ក្រុមហ៊ុន Century21 កម្ពុជា ចិន​ ចាប់ដៃគ្នា​លក់​អាគារ​ពាណិជ្ជកម្ម​តម្លៃ ១៦០លាន​ដុល្លារ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន Century21 Cambodia និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​បាន​ចាប់ដៃគ្នា ដើម្បី​លក់​អាគារ​ពាណិជ្ជកម្ម Morgan Tower តម្លៃ ១៦០ដុល្លារ​អាមេរិក ដែល​បាននិងកំពុង​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

មានប្រសាសន៍​ក្រោយពី​បញ្ចប់ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន Century21 ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​លក់​គំរោង​នេះ​ផ្តាច់មុខ​កាលពី​រសៀល​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ នៅ​រាជធានី​ភ្នំពេញ លោក  Hu Sheng Gong អនុប្រធាន​ក្រុមហ៊ុន Morgant Tower បាន​បញ្ជាក់ថា បានជា​លោក​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​នេះ ដោយសារ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ជា​ចម្បង​នៃ​ប្រទេស​ចិន និង​ជំរុញ​ដោយ​គោលនយោបាយ​អាស៊ាន កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដេ​ល​ពេញនិយម​និង​ចាប់អារម្មណ៍។ ជាងនេះទៀត​ដោយសារ​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជាមាន​ស្ថេរភាព ពិសេស​រដ្ឋាភិបាល បាន​បង្កើត​បរិយាកាស​ធុរកិច្ច សុវត្ថិភាព​ដែល​គាំទ្រ​វ​និ​យោគ​អាជីវកម្ម​ល្អ។

លោក​បន្តថា ទំនាក់ទំនង​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​រ៉ឹង​មាំ​ប្រៀប​ដូច​ដែកថែប ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ជម្រុញ​ឲ្យ​លោក​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

អ្នកវិនិយោគ​គំរោង​នេះ បានផ្តល់​សិទ្ធិ​ទៅ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដល់​ក្រុមហ៊ុន Century21 Cambodia និង Century21 China ដើម្បី​សហការគ្នា​ផ្សព្វផ្សាយ​លក់​គម្រោង Morgantឲ្យ​ទទួលបាន​ភាពជោគជ័យ។

Morgant Tower គឺជា​អគារ​ការិយាល័យ​ស្តង់ដារ អេ​ប្រាំ (A5) ដែល​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ក្នុង​ក្រុងភ្នំពេញ មាន​កម្ពស់​រហូតដល់៤៦ជាន់ ស្មើនឹង​កម្ពស់២១០ម៉ែត្រ ដែល​បាននិងកំពុង​ដំណើរកា​រ​សាងសង់​យ៉ាងសកម្ម។

លោក Seraj Sutton ប្រធាន​ប្រតិបត្តិ​ការិយាល័យ​នៃ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដែល Morgan Tower ផ្តល់​សិ​ទិ្ធ​ជា​ភ្នាក់ងារ​លក់​យ៉ាងសំខាន់​សម្រាប់​គំរោង​មួយ​នេះ។លោក​បន្តថា ការសហការ​គ្នា​ក្នុង​ការលក់ និង​ជួល​គំរោង​នេះ​ជាមួយ​ក្រុមហ៊ុនCentury21មកពី​ប្រទេស​ចិន ដោយសារ​ប្រទេស​ចិន​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល មាន​អតិថិជន​ច្រើន មាន​ឳ​កាស​ច្រើន ពិសេស​ក្រុមហ៊ុន​ទាំងនោះ​មានបទពិសោធន៍​ច្រើន និង​មាន​ការិយាល័យ​លក់​ច្រើន​នៅ​ប្រទេស​ចិន។

ម្យ៉ាងវិញទៀត ការសហការ​មួយ​នេះ ជាការ​សហការ​យូរអង្វែង ដោយ Centuy21 Cambodia តាមរយះ​កា​រិ​យា​លយ​ទាំង ២១របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា នឹង ផ្តល់​សេវាកម្ម​អចលនទ្រព្យ​បន្ថែមទៀត ចំពោះ​គម្រោង Morgan Tower នេះ ដូចជា ការដាក់​ជួល និង​លក់​បន្ត​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​គំរោង​នេះ​នាពេល​អនាគត​ផងដែរ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មានបាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​គំរោង​នេះ នឹង​ទទួលបាន​ការជួល​ត្រលប់​មកវិញ និង​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ៨ភាគរយ​ក្នុង​មួយឆ្នាំ(Return of Investment) សម្រាប់​រយៈពេល ៥ឆ្នាំ។ គំរោង​នេះ​នឹង​ជា Landmark ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ ហើយ Morgan Tower ជា​គំរោង​អាគារ​ការិយាល័យ ខុន​ដូ​ប្រកបដោយ​ប្រណីតភាព និង​ទាន់សម័យ ដែល​អ្នកស្នាក់នៅ​នឹង​ទទួល​អារម្មណ៍​ថា​មាន​ផាសុខភាព និង​អាច​គយគន់​ទិដ្ឋភាព​ដ៏​ប្រណីត​នៃ​រាជធានី​ភ្នំពេញ៕

