ដំណឹង​រីករាយ! កម្ពុជា​នឹងមាន​ផ្លូវ​រថភ្លើង​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប – ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅ​បាវិត

0

ដោយ រ៉ាវី

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​អនាគត​កម្ពុជា​នឹងមាន​រថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក ស៊ុន ចាន់ថុល បាន​បន្ត​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ឯកជន កំពុងតែ​សិក្សា​ទៅលើ​គ​ម្រោ​វិនិយោគ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក​ម្រឹត​ស្តង់ដារ​អន្តរជាតិ​ចំនួន2ខ្សែ ដោយ​ខ្សែ​ទី1 ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​សៀមរាប និង​បន្ត​ទៅដល់​ព្រំដែន​កម្ពុជា-ថៃ ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក​បន្តទៀតថា បច្ចុប្បន្ន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា មិនអាច​រត់​ក្នុង​ល្បឿន​លឿន​នៅឡើយ​ទេ ដោយសារ​មិនទាន់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ពោលគឺ​ប្រវែង​ទទឹងផ្លូវ​មាន​ត្រឹមតែ១ម៉ែត្រ។ ប្រសិនបើ​ចង់​រត់​ក្នុង​ល្បឿន​លឿន​ត្រូវ​ពង្រីក​ឲ្យ​បាន១.៤៣៥ម៉ែត្រ​ទើប​ស្របតាម​ស្តង់ដារ​អន្តរជាតិ។ ដូច្នេះហើយ​ទើប​មាន​ក្រុមហ៊ុន​ឯកជន ស្នើសុំ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប ហើយ​បន្តទៅ​ក្រុង​ប៉ោយប៉ែត និង​ទៅ​ក្រុង​បាវិត ដែលមាន​ទទឹងផ្លូវ​ប្រវែង១.៤៣៥ម៉ែត្រ។

ទោះជា​យ៉ាងណាក្ដី រដ្ឋាភិបាល​នៅ​មិនទាន់​ឯកភាព​នៅឡើយ ប៉ុន្តែ​ប្រសិន​ក្រុមហ៊ុន​ឯកជន​សាងសង់​ផ្លូវដែក​ជា​ប្រភេទ BOT នោះ​ប្រាកដជា​ឯកភាព​មិន​ខាន។

រថភ្លើង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានលទ្ធភាព​សាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​និង​ខ្សែ​រថភ្លើង​ត្រឹម​ល្បឿន​មធ្យម ជាក់ស្តែង​ដូចជា ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មាន​ល្បឿន​ត្រឹម60គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយឡែក សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន2ខ្សែ ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​សៀមរាប-ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​បាវិត គឺមាន​ល្បឿន100-200គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

អស្ចារ្យ! មហា​យក្ស​ចិន​ដាក់​ប្រើប្រាស់​ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ មហា​យក្ស​ចិន​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​សម្ពោធ​ដាក់អោយ​ដំណើរ​ជា​ផ្លូវការ នូវ​ស្ពាន​ឆ្លងកាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក កាលពីពេលថ្មីៗនេះ ដោយ​ស្ពាន​នេះ​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង ម៉ា​កាវ និង ចិនដីគោក។

ប្រធាន​ធិបតី​ចិន លោក Xi Jinping បានប្រកាស​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​ស្ពាន​ដែល​វែង​ជាងគេ​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​ផងដែរ ។

លោក Xi បានប្រកាសថា “ខ្ញុំ​សូម​ប្រកាសថា ស្ពាន​ត​ភ្ជាប់​ទីក្រុង​ហុងកុង ទីក្រុង Zhuhai និង​ទីក្រុង​ម៉ា​កាវ ដាក់អោយ​ដំណើរ​ចាប់ពីពេលនេះ​តទៅ។

មន្ត្រីជាន់ខ្ពស់​ទីក្រុង​ហុងកុង លោកស្រី Carrie Lam បាន​សម្តែង​ការ​អរគុណ ដល់ លោក Xi ដែល​បាន​ចូលរួម​សម្ពោធ​ដាក់អោយ​ដំណើរ​នូវ​ស្ពាន​នេះ  ហើយ​បាន​កោតសរសើរ​ចំពោះ​ស្ពាន​នេះ​ថា​មាន​សារៈ​សំខាន់បំផុត។

ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​នេះ មាន​ប្រវែង៥៥គីឡូម៉ែត្រ ត្រូវបាន​សេដ្ឋកិច្ចវិទូ​បាន​លើក​ថា នឹង​អាចជួយ​ជម្រុញ​អោយ​វិស័យសេដ្ឋកិច្ច កាន់តែ​រឹង​មុំ​ា​នៅក្នុង​តំបន់​ភូមិសាស្ត្រ និង​នៅក្នុង​ពិភពលោក​រវាង​ទីក្រុង​ហុង និង​ចិនដីគោក។

