រដ្ឋបាលមូលដ្ឋាននៅប្រទេសចិនកំពុងកាត់បន្ថយចំនួនលំនៅដ្ឋានលើសតម្រូវការទីផ្សារដើម្បីស្តារទំនុកចិត្ត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសចិនត្រូវចាត់ទុកការកាត់បន្ថយចំនួនលំនៅដ្ឋានលើសតម្រូវការ ជាអាទិភាពដើម្បីស្តារទំនុកចិត្តអ្នកទិញ និងទប់ស្កាត់មិនឱ្យតម្លៃផ្ទះធ្លាក់ចុះពេញមួយឆ្នាំ២០២៥នេះទៀត។

ចាប់តាំងពីទីក្រុងប៉េកាំងបានបញ្ចេញកញ្ចប់មូលនិធិចំនួន៣០០ពាន់លានយ័ន (ប្រហែល៤០,៩ពាន់លានដុល្លារ) ដើម្បីជួយលើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋានទិញយកផ្ទះដែលលក់មិនដាច់ អាជ្ញាធរក្នុងទីក្រុងចំនួនជាង៣០ បានកាត់បន្ថយនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងតំបន់មូលដ្ឋានរបស់ពួកគេ។

ប៉ុន្តែ ទីក្រុងនានាផ្សេងទៀតមិនបានសម្រេចតាមគោលដៅរបស់ខ្លួននោះទេ។

លោក John Lam ប្រធានផ្នែកស្រាវជ្រាវអំពីទីផ្សារអចលនទ្រព្យចិន និងហុងកុងនៅធនាគារ UBS បានអះអាងថា “ការទិញលំនៅដ្ឋានដែលលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍នៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់អាជ្ញាធរមូលដ្ឋាននៅឆ្នាំនេះ”។

លោកបានបន្តថា “ការផ្គត់ផ្គង់លើសតម្រូវការនឹងត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតមួយប្រកបដោយសុខភាពល្អនៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ប្រសិនបើក្នុងករណីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមានលទ្ធភាពទូទាត់សងបំណុល”។

ការផ្គត់ផ្គង់ផ្ទះថ្មីបន្ថែមនៅតាមទីក្រុងធំៗចំនួន៥០របស់ប្រទេសចិន បានដាំក្បាលចុះជាមធ្យមប្រមាណ៣០ភាគរយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមស្ថាប័ន ​​China Index Academy ។

ស្ថាប័នខាងលើនេះបានបញ្ជាក់បន្ថែមថា អាជ្ញាធរទីក្រុងធំៗទាំងនោះនឹងចំណាយពេលលើសពី២១ខែ ដើម្បីកាត់បន្ថយចំនួនលំនៅដ្ឋាន ដែលលក់មិនដាច់ឱ្យអស់ពីទីផ្សារ។

ជាក់ស្ដែង ទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ភាគខាងជើងនៃប្រទេសចិន និងជាទីតាំងរោងចក្រផលិតកម្មទូរសព្ទ iPhone ដ៏ធំបំផុត នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Apple ស្ថិតក្នុងចំណោមទីក្រុងផ្សេងទៀត ដែលសម្រេចបានវឌ្ឍនភាពយ៉ាងលឿនក្នុងគម្រោងទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ដែលជាប់គាំងសាច់ប្រាក់។

រដ្ឋបាលទីក្រុង Zhengzhou បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទិញផ្ទះលក់មិនដាច់ចំនួន១មុឺនយូនីតលើសពីគោលដៅនៅក្នុងឆ្នាំ២០២៤ ដោយចាក់បញ្ចូលសាច់ប្រាក់ដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕ប្រភព: SCMP៕

ទិញផ្ទះបុរី ប៉េង ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិន ចំណេញលើចំណេញ ហើយបានអាំងប៉ាវហេងៗទៀត

0

ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងខែមករានេះបុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងខែនេះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តង។

​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖

✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ 4ម៉ឺនដុល្លារ

ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ

🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ

💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ 7% ក្នុង 1 ឆ្នាំ។

សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។កុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។

នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Bumper Link: https://youtu.be/sc_AXIZpZjw

 

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈទិន្នន័យបង្ហាញថា តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង២,៩ភាគរយ ក្នុងឆ្នាំ២០២៤កន្លងទៅ។ តួលេខកំណើននេះមានការថយចុះបើធៀបនឹងកំណើនចំនួន៤,១ភាគរយ ក្នុងឆ្នាំ២០២៣។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥ភាគរយដល់២.៦៩៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៧ភាគរយដល់២.៧២៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួនជាង៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,០៩ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣១ភាគរយដល់៣១,៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៦ភាគរយដល់៩៤៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២២ភាគរយដល់៩៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

ស្ថាប័នជំនាញ: ការវិនិយោគអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងកើនឡើងនៅឆ្នាំនេះ ទោះមានការផ្អាកការបញ្ចុះអត្រាការប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងទាក់ទាញក្រុមវិនិយោគិនបរទេស ដែលកំពុងស្វែងរកទិញអចលនទ្រព្យក្រោមកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ធំ។

នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អ្នកឆ្លើយសំណួរចំនួន៥៣% បានអះអាងថា ពួកគេមានបំណងទិញអចលនទ្រព្យបែបពាណិជ្ជកម្មបន្ថែមទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥នេះ កើនឡើងពីចំនួន៤៩% កាលពីឆ្នាំមុន និងចំនួន៤១% នៅឆ្នាំ២០២៣។

ទំនុកចិត្តជារួមលើការវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពប្រសើរឡើង ខណៈគោលបំណងនៃការទិញ(Net buying intention) ត្រូវបានរំពឹងថា នឹងកើនឡើងពី៥%ក្នុងឆ្នាំ២០២៤ ដល់ចំនួន១៣%នៅឆ្នាំ២០២៥។ កត្តាសំខាន់ៗ ដែលជំរុញការកើនឡើងនេះរួមមានការធ្លាក់ចុះនៃអត្រាការប្រាក់លើបំណុល និងការកំណត់តម្លៃអចលនទ្រព្យឡើងវិញ។

ការស្ទង់មតិលើគោលបំណងរបស់បណ្តាអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២៥ បង្ហាញថា ទីក្រុងតូក្យូជាគោលដៅអាទិភាពកំពូលសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។

ទីក្រុងស៊ីដនី និងសិង្ហបុរី ជាគោលដៅវិនិយោគកំពូល បន្ទាប់ពីទីក្រុងតូក្យូ។ វិនិយោគិនសម្លឹងឃើញឱកាសនៅទីក្រុងស៊ីដនី ដោយសារតែផលចំណេញត្រឡប់មកវិញខ្ពស់ដែលពួកគេអាចទទួលបាន ខណៈសិង្ហបុរីផ្តល់នូវទីផ្សារដែលមានស្ថិរភាព និងអាចទុកចិត្តបាន។

ជាមួយគ្នានេះ ឥណ្ឌា ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកក៏កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីបណ្តាវិនិយោគិន ដែលស្វែងរកឱកាសពង្រីកផលបត្រអចលនទ្រព្យ ដោយទីក្រុងបុមបៃ និងទីក្រុងញូវដេលីជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារគោលដៅកំពូលទាំង២០នៅក្នុងតំបន់។

លោក Greg Hyland ប្រធានផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា “ទោះបីជាការរំពឹងទុកចំពោះផែនការកាត់បន្ថយអត្រាការប្រាក់ទ្រង់ទ្រាយធំរបស់ធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះបានស្ងប់ស្ងាត់ទៅវិញយ៉ាងណាក្តី ក៏យើងនៅតែរំពឹងថា សកម្មភាពវិនិយោគអចលនទ្រព្យក្នុងតំបន់នឹងកើនឡើងនៅឆ្នាំ២០២៥នេះ”៕ប្រភព: Nikkei Asia៕

កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅវិនិយោគអាទិភាពមួយរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុមកពីអាមេរិក និងអឺរ៉ុប