បុរី VIP ចាប់ផ្តើមប្រកាសលក់គំរោងលំនៅដ្ឋានតម្លៃសមរម្យនៅក្រុងព្រះសីហនុនៅថ្ងៃនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ: បុរីតម្លៃសមរម្យដំបូងគេនៅខេត្តព្រះសីហនុ ដែលស្ថិតនៅលើផ្ទៃដីជាង៦០ហិកតាបានប្រកាសលក់ជាផ្លូវការនៅថ្ងៃទី១៧នេះហើយ និងកំពុងទទួលបានការចាប់អារម្មណ៍និងជាវច្រើនពីអតិថិជន។

លោកយ៉ែន សុខលីនប្រធានផ្នែកទីផ្សារនៃបុរីVIPបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា គ្រាន់តែប្រកាសលក់ភ្លាម រហូតមកទល់ពេលនេះមានអ្នកបញ្ជាទិញ និងកក់ជាង២០០ល្វែងហើយ។ គំរោងនេះស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពោលគឺស្ថិតនៅស្របតាមផ្លូវជាតិលេខ៤។
គំរោងបុរីVIP ផ្ទះល្វែងកូនកាត់ ជាង 4000 ល្វែង មានផ្សារ សាលារៀន ក្លឹបហាត់ប្រាណ សួនកំសាន្ត ផ្លូវចូលធំទូលាយ សល់មុខផ្ទះ៥ម៉ែត្រ និងលើសពីនេះអាស្រ័យតាមទីតាំងនិមួយៗ។


លំនៅដ្ឋានក្នុងគំរោងនេះមានតម្លៃចាប់ពី២៧៩០០ដុល្លារអាមេរិកឡើងទៅ ដោយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នាអាស្រ័យលើទីតាំង និងទំហំព្រមទាំងប្រវែងផ្ទះ។

លោកយ៉ែន សុខលីនបានបន្តថា គំរោងនេះមិនត្រឹមតែមានបុរីនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសនានា ដែលអាចទទួលកម្មករ និយោជិតចូលបំរើការងារបានប្រមាណ៥០,០០០នាក់ផងដែរ។លោកបន្តថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារខេត្តព្រះសីហនុមានការរីកចម្រើនលឿន មានកំនើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ពិសេសការកើនឡើងនូវកំនើនអ្នកវិនិយោគអន្តរជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងប្រាក់ចំណូលកើនឡើងខ្ពស់ ធៀបនឹងបណ្តាខេត្ត ក្រុងដទៃទៀត។


យោងតាមការសិក្សារបស់ក្រុមហ៊ុន FURI Real Estate បានឲ្យដឹងថា បច្ចុប្បន្នក្រុងព្រះសីហនុមានប្រជាពលរដ្ឋរស់នៅជាង២០ម៉ឺននាក់ និងមានកាស៊ីណូកើនឡើងច្រើន ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅក្នុងខេត្តនេះបានកើនឡើងចន្លោះពី៨០០០ទៅ៩០០០នាក់ក្នុងមួយថ្ងៃ។ ការសិក្សានេះក៏បានរកឃើញផងដែរថា ប្រជាពលរដ្ឋពិសេសអ្នកបំពេញការងារមានប្រាក់ខែច្រើនជាងខេត្តដទៃ ហើយការជួលលំនៅដ្ឋានបានកើនឡើង ដែលពីមុនផ្ទះមួយល្វែងមាន៤ទៅ៥បន្ទប់អាចជួលបានចន្លោះពី៤០០ទៅ៦០០ដុល្លារ បច្ចុប្បន្នអាចជួលបានចន្លោះពី៤០០០ទៅ៦០០០ដុល្លារអាមេរិកក្នុងមួយចឲខែ៕

+6

អ្នកវិនិយោគថៃគ្រោងវិនិយោគរមណីដ្ឋាននិងលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣

0

ដោយវុត្ថា

ភ្នំពេញ: អ្នកវិយោគថៃមួយក្រុមសហការជាមួយ នឹងអ្នកវិយោគខ្មែរកំពុងសិក្សាបង្កើតរម្មណីយដ្ឋាន សាងសង់ផ្ទះល្វែង និងខុនដូរនៅតាមណ្តោយផ្លូវជាតិលេខ៣នាពេលខាងមុខនេះ។

