តោះទៅមើលឈ្មោះរបស់ឧកញ៉ានៅកម្ពុជា

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ នៅក្នុងសង្គមខ្មែរពីមួយជំនាន់ទៅមួយជំនាន់ អ្នកមានប្រាក់ច្រើនខ្ទង់រយឬដល់ពាន់លានដុល្លារត្រូវគេឲ្យឈ្មោះខុសៗគ្នា ដើម្បីសម្គាល់ពីឧត្តមភាពរបស់អ្នកទាំងនោះ។

សម័យមុនគេសម្គាល់អ្នកមានប្រាក់ទាំងនោះជាសេដ្ឋី ជាក្តុមពី ប៉ុន្តែបច្ចុ​ប្បន្នងាររបស់អ្នកមានប្រាក់ទាំងនោះគេហៅថា ឧកញ៉ា និងអ្នកឧកញ៉ា ដើម្បីបង្ហាញពីឥទ្ឋពល និងទឹកប្រាក់ឬទ្រព្យសម្បត្តិរបស់ពួកគេ។

ថ្ងៃនេះគេហទំព័រ Propertyrea.asia សូមបង្ហាញឈ្មោះឧកញ៉ា និងពេលវេ​លាដែលអស់លោក ឧកញ៉ា អ្នកឧកញ៉ាទាំងនោះទទួលបានងារ ដែលជាការព្រះរាជទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាជន​រាប់ពាន់នាក់​កំពុង​សំរុក​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ MAKRO

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់ កំពុង​សំរុក​ទៅ​ទិញ​ទំនិញ​នៅ​ផ្សា​របោះ​ដុំ MAKRO ដែល​មនា​នទី​តាំងនៅ​ខាងលិច ឈៀង​ខាងជើង​ទីក្រុង​រណប ​CAMKO CITY។

យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​គេហទំព័រ  Propertyrea.asia ពី​ទីតាំង​ផ្សារ​ទំនើប​បោះ​ដុំ MAKRO បាន​ឲ្យ​ដឹងថា ពេលនេះ​មនុស្ស​ប្រមាណ៥០០០នាក់​កំពុង​ឈរ​តម្រៀរ​ជួរ​គ្នា រង់ចាំ​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប MAKRO ដែល​បាន​បើក​ដំណើរការ​នា​ព្រឹក​ថ្ងៃទី១៧ ធ្នូ​នេះ។ អ្នករាយការណ៍​យើង​ឲ្យ​ដឹង​ទៀតថា តាម​អ្វីដែល​ក្រុម​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃស្អែក​នេះ​មនុស្ស​ទៅកាន់​ផ្សារ​នេះ​នឹង​កើន​ដល់​រាប់ម៉ឺន​នាក់ ដោយសារ​វា​ជា​ផ្សា​របោះ​ដុំ​ថ្មី​មួយ មិន​ធ្លាប់​មាននៅ​កម្ពុជា។

ផ្សារ MAKRO មាន​លក់ទំនិញ​សរុប ១៥,០០០ប្រភេទ ជា​ផ្សា​រដែ​លបោះ​ដុំ​ធំជាងគេ​នៅ​ប្រទេស​ថៃ និង​បាន​មកកាន់​កម្ពុជា តាមរយៈ​ការសហការ​រវាង​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ដែល​កាន់កាប់​ភាគហ៊ុន៣០ភាគរយ និង​មហាសេដ្ឋី​លេខ១របស់​ប្រទេស​ថៃ ដែលជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​គ្រុប​កាន់កាប់​ភាគហ៊ុន៧០ភាគរយ។

កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​មួយ​ដ៏​ទាក់ទាញ​បំផុត ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា ដែល​បាន​លើកទឹកចិត្ត​ដល់ អ្នកវិនិយោគ​ជាតិ និង​អន្តជាតិ​មាន​ភាពកក់ក្តៅ​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កំពុងតែ​មានការ​ងើបឡើង​យ៉ាង​លឿន​នេះ៕

ប៉េង ហួត​គ្រុប បោះទុន​ជាង ២០០លាន​ដុល្លារ សាងសង់​ផ្សារ​ទំនើបលំដាប់​អន្តរជាតិ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹង​មហិច្ឆតា​វិនិយោគ​បុរី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឈានមុខ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន​បុរី​ប៉េង ហូត​គ្រុប​បានសម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ ដើម្បី​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ១។

