How Australia’s housing crisis opens door for eager Asian investors

0

Australia is not the only country in Asia facing a housing crisis. One of the reasons many analysts are sceptical about China’s latest stimulus package – its most aggressive since the Covid-19 pandemic erupted – is the scale and severity of the downturn in the residential market. At the end of last year, Nomura estimated the number of pre-sold but unfinished properties had reached a staggering 20 million units.

House prices in Hong Kong are down almost 30 per cent from their peak in 2021. However, the city was still the least-affordable housing market last year among eight of the world’s leading property markets for the 14th year running, according to Demographia. Some Asian central banks are wary of cutting interest rates because of pressures from overheated property markets that are exacerbating the deterioration in affordability.

However, Australia’s housing crisis is the most severe among Asia’s advanced economies. That Australia is part of the Anglosphere and is one of the most transparent commercial property markets in Asia underscores the importance of the crisis as a theme in global real estate markets, particularly at a time when investors and developers are focused on the living sector.

Even in Asia, where offices constitute the largest share of investment activity, the living sector – which includes rental housing, purpose-built student accommodation and senior housing – is attracting increasing interest among institutional and private investors. Multifamily, or build-to-rent, properties have emerged as the most preferred commercial property sector in the region, according to survey data from CBRE.

The factors that contribute to Australia’s housing crisis, in particular the woeful failure of federal and state governments to increase supply and the recent surge in net overseas migration that has exacerbated the deterioration in rental affordability, have created investment opportunities for big investors, particularly Asian buyers.

Last year, Japan was the largest source of foreign investment in Australia’s commercial property sector. Not only did Japanese investors deploy more capital in Australia in 2023 than in the previous 20 years combined, half of their outlays were in the emerging build-to-rent sector, according to MSCI data.

Source: SCMP

តើផលទុនជាតិសរុបនៅរដ្ឋធានីប្រទេសធំៗនិមួយៗរួមចំណែកសេដ្ឋកិច្ចប្រទេសពួកគេប៉ុណ្ណា?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: កូរ៉េខាងត្បូងជាប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងបំផុត ​ទៅលើរដ្ឋធានីសេអ៊ូលរបស់ខ្លួន សម្រាប់ការបង្កើតផលទុនជាតិសរុប (GDP) និងបង្កើតការងារ ក្នុងចំណោមបណ្តាប្រ​ទេសអ្នកមានចំនួន៧។ នេះបើយោងតាមសារពត៌មាន Korea Times។

បណ្តា​ប្រទេស​ចំនួន៦ផ្សេង​ទៀត​ រួមមានសហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភព​អង់គ្លេស បារាំង និង​អ៊ីតាលី។ ប្រទេសទាំង៧ មានប្រាក់​ចំណូល ​សម្រាប់ប្រជាជន​ម្នាក់​ៗជាមធ្យមលើស​ពី៣០.០០០ដុល្លារក្នុងមួយឆ្នាំ និងមានចំនួន​ប្រជាជន​លើសពី៥០លាន​នាក់។

យោងតាមទិន្នន័យពីការសិក្សា ដែលចេញផ្សាយដោយលោក Kwon Young-jin តំណាងរាស្រ្តនៃគណបក្សកំពុងកាន់អំណាច People Power បានបង្ហាញថា ទីក្រុងសេអ៊ូល និងបណ្តាខេត្តជុំវិញរដ្ឋធានីមួយនេះ បានគ្របដណ្តប់ចំណែក៥២,៥ភាគរយ នៃផលទុនជាតិសរុប របស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២២ និងគ្របដណ្តប់ចំណែក៥៨,៥ភាគរយ នៃចំនួនការងារសរុប នៅទូទាំងប្រទេសក្នុងឆ្នាំដដែល។

