ស្វែងយល់ពីអាស៊ាន! ប្រទេសឥណ្ឌូនេស៊ី កំពុងសាងសង់អគារខ្ពស់កប់ពពកបង្អួតពិភពលោក

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋកិច្ចរីកចម្រើន និងលូតលាស់ ព្រមទាំងមានអគារខ្ពស់កប់ពពកជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្នប្រទេសមួយនេះ បាននិងកំពុងតែសាងសង់អគារខ្ពស់កប់ពពកថ្មីមួយទៀត ដើម្បីបង្អួតពិភពលោក និងដើម្បីទាក់ទាញអ្នកវិនិយោគិន និងទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

អគារដែលប្រទេសមួយនេះ កំពុងតែសាងសង់ មានឈ្មោះថា Signature Tower ស្ថិតនៅក្នុងទីក្រុង Jakarta ដែលជាទីក្រុងដ៏ធំរបស់ខ្លួន។ នៅពេលសាងសង់រួចហើយនោះ អគារនេះ នឹងមានកំពស់ ៦៣៨ម៉ែត្រ ជាពិសេសនឹងក្លាយទៅជាអគារខ្ពស់កពពកលំដាប់ទី៦ នៅក្នុងពិភពលោក។

អគារនេះ ត្រូវបានគេស្នើសាងសង់នៅក្នុងឆ្នាំ ២០១០ តែត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០១៥ ទើបចាប់ផ្តើមសាងសង់តែត្រូវផ្អាក់ទៅវិញ ដោយសារតែខ្វះខាតថវិការសាងសង់។ លុះដល់ឆ្នាំ ២០១៦ ត្រូវបានខ្ចីលុយពីធនាគារក្នុងចំណាយសាងសង់អគារនេះឡើងវិញក្នុងទំហំទឹកប្រាក់ចំនួន ១.៥ ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់បន្ត ដោយបានផ្តល់អោយក្រុមហ៊ុនចិនមួយឈ្មោះថា China State Construction Engineering ជាអ្នកទទួលការខុសត្រូវក្នុងការសាងសង់នូវអគារនេះ។

អគារខ្ពស់កប់ពពកមួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញរបស់ក្រុមហ៊ុន SCBD នៅលើទំហំដី ៤៥ ហិកតា នៅជិត អគារ Semanggi Interchange និងនៅខាងត្បូងស្តាត Gelora Bung Karno Statdium ។ អគារនេះ ស្ថិតនៅក្នុងតំបន់ ត្រីកោណមាសនៃទីក្រុង Jakarta (Golden Triangle of Jakarta) ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ទីក្រុង។ នៅពេលគេសាងសង់អគារនេះរួចរាល់ហើយនោះ គឺសម្រាប់ប្រើប្រាស់រួម ដូចជាកន្លែងចតថយន្ត កន្លែងកម្សាន្ត ការិយាល័យធ្វើការ និង កន្លែងស្នាក់នៅជាដើម។

អគារនេះ ជាកម្មសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុន PT Grahamas Adisentosa និង ក្រុមហ៊ុន PT Danayasa Arthatama ហើយគ្រោងនិងបញ្ចប់សាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ២០២២៕

កម្ពុជាចាប់ផ្តើមពង្រីកធនធានមនុស្ស លើផ្នែកស្ថាបត្យកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ បញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញឲ្យវិស័យឯកជន និងរដ្ឋធ្វើការជាមួយគ្នា ជជែកពិភាក្សាស្វែងរកគន្លឹះអភិវឌ្ឍ ដើម្បីពង្រីកទីក្រុងឆ្លាតវៃ និងការពង្រីកសុខុដុមរមណីយកម្ម ឈានទៅរកការរីកចម្រើន ។

ឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា បានថ្លែងលើកឡើង ក្នុងពិធីតាំងពិព័រណ៌វិស័យស្ថាបត្យកម្ម និងសម្ភារៈសំណង់ខ្នាតអន្តរជាតិ នៅ មជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍនវិស័យអចលនទ្រព្យ ស្របពេលដែលប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងមានសុខសន្តិភាពសណ្តាប់ ដូច្នេះការអភិវឌ្ឍន៍លើវិស័យសំណង់ ស្ថាបត្យកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតទីក្រុងថ្មីៗ គឺបានកំពុងពង្រីកសុខុដុមរមណីយកម្ម ឈានទៅរកការរីកចម្រើន ឆ្ពោះទៅរកទីក្រុងឆ្លាតវៃផងដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ប្រវត្តិនៃការសាងសង់ទីក្រុងខ្មែរយើងធ្លាប់ស្ថាបនាទីក្រុងឆ្លាតវែ តាំងពីសតវត្សរ៍ទី១២មកម្លេះ ក្នុងនោះទីក្រុងបានស្រូបយកគ្រប់វិស័យទាំងអស់ ដោយក្លាយជាចរន្តរតភ្ជាប់យ៉ាងសំខាន់ ដូច្នេះទើបរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជម្រុញឲ្យវិស័យឯកជន និងរដ្ឋ ធ្វើការជាមួយគ្នា ជជែកពិភាក្សាស្វែងរកគន្លឹះអភិវឌ្ឍ ដើម្បីពង្រីកទីក្រុងឆ្លាត និងការពង្រីកសុខុដុមរមណីយកម្មឈានទៅរកការរីកចម្រើន ។

នៅក្នុងឱកាសតាំងពិរព័ណ៌នេះ លោក Vincent Low ប្រធានគ្រប់គ្រង់ក្រុមហ៊ុន តៃ ស៊ិន បានលើកឡើងផងដែរ ថា បច្ចុប្បន្នពិភពលោកមានការវិវត្តន៍លើផ្នែកអចលនទ្រព្យយ៉ាងខ្លាំង ជាពិសេសប្រទេសកម្ពុជាផ្ទាល់ កំពុងជម្រុញអភិវឌ្ឍ នៅលើផ្នែកយ៉ាងខ្លាំងផងដែរ ក្នុងនោះសម្រាប់ តៃ ស៊ិន ដែលជាក្រុមហ៊ុន ផ្គង់ផ្គង់ខ្សែភ្លើង កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយមានខ្សែភ្លើងគ្រប់ម៉ាក ជាខ្សែភ្លើងមានស្តង់ដារ ដែលប្រទេសកម្ពុជាកំពុងនិយមប្រើប្រាស់ ។ លោកបញ្ជាក់ថា ការផ្តល់នូវផលិតផលដែលមានស្តង់ដារ ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ នឹងជួយឲ្យកម្ពុជាមានការអភិវឌ្ឍវិស័យសំណង់ប្រកបដោយស្តង់ដារខ្ពស់ និងឈានទៅប្រកួតប្រជែងទីក្រុងឆ្លាតវៃផងដែរ ។

ពាក់ព័ន្ធការតាំងពិព័រណ៍ លោក Andrew Siow នាយកក្រុមហ៊ុន ABM Tarsus Events Group បានបញ្ជាក់ ឲ្យដឹងថា ការរៀបចំតាំងពិព័រណ៍ផ្នែកស្ថាបត្យកម្មអាការ និងសំណង់ខ្នាតអន្តរជាតិ ធំបំផុតនៅកម្ពុជា គឺបានផ្តោតការយកចិត្តទុកដាក់អំពីគំនិតច្នៃប្រឌិត និងការរចនា និងការបង្ហាញទស្សនៈវិស័យទីក្រុង វៃឆ្លាត ដែលមានក្រុមហ៊ុនជាតិ អន្តរជាតិ ជាង៣៥០ក្រុមហ៊ុន បានចូលរួម និងមានផលិតផលនាំមកចំនួន២៣ប្រទេស នឹងមានអ្នកចូលរួមប្រមាណជាង១ម៉ឺនអ្នកផងដែរ ៕