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបង្ហាញថា កម្ពុជាត្រូវបានចាត់ថ្នាក់ជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅអាទិភាពកំពូលទាំង២០ សម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្មដោយបណ្តាស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។

ការស្ទង់មតិថ្មីនេះត្រូវបានរៀបចំឡើងដោយធនាគារយក្ស Standard Chartered ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយធ្វើការស្ទង់មតិលើបណ្តាស្ថាប័នហិរញ្ញវត្ថុ ដែលមានទីស្នាក់ការកណ្តាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកចំនួន៤០០ស្ថាប័ន។

ជាលទ្ធផល កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមគោលដៅវិនិយោគអាទិភាពចំនួន២០នៅឆ្នាំ២០២៥នេះ ដោយយកឈ្នះដៃគូក្នុងតំបន់ ដូចជាប្រទេសថៃ ដែលបានជាប់ចំណាត់ថ្នាក់ទី១៥ និងប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់ទី២០ចុងក្រោយគេ។

ប្រទេស​ចិន​បាន​កាន់កាប់តំណែង​លេខ​១ ក្នុង​នាម​ជា​គោលដៅ​អាទិភាព​ខ្ពស់​ជាងគេបំផុត​សម្រាប់​ការ​វិនិយោគ​ថ្មី​ដោយ​បណ្តាស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសលោកខាងលិច តាម​ពីក្រោយ​ដោយ​ប្រទេស​ឥណ្ឌា និងប្រេសុីល ដែលជាប់ចំណាត់ថ្នាក់ទី២ និងទី៣រៀងគ្នា។

ដោយឡែក បណ្តាប្រទេសសមាជិកអាស៊ានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានចំណាត់ថ្នាក់ទី៤ ទី៥ ទី៦ និងទី៧រៀងគ្នា។

លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញឱ្យឃើញថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាសុីកំពុងទាក់ទាញក្រុមអ្នកវិនិយោគមកពីបណ្តាប្រទេសអភិវឌ្ឍន៍កាន់តែច្រើន ដូចជាធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសខាងលិចជាដើម។

លោកស្រី Molly Duffy មន្ត្រីជាន់ខ្ពស់នៃធនាគារ Standard Chartered បានលើកឡើងថា “បណ្តាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន ដូចជាឥណ្ឌា ហ្វីលីពីន វៀតណាម និងបង់ក្លាដែស នឹងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតលើពិភពលោក ហើយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការចាក់បញ្ចូលដើមទុន”៕ប្រភព: Asian Business Review៕

សម្តេចតេជោវិភាគពីសេនារីយោសង្រ្គាមនៅអ៊ុយក្រែន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចតេជោក្នុងនាមជាស្ថាបនិកសន្តិភាព នៅកម្ពុជា បានលើកឡើងនូវការវិភាគ ទាក់ទងនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការបញ្ចប់សង្រ្គាមនេះ។

សម្តេចតេជោបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៥ថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំ ចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើន ទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការណ៍លើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

សម្តេចតេជោបានលើកជាសំណួរថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?។

សម្តេចបញ្ជាក់ថា “សម្រាប់ខ្ញុំ ប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ”។ សម្តេចបន្ថែមថា “គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការណ៍វានៅតែប៉ុណ្ណឹង”។

ការជាក់ស្តែងរយៈពេលកន្លងមកនេះ កម្លាំង NATO និង EU ក៏ដូចជា អាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការណ៍កាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។

នយោបាយទណ្ឌកម្មនេះ ប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។

សម្តេចបានរំលេចថា “បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។  មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់”។ សម្តេចបន្តថា “បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ”៕

After Trump won the election and before Trump entered the White House on January 20, 2025, there were many comments regarding the war in Ukraine that Trump supported peace negotiations.

Recently, the NATO chief said that (now Ukraine is not strong enough for peace talks with Russia). I am sure that the NATO chief meant the situation on the military front, which Ukraine is losing. Should we wait for Ukraine to gain an advantage on the military front before negotiating or should we start negotiating while in a state of war?