អគ្គនាយក​បុរី​ប៉េង ហួត​គ្រុប​លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​នា​ព្រឹក​ថ្ងៃទី១៧ ធ្នូ​នេះ​ថា បុរី​ប៉េង ហួត​មាន​មោទនភាព​ក្នុងការ​វិនិយោគ​ផ្សារ​ទំនើប PH Eco Mall នេះ​ឡើង ដែលជា​ផ្សារ​ផ្តោតលើ​ភាព​បៃតង និង​លើក​កំពស់​បរិស្ថាន ពិសេស​ផ្តល់នូវ​មោទនភាព​សម្រាប់​ប្រទេសជាតិ ព្រោះនេះ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ទី១ ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ។ ផ្សារ​ទំនើប​នេះ​នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ២០២១ខាងមុខនេះ។លោក​ឧកញ៉ា​បន្តថា “យើង​ចង់​ផ្តល់​ឲ្យ​អ្នក​ទេសចរណ៍​អន្តរជាតិ ស្គាល់​នូវ​អ្វី ដែលជា​ផ្សារ ទំនើប PH Eco Mall ហើយ​ពេល​ពួកគេ​មក​ទីក្រុង​ភ្នំពេញ ពួកគេ​នឹង​នឹង​ឃើញ​ផ្សារ​នេះ។លោក​បន្តថា “បុរី​ប៉េង ហួត​គ្រុប​ក៏​បាននិងកំពុង​សាងសង់​សួន​កំសាន្ត​លំដាប់​អន្តរជាតិ ដែលមាន​រចនាបទ​បែប​អឺរ៉ុប និង​គ្រោង​បើក​ដំនើរការ​នៅ​ចុងឆ្នាំ២០១៨ខាងមុខ និង​សាលសន្និសីទ​និង​សាល​អាពាហ៍ពិពាហ៍​នឹង​បើក​ដំនើរការ​នៅ​ចុងឆ្នាំ២០១៩។

ផ្សារ​ទំនើប PH Eco Mall មាន​ទីតាំង​ធំ​ទូលាយ ដែល​សាងសង់​លើ​ផ្ទៃដី​ជិត៦ហិកតា និង​អាច​ចត​រថយន្ត​បាន​ជិត៣០០០គ្រឿង និង​ម៉ូតូ​ជាង២០០០គ្រឿង​ផងដែរ។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា យើង​នឹង​ផ្តល់ជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​នូវ​បទពិសោធន៍​ដើរ​ផ្សារ​ទំនើប​ពិសេស​ប្លែក ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិពិត។ លើសពីនេះ​ការ​រចនា​ផ្សារ​ទំនើប​នេះ រួម​ប​ញ្ចួ​ល​នូវ​រចនាបទ​វប្ប​ធ៌​ម ប្រវត្តិសាស្ត្រ​ខ្មែរ ជាមួយនឹង​បែបផែន​ជីវិត​ទំនើប​ទាន់សម័យ​ផងដែរ។

ផ្សារ​ទំនើប PH Eco Mall មាន​ផ្ទៃក្រឡា​សំណង់២៦៨,០០០ម៉ែត្រការ៉េ និង​ផ្ទៃ​ជួល​ជិត៩ម៉ឺន​ម៉ែត្រការ៉េ។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា ផ្សារ​ទំនើប​នេះ​នឹងធ្វើ​ឲ្យ​គំរោង​ស្តារ​ផ្លា​ទី​នឹម ក្លាយជា​ទីក្រុង​មួយ​មាន​ភាពទំនើប​ស៊ី​វិ​ល័យ សម្បូរបែប​បន្ថែម​លើ​សាលារៀន​លំដាប់​អន្តរជាតិ ក្លឹប​កីឡា​ដែលមាន​ទីលាន​វាយ​កូន​ហ្គោល ក្លឹប​បាល់ទាត់ បាល់បោះ​ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។

PH Eco Mall ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ឋ​ថ្មី​មួយ នៃ​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប។

នៅពេល​លើកឡើង​ពី​ការប្រកួតប្រជែង លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បញ្ជាក់ថា នៅ​កម្ពុជា​មិនទាន់មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ច្រើន​នៅឡើយ​ទេ មានតែ​ផ្សារ AEON Mall I និង AEON Mall II ហេតុនេះ​អ្វីដែល​យើង​វិនិយោគ​គឺ​ផ្តោតលើ​ទីតាំង​ខុសគ្នា និង​មាន​ស្តង់ដា​អន្តរជាតិ ខណៈដែល​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​ប្រជាជន​បស់​យើង​កើនឡើង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា យើង​ជឿជាក់ថា​គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ។

លោក​ប៉ែន សុខ​គា​នាយក​ផ្នែក​វាយតម្លៃ នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែងថា  ការវិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​មានការ​កើនឡើង ដោយសារ​កំលាំង​ទិញ​ពី​សំណាក់ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​កើនឡើង និង​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំនើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ឲ្យ​លំហូរ​ទុនវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​កើនឡើង​ខ្លាំង។

