កម្ពុជា​ចាប់ផ្តើម​ជំ​ហ៊ាន​ថ្មី​មួយ​ជាមួយ​ប្រទេស​តួ​គី ដើម្បី​វិបុលភាព​រួមគ្នា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​កម្ពុជា តួ​គី​បានចាប់ផ្តើម​ប្រវត្តិសាស្ត្រ​ថ្មី​រួមគ្នា ដោយ​បង្កើន​នូវ​កម្រិត​ទំនាក់ទំនង​កា​ទូត ពាណិជ្ជកម្ម និង​នយោបាយ ដើម្បី​ធ្វើដំណើរ​ទៅមុខ​រួមគ្នា​និង​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រទេស​ទាំងពីរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​តួ​គី មេដឹកនាំ​ទាំងពីរ​បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ និង​សហប្រតិបត្តិការ​រួមគ្នា​លើ​វិស័យ​ចំនួន៨ ដើម្បី​បើកផ្លូវ​ឆ្ពោះទៅរក​ទំនាក់ទំនង​មួយ ដែលមាន​ភាព​ជិត​ស្និ​ទ្ឋ​ជាមួយគ្នា ខណៈ​ប្រទេស​ទាំងពីរ​ត្រៀម​បើក​ស្ថានទូត​នៅ​ប្រទេសរៀងៗខ្លួន​នាពេលឆាប់ៗខាងមុខនេះ។

ក្នុង​គោលដៅ​ដើម្បី​ព​ន្លឿ​ន​នូវ​ទំនាក់ទំណង​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច កម្ពុជា-តួ​ក​គី ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ស្តា​ន​ប៊ុល នាទី​ក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី នៅ​រសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងមក​បាន​ថ្លែងថា ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៃ​ប្រទេស​យើង​ទាំងពីរ សម្តេច​សូម​សំណូមពរ​ឲ្យ​ភាគី​ពាក់ព័ន្ធ ព​ន្លឿ​ន​សកម្មភាព​ក្នុងការ​ជំរុញ ឲ្យ​មានការ​ហោះហើរ​ត្រង់ ដឹក​អ្នកដំណើរ​រវាង​តួ​ក​គី និង​កម្ពុជា ឱ្យបាន​ឆាប់។

សម្ដេច​បន្តថា “បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី បាន​ហោះហើរ​ត្រង់​ទៅកាន់​កម្ពុជា រួចស្រេច​ទៅហើយ។ ប៉ុន្ដែ​នោះ​គឺជា​ការដឹក​ទំនិញ ហេតុនេះ​សម្តេច​សង្ឃឹមថា ទន្ទឹមនឹង​ការដឹក​ទំនិញ យើង​ក៏​អាច​ដឹក​មនុស្ស តាមរយៈ​ជើងយន្ដហោះ​បានដែរ ដើម្បី​ពង្រីក​សកម្មភាព​ទេសចរណ៍ ទៅវិញទៅមក។សម្តេច​បន្តថា “ប្រទេស​កម្ពុជា មាន​សក្តានុពល​វិនិយោគ និង​ឧត្តមភាពសំខាន់ៗ ដូចជា កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ក្នុងប្រទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច ប្រចាំឆ្នាំ​ជា​មធ្យម៧ភាគរយ។

កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ ក្នុង​ប្រវត្តិ​អាស៊ាន​ដែលជា​តំបន បាននិងកំពុង​ក្លាយទៅជា​រោងចក្រ​នៃ​អាស៊ាន។ ម្យ៉ាងទៀត កម្ពុជា​ក៏​ស្ថិតនៅក្នុង​ចំណុចកណ្ដាល នៃ​តំបន់​មេគង្គ កម្លាំង​ពលកម្ម​សម្បូរបែប។ ម្យ៉ាងទៀត​កម្ពុជា ជា​ប្រទេស បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​បរទេស។ ទំនិញ​ផលិត​នៅ​កម្ពុជា មិន​ត្រឹមតែ​ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អនុតំបន់​មេគង្គ ដែលមាន​អតិថិជន​ប្រមាណ​ជា២៥០លាន​នាក់ និង​ទីផ្សារ​អាស៊ាន​ជាច្រើន​ទៀត។