មិនមែន​មនុស្ស​គ្រប់គ្នា​សុ​ទ្ឋ​តែ​សប្បាយ​ចិត្តនឹង​ស​មិ​ទ្ឋិ​ផល​ដ៏​អស្ចារ្យ​នេះ​ទេ ដោយ​ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​របស់លោក Xi បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ ក្នុងការ​សាងសង់​ស្ពាន​នេះ គឺ​ក្នុង​គោលបំណង​បញ្ចូល​ទីក្រុង​ហុងកុង​ទៅក្នុង​រដ្ឋបាល​របស់​ចិន ហើយ​អាច​នឹង​បាត់បង់​នូវ​ភាព​ឯករាជ្យ និង​សេរីភាព​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ហុងកុង។

ស្ពាន​នេះ​បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០៩ ហើយ​ត្រូវបាន​ពន្យា​ពេល​មួយរយៈ​ដោយសារតែ​កង្វះខាត​ថវិកា និង​មានការ​ស្លាប់​កម្មករ​មួយចំនួន ខណៈ​កំពុង​សាងសង់។

បើទោះបី​មានការ​រិះគន់​យ៉ាងណាក្តី ស្ពាន​នេះ​ត្រូវបាន​គេ​មើលឃើញថា​នឹង​បង្កើន​ពា​ណិ​ជ្ឋ​កម្ម និង​ការកាត់បន្ថយ​ពេលវេលា​ក្នុង​ធ្វើដំណើរ​ឆ្លងកាត់​ពី​ក្រុង​ហុង កុង​មក​ចិនដីគោក៕

ទឹកប្រាក់ 30លាន​ដុល្លារ ត្រូវបាន​បញ្ជា​ទិញក្នុង​ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា រយៈពេល 2ថ្ងៃ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖  ទឹកប្រាក់​ជាង ៣០លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ពី​អ្នកវិនិយោគ ទិញ​គំរោង​អចលនទ្រព្យ​នានា ក្នុង​ពិ​ព៌​ណ​អចលនទ្រព្យ​កម្ពុជា​លើក​ទី៣ ដែល​បានរៀបចំ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ហា​ហ្កា​វើ​លដ៍។

ពិព័រណ៍​អចលនទ្រព្យ​របស់ Realestate.com.kh ក្នុងឆ្នាំនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ការប្រមូលផ្តុំ​អ្នកជំនាញ អាជីវកម្ម និង​អតិថិជន​ដ៏​ច្រើន​សម្បើម គឺជា​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​ល្អ​ជាង​ឆ្នាំមុន ហើយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​បាន​ចំណាយ សម្រាប់ ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។ ធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី ១៩ និង​ថ្ងៃទី ២០ ខែតុលា​ឆ្នាំនេះ ពិព័រណ៍​មាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ ភាគី​ធនាគារ ក្រុមហ៊ុន​សំណង់ ទីប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា មនុស្ស​ជាង៤,០០០នាក់​បាន​ចុះឈ្មោះ ចូលរួម​ពិព័រណ៍​នៅក្នុង​ឆ្នាំ​នេះហើយ យើង​រំពឹងថា​នឹង​ទាក់ទាញ​វិនិយោគិន និង​អ្នកទិញ​អចលនទ្រព្យ​យ៉ាងហោចណាស់​ជាង ៥,០០០នាក់។លោក​បន្តថា ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គឺ​បានបង្ហាញ​ឱកាស​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ការតាំងពិព័រណ៍​បានផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ឱកាស​វិនិយោគថ្មីៗ ជាមួយ​គម្រោង លំនៅដ្ឋាន បុរី ខុន​ដូ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ។ អ្នកទិញ និង​វិនិយោគិន​មក ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ជួបជុំគ្នា សម្រាប់​ឱកាសល្អ​បំផុត​ក្នុងការ​ទំនាក់​ទំនងជា​មួយ​គ្នា។

លោក Tom O’Sullivan បាន​មានប្រសាសន៍ថា “ឱកាស​នេះ​បាន​ជួយ​អ្នក​គ្រប់គ្នា​ក្នុង​វិស័យនេះ​ឲ្យ​បាន​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​កម្ពុជា។

