អស្ចារ្យ! ស្ថាបត្យកររហូតដល់៤ប្រទេស ចូលរួមគូរប្លង់អាគារភ្លោះ Thai Bunrong

1

ដោយ គង់ សូរិយា

ភ្នំពេញមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលនឹងសាងសង់កំពស់៥៦១ម៉ែត្រ និងជាអាគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អាស៊ាន និងពិភពលោកត្រូវបានក្រុមវិស្វករ និងស្ថាបត្យករមកពីប្រទេសចំនួនបួនចូលរួមគូ និងសាងសង់នាពេលឆាប់ៗខាងមុខនេះ។

លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបាន​មាន​ប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីពេលថ្មីៗនេះថា ក្រុមស្ថា​បត្យករ និងវិស្វករលំដាប់ពិភពលោក ដែលធ្លាប់មានបទពិសោធន៍សាងសង់អា​គារខ្ពស់ៗមកពីបួនប្រទេស កំពុងសិក្សាពីការសាងសង់អាគារនេះ។លោកបន្តថា ក្រុមស្ថាបត្យករ និងវិស្វករចូលរួមគូរប្លង់អាគារភ្លោះកប់ពពកនេះ មានមកពី​ប្រទេ​សបារាំង សហរដ្ឋអាមេរិក ប្រទេសចិន និងក្រុមស្ថាបត្យករ និងវិស្វករពោរ​ពេញដោយជំនាញ និងបទពិសោធន៍កម្ពុជាជាច្រើនរូបផងដែរ។

លោកបន្តថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិង​ក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦១ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូត ដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង​៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។

លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិន​មានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅ​លើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាព​សាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។

លោក ទួស សាភឿន បានបន្តថា ពេលនេះក្រុមហ៊ុនជីកដីធ្វើជញ្ជាំងទប់ដីកំ ពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលតាមគំរោងការសាងសង់ជញ្ជាំងទប់ដី​នឹងចំណាយពេលអស់១៦ខែ ប៉ុន្តែយើងបាននិងកំពុងព្យាយាមឲ្យក្រុមហ៊ុនពន្លឿនការងារនេះ ដើម្បីការរៀបចំបើកការដ្ឋានសាងសង់អាគារនេះដំណើរការឆាប់ៗបាន។

អាគារនេះនឹងវិនិយោគដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះដែលមានទីតាំងនៅទល់មុខសណ្ឋា​គារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)៕

តើគួរទារកំរ៉ៃជើងសារទិញលក់អចលនទ្រព្យដូចម្តេចដើម្បីទទួលបានច្រើន

1

ដោយ ដែន ចែងចាំង

ភ្នំពេញ កំរ៉ៃជើងសារពីការទិញលក់ ឬជួលអចលនទ្រព្យ មិនមែនគេឲ្យយើងស្រួលៗឬងាយនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្តច្បាស់លាស់ និងគ្មានសិល្ប៍វិធីក្នុងការនិយាយឲ្យបានច្បាស់ជាមួយម្ចាស់អចលនវត្ថុនានា។

លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការមិនមានវិធីសាស្រ្តក្នុងការនិយាយ និងមិនមានជំហជាក់លាក់ និងច្បាស់លាស់ ភ្នាក់ងារអចលនវត្ថុ នឹងមិនអាចរកកំរ៉ៃជើងសារពីអ្នកលក់ អ្នកជួលអចលនទ្រព្យបាន​៣ភាគរយ ដែលសមា​គមកំណត់ឡើយ។ លោកបន្តថា ភ្នាក់ងារអចលនវត្ថុថ្មីៗ ពួកគេ១ភាគរយក៏យក ពីរភាគរយក៏យក និងកម្រទទួលយកបានបីភាគរយណាស់។

លោកបន្តថា “សម្រាប់ខ្ញុំយក៣ទៅ៥ភាគរយ ហើយដើម្បីទទួ​ល​យកបានកំរ៉ៃជើងសារបែបនេះ យើងត្រូវប្រកាន់តួនាទីរបស់យើង និងធ្វើការប្រ​កបដោយក្រមសីលធ៌មវិជ្ជាជីវៈ”។លោកបន្តថា “យើងត្រូវនិយាយថា យើង”យក”បី ឬ៥ភាគរយ មិនមែនប្រើពាក្យ”សុំ”នោះទេ នៅពេលយើងប្រើពាក្យ”សុំ” គេមិនឲ្យយើងទេ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ធ្វើជាភ្នាក់ងារអចលវត្ថុយើងត្រូវតែស្អា​ត រៀបចំឬកពារឲ្យឡូយ មិនមែនខោមិនខោ អាវមិនអាវនោះទេ ព្រោះបើយើង

