ដំណឹងល្អ : Bangkok Airway នឹងវិនិយោគ ៤០លានដុល្លារ សាងសង់ព្រលានយន្តហោះខេត្តកោះកុងឡើងវិញ

0
SONY DSC

ដោយ : គង់ សូរិយា

ភ្នំពេញ : វាជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋខេត្តកោះកុង ដោយក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airway គ្រោងនឹងធ្វើការជួសជុល និងសាងសង់ព្រលាន​យន្តហោះស្ថិតនៅក្នុងទីក្រុង ខេមរភូមិន្ទនៅក្នុងទីរួមខេត្តនេះឡើងវិញ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ មិថុនានេះថា រដ្ឋាភិបាល​បាន​អនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ វិនិយោគសាងសង់ព្រលាន​យន្តហោះ​ស្ថិតនៅជាយក្រុងខេមរភូមិន្ទរួចហើយ។ ក្រុមហ៊ុននេះ គ្រោងវិនិយោគ ៤០លានដុល្លារអាមេរិក ដើម្បីជួសជុល និងសាងសង់ព្រលានយន្តហោះនេះឡើងវិញ ហើយការសាងសង់ នឹងអាចចាប់ផ្តើមនៅ​ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្តថា “ព្រលានយន្តហោះស្ថិតនៅក្រុងខេមរភូមិន្ទ បានបោះបង់ចោលជាយូរ​មក​ហើយ វាមានទីតាំងនៅក្នុងទីរួមខេត្តនេះ និងស្ថិតនៅជិតវត្តមួយក្នុងទីក្រុង​ជាប់​មាត់​សមុទ្រនេះ”។លោកបន្តថា “ការវិនិយោគនេះអាចចំណាយពេលចន្លោះ៣ទៅ៤ឆ្នាំ ទើបបញ្ចប់ការសាងសង់ និងអាចដំណើរការបាន”។ លោក ស៊ិន ចាន់សិរីវុត្ថា បានបន្ត​ថា ស្តង់ដាព្រលាននេះសំរាប់ប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្វាគម​ន៍​ចំពោះគម្រោងព្រលានយន្តហោះនេះ ព្រោះប្រសិនជាមានព្រលានមួយទៀតនៅ​ក្នុង​ខេត្តនេះ ព្រលាននេះអាចទាក់ទាញការហោះហើរពីកម្រិតតំបន់បាន ពិតជាប្រសើរ​សំរាប់ ពេលអនាគត និងធ្វើឲ្យខេត្តនេះកាន់តែពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួន ព្រោះខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិច្រើនណាស់ ដែលយើងមិនទាន់មានលទ្ឋភាពទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “វាមិនប្រកួតប្រជែងជាមួយព្រលានយន្តហោះតារាសាគរ ដែលកំពុង​សាងសង់ក្នុងខេត្តនេះទេ ព្រោះអ្នកវិនិយោគគំរោងនេះ អាចចាប់យកគោលដៅអា​កាសចរណ៍ខុសៗគ្នា ដោយមួយអាចភ្ជាប់កម្រិតតំបន់ និងមួយទៀតអាចពង្រីក​ការតភ្ជាប់ជាមួយប្រទេសចិន”។

ទោជាយ៉ាងណាលោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ចុងក្រោយថា គំរោងនេះ មិនទាន់​ទ​ទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលនៅឡើ​យ គឺក្រុមហ៊ុនទទួល​បានតែ​គោលកា​រណ៍ពីរដ្ឋាភិបាលប៉ុណ្ណោះ និងមិនទាន់បានទទួលការអនុម័ត ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជានៅឡើយទេ៕

កំនើនអាគារខ្ពស់នៅក្រុងភ្នំពេញទាក់ទាញ EuroCham ចាប់អារម្មណ៍

0

ដោយ វុត្ថា

ភ្នំពេញ៖ ដោយសារក្រុងភ្នំពេញរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសវត្តមានអាគារខ្ពស់កំពុងលូតទៅលើមេឃរាល់ថ្ងៃ បានធ្វើឲ្យក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប (Eurocham)​ ចាប់អារម្មណ៍ និងចាប់ផ្តើមរៀបចំសន្និសីទជាលើកដំបូងនៅកម្ពុជា នៅសប្តាហ៍ក្រោយនេះ។