CDC អនុម័ត្តឲ្យក្រុមហ៊ុនចំនួន ៤ មានទឹកប្រាក់ចំនួនជាង ២០ លានដុល្លារ វិនិយោគនៅប្រទេសកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានសម្រេចចេញវិញ្ញាបនបត្រ​ចុះបញ្ជី​ជូនដល់ក្រុមហ៊ុនចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង ២០ លានដុល្លារ វិយោគ​លើរោងចក្រកាត់ដេរ និងដេរស្បែងជើង ដែលផ្តល់ការងារជូនដល់ប្រជាជនកម្ពុជា​ចំនួន​ជិត ១ម៉ឺននាក់ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន និងគណៈកម្មាធិការ​វិនិយោគកម្ពុជា។

 

 

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងដំណើរការផលិតកម្មទាំង៤នោះ រួមមាន ៖  ១- ក្រុមហ៊ុន “PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៣ន្លែង។

២- ក្រុមហ៊ុន “JH GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២០ កន្លែង។

៣- ក្រុមហ៊ុន “PRESTIGE GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦ កន្លែង។

៤- ក្រុមហ៊ុន “LONG CHENG SHOE PARTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង។

ស្វែងយល់ពីអាស៊ី! ទីក្រុងហុងកុងមានអគារភ្លោះតំណាងអោយប្តីប្រពន្ធ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីក្រុងហុងកុង គឺជាទីក្រុងដែលមានសេដ្ឋកិច្ច និងអគារខ្ពស់កប់ពពក​លូតលាស់គ្រប់ទីកន្លែងដែលធ្វើអោយទីក្រុងមួយនេះ មានភាពល្បីល្បាញទាំង​នៅក្នុងតំបន់និងពិភពលោក ។

ពេលនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារថ្មីមួយទៀតនៅ​ក្នុង​ទីក្រុងនេះមកបង្ហាញជូនមិត្តអានដើម្បីបានស្វែងយល់ពីការរីកចម្រើនវិស័យសំណង់​អគារនានា ទាំងនៅក្នុងតំបន់ និងពិភពលោក គឺ​អគារ Nina Tower។

អគារ Nina Tower ជាអគារភ្លោះ ដែលមានកំពស់ ៨០ និង ៤២ ជាន់ ស្ថិតនៅក្នុងតំបន់ Tsuen Wan ក្នុងទីក្រុងហុងកុង ។ អគារនេះត្រូវបានគេរចនាជាអគារខ្ពស់បំផុតនៅ​ក្នុង​ពិភពលោកក្នុងកម្រិតកម្ពស់ប្រមាណ ៥១៨ ម៉ែត្រ តែដោយសារតែដំបន់នេះ នៅជាង​នៅនឹង អកាសយានដ្ឋាន Chek Lap Kok Airport នោះ កំពស់​របស់ត្រូវបានគេ​កំណត់​អោយសាងសង់ត្រឹមតែ ៣១៩.៨ ម៉ែត្រ ។

អគារនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Chinachem Group ដោយក្រោយមកត្រូវបានគេសាងសង់ទៅជាអគារភ្លោះ ក្នុងនោះ​អគារ​ដែលទាប ឈ្មោះថា Nina Tower ដែលជានិមិត្តរូបរបស់ស្រី Nina Wang ឬហៅថា Kung Yu ដែលម្ចាស់ក្រុមហ៊ុន Chanachem Group និងអគារ​ដែល​ខ្ពស់ គឺហៅថា Teddy Tower ដែលជានិមិត្តរូបរបស់ប្តីលោកស្រី គឺលោក Teddy Wang ។ នៅជាន់ទី ៤០ នៃអគារនេះ មានសណ្ឋាគារលំដាប់ផ្កាយ ៥ ដែល​មាន ៨០០ បន្ទប់ ឈ្មោះថា L’hotel Nina et Convesntion Centre ខណៈនៅជាន់​ទី ១០ ទៅជាន់ ៣៩ គឺជាកន្លែងការិយាល័យធ្វើការ។ ជាន់ទី ១ ទៅជាន់ទី ៥ ជាកន្លែង ផ្សារទំនើប ខណៈជាន់ទី ៦ ទៅជាន់ទី ៩ ជាកន្លែងមជ្ឈមណ្ឌលពិពរណ៌ ។

