ឆមាសទី1 ឆ្នាំ2018 ការនាំចេញរបស់កម្ពុជា កើនឡើងជាង 5ភាគរយ

0

ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញផលិតផលសរុប នៅត្រឹមរយៈពេល6ខែនាដើមឆ្នាំ2018 នេះ កម្ពុជានៅតែរក្សាបានកំណើនដដែល ដែលស្ថិតនៅក្នុងរង្វង់ជាង5ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសេវានាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅត្រឹមឆមាសទី1 នៃឆ្នាំ2018 ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណជាង ៥លានដុល្លារអាមេរិក កើនឡើងប្រមាណ 5,70 % បើធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ2017 ដែលមានត្រឹមប្រមាណជិត 4លានដុល្លារអាមេរិក។

ផ្អែកតាមរបាយការណ៍ដដែល ដែលទទួលបានកាលពីព្រឹកថ្ងៃទី01 ខែសីហា ឆ្នាំ2018នេះ បានឱ្យដឹងថា ការនាំចេញពីកម្ពុជាគិតជាទឹកប្រាក់សរុបប្រមាណជាង 5,2លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានទំនិញផ្នែក វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ឆ្ពោះទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា និងជប៉ុន ។ល។

លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ឱ្យដឹងថា ការបញ្ជារទិញនៅឆ្នាំនេះអាចកើនឡើងរង្វង់ជាង10% ក្នុងនោះមានម៉ាកល្បីៗទូទាំងពិភពលោក រួមមាន អាឌីដាស (Addidas) និង ហាសអេនអឹម (H&M) ជាដើម។

លោកបញ្ជាក់ទៀតថា ការបញ្ជារទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជានឹងនៅតែល្អប្រសើរថែមទៀត បើទោះបីជាការបោះឆ្នោតត្រូវបានបញ្ចប់ ខណៈដែលប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេស ស្ថិរភាពនយោបាយនៅតែរក្សាបានភាពល្អប្រសើរ ៕

SCG ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

0

ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈានមុខគេ លើផ្នែកផលិត និងផ្គត់ផ្គង់សម្ភារៈវិស័យសំណង់ បានចូលរួមផ្សព្វផ្សាយឱ្យមានការស្រឡាញ់ និងអភិរក្សផ្នែកធនធានធម្មជាតិ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ។

លោក រ៉ុងរ៉ូត រាំងស៊ីយូផាស (Roongrote Rangsiyopash) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន អេស ស៊ី ជី បានឲ្យដឹងថា ការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» គឺជាដំណើរការផលិតកម្មដែលប្រព្រឹត្តទៅដោយការយកក្រដាស អេតចាយ យកមកកែច្នៃប្រើប្រាស់ឡើងវិញ ដោយផ្សំជាមួយនឹងវត្ថុធាតុដើមមួយចំនួន ដើម្បីផលិតចេញជាក្រដាសថ្មី ដោយការប្រើប្រាស់វត្ថុធាតុដើមតិចតួចប៉ុណ្ណោះ។

ដូច្នេះ ក្នុងការផលិតក្រដាសចំនួន1ពាន់តោនជារៀងរាល់ថ្ងៃ ក្រុមហ៊ុនជួយធានាបានថា មិនមានការធ្វើឲ្យខូចបរិស្ថានពីសំណាក់ឧស្សាហកម្មនេះឡើយ ។ នេះជាការអនុវត្តមួយ ក្នុងចំណោមការអនុវត្តផ្សេងៗ ដែលអនុលោមតាមទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ដែលក្រុមហ៊ុន អេសស៊ីជី ព្យាយាមអនុវត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេដែលអនុវត្តទស្សនទាននេះក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។

លោកបន្តថា សព្វថ្ងៃ ទស្សនទាន «សេដ្ឋកិច្ចវិលជុំ» នេះបានទាញចំណាប់អារម្មណ៍ទូទាំងសកលលោក ហើយក្រុមហ៊ុនអេសស៊ីជី កំពុងជំរុញការអនុវត្តទស្សនទាននេះនៅក្នុងតំបន់អាស៊ាន រាប់បញ្ចូលទាំងនៅកម្ពុជាផងដែរ។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តទស្សនទាន «សេដ្ឋកិច្ចវិលជុំ» នេះតាមរយៈយុទ្ធសាស្រ្តគោលធំៗចំនួន៣ ៖ គឺការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ឫបង្កើនគុណភាពក្នុងការផលិតដើម្បីឲ្យប្រើប្រាស់បានយូរ ការកែលម្អ និងការជំនួស និងការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ ៕

