Mainland Chinese buyers help fuel Hong Kong property sales after cooling measures scrapped

0

Homebuyers from the mainland poured into the Hong Kong property market in the first eight months of 2024, setting records for transactions, after the city’s government scrapped all of its cooling measures earlier this year.

Buyers from the mainland accounted for 7,575 primary and secondary property transactions in the first eight months of the year, an increase of 70 per cent from a year earlier, while the value of those deals rose 43 per cent to HK$84.89 billion (US$10.9 billion), Centaline Property Agency said on Wednesday. Both transactions and total deal value hit fresh record highs.

Following the withdrawal of all measures aimed at cooling the local real estate market, mainland buyers have accounted for more than 20 per cent of all transactions for six months in a row. In August, mainland buyers accounted for 22.8 per cent of all deals. In August, 745 of the 3,271 property transactions were registered to mainland buyers, up from 723 in July.

In late February, the government withdrew the Buyer’s Stamp Duty that targeted non-permanent residents and a New Residential Stamp Duty for second-time purchasers. Homeowners were also given a reprieve from paying a Special Stamp Duty if they sold within two years.

“It is expected that more capital from the mainland will be attracted to Hong Kong, especially seeking treasures in the property market,” said Louis Chan Wing-kit, CEO of Centaline Property Agency.

Chan said the market is benefiting from lower interest rates and Beijing’s measures to support the overall economy. He added that commercial banks have lately had a more proactive outlook on mortgage lending. Centaline said a large number of professionals and other buyers from the mainland have been lured to the city with discounted prices from developers.

Districts with new developments are particularly popular with mainland buyers. In August, Kai Tak topped the list, accounting for 132 sales to mainland buyers, or 42 per cent of all such registrations. Tuen Mun ranked second with 55 deals and Sai Ying Pun recorded 19 transactions.

Source: SCMP

លំហូរប្រជាជនចិនដីគោកកំពុងជួយជំរុញការលក់អចលនទ្រព្យនៅទីក្រុងហុងកុង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកទិញផ្ទះមកពីតំបន់ចិនដីគោក បានហូរចូលទៅក្នុងទីផ្សារអចលនទ្រព្យហុងកុង ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤ ដោយបង្កើតកំណត់ត្រានៃការលក់ បន្ទាប់ពីរដ្ឋបាលក្រុងហុងកុង បានលុបចោលវិធានការពន្ធប្រថាប់ត្រា ទាំងអស់របស់ខ្លួនកាលពីដើមឆ្នាំនេះ។

ប្រតិបត្តិការលក់ផ្ទះ ទៅឱ្យអ្នកទិញមកពីតំបន់ចិនដីគោកមានចំនួន៧.៥៧៥ប្រតិបត្តិការ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ កើនឡើង៧០ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ទីភ្នាក់ងារអចលនទ្រព្យCentaline បានរាយការណ៍ថា ប្រា​ក់ចំណូលសរុបពីការលក់ផ្ទះ ទៅឱ្យប្រជាជនចិនដីគោកបានកើនឡើង៤៣ភាគរយ ដល់ទំហំទឹកប្រាក់ចំនួន៨៤,៨៩ពាន់លានដុល្លារហុងកុង (ប្រមាណ១០,៩ពាន់លានដុល្លារអាមេរិក)។

ក្រោយពីទីក្រុងហុងកុង បានដកចេញនូវវិធានការពន្ធប្រថាប់ត្រាទាំងអស់ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនអ្នកទិញមកពីចិនដីគោក បានគ្របដណ្តប់ចំណែកជាង២០ភាគរយនៃប្រតិបត្តិការលក់ផ្ទះទាំងអស់ នៅទីក្រុងហុងកុងសម្រាប់រយៈពេល៦ខែជាប់ៗគ្នា។

អតិថិជនចិនបានទិញផ្ទះចំនួន៧៤៥យូនីត ដែលគ្របដណ្តប់ចំណែក២២,៨ភាគរយ នៃការលក់ផ្ទះទាំងអស់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៅក្នុងខែសីហា។