បើតាមប្រភពដែលគួរអោយទុកចិត្តបញ្ជាក់ថា ក្រុមអ្នកវិនិយោគថៃមួយក្រុមនេះ នឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះ ដើម្បីសិក្សាពីផែនការវិនិយោគ និងទីតាំងវិនិយោគអោយបានច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ប្រភពដដែលបបន្តថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ការអភិវឌ្ឍន៍ និងសក្តានុពលទេសចរណ៍ ទើបមានក្រុមអ្នកវិយោគបរទេស មកពីបណ្តាប្រទេសនៅក្នុងអាស៊ានជាច្រើន បានចាប់អារម្មណ៍មកបណ្តាក់ទុននិវិយោគ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀត មិនថាក្រុមវិយោគថៃនោះទេ។

បន្ថែមពីនេះវិស័យទេសចរណ៍ និងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកលូតលាស់ខ្លាំងនិងចាប់អារម្មណ៍ បំផុតពីសំណាក់ក្រុមអ្នកវិយោគក្នុងស្រុក និងក្រៅស្រុក។


បើតាមប្រភពដែលគួរទុកចិត្តនេះបញ្ជាក់ទៀតថា ការវិយោគទៅលើវិស័យរម្មណីយដ្ឋាន ផ្ទះល្វែងនិងខុនដូននេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយប្រហែលជា១៥ ទៅ ៣០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ នៅតាមបណ្តោយផ្លូវជាតិលេខ៣ លើទំហំដីចំនួន២០ទៅ៣០ហិកតា តែយ៉ាងដោយលោកមិនបានបង្ហើបឲ្យដឹងពីឈ្មោះក្រុមហ៊ុនថៃ និងក្រុមហ៊ុនខ្មែរដែលសហការ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់បុន្មាននោះទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលចរចារ និងសិក្សាគម្រោងវិយោគ តែលោកបញ្ជាក់យ៉ាងខ្លីថាគឺជាក្រុមហ៊ុនធំលំដាប់ទី២នៅក្នុងប្រទេសថៃ៕

ដំណឹងល្អៈទីក្រុងរណបក្រុងបាវិតនឹងចាប់ផ្តើមសាងសង់នៅខែធ្នូចុងឆ្នាំនេះហើយ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: ទីក្រុងរណបស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែធ្នូចុងឆ្នាំនេះហើយ សម្រាប់គំរោងដំណាក់កាលទី១ នៃគំរោងទីក្រុងរណបដែលស្ថិតនៅលើផ្ទៃដី៨០៣ហិកតា។


កាលពីថ្ងៃទី១៤ខែវិច្ឆកា កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយដែលមានប្រភពមកពីប្រទេសចិន Empire World Group បានចុះហត្ថលេខាភាពជាដៃគូ ជាមួយក្រុមហ៊ុន Enterpreneur Reality Partners(Cambodia) Co., Ltd & ក្រុមហ៊ុន Alpha City Co., Ltd លើគំរោងទីក្រុងរណបថ្មីមួយដ៏ធំជាងគេ លើទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។ ដោយមានការចូលរួមពី Mr. Chew Teck Kong (Business Consultant) & Mr. Eric Loo (CEO) នៃក្រុមហ៊ុន Empire World Group ផងដែរ។


លោកNguyen Phoung Hoang (Jay) តំណាងរបស់ Empire World Group បានមានប្រសាសន៍ឲដឹងថា គំរោងនេះសរុប៨០៣ហិចតា ប៉ុន្តែសម្រាប់ជំហ៊ានដំបូងគឺយើងចាប់ផ្តើមពី៥០ហិចតាសិន ដោយក្នុងនោះមានជា ទី១ Creative Park (មានដូចជា ផ្សារទំនើប អាហារដ្ឋាន ហាងនំ ហាងកាហ្វេ ជាដើម) ទី២ OBC (Online Business Concept) អគារសម្រាប់លក់ ឬជួល ទី៣ Technology Park អគារបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ទី៤ E-Sports Stadium កន្លែងកីឡាផ្សេងៗ ទី៥ Apartment អគារស្នាក់នៅទំនើបប្រណិត។
ទី៦ Casino & Hotel កាស៊ីណូ អូតែលដ៏ធំ។ គំរោងនេះចាប់ផ្តើមដំណើរការពីពេលនេះ និងបញ្ចប់ក្នុងរយះពេល៤ ទៅ៦ឆ្នាំខាងមុខ។


លោក សោម កែវម៉ាលីដា (Andy) នាយកក្រុមហ៊ុន Alpha City Co., Ltd និង ជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association) បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយខ្លាំង ដែលបានក្លាយជាដៃគូសហការលក់លើគំរោងដ៏ធំមួយនេះ។ គំរោងនេះមិនត្រឹមតែលើកមុខមាត់ ក្រុងបាវិត ខេត្តស្វាយរៀងតែប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនការងារ ប្រាក់ចំណូល សេដ្ឋកិច្ច និងធ្វើឲគំរោងធំៗដ៏ទៃទៀតចាប់អារម្មណ៍លើទឹកដីដ៏វិសេសមួយនេះ។


លោកបន្តថា “ ខ្ញុំជឿជាក់ថាគំរោងនេះ និងផ្លាស់ប្តូរមុខមាត់ក្រុងបាវិត ខេត្តស្វាយរៀងឆាប់ៗនេះ។លោកបន្ថែមថា “ខ្ញុំជឿជាក់ថាគំរោងមួយនេះ នឹងដំណើរការតាមផែនការដោយរលូន”៕

តើឧស្សាហកម្មហិរញ្ញវត្ថុគ្របដណ្តប់លើវិស័យអ្វីខ្លះ?