លោក​បន្តថា “ការវិនិយោគ​ផ្សារ​ទំនើប​នានា ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​វិស័យនេះ​មានការ​កើនឡើង​នូវ​ការប្រកួតប្រជែង​ផងដែរ ប៉ុន្តែ​កំនើនប្រជាជន​ក្នុង​ទីក្រុង និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ នឹង​ជួយ​ធ្វើ​ឲ្យ​ការវិនិយោគ​បែបនេះ​ទទួលបាន​ជោគជ័យ”៕

លំនៅដ្ឋាន​តម្លៃ ១១០លាន​ដុល្លារ The Palm ប្រកាស​លក់​ផ្លួ​វ​ការ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ នៅ​ទីបំផុត The Palm តម្លៃ​វិនិយោគ១១០លាន​ដុល្លារ​អាមេរិក​បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ ចាប់តាំងពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

គំរោង​លំនៅដ្ឋាន​បែប Resort ប្រណីត​មិន​ធ្លាប់មាន​នោះទេ នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​គម្រោង​នេះ​មាន​លក្ខណៈពិសេស និង​ជា​គំនិត​រចនា​ដំបូង​របស់​អ្នក​អភិ​វ​ឌ្ឃ​ន៏​សិង្ហ​បុរី។

យោងតាម​ព៌​ត​មាន​ពី​ក្រុមហ៊ុន​ដែល​ទទួលបាន​សិ​ទ្ឋ​លក់​គំរោង​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៦ ធ្នូ​នេះ​ថា គម្រោង​បុរី​លំនៅដ្ឋាន The Palm ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ ជា​ផ្លូវការ​នៅ​ដើមឆ្នាំ២០១៨នេះហើយ ដែល​នឹង​ចំណាយ​ទុនវិនិយោគ​សាងសង់​ប្រមាណ១១០លាន​ដុល្លារ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ​ផាម នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កា​ឡូ។ ហើយ​វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​ផ្ទះ​និមួយៗមាន​ជណ្តើរយន្ត​ផងដែរ។

បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន ដែលជា​អ​ថិ​តិ​ជន​នៅក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុន​ដូរខ្ពស់ទំនើបៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កន្លងមក នៅពេល​នេះដែរ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប កំពុង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយទៀត​នៅតាម​មាត់ទន្លេ។

លោក​ឧកញ៉ា​បន្តថា គម្រោង The Palm នេះ សាងសង់​នៅលើ​ផ្ទៃដី​ចំនួន ៣,៧ហិកតា។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើ​ល ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់៤៥ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែលមាន​ឈ្មោះថា The Peak។ ហើយ​គម្រោង​ទាំងពីរ​នេះ ទទួលបាន​ការគាំទ្រ​និង​មាន​ភាពជោគជ័យ​យ៉ាងខ្លាំង។

លោក​ឧកញ៉ា សៀ ឫទ្ធី​អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបាន​ថ្លែងថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palm  នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភា្ជ​ប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ៕

តើ​អាចទាក់ទង​ព៌​ត​មាន​ទាក់ទង​នឹង​ការលក់​គំរោង​នេះ តាមរយៈ​ណា? អតិថិជន​អាច​សាកសួរ​ព​ត័​មាន​លំអិត និង ទំនាក់ទំនង​ផ្នែក​លក់ 067 / 070 / 085 787 888។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​បញ្ជាក់ថា “អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ”៕