ជាងនេះទៀត​កម្ពុជា បាននិងកំពុង​ធ្វើ​សមាហរណកម្ម នៃ​ការតភ្ជាប់​តាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗទៀត ក្នុង​តំបន់​ដែល​បង្កើតបាន​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​លើកកម្ពស់​ជីវភាព​ប្រ ជា​ជន។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​មានប្រសាសន៍ថា ការពិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​តាំងពី​សម័យ​រដ្ឋ​កម្ពុជា ប៉ុន្តែ​កម្រិត​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍​នៅមានកម្រិត​នៅឡើយ។លោក​បន្តថា ការចាប់ផ្តើម​ទំនាក់ទំនង​នេះ ហើយ​ប្រសិនជា​មានការ​ហោះហើរ​ត្រង់​តាម​សំណើរ​សម្តេច​តេ​ជោ ច្បាស់​ណាស់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន ឡើងជា​ស្វ័យប្រវត្តិ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ក្រុមហ៊ុន​វិនិយោគឯកជន ពួកគេ​នឹងសិក្សា​ពី​តម្រូវការ​មុនពេល​ចាប់ផ្តើម​ហោះហើរ និង​វិនិយោគ​នៅ​កម្ពុជា ប្រសិនជា​តម្រូវការ​នៅមានកម្រិត​ពេកអ្វីៗក៏​អាច​ពន្យា​ពេល​ផងដែរ”៕

ក្រុមហ៊ុន​ក្នុងស្រុក​បោះទុន​ជិត ២០០លាន​ដុល្លារ សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅ​ក្រុងព្រះសីហនុ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បានសម្រេច​ចិត្ត បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​សង្កាត់​រាម ក្រុងព្រះសីហនុ។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន RN VIP Real Estate លោក យ៉ែ​ន សុខ​លីន បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២ តុលា​នេះ​ថា ក្រុមហ៊ុន​បា​នស​ម្រេ​ចិត្ត​វិនិយោគ​គំរោង​នេះ​ឡើង ដោយសារ​ឃើញ​ខេត្ត​ព្រះសីហនុ មានកា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង។ គំរោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី៦៤ហិកតា ដោយមាន​រោងចក្រ សហគ្រាស​ចំនួន១០ហិកតា មាន​ផ្សារ ក្លឹប​ហាត់ប្រាណ សួន​កំសាន្ត សាលារៀន និង​មាន​បុរី​ដែល​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ។ គំរោង​នេះ​ក៏មាន​ការសាងសង់​ផ្ទះ​សម្រាប់​កម្មករ ដែល​អាច​ស្នាក់​នៅបាន​ប្រមាណ៥ម៉ឺន​នាក់​ផងដែរ។

លោក​បន្តថា “កា​រស​ម្រេ​ចិត្ត​វិនិយោគ​គំរោង​នេះ​ឡើង ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​កើនឡើង​ខ្ពស់ និង​មាន​ប្រាក់ចំណូល​កើនឡើង​ច្រើន ហេតុនេះ​ទើប​យើង​វិនិយោគ​ផ្ទះ​តម្លៃ​ត្រឹម​ជាង២០,០០០ដុល្លារ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក ក៏ដូចជា​អ្នកមាន​ជីវភាព​មធ្យម។លោក​បន្តថា “ប្រជាពលរដ្ឋ​អាច​ទិញ​ផ្ទះ​សំរាប់​បង់​រំ​លោះ​បាន ដោយ​ពួកគេ​អាច​បង់​ដំបូង​ត្រឹម២០ភាគរយ​ប៉ុណ្ណោះ។

ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់ ក្រុមហ៊ុន​ក៏​បាននិងកំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗ ដោយ​ផ្លូវ​មាន​ទទឹង​ចាប់ពី១០ម៉ែត្រ ទំហំ១២ម៉ែត្រ និង​ទំហំ​រហូតដល់២៨ម៉ែត្រ ដែលជា​ផ្លូវភ្លោះ​ក្នុង​គំរោង។ គំរោង​នេះ​នឹង​ប្រកាស​លក់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខនេះ។

លោក យ៉ែ​ន សុខ​លីន បាន​បន្តថា តម្លៃ​ផ្ទះ​ក្នុង​គំរោង​នេះ​មានភាពខុសៗគ្នា​អាស្រ័យ​លើ​ទីតាំង ប៉ុន្តែ​យើង​រំពឹង​ទទួលបាន​ជោគជ័យ ដោយសារ​ពេល​ប្រកាស​គំរោង​ភ្លាម ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ។ លើសពីនេះ អ្នកទិញ​ផ្ទះ​ក្នុង​គំរោង​នេះ​នឹង​ទទួលបាន​តូច​ផ្សារ​សម្រាប់​លក់ដូរ ឬ​ធ្វើ​អាជីវកម្មផ្សេងៗផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI Real Estate បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៣០ម៉ឺន​នាក់ មាន​កាស៊ីណូ​ប្រមាណ៨០ទីតាំង ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ ពិសេស​វិស័យ​ទេសចរណ៍​គឺមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចន្លោះ​ពី៨០០០ ទៅ៩០០០នាក់​ទៅ​ទស្សនា​ក្នុង​មួយថ្ងៃ។ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ពិសេស​អ្នកមាន​ផ្ទះជួល ដោយ​ពីមុន​ពួកគេ​អាច​ជួល​បាន​ប្រមាណ៥០០ដុល្លារ​ក្នុង​មួយខែ បច្ចុប្បន្ន​ពួកគេ​អាច​ជួល​បាន​ចន្លោះ​ពី៥០០០ទៅ៨០០០ដុល្លារ​ក្នុង​មួយខែ អាស្រ័យ​លើ​ទំហំ និង​ទីតាំង​របស់​ផ្ទះ​ស្ថិតនៅលើ​ផ្លូវធំ​ឬ​ផ្លូវតូច៕

វគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានដើម្បីចាប់ផ្តើមអាជីពអចលនទ្រព្យបានបញ្ចប់

0

ដោយគង់ ម៉ាលីន

ភ្នំពេញ: វគ្គបណ្តុះបណ្តាលដោយផ្តោតលើចំណេះដឹងជាមូលដ្ឋាន មុនចាប់ផ្តើមអាជីពជាភ្នាក់ងារ និងដើម្បីជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ បានបិទបញ្ចប់ដោយជោគជ័យ។


ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល១៦ម៉ោង និងមានរយៈពេលពីរថ្ងៃកាលពីល្ងាចថ្ងៃទី២១ តុលាកន្លងមកថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ដើម្បីអនុញ្ញាត្តឲ្យអ្នកសិក្សាស្វែងយល់ពីចំណេះដឹង ជាមូលដ្ឋានសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យ ពិសេសយើងមានវាគ្មិនជំនាញៗ និងអ្នកច្បាប់ ដែលបានពន្យល់ពីនិតិវិធីពាក់ព័ន្ឋទាក់ទងនឹងការផ្តល់សេវាកម្ម និងវិនិយោគក្នុងវិស័យនេះ។


លោកបន្តថា “យើងមានវាគ្មិនជំនាញៗ ដែលបានចែករំលែកពីភាពបរាជ័យ និងភាពជោគជ័យរបស់ពួកគេ ដើម្បីឲ្យសិក្ខាកាមអាចប្រើប្រាស់ជាប្រទីបសំរាប់ចំណេះដឹង ក៏ដូចជាអាចយកទៅអនុវត្តន៍បាន នៅពេលពួកគេចេញបំពេញឬកំពុងធ្វើការងារ”។លោកបន្តថា “ចំណេះដឹងជាមូលដ្ឋាននេះ សុទ្ឋតែកើតឡើងពីបទពិសោធន៍ ពីការសិក្សារៀនសូត្ររយៈពេលវែង ហេតុនេះវាគ្មិនបានចែករំលែកសុទ្ឋតែចំណុចសំខាន់ៗ នៅក្នុងអាជីពនេះ”។

លោកឃាង ពុទ្ឋីបានបន្តថា ការបណ្តុះបណ្តាលជំនាញនេះ ដើម្បីជួយបំពេញតម្រូវការធនធានមនុស្សក្នុងវិស័យនេះ ព្រោះវិស័យនេះមានភាពរីកចម្រើនលឿន ដែលបើទោះជាមានការជួលអ្នកជំនាញបរទេស មកបំពេញការងារច្រើនក្តី តែធនធានមនុស្សដែលកម្ពុជាមាន មិនទាន់ឆ្លើយតបនូវអ្វីដែលវិស័យនេះស្រូបយកនៅឡើយទេ។

សមាជិកក្រុមអ្នកគ្រប់គ្រង នៃអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យលោកចក់ ស៊ីណា
ត ដែលបាននិងកំពុងវិនិយោគគំរោងRelax Resort Investment Co,Ltd ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលនេះ បានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះទោះបីជាមានរយៈពេលខ្លីពិតមែន តែអ្វីដែលវាគ្មិនយើងបានចែករំលែក សុទ្ឋតែជាចំណេះដឹងនៃការអនុវត្តន៍ផ្ទាល់ និងបទពិសោធន៍ដែលយើងសម្រេចបានជោគជ័យ ក្នុងការផ្តល់សេវាកម្ម និងវិនិយោគក្នុងវិស័យនេះ។


