អ្នកឧកញ៉ា គិត ម៉េង ជាប់នៅក្នុងតារាងមហាសេដ្ឋីទាំង១០នៅក្នុងតំបន់អាស៊ាន

0

ដោយវុត្ថា

ភ្នំពេញ៖ តំបន់អាស៊ាន គឹជាកំពុងតែងមានសេដ្ឋកិច្ចរីកលូតលាសខ្លាំង ហើយមានមហាសេដ្ឋី១០២រូបមកពីប្រទេធំៗចំនួន៦។ បច្ចុប្បន្ននេះតំបន់អាស៊ាន ក្លាយជាតំបន់​ដែ​លទាក់ទាញបំផុត មិនត្រឹមតែសម្រាប់ទេសចរណ៍ តែសម្រាប់វិនិយោគិននិងពាណិជ្ជកម្ម​។

គេហទំព័រ prospects បានចុះផ្សាយពីមហាសេដ្ឋីចំនួន១០ មកពីតំបន់អាស៊ាន ដែលមានទ្រព្យសម្បត្តិមហាសាល។ តើនណាខ្លះជាមហាសេដ្ឋីនៅក្នុងតំបន់អាស៊ាននេះ ? ប្រភពចំណូលបានមកពីណាខ្លះ? ។

/ មហាសេដ្ឋី ស្តេច Sultan Hassanal Bolkiah ជនជាតិ Brunei

ស្តេចSultan Hassanal Bolkiah មានអាយុ៦៣ឆ្នាំ មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ស្តេចរូបនេះត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៃប្រទេ​សប្រុយណេ និងជាប្រទេសដែលនាំប្រេងទៅកាន់ពិភពលោក។

ទី២/ មហាសេដ្ឋី Henry Sy ជនជាតិហ្វីលីពីន

មហាសេដ្ឋី Henry Sy មានអាយុ ៩៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារ ជាអ្នកវិនិយោគ ទៅលើវិស័យជាច្រើន រួមមាន ឧស្សាហកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ អប់រំ និង មន្ទីរពេទ្យជាដើម។

ទី៣/ មហាសេដ្ឋី Charoen Sirivadhanabhakdi ជនជាតិថៃ

មហាសេដ្ឋី Charoen Sirivadhanabhakdi មានអាយុ៦៥ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៧.៩ពាន់លានដុល្លារ។មហាសេដ្ឋីរូបនេះ វិយោគទៅលើចំណីអាហារ និងអចលនទ្រព្យ។ ថ្មីៗនេះ មហាសេដ្ឋីរូបនេះ បានគ្រប់គ្រងទៅលើដី១០៨,០០០ហិកតា នៅក្នុងប្រទេសថៃ និងជាម្ចាស់សណ្ឋាគារជាង៥០កន្លែង នៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង នៅក្នុងតំបន់អាស៊ីជាច្រើនផ្សេងទៀត។

ទី៤/ មហាសេដ្ឋី Robert Budi Hartono ជនជាតិឥណ្ឌូនេស៊ី

មហាសេដ្ឋី Robert Budi Hartonoមានអាយុ៦៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ១៧.៤ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិនិយោគទៅលើធនាគារ និងថ្នាំជក់។

ទី៥/ មហាសេដ្ឋី Robert Kuok ជនជាតិម៉ាឡេស៊ី

មហាសេដ្ឋី Robert Kuok មានអាយុ៩៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៤.៨ ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិយោគទៅលើប្រេង ដឹកជញ្ជូនតាមកាប៉ាល់ សណ្ឋាគារ ចណីសត្វ ស្ករអំពៅ និង អចលនទ្រព្យជាដើម។

ទី៦/ មហាសេដ្ឋី Rober & Philip Ng ជនជាតិសឹង្ហបុរី

មហាសេដ្ឋី Rober & Philip Ng មានទ្រព្យសម្បត្តិ ចំនួន៨.៧ ពាន់លានដុល្លារ  ដែលវិនិយោគទៅលើវិស័យចលនទ្រព្យ ដោយបានកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន ដូចជា Sino Group ជាដើម។

ទី៧/ មហាសេដ្ឋី Pham Nhat Vuong ជនជាតិវៀតណាម

មហាសេដ្ឋី Pham Nhat Vuong មានអាយុ៤៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ៦.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ មហាសេដ្ឋីរូបនេះមានក្រុមហ៊ុនឈ្មោះ Vinggroup វិនិយោគទៅលើអលនទ្រព្យ ការិយាល័យជួល សុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន។