លោក Louis Chan Wing-kit នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ Centaline បានលើកឡើងថា “មូលធនកាន់តែច្រើនពីតំបន់ចិនដីគោក នឹងហូរចូលទៅកាន់ទីក្រុងហុងកុង ជាពិសេសការស្វែងរកកំណប់ទ្រព្យ នៅក្នុងទីផ្សារអចលនទ្រព្យ”។

លោក Chan បានបន្តថា ទីផ្សារកំពុងទទួលបានអត្ថប្រយោ​ជន៍ ពីគោលនយោបាយអត្រាការប្រាក់ដ៏ទាប និងវិធានការរបស់ទីក្រុងប៉េកាំង ដើម្បីគាំទ្រសេដ្ឋកិច្ចទាំងមូល។ លោកបានបន្ថែមថា ថ្មីៗនេះ បណ្តាធនាគារពាណិជ្ជនានា មានភាពសកម្មជាងមុនលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ។

ទីភ្នាក់ងារ Centaline បានអះអាងថា លំហូរធនធានមនុស្សមានទេពកោសល្យមួយចំនួនធំ និងអ្នកទិញផ្សេងទៀតមកពីចិនដីគោក ត្រូវបានទាក់ទាញឱ្យមកទិញ នៅទីក្រុងហុងកុង ដើម្បីទទួលបានការបញ្ចុះតម្លៃ ពីអ្នកអភិវឌ្ឍន៍នៅទីក្រុងនេះ។

អ្នកទិញភាគច្រើន មកពីតំបន់ចិនដីគោកមានការពេញនិយមជាពិសេស លើការទិញផ្ទះនៅតាមសង្កាត់ ដែលមានគម្រោងអភិវឌ្ឍន៍ថ្មីៗ។ ជាក់ស្ដែង  នៅក្នុងខែសីហា សង្កាត់ Kai Tak បានឈរនៅលើកំពូលតារាង ដែលបានលក់ផ្ទះចំនួន១៣២យូនីត ទៅឱ្យអ្នកទិញមកពីចិនដីគោក ខណៈសង្កាត់ Tuen Mun ជាប់ចំណាត់ថ្នាក់លេខ២ ដោយបានលក់ផ្ទះចំនួន៥៥យូនីត ទៅឱ្យអ្នកទិញមកពីចិនដីគោក ហើយសង្កាត់ Sai Ying Pun បានកត់ត្រាការលក់ផ្ទះចំនួន១៩យូនីត៕ ប្រភព: SCMP៕

ទីផ្សារអចលនទ្រព្យនៅតំបន់អរិយក្សត្រនឹងប្រែប្រួលបែបណានៅពេលការសាងសង់ស្ពានបញ្ចប់?

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ វាសនាអ្នករត់ទូកដ នឹងបញ្ចប់នូវការងាររបស់ខ្លួន នាពេលខាងមុខ នៅពេលស្ពានមិត្តភាពកម្ពុជា កូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងបញ្ចប់ការសាងសង់នាពេលខាងមុខ។

ការសាងសង់ស្ពាននេះ អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

ស្ពាននេះ នឹងជាlandmarkថ្មីមួយសម្រាប់រាជធានីមួយនេះ ហេតុនេះការឌីសាញទម្រង់ស្ពាន ពិតជាមានភាពចាំបាច់ ដែលត្រូវគិតពីសោភ័ណភាព ភាពទាក់ទាញ បញ្ហាបរិស្ថាន និងហុងស៊ុយនៃរាជធានីមួយនេះ។

កំណើនប្រជាសាស្រ្ត

      ក្រោយស្ពាននេះបញ្ចប់ការសាងសង់ ច្បាស់ណាស់មនុ​ស្សកាន់តែ​ច្រើននឹងទៅរស់នៅតំបន់នេះ ដោយសារការធ្វើដំណើរមានភាពងាយស្រួល និងការអភិវឌ្ឍបុរី លំនៅដ្ឋាននា​នា​នឹងកើនឡើងផងដែរ។

បញ្ហានាពេលបច្ចុប្បន្ន គឺការឆ្លងសាឡាង ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ និងការឆ្លងពីតំបន់ក្បែរសណ្ឋាគារ និងកាស៊ីណូណាហ្កា១ ទៅកាន់តំបន់អរិយក្សត្រ ដែលឧបសគ្គចំបងសម្រាប់ការធ្វើដំណើរ។

