទេស​មកកាន់​កម្ពុជា​ឲ្យ​កានតែ​ច្រើនឡើង​បន្ថែមទៀត​លើ​វិស័យ​បច្ចេកវិទ្យា។

លោក កាន់ ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានឱ្យដឹង​នៅក្នុង​ពិធី​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ បញ្ជាក់ថា កម្មវិធី​ពិព័រណ៍ Digital Cambodia 2019 ជា​កម្មវិធី​ឈានមុខ​ប្រចាំឆ្នាំ​លើក​ទី១ របស់​កម្ពុជា ដែលមាន​បំណង​បង្កើត Platform ថ្នាក់ជាតិ ដើម្បី​បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកបដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា និង​បង្ហាញ​អំពី​វឌ្ឍន៍ភាព​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ និង​គតិយុត្ត ផលិតផល និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា-គមនាគមន៍ និង​ព័ត៌មាន ។

លោក​បន្តថា ព្រឹត្តិការ​នេះ​ក៏បាន​បញ្ជ្រាប​អំពី​សារៈសំខាន់ និង​ភាព​មិនអាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន។ ជាងនេះទៅទៀត​នោះ គឺ​បាន​កៀរគរ​គ្រប់​តួរ​អង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា-គមនាគមន៍​និង​ព័ត៌មាន និង​បាន​ជំរុញ​នៅ​សហគ្រិនភាព ឱ្យ​ចូលរួម​អភិវឌ្ឍន៍​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម ។

កម្មវិធី​ពិព័រណ៍ Digital Cambodia 2019 នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដែលមាន​វិទ្យាស្ថាន​ជាតិ NIPTICT ជា​ម្ចាស់​កម្មវិធី ហើយ​មាន​ក្រសួង​ស្ថាប​ន័​រដ្ឋ​ចំនួន ០៦អង្គភាព មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងពាណិជ្ជកម្ម និង ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមាន​ស្តង់​ទាំងអស់​ចំនួន ១៥០ស្តង់ ៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត​នឹង​បើក​ដំណើរការនៅពេលឆាប់ៗនេះ

0

ដោយ ស៊ីវ ម៉េង

ក្រុង​ប៉ោយប៉ែត៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​វិនិយោគ​ទឹកប្រាក់៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗខាងមុខនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន BOONMA HNG Co, Ltdបានទទួល​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នេះ ដើម្បី​វិនិយោគ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​ចំនួន៣៩២បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ៨៣៦កន្លែង។

ក្រុមហ៊ុន​នេះ បានទទួល​ការ​អនុ​ញ្ញា​ត្ត​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​ទៀត ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុងពេលថ្មីៗនេះ ដែល​សរុប​ទុនវិនិយោគ១០០លាន​ដុល្លារ សម្រាប់​គំរោង​វិនិយោគ​ទាំង​បួន​នេះ។

ទីក្រុង​ប៉ោយប៉ែត ជាទី​ក្រុង​វិនិយោគ​ដ៏​លឿន ដោយសារ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ប្រទេស​ថៃ ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៅ​វិនិយោគ​នៅ​តំបន់​នេះ។

រដ្ឋាភិបាល​បានដាក់​ក្រុង​ប៉ោយប៉ែត ជា​តំបន់ឧស្សាហកម្ម​ពិសេស​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ភស្តុភា​កម្ម និង​ជាទី​តាំង​វិនិយោគ​ដ៏​មាន​សក្តានុពល។

ទីប្រឹក្សា​ជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​បណ្ឌិត​ម៉ី កល្យាណ​បាន​ថ្លែងថា ក្រុង​ប៉ោយប៉ែត​មាន​លក្ខណៈពិសេស និង​មានការ​រីកចម្រើន​លឿន ដោយសារ​គោលនយោបាយ​ថៃ​បូក​មួយ បានធ្វើ​ឲ្យ​តំបន់​នេះ​ទាក់ទាញ អ្នកវិនិយោគ​មកពី​ប្រទេស​ថៃ​ជាច្រើន មក​វិនិយោគ​នៅ​តំបន់​នេះ ព្រោះ​ទី១ ជា​តំបន់​ជាប់​ព្រំដែន​ថៃ ដែល​ងាយស្រួល​ក្នុង​ការតភ្ជាប់​លើ​វិស័យ​គមនាគមន៍ ទី២ ដោយសារ​កំលាំង​ពលកម្ម​របស់​កម្ពុ​ជាមាន​តម្លៃ​ទាប ធៀប​ជាមួយ​ប្រទេស​ថៃ ហេតុនេះ​អ្នកវិនិយោគ​មក​វិនិយោគ​នៅ​តំបន់​នេះ ដើម្បី​ធ្វើ​ឲ​ក្យ​តម្លៃ​ផលិត​ទាប និង​ងាយ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​ទី៣ គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាច​បោះទុន​វិនិយោគ១០០ភាគរយ​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា។