បុរី The Flora ស្វាគមន៍អតិថិជន បន្ទាប់បញ្ចប់ការសាងសង់ជាស្ថាពរ

0

ដោយ : រ៉ាវី
ក្រោយពេលទទួលបានជោគជ័យក្នុងការលក់គេហដ្ឋានស្អាតទាន់សម័យរបស់ខ្លួន អស់ជាច្រើនគំរោងរួចមកពេលនេះ បុរី The Flora ក៏បានដាក់បង្ហាញផ្ទះគំរូថ្មីរបស់ខ្លួនដែរទើប​ នឹងបញ្ចប់ការសាងសង់ថ្មីៗនេះ អោយអតិថិជន ចូលទស្សនាជាផ្លូវការផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងឳកាសដាក់បង្ហាញផ្ទះគំរូនេះដែរ អតិថិជនទាំងអស់នឹងទទួលបានឳកាសបញ្ចុះតំលៃពិសេសរហូតដល់ $ 3, 000 សម្រាប់ការកក់ផ្ទះ ដែរនឹងផ្តល់ជូនរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 តែប៉ុន្នោះ។
បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលមួយឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតំរូវការ កាន់តែមានច្រើនឡើងៗផងដែរ។ ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ផ្ទះគំរូរ​បស់ បុរី ឌឹ ផ្លរ៉ា (The Flora) ដែលសាងសង់ តាមស្ដង់ដារ គុណភាពខ្ពស់ រចនាយ៉ាងប្រណិត គ្រប់ប្រភេទ ទីតាំងល្អ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ត្រូវបានសាងសង់រួចជាស្ថានពរហើយ ជាមួយនឹងការប្រកាសអញ្ជើញអតិថិជនមកទស្សនា ស្វែងយល់ពីលក្ខណៈពិសេសទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា បុរី The Flora ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសំណង់គេហដ្ឋានរឹងមាំ ទីតាំងល្អ មិនឆ្ងាយពីទីក្រុង និងមានម៉ូតទាន់សម័យនៃសតវត្សទី21ដែរជាម៉ូតផ្ទះថ្មីប្លែកដាច់ពីគេ ហើយថែមទាំងមានគេហដ្ឋានច្រើនសម្បូរបែបទៅតាមតម្រូវការអតិថិជន ៕

កម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជាសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-សិង្ហបុរីនៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។
វេទិកាធុរកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធានលោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Tatiana VALOVAYA សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯក​អគ្គរដ្ឋទូតរបស់ប្រទេសសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ដែលគ្របដណ្តប់វិស័យសំខាន់ៗ រួមមាន ទេសចរ​ណ៍ កសិកម្ម សុខាភិបាល ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងផ្លូវអាកាស សំណង់ កាត់ដេរនិងវាយនភ័ណ្ឌ និងតំបន់សេដ្ឋកិច្ចពិសេស សរុបប្រមាណ ១៥០នាក់។ យោងតាមសេចក្តីប្រកាសព៌តមានពីវេទិកានេះ ដែលបានរៀបចំធ្វើនៅថ្ងៃទី១៦ ធ្នូនេះបានឲ្យដឹងថា វេទិកានេះរៀបចំឡើងមានគោលដៅ បើកផ្លូវឲ្យអាជីវករ និងវិនិយោគិនរបស់ភាគីទាំងពីរ ដើម្បីស្វែងរកឱកាស និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។ ការចូលរួមរបស់វិស័យឯកជននៃភាគីទាំងពីរមានសារៈសំខាន់ណាស់ ដោយវិស័យឯកជនជាអ្នកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ និងជាពិសេសគាំទ្រក្នុងការបើកទីផ្សារថ្មី តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(Cambodia-EAEUFTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែបសម្រា​ប់វិស័យឯកជនពីកម្ពុជា និងប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។ លើសពីនេះទៀត គណៈប្រតិភូសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីក៏បានទៅបំពេញ ទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីរោងចក្រនិងសហគ្រាសនានា ដែលកំពុងមានប្រតិបត្តិការនៅទីនោះ ក៏ដូចជាសក្តា​នុពល និងអត្ថប្រយោជន៍ផ្សេងៗដែលតំបន់សេដ្ឋកិច្ចនេះផ្តល់ជូន៕

ប៉េង ហួត នឹង​សាងសង់​ផ្សារ​ទំនើប​ធំជាងគេ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​បុរី​ប៉េង ហួត​នឹង​សាងសង់​ផ្សារ​ទំនើប​បែប​បរិស្ថាន​ធំជាងគេ​ទី១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ដែលមាន​ទំហំ​ដី​ជិត៧ហិកតា។

យោងតាម​បុគ្គលិក​ក្រុមហ៊ុន​ប៉េង ហួត​ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៦ ធ្នូ​នេះ​ថា ផ្សារ​ទំនើប​នេះ​នឹងដាក់​ឈ្មោះ PH Eco Mall ជា​ផ្សារ​ដែល​នឹងមាន​ដាំ​ដើមឈើ​ជាច្រើន ដើម្បី​លំអរ​ដល់​គំរោង​នេះ ហើយ​ផ្សារ​ទំនើប​នេះ នឹង​ផ្តល់​កន្លែង​កំសាន្ត​ដ៏​សម្បូរបែប សម្រាប់​អតិថិជន ដែល​មកកាន់​ផ្សារ​នេះ។ តាម​គំរោង​ផ្សារ​ទំនើប​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗនេះ។

ផ្សារ​ទំនើប PH Eco Mallនឹងធ្វើ​ឲ្យ​តំបន់​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ១ កាន់តែ​រស​រវើក និង​ធ្វើ​ឲ្យ​តំបន់​នេះ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​កាន់តែច្រើន​ថែមទៀត ខណៈពេល​ផ្លូវជាតិ​លេខ១ ទើប​បញ្ចប់​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ជប៉ុន ក្នុង​កំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កាលពីពេលថ្មីៗនេះ។