លើសពីនេះ អ្នកទិញផ្ទះនៅតាមបុរី សំណង់លំនៅដ្ឋាននៅតំបន់នោះ នឹងទៅរស់នៅផ្ទះរបស់ពួកគេ បន្ទាប់ពីពួកគេបានទិញ និងទុកចោលមួយរយៈ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនឹងកាន់តែប្រសើរ

      ដោយសារជាទីក្រុងថ្មី និងមានដីទំនេរច្រើន ហេតុនេះការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងកាន់តែបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរពីតំបន់មួយ ទៅកាន់តំបន់មួយ ពិសេសការធ្វើដំណើរតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ដែលជាផ្លូវអាស៊ានហាយវេដ៏សំខាន់ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ តាមរយៈផ្លូវជាតិលេខ៥។

ការសាងសង់ទីក្រុងថ្មី នឹងកាន់តែមានសភាពងាយស្រួល លើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដែលមិនប៉ះពាល់ផ្ទះសំណង់លំនៅដ្ឋាននានារបស់ប្រជាពលរដ្ឋ

ជាទីក្រុងថ្មីប្រកបដោយភាពស៊ីវិល័យមួយ

      ទីក្រុងអរិយក្សត្រ ជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានឋានៈស្មើ នឹងស្រុកមួយចំនួនរបស់ខេត្តកណ្តាល គឺក្រុងតាខ្មៅ ទីក្រុងសំពៅពូន និងទីក្រុងអរិយក្សត្រ។

ទីក្រុងនេះមានឱកាសរីកចម្រើនខ្ពស់ និងលឿន ដោយ​សា​រទីក្រុងនេះ មានចំណុចពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកឬជាប់នឹងរាជធានីភ្នំពេញ ទី២ ជាតំបន់ជាប់មា​ត់ទន្លេរ ដែលមានខ្យល់អាកាសត្រជាក់មនោរម្យ ខួបប្រាំង ខួបវស្សា ទី៣ ជាតំបន់ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកធំៗ បានត្រៀមដីទុក សម្រាប់សាងសង់បុរី រមណីយដ្ឋានរួចហើយ ទី៤​ជាតំបន់ងាយស្រូល ក្នុងការតភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត និងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ៨ និងផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាដើម៕

ក្រសួងដែនដីរៀបចំផែនការថ្មីសម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង

0

ដោយៈ គង់ សូរិយា

      ស្ទឹងត្រែងៈ នេះជាពេលវេលាកំណត់ទិសដៅបន្ត សម្រាប់កសាងខេត្តស្ទឹងត្រែង ឱ្យកាន់តែរីកចម្រើនទៅមុខ ដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីរូបនេះ បានមានប្រសាសន៍លើកឡើង ពីការងារចាំបាច់បន្តសម្រាប់អនុវត្តរួមមាន ដូចជា ទី១ ធនធានមនុស្ស៖ ការកសាងសមត្ថភាពមន្ត្រី កសាងស្ថាប័ន និងលើកទឹកចិត្តមន្ត្រី ដែលអាចឆ្លើយតបទៅនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

ទី២ ការរៀបចំដែនដី និងនគរូបនីយកម្ម៖ កំណត់តំបន់អភិរក្ស តំបន់កសិឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ទីប្រជុំជន លំនៅឋាន ដែលបង្កលក្ខណៈឱ្យវិនិយោគិន មកវិនិយោគច្រើនបន្ថែមទៀត។

ទី៣ – ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ។ ទី៤– រៀបចំក្រុងឱ្យមានសម្រស់ និងសោភ័ណភាពស្អាតដែលធ្វើឲ្យពលរដ្ឋជាពលរដ្ឋ ដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។

ទី៥ ការងារដីសម្បទានដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ៖ សូមគិតគូរទាំង សម្រាប់ប្រជាពលរដ្ឋទីទ័លក្រ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដែលមានជីវភាពខ្វះខាត៕