ឆមាសទី1 ឆ្នាំ2018 ការនាំចេញរបស់កម្ពុជា សម្រេចបានជាង5ពាន់លានដុល្លារ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញផលិតផលសរុប នៅត្រឹមរយៈពេល6ខែនាដើមឆ្នាំ2018 នេះ កម្ពុជានៅតែរក្សាបានកំណើនដដែល ដែលស្ថិតនៅក្នុងរង្វង់ជាង5ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ ។


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសេវានាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅត្រឹមឆមាសទី1 នៃឆ្នាំ2018 ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណជាង 5ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ 5,70 % បើធៀបនឹងរយះដូចគ្នាក្នុងឆ្នាំ2017 ដែលមានត្រឹមប្រមាណជិត 4ពាន់លានដុល្លារអាមេរិក។
ផ្អែកតាមរបាយការណ៍ដដែល ដែលទទួលបានកាលពីព្រឹកថ្ងៃទី01 ខែសីហា ឆ្នាំ2018នេះ បានឱ្យដឹងថា ការនាំចេញពីកម្ពុជាគិតជាទឹកប្រាក់សរុបប្រមាណជាង 5,2លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានទំនិញផ្នែក វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ឆ្ពោះទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា និងជប៉ុន ។ល។


លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្មកម្ពុជា​បានប្រាប់ឱ្យដឹងថា ការបញ្ជារទិញនៅឆ្នាំនេះអាចកើនឡើងរង្វង់ជាង10% ក្នុងនោះមានម៉ាកល្បីៗទូទាំងពិភពលោក រួមមាន អាឌីដាស (Addidas) និង ហាសអេនអឹម (H&M) ជាដើម។ លោកបញ្ជាក់ទៀតថា ការបញ្ជារទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជានឹងនៅតែល្អប្រសើរថែមទៀត បើទោះបីជាការបោះឆ្នោតត្រូវបានបញ្ចប់ ខណៈដែលប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេស ស្ថិរភាពនយោបាយនៅតែរក្សាបានភាពល្អប្រសើរ ៕

កាដូក្រោយបោះឆ្នោត៖ ប្រមុខ​រដ្ឋា​ភិបាល​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​កាណូត​ដោយ​ឥត​គិតថ្លៃ

0

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបន្តអោយពលរដ្ឋកម្ពុជាជិះកាណូតដឹកជញ្ជូនអ្នកដំណើរសាធារណៈពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មិនគិតថ្លៃសេវារហូតដល់ចុងឆ្នាំ ២០១៨ ពោល គឺរហូតដល់ខែមករាឆ្នាំ ២០១៩ទើបចាប់ផ្តើមគិតថ្លៃសេវាឡើងវិញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសេវាដឹកអ្នកដំណើរតាមផ្លូវទឹក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ថា “ ខ្ញុំសម្រេចការប្រើប្រាស់ ជិះកាណូតនេះ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដែលគ្រោងនឹងយកប្រាប់នៅថ្ងៃនេះតែម្តង ឥឡូវនេះសូមពន្យារហូតដល់ដាច់ឆ្នាំ ២០១៨ ពលរដ្ឋជិះដោយមិនចាំបាច់បង់ថ្លៃ តែ ចាប់ពីដើមខែមករា ឆ្នាំ ២០១៩ ទៅ នឹងដំណើរការយកថ្លៃ”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថាការបង្កើតឱ្យមានសេវានេះមានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព និងសក្ដានុពលនៃទន្លេនៅក្នុងប្រទេស។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ផងដែរថា នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវឆ្លងកាត់ចំណតនាវា ចំនួនប្រាំរួមមាន ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។

បច្ចុប្បន្ន មាននាវាចំនួន៤គ្រឿងបានកំពុងប្រតិបត្តិការ ដែលនាវានីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី៥៤នាក់ទៅ៦០នាក់ បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច ជារៀងរាល់ថ្ងៃ ពីចំណតដើមដល់ចំណតចុងប្រើរយៈពេលតិចជាង១ម៉ោង។