ការរួមចំណែករបស់រដ្ឋធានីសេអ៊ូល ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង មានកម្រិតខ្ពស់ជាងរដ្ឋធានី របស់សហរដ្ឋអាមេរិកចំនួន១០ដង ខណៈទីក្រុងវ៉ាស៊ីនតោន គ្របដណ្តប់ចំណែកត្រឹមតែ៥,១ភាគរយប៉ុណ្ណោះ នៃផលទុនជាតិសរុបរបស់អាមេរិក និងគ្របដណ្តប់ចំណែក៤,៩ភាគរយ នៃការងារទាំងអស់នៅទូទាំងប្រទេស មហាអំណាចសេដ្ឋកិច្ចលេខ១ របស់ពិភពលោក។

ចំណែក ទីក្រុងតូក្យូនៅក្នុងប្រទេសជប៉ុន បានគ្របដណ្តប់ចំណែក២៤,៣ភាគរយ នៃផលទុនជាតិសរុប (GDP) ខណៈរដ្ឋធានីប៉ារីស បានគ្របដណ្តប់ចំណែក៣១,៣ភាគរយនៃ GDP នៅក្នុងប្រទេសបារាំង។

ចំណែក ទីក្រុងឡុងដ៍គ្របដណ្តប់ ចំណែក២៣,១ភាគរយនៃ GDP របស់ចក្រភពអង់គ្លេស ខណៈទីក្រុងរ៉ូមគ្របដណ្តប់ចំណែក១០,៩ភាគរយ នៅក្នុងប្រទេសអ៊ីតាលី ហើយទីក្រុងប៊ែរឡាំង គ្របដណ្តប់ចំណែក៤,៦ភាគរយ នៅក្នុងប្រទេសអាល្លឺម៉ង់៕ប្រភព: Korea Times៕

Indonesian government asks Apple and Google to shut down China’s Temu platform

0

Indonesia has asked Alphabet’s (GOOGL.O), opens new tab Google and Apple (AAPL.O), opens new tab to block Chinese fast fashion e-commerce firm Temu in their application stores in the country so it cannot be downloaded, a minister said on Friday.

The move was intended to pre-emptively protect the country’s small and medium-sized businesses against cheap products being offered by PDD Holdings’ (PDD.O), opens new tab Temu, communications minister Budi Arie Setiadi told Reuters, even though authorities have not found any transactions yet by its residents on the platform.

Temu’s rapid growth has triggered scrutiny over its low-cost business model of sending parcels to customers from China by several countries.

Temu’s business model, which connects consumers directly with factories in China in order to significantly reduce prices, is “unhealthy competition,” Budi said.

“We’re not here to protect e-commerce, but we protect small and medium enterprises. There are millions we must protect,” the minister said.

Jakarta will also block any investment by Temu in local e-commerce if it makes such a move, Budi said, adding he has not heard of any such plan.

Budi also said the government plans to request a similar block for Chinese shopping service Shein.
Temu, Apple and Google did not respond to requests to comment.

Shein said they do not have operations in Indonesia, a company spokeperson said.
Indonesia forced China’s ByteDance social media platform TikTok to close its e-commerce service in the country last year to protect local merchants and users’ data.

Source: Reuters

Costumer firstផ្តោតលើសេវាកម្មចម្រុះទាក់ទងនឹង វិស័យសំណង់

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ដោយមើលឃើញកង្វះខាត លើសេវាកម្មទាក់​ទងនឹងវិស័យសំណង់ សហគ្រិនមួយក្រុមបានរួមគ្នា បង្កើតនូវក្រុមហ៊ុនផ្តល់សេវាកម្មចម្រុះ ទាក់ទងនឹងវិស័យសំណង់ និងទឹកស្អាត។

Costumer First ជាក្រុមហ៊ុនអន្តរការី ដែលផ្តល់សេវាកម្មប្រឹក្សា ការសាងសង់សំណង់ ការដេគ័រ ការសំអាតផ្ទះ និងអាគារតូចធំ សេវាកម្មទាក់ទងនឹងចម្រោះទឹកស្អាត ការបាញ់ទឹកបែបព្រិលនៅក្នុងអាគារតូច ធំនានា ដើម្បីឲ្យបរិយាកាសក្នុងអាគារ មានភាពត្រជាក់ស្រស់ស្រាយ ពិសេសក្រុមហ៊ុនក៏ផ្តល់សេវាកម្មទាក់ទង នឹងការបំពាក់ជណ្តើរយន្ត ដែលមានកម្រិតស្តង់ដាអន្តរជាតិផងដែរ។