អ្នកជំនាញៈចរន្តទិញ លក់នៅតំបន់ភាគខាងត្បូងរាជធានីកំពុងមានភាពសកម្មជាងគេ

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា បច្ចុប្បន្នតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ មានសកម្មភាពទិញ លក់ដីសកម្មជាងគេ ក្នុងចំណោមទិសសំខាន់ៗនៃរាជធានី។

អគ្គនាយិកាក្រុមហ៊ុនAMATAK Prpperty Service Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា តំបន់ភាគខាងត្បូង គិតចាប់តាំងពីមហាវិធីសម្តេចតេជោ និងតភ្ជាប់ជាមួយមហាវិថីថ្មី តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះថ្មីបាននិងកំពុងមានសកម្មភាពទិញ លក់ដីធ្លីច្រើន ប៉ុន្តែជាដីដែលមានតម្លៃក្រោមទីផ្សារ។

លោកស្រីបញ្ជាក់ថា “ហេតុផលដែលអ្នកទិញដី នៅតំបន់នេះច្រើន ដោយសារតំបន់នេះ នឹងមានមនុស្សច្រើនរស់នៅក្រោយពេលព្រលានយន្តហោះថ្មី បើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ”។ លោកស្រីបន្ថែមថា “ជាមួយគ្នានេះ សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាន និងសំណង់នានា នឹងកើនឡើង ដើម្បីបំពេញតម្រូវការជាមួយនឹងកំណើន នៃការធ្វើដំនើររបស់ភ្ញៀវជាតិ អន្តរជាតិមកកាន់រាជធានីភ្នំពេញ”។

ទាក់ទងតម្លៃដីវិញ លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញ លក់ដីធ្លីនៅតំបន់នេះ ភាគច្រើនតម្លៃក្រោមទីផ្សារ ប៉ុន្តែក្រោមទីផ្សារប៉ុន្មានភាគរយ វាអាស្រ័យលើទីតាំង ស្ថានភាពដី និងទំហំដីជាដើម។

ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលធីបានមានប្រសាស៍ឲ្យដឹងផងដែរថា បើធៀបនឹងឆ្នាំ២០២៣ ឆ្នាំនេះសកម្មភាព ទិញ លក់ ជួលពិតជាមានសភាពប្រសើរឡើង ប៉ុន្តែតម្លៃមិនទាន់កើនឡើងនោះទេ។

លោកយល់ស្របថា ការទិញ លក់ដីធ្លីនៅភាគខាងត្បូងរាជធានីបាននិងកំពុងកើនឡើងបណ្តើរៗ ប៉ុន្តែអ្នកមានលទ្ឋភាពទិញ ពួកគេជ្រើសរើសដីតម្លៃល្អ មានទីតាំងល្អដែលអាចប្រកបអាជីវកម្មបាន ឬសាងសង់សំណង់ ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕

កម្ពុជា ជប៉ុនបើកកិច្ចប្រជុំសំដៅលើការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ឋដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក

0

ដោយៈ និស្ស័យ

      ភ្នំពេញៈ  មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្ត គម្រោងស្តីពីការពង្រឹងសមត្ថភាព ក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ ត្រូវបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ និងលោក Tanaka Yukinari ប្រ​ធានបេសកកម្ម នៃស្នាក់ការកណ្ដាលទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រ​ធាន ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះសម្រា​ប់សម្របសម្រួល (JCC) អន្តរក្រសួង។

កិច្ចប្រជុំដ៏សំខាន់នេះ ធ្វើឡើងដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ស​ម្រាប់ជំហានទី៣  ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវចរា​ចរណ៍ឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។

អង្គប្រជុំបានផ្តោតការពិភាក្សាលម្អិត លើផែនការសកម្ម​ភាពអនុវត្តន៍ គម្រោងទាំងផ្នែកទន់ និងផ្នែករឹង រួមជាមួយការតាមដានការអនុវត្តគម្រោងជាច្រើន ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) ដែលរាជរដ្ឋាភិបាលបានអនុម័តកាលទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