នៅពេល​អ្នកវិនិយោគ​បានមក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ​ពិព័រណ៍​នេះ ពួកគេ​បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុង​ប្រែក្លាយ​កម្ពុជា​ទៅជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច។ កត្តា​នេះ នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ឲ្យ​ងាក​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ផងដែរ​ទឹកប្រាក់​សរុប​ដែល​បាន​លក់​នៅក្នុង​កម្មវិធី​ពិព័រណ៍​អចលនទ្រព្យ បាន​កើនឡើង១០លាន​ដុល្លារ ធៀប​នឹង​ឆ្នាំមុន។

កម្មវិធី​នេះ​អាច​ដំណើរ​បាន​ដោយមាន​ការឧបត្ថម្ភ​ធំ ដូចជា ក្រុមហ៊ុន Ezecom ដែលជា​ក្រុមហ៊ុន ផ្តល់​សេវា​អ៊ិន​ធើ​ណេ​ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន  Belt Road Capital Management ជា​អ្នកគ្រប់គ្រង​លើ​ការ​វិនិយោគឯកជន នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ។

ក្រៅពី​វេទិការ​ទិញ​លក់​អចលនទ្រព្យ វគ្គ​សិក្ខាសាលា​អប់រំ​ក៏បាន​ដំណើរការ​ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល២ថ្ងៃ​កន្លងមកនេះ ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។ ប្រធានបទសំខាន់ៗជាច្រើន​រួមមាន៖ ដំបូន្មាន​ពី​ការវិនិយោគ​អចលនទ្រព្យ ច្បាប់​នៃ​កម្មសិទ្ធិ ពន្ធ​អចលនទ្រព្យ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការប្រៀបធៀប​ទីផ្សារ និង​ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

ដៃគូ​ផ្សាយ​សម្រាប់​ការតាំងពិព័រណ៍​ដ៏​ធំ​នេះ មានដូចជា៖ គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham ជាដើម៕

អ្នកវិនិយោគ​ខុន​ដូ​អន្តរជាតិ ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​កាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​នឹង​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេចបាន អ្នកវិនិយោគ​លើ​វិស័យ​ខុន​ដូ​អន្តរជាតិ បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​កើនឡើង។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា កាលពី​ឆ្នាំ២០០៨ចំនួន​ខុន​ដូ​នៅ​កម្ពុជា​មានតែ១៧៦យូ​នី​ត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ខុន​ដូ​ចំនួន១២០០០យូ​នី​ត​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ខណៈ​គំរោង​ខុន​ដូ​ជាច្រើន​ទៀត​កំពុង​សាងសង់ និង​ត្រៀម​បញ្ចប់។អ្នកនាង​បន្តថា កាលពី​ឆ្នាំ២០០៨ មានតែ​អ្នកវិនិយោគ​កូរ៉េ​ប៉ុណ្ណោះ បាន​វិនិយោគ​សាងសង់​ខុន​ដូ​លក់ តែ​បច្ចុប្បន្ន​អ្នកវិនិយោគ​ជាច្រើន​បាន​ចូលមក ដូចជា អ្នកវិនិយោគ​ចិន តៃវ៉ាន់ កូរ៉េ ជប៉ុន សឹ​ង្ហុ​បុរី​ជាដើម។

អ្នកនាង​បន្តថា ក្នុងចំណោម​គំរោង​វិនិយោគ​ខុន​ដូ​នានា មាន​អ្នកវិនិយោគ​ខ្មែរ​បាន​វិនិយោគ​ក្នុង​វិស័យនេះ​ចំនួន២៣គំរោង និង​អ្នកវិនិយោគ​អន្តរជាតិ​ជាច្រើន​សញ្ជាតិ​ទៀត។

ច្បាប់​សហកម្ម​សិ​ទ្ឋ​ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​កាន់កាប់​ទិញ​លំនៅដ្ឋាន​ចាប់ពី​ជាន់​ទី១ឡើងទៅ ដែល​បានអនុម័ត​កាលពី​ឆ្នាំ២០១០ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ មកកាន់​ប្រទេស​កម្ពុជា។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal កាលពី​ដំណាច់ឆ្នាំ២០១៧បាន​រកឃើញថា ចំនួន​ខុន​ដូ​ដែល​នឹង​ផ្អ​ត់​ផ្គង់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ២០២០ខាងមុខ នឹង​កើន​ឡើងដល់​ជាង៦០០០០យូ​នី​ត ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ជាង៥ពាន់​យូ​នី​ត​ផងដែរ៕

ក្រុង​តាខ្មៅ​បញ្ចប់​ការរៀបចំ​ប្លង់គោល ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​រួចហើយ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អាជ្ញាធរ​ខេត្តកណ្តាល​បានរៀបចំ​ប្លង់គោល ដើម្បី​បើកផ្លូវ​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង ដែល​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​ជាងគេ​នេះ​រួចហើយ ដែល​វា​ជា​ផែនទី​បង្ហាញ​ពី​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់​មួយ។