ការបញ្ចប់​ការស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ១ បានធ្វើ​ឲ្យ​តំលៃ​ដី​នៅ​តំបន់​នេះ​កើនឡើង​ខ្ពស់ ធៀប​នឹង​មុនពេល​ផ្លួ​វ​នេះ​សាងសង់ ហើយ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាន​ឆ្ពោះទៅកាន់​តំបន់​នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​បុរី​ប៉េង ហួត​កំពុង​វិនិយោគ​ទឹកប្រាក់៦០លាន​ដុល្លារ ដើម្បី​សាងសង់​សួន​កំសាន្ត​មាន​ស្តង់ដា​អន្តរជាតិ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១នេះ​ផងដែរ។ សួន​កំសាន្ត​នេះ​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៨ខាងមុខ។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ការកើនឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប នៅ​រាជធានី​ភ្នំពេញ​កាន់តែច្រើន ជា​សញ្ញា​ល្អ ដោយសារ​កំលាំង​ទិញ​នៅ​កម្ពុជា​មានការ​កើនឡើង ប៉ុន្តែ​អ្នកវិនិយោគ​ផ្សារ​ទំនើបតូចៗមួយចំនួន កំពុង​ប្រឈម​បញ្ហា​ផងដែរ ដែល​ទាមទារ​ឲ្យ​ពួកគេរ​ឪ​ប​ចំការ​ឌី​សាញ​អាគារ និង​កា​ររ​រៀបចំ​ស្តង់​លក់​ឲ្យ​មាន​ភាព​ទាក់ទាញ ដើម្បី​ទប់ទល់​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង។

អ្នកនាង​បន្តថា “ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា ធៀប​ជាមួយ​មនុស្ស​ម្នាក់​នៅមាន​ទំហំ​តូច​ជាង​ប្រទេស​ថៃ​នៅឡើយ ហេតុនេះ​ការវិនិយោគ​ផ្សារ​ទំនើប​នៅមាន​សក្តានុពល​បន្តទៀត”៕

ROYAL GROUP នឹង​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​ខ្ពស់​ជាងគេ​នៅ​កម្ពុជា

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ អ្នកឧកញ៉ា​គិត ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Royal Group នឹង​សាងសង់​អាគារ​ភ្លោះ​កំពស់​ខ្ពស់​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ស្ថិតនៅ​ទីតាំង​ប្រសព្វ​គ្នា​រវាង​មហាវិថី​មុនី​វង្ស និង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី។

អាគារ​ពាណិជ​កម្មនេះ មាន​កំពស់​រហូតដល់៦២ជាន់ និង​កំពស់​សរុប​ចំនួន២៣០ម៉ែត្រ និង​ដាក់ឈ្មោះថា ROYAL ONE ។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​នេះ។

អ្នកឧកញ៉ា គិត ម៉េង ដែលជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជា​មហាសេដ្ឋី​លេចធ្លោ​មួយរូប ក្នុងចំណោម​មហាសេដ្ឋីផ្សេងៗទៀត ដែល​តែងតែមាន​យុ​ទ្ឋ​សាស្ត្រ​ធ្វើ​ជំនួញ​ខុសពី​គេ ដោយ​លោក​បាន​ប្រើប្រាស់​យុ​ទ្ឋ​សាស្ត្រ​សមុទ្រ​ខៀវ ជា​យុ​ទ្ឋ​សាស្ត្រ ដែល​ចាប់យក​ជំនួញ​ថ្មី និង​មិនទាន់​មាននៅ​កម្ពុជា ដើម្បី​នាំមុខគេ​ក្នុង​វិស័យ​ជំនួញ​របស់លោក។

តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Royal Group នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មកពី​កោះ​តៃវ៉ាន់ ដើម្បី​សាងសង់​អាគារ​នេះ​នៅក្នុង​ឆ្នាំ២០១៨ខាងមុខ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​មាន​កំពស់​ខ្ពស់​នេះ​មាន​បណ្តុំ​ដោយ​ការិយាល័យ ខុន​ដូ ភោជនីយដ្ឋាន និង​សេវាកម្ម​ជាច្រើន​ទៀត។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា អ្វី​សំខាន់​គឺ​ទុន ប្រសិនជា​អ្នក​អភិវឌ្ឍន៍​មាន​ទុន​គ្រប់គ្រាន់ មិនមាន​បញ្ហា​រឿង​ទំហំ​អាគារ​នេះ​នោះទេ ផ្ទុយទៅវិញ​វា​នឹង​ទទួលបាន​ជោគជ័យ។លោក​បន្តថា អ្នកវិនិយោគ​ចិន តៃវ៉ាន់ មាន​គំរោង​ជាច្រើន ដោយ​ពួកគេ​មិន​គិតពី​ការលក់​ផង គឺ​គិតតែ​សាងសង់​បញ្ចប់ ហេតុនេះ​ទីផ្សារ​នៅ​កម្ពុជា​សម្រាប់​អាគារ​ធំ​បែបនេះ នៅតែ​ល្អ ព្រោះ​វា​ត្រូវការ​ចំណាយពេល​សាងសង់៥ទៅ៧ឆ្នាំ គឺជា​ពេលដែល​សមស្រប​ទៅនឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា។