លោកយិន លាងគង់សហស្ថាបនិក​និងជានាយកប្រតិបត្តិក្រុមហ៊ុនCustomer First បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការកំណត់នូវគុណភាព ការទទួលខុសត្រូវ ការកំណត់ពេលវេលាជាក់លាក់ និងក្រមសីលធ៌មការងារ ជាអាទិភាពទី១របស់ក្រុមហ៊ុន ព្រោះទំនុកចិត្ត និងក្រមសីលធ៌ម ជាស្នូលនៃសេវាកម្មរបស់យើង ដែលផ្តល់ជូនអ្នកអភិវឌ្ឍន៍នានា ប្រកបដោយស្តង់ដាអន្តរជាតិ។

លោកបន្តថា “យើងរីករាយ ក្នុងការសហការជាមួយអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ ក្នុងការនាំសេវាកម្មរបស់យើងផ្តល់ជូនជាមួយនឹងបទដ្ឋានការងារជំនាញ ភាពប៉ិនប្រសព្វ សន្សំសំចៃ និងគោរពតាមបទដ្ឋានអន្តរជាតិ”។ លោកបន្ថែមថា “គុណតម្លៃនៃCostumer Firstផ្តោតលើគុណភាពការងារ ការទទួលខុសត្រូវដល់អ្នកអភិវឌ្ឍន៍នានា និងអតិថិជនដែលសាងសង់ ឬមានតម្រូវការសេវាកម្មខាងលើទាំងតូច និងធំ”។

លោកយិន លាងគង់បានបន្តថា សេវាកម្មដែលក្រុមហ៊ុនរបស់យើងផ្តល់ជូន មិនផ្តោតតែនៅរាជធានីភ្នំពេញនោះទេ តែផ្តោតលើគោលដៅ២៥រាជធានី ខេត្ត ដែលអ្នកត្រូវការសេវាកម្មសាងសង់ ដេគ័រ ចម្រោះទឹកស្អាត ជណ្តើរយន្ត សេវាកម្មបាញ់ទឹកក្នុងអាគារ ការងារទាក់ទងនឹងMEP និងសេវាកម្មចម្រុះជាច្រើនទៀត។

អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមានចំណាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ និងបណ្តាញតេឡេក្រា​ម086 48 55 66, 078 959 567៕

វិបត្តិទីផ្សារលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលី កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអូស្ត្រាលី ពុំមែនជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលកំពុងប្រឈមមុខនឹងវិបត្តិលំនៅដ្ឋាននោះទេ។ ជាក់ស្ដែងប្រទេសចិន ក៏កំពុងបន្តជាប់ផុងនៅក្នុងវិបត្តិមួយនេះដូចគ្នា ដោយរកច្រកចេញមិនឃើញ។

នៅចុងឆ្នាំមុន ធនាគារNomura បានប៉ាន់ប្រមាណថា ចំនួនលំនៅដ្ឋាននៅប្រទេសចិន ដែលត្រូវបានលក់ចេញមុន ប៉ុន្តែមិនទាន់បានសាងសង់បញ្ចប់រួចរាល់(Pre-sold home) មានចំនួន២០លានយូនីត។

ទោះជាយ៉ាងណា វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីមានសភាពធ្ងន់ធ្ងរជាងគេបំផុត ក្នុងចំណោមបណ្តាប្រទេសដែ​លមានសេដ្ឋកិច្ចជឿនលឿននៅតំបន់អាស៊ី។

ជាមួយគ្នានេះ កង្វះខាតលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាចំណុចស្នូល នៃវិបត្តិលំនៅដ្ឋាននៅតំបន់អាស៊ី។ បណ្តាវិនិយោគិន និងអ្នកអភិវឌ្ឍន៍សកល អាចជួយបង្កើនការផ្គត់ផ្គង់។ ប៉ុន្តែ ពួកគេមិនអាចដោះស្រាយដើមហេតុ នៃវិបត្តិនេះបានទេ។