យោងតាម​លិខិត ដែលមាន​ការចុះហត្ថលេខា​របស់​អភិបាល​ខេត្តកណ្តាល​ផ្ញើរ​ជូន​អភិបាលក្រុង​តាខ្មៅ និង​មេឃុំ ចៅសង្កាត់​នានា​ក្នុង​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ស​មិ​ទ្ឋិ​ផល​ជា​ប្រវត្តិសាស្ត្រ នៃ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​សេចក្តីសម្រេច​លេខ០២សសរ ចុះ​ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​ដល់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​កិច្ចធានា​ធនធានធម្មជាតិ​ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព​និរន្តរភាព​សម្រាប់​គ្រប់​សម័យកាល។

លិខិត​ដដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្តន៍​ដោយ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អង្គភាព​ពាក់​ព័​ន្ឋ​លើ​ចំណុចសំខាន់ៗរួមមាន ទី១ ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ក្រុង​តាខ្មៅ ដល់​មហាជន និង​អ្នក ពាក់​ព័​ន្ឋ​ឲ្យ​បាន​ទូលំទូលាយ ទី២ លើក​គំរោង​និង​រៀបចំ​ផែនការ​អភិវឌ្ឍ​នានា​ដោយយោង​លើ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្រុង​ជា​គោល​គ្រឹះ ។

ទី៣ ទប់ស្កាត់​រាល់​ការសាងសង់ និង​អភិ​វ  ឌ្ឍ​ន៍​ដី ដែល​មិន​គោរព​តាមច្បាប់ និង​ផ្ទុយ​ពី​ខ្លឹមសារ​ប្លង់គោល​ប្រើប្រាស់​ដី​ដែល​បានកំណត់ ទី៤ បន្ត​កសាង​ផែនការ​ប្រើប្រាស់​ដី​នៅតាម​គ្រប់​ឃុំ សង្កាត់ និង​ធ្វើការ​តាមដាន ត្រួតពិនិត្យ សិក្សា កែសម្រួល និង​វាយតម្លៃ​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការអនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ និង​ទី៥ ត្រូវធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ ក្នុង​រយៈពេល៥ឆ្នាំ​ម្តង តាម​ករណី​ចាំបាច់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម និង​ជា​អ្នកដឹកនាំ​ការរៀបចំ​ប្លង់គោល​ក្រុង​តាខ្មៅ និង​បណ្តា​ស្រុក​នានា​ទូទាំង​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា    ប្លង់គោល​អភិវឌ្ឍន៍​និមួយៗពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​ប្លង់គោល​និមួយៗបានកំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី នៅក្នុង​មូលដ្ឋាន​ណាមួយ​មាន​ភាពសមស្រប និង​ដើម្បី​ជំរុញ​ការប្រើប្រាស់​ដី និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។លោក​បន្តថា ប្លង់គោល​បានកំណត់​តំបន់​អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​ធ្វើ​កសិកម្ម​ជាដើម។

លោក​បន្តថា “ប្លង់គោល​អាចអនុវត្ត​ន៍​បាន ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​មាន​ប្រ​សិ​ទ្ឋ​ភាព​និង​ទទួលបាន​ជោគ ជ័យ”៕

ដំណឹង​ល្អ៖ រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច នឹង​រៀបចំ​ឡើងវិញ​ដើម្បី​ទាក់ទាញ​ទេសចរណ៍

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ខេត្តកំពត​នឹងត្រូវ​រៀបចំ​ឡើងវិញ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​រមណីយដ្ឋាន ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ដ៏​ទាក់ទាញ​មួយ​នេះ។

អភិបាលខេត្ត​កំពត​លោក ជាវ តា​យ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់​ព័​ន្ឋ​កាលពី​ថ្ងៃទី២២ តុលា​កន្លងមក​ថា ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ គឺជា​ការងារ​ចាំបាច់​បំផុត​សម្រាប់​ប្រទេស ក៏ដូចជា​ខេត្តកំពត ព្រោះ​វិស័យនេះ​បាន​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បាន​ឆ្លើង​តប​ទៅនឹង​កំណើនសេដ្ឋកិច្ច តាមរយៈ​ការកៀងគរ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេ​ចរណ៍ មកលេង​ខេត្តកំពត​កាន់​ច្រើន កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ។

