វិភាគ: តើសង្គ្រាមជាតិសាសន៍រវាងអុីស្រាអែល និងប៉ាឡេស្ទីន នឹងមានថ្ងៃឈានដល់ទី បញ្ចប់ដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអុីស្រាអែលមានភាពឯកោកាន់តែខ្លាំងឡើង បន្ទាប់ពីសម្រេចលើកទ័ពវាយលុកចូលទៅកាន់តំបន់ហ្កាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់ ដោយបង្កឱ្យមានការសម្លាប់រង្គាលលើជនស្លូតត្រង់ប៉ាឡេស្ទីន។

ការប្រព្រឹត្តិអំពើហឹង្សាហួសហេតុរបស់អុីស្រាអែលលើប្រជាជនប៉ាឡេស្ទីន បានធ្វើឱ្យការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះអុីស្រាអែលថយចុះ បើទោះបីជាមានការគាំទ្រយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិកយ៉ាងណាក្តី។

ជម្លោះនេះបានធ្វើឱ្យសេដ្ឋកិច្ច​របស់​ប្រទេស​អុីស្រាអែល​ដាំក្បាលចុះ ខណៈកំពង់ផែ Eilat បាន​ដាក់​ពាក្យ​ក្ស័យធន។វិស័យកសិកម្ម​របស់​អុីស្រាអែលស្ថិតនៅ​ទ្រឹង ហើយ​ឧស្សាហកម្ម​ទេសចរណ៍​របស់​អុីស្រាអែលក៏​រងផលប៉ះពាល់ផងដែរ។

ជំនួសឱ្យការប្រកាសបទឈប់បាញ់ចំពោះការវាយលុកនៅតំបន់ហ្គាហ្សា អុីស្រាអែលបែរជាបានចាប់ផ្តើមប្រតិបត្តិការវាយលុកមួយផ្សេងទៀត ដែលលើកនេះភាពតានតឹងបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសលីបង់ប្រឆាំងនឹងក្រុមហេសបូឡា។

ខាងក្រោមនេះជាការវិភាគរបស់ស្ថាប័នសារពត៌មានអារ៉ាប់ដ៏ល្បីល្បាញ Al Jazeera លើទិដ្ឋភាពបច្ចុប្បន្ន និងអនាគតនៃជម្លោះនៅតំបន់មជ្ឈឹមបូព៌ា:

ជម្លោះ​ដ៏​ក្តៅគគុករវាងអុីស្រាអែល និងក្រុមហេបូឡា ដែលអាចផ្ទុះទៅជា​សង្គ្រាម​ទ្រង់ទ្រាយធំទូទាំងតំបន់ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ និង​កម្លាំងយោធា​របស់​អុីស្រាអែលធ្លាក់​ចុះ ហើយការលើកឡើងថា ក្រុមហេសបូឡា អាចត្រូវបានកម្ចាត់ចោលទាំងស្រុងជាការគិតបែបឆោតល្ងង់។ ប៉ុន្តែផ្ទុយទៅវិញ ការរងទុក្ខវេទនារបស់ប្រជាជនលីបង់ និងការបំផ្លិចបំផ្លាញផ្នែកជាច្រើននៃប្រទេសលីបង់ជាលទ្ធផលផ្ទាល់ជាក់ស្ដែង។

ជាឧទាហរណ៍ស្រាប់កាលពីឆ្នាំ២០០៦ ការធានាឱ្យក្រុមរបស់ខ្លួនបន្តរស់រានមានជីវិតជាអាទិភាពចម្បង ដែលក្រុមហេបូឡាបានប្រកាន់យកនៅពេលនោះដើម្បីប្រកាសជ័យជម្នះ។ ចំណែក បច្ចុប្បន្ន ខណៈកងទ័ពអុីស្រាអែលកំពុងស្ថិតនៅក្នុងទឹកដីលីបង់ ក្រុមហេបូឡានឹងបន្តបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលស្រោចលើទឹកដីអុីស្រាអែល ដើម្បីជាការសងសឹកគ្នាទៅវិញទៅមក។