ទី៨/ មហាសេដ្ឋីគិត ម៉េង ជនជាតិកម្ពុជា

មហាសេដ្ឋីគិត ម៉េងមានអាយុ៥០ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.៦ ពាន់លានដុល្លារ គឺជាប្រធានក្រុមហ៊ុន The Royal Group ដោយវិនិយោគទៅវិស័យធនាគារ រថភ្លើង ទូរគមនាគមន៍ និងទូរទស្សន៍ជាដើម។

ទី៩/ មហាសេដ្ឋី Tay Za ជនជាតិមីយ៉ាន់ម៉ា

មហាសេដ្ឋីTay Za មានអាយុ៥៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.២ ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុនHTOO Group  វិនិយោគទៅលើវិស័យជាច្រើនប្រទេភេទ ។ មហាសេដ្ឋីរូបនេះ មានរឿងអាស្រូវជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានខ្សែស្រឡាយជាប់នឹងមន្ត្រីធំៗ ដូជា លោក Than Shwe អតិតមេដឹកនាំមីយ៉ាន់ម៉ាជាដើម។

ទី១០/ មហាសេដ្ឋី Khamtai Siphandone ជនជាតិឡាវ

មហាសេដ្ឋី Khamtai Siphandone មានអាយុ៩៤ឆ្នាំ មានទ្រពុ្យសម្បត្តិចំនួន ៨០០លានដុល្លារជាង។ មហាសេដ្ឋីរូបនេះជាអតិអ្នកនយោបាយ ដោយធ្លាប់ធ្វើជាប្រធានធិបតីរបស់ប្រទេសឡាវ  និងជាសមាជិកកណ្តាលរបស់គណបក្សបដិវដ្តឡាវ នៅក្នុងឆ្នាំ ១៩៥៦៕

ដើម្បីលក់ផ្ទះឆាប់ដាច់សូមអនុវត្តន៍ជំហ៊ានទាំង៥នេះ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជាលោកអ្នកអនុវត្តន៍តាមអ្នកជំនាញរបស់យើង។

លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltdដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កក្កដានេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពី​យុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។

លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្ត​ចំនួន៥ រួមមាន ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយ​កខ្វក់ និងមានក្លិនមិនល្អ។ ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិន​បើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវ​រញ៉េរញ៉ៃ​ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ​។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូបSpayបាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

SEA GATE SUITE ខុនដូតម្លៃជាង ១០០លានដុល្លារ ស័ក្តិសមសម្រាប់ការវិនិយោគ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ជាមួយនឹងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ កំនើនភ្ញៀវទេសចរណ៍ ខុនដូ SEA GATE SUITE បានក្លាយជាគំរោងមួយដែលស័ក្តិសមសម្រាប់ការវិនិយោគ ដោយសារកំនើនតម្រូវការបន្ទប់ស្នាក់នៅកើនខ្ពស់ជាប្រចាំ។

ការសម្រេចចិត្តជ្រើសរើសវិនិយោគគម្រោងនេះ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើ​ម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណា​ត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។

គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុនKHCN Investment &Development Co, Ltd។

ប្រធានផ្នែកទីផ្សារនៃគម្រោង Sea Gtate Suite បានមានប្រសាសន៍ឲ្យដឹងកាលពី ពេលថ្មីៗនេះថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់រយៈ​ពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។

គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូSea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយាន​យន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគ​ចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អ្នកជំនាញផ្នែកទេសចរណ៍បានសម្តែងសុទិដ្ឋិនិយម ដោយសារកំនើនភ្ញៀវទេសច​រណ៍ តាមរយៈការភ្ជាប់ជើងហោះហើរកាន់តែច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានមានប្រសា​សន៍ថា ខេត្តព្រះសីហនុប្រឈមកង្វះបន្ទប់សណ្ឋាគារជាប្រចាំ ពិសេសថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យទាននានា ដែលធ្វើឲ្យការវិនិយោគបន្ថែមលើបន្ទប់សណ្ឋាគារ ឬបន្ទប់ស្នាក់នៅ​ផ្សេងទៀតជាតម្រូវការចាំបាច់។លោកបន្តថា មានសណ្ឋាគារផ្កាយ៥ចំនួន២០០០បន្ទប់ទៀតនឹងដាក់ចូលទីផ្សារនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខ ប៉ុន្តែចំនួននេះមិនគ្រប់ គ្រាន់ទេ៕