គម្រោងនេះមានគោលបំណងសំខាន់ៗ រួមមាន៖ (១) ការរៀបចំផែនការ និងការវិភាគដោយផ្អែកលើ ទិន្នន័យភស្តុភារកម្មកម្ពុជា ការតាមដានរបាយការណ៍ ភស្តុភារកម្មប្រចាំឆ្នាំ និងការតាមដានការអនុវត្ត គោលនយោបាយលើការដឹកជញ្ជូន និង​ភស្តុភារកម្ម វឌ្ឍនភាពការអនុវត្តផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP)   (២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកនិងផ្លូវរថភ្លើង និង (៣) ការសម្របសម្រួលចរាចរណ៍ ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រីស្ដីទី ជំរុញឱ្យក្រុមការ​ងារទាំងអស់ បន្តកិច្ចសហការបន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាឱ្យកាន់​តែមានភាពរីកចម្រើនថែមទៀត៕

រដ្ឋាភិបាលថៃបង្ហាញផែនការវិនិយោគចំនួន៨០ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រសួងដឹកជញ្ជូនថៃដាក់ចេញគំនិតផ្តួចផ្តើមវិនិយោគខ្នាតធំក្រោមទុនវិនិយោគចំនួន២,៦៨ទ្រីលានបាត (ប្រហែល៨០,៥ពាន់លានដុល្លារ) ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសថៃ និងគាំទ្រការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

គម្រោងនេះនឹងផ្តោតលើការពង្រីកបណ្តាញផ្លូវដែក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានសំខាន់ៗ និងជួយលើកកម្ពស់ការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការកកស្ទះនៅតាមផ្លូវថ្នល់ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤៥,៦លានតោននៅឆ្នាំ២០៣០។

គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃផែនការសកម្មភាពថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ស្របតាមគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ប្រទេសថៃក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ក្រសួងក៏គ្រោងពង្រីកបណ្តាញរថភ្លើងអគ្គិសនីនៅក្នុងទីក្រុងបាងកក និងតំបន់ទីប្រជុំជន ដោយបានដាក់ចេញគោលដៅគ្របដណ្តប់លើផ្លូវដែកប្រវែង៥៥៤គីឡូម៉ែត្រនៅត្រឹមខែកញ្ញា ឆ្នាំ២០២៥។ គម្រោងនេះនឹងត្រូវបានតភ្ជាប់មកជាមួយប្រព័ន្ធលក់សំបុត្ររួម និងគោលនយោបាយកំណត់តម្លៃលក់សំបុត្ររថភ្លើងថេរចំនួន២០បាត (ប្រហែល០,៦០ដុល្លារ) ក្នុងមួយជើង។

ក្រសួងដឹកជញ្ជូនថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកធុនស្រាលនៅក្នុងទីក្រុងសំខាន់ៗក្នុងតំបន់ដូចជា ទីក្រុងឈៀងម៉ៃ ទីក្រុងខនខេន និងកោះភូកេត។

កន្លងទៅ រដ្ឋាភិបាលថៃបានបញ្ចប់ការសាងសង់ផ្លូវរថភ្លើងភ្លោះ(Double-track rail)សរុបប្រវែង៤.០៤៤គីឡូម៉ែត្រ ហើយរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវរថភ្លើងភ្លោះបន្ថែមទៀតប្រវែង១.៤៧៩គីឡូម៉ែត្រនៅឆ្នាំ២០២៩ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកភស្តុភារ៕ប្រភព: VNA៕

កូរ៉េខាងត្បូងប្រកាសបង្កើនការផ្តល់មូលនិធិដើម្បីគាំទ្រគម្រោងសំខាន់ៗនៅក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
វៀងច័ន្ទន៍: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសថា ប្រទេសរបស់លោកគ្រោងនឹងបង្កើនការផ្តល់មូលនិធិកិច្ចសហប្រតិបត្តិការទ្វេរដងឱ្យកើនឡើងដល់ទំហំំទឹកប្រាក់៤៨លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៧ ដើម្បីគាំទ្រគម្រោងសំខាន់ៗនៅក្នុងតំបន់អាស៊ាន។

ការប្រកាសខាងលើនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅប្រទេសឡាវ បន្ទាប់ពីភាគីទាំង២បានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នេះជាលើកទី១ក្នុងរយៈពេល១៤ឆ្នាំកន្លងមក ដែលកូរ៉េខាងត្បូង និងតំបន់អាស៊ានបានឯកភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីភាគីទាំង២ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកម្រិតទាបក្នុងឆ្នាំ២០១០។