លោកបន្តថា “យើងចំណាយពេលពីរឬបីម៉ោង ដោយនាំយកនូវបទពិសោធន៍និងចំណេះដឹងដែលយើងសិក្សារយៈពេល៥ទៅ១០ឆ្នាំ យកមកចែករំលែកទាំងអស់វាពិតជារឿងគួរឲ្យចាប់អារម្មណ៍មួយ”។លោកបន្តថា “យើងរីករាយក្នុងការចែករំលែក និងស្វែងរកចំណុចខ្លាំងរួមគ្នា ដើម្បីឈ្នះៗទាំងអស់គ្នា”៕

ដំណឹង​ល្អ៖ រកឃើញ​ផែនទី​ផ្លូវ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ហើយ ដែល​នឹង​សាងសង់​ជា 4គន្លង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ដំណឹង​ល្អ គំរោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នឹងត្រូវ​សាងសង់​ជា​បួន​គន្លង នឹង​សាងសង់​នាពេលឆាប់ៗនេះ ដោយ​គ្រោង​ចំណាយ​ថវិកា ២៥៩លាន​ដុល្លារ​អាមេរិក។

យោងតាម​ប្រភពពី​មន្ត្រី​ដែល​អាច​ទុកចិត្តបាន នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២០ តុលា​នេះ​ថា  ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣បត់បែន​បែកខ្នែង ដូច​អន្ទង់អាំង​នៅ​រាជធានី​ភ្នំពេញ ចំណាយ​ទឹកប្រាក់​ប្រមាណ២៥៩លាន​ដុល្លារ ក្នុងពេលឆាប់ៗនេះ​រាជធានី​ភ្នំពេញ។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ មាន​ស្ថាន​ភាពបត់បែន បែកខ្នែង​ដូច​អន្ទង់អាំង នឹងមាន​ប្រវែង​សរុប៤៧,៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ តម្លៃ​សរុប២៥៩លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​សាងសង់​នៅពេលឆាប់ៗខាងមុខនេះ។

ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ រត់​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ៤ មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​នៅ​ផ្លូវជាតិ​លេខ​មួយ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ធនាគារ​នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ២៥៩លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នឹង​សាងសង់ឆាប់ៗនេះហើយ។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។

ក្នុង​សេចក្តីប្រកាស​បានបញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ចិន ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការងារ​សាងសង់ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ និង​ដោយមាន​ការត្រួតពិនិត្យ​ប​ច្ចក​ទេស ពី​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន់​អាន មកពី​ប្រទេស​ចិន។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ នឹងមាន​ប្រវែង​សរុប៤៧,៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ។

ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ ផ្លូវ​រថយន្ត​មាន៤គន្លង ដែល​មួយ​គន្លង​មាន​ទទឹង៣,៥០ម៉ែត្រ ចំណែក​ផ្លូវ​ទោចក្រយានយន្ត២គន្លង មួយ​គន្លង​មាន​ទទឹង២,២៥ម៉ែត្រ។ ផ្លូវ​នេះ​នឹងត្រូវ​សាងសង់​ចាប់ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ២១+២០០ កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ លេខ២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ២១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៨+៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង៥.៣៧៥ម៉ែត្រ។

តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ សម្រាប់​វិស័យ​អចលនទ្រព្យ ការពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ គឺ​បាន​បញ្ជាក់ថា វិស័យ​អចលនទ្រព្យ កំពុង​តែមាន​កំណើន​ខ្លាំងក្លា ដែល​ទាមទារ​ឲ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែមទៀត ដើ​ម្ប​ពង្រីក​ទំហំ​វិនិយោគ​ឲ្យ​កាន់តែច្រើន។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដ៏​ធំ​មួយ​នេះ នឹង​ជម្រុញ​ទាំង​ចំនួន និង​តម្លៃ​អចលនទ្រព្យ នៅក្នុង​តំបន់​នោះ ឲ្យ​កើនឡើង​ផងដែរ ៕

លោក​ជា ចាន់តូ៖ សេដ្ឋកិច្ចកម្ពុជា នឹងរង​ផលប៉ះពាល់​តិចតួច​ប្រសិនជា​សេដ្ឋកិច្ច​ចិនរង​ផលប៉ះពាល់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ​បាន​ថ្លែងថា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​បន្ត​ឲ្យ​មាន​ឱនភាព​ផ្នែក​ពាណិជ្ជកម្ម ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា​ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​គូលែន​ទី៥ កម្រិត​មូលដ្ឋាន​ស្តីពី​ភាពជា​អ្នកដឹកនាំ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ថ្ងៃទី១៩ ខែតុលា​កន្លងមក​ថា