លោក​បន្តថា “តាម​ការសិក្សា​បាន​រកឃើញថា​ប្រទេស ដែល​ស្ថិត​នៅជាប់​ប្រទេស​មានការ​រីកចម្រើន​ខ្លាំង នឹងមាន​ការរីកចម្រើន​លឿន​ដូចគ្នា ប៉ុន្តែ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ អ្វីៗត្រូវ​រង់ចាំ​មើល​សិន”៕

ដំណឹង​ល្អ! ទីក្រុង​សៀមរាប​នឹង​ក្លាយទៅជា​ទីក្រុង​ឆ្លាត​ឬ Smart City មុនគេ

0

ដោយ វុត្ថា

ភ្នំពេញ៖ ខេត្តសៀមរាប​នឹង​ក្លាយ​ទី​ក្រុ​ឆ្លាត (Smart City) នាពេលខាងមុខ​និង​ដំបូង​គេ ក្រោយពី​រដ្ឋបាលខេត្ត​មួយ​នេះ​បាន​ជួបប្រជុំ​ពិនិត្យ ពិភាក្សា លើ​ការបញ្ចប់​គម្រោង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ LED បង្កើត​ទីក្រុង​វៃឆ្លាត ខេត្តសៀមរាប ជាមួយ​ក្រុមហ៊ុន Minebea Mistumi ដែលជា​អ្នកអនុវត្ត​គម្រោង។

នៅក្នុង​កិច្ចប្រជុំ​សវនកម្ម បញ្ចប់​គម្រោង ការបំពាក់​អំពូល​បំភ្លឺ​ផ្លូវ LED បង្កើត​ទីក្រុង​ឆ្លាត​កាលពី​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩កន្លងមក លោក​សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹងថា តាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន Minebea Mistumi ក្រោម​កម្មវិធី​នៃ​ការបំពាក់​ប្រព័ន្ធ​អំពូល​បំភ្លឺ​ផ្លូវ LED ជាមួយ​បណ្តាញ​ឥត​ខ្សែ ដែលជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅលើ​ពិភពលោក ដែល​បណ្តាលមកពី​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​បរិយាកាស ដូច្នេះ​ទើបត្រូវ​មាន​វិធានការ​ជាច្រើន​ត្រូវបាន​លើកឡើង ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

លោក​បាន​បន្តទៀតថា ដោយ​បច្ចេកវិទ្យា​ទំនើប រាល់​អំពូល​ភ្លើង​ដែល​បាន​បំពាក់​បំភ្លឺ​នៅតាម​ដង ផ្លូវ​ក្នុង​ក្រុង​សៀមរាប អាច​គ្រប់គ្រង ដោយ​បណ្តាញ​ឥត​ខ្សែ ជួយ​ដល់​ការបិទ បើក​អំពូល​បំភ្លឺ​ផ្លូវ​កាន់​តែមាន​ភាពងាយស្រួល ។ តាមរយៈ​ការអនុវត្ត​គម្រោង JCM នេះ​SRPH បាន​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ គម្រោង​និង​ធ្វើការ​ពង្រីក​អំពូល​បំភ្លឺ​ផ្លូវ ដែល​ប្រើប្រាស់​ថាមពល​មាន​ប្រសិទ្ធិភាព នៅតាម​តំបន់ផ្សេងៗ នាពេល​អនាគត ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Minebea Mistumi និង   រដ្ឋាភិបាល​ជប៉ុន ។