ចាប់តាំងពីថ្ងៃដាក់ឱ្យប្រតិបត្តិការជាបណ្ដោះអាសន្ននៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកប្រើប្រាស់សេវានេះចំនួន ៣០ ៦៤៧នាក់ គិតជាមធ្យម ២០០នាក់ក្នុង១ថ្ងៃ លើសពីនេះទៀត អ្នកប្រើប្រាស់សេវានេះ ទាំងជាតិនិងអន្តរជាតិបានសម្តែងសេចក្តីសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះរបស់ប្រទេសជាតិ៕

អ្នកជំនាញ៖ ការមកដល់សណ្ឋាគារលំដាប់អន្តរជាតិ ជាការជួយលើកកំពស់ទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ការមកដល់សណ្ឋា​គារថ្មីៗ លំដាប់ពិភពលោកនៅកម្ពុជាជាបន្តបន្ទាប់ មិនស​ម្លាប់សណ្ឋាគារក្នុងស្រុក​ទេ ផ្ទុយ​ទៅវិញវានឹងជួយដល់ឧស្សាហកម្មនេះនៅកម្ពុជា។

ប្រធានសមាគមសណ្ឋាគារកម្ពុជា លោកឌិន សុមេធារិទ្ឋបានថ្លែងឲ្យដឹងតាមទូរ​ស័ព្ទនាព្រឹកថ្ងៃទី៣១ កក្កដានេះថា ការមកដល់សណ្ឋាគារលំដាប់អន្តរជាតិល្បីៗដូចជា Marriot, Rosewoodជាដើម ជាការជួយលើកកំពស់មុខមាត់កម្ពុជា ព្រោះនៅពេលពួកគេ​ចូលមកកម្ពុជា  ពួកគេនឹងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ ​និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែច្រើន។

លោកបន្តថា “ពួកគេប្រៀបដូចជាពេជ្រ មិនអាចមកប្រកួតជាមួយមាស ឬប្រាក់នោះទេ ហេតុនេះយើងស្វាគមន៍ពួកគេចូលមកកាន់តែច្រើន កាន់តែល្អប្រសើរ”។លោកបន្តថា “សណ្ឋាគារធំៗទាំងនោះ ពួកគេមិនមកចងមុងទេ គឺមានន័យថា ទាល់តែទីផ្សារកម្ពុជាមានភាពរួចរាល់ ឬទាក់ទាញរួចហើយទើបពួកគេចូលមកកាន់ទីផ្សាររបស់យើង”។

លោកឌិន សុមេធារិទ្ឋបានបន្តថា ដូចជាហាងកាហ្វេ STARBUCK ពួកគេមិនចូលមកទីផ្សារកម្ពុជាទេ ប្រសិនជាទីផ្សារនេះមិនទាន់មានភាពទាក់ទាញ។ ដូច្នេះប្រសិនជាហាងអាហារហ័សទាន់ចិន McDonald ចូលមកទៀត ពិតជាប្រសើរណាស់សម្រាប់ទីផ្សារ​កម្ពុជា។

លោកបន្តថា ទាក់ទងនឹងតម្លៃបន្ទប់សណ្ឋាគារវិញ គឺមិនបានឡើងថ្លៃទេ ដោយសា​រការផ្គត់ផ្គង់កើនឡើង ហើយគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចក៏កាន់តែមានភាពល្អប្រសើរផងដែរ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា ការមកដល់នៃសណ្ឋាគារ Rosewood, Marriot ជាដើមសុទ្ឋតែជារឿងល្អសម្រាប់កម្ពុជា ព្រោះនៅពេលពួកគេមកដល់ ពួកគេនឹងចូលរួមផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជាដោយឥតគិតថ្លៃ ទៅកាន់ពិភពលោក។

លោកបន្តថា ការមកដល់សណ្ឋាគារទាំងនោះឆ្លុះបញ្ចាំងពីទំនុកចិត្ត ដែលធ្វើឲ្យកម្ពុ ជានឹងទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិ និងទាក់ទាញអ្នកជំនួញច្រើនថែមទៀត​​មកកាន់ប្រទេសនេះ”៕

 

ស្វែងយល់ពីអាស៊ាន! សឹង្ហបុរីកំណត់គោលនយោបាយដំឡើងពន្ធចំពោះការទិញលំនៅដ្ឋានប្រណីត

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បី Bloomberg បានឲ្យដឹងថា ប្រទេសសឹង្ហបុរីបានប្រកាសនាពេលថ្មីៗនេះថា វិធានការនានាពាក់ព័ន្ធនឹងទីផ្សារលំនៅដ្ឋានប្រណីត អាចនឹងធ្វើអោយផលប៉ះពាល់ ដល់អ្នកស្វែងរកទិញអចលនទ្រព្យលំនៅដ្ឋានប្រណិតក្នុងប្រទេសឹង្ហបុរី។