0

ដោយដែន ចែងចាំង

ភ្នំពេញ: ឧស្សាហកម្មហិរញ្ញវត្ថុ ជាពាក្យថ្មីមូយនៃប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា ដែលប្រជា ពលរដ្ឋមួយចំនួនមិនសូវបានយល់ដឹងនៅឡើយ ហេតុនេះដើម្បីពន្យល់ពីសារៈសំខាន់នៃពាក្យនេះ និងប្រព័ន្ឋសេដ្ឋកិច្ចកម្ពុជា គេហទំព័រអចលនទ្រព្យ ឈានមុខគេនៅកម្ពុជា (www.propertyarea.asia) នឹងមានអ្នកជំនាញមកពន្យល់ពីពាក្យនេះ។


តើអ្វីជាឧស្សាហកម្មហិរញ្ញវត្ថុ លោកម៉ី វ៉ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុបានថ្លែងថា ឧស្សាហកម្មហិរញ្ញវត្ថុជាពាក្យថ្មីមួយ ដែលនិយាយក្នុងកម្រិតអ្នកសេដ្ឋកិច្ច។ វិស័យឧស្សាហកម្មហិរញ្ញវត្ថុ ជាអ្វីដែលជះឥទ្ឋិពលលើជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ វិស័យនេះគ្រប់គ្រងទៅលើវិស័យបី ទី១ ការអភិវឌ្ឍទៅលើវិស័យធនារ៉ាប់រង ជាការគិតគូទៅលើការកសាងនូវប្រព័ន្ឋសំណាញ់សុវត្ថិភាពសង្គម ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងក្នុងប្រព័ន្ឋ ដែលអាចធានាបាននូវហានិភ័យនានាទាក់ទងនឹងជីវិត អាជីវកម្ម ក៏ដូចជាដំនើរការរស់នៅរបស់ប្រជាជនយើង។


វិស័យធានារ៉ាប់រងរីកចម្រើនខ្លាំងណាស់ ដោយសារជីវភាពប្រជាពលរដ្ឋយើងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នវិស័យធានារ៉ាប់រងកំពុងទាក់ទាញប្រជាជនទូទៅ ជាពិសេសអ្នកមានប្រាក់ខែដែលអាចសន្សំបាន ក្នុងគោលដៅការពារនូវយថាហេតុណាមួយ ក្នុងជីវិតរបស់ខ្លួន ដូចជាការធានានិរន្តរភាពសម្រា ប់ការរៀនរបស់កូន រក្សាបាននូវលទ្ឋភាពនៃការទិញ។

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យនេះ កើនឡើង៤០ភាគរយនាឆ្នាំនេះ ធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងប្រព័ន្ឋសេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ដែលជាកត្តាលីករមួយ ឲ្យវិស័យនេះកើនឡើងរៀងរាល់ឆ្នាំ។

ទី២ វិស័យសំណង់ និងអចលនទ្រព្យក៏មានការកើនឡើង ជាមួយការអភិវឌ្ឍកាន់តែច្រើន ទាំងលំនៅដ្ឋានអ្នកមានជីវភាពធូរធារ និងអ្នកមានជីវភាពមធ្យម។ ក្នុងប្រព័ន្ឋនៃការដែលប្រជាជនត្រូវការទិញផ្ទះសម្បែង មានការចូលរួមពីប្រព័ន្ឋធនាគារ ដែលអាចផ្តល់ឲ្យអ្នកធ្វើការ អ្នករកស៊ីដែលមានចំណូលល្អ អ្នកទាំងនោះអាចបង់ប្រចាំខែ ឬបង់ទាំងស្រុងអាស្រ័យលើលទ្ឋភាព។


ការផ្តល់ឥណទានពីធនាគារ ទាមទារឲ្យអតិថិជនបង្ហាញពីនិរន្តរភាពនៃចំណូល និងទិញលើហានិភ័យធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះ ខ្យល់ព្យុះជាដើម ដែលធានារ៉ាប់រងអាចធានានូវហានិភ័យទាំងនោះ ដែលជាការស៊ីគ្នារវាងវិស័យធនារ៉ាប់រង និងវិស័យហិរញ្ញវត្ថុ។
ទី៣ វិស័យទីផ្សារហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលបានបង្កើតនូវទីផ្សារមូលបត្រ ដែលមានគណកម្មាការមូលបត្រកម្ពុជា ដែលជានិយ័តករបានខិតខំពង្រីកនូវក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌគតិយុត្តិនានា ដែលជាការបង្កឲ្យសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗអាចប្រមូលទុនពីទីផ្សារនោះ ដើម្បីបង្កើតនូវការងារកាន់តែច្រើនក្នុងទីផ្សារមួលបត្រ។