កន្លងមក ប្រទេសអូស្ត្រាលី តែងទទួលបានអត្ថប្រយោជន៍ពីភាពទាក់ទាញរបស់ខ្លួន ជាគោលដៅវិនិយោគដ៏មានសក្តានុពល។ យ៉ាង​ណា​មិញ អ្នកនយោបាយអូស្ត្រាលី ​ត្រូវ​ធ្វើ​កិច្ចការជាច្រើន​ទៀត ​ដើម្បី​ដោះស្រាយ​វិបត្តិ​លំនៅដ្ឋាន។ នេះបើយោងតាមលោក Nicholas Spiro ដៃគូនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Lauressa Advisory។

ការបរាជ័យរបស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសអូស្ត្រាលី និងបណ្តារដ្ឋនីមួយៗ ក្នុងការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាកត្តាជំរុញឱ្យមានវិបត្តិលំនៅដ្ឋាន។ ជាពិសេស ការកើនឡើងនៃលំហូរជនចំណាកស្រុក ពីបរទេស បានធ្វើឱ្យតម្លៃជួលកាន់តែកើនឡើង និងបានបង្កើតឱកាសវិនិយោគសម្រាប់អ្នកវិនិយោគធំៗ ជាពិសេសអ្នកទិញនៅតំបន់អាស៊ី។

ទន្ទឹមនឹងនោះ អ្នកអភិវឌ្ឍន៍សិង្ហបុរីមួយចំនួន បានឈានជើងចូល ទៅក្នុងទីផ្សារអគារស្នាក់នៅរបស់និស្សិត នៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន ខណៈសាកលវិទ្យាល័យនៅទីក្រុងទាំង២ ជាមេដែកស្រូបទាញនិស្សិតជាច្រើនមកពីតំបន់អាស៊ី។ អតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងវិស័យនេះបានជំរុញកំណើនតម្លៃជួលដ៏រឹងមាំ និងអត្រាគ្របដណ្តប់ការប្រើប្រាស់ដ៏ខ្ពស់៕ប្រភព: SCMP៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្កើតក្លឹបពាណិជ្ជករ ស្វាយរៀងនៅភ្នំពេញ

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ ក្នុងគោលដៅបង្កើតសកម្មភាពពាណិជ្ជកម្ម និងជួយដល់អ្នកមានស្រុកកំណើតនៅ ខេត្តស្វាយរៀង លោកឧក​ញ៉ាបណ្ឌិតគីម ហ៊ាងបានបង្កើតក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ(Svay Rieng Business Club in Phnom Penh)។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គ​មរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ តុលាថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជាមិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។

លោកបន្តថា ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និងកំពុងមានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្វើអោយអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួន នៅភ្នំពេ​ញ បានរីកចំរើនថែមមួយកំរិតទៀត ពិសេសបានឱកាសចូលរួមដល់ការរីកចំរើននៅខេត្តស្វាយរៀង ដែលជាស្រុកកំណើត។

តើអ្នកចង់ចូលរួមត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ដើម្បីចូលរួមជាមួយក្លឹបពាណិ​ជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) លោកអ្នកត្រូវតែជាអ្នកកើត នៅក្នុងខេត្តស្វាយរៀង និងកំពុងមានមុខរបរស្របច្បាប់ណាមួយនៅភ្នំពេញ។

សូមទាក់ទងលោក ឆេង ចាន់ទី 076 334 5555 និងលោក ម៉ៃ គុណមករា 017 29 62 63៕

ជនជាតិអាមេរិក៥រូបជាប់ឈ្មោះជាមហាសេដ្ឋី ដែលសម្រេចបានកំណើនទ្រព្យសម្បត្តិបន្ថែមច្រើនជាងគេលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតមកទល់ពេលនេះ កំពូលមហាសេដ្ឋីទាំង៥រូប ដែលទទួលបានកំណើនទ្រព្យសម្បត្តិ ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ជាសហគ្រិនជនជាតិអាមេរិក ដែលប្រកបមុខជំនួញខ្នាតយក្សនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