For me, if we wait to gain an advantage on the military front before negotiating, we will have to wait for hundreds of years, which will only prolong the death and suffering of the people. There is no time for Ukraine to gain an advantage on the military front, not to mention Ukraine being alone, even if Ukraine becomes a member of NATO or the EU, the situation will remain the same.

In fact, in the past, NATO and EU forces, as well as the US, have already joined the fight by supporting Ukraine with all kinds of weapons, finance and logistics, as well as supporting politically and diplomatically to fight Russia, but the situation has worsened not only in Ukraine, but also in Europe itself and the world due to economic sanctions on Russia. (The sanctions aim to strangle Russia’s neck but they also hurt Europe’s tongue).

The experience that Cambodia has gone through is that the sooner the better. Negotiating while fighting is better than fighting alone. Foreign friends should encourage negotiations rather than hindering negotiations and pushing endless fighting. Cambodia’s experience is that finding and maintaining peace is up to Cambodia itself because foreign countries cannot decide for it. I think the same is true for Ukraine. Only the Ukrainian leader can decide whether to negotiate or not, not the head of NATO or other countries.

គំរោងវិនិយោគថ្មីចំនួន១៧មានទំហំទុនវិនិយោគ១៥០លានដុល្លារត្រូវបានលើកយកមកពិភាក្សា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន១៧គម្រោង។

កិច្ចប្រជុំគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍

កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន១៧គម្រោង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

 គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួនប្រមាណ៩ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី ផលិតគ្រឿងសង្ហារិម ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន ផលិតចង្ក្រាននិងឡចម្អិន ផលិតសម្ភារៈវេចខ្ចប់ ផលិតសម្ភារៈសម្រាប់បោះជំរុំ ខារអំបោះ បោកគក់និងជ្រលក់ពណ៌)  ដោយបានបោះទីតាំងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕

ទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរីរំពឹងមានស្ថិរភាពក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនប្រកបដោយស្ថិរភាព នៅឆ្នាំ២០២៥នេះ ខណៈនិន្នាការសំខាន់ៗមួយចំនួននឹងជះឥទ្ធិពលលើទីផ្សារសម្រាប់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគ។
តម្លៃផ្ទះឯកជននៅសិង្ហបុរីត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៧ភាគរយក្នុងឆ្នាំ២០២៥ បើធៀបនឹងកំណើនចន្លោះពី២ភាគរយទៅ២,៥ភាគរយក្នុងឆ្នាំ២០២៤កន្លងទៅ។

និន្នាការនេះអាចបណ្តាលមកពីកំណើននៃតម្លៃផ្ទះសម្រាប់លក់បន្ត(Resale) ព្រមទាំងការកើនឡើងយ៉ាងរឹងមាំនៃតម្រូវការ និងការបង្កើនទំនុកចិត្តរបស់អ្នកទិញ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Orange Tee Group។

អ្នកអភិវឌ្ឍន៍នឹងជំរុញការផ្គត់ផ្គង់ផ្ទះថ្មីប្រមាណ២០.០០០យូនីតបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីរួមចំណែកកាត់បន្ថយសម្ពាធនៅលើទីផ្សារបន្ទាប់បន្សំ(Secondary Market) ដែលមានន័យថា អ្នកទិញម្នាក់លក់ផ្ទះបន្តទៅឱ្យអ្នកទិញផ្សេងទៀត។

ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះថ្មីដោយផ្ទាល់ពីអ្នកអភិវឌ្ឍន៍នឹងជួយកាត់បន្ថយអតុល្យភាពនៃតម្រូវការក្នុងទីផ្សារ ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជន ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញផ្ទះប្រភេទ Resale ។