លោក​បន្តថា ការនាំចេញ​របស់​ប្រទេស​ក្នុង​តំបន់ ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ព្យាករណ៍​ថា​នឹង​អាច​ថយចុះ ប៉ុន្តែ​កម្ពុជា​អាច​រង​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​មិនមែន​ស្ថិតក្នុង​ចង្វាក់​ផលិតកម្ម​ចម្បង​របស់​ចិន ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​នៅមានកម្រិត​តិចតួច​នៅឡើយ ។ យ៉ាងណា​ម៉ិ​ញ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន តាមរយៈ​ការវិនិយោគ​និង​ទេសចរណ៍ ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

លោក​បន្តថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ២០១៨នេះ បានលើកឡើង​យកមក​ពិភាក្សា​ជា​អាទិភាព​ថា   ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រ​រវាង​សហរដ្ឋអាមេរិក និង​ចិន បើ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម បណ្តា​ប្រទេស​នានា​នឹងរង​ផលប៉ះពាល់។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ផងដែរ​ថា ភាព​តានតឹង​ពាណិជ្ជ​កម្មនេះ និង​អាច​កាត់បន្ថយ​ផលទុនជាតិ សរុប​របស់​ពិភពលោក​ប្រមាណ១ភាគរយ​ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ ក្នុងនោះ​កាត់បន្ថយ​ផ.ស.ស.ចិន១,៦ភាគរយ ផ.ស.ស.សហរដ្ឋអាមេរិក ១ភាគរយ និង​ផ.ស.ស.អាស៊ី០,៩ភាគរយ​ផងដែរ។

លោក​ជា ចាន់តូ​បាន​បន្តថា ដោយឡែក​តំបន់​អាស៊ីអាគ្នេយ៍ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដោយសារ​ការ​បង្វែរ​ផលិតកម្ម​ពី​ប្រទេស​ចិន មក​ក្នុងប្រទេស​ទាំងនេះ ដែល​នឹង​ជំរុញ​ដល់​ការនាំចេញ។ ចំពោះ​ប្រទេស​កម្ពុជា យោងតាម​ការវិភាគរ​បស់​ធនាគារពិភពលោក កម្ពុជា​ជា​ប្រទេស​ទី២បន្ទាប់ពី​វៀតណាម បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន១២ប្រទេស ដែលមាន​ឱកាស​បង្កើន​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ជំនួស​ឱ្យ​ការនាំចេញ​មួយផ្នែក​របស់​ចិន​ទៅ​សហរដ្ឋអាមេរិក ក្នុងស្ថានភាព​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង៕

តើមានដឹងទេថា ការប្រកាសពន្ធអចលនទ្រព្យត្រូវធ្វើនៅពេលណា ?

0

ដោយ វុត្ថា

ភ្នំពេញ : វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ បានផ្ទុះ​ឡើង​គួរអោយកត់សម្គាល់ទាំងនៅក្នុងរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត-ក្រុង​នានា​នៅទូទាំងប្រទេសកម្ពុជា ប្រកប​ដោយ​ស៊ីវិលយ និង​កាន់តែមានភាពទំនើបទាន់សម័យ។ ដូចគ្នា​​នេះដែរ ការបង់ពន្ធក៏ជាកាតព្វកិច្ចរបស់​ម្ចាស់អចលនទ្រព្យ ពីសំណាក់ម្ចាស់​អចលនទ្រព្យ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារនូវគោលនយោបាយ​អភិវឌ្ឍន៍ជាតិ​របស់​រដ្ឋាភិបាល​នេះ តាមរយៈការប្រមូលព័ន្ធរបស់អគ្គនាយកដ្ឋាន​ពន្ធដារកម្ពុជា។