មិនចេះរៀបចំឬកពារ ម្ចាស់អចលនទ្រព្យដែលមានតម្លៃរាប់ម៉ឺន រាប់លានដុល្លារ គេមិនទុកចិត្តយើង និងមិនឲ្យតម្លៃយើងនោះទេ ហើយយើងក៏នឹងមិន​ទទួលបានជោគជ័យជាមួយពួកគេដែរ។

លោកបន្តថា ភាពជាភ្នាក់ងារអចលនទ្រព្យជំនាញ ធ្វើការងារច្បាស់លាស់ ស្មោះត្រង់ និងអាចជួយម្ចាស់អចលនទ្រព្យ​លើការរៀបចំ ឬរត់ឯកសារនានាបានកាន់តែច្រើន កាន់តែប្រសើរ ហើយគេនឹងមានទំនុកចិត្តលើយើង ហើយគេនឹងរត់​រកយើងនៅពេលពួកគេត្រូវការទិញ ឬលក់អចលនទ្រព្យលើកក្រោយៗទៀត៕

តោះទៅមើលខេត្តជាប់តំបន់ឆ្នេរបីទៀត ក្រៅពីកំពង់សោម តើមានសក្តានុពលអ្វីខ្លះ?

0

ដោយ គង់ សូរិយា

ភ្នំពេញ ដកខេត្តព្រះសីហនុចេញពីក្នុងអត្ថបទនេះ យើងនាំគ្នាទៅមើលសក្តានុពលអចលនវត្ថុនៅខេត្តជាប់តំបន់ឆ្នេរចំនួន៣ទៀត គឺខេត្តកំពត កែប និងខេត្តកោះកុងដែលកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលឿនផងដែរ។

តើខេត្តនិមួយៗមានសក្តានុពលយ៉ាងដូចម្តេច? គឺអ្នកជំនាញអចលនទ្រព្យសុទ្ឋតែទទួលស្គាល់ពីការរីកចម្រើនរបស់ខេត្តទាំងនេះ និងសក្តានុពលនៅពេលអនាគត។

ខេត្តកោះកុង

កោះកុងពីមុនមកជាខេត្តដាច់ស្រយាលមួយ ដោយសារមិនមានផ្លូវគោក ប៉ុន្តែចាប់តាំងពីផ្លូវជាតិលេខ៤៨ត្រូវបានស្តារនិងកសាងឡើងវិញ ខេត្តនេះមានការរីកចម្រើនយ៉ាង​ឆាប់រហ័ស ដោយសារធនធានធម្មជាតិរបស់ខ្លួន ទាំងតំបន់ភ្នំ ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ប្រ​ណីត ដែលតំបន់ខ្លះមិនទាន់មានការអភិវឌ្ឍ និងស្ថិតនៅអាថ៌កំបាំងនៅឡើយ។

ខេត្តដែលមានទំហំ៨០គីឡូម៉ែត្រក្រឡានេះ កំពុងទាក់ទាញក្រុមហ៊ុនជាច្រើនចូលទៅវិនិយោគ ពិសេសក្រុមហ៊ុន Tianjing Union Development Group បាននិងកំពុងរៀបចំកសាងព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងទីក្រុងលំនៅដ្ឋានប្រណីត។ ក្រុមហ៊ុននេះ គ្រោងវិនិយោគទឹកប្រាក់៥០០០លានដុល្លារនៅលើផ្ទៃដីជាង៥ម៉ឺនហិកតា។

ជាមួយគ្នានេះ ក្រុមហ៊ុន Thai Airway ក៏បានទទួលការអនុញ្ញាត្តជាគោលការណ៍ពី​រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ព្រលានយន្តហោះ ក្នុងទីរួមខេត្តនេះឡើងវិញផងដែរ ដោយគំរោងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ៤០លានដុល្លារអាមេរិក។

ជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុនលី យ៉ុងផាត់គ្រុបលើកាស៊ីណូ សណ្ឋាគារ នៅព្រំប្រទល់ខ្មែរ ថៃនាទឹកដីខេត្តកោះកុង និងខេត្តត្រាដរបស់ថៃ និងតំបន់សេដ្ឋកិច្ចពិសេ​សមួយចំនួន ខេត្តនេះក៏មានសក្តានុពលសេដ្ឋកិច្ចសម្រាប់បំរើការនាំចេញ និងងាយស្រួល​ក្នុងការនាំចេញទៅកាន់ប្រទេសថៃផងដែរ។