ជាន់ទី ៤១ ជាកន្លែង លំហែកាយ (Sky Lobby)ដែលអនុញ្ញាតោយភ្ញៀវទេសចរ​ទៅលេងកម្សាន្ត​ដោយឥតថ្លៃ ដោយជិះជណ្តើរយន្តពីជាន់ក្រោម និងពីសណ្ឋាគារទៅកាន់ទីនោះបាន។ កន្លែងលំហែកាយ ឬ Sky Lobby ផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាត និងអាចមើល​ទេសភាពនានានូវជុំវិញតំបន់ Tsuen Wan និង អាចមើលទេសភាពព្រៃភ្នំ Tai Mo Shan មើលកោះ Tsing Yi និងអាចមើលស្ពាន Ting Kau តភ្ជាប់ពី កោះ Tsing Yi ទៅកាន់តំបន់ Sham Tseng។ អគារនេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០០០ និងបញ្ចប់នៅក្នុងឆ្នាំ២០០៦ តែយ៉ាងណាក៏ដោយមិនត្រូវបានគេបង្ហាញពីទំហំ​ទឹកប្រាក់​ចំណាយក្នុងការសាងសង់អគារនេះ ទេ៕

កម្ពុជាជ្រើសរើសប្រាសាទសំបូរព្រៃគុកសម្រាប់ដាក់តាំងពីពិព័រណ៍ចិន-អាស៊ាន

0

ដោយ ៖ វត្ថា

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍​ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពី​ឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោម​ប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃ​ភាព​ច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផល​ប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិព័រណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទ​សំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំ​ស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមក​បណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើននាពេលអនាគត។ ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរត្រលប់ទៅវិញថែមទៀត។

តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។ ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក​ផងដែរ៕

ស្វែងយល់ពីអាស៊ាន! តម្រូវការទីផ្សារខុនដូរប្រណិតក្នុងទីក្រុងបាងកកនៅតែខ្ពស់

0

យោងតាមការចុះផ្សាយ ពីកាសែតបាងកកប៉ុស្ដិ៍ ដោយបានដកស្រង់របាយការណ៍របស់ក្រុមហ៊ុន Grown Property Bureau បានឱ្យដឹងថា តម្រូវការខុនដូរប្រណិតនៅទីក្រុងបាងកក ដែលជាតំបន់មានសេដ្ឋកិច្ចខ្លាំង នៅតែមានទីផ្សារខ្ពស់ ជាមួយនឹងតម្រូវការខ្លាំងដដែល
ដោយសារតែមានការសម្រេចទិញខុនដូរកាន់តែច្រើន ពីប្រជាពលរដ្ឋ បន្ទាប់ពីគម្រោងនៃការសាងសង់បានបញ្ចប់។

លោក Serbpong Kiattvisanchai នាយកអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន Siam Sindhorn Co បាននិយាយថា អ្នកទិញខុនដូរប្រណិតមិនងាយងាកចេញពីការទិញឡើយ នៅពេលដែលឃើញខុនដូរដែលជាតម្រូវការរបស់ខ្លួន។
លោកបន្តថា “តែយ៉ាងណាក៏ដោយ អ្នកទិញមួយចំនួននៅក្នុងផ្នែកនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារតែតម្លៃដីឡើងថ្លៃនៅតាមតំបន់ពាណិជ្ជកម្មរីកចម្រើន ដែលជំរុញឱ្យតម្លៃលំនៅឋានកើនឡើង” ។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Siam Sindhorn បានសម្ពោធ គម្រោងខុនដូររបស់ខ្លួន ឈ្មោះថា Sindhorn Tonson ដែលមានកំពស់ ១៧ ស្ថិតនៅទំហំដី ១.៥ រ៉ៃ នៅតាមបណ្តោយផ្លូវ Sarasin និង Ton Son ដែលមាន ៥៩ យូនីត ទំហំចាប់ ៨៥ ទៅ ១៤០ ម៉ែត្រការ៉េ ក្នុងតំលៃ ២២០,០០០ បាត ក្នុងមួយម៉ែត្រការ៉េ ត្រូវបានលក់អស់ប្រមាណជា ៤០ ភាករយ។