លោក​បន្តថា “ខ្ញុំ​ជឿជាក់​លើ​គាត់ (ឧកញ៉ា​គិត ម៉េង) និង​ដៃគូ​របស់គាត់ ដែល​អាច​នឹងធ្វើ​ឲ្យ​គំរោង​នេះ​ជោគជ័យ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL លោក​ឧកញ៉ា​ចេង ខេង​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ប្រសិនជា​សាងសង់​អាគារ​នេះ នៅ​ទីតាំង​នេះ​ពិតជា​ល្អ ណាស់ ព្រោះ​វា​ជាទី​តាំង​នៃ Landmark សម្រាប់​ក្រុងភ្នំពេញ ហើយ​ទីតាំង​នេះ​មាន​ចំណុច​ពិសេស​មួយទៀត គឺមាន​ផ្លូវ​បែកខ្នែង ដែល​មិន​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការធ្វើ​ចរាចរណ៍​ឬ​កកស្ទះ​ចរាចរណ៍។

លោក​បន្តថា “នៅពេល​និយាយ​ពី​ចំនួន​ផ្គត់ផ្គង់​ខុន​ដូ និង​អាគារ​ខ្ពស់​នៅ​ស្រុក​ខ្មែរ មិនទាន់បាន១០ទៅ២០ភាគរយ​នៃ​ប្រទេស ជិត​ខាងយើង​នៅឡើយ តែ​អ្នកខ្លះ​ថា​វា​លើស​តម្រូវការ តែ​ការពិត​វា​មិនមាន​អ្វី​លើស​តម្រូវការ​នៅឡើយ​ទេ។លោក​បន្តថា “អ្វី​សំខាន់​អ្នក​អភិវឌ្ឍន៍​មាន​យុ​ទ្ឋ​សាស្ត្រ នៃ​រក​ដៃគូ​លក់​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ​មិន​ខាន”៕

មហា​យក្ស​ចិន​មាន​អាគារ​អ្វី​ខ្ពស់​សម្រាប់​បង្អួត​ពិភពលោក?

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេសមួយៗតែងតែមាន​មោទនភាព ចំពោះ​ការសាងសង់​អគារ ខ្ពស់ៗ ដើម្បី​បង្ហាញ​ពិភពលោក​ពី​មហិច្ឆតា​សេដ្ឋកិច្ច​របស់ខ្លួន នឹង​ដើម្បី​ទាក់ទាញ​វិនិយោគទុន​មក​វិនិយោគ​ក្នុងស្រុក។ ជាក់ស្តែង​មហា​យ​ក្យ​ចិន​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់ ឬ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ នៅលើ​ពិភពលោក ក៏បាន​នឹង​កំពុងមាន​គម្រោង សាងសង់​អាគារ​ខ្ពស់​កប់​ពក់​ជាច្រើន  ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ដែលមាន​សេដ្ឋកិច្ច​រី​ច​ចម្រើន។

គេហទំព័រ​ព៌​ត​មាន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​propertyarea.asia នឹង​បង្ហាញ​នូវ​អគារ​មជ្ឈមណ្ឌល Ping An ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន​ដែល​នឹង​កំពុង​សាងសង់។

អគារ​មជ្ឈមណ្ឌល Ping An (Ping An International Finance Center) ដែលជា​ទូទៅ​គេ​ហៅ​អគារ​នេះ​ថា Ping An IFC គឺជា​អាគារ​ខ្ពស់១១៥ ជាន់ និង​កំពស់​ជិត ៦០០ម៉ែត្រ នៅក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន។  អាគារ​នេះ ទទួលបន្ទុក​សាងសង់ ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន ហើយ​ត្រូវបាន​រចនា និង​គូ​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Kohn Pedersen Fox Associates ។ អគារ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹង​ក្លាយជា​អាគារ​ខ្ពស់​លំដាប់​ទី៤នៅលើ​ពិភពលោក។