តើការប្រកាសបង់ព័ន្ធ​អចលនទ្រព្យចាប់ផ្តើម និង​បញ្ចប់​​នៅពេលណា?
បើតាមការអោយដឹងពីអគ្គ នៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការប្រកាស​ពន្ធអចលនព្រទ្យ គឺចាប់ផ្តើមពីដើមខែមករា រហូតដល់ចុងខែកញ្ញាក្នុងឆ្នាំនីមួយៗ។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលមិនទាន់ បានធ្វើការប្រកាសបង់ពន្ធអចលនទ្រព្យ អាចទៅប្រកាសបង់ពន្ធនេះ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមសាខា​ធនាគារ អេស៊ីលីដា ឬសាខាធនាគារកាណាឌីយ៉ា ឬសាខាធនាគារវឌ្ឍនៈ ឬសាខាធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ឬនៅសាខាធនាគារកម្ពុជា​សាធារណៈទូទាំងប្រទេស។
តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់កាតព្វកិច្ចប្រកាសបង់ព័ន្ធប្រចាំឆ្នាំ?
បើតាមអគ្គនាយដ្ឋានព័ន្ធដារបានឲ្យដឹងថា អលចនទ្រព្យប្រភេទសំណង់ ឬដីដែលស្ថិនៅក្នុងរដ្ឋាបាលក្រុង ឬខេត្តដែលមានតម្លៃចាប់ពី១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចប្រកាសបង់ព័ន្ធអចលនទ្រព្យ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានពន្ធដាររំពឹងថា ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ នឹងចូលរួមសហការបង់ពន្ធអោយបានគ្រប់គ្នា និងជាពិសេសអគ្គនាយដ្ឋានបង់ព័ន្ធ នឹងសម្រួលសេវាកម្មអោយកាន់តែងាយស្រួយជូនពលរដ្ឋ ឲ្យដល់ឃុំ ស្រុក ខណ្ឌ តាមរយៈការជូនដំណឹងតាមលេខទូរស័ព្ទ និង វិក័យបទ្រភ្លើងជាដើម។
លោកក៏បានអំពាវនាវអោយពលរដ្ឋទាំងអស់ ត្រូវទៅធ្វើប័ណ្ណចុះបញ្ជីបង់ពន្ធអចលនទ្រព្យអោយបានគ្រប់គ្នា បើទោះបីអចលនទ្រព្យរបស់ខ្លួន មិនដល់តម្លៃបង់ពន្ធយ៉ាងណាក្តីដើម្បីងាយស្រួលក្នុងការប្រើប្រាស់បន្តបន្ទាប់ទៀត៕

ដំណឹងល្អ ! សមាគមបញ្ជាទិញ និងសមាគមយុត្តិធម៌ការងារសហរដ្ឋអាមេរិក ប្រកាសបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ : ជាដំណឹងល្អមួយ ខណៈពេលដែលមានព័ត៌មានជាច្រើនបានបង្ហាញពីក្ដី​ព្រួយ​បារម្ភ​ពាក់ព័ន្ធទៅនឹងការប្រឈមការលើកលែងការអនុគ្រោះពន្ធទាំងស្រុងរបស់​ផលិតផលនានាពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបនោះ ពេលនេះ ក្រុមហ៊ុនដៃគូ សមាគមអ្នកបញ្ជាទិញ និងសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក បានប្រកាសនៅ​តែបន្ដគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបញ្ជាទិញទំនិញ និងផលិតផល​សម្លៀកបំពាក់ និងស្បែកជើង ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍​អឺរ៉ុប​ដដែល។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ក្រុមហ៊ុនដៃគូ និងសមាគម​អ្នកបញ្ជាទិញទាំងអស់ បានប្រកាសនៅតែបន្ដគាំទ្រដល់កម្ពុជា ដើម្បី​ធានាដល់ការប្រកួតប្រជែងរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលដូចជា​សម្លៀកបំពាក់ និងស្បែកជើង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារជាមួយសមាគម​អ្នកបញ្ជាទិញ ដឹកនាំដោយលោក Michael Posner ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ នៅទីស្ដីការក្រសួង លោក អ៊ិត សំហេង បានបញ្ជាក់ថា ការជួបពិភាក្សាគ្នានេះគឺ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទាក់ទងនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីពនៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ដៃគូអ្នកបញ្ជាទិញចង់ដឹងពីវឌ្ឍនភាព បញ្ហាប្រឈមនានា ដែលកម្ពុជាបាន និងកំពុងតែជួបប្រទះ ដើម្បីរួមគ្នាធ្វើយ៉ាងណាស្វែងរក​ដំណោះ​ស្រាយ និងពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទៅមុខទៀត។ ដោយឡែក​ចំពោះបញ្ហាប្រឈមនានាដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទាក់ទងនឹង​ពាណិជ្ជកម្មនៅក្នុងពិភពលោក នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនដៃគូបញ្ជាទិញផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលនាំចេញ​ទៅ​សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនោះទេ។

ថ្លែងនៅក្នុងឱកាសនោះ លោក Mechael Posner ក៏បានលើកឡើងថា ការជួប​ពិភាក្សា​ជាមួយភាគីកម្ពុជានេះ គឺដើម្បីចង់ដឹងអំពីដំណើរការ និងការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្ដន៍លក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីព ជាពិសេស ការទទួលបាននូវ​ព័ត៌មានដោយ ផ្ទាល់ពីភាគីរាជរដ្ឋាភិបាល។ លោកបានបន្ដថា ក្រុមហ៊ុនដៃគូទាំងអស់ បានប្រកាសធានាដល់ការប្រកួតប្រជែង និងការបញ្ជាទិញទំនិញ ផលិតសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាបន្ដទៀត និងគ្មានពេលកំណត់ ៕