អ្នកអភិវឌ្ឍន៍ខុដូរផ្សេងទៀត ក៏នឹងត្រៀម សម្ពោធការផ្គត់ផ្គន់ខុនប្រណិតជាច្រើននៅក្នុងតំបន់ដែលមានសេដ្ឋកិច្ច ដូចជាតំបន់ Sindhorn Village នៅតាមបណ្តោយផ្លូវ Lang Suan ជាដើម។ នៅក្នងុផ្នែកខ្លះនៃ តំបន់ Sindhorn Village ត្រូវបានគេកំណត់គោលដៅដំបូងថាជាតំបន់ដែលមានខុនដូតម្លៃមធ្យមនឹងក្លាយជាសណ្ឋាគារនិងសេវាកម្មអាផាតមិន៕

ស្វែងយល់ពីការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជាតើមានការវិវត្តដូចម្តេច

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ឲ្យប្រើតែសន្លឹកបណ្ណថ្មីដែលមានឈ្មោះថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” សម្រាប់ចុះបញ្ជីដីធ្លីដែលមានលក្ខណៈដាច់ដោយដុំការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ចាប់ពីឆ្នាំ២០១៩ តទៅ

ដើម្បីសម្រួលដល់ការយល់កាន់តែច្បាស់ស្តីពី ការចុះបញ្ជីបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គេហទំព័រ Propertyarea.asia  សូមលើកយកគន្លឹះខ្លះនៃការចុះបញ្ជីនេះមាន៥ដំណាក់កាលដូចខាងក្រោមនេះ

ដំណាក់កាលទី ១៖ អំពីការរៀបចំ

អភិបាលខេត្ត ក្រុងជាអ្នកប្រកាសតំបន់ ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លី ត្រូវកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវធ្វើការប្រជុំវិនិច្ឆ័យដោយផ្តល់ព័ត៌មាន មកអាជ្ញាធរមូលដ្ឋានយ៉ាងតិច១៥ ថ្ងៃ និងសាធារណៈជនយ៉ាងតិច៧ ថ្ងៃមុនការប្រជុំ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ (មាត្រា៦ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជី)។

ដំណាក់កាលទី ២៖ អំពីប្រតិបត្តិការបច្ចេកទេស

១ ការងារវាល៖ ក្រុមមន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដី វាសវែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភ័ស្តតាងផ្សេងៗជាលក្ខណៈរូបជាលាយលក្ខណ៍អក្សរ ឬ ចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។

២ ការងារនៅការិយាល័យ ប្រសិនបើមិនមានទំនាស់ ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។

ដំណាក់កាលទី ៣៖ ការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

អាជ្ញាធរខេត្តក្រុង ត្រូវប្រកាសផ្សាយជាសាធារណៈ អំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល៣០ថ្ងៃ ដើម្បីអោយបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្តល់ការយល់ព្រម លើឯកសារនៃការវិនិច្ឆ័យទាំងនោះ ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ចូនឯកសារ នៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់។

ប្រសិនបើមានការជំទាស់ ឬការតវ៉ាសាមីជន អាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីដោះស្រាយតាមនីតិវិធីដែលបានកំណត់។

ដំណាក់កាលទី ៤៖ អំពីការសម្រេចលើឯកសារ

ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្តក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខាសម្តេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។

ដំណាក់កាលទី ៥៖ អំពីការចេញប័ណ្ណ

នៅពេលដែលនីតិវិធី នៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចុះបញ្ជី ចេញប័ណ្ណ៕

តើនរណានឹងកាន់តំណែងជំនួស ក្រោយលោក Jack Ma ចូលនិវត្សរ៍?