ខេត្តកែប

ខេត្តកែប ជាខេត្តតូចច្រឡឹងមួយដែលមានចម្ងាយ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេ​ញ។ ខេត្តនេះមានស្រុក១ និងក្រុងមួយប៉ុណ្ណោះ គឺស្រុកដំណាក់ចង្អើរ និងក្រុងកែប ដែលមានរមណីយដ្ឋានទាក់ទាញជាច្រើន ដូចជាតំបន់ឆ្នេរខ្សាច់ និងនាងត្រល់មាស កោះទន្សាយ កោះពោធន៍ ចំការម្រេច និងស្រែអំបិលជាដើម។

ក្រុងកែបជា ក្រុងតែមួយគត់នៅកម្ពុជានិងក្នុងតំបន់អាស៊ាន ដែលមានឧទ្យានជាតិកណ្តាលក្រុង ដែលធ្វើឲ្យទីក្រុងនេះមានភាពមនោរម្យ ដោយសារសម្រស់ធម្មជាតិរបស់ខេត្តនេះ ដែលសម្បូរទៅដោយដើមឈើធំៗ ត្រឈឹងត្រឈៃ ពិសេសមានអាហារសមុទ្រ ដ៏មានឳជារសប្លែកពីគេ គឺក្តាមខេត្តកែប មានរសជាតិឆ្ងាញ់ជាងគេ បើធៀបនឹងជលផល​សមុទ្រនៅខេត្តដទៃទៀត។

ខេត្តនេះកំពុងសាងសង់កំពង់ផែទេសចរណ៍ និងផ្សារធំមួយក្រោមជំនួយពីធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលពេលអនាគតនៅពេលកំពង់ផែនេះបញ្ចប់ការសាងសង់ ខេត្តនេះនឹង​មានការរីកចម្រើនផ្នែកទេសចរណ៍ ដោយសារកំពង់ផែនេះអាចតភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូ​នទេសចរណ៍ ក៏ដូចជាទំនិញ ជាមួយកំពង់ផែទេសរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។

កំពត

ខេត្តកំពតមានចម្ងាយត្រឹម១៤៨គីឡូម៉ែត្រប៉ុណ្ណោះ តាមផ្លវជាតិលេខ៣ ស្របពេ​ល​​ផ្លូវជាតិនេះកំពុងចាប់ផ្តើមបើកការដ្ឋានពង្រីក ដែលអាចចរាចររថយន្តបានពីរគន្លង​ទៅមក ដែលធ្វើឲ្យខេត្តនេះកាន់តែមានសក្តានុពលរីកចម្រើនលើផ្នែកសេដ្ឋកិច្ច អចលន​ទ្រព្យនិងវិស័យទេសចរណ៍។

ខេត្តនេះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធ៌មចំនួន១៨ទីតាំង ដែលមានភាពអំណោយផលសម្រាប់ការកំសាន្តរបស់ភ្ញៀវជាតិអន្តរជាតិ ពិសេសរមណីយដ្ឋាន​ភ្នំបូកគោ រមណីយដ្ឋានតាមដងព្រែកកំពង់បាយ ភ្នំឈ្ងោក ភ្នំកំពង់ត្រាចជាដើម។

ខេត្តនេះកំពុងទាក់ទាញក្រុមហ៊ុនអចលនទ្រព្យជាច្រើន ទៅវិនិយោគនៅទីនោះ ដូចជាក្រុមហ៊ុនថៃ ប៉ុនរ៉ុងកំពុងសាងសង់អាគារខ្ពស់កប់ពពកតំបូងគេ នៅក្នុងខេត្តនេះ ដែលនឹងដើរតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់បំរើឲ្យភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគនៅក្នុងខេត្ត។

លើសពីនេះកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ បាននិងកំពុងសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដើម្បីពង្រីកការដឹកជញ្ជូន និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាយ៉ាងសម្បើមនាពេលអនាគត។

បន្ទាប់ពីកំពង់ផែទឹកជ្រៅថ្មី និងតំបន់សេដ្ឋកិច្ចពិសេសសាងសង់រួច ខេត្តកំពតនឹងរះចែងចាំងមួយទៀតនៅភាគនារិតីរបស់កម្ពុជា ដែលសម្តេចតេជោប្រសិទ្ឋិនាមតំបន់ឆ្នេរ​កម្ពុជាជា “តារារះនាទិសនារតី”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ខេត្តកំពតកែប និងខេត្តកោះកុងពិតជាមានការរីកចម្រើនលឿន ធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារ​សក្តានុពលរបស់ខេត្ត បានទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនទៅវិនិយោគនៅតាមបណ្តាខេត្តទាំងនោះ។លោកបន្តថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរយៈពេលវែង បានធ្វើឲ្យកម្ពុជាប្រៀបដូចជាកូនក្រមុំមួយ ដែលកំពុងស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