ចំនួនអាផាតម៉ិនដាក់ចូលទីផ្សារនឹងកើនដល់ជាង២ម៉ឺនយូនីត នៅដំណាច់ឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ទីផ្សារអាផាតម៉ិននៅតែមានសញ្ញាវិជ្ជមាន ទោះជាការផ្គត់ផ្គង់កើនដល់ជា​ង​២០,០០០យូនីតនៅដំណាច់ឆ្នាំ២០១៨នេះក្តី ក៏តម្រូវការនៃការជួលនៅបន្តកើនឡើង។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា តម្លៃជួលអាផាតម៉ិនបាន​និងកំពុងកើនឡើងធៀបជាមួយការជួលខុនដូ ដោយសារអាផាតម៉ិនមានសេវាកម្មច្រើន​ជាងខុនដូ។ អាផាតម៉ិនមានតម្លៃជួលជាមធ្យម២១ដុល្លារ ប៉ុន្តែខុនដូមានតម្លៃត្រឹម១៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ថយចុះពី១៨ដុល្លារកាលពីពីរបីឆ្នាំមុន។

អ្នកនាងបន្តថា អាផាតម៉ិនកម្រិតAមួយបន្ទប់គេងមានតម្លៃ១២០០ដុល្លារ ពីរបន្ទប់​គេងមានតម្លៃ២២០០ដុល្លារ និងបីបន្ទប់គេងមានតម្លៃ៣៣០០ដុល្លារអាមេរិកក្នុងមួយយូ​នីត។ ចំណែកអាផាតម៉ិនកម្រិតB មានតម្លៃទាបជាងកម្រិតAប្រមាណ៣០ភាគរយ។អ្នកនាងបន្តថា អ្នកជួលអាផាតម៉ិនភាគច្រើនជាជនបរទេស ព្រោះ៩៥ភាគរយនៃអ្នកជួលអាផាតម៉ិនជាជនបរទេស ដែលមានចម្រុះជាតិសាសន៍។

អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ឋី បានមានប្រសាសន៍ថា ទីផ្សារអាផា​តម៉ិននៅតែមានសញ្ញាវិជ្ជមាន ដោយមិនមានសញ្ញាណាគួរឲ្យបារម្ភនោះទេ ព្រោះកម្ពុជាកំពុងតែទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។ លោកបន្តថា ចំនួនអ្នកវិនិយោគអន្តរជាតិជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា ហើយនៅពេលពួកគេចូលមក ពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះតម្រូវការអាផាតម៉ិនកើនឡើងជាស្វ័យប្រវត្តិ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអាផាតម៉ិននៅកម្ពុជា ហើយនៅតែ​គិតថាចំនួនអាផាតម៉ិន ដែលបានដាក់ចូលទីផ្សារនាពេលបន្តបន្ទាប់នេះ នៅតែមិនអាចឆ្លើ​យតបបាននឹងតម្រូវការនៅឡើយ”។លោកបន្តថា “កម្ពុជាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាកំពុងក្លាយជាគោលដៅនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ”៕

ក្រោយបង្កើតរដ្ឋាភិបាលថ្មី សកម្មភាពនៃការបោះទុនវិនិយោគបានកើនឡើងកាន់តែខ្លាំង

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលអាណត្តិទី៦បង្កើតឡើងបានប្រមាណ២សប្តាហ៍ សកម្ម​ភាពវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបានកើនឡើងនៅកម្ពុជា។នេះបើតាមអ្នកជំ​នា​ញក្នុងវិស័យអចលនទ្រព្យនានា។

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា លោកស្រីបានជួបជា​មួយអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនក្នុងមួយរយៈពេលចុងក្រោយនេះ ដោយពួកគេបានសម្តែងការកោតសរសើរសម្តេចតេជោហ៊ុន សែនដែលបាននាំមកនូវសុខសន្តិភាព ពិសេសការបង្រួបបង្រួមគណបក្សនយោបាយចំនួន១៩ទៀត ឲ្យចូលរួមផ្តល់មតិយោប​ល់ផ្សេងៗ ដើម្បីជាចំណែកចូលរួមអភិវឌ្ឍន៍ប្រទេស។