លោក​បន្តថា “សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ហើយ​ថា នៅក្នុង​អាណត្តិ​ទី៦នេះ គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា ត្រូវធ្វើ​ឲ្យ​ច្រើនជាង​មុ ឲ្យ​ល្អ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ដូច្នេះ​ក្នុងនាម​រដ្ឋបាលខេត្ត​ត្រូវ​ជំរុញ​ធ្វើ​យ៉ាងម៉េច ការស្នើសុំ​វិនិយោគ​ឲ្យ​លេចចេញ​ជា​រូបរាង។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ឲ្យ​មកលេង​ខេត្ត យើង​ត្រូវតែមាន​តំបន់​រមណីយដ្ឋាន​ជា​ចាំបាច់   ពិសេស​ប្រទេសជាតិ មាន​សុខសន្តិភាព សេរីភាព និង​ការអភិវឌ្ឍន៍​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ គឺ​ត្រូវ​ការដើរ​កម្សាន្ត​ច្រើន​តម្រូវ​ឲ្យ​មាន​រមណីយដ្ឋាន​ច្រើន​ដែរ ដោយឡែក​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​ដូចគ្នានេះដែរ។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា រំ​ណី​យ​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច​ពិតជា​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​ខ្លាំងណាស់ ហេតុនេះ​ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ពិសេស​ស្តង់ដា​អនាម័យ​ឲ្យ​បានល្អ​ប្រសើរ នឹងធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត។លោក​បន្តថា វា​ដូចជា​ពេជ្រ​ដែល​មិនទាន់​កែច្នៃ ហើយ​តំបន់​នេះ​ជា​តំបន់​ត​ភ្ជាប់​ទៅកាន់​រមណីយដ្ឋាន​នានា​ជាច្រើន​ទៀត ដែល​ស្ថិតក្នុង​ទឹកដី​ខេត្តកំពត ជា​ខេត្ត​ដែលមាន​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍។

លោក​បន្តថា “កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ច្រើនណាស់ តែ​ការទា ញ​យក​សក្តានុពល​មក​ប្រើប្រាស់ នៅមានកម្រិត​នៅឡើយ។

ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ចំនួន១៨កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​កំសាន្ត​បាន៕

ក្រុមហ៊ុន​យក្ស​ចិន​មួយ វិនិយោគ​សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​មួយ នឹង​ជួយ​លើក​កំពស់​មុខមាត់​ខេត្ត​ព្រះសីហនុ ខណៈ​ខេត្ត​នេះ​កំពុង​ប្រឈម​ការខ្វះខាត​ថាមពល​អគ្គិសនី ដោយសារ​កំនើន​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​តំបន់ឧស្សាហកម្ម​នានា។

លោក ម៉ូ ហ្វេ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​យុន​ណាន ហ៊ុយ ហ្គ្រុ​ប ការចុះហត្ថលេខា​លើ​អនុស្សារណៈ​វិនិយោគ​គំរោង​នេះ កាលពី​ថ្ងៃទី២១ តុលា​កន្លងមក​ថា  គំរោង​នេះ ជា​ជំហាន​ដំបូង​ដ៏​រឹងមាំ សម្រាប់​យុទ្ធសាស្ត្រ​ពង្រីក​ការអភិវឌ្ឍ​នៅក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន។ ក្នុងនាម​ជា​សហ គ្រាស​ល្បីឈ្មោះ​មួយ​នៅក្នុង​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន ក្រុមហ៊ុន ដែល​បាន​បង្កើតឡើង​រយៈពេល២០ឆ្នាំ  ហើយ​នើ បាន​ពង្រីក​សក្តានុពល​របស់​ខ្លូន និង​ទទួលជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ​លំដាប់​ខ្ពស់ ការកែច្នៃ​គ្រឿង​ម៉ាស៊ីន ផលិតផល​លោហធាតុ ផលិតផល​ឧស្សាហកម្ម​វប្បធម៌ និង​ផលិតផល​ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពលផ្សេង។

លោក​បាន​បញ្ជាក់ថា “ក្រុមហ៊ុន​បាន​មើលឃើញ​ពី​គុណសម្បត្តិ​ភូមិសាស្ត្រ របស់​ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង សម្រាប់​ផ្សារភ្ជាប់​ទៅកាន់​ទីផ្សារ​អន្តរជាតិ បូករួម​បរិបទ​ផ្លូវច្បាប់​ក្នុងប្រទេស​កម្ពុជា​ផ្តល់​អាទិភាព និង​ភាពងាយស្រួល​ម្រា​ប់​ការវិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​បន្តថា “យើង​នឹង​ប្រកាន់ខ្ជាប់​នូវ ស្មារតី​សហគ្រាស ដោយ​ការគោរព​សមភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងការ​អនុវត្ត​គោលនយោបាយ​ឈ្នះ ឈ្នះ។ ក្រុមហ៊ុន នឹង​ព​ន្លឿ​ន​ការសាងសង់ (សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​ក្នុង​ខេត្ត​ព្រះសីហនុ) និង​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ឧ​ស្សហកម្ម​គំរូ​មួយ​នៅក្នុង​ខេត្ត​ខេត្ត​ព្រះសីហនុ.

អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដ៏​មាន​សក្តានុពល មានការ អភិវឌ្ឍ មាន​កំពង់ផែ​ទឹក​ជ្រៅ​ធំ និង​គោលដៅ​ទេសចរណ៍​ធំជាងគេ​ទី២ ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ជា​ច្រកទ្វារ សម្រាប់ ភ្ជាប់​ជំនួញ​ក្រៅប្រទេស​ផងដែរ។ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ការដឹក ជញ្ជូន តាមផ្លូវ​អាកាស ផ្លូវដែក និង​សមុទ្រ។

លោក​បន្ដថា ចក្ខុវិស័យ​នៃ​តំបន់​អភិវឌ្ឍ​ថ្មី ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា”ទីក្រុង​មួយ កំពង់ផែ​ពីរ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​បី” នៅតាម​បណ្តោយ​ឈូង​សមុទ្រ​ថៃ។ “ទីក្រុង​មួយ” គឺថា​បន្ទាប់ពី​បង្កើត​តំបន់​អភិវឌ្ឍ​ថ្មី​រួច គឺ​នឹងមាន​ទីក្រុង​មួយ ដែលមាន​សហគ្រាស​ចំនួន៣០០ កម្មករនិយោជិត១០ម៉ឺន​នាក់ និង​ប្រជាជន២០ម៉ឺន​នាក់។ (កំពង់ផែ​ពីរ) គឺមាន កំពង់ផែ និង​ព្រលានយន្តហោះ ដែល​នឹង​ប្រែក្លាយជា​តំបន់​សេដ្ច​កិច្ច​ពិសេស ដែលមាន​ភាព​ប្រកួតប្រជែង​ក្នុង​សង្វាក់​ផលិតកម្ម។ (មជ្ឈមណ្ឌល​ចំនួន​បី) គឺ​សំដៅ​ទៅលើ ទី១ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី ទី២ ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ និង​ទី៣ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ទំនាក់ទំនង។

លោក​បន្តថា “ក្នុង​ការគាំទ្រ​វិនិយោគិន​បរទេស​នៅ​កម្ពុជា រាល់​វិនិយោគិន​នៅ​កម្ពុជា មិន​ថា​ជាតិ​សាសន៍​ណាក៏ដោយ ក៏មាន​ភាព​ស្មើភាព​ក្នុង​ផ្លូវច្បាប់​ដែរ និង​ធានាថា មិនមាន​គោ​លន​យោ បាយ​ជាតិ​ដាក់​កំហិត ស្តីពី​មូលធន​វិនិយោគទុន​ប​រទេស ការកំណត់​តម្លៃ ឬ​ការផ្ទេរ​ថវិការ​ទៅ​ក្រៅ​ទេស”៕

អ្នកវិនិយោគ​តៃវ៉ាន់ វិនិយោគ​លំនៅដ្ឋាន​តាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​លើកដំបូង​នៅ​កម្ពុជា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកវិនិយោគ​តៃវ៉ាន់​បានសម្រេច​ចិត្ត វិនិយោគ​លំនៅដ្ឋាន​ប្រកបដោយ​ការច្នៃប្រឌិត និង​ស្របតាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​ជា​លើកដំបូង​មួយ នៅក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

គំរោង​នេះ ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន DREAM HOME ដែលជា​ការសហការ​រួម​គ្នា​រវាង​អ្នកវិនិយោគ​ក្នុងស្រុក និង​វិនិយោគិន​មកពី​កោះ​តៃវ៉ាន់។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property ដែល​ទទួល​សិ​ទ្ឋ​លក់​ផ្តាច់មុខ​គំរោង​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២២ តុលា​នេះ​ថា នេះ​ជា​គំរោង​លំនៅដ្ឋាន​មួយ​ដែលមាន​ការរៀបចំ និង​ការ​ដី​សាញ​បែប​ថ្មី មាន​ភាព ទំនើប​ទាន់សម័យ ដោយ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ​ជា​គំរោង​ទី២ ដែលមាន​លំនៅដ្ឋាន​សរុប​ចំនួន២៦ ដែល​អភិវឌ្ឍន៍​ឡើង​ប្លែក​ពី​គេ​និង​មាន​ផាសុខភាព។ លោក​បន្តថា គំរោង​នេះ​បាន​សាងសង់​កំពស់៣ជាន់ (រាប់ទាំង​ជាន់​ផ្ទាល់​ដី) ដោយ​ជាន់​ផ្ទាល់​ដី​ជា​ចំណត​យានយន្ត ជាន់​ទី១ ជា​ចង្ក្រាន​បាយ និង​បន្ទប់ទទួលភ្ញៀវ និង​មាន​សួនច្បារ​កំសាន្ត និង​ជាន់​ទី២ ជា​បន្ទប់​គេង។