លោកបន្តថា “ខេត្តទាំងនេះនឹងមានភាពរីកចម្រើនបន្ថែមទៀត នាពេលអនាគតដោយសារមូលដ្ឋានសេដ្ឋកិច្ច សណ្ឋានដីល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុអំណោយ​ផង”៕

ការរៀបចំ​ពិព័រណ៍​ទេសចរណ៍ បង្ហាញថា​ការបោះឆ្នោត មិន​ជះឥទ្ធិពលដល់​វិស័យនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការរៀបចំ​ពិ​ព៌​ណ​ទេសចរណ៍​កម្ពុជា​លើក​ទី១ ដែល​ស្របពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ថ្ងៃទី ២៩ កក្កដា​ឆ្នាំ ២០១៨ បង្ហាញ​ឃើញ​អោយ​ច្បាស់​ថា ការបោះឆ្នោត​មិនបាន​ជះឥទ្ធិពល​ប៉ះពាល់​ដល់ វិស័យ​ទេសចរ​កម្ពុជា​នោះទេ។

មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ស​ន្និសិទ​សារពត៌មាន មុន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​លើក​ទី១ ក្រោម​ប្រធានបទ “កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា” ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៥ ខែកក្កដា​កន្លងមក លោកស្រី​ឆាយ ស៊ីវ​លីន ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា ការរៀបចំ​ពី​ព័រ​ណ៍​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២កក្កដា ឆ្នាំ២០១៨ គឺ​ដើម្បី​បង្ហាញ​អោយ​ភ្ញៀវ​បរទេស និង​អ្នកវិនិយោគ​ដឹង​ច្បាស់​ថា វិស័យ​ទេសចរណ៍​កម្ពុជា នៅតែ​ដំណើរការ​យ៉ាង​ប្រសើរ ទោះបី​ការបោះឆ្នោត​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ កក្កដា​ក្ដី។

លោកស្រី​បាន​បន្តថា ការរៀបចំ​ពិព័រណ៍​នេះ គឺធ្វើឡើង​ដើម្បី​ពង្រីក​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទាំង២៥រាជធានី ខេត្ត និង​ធ្វើអោយ​ប្រជាជន​យល់ដឹង​កាន់តែច្រើន​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ ថែមទាំង​ទទួលបាន​ព័ត៌មាន​បច្ចុប្បន្នភាព​ពី​វិស័យ​ទេសចរណ៍ ទាំង​ក្នុង​និង​ក្រៅប្រទេស។ ជា​ពិ​សេវា​ជា​ឱកាស​ប្រមូលផ្តុំ​រវាង​អ្នក​ផលិត​និង​អ្នក​ផលិត អ្នកផ្គត់ផ្គង់​ផ្ទាល់​ជាមួយ​អ្នកផ្គត់ផ្គង់​បន្ត និង​ជាមួយ​អ្នកប្រើប្រាស់​សេវាកម្ម​ផ្ទាល់។

ពិព័រណ៍​ទេសចរណ៍​ខាងមុខនេះ​នឹងមាន​ស្តង់​ចំនួន១៥០ ស្តង់​ដាក់​បង្ហាញ​ផលិតផល​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​បម្រើសេវា​កម្ម​លើ វិស័យ​ទេសចរណ៍​ជាច្រើន​ចូលរួម​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ស្នាក់ រមណីយដ្ឋាន អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍ ភោជណីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ រថយន្ត​ដឹកជញ្ជូន កាណូត​លឿន រថភ្លើង និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស​ផងដែរ។

លោក​ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍​ស្រដៀង​គ្នា​ថា វិស័យ​ទេសចរណ៍​ពិតជា មិន​រង​ផលប៉ះពាល់​ដោយសារ​ការបោះឆ្នោត​ទេ ដោយសារ​យើង​មិនឃើញ​មានការ​លុប​បញ្ចប់​ទស្ស​ន​កិច្ច​ណាមួយ ឬ​មានការ​សួរនាំ​ពី​ការបារម្ភ​របស់​ភ្ញៀវ​អន្តរជាតិ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ដូច​អាណត្តិមុនៗនោះឡើយ។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ”៕