លោក Christine Li  ប្រធានស្រាវជ្រាវជ្រាវប្រចាំសឹង្ហបុរីនៃក្រុមហ៊ុន Cushman & Wakefield Inc បានប្រាប់សារព័ត៌មាន Bloomberg ថា អ្នកទិញបរទេសជាច្រើនកំពុងសម្លឹងមើលទីផ្សារលំនៅដ្ឋានប្រណីត ក្នុងប្រទេសសឹង្ហបុរីកាលពីឆ្នាំកន្លងទៅនេះ ប៉ុន្តែពួកគេអាចនឹងបកក្រោយវិញនាពេលបច្ចុប្បន្ននេះ ដោយសារតែវិធានការរបស់រដ្ឋាភិបាលមួយចំនួន ដែលអាចធ្វើអោយមានការធ្លាក់ចុះទីផ្សារលំនៅដ្ឋានប្រណីតពី៣០ ទៅ៤០ភាគរយ សម្រាប់ត្រីមាសបន្ទាប់ទៀត។

ជាមួយគ្នានេះរដ្ឋាភិបាលសឹង្ហបុរីបានប្រកាសដំឡើងពន្ធបន្ថែ មលើអ្នកទិញជាជនបរទេស (Additional Buyer’s Stamp Duty)  (ABSD) ពី១៥ ទៅ២០ភាគរយ និងលើអ្នកទិញលំនៅដ្ឋានទំាងអស់ពី១៥ ភាគរយទៅ២៥ភាគរយ។

សារព័ត៌មាន Bloomberg បានរាយការណ៍ផងដែរថា អ្នកទិញនៅក្រៅប្រទេសចំនួ​ន៣ភាគរយ បានចុះកិច្ចព្រមព្រៀងទិញលំនៅដ្ឋានប្រណីត ក្នុងប្រទេសសឹង្ហបុរីកាលពីឆ្នាំមុន។ ក្រៅពីការកំណត់ទៅលើភារកិច្ច ក្នុងការបង់ថ្លៃព័ន្ឋខ្ពស់នោះ រដ្ឋាភិបាលក៏បានរឹតបន្តឹង ចំពោះការកំណត់ប្រាក់កម្ចីពីធនាគារផងដែរ ចំពោះការទិញលំនៅដ្ឋាន។

ក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងអាជ្ញាធររួបិយវត្ថុរបស់សឹង្ហបុរីបានចេញសេក្តីថ្លែងការណ៍ព្រមានរួមគ្នាថា រដ្ឋាភិបាលនឹងបន្តតាមដាន ទៅលើទីផ្សារអចនលទ្រព្យ និងការកែសម្រួលគោលនយោបាយជាចាំបាច់ ដើម្បីរក្សាបាននូវទីផ្សារអចលនព្រទ្យមួយប្រកបដោយចីរភាព។

រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា តម្លៃលំនៅដ្ឋានឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង៣,៤ភាគរយនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។

លោក Ong Teck Hui នាយកផ្នែកស្រាវជ្រាវរបស់ JLL Singapore បាននិយាយថា ទោះបីជាមានគោនយោបាយតំឡើងពន្ឋ និងការកំណត់ផ្សេងៗនេះក៏ដោយ ក៏ទីផ្សារអចលនទ្រព្យនៅតែស្ថិតនៅក្នុងការរីកចម្រើន។

លោកបន្តថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅតែមានកម្រិតរឹងមាំ ហើយប្រទេសសឹង្ហបុរី នៅតែរក្សាសមតុល្យលំនៅដ្ឋានឲ្យមានសុខភាពល្អ ស្របតាមលំហូរសាច់ប្រាក់”៕

ស្វែងយល់ពីអាស៊ាន! ថៃសាងសង់អគារ Robot Building ដ៏ទាក់ទាញ

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសថៃដែលជាប្រទេស ដែលស្ថិតនៅជាប់នឹងប្រទេសកម្ពុជា មិនត្រឹមតែមានអគារខ្ពស់ៗកប់ពពកច្រើននោះទេ តែថែមទាំងមានអគារប្លែកៗ អស្ចារ្យជាច្រើនផងដែរ ដែលកើតចេញពីគំនិតឆ្នៃប្រឌិតរបស់វិស្វករនានា។