ប្រសិនបើបូកបញ្ចូលគ្នា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង៥រូប បានកើនឡើងបន្ថែមទៀត ដល់ទឹកប្រាក់ចំនួន២៩០ពាន់លានដុល្លារអាមេរិក នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ទទួលបានចំណាត់ថ្នាក់លេខ១ បើគិតពីកំណើនទ្រព្យសម្បត្តិបន្ថែម ចំនួន៨០,៦ពាន់លានដុល្លាររបស់លោក នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា និងជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក បើគិតពីទំហំទ្រព្យសម្បត្តិសរុបរបស់លោកចំនួន២០៩ពាន់លានដុល្លារ។

ភាគហ៊ុន Meta បានហក់ឡើងថ្លៃចំនួន៧០ភាគរយ គិតត្រឹមថ្ងៃទី១២ ខែតុលា ខណៈការវិនិយោគរបស់លោក Zuckerberg ទៅលើបច្ចេកវិទ្យា Metaverse បានផ្តល់ផលត្រឡប់មកវិញ។

លោក Jensen Huang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការទទួលបានកំណើន ទ្រព្យសម្បត្តិចំនួន៧៣,៨ពាន់លានដុល្លារបន្ថែមពីលើទ្រព្យសម្បត្តិ ដែលមានស្រាប់កន្លងមក។ បច្ចុប្បន្ន លោកជាមហាសេដ្ឋីធំបំផុតទី១១ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ សរុបចំនួន១១៨ពាន់លានដុល្លារ។

លោក Larry Ellison ប្រធានប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Oracle បានទទួលកំណើនទ្រព្យសម្បត្តិ របស់ចំនួន៦២,៥ពាន់លានដុល្លារនៅឆ្នាំនេះ។ បច្ចុប្បន្ន លោកជាមហាសេដ្ឋីធំបំផុតលំដាប់ទី៥ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន១៨៥ពាន់លានដុល្លារ។

ជាមួយគ្នានេះ លោក Michael Dell នាយកប្រតិបត្តិក្រុមហ៊ុនផលិតកុំព្យូទ័រ Dell Technologies បានទទួលកំណើនទ្រព្យសម្បត្តិចំនួន៣៨,២ពាន់លានដុល្លារ នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានកើនឡើងបន្ថែមចំនួន៣៤,៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ៕ប្រភព: Vnexpress៕

ទីផ្សារអាផាតម៉ិននៅទីក្រុងហូជីមិញដាំក្បាលចុះនៅក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាផាតម៉ិនចំនួន១.៩១៥យូនីត នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានលក់ចេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ តួលេខនេះបង្ហាញពីការធ្លាក់ចុះ ចំនួន១៦ភាគរយបើធៀបនឹងត្រីមាសទីពីរ។

ក្នុងចំណោមនោះ អាផាតម៉ិនដែលមានតម្លៃពី៣ពាន់លានដុងទៅ៥ពាន់លានដុង (ប្រមាណ១២១.០០០ទៅ២០២.០០០ដុល្លារអាមេរិក) គ្របដណ្តប់ចំនួន៦៦% នៃប្រតិបត្តិការលក់សរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam។

ការដាំក្បាលចុះនៃតម្រូវការ បានបណ្តាលឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន ដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយ ឬគោ​លនយោបាយទូទាត់ងាយស្រួល ​ដើម្បីទាក់ទាញអ្នកទិញ។

ជាក់ស្ដែង អ្នក​ទិញ​ត្រូវ​បង់​ប្រាក់​កក់មុន ត្រឹម​តែ១៥ភាគរយ ក្នុងការទិញអាផាតម៉ិន នៅ​គម្រោង​ចំនួន​២ ស្ថិតក្នុង​សង្កាត់ Tan Phu នៃទីក្រុងហូជីមិញ។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃអាផាតម៉ិនគិតជាមធ្យម ក៏បានធ្លាក់ចុះផងដែរធៀបនឹងត្រីមាសទី២។