លោកស្រីបន្តថា “ដោយសារសកម្មភាពនយោបាយ មានលក្ខណៈល្អប្រសើរនិងមានភាពចាស់ទុំនេះ បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានចាប់ផ្តើមសកម្មភាពវិនិយោគកាន់តែច្រើននៅកម្ពុជា”។លោកស្រីបន្តថា “ការរក្សាបានសន្តិភាព ស្ថិរភាពនយោ​បាយ ពិសេសសេដ្ឋកិច្ចល្អប្រសើរនេះហើយ ទើបតម្លៃដីបានឡើងថ្លៃស្ទើរគ្រប់ទីកន្លែង”។

យោងតាមរបាយការណ៍របស់ក្រសួងរបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យ​ដឹងថា រយៈពេល៨ខែឆ្នាំ២០១៨នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់​ជិត៣០០០លានដុល្លារអាមេរិក ដោយមានគំរោងសំណង់ជាង២០០០ត្រូវបានចុះបញ្ជីរ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាការពិតក្រោយការរៀបចំរដ្ឋាភិបាលថ្មីរួច អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ បានចាប់ផ្តើមវិនិយោគឡើងវិញយ៉ាងឆាប់រហ័ស។ ពួកគេសម្រេចចិត្តលឿនៗជាងមុន ធៀបនឹងការបោះឆ្នោតអាណត្តិមុន ដោយសារពួកគេមិនមានអ្វីគួរឲ្យបារម្ភនោះទេ។

អ្នកនាងបន្តថា “អ្នកទាំងនោះបានវិនិយោគលើផ្នែកចម្រុះ រួមមាន សណ្ឋាគារ អាផាតម៉ិន ការិយាល័យ និងវិនិយោគលើដីធ្លីជាដើម”។អ្នកនាងបន្តថា “ថ្មីៗនេះមានព៌តមានថាអ្នកវិនិយោគពីអឺរ៉ុប និងអាមេរិកនឹងចូលមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា នេះជា​ចំណុចវិជ្ជមាន ហើយយើងស្វាគមន៍”៕

ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងកើនដល់៦០០០លានដុល្លារនៅឆ្នាំ២០២០

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមនឹងសម្រេចបានទឹកប្រាក់រហូតដក់៦០០០លានដុល្លារ​នៅឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការអះអាងរវាងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ។

នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលត្រូវបានរៀបចំឡើង កាលពីចុងសប្តាហ៍មុន ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចកម្ពុជា-វៀតណាម-ឡាវ លោកស៊ាង ប៊ុនលាង បានឱ្យដឹងថា ត្រឹមឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន៣៨០០លានដុល្លារ កើនឡើងជិត៣០ភាគរយ ធៀបនឹងឆ្នាំ២០១៦ ខណៈដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង បន្តជំរុញការពង្រីកទំហំពាណិជ្ជកម្មឲ្យកើន៦០០០លានដុល្លារនៅឆ្នាំ២០២០។

លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ជាពិសេស “កិច្ចព្រមព្រៀង ស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគី” ដែលមានចែងអំពីការផ្តល់ភាពអនុគ្រោះពន្ធនាំចូលទៅវិញទៅមក លើមុខទំនិញជាច្រើនសិបមុខ”។ លោកបន្តថា កាលពីឆ្នាំ២០១៧ វៀតណាមបានដាក់ទុនវិនិយោគចំនួន១៩០គម្រោង គិតជាទឹកប្រាក់មានចំនួន២ ៩៤០លានដុល្លារនៅកម្ពុជា ដែលគម្រោងវិនិយោគភាគច្រើនផ្តោតលើវិស័យកាត់ដេរ ទូរគមនាគមន៍ ទេសចរណ៍ អាកាស ចរណ៍ ផលិតផលកសិឧស្សាហកម្ម និងកសិកម្ម”។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចគាំពារ និងតម្កល់ផលប្រយោជន៍របស់វិនិយោគិន ពាណិជ្ជករបរទេសទាំងអស់ ដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគ និងប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា។ ជាពិសេស បច្ចុប្បន្នកម្ពុជាកំពុងលើកទឹកចិត្តពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែលជាទីផ្សារធំៗមួយចំនួនទៀតនៅក្នុងតំបន់ និងពិភពលោក តាមរយៈការអនុគ្រោះពន្ធទូទៅលើការនាំចូលផលិតផលពីប្រទេសកម្ពុជា៕