លោក​សុខ ថុល ក៏បាន​លើក​ផងដែរ​ថា ការសាងសង់​មិនអាច​បញ្ចប់​ក្នុង​ឆ្នាំ២០១៨ គឺ​ត្រូវ​ពន្យា​ទៅ​ឆ្នាំ២០១៩ ដោយ​ការបញ្ជាទិញ​ខ្សែភ្លើង​ត្រូវ​ពន្យា ដោយសារ​បញ្ហា​នីតិវិធី​ហិរញ្ញវត្ថុ ។ ដើម្បី​ធានា​នូវ​កិច្ចសហប្រតិបត្តិការ និង​ថែទាំ ក្នុងការ​អនុវត្ត​គម្រោង​JCM ឲ្យ​មាន​ភាពរលូន​ក្នុង​រយៈពេល១០ឆ្នាំ សាលាខេត្ត​សៀមរាប នឹងត្រូវ​រាយការណ៍​ពី​ទិន្នន័យ​ទៅ​រដ្ឋាភិបាល​ជប៉ុន​រយៈ​ពេល១០ឆ្នាំ​ខាងមុខនេះ។

ជាមួយនេះ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នឹង​ធានាថា នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Minebea Mistumi សម្រាប់​ប្រតិបត្តិការ និង​ថែទាំ​ដោយ​រលូន​តាម​តម្រូវការ​របស់ គម្រោង ។ ក្នុងនោះដែរ​លោក​ក៏បាន​លើក​ផងដែរ ពី​ចក្ខុវិស័យ​នាពេល​អនាគត​របស់​ខេត្តសៀមរាប ក្នុងការ​លើកកម្ពស់​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​ក្លាយជា​ទីក្រុង​ស្អាត សុវត្ថិភាព ងាយស្រួល​សម្រាប់​អ្នករស់នៅ និង ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត តាមរយៈ​ធ្វើ​ឲ្យ​ប្រសើរឡើង ក្នុងការ​ឆ្ពោះទៅ​គោលដៅ​ទីក្រុង​វៃឆ្លាត។

លោក​សុខ ថុល​បាន​សំណូមពរ​ដល់​អ្នកអនុវត្ត​ន៍​គម្រោង JCM និង​ក្រុមហ៊ុន Minebea Mistumi ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍​វៃឆ្លាត ក្នុង​ក្រុង​សៀមរាប ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រួមទាំង​សន្តិសុខ​ទៀតផង ។ ដោយមាន​កិច្ចសហការ​រឹងមាំ​ពី​ក្រុមហ៊ុន Minebea Mistumi សាលាខេត្ត​សៀមរាប អាច បញ្ចប់​កា​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។

តាមរយៈ​គម្រោង​នេះដែរ ខេត្ត​ក៏​ធ្វើការ​កែលម្អ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទេសចរណ៍ ឲ្យ​ក្លាយជា​ទីក្រុង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ការអនុវត្ត​សុវត្ថិភាព​ចរាចរណ៍ ដោយ​ពង្រឹង និង​ជួសជុល​ផ្លូវថ្នល់​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​ព្រមទាំង​យកចិត្ត ទុកដាក់​លើ​ការងារ​បរិស្ថាន ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ប្រើប្រាស់​ថាមពល មាន​ប្រសិទ្ធភាព ដូ​ប​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត និង​ការគ្រប់គ្រង​កាកសំណល់​តាម​គ្រួសារ និង​ឧស្សាហកម្ម ដោយ​ធ្វើ​ការណែនាំ​ប្រព័ន្ធ​គ្រប់​គ្រ​កាកសំណល់​វៃឆ្លាត​ផងដែរ៕

ដំណឹងល្អ! បុរី​ប៉េង ហួត​ប្រកា​សលក់៤គម្រោង​បើក​លក់​ព្រម​គ្នា និង​បញ្ចុះតម្លៃ​ពិសេសរហូតដល់ ១០ភាគរយ

0

ដោយ រតនៈ

ភ្នំពេញ៖ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន បុរី ប៉េង ហួត បានសម្រេច​បើក​គម្រោង​ថ្មី៤ព្រម​គ្នា ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស រហូតដល់១០% ដែលមាន​សុពលភាព​ត្រឹម​ដំណាច់ ខែមករា ឆ្នាំ២០១៩ នេះ​តែប៉ុណ្ណោះ។

គម្រោង​ថ្មី​ទាំង៤ ស្ថិតនៅលើ​តំបន់​សក្តានុពល​ខ្លាំង​ដោយឡែក​ពីគ្នា ដែល​រួមមាន គម្រោង​ដឹ​ស្តា​ដាយ​មិន២ ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ(៦០ម៉ែត្រ)។គម្រោង​ដឹ​ស្តា មេ​រា​ហ្គា​ដិ​ន តាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ (ផ្លូវ​ក្រវាត់ក្រុង​ទី២) នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន៣ ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ​ពី​មហាវិថី​សម្តេច​តេ​ជោ(៦០ម៉ែត្រ) គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម ម៉ា​ស្ទើ​រី និង​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម រ៉ូ​ស​វី​ល មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (តំបន់​បឹង​ស្នោរ)។