ដំណឹងល្អៈបុរី HPចាប់ផ្តើមប្រកាសលក់ជាមួយតម្លៃលំនៅដ្ឋានសមរម្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ: បុរីថ្មីមួយបានចាប់ផ្តើមប្រកាសលក់គំរោងរបស់ខ្លួន បន្ទាប់ពីបានសាងសង់បណ្តើរៗ និងកំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន ស្របពេលទីផ្សារបុរីលំនៅដ្ឋាននានានៅតែមានការលក់ល្អប្រសើរ។


ប្រធានផ្នែកទីផ្សារនៃបុរី HP លោក មឿន សុខលាភ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៩ តុលាកន្លងមកថា បុរីHPបានចាប់ផ្តើមប្រកាសលក់ហើយជាមួយតម្លៃពិសេស និងមានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល។ បុរីនេះស្ថិតនៅតំបន់ស្ពានដែកស្ទឹងមានជ័យ ជាតំបន់ដែលមានការអភិឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោកបន្តថា បុរីនេះលក់ក្នុងតម្លៃសមរម្យ បើធៀបជាមួយបុរីឬសំណង់នៅលំនៅដ្ឋាន ដែលបានដាក់លក់នៅតំបន់នោះ។


លោកបន្តថា “ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ជាក់ស្តែងគ្រាន់តែប្រកាសលក់បានមួយរយៈខ្លី លំនៅដ្ឋានក្នុងបុរីHP ដែលស្ថិតនៅលើផ្ទៃដី៣ហិកតា ទទួលបានការបញ្ជាទិញប្រមាណ៣០ភាគរយរួចហើយ”។

លោកមឿន សុខលាភបានបន្តថា ជាមួយនឹងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនសេដ្ឋកិច្ចរបស់ប្រទេស និងកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ការវិនិយោគបុរីនានាកាន់តែមានភាពប្រកួតប្រជែង ប៉ុន្តែយើងឈរលើក្រមសីលធ៌មមួយ ដោយធ្វើយ៉ាងណាគិតគូរជាចំបងលើហេដ្ឋារចនាសម្ព័ន្ឋ គុណភាព និងសោភ័ណភាពសំណង់ជាអាទិភាព ព្រោះការវិនិយោគរបស់យើងធ្វើរយៈពេលវែង ហេតុនេះ យើងមិនគិតតែយកប្រាក់ចំណេញនោះទេ។

ទីផ្សារបុរីនៅកម្ពុជានៅតែសម្រេចបានកំនើនល្អប្រសើរ ពិសេសទីក្រុងភ្នំពេញដោយសារកំនើនប្រជាសាស្រ្តក្នុងទីក្រុងនេះ និងកំនើនសេដ្ឋកិច្ច ព្រមទាំងការកើនឡើងប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋ។


យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០។

អ្នកជំនាញអចលនទ្រព្យអះអាងថាវិស័យនេះកើនឡើង២០ភាគរយក្នុងឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: នាពេលបច្ចុប្បន្ន ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា មានភាពរីកចម្រើន មានស្ថេរភាពនយោបាយ បានធ្វើឲ្យវិស័យអចលទ្រព្យនៅកម្ពុជា បានកើនឡើង២០ភាគរយក្នុងឆ្នាំ២០១៨នេះ។
មានប្រសាសន៍ឲ្យដឹងក្នុងពិព៌ណ អចលនទ្រព្យលើកទី៣ឆ្នាំ២០១៨ លោក Tom Osullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ តុលានេះថា វិស័យអចលនទ្រព្យ មានការចាប់អារម្មណ៍ច្រើន ទាំងបុរី ខនដូ ផ្ទះ វីឡា ផ្សេងៗ គឺមានអតិថិជនមកទស្សនាការតាំងពិព័រណ៌ និងកក់នៅផ្ទះ ខុនដូ វីឡា មួយចំនួនផងដែរ។លោកបន្តថា ពិព៌ណលំដាប់អន្តរជាតិនេះមានក្រុមហ៊ុនចូលរួមជាង៤០ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនវិនិយោគបុរី ខុនដូ អាផាតម៉ិនជាតិ អន្តរជាតិដែលកំពុងវិនិយោគនៅកម្ពុជា។