គេហទំព័រ propertyarea.asia ​​សូមលើកយកអគារ១ ដែលមានរូបរាងជាមនុ​ស្ស​យន្ត ឬ Robot Building មកចុះផ្សាយ ដើម្បីស្វែងយល់ពីស្ថាបត្យកម្មសំណង់នៅក្នុងតំបន់ និងពិភពលោក។

អាគារ Robot Building គឺជាទីស្នាក់កណ្តាលរបស់ធានាគារ United Overseas Bank ស្ថិតនៅក្នុងសង្កាត់ Sathorn ទីក្រុងបាងកក ប្រទេសថៃ។ អគារនេះ ត្រូវបានរចនាប្លង់ឡើងដោយលោក Sumet Jumsia សម្រាប់ប្រើប្រាស់ជាធនាគារអាស៊ី (Bank of Asia) ដែលឆ្លុះបញ្ចាំងពីការគិតគូរដល់ការរីកចម្រើននៃធនាគារ។

ស្ថាបត្យកម្មនៃអគារនេះ ត្រូវបានគេប្រើប្រាស់រចនាបទទំនើប និងបច្ចេកវិទ្យាខ្ពស់ ដែលមានលក្ខណពិសេស ដូចជា ជញ្ជាំងបាញ់ភ្លើង កំពូលអគារមើលទៅអស្ចារ្យ ដែលទាក់ទាញភ្នែកដូចរូបមនុស្សយន្តផុសចេញឡើង។ អគារRobotនេះ បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨៦ ហើយពេលសាងសង់ចប់ គេអាចនិយាយបានថា ជាអាគារតែមួយគត់ដែលមានរចនាសម្ព័ន្ធទំនើបក្នុងទីក្រុងបាងកក។

លោកវិស្វករ Sumet Jumsai រចនាប្លង់ជាអគារRobot សម្រាប់ប្រើប្រាស់ជាធនា​គារអាស៊ី តែក្រោយមកនៅក្នុងឆ្នាំ២០០៥ ក៏ត្រូវបានគេប្តូរមកជាUnited Overseas Bank ទៅវិញ។  លោកបន្តថា ការគូប្លង់បែបមនុស្សយន្តនេះ កើតឡើងនៅពេលដែលឃើញកូនរបស់គាត់លេងតុកតាយន្ត ដែលធ្វើអោយលោកមានគំនិតរចនាប្លង់អាគារនេះ មនុស្សយន្ត (Robot Building)។

អគារនេះត្រូវបានគេចំណាយថវិកា សាងសង់អស់ចំនួន១០លានដុល្លារ ដែលមានរចនាបទស្ថាបត្យកម្មចុងក្រោយបង្អស់នៃអគារសម័យការទំនើប។

Robot Towerមានកំពស់២០ជាន់ ដែលបានសាងសង់នៅលើទំហំដី២៣,៥០៦ ម៉ែត្រការ៉េ។ វាត្រូវបានគេប្រើប្រាស់រួម ដូចជា កន្លែងប្រជុំ  ការិយាល័យធ្វើការ ធនគារ បន្ទប់ហ្វឺកហាត់ និងមានកន្លែងចតរថយន្តផងដែរ។

ជាមួយនឹងស្ថាបត្យកម្មច្នៃប្រឌិតបែបរវើរវាយនេះ Robot Building នេះ ត្រូវបានគេជ្រើសរើសយកទៅប្រកួតប្រជែង ក្នុងសារមន្ទីរ Museum of Contemporty Art ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងចំណោមអាគារមួយក្នុងចំណោមអគារ៥០ នៅទូទាំងពិភពលោក។

អាគារនេះទទួលបានរង្វាន់ ពីAthemaeum Museum of Architecture and Design នៃរដ្ឋChicago សហរដ្ឋអាមេរិក ដែលផ្តល់ជូនដល់ស្ថាបត្យករ លោកSamet   ដែលបានគូរប្លងអគារនេះ។ អគារនេះក៏ត្រូវបានគេទទួលស្គាល់ថា ជាអគារដែលមានរចនបទទំនើបំផុត ក្នុងពិភពលោកក្នុងសតវត្សរ៍ទី២០៕

តំបន់ជាប់ផ្លូវជាតិលេខ៤ កំពុងឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រដ្ឋាភិបាល