សម្រាប់​គម្រោង​ថ្មី​ដឹ​ស្តា ដាយ​មិន២ ស្ថិតក្នុង​ទីក្រុង​រណប​ផ្លូវ៦០ម៉ែត្រ គ្របដណ្តប់​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ និង​ជា​គម្រោង​មួយ​ដែល​លេចធ្លោ​ជាងគេ ក្នុង​តំបន់​ពាណិជ្ជកម្ម រួមមាន​ទាំង​ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក ខុន​ដូ ផ្សារ​ទំនើប​ភី​អេ​ច ដាយ​មិន​ផ្លេ​ស សាល​ស​និ្ន​សីទ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍ និង​ប្រារព្ធ​ពិធីផ្សេងៗ រួមទាំង​អគារ​ពាណិជ្ជកម្ម​ផងដែរ។ ក្នុង​តំបន់​នេះ មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួចជាស្រេច មាន​ផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជា​ច្រក​សេដ្ឋកិច្ច ត​ភា្ជ​ប់​ទៅកាន់​ផ្លូវជាតិ​លេខ២ និង​លេខ៣បាន​យ៉ាង​លឿន។

ចំណែកឯ​គម្រោង​ដឹ​ស្តា មេ​រា​ហ្គា​ដិ​ន ជា​គម្រោង​ស្ថិតក្នុង​ទីប្រជុំជន​ថ្មី​មួយ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែលមាន​ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ ពី​មហាវិថី​សម្តេច​តេ​ជោ (៦០ម៉ែត្រ) នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន៣ គ្របដណ្តប់​លើ​ផ្ទៃដី​រហូតដល់៤០ហិច​តា។ គម្រោង​នេះ​ផ្ទាល់ ត្រូវបាន​អភិវឌ្ឍ​ជា​សហគមន៍​ធម្មជាតិ​ពណ៌​បៃតង​មួយ ដែលមាន​សួនច្បារ​ធំ​ទូលាយ  ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម ពោ​ពេញ​ទៅដោយ​ហាង​ទំនិញ សេវាកម្ម និង​អគារ​ពាណិជ្ជកម្ម សម្រាប់​បំពេញតម្រូវការ​ក្នុង​តំបន់។

ចំពោះ​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម ម៉ា​ស្ទើ​រី និង​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម រ៉ូ​ស​វី​ល ជា​គម្រោង​ស្ថិតក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (បឹង​ស្នោរ) តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ដែល​កំពុងតែ​រីកដុះដាល ទៅដោយ​ផ្សារ​ទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាង​ទំនិញ ជាពិសេស​តំបន់​បឹង​ស្នោរ​ផ្ទាល់​តែម្តង។ គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម​នេះ បានប្រែក្លាយ​តំបន់​បឹង​ស្នោរ ក្លាយទៅជា​តំបន់​អភិវឌ្ឍ​ដ៏​សម្បូរបែប​មួយ ដែល​រួមមាន សួន​កម្សាន្ត​បែប​អឺរ៉ុប សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់អគ្គីភ័យ ខុន​ដូ និង​ផ្សា​ទំនើប ថែម​ទៀតផង។

គ្រប់​ប្រភេទ​វីឡា​ក្នុង​គម្រោង​ទាំង៤ ខាងលើ សុទ្ធសឹងតែ​រចនា​ម៉ូដ​ឡើង ដ៏​ល្អ​ឯក​ដែល​ផ្អែកទៅលើ​គុណ​តម្លៃ​នៃ​សោ​ភណ្ឌ​ភាព ជាមួយ​ភាពសមស្រប​ឥតខ្ចោះ​នៃ​ការរួមបញ្ចូល​រចនាបថ​ខ្មែរ និង អឺរ៉ុប ដោយ​ផ្តល់ជូន​នូវ​ភាព​ប្រណិត​ទាន់សម័យ និង​ផាសុកភាព​ក្នុងកា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ។

សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ទាំង៤ខាងលើ សុទ្ធសឹងតែ​ស្ថិតនៅក្នុង​តំបន់​សក្តានុពល មាន​ភាព​ទាក់ទាញ និង​អំណោយផល សម្រាប់​ការរស់នៅ និង​វិនិយោគ​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected] ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ៕