លោកបន្តឲ្យដឹងថា សន្ទុះនៃភាពរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ នៅកម្ពុជា បច្ចុប្បន្នមានភាពជោគជ័យច្រើន មិនថាភ្ញៀវជាតិឬអន្តរជាតិទេ ភ្ញៀវជាតិភាគច្រើនចាប់អារម្មណ៍លើផ្ទះវីឡាច្រើន ហើយភ្ញៀវបរទេសចាប់អារម្មណ៍ ខុនដូ ដោយសារតែការរចនា ចាយទុននិងទីតាំងប្រណិត គួជាទីចាប់អារម្មណ៍ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ កក់និងទិញកើនឡើងប្រមាណ២០% ក្នុងឆ្នាំ២០១៨នេះ។ លោកបន្តថា អនាគតវិស័យអចលទ្រព្យរបស់ប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើនបន្តទៀត ពោលគឺមិនចាញ់ប្រទេសជិតខាងទេ ដោយសារតែក្រុមហ៊ុនអចលទ្រព្យកំពុងតែរីកដុះដាល ហើយវិស័យនេះក៏មានអ្នកចាប់អារម្មណ៍ទិញច្រើន ក្រុមហ៊ុន អចលនទ្រព្យភាគច្រើនកំពុងតែជោគជ័យខ្លាំង។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងផងដែរថា ទីផ្សារសំណង់ និងអចលនទ្រព្យកម្ពុជានឹបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្តមួយរបស់យើង បានរកឃើញថាតម្លៃដីធ្លីនឹងបន្តកើនឡើងប្រមាណ៧ភាគរយ ក្នុងរយៈពេល៧ឆ្នាំសម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត។

អ្នកនាងបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អប្រសើរបានធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ ដោយសារកម្ពុជាជាប្រទេស ដែលទទួលបានប្រាក់ចំណេញពីការវិនិយោគខ្ពស់ជាងប ណ្តាប្រទេសនៅក្នុងតំបន់។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល៩ខែឆ្នាំនេះ សម្រេចបានទឹកប្រាក់ជាង៤៨០០លានដុល្លារ៕

អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុង​រៀបចំ​កែសម្រួល​លើ​ការវាយតម្លៃ​អចលនទ្រព្យដើម្បី​ទទួលបាន​ព​ន្ឋ​បន្ថែម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុង​រៀបចំ​កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​ការរៀប​ចំនេះ​នឹងត្រូវ​បញ្ចប់​នាពេលឆាប់ៗខាងមុខនេះ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល​បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែកញ្ញា ឆ្នាំ២០១៨ ដែល​ប្រារព្វ​ធ្វើ​នៅ​សាលា​ពន្ធដារ​ជាតិ ថ្ងៃទី១៨ ខែតុលា​កន្លងមក​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​អនុវត្តតាម​ការណែនាំរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ហេតុនេះ​ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កំពុង​រៀបចំ​កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដោយមាន​ការចូលរួម​ផ្តល់​មតិ​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​វិស័យ​ឯកជន ដោយ​ការរៀបចំ​នោះ នឹងត្រូវ​បញ្ចប់​នាពេលឆាប់ៗខាងមុខនេះ ។

លោក​បន្តថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ បានរៀបចំ​កែសម្រួល​យន្តការ​បង្វិល​សង​អាករ លើ​តម្លៃបន្ថែម​ឱ្យ​ប្រសើរ​ជាង​នេះ​ថែមទៀត សម្រាប់​ស្ថានទូត ក៏ដូចជា​សហគ្រាស​អាជីវ​កម្ម ព្រមទាំង​គិតគូរ​ដល់​ការស្នើសុំ​បង្វិល​សង​របស់​ភ្ញៀវទេសចរ ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​ពន្ធដារ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចការ​កៀរគរ​ចំណូល និង​ការលើកទឹកចិត្ត​ពន្ធចំពោះ​វិស័យ​ធុរកិច្ច​មួយចំនួន ការបន្ត​ជំរុញ​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​កំណែទម្រង់សំខាន់ៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ នៃ​ការផ្តល់​សេវាសាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណា​ឱ្យ​រដ្ឋបាល​ពន្ធដារ ក្លាយជា​ស្ថាប័នរដ្ឋ​ដែល​ទទួលបាន​នូវ ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល ការ​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​កម្មវិធី​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​ការបន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សារពើពន្ធ ក្នុងចំណោម​ធុរជន​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា។

លោក គង់ វិបុល បាន​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​គោលដៅ​ជម្រុញ​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា ការបន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ឆ្នាំ ២០១៤-២០១៨ ការ​គ្រប់​អង្គភាព​ទាំងអស់​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ការត្រៀម​រៀបចំ​នូវ​ផែនការ​សកម្មភាព​ឆ្នាំ២០១៩ ការ​ជម្រុញ​ការអនុវត្ត​ប្រមូល​ចំណូល​ពន្ធ​នៅតាម​បណ្តា​ខេត្ត​នានា ដែលមាន​សក្តានុពល​ក្នុងនោះ​មាន​ខេត្ត​ព្រះសីហនុ​ជាដើម៕