ការធ្វើសង្គ្រាមតាមរយៈយុទ្ធសាស្ត្រ“យកគ្នាតិចប្រឆាំងគ្នាច្រើន”និងការណ៍ ដែលប្រទេសតូចមួយបានប្រយុទ្ធនឹងអ្នកឈ្លានពានជាច្រើននៅក្នុងរយៈពេលខ្លី និងការធ្វើសង្រ្គាមដ៏មុតស្រួចដែលបានធ្វើឱ្យសត្រូវរបស់ខ្លួនចាញ់ ជាការយល់ឃើញរបស់អុីស្រាអែលអំពីប្រវត្តិសាស្រ្តរបស់ខ្លួន។

ទោះជាយ៉ាងណា ជ័យជំនះអាចបង្កប់ទៅដោយគ្រោះថ្នាក់ ជាពិសេសនៅពេលដែលកងទ័ពអុីស្រាអែលមានមោទនភាពជ្រុល ឬមានអំណួតហួសហេតុលើខ្លួនឯង។ការប្រើប្រាស់កម្លាំងយោធាមិនបានត្រឹមត្រូវ និងបញ្ហានយោបាយជាមូលដ្ឋានបានអូសទាញប្រទេសអុីស្រាអែលមួយជំហានម្តងៗចូលទៅក្នុងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន។

លោក Abraham Maslow អ្នកជំនាញចិត្តសាស្រ្តជនជាតិអាមេរិក ធ្លាប់បានលើកឡើងជាសុភាសិតមួយឃ្លាថា “ប្រសិនបើឧបករណ៍តែមួយគត់ ដែលអ្នកមាន ជាញញួរ នោះអ្នកមើលឃើញរាល់បញ្ហាទាំងអស់គ្រាន់តែជាដែកគោលមួយដើមតែប៉ុណ្ណោះ”។

អុីស្រាអែលបានក្លាយទៅជាប្រទេសស្តាំនិយមជ្រុល ជាពិសេសយុវជនអុីស្រាអែល កាន់តែគ្មានការអត់ឱនចំពោះជនជាតិប៉ាឡេស្ទីន។ ភាពទន់ខ្សោយនៃប្រព័ន្ធនយោបាយដែលពឹងផ្អែកលើរដ្ឋាភិបាលចម្រុះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយគណបក្សនយោបាយជ្រុលនិយម និងបានភ្ជាប់មកជាមួយនូវថ្នាក់ដឹកនាំ ដែលពឹងផ្អែកលើការធ្វើសង្គ្រាមជាឧបករណ៍ ដើម្បីបន្តកាន់អំណាច និងបន្តជីវិតនយោបាយ។

ជា​លទ្ធផល ការ​គិត​ជា​ក្រុម​​នឹង​ក្លាយ​ជា​មហន្តរាយ​សម្រាប់​អុីស្រាអែល និង​សម្រាប់​បណ្តាប្រទេស​ជិត​ខាងរបស់ខ្លួន។

ក្រុមសត្រូវរបស់អុីស្រាអែលបានដឹងច្បាស់ជាងនរណាៗទាំងអស់ ដោយពួកគេបានធ្វើការវាយឆ្មក់ ព្រមទាំងបាញ់គ្រាប់រ៉ុក្កែត ការពួនក្នុងផ្លូវរូងក្រោមដី និងការធ្វើសង្គ្រាមដោយសន្សឹមៗដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់អុីស្រាអែល។ យុទ្ធសាស្ដ្រទាំងនេះ កំពុងធ្វើឱ្យអុីស្រាអែលស្រុតចុះបន្តិចម្តងៗ ហើយសម្ព័ន្ធមិត្តរបស់អុីស្រាអែលវិញកាន់តែមានការខកចិត្ត ក្រោយមើលឃើញការរងទុក្ខវេទនារបស់ជនសុីវិលស្លូតត្រង់។

ដោយ​សារគ្មាន​សញ្ញា​នៃ​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​នៅ​ឡើយ​ ដូច្នេះ ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​នៃ​ទំនាក់ទំនង​រវាងអុីស្រាអែល​ជាមួយ​បណ្តារដ្ឋ​អារ៉ាប់​ក្នុង​តំបន់​ត្រូវ​បាន​គេ​ផាត់ចោល​មួយឡែក។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋ​អាមេរិក​ដើម្បី​នាំ​អុីស្រាអែល​ចូល​ទៅ​ក្នុង​សហគមន៍​ការទូត​ក្នុង​តំបន់​បានរលាយបាត់យ៉ាង​ឆាប់​រហ័ស។