លំនៅដ្ឋាន​ក្នុង​គំរោង​នេះ លក់​ចាប់ពី​តម្លៃ៧៣,០០០ដុល្លារ ដល់​ជាង៩០,០០០ដុល្លារ​អាមេរិក។

លោក​គា​ម សៀក​ឡុង​បាន​បន្តថា “គំរោង​នេះ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ប្លង់​រ៉ឹង ដែល​អាច​បង់​រំ​លោះ​រហូតដល់២៥ឆ្នាំ ហើយ​រហូត​មកទល់ពេលនេះ​ការលក់​ផ្ទះ​ក្នុង​គំរោង​នេះ​ស​ម្រេ

ច​បាន​ប្រមាណ៤០ភាគរយ​ហើយ។លោក​បន្តថា “ដោយសារ​វា​ជាការ​ឌី​សាញ​មាន​លក្ខ ណៈ​ពិសេស និង​មាន​ទ្វារ​សុវត្ថិភាព ដែល​មានតែ​ម្ចាស់​លំនៅដ្ឋាន​ទើប​អាច​ចេញចូល​បាន ទើប​យើង​ទទួលយក​គំរោង​នេះ​មក​លក់ ហើយ​យើង​រំពឹងថា​នឹង​លក់​អស់​នៅពេលឆាប់ៗនេះ។

ដោយ​គិតពី​ផាសុខភាព​ដល់​អ្នករស់នៅ ទើប​អ្នក​អភិវឌ្ឍន៍​គម​រោង​នេះ​បាន​រក្សាទុក​មុខផ្ទះ​មាន​ទំហំ​ធំ ដែលមាន​ប្រវែង​ចាប់ពី៥ទៅ៦ម៉ែត្រ ដែល​ផ្តល់​ឲ្យ​អ្នករស់នៅ​មាន​ភាពងាយស្រួល និង​មាន​ផាសុខភាព។

លោក គា​ម សៀក​ឡុង បាន​បន្តថា លំនៅដ្ឋាន​ក្នុង​គំរោង​នេះ បាន​សាងសង់​បញ្ចប់​ហើយ ហេតុនេះ​អ្នកមាន​បំណង​ជាវ​គំរោង​នេះ អាច​ទិញ​រួចហើយ​ចូល​ស្នាក់​នៅបាន ដោយ​មិនចាំបាច់​ចំណាយពេល​រហូត​ផ្ទះ​សាងសង់​ចប់​នោះទេ។

លោក​បន្តថា គ្រប់​ទិស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សុ​ទ្ឋ​តែមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហេតុនេះ​ទើប​ការអភិវឌ្ឍ​បាន​សាយភាយ​មកដល់​ក្រុង​តាខ្មៅ ដោយសារ​ក្រុង​តាខ្មៅ​មាន​ទីតាំងនៅ​កៀក​រាជធានី​ភ្នំពេញ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អប្រសើរ ពិសេស​ផ្លូវ៦០ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ស្ថិតនៅ​ក្បែរ​គ្នា​នេះ ដែល​ធ្វើ​ឲ្យ​ការធ្វើដំនើរ​ចេញចូល​រាជធានី​ភ្នំពេញ​មាន​ភាពងាយស្រួល។

លោក​បន្តថា ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ចាប់ពី​គំរោង​ទី១ ដល់ទី២នេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​នឹង​វិនិយោគ​គំរោង​ស្រដៀង​គ្នា​នៅ​តំបន់​នេះ​បន្តទៀត ដោយសារ​តំបន់​នេះ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​លក្ខ​ខ័​ណ្ឌ​សមស្រប​ទាំង​ទីតាំង និង​អាកាសធាតុ​ល្អប្រសើរ៕

ស្វែងយល់​ពី​អាស៊ី៖ មហា​យក្ស​ចិន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់​ពពក​មួយទៀត

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញថា មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ស្ថិត​លំដាប់​ទី២ក្នុង​ពិភព​ល​លោក​បន្ទាប់ពី​សហរដ្ឋអាមេរិក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​អគារ ក៏មាន​ការរីកចម្រើន​ខ្លាំង​ណា​ដែរ ជាពិសេស​មួយរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​អគារ​ខ្ពស់​លូតលាស់​យ៉ាងច្រើន នៅតាម​បណ្តា​ខេត្ត​ក្រុង​សំខាន់​នានា​នៅ​ទាំង​ប្រទេស​ចិន។