EuroCham នឹងរៀបចំវេទិកាអគារខ្ពស់ជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ សប្តាហ៍ក្រោយនេះ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ ដោយសហការជាមួយក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅដ្ឋានប្រជុំជន (CTBUS)។

វេទិការនេះ នឹងមានការចូលរួមពីអ្នកជំនា្ញអន្តរជាតិ ដែលមានការយល់ដឹងច្រើនលើផ្នែកសំណង់ស្ថាបត្យកម្ម និងវិស្វកម្ម។ នេះគឺជាឱកាសដ៏កម្រមួយ ដើម្បីទទួលបាននូវទិដ្ឋភាពស៊ីជម្រៅអំពីការរចនា និងការសាងសង់អាគារខ្ពស់ៗ និងផលប៉ះពាល់លើបរិយា​កាសទីក្រុង។

ជាមួយគ្នានេះ ក៏មានសំណួរ និងចម្លើយ នៅក្នុងវគ្គនីមួយៗផងដែរ ដែលអាចផ្តល់វាឱកាសជាច្រើន សម្រាប់អ្នកចូលរួមក្នុងការចោទសួរ និងពិភាក្សាអំពីអនាគតនៃអគារខ្ពស់កប់ពពកនៅកម្ពុជា៕

រដ្ឋាភិបាលចាប់ផ្តើមដាក់ចេញនូវការលើកទឹកចិត្តចំពោះគំរោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត កំណត់ហេដ្ឋារចនាសម្ព័ន្ឋនិងតម្លៃលំនៅដ្ឋានសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍នានា។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឯកឧត្តម រស់ សីលវ៉ាបានមាន​ប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គោលបំណងនៃគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយ។

លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយនេះ គឺសំដៅរួមចំណែកទ្រទ្រង់ដល់សកម្ម​ភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចន្ទល់កំណើនសេដ្ឋកិច្ច ព្រមទាំងក្លាយជាផ្នែកមួយនៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោលនយោបាយសម្រា​ប់គាំទ្រការអនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍប្រទេសរយៈពេលវែង”។

លោករស់ សីលវ៉ាបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការអន្តរាគមន៍ក្នុងនោះ រួមមាន កញ្ចប់វិធានការលើកទឹកចិត្ដផ្នែកសារពើពន្ធ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគសាធារណៈ និងផ្នែកនិយតកម្ម និងការជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគទាំងអស់ ដាក់សំណើទស្សនទានគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។

ប្រធានអង្គភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកសំ វង្សី បានមានប្រសាសន៍ឲ្យដឹងសិក្ខាសាលាផ្សព្វផ្សា​យស្តីពី ការដាក់សំណើរគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះថា ដើម្បីជៀសវាងការរៀបចំឯកសារគំរោងមិនត្រឹមត្រូវ និងការជៀសវាងការខាតពេលវេលា នៅក្នុងដំណាក់កាលនៃការរៀបចំឯកសារ គឺត្រូវបង្ហាញសមត្ថភាពអ្នកសំណើរគម្រោង មានលក្ខណៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ រួមមានឯកសារទស្សនទាន បញ្ជីគម្រោ​ងសក្តានុពល គម្រោងលំអិតលើផ្នែកបច្ចេកទេស និង ព៌តមានលំអិតអំពីគម្រោង មុននឹងចាប់ផ្តើមសាងសង់គម្រោងនោះឡើង ។