អគារ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ក្រុង​ពាណិជ្ជកម្ម Shenzhen នៅក្នុង​ខណ្ឌ Futian ដែល​សាងសង់​លើ​ទំហំ​ដី១៨.៩៣១ម៉ែត្រការ៉េ ក្រោម​ការដេញថ្លៃ​ក្នុងតម្លៃ១៦,៥៦៨ពាន់​លាន​យ័ន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា​ឆ្នាំ២០០៧ របស់​ក្រុមហ៊ុន Ping An Group ។ អគារ​នេះ​ត្រូវបាន​បុកគ្រឹះ​សាងសង់​នៅ​ថ្ងៃទី២៩ ខែសីហា​ឆ្នាំ២០០៩។

នៅ​ថ្ងៃទី១៥ ខែមីនា​ឆ្នាំ២០១៣ ដំណើរការ​នៃ​សាងសង់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារតែ​គេ​សង្ស័យ​ប្រើប្រាស់​ស៊ីម៉ងត៍ ដែល​ធ្វើ​ពី​ខ្សាច់​សមុទ្រ ដែល​មិនបាន​កែច្នៃ​ដែល​អាច​បំផ្លាញ​រចនាសម្ព័ន្ធ​ដែក។ ការសាងសង់​បាន​បន្ត​ឡើងវិញ បន្ទាប់ពី​ការធ្វើ​តេស្ត​គំរូ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​កំពស់​ជិត៦០០ម៉ែត្រ​នេះ មាន​បណ្តុំ​ទៅដោយ​ការិយាល័យ សណ្ឋាគារ ហាង​លក់ដូរ មជ្ឈមណ្ឌល​សន្និសីទ និង​ផ្សារ​ទំនើប​លំដាប់​ខ្ពស់។ មិនតែប៉ុណ្ណោះ​អគារ​នេះ ក៏​ជាទី​ស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន​ផងដែរ។ អាគារ​នេះ​មាន​ទំហំ​សរុប៣៧៨.៦០០ ម៉ែត្រការ៉េ បូក​រួមទាំង​បន្ទប់ក្រោមដី​ផង​នោះ​មាន​ទំហំ៩០.000 ម៉ែត្រការ៉េ។

អគារ Ping An International Finance Centre ត្រូវបាន​បំពាក់​ដោយ​ជណ្តើរយន្ត​ពីរ​ជាន់​ដ៏​ទំនើប​ចំនួន៣៣  ជាមួយនឹង​ការ​គ្រប់​គ្រង់​ប្រកបដោយ​សុវត្ថិភាព​បំផុត នឹងមាន​ល្បឿន​រហូត​ទៅដល់១០ម៉ែត្រ​ក្នុង​មួយ​វិនាទី។

កាលពី​ខែមករា​ឆ្នាំ២០១៥ អ្នក​ថតរូប​អាជីព​ជនជាតិ​ម៉ាឡេស៊ី​ដ៏​ល្បីល្បាញ លោក Keow Wee Loong  បាន​ឡើងលើ​កំពូល​អាគារ​នេះ ដើម្បី​ថតរូប បើទោះបី​ការសាងសង់​អគារ​នេះ មិនទាន់​រួចរាល់​ក៏ដោយ​ហើយ​បានចេញ​ផ្សាយ​វីដេអូ និង​រូបថត​ដែល​ថត​ពីរ​ទេះ​មួយ​នៅ​កំពូលភ្នំ។  បន្ទាប់មកទៀត ក្រោយពី​សាងសង់​គ្រោង​អាគារ​រួច ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ​ឆ្នាំ២០១៥ ក៏មាន​អ្នក​ព​នេ​រ​ចរណ៍​ទីក្រុង ជនជាតិ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ពីរ​នាក់​គឺ​លោក Vadim Makhorov និង​លោក Vitaly Raskalov មកពី Ontheroofs ដែល​បាន​បន្ត​ឡើងលើ​រលើ​អគារ​ខ្ពស់​នេះ ដើម្បី​ថត​ជា​វីដេអូ​ចងក្រង​ឯកសារ​របស់​ពួកគេ។

ក្រោយមកទៀត នៅ​ខែតុលា​ឆ្នាំ២០១៦លោក ​James Sight និង​មិត្តភក្តិ​ពីរ​នាក់​មកពី​ប៉ុស្តិ៍ YouTube Ill sight ក៏បាន​ឡើងលើ​ដំបូល​នៃ​អគារ​នេះ ប៉ុន្តែ​ត្រូវបាន​គេ​ហាមឃាត់​ទៅវិញ។គម្រោង​សាងសង់​អគារ​នេះ បានចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ខែមេសា​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៨ខាងមុខ៕

ទិញ​ផ្ទះ និង​ដី​ទុក​លក់​យកចំណេញ​ មួយណា​ល្អ​ជាង?