ផ្សារ​​លំដាប់​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall នឹង​បើក​នៅចុងឆ្នាំ​២០១៨

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយនា​ចុង​ឆ្នាំ​នេះ។

ជាមួយនឹងការចូលមកដល់នៃហាង និងផលិតផលល្បីៗជាច្រើន អ្នកវិនិយោគគំរោងនេះ បានរចនាផ្ទៃខាងក្នុងអាគារពោរពេញដោយការចាប់អារម្មណ៍។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់ The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វាមិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។

The Bridge Lifestyle Mall ផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។​ របៀបនៃរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយជាមួយរចនាបថ នៃជីវិតរបស់ពួកគេ។ ពេល​បោះ​ជំហ៊ាន​ចូល​ក្នុង​​បរិវេណ​ផ្សារ​ភ្លាម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា នេះ​គឺ​ជា​ទីតាំង​សម្រាប់​អ្នក​ចូល​ចិត្ត​បែបផែន​រស់​នៅ​បែប​ទំនើបៗ សូម្បី​តែ​ការ​តុបតែង​នៅ​ខាង​ក្នុង​ ប្រៀប​ដូចជា អគារ​នៅ​ទីក្រុង​ New York ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ភ្នំពេញ។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។

ផ្សារទំនើបនេះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប ​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។ អ្វី​ដែល​កាន់​តែ​រំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួនផងដែរ។​

លើស​ពី​នោះទៅទៀត​ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរស័ព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។


បែបផែននៃជីវិតមិនអាចខ្វះបានឡើយ ដោយយើងនឹងនាំមកនូវការកម្សាន្ត The Bridge Lifestyle Mall ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន ​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។ ​

ការ​បើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។​

សំរាប់ព័ត៌មាន​បន្ថែម ​អាច​ទាក់ទងតាម៖
អ៊ីមែល៖ [email protected]
លេខ​ទូរស័ព្ទ +855 (0)99 999 691
Facebook Page: The Bridge Lifestyle Mall
https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/

ផ្សារ​​លំដាប់​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall នឹង​បើក​នៅចុងឆ្នាំ​២០១៨

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ និង​ផ្សារ​ទំនើប AEON Mall ភ្នំពេញ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយនា​ចុង​ឆ្នាំ​នេះ។

ជាមួយនឹងការចូលមកដល់នៃហាង និងផលិតផលល្បីៗជាច្រើន អ្នកវិនិយោគគំរោងនេះ បានរចនាផ្ទៃខាងក្នុងអាគារពោរពេញដោយការចាប់អារម្មណ៍។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វាមិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។ របៀប​​ជួល​តូប និង​លក់​ដូរ​ គឺមានភាពប្លែក​គ្នាពីផ្សារ​ទំនើបAEON​ ដោយ The Bridge Lifestyle Mallផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។​ របៀបនៃរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយជាមួយរចនាបថ នៃជីវិតរបស់ពួកគេ។

ពេល​បោះ​ជំហ៊ាន​ចូល​ក្នុង​​បរិវេណ​ផ្សារ​ភ្លាម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា នេះ​គឺ​ជា​ទីតាំង​សម្រាប់​អ្នក​ចូល​ចិត្ត​បែបផែន​រស់​នៅ​បែប​ទំនើបៗ សូម្បី​តែ​ការ​តុបតែង​នៅ​ខាង​ក្នុង​ ប្រៀប​ដូចជា អគារ​នៅ​ទីក្រុង​ New York ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ភ្នំពេញ។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។

ផ្សារទំនើបនេះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប ​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។ អ្វី​ដែល​កាន់​តែ​រំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួនផងដែរ។​

លើស​ពី​នោះទៅទៀត​ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរស័ព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។

បែបផែននៃជីវិតមិនអាចខ្វះបានឡើយ ដោយយើងនឹងនាំមកនូវការកម្សាន្ត The Bridge Lifestyle Mall ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន ​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។ ​