ស្វែងយល់ពីអាស៊ាន៖ ថៃកំពុងត្រៀមបង្អួតអាគារខ្ពស់ជាងគេមួយទៀតក្នុងតំបន់

0

ដោយ វុត្ថា

ភ្នំពេញប្រទេសថៃកំពុងរត់ប្រដេញជាមួយប្រទេសក្នុងតំបន់ ដើម្បីបង្ហាញកិត្យា​នុភាព និងឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលជាប់លំដាប់លេខ២ក្នុងតំបន់អាស៊ានតាមរយៈការសាងសង់អាគារកប់ពពកមួយ ដែលមានកំពស់រហូតដល់៦១៥ម៉ែត្រ។

អាគារកប់ពពកចំនួន ៦១៥ ម៉ែត្រនេះ នឹងមានកំពស់១២៥ជាន់ដែលវានឹងជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ាន ។ ការសាងសង់អគារនេះ ត្រូវបានគបោះទុនវិនិយោ​គ​ចំនួន១០០ពាន់លានបាត ស្ថិតនៅលើទំហំដី១១,៧ហិកតា ក្នុងទីក្រុងបាងកកប្រទេសថៃ។

លោក Yotin Boondicharern អគ្គនាយកក្រុមហ៊ុន G Land Banphot Hongthong បានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា អគារនេះនឹងផ្លាស់ប្តូរមុខមាត់ថ្មីមួយទៀតសម្រាប់ទីក្រុងបាងកក និងចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តយ៉ាងហោចណាស់ បានមួយម្តងក្នុងឆាកជីវិតរបស់ពួកគេ។លោកបន្តថា អគារនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Channel 7 Group ធនាគារបាងកក និងក្រុមហ៊ុន Italian-Thai Development Group ដោយក្នុងនោះធនាគារប្រទេសថៃចំនួន៤ បានធានា ក្នុងការផ្តល់ឥណទាន ថវិកាសាងសង់ទៅលើសំណងចំនួន១៨ពាន់លានបាត។

អគារដ៏អស្ចារ្យនេះ ត្រូវបានជួលក្រុមហ៊ុនល្បីរបស់សហរដ្ឋអាមេរិក Skidmore, Owing & Merrill ជាអ្នកគូប្លង់ និងប្រឹក្សាយោបល់ ប៉ុន្តែអ្នកដែលរចនាប្លង់គឺក្រុមហ៊ុនក្នុងស្រុកជាអ្នកគូ។

អគារដ៏សំខាន់នេះ ត្រូវបានគេប្រើប្រាស់រួមមានការិយាល័យ ផ្សារទំនើប សណ្ឋា​គារ មហោស្រព និងខុនដូ ។ តាមគម្រោងអគារនេះត្រូវបានគេរំពឹងថា នឹងសាងបញ្ចប់នៅក្នុងឆ្នាំ២០២១ គឺជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងខ្ពស់លំដាប់ទី១០នៅលើពិភពលោក៕

អស្ចារ្យ! តំបន់បឹងទឹកស្អុយមួយនឹងក្លាយជាទីក្រុងបៃតងឆាប់ៗខាងមុខនេះ

1

បឹងជើងឯក កាលពីអតីតកាល ត្រូវគេដឹងថាគឺជាទីតាំងផ្ទុកទឹកស្អុយរាប់សិបឆ្នាំ ដែលគេបង្ហូចេញពីក្រុងភ្នំពេញ ប៉ុន្តែបច្ចុប្បន្នត្រូវបានគេចាក់ខ្សាច់លប់ស្ទើរអស់ទាំងស្រុងហើយ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាទីក្រុងបៃតង ដូចក្រុងប៉ារីស ប្រទេសបារាំង។

ថ្លែងក្នុងសិក្ខាសាលារួមមួយជាមួយភាគីប្រទេសបារាំង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃតង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។

គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់។

លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរ ត្រូវបានដាក់ឱ្យសិក្សាដូចជា ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើង នៃតិរវិថីព្រះស៊ីសុវត្ថិ។

ភាគីបារាំង តែងតែជួយគាំទ្រកិច្ចសហប្រតិបត្តិការ ដល់សាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀត នៃកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍ ជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍន៍បណ្តាញធារាសាស្រ្ត សំណង់ធំតូច លំហូរចរាចរណ៍ រៀបចំបណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យស្រស់បំព្រង ឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា ៕