បណ្តារដ្ឋអារ៉ាប់បានរិះគន់ចំពោះបញ្ហាអមនុស្សធម៌នៃសង្គ្រាមនៅតំបន់ហ្គាហ្សា និងគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់។ គ្រោះថ្នាក់នេះបានរីកសាយធំ ដោយសារការវាយលុករបស់អុីស្រាអែលទៅកាន់ភាគខាងត្បូងប្រទេសលីបង់។

យ៉ាងណាមិញ សហរដ្ឋអាមេរិក​កំពុង​បន្ទាប​ឥទ្ធិពល​អំណាច និង​វត្តមាន​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ ដើម្បីផ្តល់គាំទ្រ​ទាំង​ស្រុង​ចំពោះ​អុីស្រាអែល ទោះ​បី​ជា​អុីស្រាអែលបានប្រព្រឹត្ត​ខុសយ៉ាងណាក្តី។

ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ (UN)មិនត្រូវបានគេអើពើ ឬខ្វាយខ្វល់ឡើយ ហើយសំឡេងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក៏មិនត្រូវបានយកចិត្តទុកដាក់ ដោយសារអំណាចនៃសិទ្ធិវេតូ(Veto) របស់ទីក្រុងវ៉ាសុីនតោន ហើយការធ្វើបែបនេះបាននាំឱ្យគោលការណ៍កុងសង់ស៊ីសរបស់ស្ថាប័ន UN ដើរថយក្រោយ។

ក្រុមអ្នកវិភាគបានចោទជាសំណួរឡើងថា តើជម្លោះនេះនឹងបញ្ចប់នៅឯណា? ចុះតើជម្លោះនឹងបញ្ចប់ដោយរបៀបណា? តើ​ជម្លោះនឹង​ចប់​ទេ? ខណៈ​សត្រូវ​របស់​អុីស្រាអែល​ទំនងជាមិនអាច​ត្រូវ​បាន​កម្ចាត់​ចោលអស់​ទាំងស្រុងនោះទេ ហើយ​ក្តី​សង្ឃឹម​សម្រាប់​សន្តិភាពមានតិច​តួច​ណាស់។ សង្គ្រាម​​នឹង​អូសបន្លាយ​ជា​រៀង​រហូត ដោយ​ផ្តល់​នូវភាព​សោកសៅ​ជំនួស​មកវិញ។

មនោគមវិជ្ជាជ្រុលនិយមបានរីកសាយនៅក្នុងប្រទេសអុីស្រាអែល ខណអុីស្រាអែលជឿជាក់ថា ពេលវេលារបស់ពួកគេបានមកដល់ហើយ ដែលជាឱកាសប្រវត្តិសាស្ត្រដើម្បីកម្ចាត់ប៉ាឡេស្ទីនចោលនាពេលនេះ៕ប្រភព: Al Jazeera ៕

North-south high-speed railway to span 13-27 km on Hanoi, HCMC outskirts

0

The north-south high-speed railway project is set for significant expansion, with 27 kilometers planned to pass through Hanoi and 13 kilometers through Ho Chi Minh City.

According to a consultancy consortium of Vietnamese firms TEDI, TRICC, and TEDIS, the high-speed railway will begin at Ngoc Hoi Station in Thanh Tri District, Hanoi.

From there, the route will follow a designated corridor through Thuong Tin District, bypassing the Dong Van industrial zone in Duy Tien District of the neighboring Ha Nam Province, before crossing National Highway 1 to reach the province’s Phu Ly City.

Ngoc Hoi Station will serve as a major transportation hub, featuring passenger and freight stations along with a depot for train storage and maintenance.

Hanoi plans to allocate around 250 hectares for this station, which will integrate three urban rail lines and four national rail lines, ensuring efficient transportation for high-speed rail passengers.