0

ដោយវុត្ថា

ភ្នំពេញ៖ លោកJack Ma ជាប្រធានសហស្ថាបនិករបស់ក្រុមហ៊ុនអេឡិកត្រូនិកដ៏ល្បីប្រចាំនៅប្រទេសចិន Alibaba Group Holding Ltd, បានប្រកាសនឹងចូលនិវត្សរ៍ដោយលាឈប់ធ្វើជាប្រធានក្រុមហ៊ុននៅក្នុងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

សំណួរសំខាន់នៅទីនេះថាតើនណានឹងកាន់ដំណែងជំនួស លោក Jack Ma?បន្ទាប់ពីគាត់ចូលនិវត្សរ៍?។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBangkokpost បានអោយដឹងថា លោក Daniel Zhang ដែលបច្ចុប្បន្នលោកគឺជា នាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងកាន់ដំណែងជំនួសលោកJack Ma  ក្រោយពីលោក នឹងបញ្ចប់អាណត្តិជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនAlibaba បន្ទាប់ពីកិច្ចប្រជុំទូទៅប្រចាំឆ្នា របស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២០

លោក Ma បានលាលែងពីតំណែងជានាយកប្រតិបត្តិនៅក្នុងឆ្នាំ២០១៣ ។ លោក Daniel Zhang អាយុ ៤៦ ឆ្នាំបានបំពេញការងារតាំងពីឆ្នាំ២០១៥ បន្ទាប់ពីបានបម្រើការជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន។

លោក Ma ដែលបានឈានចូលវ័យ៥៤ឆ្នាំ កាលពីថ្ងៃចន្ទបានអះអាងថា លោកនឹងបន្តផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាផ្នែកមួយនៃក្រុមប្រឹក្សាផ្តល់យោបល់ដែលមានឈ្មោះថា “Alibaba Partnership”

លោក Daniel Zhang អាយុ 46 ឆ្នាំពីមុនធ្លាប់ជាមន្រ្តីប្រតិបត្តិការរបស់ក្រុមហ៊ុន។ លោកត្រូវបានគេស្គាល់ថា ជាស្ថាបត្យករដ៏សំខាន់របស់ក្រុមហ៊ុនAlibaba ដែលស្គាល់ថា ” Singles Day”  ជាព្រឹត្តិការណ៍ទិញដូរតាមអនឡាញ ដ៏ធំបំផុតនៅលើពិភពលោកកាលពីថ្ងៃទី ១១ ខែវិច្ឆិកា។

លោកJack Ma បានអោយដឹងនៅក្នុងលិខិតមួយ ដែលបានចេញផ្សាយដោយក្រុមហ៊ុនAlibaba ថា “ខ្ញុំនឹងធ្វើការជិតស្និទ្ធជាមួយលោក Daniel Zhang ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូននិងជោគជ័យ”

លោក Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba ក្នុងឆ្នាំ១៩៩៩ គឺជាមនុស្សម្នាក់ ក្នុងចំណោមមហាសេដ្ឋីចិនដែលមានទ្រព្យចំនួន៣៦,៦ ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តីដ៏ល្បីល្បាញ Forbes

លោក Ma គឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេស នៅក្នុងប្រទេសចិន ក្រោយមកលោកមានភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីបង្កើតក្រុមហ៊ុន Alibaba ដែលក្រុមហ៊ុននេះបានឲ្យលោករកលុយបានយ៉ាងច្រើន៕

រដ្ឋាភិបាលបង្ហាញពីសក្តានុពលវិយោគរបស់កម្ពុជាដល់ធុរជនចិន

0

ដោយវុត្ថា

ភ្នំពេញ: កម្ពុជាបង្ហាញពីសក្តានុពលវិនិយោគនានា របស់របស់កម្ពុជាជូនដល់ធុរជនចិន មកពីគ្រប់ស្ថាបន័នៅក្នុងកិច្ចសន្ទនាតុមូល រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនចិនចំនួន

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Grand Metro Park នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងទីក្រុងណាងនីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគ និងគោលនយោបាយ លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិន និងធុរជននៅក្នុងប្រទេសចិន និងវិនិយោគិន ដែលបានកំពុងធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានជម្រាបជូនធុរជន និងវិនិយោគិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់៧ភាគរយរយៈពេលជាង២ទសវត្សរ៍ និងបានសន្យាបន្តធានាផ្តល់ជូនស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាមួយបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរ ដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។

សម្តេចតេជោបានលើកឡើងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ ការរៀបចំនិងដាក់ចេញនូវផែនការ គោលនយោបាយសេដ្ឋកិច្ចជាក់លាក់ និងគោលនយោបាយវិនិយោគ ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ជាពិសេសពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់នាយកប្រតិបត្តិទាំងអស់ ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា ដល់វិនិយោគិនដ៏ទៃទៀត ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅធ្វើពិពិធកម្មវិស័យការងារ និងកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបកស្រាយនូវសំណួរផ្សេងៗ របស់នាយកប្រតិបត្តិនៃក្រុមហ៊ុនចិនទាំង៦ និងបានចែករំលែកនូវទស្សនាទានស្តពី ការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាល ដូចជា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមរូបភាព «សាងសង់-អាជីវកម្ម-ផ្ទេរ (BOT)», ការរៀបចំផែនការមេអភិវឌ្ឍវិស័យអគ្គីសនីកម្ពុជាឆ្នាំ២០១៧-២០៣០ គោលនយោបាយសម្រាប់ការវិនិយោគបរទេសក្នុងវិស័យថាមពល គោលនយោបាយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ, គោលនយោបាយលើកទឹកចិត្ត ចំពោះការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ទឹកប្រាក់វិនិយោគពីប្រទេសចិនមកកម្ពុជា បានកើនឡើងពី៩០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ ដល់,៦ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ហើយនៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ បានកើនឡើងដល់,៨លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏បានឡើងដល់,៨ប៊ីលានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ គឺកើនឡើង២២% បើធៀបនឹងឆ្នាំ២០១៦៕

លោកឧកញ៉ា លី ហួរ គ្រោងប្រឡូកលើខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ជាមួយនឹងជោគជ័យក្នុងការអភិវឌ្ឍន៍បុរី លោកឧកញ៉ាលី ហួរអគ្គ​នាយកក្រុមហ៊ុនលី ហួរគ្រុបបាននិងកំពុងឈានទៅប្រឡូក ក្នុងទីផ្សារខុនដូវិញ​ម្ត ង បន្ទាប់ពីលោកមើលឃើញថា តម្រូវការក្នុងវិស័យនេះបានកើនឡើង។

លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកបុរីវិមានភ្នំពេញបានថ្លែង គេហទំព័រ propertyarea.asia ដឹង កាលពីពេលថ្មីៗនេះថា លោកមានគម្រោងវិនិយោគលើការសាងសង់ខុនដូសម្រាប់លក់នៅពេលឆាប់ៗខាងមុខនេះ ព្រោះទីតាំងដីនៃគម្រោងនេះ មានភាពសមស្របសម្រា​ប់សាងសង់ខុនដូ។លោកបន្តថា គម្រោងនេះមិនត្រឹមតែមានខុនដូមួយមុខនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើប និងការិយាល័យផងដែរ។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ លោកមិនទាន់បញ្ជាក់ថាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់លោក ចាប់ផ្តើមនៅពេលណានៅឡើយទេ។

លោកបានសម្តែងសុទិដ្ឋិនិយមថា “ខ្ញុំជឿជាក់ថាគម្រោងនេះនឹងទទួលជោ​គជ័យ ដោយសារនា​ពេលអនាគតប្រជាពលរដ្ឋរស់នៅខុនដូកាន់តែច្រើន ស្របពេលទីក្រុងកាន់តែមា​នភាពចង្អៀត”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Loft Solution បានរកឃើញថា នៅឆ្នាំ២០៣៥ខាងមុខ ប្រជាជននៅទីក្រុងភ្នំពេញនឹងកើនដល់៤លាននាក់ ពេល​នោះប្រជាជន នឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកំនើនយានយន្ត ការកកស្ទះចរាចរណ៍ និងលំនៅដ្ឋានតម្លៃសមរម្យមានចម្ងាយឆ្ងាយពី​ទីក្រុង។ ហេតុផលមួយទៀត គឺប្រព័ន្ឋបច្ចេកវិទ្យានឹងជួយសម្រួលដល់ជីវភាព​រស់​នៅរស់នៅរបស់ប្រជាជនក្នុងទីក្រុង៕