ធនាគារ​នៅ​កម្ពុជា មានទ្រព្យ​សកម្ម ៣១ប៊ី​លាន​ដុល្លារ សម្រាប់​ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​សេដ្ឋកិច្ចជាតិ ដោយ​រហូត​មកទល់ពេលនេះ ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ​មាន​ប្រមាណ៣១ប៊ី​លាន​ដុល្លារ​អាមេរិក។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ បានលើកឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់ ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនា​គារ នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នេះ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ឈានឡើង​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ២០១៥កន្លងទៅ ។

លោក​បន្តថា  “ជាក់ស្តែង​ក្នុង​រយៈពេល២០ឆ្នាំ​មកនេះ កម្ពុជា​សម្រេចបាន​កំនើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧,៧ភាគរយ ជាមួយនឹង​ការរក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បានល្អ​ប្រសើរ  ក្នុង​អតិផរណា មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បានជា​មធ្យម៣,៥ភាគរយ។លោក​បន្តថា “ជាមួយ​កំនើនសេដ្ឋកិច្ច ការ​ការគ្រប់គ្រង​ចរ​ន្ត​សាច់ប្រាក់ និង​អត្រា​អតិផរណា​បានល្អ​ប្រសើរ បានធ្វើ​ឲ្យ​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ បាន​យ៉ាង​ឆាប់រហ័ស​ពី​អត្រា៥០,២ភាគរយ នៅ​ឆ្នាំ២០០២ មក​នៅត្រឹម១០ភាគរយ​នៅ​ឆ្នាំ២០១៨នេះ។

លោក​ជា ចាន់តូ​បាន​បន្តថា ក្រៅ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម  ជាមួយ​ទស្សនៈ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិសាលភាព និង​បរិ​យា​ប័ន្ន ដែល​បាន​លើកស្ទួយ​នូវ​កម្រិតជីវភាព​ប្រជាជន និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដែល​មកដល់​បច្ចុប្បន្ន​នេះ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ បាន​កើនឡើង៧៣ដង បើ​ប្រៀបធៀប​ទៅ​ចុង​ទសវត្សរ៍​ទី៩០។

ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ស្តីទី​លោក​ឆា​រស៍ វ៉ាន់​បាន​ថ្លែងថា សុខភាព​ក្នុង​វិស័យ​ធនាគារ​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​កំនើន​នៃ​តម្រូវការ​ឥណទាន និង​លំហូរ​សាច់ប្រាក់​ស្ថិតក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន និង​មាន​កំណើន​ល្អប្រសើរ។លោក​បន្តថា ធនាគារ​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ព្រោះ​ធនាគារ​ដើរតួនាទី​ជា​អ្ន​ផ្តល់​លំហូរ​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ និង​ខ្សែសង្វាក់​ផលិតកម្ម​បាន​យ៉ាង​ល្អប្រសើរ។

លោក​បន្តថា “ទោះជា​មានការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​មិនមាន​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​វិស័យនេះ​ទេ ដោយសារ​ធនាគារ​និមួយៗបាន​គោរព​ក្រម​សីល​ធ៌​មរ​បស់​ពួកគេ”៕

ធនាគារនៅកម្ពុជាមានទ្រព្យសកម្ម៣១ប៊ីលានដុល្លារសម្រាប់ដចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា វិស័យធនាគារបានចូលរួមចំណែកយ៉ាងសកម្ម ក្នុង​សេដ្ឋ​កិច្ចជាតិ ដោយរហូតមកទល់ពេលនេះ ទ្រព្យសកម្មរបស់វិស័យធនាគា​រមានប្រមាណ៣១ប៊ីលានដុល្លារអាមេរិក។


ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ បានលើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ ប្រកាសនី​យបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍គ្រប់វិស័យ បានធ្វើឲ្យប្រទេសកម្ពុជាឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥កន្លងទៅ ។
លោកបន្តថា “ជាក់ស្តែងក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំនើនសេដ្ឋកិច្ចក្នុងរង្វង់៧,៧ភាគរយ ជាមួ​យ​នឹងការរក្សាស្ថិរភាពសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងអតិផរណា មានកម្រិតទាបអាចគ្រប់គ្រងបានជាមធ្យម៣,៥ភាគរយ”។ លោកបន្តថា “ជាមួយកំនើនសេដ្ឋកិច្ច ការការគ្រប់គ្រងចរន្តសាច់ប្រាក់ និងអត្រាអតិផរណាបានល្អប្រសើរ បានធ្វើឲ្យកម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្រ បានយ៉ាងឆាប់រហ័សពីអត្រា៥០,២ភាគរយ នៅឆ្នាំ២០០២ មកនៅត្រឹម១០ភាគរយនៅឆ្នាំ២០១៨នេះ”។
លោក ជា ចាន់តូ បានបន្តថា ក្រៅនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាមួយទស្សនៈវែងឆ្ងាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារបានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិសាលភាព និងបរិយាប័ន្ន ​ដែលបានលើកស្ទួយនូវកម្រិតជីវភាពប្រជាជន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះទ្រព្យសកម្មរបស់វិស័យធនាគារ បានកើនឡើង៧៣ដង បើប្រៀបធៀបទៅចុងទសវត្សរ៍ទី៩០។
ប្រធានសមាគមធនាគារកម្ពុជាស្តីទី លោក ឆារស៍ វ៉ាន់បានថ្លែងថា សុខភាពក្នុងវិស័យធនាគារនៅតែមានភាពល្អប្រ​សើរ ដោយសារកំនើននៃតម្រូវការឥណទាន និងលំហូរសាច់ប្រាក់ស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន និងមានកំណើន​ល្អប្រសើរ។ លោកបន្តថា ធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ព្រោះធនាគារដើរតួនាទីជាអ្នផ្តល់លំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ដើម្បីបង្កើតការងារ និងខ្សែសង្វាក់ផលិតកម្មបានយ៉ាងល្អប្រសើរ។
លោកបន្តថា “ទោះជាមានការប្រកួតប្រជែងកើនឡើង ប៉ុន្តែមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភក្នុងវិស័យនេះទេ ដោ​យសារធនាគារនិមួយៗបានគោរពក្រមសីលធ៌មរបស់ពួកគេ”៕

ក្រុមហ៊ុនមួយបោះទុន២៥លានដុល្លារវិនិយោគកោះពោធ៍ជារមណីយដ្ឋានប្រណីត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានសម្រេចបោះទុនវិនិយោគ២៥លានដុល្លារអាមេរិក ដើម្បីសាងសង់រមណីយដ្ឋានប្រណីតមួយនៅលើកោះពោធ៍ ស្ថិតក្នុង​ទឹកដីក្រុងកែប ខេត្តកែប។

លោកសាស្រ្តាចារ្យ ទួស សាភឿន អ្នកគូរប្លង់គំរោងអភិវឌ្ឍន៍កោះពោធ៍បានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន ISLAND D G Co, Ltd បានសម្រេចបោះទុនវិនិយោគសាងសង់រមណីយដ្ឋានលំដាប់ផ្កាយប្រាំ នៅប្រជុំកោះពោធ៍ ដែលគំរោងនេះ​រួមមានសណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកំសាន្តជាដើម។ គំរោងនេះស្ថិតនៅចម្ងាយប្រមា ណ៥គីឡូម៉ែត្រពីកំពង់ផែ ខេត្តកែប និង២,៥គីឡូម៉ែត្រពីកោះទន្សាយ។

លោកបន្តថា “ទីតាំងគំរោងនេះមានឆ្នេរខ្សាច់ស្អាត មានផ្កាថ្ម មានត្រីស្អាតៗ និងត្រីដូហ្វីនផងដែរ”។លោកបន្តថា “សូមបងប្អូនអញ្ជើញទៅកំសាន្ត និងរីករាយជាមួយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា”។
ខេត្តកែបទើបទទួលបានពានរង្វាន់ទីក្រុង ដែលមានបរិស្ថានស្អាតកម្រិតអាស៊ានដោយឈរលើមូលដ្ឋានបីគឺទឹកស្អាត ខ្យល់ស្អាត និងដីស្អាត។


អភិបាលខេត្តកែប លោក កែន សត្ថា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកធ្លាប់ បានមានប្រសាសន៍ពីគំរោងវិនិយោគនេះថា ជាគំរោងវិនិយោគដ៏ល្អមួយ ស្របពេលខេត្តកំពុងមានសក្តានុពល និងស្វាគមន៍ចំពោះគំរោងអភិវឌ្ឍន៍នានា ដោយឈរលើគោលការណ៍គោរពបរិស្ថានជាចំបង។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រ​សាសន៍ថា ខេត្តកែបមានចំណុចពិសេសមួយ ដែលពេលយើងទៅដល់ហើយមិនចង់ត្រលប់មកវិញ ដោយសារតែខេត្តនេះមានធម្មជាតិ ពិសេសព្រៃឈើដ៏ស្រស់បំព្រងនិងមាន​ខ្យល់អាកាសល្អបរិសុទ្ឋ។ លោកស្រីបន្តថា អ្វីដែលយើងចង់បានគឺមិនចង់ឲ្យខេត្តនេះ​មានកាស៊ីណូ ដូចខេត្តព្រះសីហនុនោះទេ ហេតុនេះរដ្ឋាភិបាលគួររៀបចំខេត្តនិមួយៗមាន​ភាពពិសេស និងសកម្មភាពអភិវឌ្ឍន៍ដោយឡែកៗពីគ្នា៕