លោកបន្តថា “ក្រុមហ៊ុននោះត្រូវជានីតិបុគ្គល ដែលបានចុះបញ្ជីរនៅកម្ពុជា នឹងត្រូវអនុញ្ញាត្តិសាងសង់លំនៅឋានយ៉ាងតិច១០០ឯកតាឡើង ត្រូវមានទីធ្លា និងបរិស្ថានល្អត្រឹមត្រូវ មានទីផ្សារ ឬមជ្ឍមណ្ឌលផ្សេងៗ”។្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋានដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក លោកបន្តថា “គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលមានលំនៅដ្ឋានចាប់ពី១០០ឯកតា ត្រូវមានទីតាំងចម្ងាយ២០គីឡូ​ម៉ែត្រពីរាជធានី ក្រុងនឹងត្រូវលក់ក្នុងតម្លៃចន្លោះពី១៥,០០០ដុល្លារ ទៅដល់៣០,០០០ដុល្លារងាមេរិក៕

ដំណឹងល្អ! សភាពាណិជ្ជកម្មអឺរ៉ុប ចាប់ផ្តើមចាប់អារម្មណ៍ពីទីផ្សារកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅទីបំផុតសហភាពអឺរ៉ុប បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនង និងបង្កើនទំហំពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការបើកការតាំងពិព័រណ៍ផលិតផល​មកពីអឺរ៉ុបនៅចុងខែមិថុនានេះ។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពី​ការតាំងពិព័រណ៍ផលិតផល​មកពីអឺរ៉ុប (EuroFair) នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា នេះគឺជាលើកទីមួយដែលព្រឹត្តការណ៍នេះរៀបចំឡើង ក្នុងគោ​ល​បំណងជំរុញពង្រីក និងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងអឺរ៉ុប សម្រាប់បច្ចុប្បន្នកាលក៏ដូជាសម្រាប់អនាគតកាល។ លោកបន្តថា ក្នុងព្រឹត្តិកា​រណ៍នោះ មានក្រុមហ៊ុនប្រមាណជាង​៤០​មកពីអឺរ៉ុប​ នឹង​នាំផលិត ផល​ ​ដូចជា គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាសុខាភិបាល គ្រឿងម៉ាស៊ីន ម្ហូបអាហារ និង​ផលិតផលជាច្រើនទៀត មកចូលរួ​ម​បង្ហាញ​ពិព័រណ៌នេះ។

ពិព៌ណនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ​នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។

លោក Arnaud DARC បានបន្តថា នេះគឺជាឱកាសមួយដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់ ដែលអាចមកជួបគ្នាស្វែងយល់ឲ្យបានកាន់តែច្រើនឡើងអំពីបណ្តាប្រទេសនៅអឺរ៉ុប ដែលផលិតនិងផ្តល់សេវាកម្មនានា ជូនអ្នកប្រើប្រាស់ទាំងនៅកម្ពុជា ក៏ដូចជានៅបរទេស។

ព្រឹត្តការណ៍ពិព័រណ៍ខាងលើនេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភដោយក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports)។ ព្រឹត្តិការណ៍នេះដែរ ក៏នឹងមានការអញ្ញើញចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្តាប្រទេ​សនៅអឺរ៉ុប និងសមាគមធុរកិច្ចចំនួន៥នៅកម្ពុជាផងដែរ រួមមាន សភាពាណិជ្ជកម្មបារំាង សភាពាណិជ្ជកម្មអាល្លឺម៉ង់ សភាពាណិជ្ជអង់គ្លេស សភាពាណិជ្ជកម្មអ៊ីតាលី និងសភាពាណិជ្ជកម្មកម្មអឺរ៉ុបខាងជើង៕

ក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិន ចាប់ផ្តើមសម្លឹងឃើញកាលានុវត្តន៍ភាពនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិន នៃក្រុមហ៊ុន China Railway 19th Bureau Group បានចាប់ផ្តើមមើលឃើញកាលានុវត្តន៍ភាពនៅកម្ពុជា ដោយបាន​បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនេះ ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។

លោក Gong Jiangang នាយកចាត់ចែងក្រុមហ៊ុន China Railway 19th Bureau Group របស់ចិនបានថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ មិថុនាកន្លងមកថា ក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេសក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។