ប្រទេសកូរ៉េខាងត្បូងក៏ជាដៃគូសន្ទនាទី៦របស់សមាគមអាស៊ានដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា។

ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លោកប្រធានាធិបតិ Yoon Suk Yeol បានលើកឡើងថា ក្នុងនាមជាដៃគូសម្រាប់វិបុលភាពរួមគ្នា ភាគីទាំងពីរនឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។

ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ-អាស៊ាន ពង្រីកកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ ឧស្សាហកម្មការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងការវិនិយោគ បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអុីនធឺណេត ថាមពលស្អាត ខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាទំនើប ដូចជារថយន្តអគ្គិសនី បញ្ញាសិប្បនិម្មិត និងថ្មអាគុយ។

ចំណែក នៅក្នុងវិស័យថាមពលស្អាតវិញ ភាគីទាំង២នឹងរួមដៃគ្នាកាត់បន្ថយការបំភាយកាបូន និងឧស្ម័នមេតាន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ លើគម្រោងកាត់បន្ថយមេតានដែលមានទំហំទឹកប្រាក់ចំនួន១៩លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

រដ្ឋាភិបាលកូរ៉េខាងត្បូង និងតំបន់អាស៊ានក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០៧ ដើម្បីអាចឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពីការប្រែប្រួលនៃបរិយាកាសធុរកិច្ច។

សមាគមអាស៊ានជាដៃគូពាណិជ្ជកម្ម និងគោលដៅវិនិយោគដ៏ធំបំផុតទី២របស់កូរ៉េខាងត្បូង ដោយទំហំពាណិជ្ជកម្មទ្វេរភាគីបានហក់ឡើងដល់ទំហំទឹកប្រាក់ប្រមាណ១៨៧,២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

ជាមួយគ្នានេះ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដើម្បីលើកកម្ពស់គម្រោងដែលបានព្រមព្រៀងគ្នាក្នុងវិស័យធំៗចំនួន៣ រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ធនធានមនុស្ស និងការផ្លាស់ប្តូរវប្បធម៌ និងការសិក្សា៕ប្រភព: VNA៕

Vietnam, Thailand agree to pilot ‘Six Countries, One Destination’ tourism initiative

0

Vietnam and Thailand agreed to coordinate with relevant nations to pilot the “Six Countries, One Destination” initiative to drive regional tourism.

Vietnamese Prime Minister Pham Minh Chinh met with his Thai counterpart Paetongtarn Shinawatra on the sidelines of the 44th and 45th ASEAN Summits and Related Summits in Vientiane, Laos, on Wednesday where the two leaders concurred to expand cooperation in potential spheres like economy and tourism.

Thailand earlier this year proposed a Schengen-type joint visa for itself and five other Southeast Asian countries, Cambodia, Laos, Malaysia, Myanmar, and Vietnam, to drive regional tourism.

The joint visa would enable tourists to explore all six Southeast Asian countries on a single visa.

Last year the six Southeast Asian nations welcomed a combined 70 million foreign tourists, according to official data.
Thailand has welcomed nearly 27 million foreign tourists this year, up 30% year-on-year, aided by favorable visa policies.
Vietnam, meanwhile, received 12.7 million international arrivals between January and September, surpassing last year’s total.

Source: Vnexpress

ទីផ្សារលំនៅដ្ឋាននៅទីក្រុង Miami និងទីក្រុងតូក្យូប្រឈមហានិភ័យខ្ពស់បំផុតនៃវិបត្តិពពុះសាប៊ូ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលបច្ចុប្បន្ននេះ តម្លៃផ្ទះពិតប្រាកដនៅក្នុងទីក្រុងធំៗជាច្រើននៅលើពិភពលោកបានធ្លាក់ចុះ ដោយសារអត្រាការប្រាក់កំពុងធ្វើឱ្យតម្រូវការផ្ទះធ្លាក់ចុះ។