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការអភិវឌ្ឈរវាងរាជធានីភ្នំពេញ និងទីរួមខេត្តកំពង់ស្ពឺត្រូវបានតភ្ជាប់គ្នា​ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនេះកំពុងបន្តតភ្ជាប់ជាមួយនឹងខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានការរីកចម្រើនលឿន។

ការដាក់ឲ្យដំណើរការគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីចុងឆ្នាំ២០១៥ បាននិងកំពុងជួយជម្រុញនិងពន្លឿនចក្ខវិស័យរបស់រដ្ឋាភិ​បាល តាមរយៈការរៀបចំឲ្យតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ដល់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្ម។

ជាមួយនឹងផែនការពង្រីកផ្លូវនេះពីទំហំ៧ម៉ែត្រ ដល់១១ម៉ែត្រនាពេលខាងមុខ តា​មរយៈជំនួយពីធនាគារពិភពលោក ដែលផ្តល់ឥណទាន១១០លានដុល្លារ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាលនឹងរៀបចំស្ថាបនាឡើងវិញ និងពង្រីកផ្លូវជាតិលេខ៤ នាពេលខាងមុខនេះ ដើម្បីសម្រួលការដឹកជញ្ជូន ពិសេសជួយធ្វើឲ្យតំបន់លិចទឹកជំនន់នាតំបន់ស្ទឹងសំរោ​ង និងស្ទឹងអូរគគីរ ស្ថិតក្នុងស្រុកកំពង់សិលា មិនប្រឈមនឹងការលិចទឹកជាថ្មី។

ជាមួយគ្នានេះ ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះ​សី​ហនុ នឹងបើកការដ្ឋានសាងសង់នៅកំឡូងខែវិច្ឆិកាខាងមុខផងដែរ។

លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានថ្លែងថា តាមផែនការ​និងគោលនយោបាយរបស់រដ្ឋាភិបាល តំបន់ផ្លូវជាតិលេខ៤ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់ឧស្សាហកម្ម ដោយសារខេត្តព្រះសីហនុជាខេត្តពិសេសមួយ ដែលរដ្ឋាភិបាលបានដាក់បញ្ចូលជាតំបន់ឧស្សាហកម្មពិសេស ក្នុងគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។

លោកបន្តថា “ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំទី២ បន្ទាប់ពីរាជធានីភ្នំពេ​ញ ដោយសារសក្តានុពលជាច្រើន ដែលបានធ្វើឲ្យខេត្តនេះកំពុងមានភាពរូកចម្រើន​យ៉ាងលឿន”។

ខេត្តព្រះសីហនុមានសក្តានុពលសំខាន់ៗជាច្រើន ដូចជា ទី១ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ទី២ មានការតភ្ជាប់បណ្តាញផ្លូវដែក ទី៣ មានព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលបាននិងកំពុងពង្រីក ទី៤ មានការសាងសង់ផ្លូវល្បឿនលឿន ជាលើកទី១រវាងរាជធានីភ្នំពេញ ​និងខេត្តនេះ និងទី៥ មានឆ្នេរដ៏ស្រស់ស្អាត ដែលបានធ្វើឲ្យខេត្តនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល។

ចូលរួមក្នុងពិធីសម្ភោធតំបន់ឧស្សាហកម្មមួយ ក្នុងចំណោមតំបន់ឧស្សាហកម្មជា​ច្រើននៅតាមបណ្តោយផ្លូវនេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ថែមទៀត។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងមានកំនើនរឹងមាំ និងវឌ្ឍនភាពនៃវិស័យសំណ​ង់ ដែលធ្វើឲ្យកើនឡើងនូវតម្រូវការប្រើប្រាស់សម្ភារ និងគ្រឿងសង្ហារឹមប្រណិតៗ ហើយការមកដល់នៃផ្សារពាណិជ្ជកម្មចិន នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រា​ប់​ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានជីវិតរស់នៅតាមបែបស៊ីវិល័យ ស្របតាមបរិបទរីកចម្រើននៃវិស័យសេដ្ឋកិច្ច”៕