ការ​បើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។​

សំរាប់ព័ត៌មាន​បន្ថែម ​អាច​ទាក់ទងតាម៖

  • អ៊ីមែល៖ [email protected]
  • លេខ​ទូរស័ព្ទ +855 (0)99 999 691
  • Facebook Page: The Bridge Lifestyle Mall

https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/

ក្រុមហ៊ុនផ្លូវដែកចិន សិក្សាលទ្ឋភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ប្រទេសចិន CHINA RAILWAY បាននិងកំពុងសិក្សា ដើម្បីពិនិត្យលទ្ឋភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ពិតជាមានក្រុមហ៊ុនសិក្សាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុពិតមែន ប៉ុន្តែគំរោងនេះបញ្ចប់នាពេលណានិងចំ ណាយថវិកាប៉ុន្មានលានដុល្លារ មិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “ការសិក្សាចេះតែសិក្សាហើយ តែការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពិតជាចំណាយថវិកាច្រើនណាស់ ហើយក្រុមហ៊ុនក៏សិក្សាពីលទ្ឋភាពរកប្រាក់ចំ ណេញមកវិញដែរ”។ លោកបន្តថា “ការចំណាយអាចអស់ខ្ទង់រាប់ពាន់លានដុល្លារ ហេតុនេះទោះបីសិក្សាចប់ក៏គេមិនប្រាកដថាធ្វើដែរ ប្រសិនជាពួកគេមិនអាចទាញផលចំណេ​ញមកវិញបាន”។

គំរោងសាងសង់ភ្លើងរថភ្លើងល្បឿនលឿន មិនត្រឹមតែមានការសិក្សារវាងភ្នំពេញ ខេត្តព្រះសីហនុទេ តែក៏មានក្រុមហ៊ុនចិនសិក្សាខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ ខេត្តសៀមរាប និងក្រុងសៀមរាប ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែតផងដែរ ប៉ុន្តែគំរោងទាំងនេះ​មិនដឹងលេចចេញរូបរាងពេលណាពិតប្រាកដនៅឡើយទេ ដោយសារគំរោងបែបនេះត្រូវ​វិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ពេក។

លោកវ៉ាស៊ីម សូរិយាបានថ្លែងថា រដ្ឋាភិបាលពិតជាត្រូវវិនិយោគលើហេដ្ឋារចនាស ម្ព័ន្ឋច្រើននៅក្នុងដំណាក់កាលនេះ ព្រោះដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាមទារឲ្យ​មានការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន និងត្រូវចំណាយថវិកាវិនិយោគដ៏ច្រើន​ផងដែរ៕

តោះទៅមើលគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១២ នឹងកើតឡើងនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋាភិបាល អាណត្តិទី៦នេះ នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីជួយជម្រុញកំនើន​សេដ្ឋកិច្ចរបស់ប្រទេស។

ស្ពានជាច្រើននឹងត្រូវសាងសង់ និងលេចចេញរូបរាងបណ្តើរៗហើយ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូឆ្មារ ខេត្ត​ត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ។ គំរោងសាងសង់ស្ពានពីក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅតំបន់អរិយក្សត្រ ស្ពានអាកា​សក្បាលថ្នល់ និងស្ពានអាកាសស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវ២៧១ និងផ្លូវមុនីវង្ស ស្ពានអាកាសនិងផ្លូវក្រោមដីនាតំបន់រង្វង់មូលចោមចៅ។

ជាមួយគ្នានេះផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ នឹងបើកដំណើរការចុងឆ្នាំ​នេះ ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានស្ពានអាកាសចំនួន៥ ដូចជា ស្ពានអាកាសរំលងផ្លូវជាតិលេខ៤ លេខ៣ លេខ២១ លេខ២ លេខ១១០ និងស្ពានវែងមួយឆ្លងកាត់ទន្លេបា​សាក់ ដោយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់ឥណទានសម្បទានចំនួន២៥៩លានដុល្លារ ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣រួចហើយផងដែរ ដែលផ្លូវក្រវ៉ាត់ក្រុងនេះនឹង​សាងសង់នាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ តាមរយៈលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏បានប្រកាសពីគំរោងសាងសង់រថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញជាលើកដំបូងផងដែរ។ រដ្ឋមន្រ្តីរូបនេះក៏បានបង្ហាញពីគំរោងសាងសង់ផ្លូវជាតិថ្មីមួយចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រផងដែរ។

លើសពីនេះ គំរោងសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ គឺព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏នឹងលេចចេញរូបរាងក្នុងរយៈពេល៥ឆ្នាំខាងមុខនេះផងដែរ៕