លោកបន្តថា “កម្ពុជាគឺជាទីផ្សារសំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ”។

លោកប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន China Railway 19th Bureau Group និងបានជម្រាបជូន លោក គ័ង ជានកាង អំពីស្ថានភាពវិស័យគមនាគមន៍នៅកម្ពុជា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូ​នក្នុងនោះក៏មានផ្លូវដែក និងផ្លូវល្បឿនលឿនផងដែរ ហើយនេះគឺជាឱកាសល្អសម្រាប់ក្រុមហ៊ុន ក្នុងការហក់ចូលទីផ្សារកម្ពុជា។

លោករដ្ឋមន្រ្តីបានស្នើលោក គ័ង ជានកាង បញ្ជូនក្រុមការងារ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវដែក និងផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាឲ្យបានច្បាស់លាស់ ដើម្បីចងក្រងរបាយការណ៍ និងដាក់សំណើវិនិយោគជាផ្លូវការជូនរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា។

នៅក្នុងប្រទេសកម្ពុជា វិស័យគមនាមន៍ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បណ្តាញគមនាមន៍ជាច្រើន កំពុងត្រូវបានស្ថាបនា ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវផ្លូវដែកដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ទៅកាន់ទីក្រុងបាងកកនៃប្រ​ទេ​សថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងព្រះសីហនុថែមទៀត៕

ដំណឹងល្អៈមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជានឹងចាប់ផ្តើមបណ្តុះបណ្តាលនៅពេលឆាប់ៗនេះ

0

ដោយគង់ សូរិយា
​ភ្នំពេញ: ដំណឹងល្អមកដល់ហើយ សម្រាប់អ្នកមានបំណងសិក្សាលើជំនាញអច​ល​នវត្ថុកម្ពុជា ដោយមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា នឹងចាប់ផ្តើមបើកដំណើរការនៅពេល ឆាប់ៗខាងមុខនេះ។

​ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មិថុនានេះថា មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានទទួលអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ និងចា ប់ផ្តើមបើកដំណើរការបណ្តុះបណ្តាល នៅកំឡុងខែកញ្ញាខាងមុខនេះ។ មជ្ឈមណ្ឌលនេះនឹងបើកនៅក្នុងគំរោងONE Park នៃPhnom Penh City Centerហើយការចុះឈ្មោះចូលរៀន នឹងចាប់ផ្តើមពីនៅកំឡុងខែសីហាខាងមុខនេះ។

​លោកបន្តថា“គោលដៅនៃការបើកមជ្ឈមណ្ឌលនេះ ដើម្បីបំពេញតម្រូវការធនធា​នមនុស្សក្នុងវិស័យអចលនវត្ថុកម្ពុជា ព្រោះបច្ចុប្បន្នមានគំរោងជាច្រើនបានកើតឡើង ហើ​យត្រូវការធនធានមនុស្ស ដែលយើងមិនទាន់បំពេញបាននៅឡើយ”។លោកបន្តថា “ទោះ​បីជាមានអ្នកជំនាញពីក្រៅប្រទេស មកធ្វើការក៏ដោយ ក៏មិនទាន់បំពេញបាននូវតម្រូវការធនធានមនុស្សក្នុងវិស័យនេះទេ ដោយសារមានគំរោងផ្សារទំនើបធំៗ ខុនដូ និងអាផាតម៉ិនជាច្រើនបាននិងកំពុងសាងសង់”។


​លោកឃាង ពុទ្ឋីបានបន្តថា កម្មវិធីសិក្សាកំពុងត្រូវបានរៀបចំឡើង ដោយយើងបានសិក្សាស្រាវជ្រាវ និងដកស្រង់យកកម្មវិធីសិក្សាល្អៗពីជប៉ុន កូរ៉េ សាំងហ្កាពួរជាដើមយកមកច្របាច់បញ្ចូលគ្នា ជាមួយកម្មវិធីដែលយើងបានរៀបចំខ្លួនឯង ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សារបស់យើងមានស្តង់ដាអន្តរជាតិ។