ស្របពេលជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យកំពុងដាំក្បាលចុះ ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុដ៏តានតឹង និងការកើនឡើងនៃតម្លៃសំណង់។ជាលទ្ធផល ហានិភ័យនៃវិបត្តិពពុះសាប៊ូក្នុងទីផ្សារលំនៅដ្ឋានបានថយចុះនៅក្នុងទីក្រុងនានាដូចជា ទីក្រុងហុងកុង ទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក។

ទោះជាយ៉ាងណា ការហក់ឡើងនៃតម្រូវការផ្ទះប្រណីត និងតម្លៃភាគហ៊ុនកំពុងបង្កឱ្យមានហានិភ័យនៃវិបត្តិពពុះអចលនទ្រព្យនៅក្នុងទីក្រុងដទៃទៀតរបស់សហរដ្ឋអាមេរិក ដូចជាទីក្រុង Miami និងទីក្រុង Los Angeles ជាដើម។

យោងតាមទិន្នន័យវិភាគពីធនាគារខ្នាតយក្ស UBS របស់ប្រទេសស្វីសបង្ហាញថា ទីក្រុង Miami របស់សហរដ្ឋអាមេរិកមានហានិភ័យនៃការផ្ទុះវិបត្តិពពុះក្នុងទីផ្សារលំនៅដ្ឋានខ្ពស់ជាងគេបំផុតទី១ក្នុងចំណោមបណ្តាទីក្រុងធំៗចំនួន២៥នៅលើពិភពលោក។

តម្លៃ​លំនៅដ្ឋាន​ពិត​នៅទីក្រុង Miami បានកើន​ឡើងជិត៥០ភាគរយចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៩។ការណ៍នេះបានជំរុញឱ្យគម្លាតកាន់តែធំរវាងតម្លៃផ្ទះ និងប្រាក់ចំណូលរបស់ពលរដ្ឋនៅទីក្រុង Miami។

ចំណាត់ថ្នាក់លេខ២ បានធ្លាក់ទៅលើទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានតម្លៃផ្ទះខ្ពស់កប់ពពកនៅលើពិភពលោក។

ការកំណត់គោលនយោបាយអត្រាការប្រាក់ដ៏ទាប និងកំណើនសេដ្ឋកិច្ចនៅទ្រឹងរបស់ជប៉ុនបានរួមចំណែកនាំឱ្យតម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូកើនឡើងខ្ពស់កប់ពពក។ ជាក់ស្ដែង កាលពីឆ្នាំមុន អាផាតមុិនទំហំ៦៤៦ហ្វីតការ៉េនៅទីក្រុងតូក្យូមានតម្លៃខ្ពស់ជាងប្រាក់ខែរបស់កម្មករជំនាញជាមធ្យមចំនួន១៥ដង។

ចំណែក ទីក្រុង Zurich របស់ប្រទេសស្វីស ទីក្រុង Los Angeles របស់អាមេរិក និងទីក្រុង Toronto របស់ប្រទេសកាណាដាបានឈរនៅលេខរៀងទី៣ ទី៤ និងទី៥រៀងគ្នា ក្នុងនាមជាទីក្រុង ដែលមានហានិភ័យខ្ពស់នៃការផ្ទុះវិបត្តិពពុះសាប៊ូនៅក្នុងទីផ្សារលំនៅដ្ឋាន។

ចំណែក តម្លៃផ្ទះនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម បានកើនឡើង១៧% នៅចន្លោះត្រីមាសទី២ ឆ្នាំ២០២៣ និងត្រីមាសទី២ ឆ្នាំ២០២៤។ តួលេខនេះជាការកើនឡើងលឿនបំផុតក្នុងចំណោមទីក្រុងនានាដែលត្រូវបានយកមកវិភាគដោយធនាគារ UBS។ប៉ុន្តែ ទីផ្សារនៅទីក្រុងឌូបៃមិនបានចូលក្នុងវិបត្តិពពុះសាប៊ូនៅឡើយទេ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការទិញផ្ទះប្រណីត និងកំណើនប្រជាជននៅទីក្រុងអារ៉ាប់មួយនេះបានកើនឡើងយ៉ាងគំហុក ស្របពេលដែលអ្នកទិញ ជាពិសេសក្រុមមហាសេដ្ឋីបានសម្រុកមកកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះ៕ប្រភព: Visual Capitalist៕