By 2050, the station is expected to handle a daily passenger load of 170,000, with approximately 46,000 (27%) traveling to the city center and the remaining 124,000 (73%) traveling to other districts and provinces.
In Ho Chi Minh City, the railway will span 13 kilometers, entering the city after crossing the Dong Nai River.

The line will pass through intersections with Ring Road No. 3, Ring Road No. 2 and a couple streets before reaching Thu Thiem Station in Thu Duc City.

Thu Thiem Station will cover 17.2 hectares, with HCMC allocating a total of 77.7 hectares for the station and a nearby depot located near the intersection of the Long Thanh – Dau Giay Expressway between HCMC and Dong Nai, and Ring Road No. 3.

By 2050, Thu Thiem Station is expected to handle 137,000 passengers daily, with 41,000 (30%) traveling to the city center and the remaining 96,000 (70%) heading to other districts and provinces. The station will be connected to the city via the planned metro line No. 6, which will help gather and distribute passengers.

Source: Vnexpress

World Bank lowers growth forecast for Cambodia to 5.3 pct this year

0

The World Bank on Tuesday lowered its 2024 economic growth forecast for Cambodia to 5.3 percent from its April prediction of 5.8 percent.
The Southeast Asian country’s growth traditionally relies on garment export, tourism, agriculture, as well as construction and real estate.

In its East Asia and Pacific Economic Update, the World Bank said Cambodia’s goods export growth is positive this year, as tourist arrivals return to pre-pandemic numbers.
Construction and real estate activities remain subdued.

“Cambodia is experiencing a strong deceleration in credit growth and deteriorating asset quality, much of which is related to the real estate sector,” the report said.
The report added that non-performing loans reached a record high of 5.3 percent in 2023, up from 1.9 percent in 2021.

“This increase is attributed to the phasing out of pandemic-related forbearance measures, higher interest rates, elevated debt levels, and slower economic
recovery,” it said.

Additionally, credit growth slowed to 3.9 percent in 2023, the lowest in two decades, with a high concentration of credit to real estate-related exposures, 32.5 percent of the banking sector’s loan portfolio, the report said.

Hoe Ee Khor, chief economist of the ASEAN+3 Macroeconomic Research Office, said the construction sector may experience a slower recovery pace, with growth potentially falling short of pre-pandemic levels due to the prolonged real estate downturn.

“The boost in infrastructure investment will partially offset the weakness in the real estate sector,” he told Xinhua in a recent email.

Source: Xinhua

CPN optimistic on office rental outlook

0

SET-listed Central Pattana (CPN) is aiming for annual growth of more than 10% in the office rental business over a five-year period, following the completion of Central Park Offices at the Dusit Central Park mixed-use project next year.

Naparat Sriwanvit, chief finance, accounting and risk management officer, said the new office project, located on the corner of Rama IV and Silom roads, will continue the company’s vision of retail-led mixed- use project development.

“Office buildings that connect to shopping centres create a robust ecosystem that fulfils the lifestyle needs of users,” she said. “Retail components can help boost office occupancy. At our CentralWorld Offices, the occupancy rate has reached 95%.”

Scheduled to open in the second quarter of 2025, Central Park Offices, in which CPN holds a 100% stake, will feature a 43-storey tower with a total lettable area of 60,000 square metres of Grade A office space.

It is one of the components of Dusit Central Park, a luxury mixed-use project worth 46 billion baht located on a 23-rai plot which includes Dusit Thani Hotel, which is set to open in the third quarter of this year.

There are also 399 units of super luxury residences at Dusit Residences and the eight-storey Central Park retail tower. These two components will also be ready next year.

CPN holds a 30% stake in the hotel and residential project, and an 85% stake in the retail project, with the remainder held by Dusit Thani Plc.