លោកបន្តថា ដោយសារសាលានេះបង្កើតដោយអ្នកជំនាញអចលនវត្ថុក្នុងស្រុក គ្រូបង្រៀនភាគច្រើននឹងជាគ្រូខ្មែរ ដែលមានបទពិសោ​ធន៍យូរឆ្នាំក្នុងវិស័យនេះ និងជាអ្នកកំពុងអនុវត្តន៍ការងារផ្ទាល់ និងគ្រូបរទេសដែលមានបទពិសោធន៍ខ្ពស់។

​ជាមួយនឹងកម្មវិធីបណ្តុះបណ្តាល ដែលបាននិងកំពុងរៀបចំយ៉ាងសម្រិតសម្រាំង លោកឃាង ពុទ្ឋីបានអះអាងថា តម្លៃសិក្សាក្នុងការសិក្សានេះ នឹងមានភាពស្រម្យ និងមាន​អាហារូបករណ៍សម្រាប់សិស្សានុសិស្សក្រីក្រ ដែលមានបំណងចង់សិក្សា តាមរយៈការសហការជាមួយអ្នកអភិវឌ្ឍន៍នានា ដើម្បីផ្តល់អាហារូបករណ៍នេះ។
កម្មវិធីសិក្សានៅមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា នឹងមានរយៈពេលចាប់ពី១សប្តាហ៍ ដល់មួយខែ អាស្រ័យលើជំនាញនិមួយៗ នៃកម្មវិធីសិក្សាជាក់ស្តែង។

លោកឃាង ពុទ្ឋីបានបន្តថា លោកហ៊ានអះអាងថា និស្សិតឬសិក្ខាកាមដែលបញ្ចប់​ការសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ នឹងទទួលបានការងារធ្វើពិតប្រាកដ ដោយសាររហូតមកទល់ពេលនេះ តម្រូវការធនធានមនុស្សក្នុងវិស័យនេះកំពុងកើនឡើងជាប្រចាំ៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន ដ៏​ធំ​មួយ​បើក​ដំណើរការ​នៅ​ផ្លូវជាតិ​លេខ៤

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​ដ៏​ធំ​មួយ បាន​បើក​ដំណើរការ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ដែលជា​តំបន់ឧស្សាហកម្ម​ដ៏​ធំ​របស់​កម្ពុជា និង​កំពុង​ក្លាយជា​ទីតាំង​វិនិយោគ​ដ៏​ធំ​នៅ​ភាគ​ខាងលិច​ក្រុងភ្នំពេញ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ក្នុងពេល​ចូលរួម​ពិធី​បើក​តំបន់ឧស្សាហកម្ម ដែលមាន​ឈ្មោះ​ចេ​ឌូ​បា​យី​កម្ពុជា-ចិន ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​ឃុំ​រការ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែមទៀត។

លោក​បន្តថា សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​កំនើន​រឹងមាំ និង​វឌ្ឍនភាព​នៃ​វិស័យ​សំណង់ ដែល​ធ្វើ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ស​ម្ភា​រ និង​គ្រឿង​សង្ហា​រឹមប្រណិតៗ ហើយ​ការមកដល់​នៃ​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​តាមបែប​ស៊ី​វិ​ល័យ ស្របតាម​បរិបទ​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​អំពាវនាវ​ដល់​សហគ្រិន និង​ផលិតករ​កម្ពុជា សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដាក់តាំង​បង្ហាញ​ផលិតផល និង​មុខទំនិញ នៅក្នុង​បរិវេណ​ពិ​ព៌​ណ ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន ចេ​ឌូ​បា​យី គ្រឿង​សង្ហា​រឹម គ្រុប ដើម្បី​ស្វែងរក​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម មកពី​ប្រទេស​ចិន សំដៅ​លក់ និង​ចែកចាយ​ទៅកាន់​ទីផ្សារធំៗនៅក្នុង​ប្រទេស​ចិន។