ក្នុងនោះយើងបានបង្កើតផលិតផលហិរញ្ញវត្ថុធំៗ ដើម្បីជាតម្រូវការប្រើប្រាស់ទុន ដែលមាននៅគ្រប់ទីកន្លែង គ្រាន់តែយើងបង្កើតបរិយាកាសវិនិយោគឲ្យល្អ ក្នុងប្រទេសមានសន្តិភាព គឺអ្នកវិនិយោគចូលចិត្តមកវិនិយោគណាស់។ អ្នករកស៊ី គេគិតណាស់ គិតពីចំណូលរយៈពេលខ្លី ចំណូលរយៈពេលវែង សម្រាប់បើកប្រាក់ខែដល់បុគ្គលិក និយោជិតរបស់ខ្លួន៕

តើការវិនិយោគលើវិស័យអចលនទ្រព្យប្រើប្រាស់ក្រុមហ៊ុនមានអាជ្ញាប័ណ្ណមានប្រយោជន៍ដូចម្តេច?

0

ដោយគង់ សូរិយា

ភ្នំពេញ: ក្រុមអ្នកជំនាញអចលនទ្រព្យបាននិយាយស្រដៀងគ្នាថា ស្របពេលការទិញលក់អចលនទ្រព្យ កំពុងមានកំណើនលើទីផ្សារបច្ចុប្បន្ន ដោយមានការទិញលក់ មិនឆ្លងកាត់ក្រុមអ្នកជំនាញ ក្រុមអ្នកជំនាញក្នុងវិស័យនេះ បានជំរុញឲ្យអ្នកទិញលក់ដីធ្លីប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។

អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកឃាង ពុទ្ឋីបានថ្លែងក្នុងវេទិកាស្ដីពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារអចលនវត្ថុ និងភាពចាំបាត់នៃសិទ្ធិផ្ដាច់មុខ ក្នុងការលក់អចលនវត្ថុ នៅសណ្ឋាកាំបូឌីយ៉ាណា កាលពីពេលថ្មីៗនេះថា ការមិនប្រើប្រាស់ភ្នាក់ងារអចលនវត្ថុ អាចនឹងធ្វើឲ្យម្ចាស់ទ្រព្យ បាត់បង់នូវអត្ថប្រយោជន៍ជាច្រើន។ ប៉ុន្ដែក្នុងនាមអ្នកមានបទពិសោធន៍ លោកបានស្នើរឲ្យម្ចាស់ទ្រព្យ ឬអ្នកទិញប្រើប្រាស់នូវភ្នាក់ងារអចលនវត្ថុណាមួយ ដែលស្របច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាប្រឈមខាងលើ។

ការបញ្ជ្រាបចំណេះដឹង អំពីការសេវាកម្មរបស់ភ្នាក់ងារអចលនវត្ថុ វេទិកាខាងលើក៏បានជជែកគ្នា អំពីការទទួលបាននូវសិទ្ធិផ្ដាច់ក្នុងការលក់អចលនវត្ថុផងដែរ ។ លោក ឃាង ពុទ្ធីបានពន្យល់ថា ប្រសិនបើយើងមិនទទួលបានសិទ្ធលក់ផ្ដាច់មុខ ទីភ្នាក់ងារអចលនទ្រព្យ នឹងចំណាយពេលឥតប្រយោជន៍ និងមានភាពស្ទាក់ស្ទើរ ក្នុងការផ្សព្វផ្សាយអចលនទ្រព្យ ដែលធ្វើឲ្យការលក់ចេញមានភាពយឺតយ៉ាវ។ តែប្រសិនបើក្រុមហ៊ុនមួយទទួលបានសិទ្ធិផ្ដាច់មុខ ពួកគាត់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការជំរុញការលក់ឲ្យបានលឿន ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន ។

ជាមួយគ្នានោះ លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគាំទ្រពេញទំហឹង ចំពោះការរៀបចំវេទិការខាងលើ ជាមួយនឹងប្រធានបទថ្មី ដើម្បីបញ្ជ្រាបការយល់ដឹងដល់ភ្នាក់ងារអចលនវត្ថុ និងម្ចាស់ទ្រព្យរួមទាំងទិញទាំងអស់ ដើម្បីកាត់បន្ថយនូវហានីភ័យផ្សេងៗ នៅក្នុងវិស័យដ៏មានសក្ដានុពលមួយនេះ។

លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា សកម្មភាពទិញលក់អចលនទ្រព្យ ដោយមិនប្រើប្រាស់អ្នកជំនាញ ពិតជាមានហានិភ័យដល់អតិថិជន ដោយសារបែបបទនិតិវិធីនៃការទិញ លក់ ក៏ដូចប្លង់កម្មសិទ្ឋអចលនទ្រព្យនៅកម្ពុជាមានច្រើនប្រភេទ ដោយសារកម្ពុជាឆ្លងកាត់នូវរបបច្រើន ហេតុនេះការយល់ដឹងពីបែបបទនិតិវិធី និងទម្រង់នៃប័ណ្ណសម្គាល់កម្មសិទ្ឋអចលនទ្រព្យមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវសុវត្ថិភាព និងបញ្ចៀសបញ្ហាដែលអាចកើតឡើងគ្រប់ពេលវេលា។
លោកស្រីបន្តថា “ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទិញលក់អចលនទ្រព្យនានា គួរងាកមកប្រើប្រាស់ក្រុមហ៊ុនអចលទ្រព្យ ស្របច្បាប់ព្រោះពួកគេមានបទពិសោធន៍ និងជំនាញលើការងារនេះ”៕

កម្ពុជាត្រៀមទទួលទេសចរណ៍តាមផ្លូវទឹកជាមួយបណ្ដាប្រទេសក្នុងតំបន់

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: អាជ្ញាធរខេត្តកំពត បានអះអាងថា ពាក់ព័ន្ធនឹងការពង្រីកច្រករបៀងលើផ្នែកទេសចរណ៍នៅតាមតំបន់មាត់ នៃប្រទេសទាំង៣ កម្ពុជា-វៀតណាម-ថៃ កម្ពុជាកំពុងត្រៀមខ្លួន នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរទាំងឡាយ ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍លើវិស័យនេះ ។

ឯកឧត្តម ប៉ិល កុសល អភិបាលរងខេត្តកំពត បានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការចុះកិច្ចព្រមព្រៀងរវាង កម្ពុជា-វៀតណាម-ថៃ (CVTEC) ដែលប្រារព្វធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆការ ឆ្នាំ២០១៨ ថា ពាក់ព័ន្ធនិងការឈានដល់ចុះកិច្ចព្រមព្រៀងរវាងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការដឹកជញ្ជូនភ្ញៀវទេសរចតាមផ្លូវសមុទ្រ នៅតាមបណ្តាខេត្តនៃប្រទេសទាំង៣នេះ ក្នុងនោះកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្របយកសក្តានុពលភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ខណៈដែលប្រទេសកម្ពុជា គឺជាប្រទេសមួយសម្បូរទៅដោយរមនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែង ជាពិសេសកម្ពុជាមានតំបន់ឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក ដែលជាផ្នែកមួយជម្រុញទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងផងដែរ ។

ចំណែក លោកឧកញ៉ា សុខ សុង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែងថា ពាក់ព័ន្ធនឹងបើកច្រកជញ្ជូនដឹកភ្ញៀវទេសរចរណ៍តាមផ្លូវទឹកនេះ ប្រទេសទាំង៣ ជាពិសេសកម្ពុជា ថៃ បានជួបពិភាក្សាជាច្រើនលើកច្រើនសារ នឹងបានចុះសិក្សានៅតាមតំបន់ភូមិខេត្តជាប់មាត់សមុទ្រទាំងនោះ ទើបឈានដល់ការចុះកិច្ចព្រមព្រៀងនេះ ក្រោយពីការចុះកិច្ចព្រមព្រៀងរួចរាល់ ភាគីទាំងអស់នៅបន្តកិច្ចសហប្រតិបត្តិការបង្កើតលើគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើឲ្យឆ្លើយតប និងមានភាពទាក់ទាញភ្ញៀវទេសចរណ៍៍។

ចំណែកលោកស្រី ដួងចៃ ចាន់ថន អនុប្រធានក្រុមប្រឹក្សាធុរៈកិច្ច ថៃ-កម្ពុជា នៃប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន វិស័យទេចណ៍នៅប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ កន្លងមកន្លងមកនេះ ប្រទេសថៃទទួលបានភ្ញៀវទេចរណ៍ប្រមាណជិត៥០លាននាក់ និងបានស្របយកកំលំាងពលកម្មដែលបម្រើសេវាលើផ្នែកនេះបានយ៉ាងច្រើន និងបានជម្រុញដល់កំណើនសេដ្ឋកិច្ចបានល្អប្រសើរផងដែរ ។ លោកស្រីបន្តថា ចំពោះការឈានដល់ចុះកិច្ចព្រមព្រៀងថ្ងៃនេះ ប្រទេសថៃមានគោលបំណងពង្រីកទំនាក់ទំនងនៅលើវិស័យទេចរណ៍ ពោលគឺចង់ឲ្យប្រទេសទាំង៣មានការរីកចម្រើននៅលើវិស័យនេះដូចគ្នា ជាពិសេសការជម្រុញឲ្យមានសក្តានុពលលើផ្នែកវិស័យទេសចរណ៍កាន់តែខ្លាំង ។