Source: Bangkok Post

អគារការិយាល័យយ៉ាងតិច១,៦លានម៉ែត្រការ៉េនឹងចាក់បញ្ចូលក្នុងទីផ្សារក្រុងបាងកក ក្នុងរយៈពេល៣ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល៣ឆ្នាំខាងមុខ អគារការិយាល័យយ៉ាងតិចចំនួន១,៦លានម៉ែត្រការ៉េនៅរាជធានីបាងកករបស់ប្រទេសថៃនឹងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងចាក់បញ្ចូលទៅក្នុងទីផ្សារ។

ការផ្គត់ផ្គង់ការិយាល័យគិតជាផ្ទៃក្រឡាទាំងនេះ រាប់បញ្ចូលទាំងអគារការិយាល័យនៅក្នុងគម្រោងប្រើប្រាស់ចម្រុះ One Bangkok ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Fraser Property Limited។

បច្ចុប្បន្ន ការជួលការិយាល័យកម្រិត A+ ប្រចាំខែនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងបាងកកមានតម្លៃជាមធ្យមចំនួន៣១,៨៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ចំណែក ការជួលការិយាល័យកម្រិត A មានតម្លៃជាមធ្យមចំនួន២៥,៩៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈការជួលការិយាល័យកម្រិត B នៅក្នុងតំបន់ CBD ដូចគ្នាមានតម្លៃជាមធ្យមចំនួន២០,៤៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand និងក្រុមហ៊ុន CBRE Thailand បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងបាងកកបានកើនឡើងដល់៩,៦១លានម៉ែត្រការ៉េគិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២៤។

អត្រាគ្របដណ្តប់ការជួលការិយាល័យសរុបជាមធ្យមទូទាំងរាជធានីបាងកកក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះបានស្ថិតក្នុងរង្វង់៨២,២ភាគរយ ធ្លាក់ចុះ២,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ១,៣% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

តម្រូវការការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) កំពុងត្រូវបានជំរុញដោយវិស័យដែលកំពុងរីកចម្រើនដូចជារថយន្តអគ្គិសនី ឱសថ និងក្រុមហ៊ុនបច្ចេកវិទ្យា ទោះបីជាឧស្សាហកម្មមួយចំនួនដូចជា រថយន្តម៉ាស៊ីនចំហេះខាងក្នុង និងផលិតផលថែរក្សាសម្ផស្សកំពុងធ្លាក់ចុះយ៉ាងណាក្តី។

ជាមួយគ្នានេះ ការធ្វើទំនើបកម្មអគារដូចជា ការបំពាក់បច្ចេកវិទ្យាដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួល ប្រព័ន្ធគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព លក្ខណៈពិសេសដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អ្នកជួល ការកែលម្អបទពិសោធន៍នៅកន្លែងធ្វើការនឹងធ្វើឱ្យតម្រូវការបន្តកើនឡើង និងមានតម្លៃដ៏ប្រកួតប្រជែង៕ប្រភព: Bangkok Post៕


ដំណឹងល្អ: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងបើក​ជើង​ហោះហើរ​ត្រង់មក​កាន់កម្ពុជា​ចាប់​ពីឆ្នាំ​២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់ប្រទេសឥណ្ឌា IndiGo គ្រោងនឹងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០២៥ខាងមុខ។

លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ IndiGo គ្រោងនឹងបើកផ្លូវហោះហើរត្រង់ចំនួន២តភ្ជាប់រវាងប្រទេសឥណ្ឌា និងកម្ពុជា។

ផ្លូវ​ហោះហើរទីមួយ​នឹង​តភ្ជាប់​ទីក្រុងញូវដេលី(New Delhi) រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា​មកកាន់​រាជធានី​ភ្នំពេញ។ចំណែក ផ្លូវហោះហើរទីពីរនឹងតភ្ជាប់រវាងទីក្រុងកុលកាតា (Kolkata) ដែលជាទីក្រុងធំបំផុតទី៣របស់ឥណ្ឌាមកកាន់ខេត្តសៀមរាប។

កន្លងទៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានសម្រេចផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុន IndiGo រួចមកហើយ ខណៈក្រុមហ៊ុនអាកាសចរណ៍នេះកំពុងរង់ចាំពេលវេលាច្បាស់លាស់នៃការបើកដំណើរការជើងហោះហើរពិតប្រាកដ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានអះអាងថា កាលពីដំបូងឡើយ ក្រុមហ៊ុន IndiGo គ្រោងនឹងតភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការបើកជើងហោះហើរអាចនឹងត្រូវបានពន្យារពេលដល់ដើមឆ្នាំ២០២៥។