លោកស្រី Zhang Ying អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន បាន​ជម្រាបជូន​អង្គពិធី អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ស៊ី​ឈួន ដែលជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ហើយ​ការវិនិយោគ​បង្កើត​ផ្សារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ធ្វើ​គំរូ​ផ្សារ​លើកដំបូង​របស់​ខេត្ត​ស៊ី​ឈួន នៅក្នុង​តំបន់​អាស៊ាន សំដៅ​ឆ្លើយតប​នឹង​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ របស់​រដ្ឋាភិបាល​ចិន៕

ស្វែងយល់ពីអាស៊ី៖ តើអគារ Makkah Royal Clock មានភាពអស្ចារ្យអ្វីខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ អារ៉ាប៊ីសាអូឌីត បានរះចែងចាំងយ៉ាងខ្លាំងនៅសតវត្រ៍ទី២១នេះ តាមរយៈសំណង់ស្ថាបត្យកម្មអាគារដែលមានរចនាបទដ៏ទាក់ទាញ និងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈធនធានរបស់ពួកគេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia និង Propertyareas.com សូមនាំលោកអ្នកទីស្វែងយល់ពីអាគារដ៏អស្ចារ្យមួយទៀត នោះគឺអគារ Abraj Al-Bait ឬ ហៅថា Makkah Royal Clock គឺជាសណ្ឋាគារដ៏ធំលំដាប់ផ្កាយ៧ នៅក្នុងទីក្រុងMeccaប្រទេ​សអារ៉ាប់ប៊ីសាអ៊ូឌីត។

អគារនេះ បានសងសង់ឡើងដោយស្តេច Abdulaziz Endowment ដើម្បីធ្វើទំនើបកម្មទីក្រុង ក្នុងការផ្តល់ម្ហូបអាហារដល់អ្នកធ្វើធម្មយាត្រារបស់ខ្លួន។ សណ្ឋាគារនេះមាននាឡិកា Makkah Royal Clock ដ៏ធំបំផុតនៅលើពិភពលោកលំដាប់ទី៣ ដែលមាន ប្រវែង ១៧ ម៉ែត្រ និងជាអគារខ្ពស់បំផុតលំដាប់ទី៥នៅលើពិភពលោក។

អគារនេះនេះសាងសង់ដោយក្រុមហ៊ុន Saudi Binladin Group ដែលជាក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសអារាប់ ដែមានតម្លៃសាងសង់រហូតដល់១៥ពាន់លានដុល្លារអាមេរិក ។ អគារនេះមានសណ្ឋាគារល្អប្រណិតអាផាតម៉ិន និងកន្លែងលក់ទំនិញដ៏ល្អប្រណិត។

អគារនេះ មានរចនាសម្ព័ន្ធកំពស់៦០១ម៉ែត្រ  ស្មើនឹង១២០ជាន់ សាងសង់លើកទំហំដីប្រមាណជា១,៥០០,០០០ម៉ែត្រការ៉េ។  អគារនេះ បានជាប់កំណត់ត្រាពិភពលោក បន្ទាប់ការសាងសង់បញ្ចប់រយៈពេល៦ ឆ្នាំក្រោយ។ អគារនេះ ត្រូវបានតុបតែដោលមាសសន្លឹកចំនួន២៤ការ៉ាត នៅលើគំនូដែលមានតម្លៃ៩៨លានដុល្លារ។

អគារកប់ពពកនេះ ត្រូវបានសាងសង់ជាស្ថាបត្យកម្មអ៊ីស្លាម សម្រាប់អ្នកកាន់សាស​នាឥស្លាមធ្វើការអធិដ្ឋាន ដែលអាចទទួលមនុស្សចំនួន១ពាន់នាក់។

អគារដ៏អស្ចារ្យនេះ ត្រូវបានសាងស់ឡើងនៅក្នុងឆ្នាំ ២០០៤ និងសាងសង់បញ្ចប់ព្រមទាំងដាក់អោយដំណើរជាផ្លូវការនៅក្នុងឆ្នាំ ២០១១៕