សូមបញ្ជាក់ថា ការចុះកិច្ចព្រៀងអភិវឌ្ឍន៍វិស័យទេសចរណ៍ច្រករបៀងភាគខាងត្បូងនេះ តំណាងសភាពាណិជ្ជកម្មកម្ពុជារួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប បានចុះកិច្ចព្រៀមព្រៀងជាមួយសមាគមន៍ទេចរណ៍ខេត្តចាន់បូរី ចាន់ថាក់បូរី រ៉ាក់យ៉ង និងខេត្តត្រាត ។ ចំណែកភាគីប្រទេសវៀតណាមមិនបានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងនេះឡើយ គឺសុំត្រឹមជាអ្នកសង្កេតការណ៍ ដើម្បីបន្តពិភាក្សានឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនាពេលខាងមុខ ៕

អស្ចារ្យ! មជ្ឈមណ្ឌលកម្សាន្ដThe Heritage Walk ធំជាងគេក្នុងខេត្តសៀមរាប បើកសម្ពោធដំណើរការ

0

ដោយវុត្ថា

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្សាន្ដ The Heritage Walk ធំជាងគេនៅក្នុងខេត្តសៀមរាប បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលមជ្ឈមណ្ឌលកម្សាន្ដនេះ វិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development នៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ស្ថិតចំកណ្តាលនៃទីក្រុងទេសចរណ៍វប្បធម៌លំដាប់ពិភពលោក ។

លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development ថ្លែងនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការមជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk) នេះ បានឲ្យដឹងថា មជ្ឈមណ្ឌល The Heritage Walk ពុំមែនផ្សារទំនើបទេ តែជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូលផ្តុំមួយដែលផ្តល់នូបបរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញនូវទំនិញផ្សេងៗ សម្រាប់មនុស្សគ្រប់វ័យ ដែលបើកដំណើរការចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ម្ចាស់ភាគហ៊ុនខ្មែរផ្ទាល់ក្នុងការវិនិយោគមជ្ឈ មណ្ឌល ហេរីថេកវ៉ក (The Heritage Walk) និងក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងនៃវិស័យទេសចរណ៍មួយនេះ របស់ខេត្តសៀមរាប ដែលត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបទរបស់ខ្មែរ ហើយមជ្ឈមណ្ឌល នេះជាគម្រោង តែមួយគាត់ និងដំបូងបង្អស់ដែលបានឈ្នះរង្វាន់ «ស្ថាប្យកម្មពាណិជ្ជកម្មល្អដាច់គេ នៅក្នុងប្រទេស កម្ពុជា» កាលពីឆ្នាំ២០១៧ ពី Cambodia Property Adward ដោយផ្តោតជាសំខាន់នូវ ចំណុចពិសេសនៃអត្តសញ្ញាណ វប្បធម៌ និងអរិយធម៌ខ្មែរ មកគួបផ្សំនឹងការច្នៃប្រឌិតខ្ពស់ ដែលកត្តានេះគឺជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប។

លោកអភិបាលខេត្តរូបនេះបន្តថា ការសម្ពោធដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលនាពេលនេះ គឺពិតជាបានរួមចំណែកដល់កិច្ចការ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់ ជាពិសេសបានផ្តល់ការងារ ជូនកម្មករនិយោជិតក្នុងខេត្តជាង១,០០០នាក់។ទន្ទឹមនឹងការវិឌ្ឍន៍ឈានឡើងឥតឈប់ឈរ គេសង្កេតឃើញ ថាផ្សារទំនើបៗ ជាច្រើនបាននិងកំពុងតែមានការរីកដុះដាលនៅកម្ពុជា ក្នុងនោះខេត្តសៀមរាប ក៏មានការរីកចម្រើនផងដែរ៕

ស្វែងយល់ពីអាស៊ាន! កូរ៉េ បង្កើនការវាយឡុកចូលទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម

0

ដោយ : វុត្ថា
ភ្នំពេញ៖ អគារ Aon Hanoi Landmark Tower ឬ ហៅថា AON Landmark 72 គឺជាអគារដែលប្រើប្រាស់ចម្រុះខ្ពស់កប់ពពកមួយស្ថិតនៅក្នុងតំបន់ Nam Tu Liem ទីក្រុងហាន់ណូយ ប្រទេសវៀតណាម ។ អគារនេះ មានកម្ពស់៧២ ជាន់ និង ៣៥០ ម៉ែត្រ ដែលសាងសង់នៅលើទំហំដី៤៦,០៥៤ ម៉ែត្រការ៉េ ជាមូលដ្ឋានក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា Keangnam Enterprises, Ltd ដោយបោះទុនវិនិយោគលើការសាងសង់អគារនេះចំនួន ១,០៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។