លោកជឿជាក់ថា“ការដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង២ ដូចជាការកាត់បន្ថយចម្ងាយធ្វើដំណើរ និងថ្លៃចំណាយ ជាពិសេស ស្របពេលដែលភាគីទាំងពីរមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព”។

កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌាចំនួន៤ដងក្នុងមួយសប្តាហ៍។

ក្រុមអ្នកជំនាញទេសចរណ៍មើលឃើញថា ការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាឱកាសមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាមកកាន់កម្ពុជា។

យោងតាមតួលេខពីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរណ៍ឥណ្ឌាប្រមាណ៦.០០០នាក់បានធ្វើដំណើរចូលមកទស្សនាកម្ពុជាក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ៕ប្រភព: The Star៕

តើសំបុត្ររថភ្លើងល្បឿនលឿននៅប្រទេសចិន ជប៉ុន វៀតណាម និងឥណ្ឌូនេស៊ី មានតម្លៃខុសគ្នាកម្រិតណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលក់សំបុត្រធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនរបស់ប្រទេសវៀតណាមជាមធ្យមក្នុងមួយគីឡូម៉ែត្រត្រូវបានស្នើឡើងក្នុងកម្រិតទាបជាងនៅប្រទេសចិន ជប៉ុន និងឥណ្ឌូនេស៊ី។

យោងតាមការសិក្សាជាមុនអំពីលទ្ធភាពគម្រោងផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង-ភាគខាងត្បូងរវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលនឹងរត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង សំបុត្រធ្វើដំណើរថ្នាក់ទី១ នឹងមានតម្លៃចំនួន៦,៩លានដុង (ប្រមាណ២៨០ដុល្លារ)។

ចំណែក តម្លៃសំបុត្រធ្វើដំណើរថ្នាក់ទីពីរ និងតម្លៃសំបុត្រធ្វើដំណើរថ្នាក់ទី៣ នឹងកំណត់ចំនួន២,៩លានដុង(ប្រហែល១១៧ដុល្លារ) និង១,៧លានដុង(ប្រហែល៦៨,៥ដុល្លារ)រៀងគ្នា។

ដោយសារផ្លូវរថភ្លើងល្បឿនលឿនមានប្រវែងសរុបចំនួន១.៥៤១គីឡូម៉ែត្រ តម្លៃធ្វើដំណើរជាមធ្យមត្រូវបានគេរំពឹងថា នឹងមានទំហំទឹកប្រាក់ចំនួន០,១៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រសម្រាប់សំបុត្រថ្នាក់ទីមួយ ០,០៧ដុល្លារសម្រាប់ថ្នាក់ទីពីរ និង០,០៤ដុល្លារសម្រាប់សំបុត្រថ្នាក់ទីបី។

តម្លៃខាងលើនេះមានកម្រិតស្រដៀងគ្នានឹងតម្លៃសំបុត្ររថភ្លើងល្បឿនលឿននៅក្នុងប្រទេសចិន។ បច្ចុប្បន្ន ចិនជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់ផ្លូវដែកល្បឿនលឿនវែងជាងគេក្នុងចម្ងាយ៤៦.០០០គីឡូម៉ែត្រ។

តម្លៃសំបុត្ររថភ្លើងថ្នាក់ធុរកិច្ចជាមធ្យមសម្រាប់ផ្លូវដែកល្បឿនលឿនពីទីក្រុងសៀងហៃទៅកាន់ទីក្រុងប៉េកាំងចម្ងាយ១.៣១៨គីឡូម៉ែត្រមានទំហំទឹកប្រាក់ចំនួន២៣១៨យ័ន (ប្រមាណ៣៣០ដុល្លារ) ខណៈសំបុត្រធ្វើដំណើរថ្នាក់ទី១ និងទី២មានតម្លៃចំនួន១.០៣៥យ័ន និង៦២៦យ័នរៀងគ្នា។

ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Aomori ក្នុងប្រទេសជប៉ុន ក៏មានសំបុត្រចំនួន៣ប្រភេទផងដែរ។ ក្នុងនោះ សំបុត្រដែលមានតម្លៃថ្លៃជាងគេប្រភេទ GranClass មានតម្លៃ២៨.៧៨០យ៉េន (២០០ដុល្លារអាមេរិក) ខណៈសំបុត្រថ្នាក់ទី១ និងថ្នាក់ទី២មានតម្លៃ២៣.៥៤០យ៉េន និង១៧.៤៧០យ៉េនរៀងគ្នា។

ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាការតា និងទីក្រុង Bandung ដែលជាទីក្រុងធំជាងគេបំផុតទាំង២របស់ប្រទេសឥណ្ឌូនេស៊ីមានប្រវែង១៤២គីឡូម៉ែត្រ។សំបុត្ររថភ្លើងថ្នាក់ធុរកិច្ចមានតម្លៃ០,២៨ដុល្លារក្នុងមួយគីឡូម៉ែត្រ ខណៈសំបុត្រថ្នាក់ទី១ និងថ្នាក់ទី២មានតម្លៃ០,២ដុល្លារ និង០,០៩ដុល្លារក្នុងមួយគីឡូម៉ែត្រ៕ប្រភព: Vnexpress៕

តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករបានថ្លឹងថ្លែងរវាងភាពមិនច្បាស់លាស់ជុំវិញជម្លោះនៅតំបន់មជ្ឈិមបូព៌ាធៀបនឹងការបន្តធ្លាក់ចុះនៃតម្រូវការប្រេង បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងជិត១១លានបារ៉ែលកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១១សេន ឬ០,១៤%ដល់៧៧,២៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0223 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានកើនឡើង៣សេនដល់៧៣,៦០ដុល្លារក្នុងមួយបារ៉ែល។

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការផ្តល់តម្រុយពីធនាគារកណ្តាលអាមេរិក ព្រមទាំងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅអាមេរិក(CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣ភាគរយដល់២៦១៥,៩៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៣ភាគរយដល់២៦៣៤,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២១,៩៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៥,៤០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥២%ដល់៣០,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០១%ដល់៩៦១,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៤%ដល់១.០២១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក៕

ក្រុមអ្នកវិភាគ: ការចាត់ទុកថា ទីផ្សារអចលនទ្រព្យនៅប្រទេសចិនកំពុងស្ទុះងើបឡើងវិញ ជារឿងឆាប់ជ្រុលពេក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​អចលនទ្រព្យ​​នៅក្នុង​ទីក្រុង​ធំៗមួយ​ចំនួន​នៅប្រទេស​ចិន​ក្នុង​អំឡុង​ទិវា“សប្តាហ៍មាស”​រយៈពេលពេញ១សប្តាហ៍​បានកើនឡើង បន្ទាប់​ពី​ទីក្រុងប៉េកាំងបានបង្ហាញវិធានការ​​មួយ​ចំនួន​​ដើម្បី​ជំរុញ​ទីផ្សារអចលនទ្រព្យ។

ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថា វាជាការឆាប់ពេកហើយ ក្នុងការគិតថា ការ​កើនឡើងនៃការលក់​​​នេះជាសញ្ញានៃការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យអចលនទ្រព្យនៅប្រទេសចិន ខណៈទីផ្សារនៅតែត្រូវការវិធានការជំរុញបន្ថែមទៀតជាចាំបាច់។

នារយៈពេលប៉ុន្មានថ្ងៃ មុនពេលទិវាសប្តាហ៍មាស (Golden Week) ចាប់ផ្តើមចូលមកដល់នៅថ្ងៃទី១ ខែតុលា ទីក្រុងប៉េកាំងបានប្រកាសកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ ដើម្បីរក្សាស្ថិរភាពនៃការលក់ និងតម្លៃអចលនទ្រព្យនៅលើទីផ្សារ។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខានទូទាត់សងបំណុលជាបន្តបន្ទាប់គ្នា ដោយបន្សល់ទុកឱ្យគម្រោងជាប់គាំង។ វិបត្តិនេះបានអូសទាញកំណើនសេដ្ឋកិច្ចចិន និងកាត់បន្ថយទំនុកចិត្តអ្នកទិញផ្ទះ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងអំឡុងពេលវិស្សមកាលរយៈពេល១សប្តាហ៍ពេញ ចំនួននៃការដើរមើលផ្ទះ(House visits) ដែលជាសូចនាករឆ្លុះបញ្ចាំងពីឆន្ទៈចង់ទិញផ្ទះ បានកើនឡើងយ៉ាងគំហុក ខណៈការលក់ផ្ទះនៅទីក្រុងជាច្រើនបានកើនឡើងក្នុងកម្រិតខុសៗគ្នា។