ស្វែងយល់ពីអាស៊ីៈ ទីក្រុងកូឡំបូចំណាយទឹកប្រាក់៥០០លានដុល្លារសាងសង់ អាគារខ្ពស់ជាងគេ

0

ដោយវុត្ថា

ភ្នំពេញ៖ ទីក្រុងកូឡំបូ ប្រទេសស្រីលង្ការ កំពុងបង្ហាញមហិច្ឆតានិងបង្ហាញកិត្យា​នុភាពរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈការអនុញ្ញាត្តឲ្យក្រុមហ៊ុនធំៗចំនួនពីរសាងសង់អាគារកប់ពពក ដើម្បីទាក់ទាញការវិនិយោគ និងជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន។


ក្រុមហ៊ុនយក្សៗចំនួន ២ គឺក្រុមហ៊ុន One Transworks Square (Pvt) Ltd., និងក្រុមហ៊ុន Zhong Tian Ding Hui (ZTDH) Company បានប្រកាសកាលពីពេលថ្មីនេះ ថា នឹងផ្លាសប្តូរមុខមាត់ទីក្រុង Colombo ក្នុងប្រទេសស្រីលង្ការ ដោយសាងសង់អគារខ្ពស់អគារខ្ពស់កប់ពពកចំនួន៣ លើផ្ទៃទំហំដី៤.៥លានម៉ែត្រហ្វីត ដែលជាអគារខ្ពស់បំផុតក្នុងប្រទេសតំបន់អាស៊ីខាងត្បូង។

អគារនេះគ្រោងសាងសង់កម្ពស់៣៧៦ម៉ែត្រ ស្មើនឹង៩២ជាន់ ដែលគ្រោងនឹង​សាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២១។ អគារទាំង៣នេះ ត្រូវបានគេហៅថា THE ONE ស្ថិតនៅក្នុងទីក្រុងកូឡុំបូ នឹងក្លាយជាលំនៅដ្ឋានខុនដូ អាផាតម៉ិន និងភោជនីដ្ឋាន Ritz- Carltonដ៏ល្បីល្បាញនៅលើពិភពលោក។


មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះ ក៏រួមបញ្ចូលទាំងការិយាល័យ កន្លែងស្នាក់នៅ ផ្សារទំនើប កន្លែងចតរយន្ត ភោជយនីដ្ឋាន ស្កាយបា ការិយាល័យពាណិជ្ជកម្ម និងអាចដាក់យន្តហោះបាននៅលើកំពូលអាគារផងដែរ។

លោក Sam Hu អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ZTDH Investment Company បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា អគារ THE ONE កសាងឡើងសម្រាប់ជាកេរ្តិ៍ដំណែលរបស់ទីក្រុងកូឡាំបូ និងជាគារខ្ពស់កប់ពពកដែលខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីខាងត្បូងនេះ ដែលមានស្ថាបត្យកម្មដ៏ទើបរបស់ប្រទេស្រីលង្កា។

អគារនេះ នឹងផ្លាស់ប្តូរផ្តត់គំនិត និងការរស់នៅរបស់ប្រទេសនេះ ប្រកបដោយស៊ីវីល័យ ដោយមានភោជនីដ្ឋានល្បីៗ និងកន្លែងស្នាក់នៅដ៏ទំនើប សម្រាប់អ្នកដែលមានទ្រព្យធន និងអ្នកកណ្តាល។ អគារនេះ សាងសង់ឡើងប្រកបដោយបច្ចេកវិទ្យាខ្ពស់ មានទាំងជណ្តើរយន្តមានល្បឿនលឿន សម្ភារៈដ៏ទំនើបជាច្រើនផ្សេងទៀត។

អគារ THE ONE នេះត្រូវបានផ្តល់ជូនក្រុមហ៊ុន Zhongtian Construction Group Company Limited ជាអ្នកទទួលបន្ទុកក្នុងការសាងសង់។

អគារដល់អស្ចារ្យនេះ ត្រូវបានគេបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារ ដោយប្រើរយៈពេលសាងសង់ចំនួន៥ឆ្នាំ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១ខាងមុខ៕