តួយ៉ាង ការផ្គត់ផ្គង់អាផាតម៉ិន មានចំនួន៤.៨៧១យូនីត ធ្លាក់ចុះ១៣% ខណៈតម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងហូជីមិញបានធ្លាក់ចុះ១២% មកនៅត្រឹម៦៨លានដុង ក្នុងមួយម៉ែត្រការ៉េ។

លោកស្រី Giang Huynh ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Savills បានលើកឡើងថា តម្លៃអាផាតម៉ិនជាមធ្យមបានធ្លាក់ចុះ ដោយសារតែការដាំក្បាលចុះ យ៉ាងគំហុកនៃការផ្គត់ផ្គង់អាផាតម៉ិនប្រណីត ដែលមានតម្លៃចាប់ពី៥ពាន់លានដុងឡើងទៅ។

ក្នុងនោះ ចំនួនអាផាតម៉ិន ដែលមានតម្លៃទាបក្រោម៣ពាន់លានដុង បានគ្របដណ្តប់ចំណែក៣៨ភាគរយ នៃការផ្គត់ផ្គង់អាផាតម៉ិនសរុប ទៅក្នុងទីក្រុងហូជីមិញនៅត្រីមាសទី៣ ខណៈចំនួនអាផាតម៉ិន ដែលមានតម្លៃមធ្យមបានគ្របដណ្តប់ចំណែក៦០ភាគរយនៃការផ្គត់ផ្គង់សរុប។

ក្រុមហ៊ុន Savills បានព្យាករណ៍ថា អាផាតម៉ិនថ្មីចំនួន៦៧០០យូនីត នឹងត្រូវបានផ្គត់ផ្គង់បន្ថែមទៀត នៅក្នុងត្រីមាសទី៤ចុងក្រោយ ឆ្នាំនេះ ហើយការផ្គត់ផ្គង់ភាគច្រើនជាអាផាតម៉ិនប្រណីត និងអាផាតម៉ិនមានតម្លៃមធ្យម៕ប្រភព: Vnexpress៕

HCMC new apartment sales plunge 16% in Q3

0

In HCMC, 1,915 apartments were sold in the primary market in the third quarter, down 16% from the second, according to a report by property consultancy Savills Vietnam.

The absorption rate was 39% in the third quarter, a two-percentage-point decrease from the second, it said in its market report for the quarter.

Mid-priced apartments costing VND3-5 billion (US$121,000-202,000) accounted for 66% of the transactions.

The low demand has caused many property developers to offer promotions or favorable payment policies to attract buyers.

At two projects in Tan Phu District, buyers only need to make a down payment of 15% to move into their apartment.

Savills said the supply and average price also decreased from the previous quarter.
Supply amounted to 4,871 units, down 13% while the average price was down 12% to VND68 million per square meter.

Giang Huynh, head of research at Savills, said the average price fell due to a massive drop in high-end supply priced at above VND5 billion to just 2% of the primary market.

Low-priced units under VND3 billion accounted for 38% of the supply, and mid-priced ones made up 60%.
Savills forecast 6,700 new apartments.

Source: Vnexpress

តើផ្លូវជាតិលេខ៥ ជាខ្សែផ្លូវអាស៊ានហាយវ៉េលេខ១តភ្ជាប់តំបន់មានសារៈសំខាន់បែបណា?

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។

ផ្លូវជាតិនេះមានប្រវែងសរុប៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលគ្រោងចំណាយទឹកប្រាក់សាងសង់ និងស្តារឡើងវិញប្រមាណ៥០០លានដដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសប្បទានពីប្រទេសជប៉ុន។

យោងតាមផេករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូ​នបានឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។

លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ផ្លូវជាតិនេះ ស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ត្បូង ត្បូង ដែលតភ្ជាប់រវាងប្រទេសចំនួន៣ គឺប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម ដែលនាពេលអនាគត ផ្លូវដ៏សំខាន់មួយនេះ នឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ បាវិត៕