ដោយឡែក ទីផ្សារលំនៅដ្ឋានសម្រាប់ជួលបានឈានដល់ចំណុចរបត់យ៉ាងសំខាន់មួយ។ ការស្ទុះងើបឡើងវិញនៃតម្លៃជួលអាចបណ្តាលមកពីកំណើននៃតម្រូវការ ដោយសារអ្នកជួលជាច្រើនសម្រេចចិត្ដផ្លាស់ប្តូរចេញពីលំនៅដ្ឋានសាធារណៈ(HBD)ទៅកាន់លំនៅដ្ឋានឯកជន។

តម្លៃជួលត្រូវបានគេព្យាករណ៍ថា នឹងបន្តងើបឡើងវិញដល់ឆ្នាំ២០២៥នេះ ក្នុងអត្រាចន្លោះពី២ភាគរយទៅ៤ភាគរយ ដោយសារតែចំនួនផ្ទះជួលនៅមានកម្រិត និងទស្សនវិស័យការងារកាន់តែប្រសើរឡើង។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ ដែលចេញដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា កំណើនសេដ្ឋកិច្ចនឹងមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៥ ហើយទំនុកចិត្តរបស់អ្នកធុរកិច្ចនឹងនឹងងើបឡើងវិញ ដោយសារការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក។

ម៉្យាងវិញទៀត ទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏មានស្ថានភាពប្រសើរឡើងផងដែរ។កត្តាទាំងនេះត្រូវបានគេរំពឹងថា នឹងលើកកម្ពស់ការជួលបុគ្គលិកជាជនបរទេស ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារលំនៅដ្ឋានសម្រាប់ជួលនៅសិង្ហបុរី៕ប្រភព: The Strait Times៕

ពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រោយចំណាយពេលប្រកួតជិត៣ខែ

0

ក្រោយចំណាយពេលប្រកួតជិត៣ខែ យើងបានរកឃើញក្រុមបាល់ទាត់ ដែលត្រូវឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមបាល់ទាត់ ខ្មែរ យូណាយធីត (Khmer United FC) ប្រកួតជាមួយនឹងក្រុមបាល់ទាត់ ចំការមនឡាយអិន ចំណែកឯការប្រកួតចំណាត់ថ្នាក់លេខ៣វិញ គឺក្រុមបាល់ទាត់អាណាចក្របៃតង ប្រកួតជាមួយនឹង ក្រុមបាល់ទាត់គោពិឃាតកុងស៊ីបាក់ខែង។ ការប្រកួតទាំងពីរនេះ នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ចាប់ផ្តើមពីម៉ោង១រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។

គួររម្លឹកថា ពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ គឺជាពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពធំបំផុត និងមានវ័យចំណាស់បំផុតមួយនៅកម្ពុជា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារក្រុម ដែលចូលរួមប្រកួតសិតសឹងតែជាក្រុម ដែលមានសមត្ថភាព និងមានកីឡាករល្អជាច្រើន ហើយជាពិសេសពានរង្វាន់នេះត្រូវបានរៀបចំឡើងរយៈពេល១១ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០១២មកម្លេះ។

សូមបញ្ចាក់ថា ពានរង្វាន់វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ សម្រាប់ក្រុមជើងឯក ទទួលបានមេដាយមាស៣០ និងទឹកប្រាក់១២លានរៀល, សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់៣០ និងទឹកប្រាក់៨លានរៀល, សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់៤លានរៀល, ក្រុមវិន័យល្អទទួលបានប្រាក់លើកទឹកចិត្ត ៦០ម៉ឺនរៀល, ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកចាំទីល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល និងគ្រូបង្វឹកល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល។

 

ក្រុមដែលលេងវគ្គផ្តាច់ព្រ័ត្រ

 

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»

0

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសក្តានុពលទេសចរណ៍ និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

ការផ្សព្វផ្សាយនេះខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននឹងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ។

ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនអ្នកសារព័ត៌មាន ពីសក្តានុពលទេសចរណ៍របស់កម្ពុជា និង ផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាព កក់ក្តៅ ស្នាមញញឹម ផាសុកភាព និងសុវត្ថិភាព ដើម្បីបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា។

ការផ្សព្វផ្សាយនាឱកាសនេះ ធ្វើឡើងខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ ផងដែរ៕