ធនាគារនៅកម្ពុជា មានទ្រព្យសកម្មជាង៣០ប៊ីលានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខណ:ដែលគ្រឹះស្ថានធនាគារ នៅតែបន្តរីកចម្រើនជាបន្តបន្ទាប់គួរកត់សម្គាល់នោះ បានធ្វើឱ្យទ្រព្យសកម្មរបស់វិស័យធនាគារ មានកំណើនកើនឡើងរហូតប្រមាណជាង១៦,២% ស្មើនឹង៣១ប៊ីលានដុល្លារអាមេរិក ខណៈដែលឥណទានបានកើនឡើងប្រមាណ១៦,៤ ដល់៧០,៦ទ្រីលានរៀល។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដើមទុនមានកំណើនប្រមាណ២២,៧% ដល់១៤,៨ទ្រីលានរៀល ក្នុងនោះកំណើនមូលនិធិកម្ចីប្រមាណ៣៣% កើនឡើងដល់៦,៦ទ្រីលានរៀល និងកំណើនប្រាក់បញ្ញើកើនដល់ប្រមាណ ២១,៥% ដល់៧៧,៨៨ទ្រីលានរៀល។

គ្រឹះស្ថានធនាគារ បានពង្រីកការផ្តល់សេវាឱ្យកាន់តែទូលំទូលាយ និងមានភាពងាយស្រួលជាងមុន តាមរយៈការពង្រីកសាខារហូតល់៨៦២សាខា ម៉ាស៊ីដកប្រាក់និងដាក់ប្រាក់ស្វ័យប្រវត្តិ(ATM)កើនដល់១,៥៩៣ម៉ាស៊ីន។ ចំនែកការប្រើប្រាស់ប័ណ្ណឥណ ទាននិងប័ណ្ណឥណពន្ឋ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន៣៦,៦% ដល់៨៨,៥៣៣ ប័ណ្ណ និង១៦,៤% ដល់១,៩លានប័ណ្ណ។

ឥណទានជាប្រភពទុនយ៉ាងសំខាន់ ដែលគាំទ្រដល់ការបង្កើត និងពង្រីកអាជីវកម្មនិងតម្រូវការប្រើប្រាស់ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍សេ​ដ្ឋកិច្ចកម្ពុជា និងការបន្ថយភាពក្រីក្រ។

ឥណទានរបស់គ្រឹះស្ថានធនាគារ បានរួមចំណែកទៅលើវិស័យផ្សេងៗនៃសេដ្ឋកិច្ចរួមមាន៖ ការលក់រាយ១៧,៤% ការលក់បោះដុំកើន ១១,៧% កសិកម្ម រុក្ខាប្រមាញ់នេសាទកើន ៩,៤% សំណង់កើន ៩,៥% ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ឋិផ្ទាល់ខ្លួន ៩,៤% សេវាកម្មមិនមែនរហិរញ្ញវត្ថុផ្សេងៗទៀត ៧,១% កម្មន្តសាល ៥.៩% ការជួញដូរអចលនទ្រព្យ ៦,៣% សណ្ឋាគារនិងភោជនីយដ្ឋាន៤,៥% និងវិស័យផ្សេងៗ១៨%។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សុខភាពក្នុងវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរីកចម្រើននិងឆ្ពោះទៅមុខ​ដោយរ៉ឹងមាំ ដោយសារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផង និងការចូលមកដល់នៃធនាគារថ្មីៗកាន់តែច្រើនផង។លោកបន្តថា ការចូលមកដល់នៃធនាគារថ្មីៗ ធំៗ បាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលរួមចំណែកជួយពង្រឹងប្រព័ន្ឋធនាគារកាន់តែប្រ​សើរ។

លោកបន្តថា “បច្ចេកវិទ្យាថ្មីៗមិនត្រឹមជួយសម្រួល និងពង្រីកការអភិវឌ្ឈក្នុងវិស័យនេះទេ តែវិស័យនេះក៏បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឲ្យមានសមត្ថភា ពកាន់តែល្អប្រសើរផងដែរ”៕

តើវិស័យអ្វីខ្លះ គាំទ្រការរីកចម្រើនវិស័យអចលនទ្រព្យ នៅកម្ពុជា

0
លោកច្រឹក សុខនីម / អ្នកនាងអាន សុធីតា

ដោយ គង់ សូរិយា

ភ្នំពេញ វិស័យសំខាន់ៗចំនួនបួន បាននិងកំពុងក្លាយជាកំលាំងចលករជម្រុញកំនើន​វិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាមូលដ្ឋានគាំទ្រកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសនេះ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹង​កាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។

លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោកCBRE Cambodiaបានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពី​បរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង​ក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋធ្វើម្ចាស់ក្រុមហ៊ុន១០០ភាគរយនៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ឋ ច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ឋតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