គេហទំព័រ propertyarea.asia និង​បន្ត​បង្ហាញជូន​លោក អ្នក​នៅ​អគារ​ថ្មី​មួយទៀត​នៅក្នុង​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន គឺ​អគារ Zifeng Tower ដែល​គេ​ចាត់ទុកថា ជា​អគារ​ខ្ពស់​អស្ចារ្យ និង​ទាក់ទាញ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ទៅលេង​កម្សាន្ត។

អគារ Zifeng Tower ឬ Greenland Center-Zifeng Tower  ជា​អតិ​ត​អគារ Nanjing Greenland Financial Center ដែលមាន​កម្ពស់​ប្រមាណ​ជា ៤៥០ម៉ែត្រ គឺជា​អគារ​ខ្ពស់កប់ពពក​ក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​Jiangsu របស់​ប្រទេស​ចិន។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​កប់​ពក​ដែល មាន​កំពស់ ៦៦ជាន់​នេះ  ត្រូវបាន​ចាប់ ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០៥ និង​បញ្ចប់​កាលពី​ឆ្នាំ២០១០។ អគារ​នេះ​គឹ​សាងសង់ឡើង​សម្រាប់​ប្រើប្រាស់​រួម ដោយ​រួមបញ្ចូល​ទាំង​ការិយាល័យ​ជួល និង​លក់ នៅជាប់​ក្រោម។

ជាន់​នៃ​អគារ​ខាងលើ​បង្អស់ គឺជា​សណ្ឋាគារ ភោជនីយដ្ឋាន និង កន្លែង​ទស្សនា​ទេសភាព​ទីក្រុង ។ កំពូល​នៃ​អគារ​នេះ ត្រូវបាន​បែក​ចែក និង​មាន​មុខងារ​ទៅតាម​ផ្នែក​នីមួយ។ អគារ​ខ្ពស់​កប់​ពក​នេះ គឺជា​អគារ​ខ្ពស់បំផុត​នៅក្នុង​ទីក្រុង​ណាន​នី​ង និង​ខេត្ត​ជាំ​ង​ស៊ូ ហើយ​ជា​អគារ​ខ្ពស់​លំដាប់​ទី៦ នៅក្នុង​ប្រទេស​ចិន និង​ជា​អគារ​ខ្ពស់​លំដាប់​ទី១៤ នៅលើ​ពិភពលោក។

អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​រចនា​ប្លង់​ដោយ ក្រុមហ៊ុន​ល្បីល្បាញ​ខាង​សង់​សាង​អគារ​ខ្ពស់​នៅលើ​ពិភពលោក Skidmore, Owings និង Merrill ដែល​ដឹកនាំ​ដោយ​លោក​ Andrian Smith។

គំរោង​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​វិនិយោគ​ដោយ​ថវិកាខេត្ត ជាំ​ង​ស៊ូ និង​គ្រប់​គ្រង់​ដោយ​ក្រុមហ៊ុន Greenland Group ដោយ​ចំណា​ថវិកា​សាសង់​ចំនួន១៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

CDC អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ចំនួន៤ បោះទុន​ជិត ៣០លាន​ដុល្លារ​សង់រោង​ចក្រនៅ​ក្រុងព្រះសីហនុ

0

ដោយ វុត្ថា

ភ្នំពេញ៖ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បានសម្រេច​ចេញ “វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ចំនួន៤ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​ជិត៣០លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ​និង​គ្រឿង​សង្ហា​រឹម  និង​រោងចក្រ​ផលិតក​កាបូប និង​វ៉ា​លី​សមាន​ទីតាំង​វិ​និ​យោ គ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ក្រុមហ៊ុន​ទាំង​បួន​នោះ​មានដូចជា ទី១ ក្រុមហ៊ុន “INVISTA DECOR CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទុនវិនិយោគ​ចំនួន១,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៣៥កន្លែង។ ទី២ ក្រុមហ៊ុន “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលិស មាន​ទុនវិនិយោគ​ប្រមាណ៥,៦៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៣៨០កន្លែង។

ទី៣ ក្រុមហ៊ុន “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទុនវិនិយោគ​ចំនួន ៦,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៤០កន្លែង និង៤ក្រុមហ៊ុន “COUGAR WOOD INDUSTRY CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទុនវិនិយោគ​ប្រមាណ១៤,៩៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៦២កន្លែង៕