អគារខ្ពស់កប់ពពកនេះ ត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់ចម្រុះ រួមមានសណ្ឋាគារផ្កាយ ៥ (InterContinental ) កន្លែងកម្សាន្ត ការិយាល័យជួល Clinic និងមជ្ឈមណ្ឌលតាំងពិពរណ៍ ផ្សេងៗ ផងដែរ។ បន្ថែមពីនេះ អគារនេះ ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១២ កន្លងទៅនេះ ។
ក្រុមហ៊ុន Keangnam Enterprises កាន់កាប់ភាគហ៊ុន ៧០ ភាគរយ ដែលបានបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ដោយខ្ចីលុយពីធនគារបន្ថែមចំនួន ៥១០ លានដុល្លារ។ ដោយឡែងនៅក្នុងឆ្នាំ ២០១៦ ត្រូវបានក្រុមមហ៊ុន AON Keangnam Enterprises Holding កាន់កាប់ភាគហ៊ុន ស្ទើរតែ ១០០ % ដោយខ្ចីលុយពីធនាគារដើម្បីទិញយកដាច់។
ដោយសារតែភាពល្បីល្បាញរបស់អគារខ្ពស់កប់ពពកនេះ កាលពីឆ្នាំ ២០១២ ត្រូវបានគេជ្រើសរើសជាកន្លែងរត់ប្រណាំងឡើងជណ្តើរ (Vietnam Landmark Hanoi Vertical Run) ដែលមានជណ្តើរឡើងដល់ជាន់លើបង្អស់ចំនួន ១,៩១៤ជណ្តើរ ។
តែយ៉ាងណាក៏ដោយ អគារនេះនៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងទីក្រុងហាន់ណូយចាប់តំាងពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ នេះ ៕

កម្ពុជា​ចាប់ផ្តើម​មាន​រោងចក្រ​ស​ម្ងួ​ត​ផ្លែស្វាយ​តម្លៃ​ជាង ២លាន​ដុល្លារ​អាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ចាប់ផ្តើម​មាន​រោងចក្រ​កែច្នៃ និង​ស​ម្ងួ​ត​ផ្លែស្វាយ ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ផ្លែ​ស្វាយបាន៣០០តោន​ក្នុង​មួយខែ ដើម្បី​នាំចេញ​ជា​លើកដំបូង​ហើយ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ។

រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បាន​ចុះ​ពិនិត្យមើល​ក្រុមហ៊ុន​កែឆ្នៃ​ផលិតផល​ផ្លែស្វាយ LBN Agriculture ដែលមាន​លទ្ធភាព កែច្នៃ​ផ្លែស្វាយ កាលពី​ថ្ងៃទី១៥ វិច្ឆិកា​កន្លងមក បាន​មានប្រសាសន៍ថា វត្តមាន​របស់​ក្រុមហ៊ុន​បាន​ចូលរួមចំណែក​រក​ទីផ្សារ ស្វាយ​ជូន​ប្រជាកសិករ តាមរយៈ​ការវិនិយោគ​កែច្នៃ​ផលិតផល​ស្វាយ​ដើម្បី​នាំចេញ។ សកម្មភាព​នេះ ពិតជា​បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ស្វាយ បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​ភាពក្រីក្រ។

ក្រុមហ៊ុន​នេះ​បាន​ចាប់ដំណើរការ កាលពី​ខែឧសភា ឆ្នាំ២០១៨ ដោយ​វិនិយោគ​ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ ដោយ​ផលិតផល​សម្រេច​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ក្នុងតម្លៃ៥,៣ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

ក្រុមហ៊ុន LBN Agriculture មាន​សមត្ថភាព​កែច្នៃ​ផ្លែស្វាយ​ជា​ផលិតផល​ស្វាយ ហើយ​ជា​មធ្យម​ក្នុង១ថ្ងៃ​ក្រុមហ៊ុន ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត ពី​កសិករ​ស្ថិតក្នុង​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ​ប្រមាណ​ពី៦០-១០០តោន ក្នុង១ថ្ងៃ ដោយ​មួយ​គីឡូក្រាម​ក្នុងតម្លៃ១២០០-១៦០០រៀល។

យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ក្នុង១ហិកតា​ស្វាយកែវ​រមៀត​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម១០តោន ទៅ២០តោន និង​លក់បាន​តម្លៃ១០ទៅ២០លាន​រៀល ក្នុងការ​ប្រមូល​ផល​ម្តង ហើយ​ក្នុង១ឆ្នាំ​អាច​ប្រមូល​ផល​បាន២ ដង ដូច្នេះ១ឆ្នាំ អាច​ទទួលបាន​ចំណូល​យ៉ាងតិច២០លាន​រៀល។ ស្ថានភាព​នៃ​កម្រិត​ចំណូល​នេះ​អាច​សន្និដ្ឋានបានថា ផលិតផល​កសិកម្ម អាចឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ចង់​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ២០៣០ ៕