លោក Raymond Cheng អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យនៅក្រុមហ៊ុន CGS International Securities បានលើកឡើងថា “សន្ទុះនៃការលក់ជាសញ្ញាវិជ្ជមានសម្រាប់ទីក្រុងទាំងនេះ ហើយការលក់អចលនទ្រព្យនៅក្នុងទីក្រុងផ្សេងទៀត ក៏អាចងើបឡើងវិញក្នុងរយៈពេលដ៏ខ្លីនេះផងដែរ ដោយផ្អែកលើការគាំទ្រគោលនយោបាយដ៏រឹងមាំ និងភាពប្រសើរឡើងនៃទំនុកចិត្តទីផ្សារ”។

លោក Cheng បានរំពឹងទុកថា ការលក់អចលនទ្រព្យរបស់ប្រទេសចិនអាចនឹងបង្ហាញពីកំណើនវិជ្ជមាន នៅក្នុងត្រីមាសទី៤ចុងក្រោយនៃឆ្នាំនេះ។

ប៉ុន្តែ ក្រុមអ្នកវិភាគនៅធនាគារខ្នាតយក្សអាមេរិក J.P. Morgan បានព្រមានថា សន្ទុះនៅតែមានសភាពខ្សោយជាងពេល ដែលរដ្ឋាភិបាលចិនបានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២៣ បន្ទាប់ពីជំងឺរាតត្បាតបានកន្លងផុតទៅ។

ក្រុមអ្នកវិភាគរបស់ធនាគារ J.P. Morgan បានផ្តល់ជាគំនិតយោបល់ថា ការលក់អចលនទ្រព្យនៅខែវិច្ឆិកាខាងមុខនឹងក្លាយជាគន្លឹះដ៏សំខាន់មួយ ដើម្បីកំណត់ដឹងថា តើទីផ្សារកំពុងធ្លាក់ចុះដល់បាតហើយឬនៅ?។

ពួកគេក៏បានអះអាងផងដែរថា ទីក្រុងតូចៗនៅប្រទេសចិនកំពុងជួបប្រទះវិបត្តិនៃការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការកាន់តែធ្ងន់ធ្ងរ ដោយសារតែការថយចុះនៃចំនួនប្រជាជន និងបញ្ហាសុខភាពផ្នែកហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់នានា ហើយតម្រូវការផ្ទះនៅទីនោះមិនទាន់មានការកើនឡើងនៅឡើយទេ។

ចំណែក ក្រុមអ្នកវិភាគនៅធនាគារស្វីស UBS ប៉ាន់ប្រមាណថា ប្រទេសចិនត្រូវការទុនវិនិយោគចំនួន៣ទ្រីលានយ័ន (ប្រហែល៤២៧,៥០ពាន់លានដុល្លារ) ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ផ្ទះលើសតម្រូវការនៅក្នុងទីក្រុងធំៗចំនួន៨០ ហើយចិនអាចបន្តពឹងផ្អែកលើធនាគារកណ្តាលរបស់ខ្លួនដើម្បីជួយសម្រួលដល់ដំណើរការស្តារឡើងវិញ។

ធនាគារ UBS រំពឹងថា ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបង្អស់របស់ចិន នឹងបង្ហាញឲ្យឃើញពីការថយចុះនៃសន្ទុះនៅក្នុងចរន្តសេដ្ឋកិច្ចចិនជាបន្តទៀត ទោះបីជាការលក់អចលនទ្រព្យប្រចាំថ្ងៃនៅដើមខែតុលា និងការចំណាយរបស់ប្រជាជនចិនក្នុងទិវាសប្តាហ៍មាសមានភាពប្រសើរឡើងយ៉ាងណាក្តី៕ប្រភព:Reuters៕