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្រប​ពេលដែល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ កំពុងមាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ការវិនិយោគ​ក្នុង​វិស័យនេះ​ក៏មាន​ផលចំណេញ និង​ហានិភ័យ​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក ទៅ​ស្តាប់​អ្នកជំនាញ ដែលមាន​បទពិសោធន៍ លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ និង​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹងថា ការវិនិយោគ​លើដី និង​ផ្ទះ​ត្រូវ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ទីតាំង តម្លៃ និង​ពេលវេលា។

ទី១កត្តា​ទីតាំង

ទីតាំង​សំដៅ​ដល់​ការវិនិយោគ ដែល​អ្នកវិនិយោគ​ត្រូវ​ផ្តោតលើ​តំបន់​មានការ​អភិវឌ្ឍ និង​មាន​គំរោង​អភិវឌ្ឍន៍​ច្រើន​នាពេល​អនាគត ព្រោះ​បើ​យើង​ទិញ​ដី​នៅ​តំបន់​មិនមាន​ការអភិវឌ្ឍ ឬ​មិន​ងាយ​នឹងមាន​គំរោង​អភិវឌ្ឍន៍​ទៅដល់ ការទិញ​ដី​នៅ​ទីតាំង​បែប​នោះ មិន​ងាយ​ទទួលបាន​ផលចំណេញ​នោះទេ។

ទី២ កត្តា​តម្លៃ

តម្លៃ​ដី​ក៏​ជា​អ្វីដែល​អ្នកវិនិយោគ គួរផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​ផងដែរ ព្រោះ​ប្រសិនជា​ទីតាំង​ដី​នោះ​មានតម្លៃ​ខ្ពស់​ខ្លាំង​រួចទៅហើយ អ្នកវិនិយោគ​ក៏​មិនអាច​ទទួលបាន​ផលចំណេញ​ច្រើន​ផងដែរ ដោយសារ​តំបន់​ខ្លះ​តម្លៃ​ដី​បាន​ឡើង​កប់​ពពក​រួចទៅហើយ ហេតុនេះ​វា​មិន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីតាំង​នោះ​ឡើងថ្លៃ​ច្រើន​ទៀត​ទេ។

ទី៣ កត្តា​ពេលវេលា

កត្តា​ពេលវេលា គឺ​ជាប់ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស។ ការកំណត់​ពេលវេលា​ទិញ​ដី ដើម្បី​វិនិយោគ​ជា​រឿង​ចាំបាច់​ផងដែរ ព្រោះ​បើ​ទិញ​ចំពេល​វេលា​ដី​ធ្លាក់​ថ្លៃ​ជាការ​ល្អ ដោយសារ​នៅពេល​សេដ្ឋកិច្ច សង្គម​មាន​កំនើន​និង​លំនឹង​ល្អ គួបផ្សំ​នឹង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស​កើនឡើង​ខ្លាំង តម្លៃ​ដី​នោះ​នឹង​កើនឡើង​និង​ផ្តល់​ផលចំណេញ​ច្រើន​ដល់ អ្នកវិនិយោគ​នានា។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដី និង​ផ្ទះ​បាន​ឡើងថ្លៃ​ចន្លោះ​ពី១៥ ទៅ២៥ភាគរយ​ក្នុង​មួយឆ្នាំ ហេតុនេះ​បើ​សួរថា​គួរ​ទិញ​ដី​ឬ​ទិញ​ផ្ទះ​យកចំណេញ តើ​ការវិនិយោគ​មួយណា​ល្អ​ជាង គឺ​ទិញ​ដី​ទុក​ចំ ណេ​ញ​ល្អ​ជាង ព្រោះ​បើ​មាន​លុយ​ក្នុង​ទំហំ​ដូចគ្នា ការទិញ​ដី​បាន​ទំហំ​ធំ​ជាង​ទិញ​ផ្ទះ ហេតុនេះ​ភាគរយ​នៃ​ផលចំណេញ​ទទួលបាន​ច្រើនជាង។

ចំណែក​ការទិញ​ផ្ទះ គឺ​មិនមែន​ផ្ទះ​ឡើងថ្លៃ​ទេ គឺ​ដី​ឡើងថ្លៃ​ទៅវិញ​ទេ ព្រោះ​ផ្ទះ​រស់នៅ​កាន់តែ​យូរ ត្រូវ​កាត់​រំលស់​កាន់តែ​ច្រើន ព្រោះ​ផ្ទះ​កាន់តែ​ចាស់៕