ព្រឹត្តិការណ៍កីឡាបាល់បោះ NIKE

0

> ទីតាំង : សាកលវិទ្យាល័យសៀងហៃជែវថុង នៃប្រទេសចិន
> កាលបរិច្ឆេទ : ថ្ងៃទី២២ខែកក្កដា ដល់ថ្ងៃទី៣ខែសីហាខាងមុខនេះ
> ផុតកំណត់ទទួលពាក្យ : ថ្ងៃទី១១ខែកក្កដា ២០១៨
> លក្ខខណ្ឌចូលរួម : ក្រុម U15 (អាយុសំបុត្រកំណើតចាប់ពីថ្ងៃទី១ខែសីហា ២០០២)
: ក្រុមU12 (អាយុសំបុត្រកំណើតចាប់ពីថ្ងៃទី១ខែសីហា ២០០៥)
> តម្លៃចូលរួម : 1 000 $ /ម្នាក់(កម្មវិធីធានារ៉ាប់រ៉ងទាំងអស់ លើកលែងមធ្យោបាយធ្វើដំណើរ និងទិដ្ឋការ)

អនាគតកូនរបស់អ្នក ជាការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះ ….!
កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងស្មារតី !

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
OC CONSULTANCY SERVICES Co.,LTD
Miss. Li Houy
Email : [email protected] / [email protected]
Tel : 096 55 22 915 / 012 883 215
Address: #1805, 18/F Canadia Tower, Ang Doung Street, Corner Monivong Blvd

ដំណឹងល្អ! ផ្សារបែបសហគមន៍អេដិនហ្កាឌិន ចាប់ផ្តើមបើកដំណើរការថ្ងៃនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ផ្សារទំនើបបែបសហគមន៍ ដែលមានឈ្មោះថា សួន អេដិន ហ្កាឌិនបាបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ មិថុនានេះហើយ ដើម្បីផ្តល់សេវាកម្មកំសាន្តដល់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ។

នាយកគ្រប់គ្រងសួន អេដិន ហ្កាឌិន លោក Faz Ghotbi បានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២១ មិថុនានេះថា សួន អេដិន ហ្កាឌិន ជាសួនកំសាន្តមួយ ដែលរៀបចំនិងរចនាទៅដោយរុក្ខជាតិបៃតង ព្រមទាំងមានកន្លែងកំសាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញចម្រុះចំនួន ២៦កន្លែង រួមបញ្ចូលទាំងរោងភាពយន្ត ក្លឹបរាត្រី និងហាងអន្តរជាតិល្បីៗផងដែរ។

សួនកំសាន្តមានលក្ខណៈចម្រុះនេះ សាងសង់ឡើងលើផ្ទៃដីសរុប ២ហិកតា ក្នុងទីក្រុងរណបថ្មី ភ្នំពេញស៊ីធីសេនធ័រ ( Phnom Penh City Center) ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

លោក Faz Ghotbi បានបន្តថា ដោយសារមានបំណងចង់ឲ្យសួនកំសាន្ត អេដិន ហ្កាឌិន នេះក្លាយជាគោលដៅទេចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ។ ទើបយើង​រៀប​ចំឲ្យមានការរៀបចំរចនាបថ ដែលមានលក្ខណៈពិសេស តាមរយៈបង្កើតទីធ្លាខាងក្រៅគ្របដណ្ដប់ដោយរុក្ខជាតិព័ណបៃតង និងប្រព័ន្ធភ្លើងចម្រុះពេលរាត្រី ដោយបង្ហាញពីភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។

លោកបន្តថា សួនកំសាន្តនេះ បង្កើតឡើងសម្រាប់បំពេញតម្រូវការមនុស្សគ្រប់វ័យ ក្នុងរយៈពេលពេញមួយថ្ងៃ ដោយអតិថិជនអាច ដើរទិញវត្ថុសិល្បៈ ផលិតផលសិប្បកម្មរបស់ខ្មែរ ការទទួលទានអាហារ ការទស្សនាភាពយន្ត និងអាចរាំកម្សាន្តនាពេលរាត្រីបានទៀតផង៕