ក្រុម​មន្រ្តី​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា ក្របខ័ណ្ឌបច្ចេកទេ​ស ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រ​ង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកិច្ចការពាក់ព័ន្ធផ្សេងៗរបស់ G-PSF។

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិកា​រដ្ឋានគណៈកម្មាធិការ សម្របសម្រួលការងារសម្រាប់យន្តការវេទិ​ការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឱ្យឯកសារនេះ កាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ាបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធា​នសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការG-PSF, តំណា​ងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៩០រូប៕

កំពង់ផែ​ខេត្តព្រះសីហនុ​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ PASNet App​

ដោយៈ ចំណាន ព្រះសីហនុៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធ PASNet App របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការស្ទង់មតិលើថ្លៃចំណាយ រយៈពេល និងភាពជឿទុកចិត្តលើវិស័យភស្តុភារកម្ម។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកហេង ណន រដ្ឋលេខាធិការក្រសួងសាធារណ​ការ និងដឹកជញ្ជូន។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយកភស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណា​​ងកំពង់ផែស្វយ័តភ្នំពេញ តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ឧកញ៉ា លោក-លោកស្រីតំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនផងដែរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១). ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រព័ន្ធ PASNet App & Web Portal របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ២). ការស្ទង់មតិលើថ្លៃចំណាយរយៈពេល និងភាពជឿទុកចិត្តលើវិស័យភស្តុភារកម្មសម្រាប់ឆ្នាំ២០២៦។ នៅក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានភស្តុភារកម្ម គ្រោងនឹងបន្តពង្រីកវិសាលភាពនៃការរៀបចំ ធ្វើការស្ទង់មតិជាមួយក្រុមហ៊ុនឯកជនបន្តទៀត ក្នុងគោលបំណងសិក្សាឱ្យកាន់តែលម្អិតបន្ថែម លើថ្លៃចំណា​យ និងពេលវេលា បញ្ហាប្រឈម និងទទួលយកមតិយោបល់នានា ដើម្បីជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅប្រទេសកម្ពុជា៕

Techo International Airport (KTI): A Key Gateway to Promoting Cambodia’s Tourism Potential

By MoT

Kandal, H.E. HUOT Hak, Minister of Tourism, and H.E. Dominic Williams, Ambassador Extraordinary and Plenipotentiary of the United Kingdom of Great Britain and Northern Ireland, accompanied by colleagues from the British Embassy, paid a visit to Techo International Airport (KTI) to learn about the hospitality and various services provided to domestic and international visitors and passengers, as well as to meet and exchange views with competent officials on duty and representatives of the private sector operating at the airport.

 

During this important visit, H.E. the Minister and H.E. the Ambassador inspected and learned about passenger reception procedures, immigration processes, the use of the airport’s modern Smart Gates, and other services available at Techo International Airport.

 

On this occasion, both dignitaries commended and highly appreciated the airport’s modern facilities, international standards, and the readiness of all relevant stakeholders to warmly welcome visitors from around the world.

As part of the visit, the team also captured photos and video footage of Techo International Airport for promotional purposes, showcasing Cambodia’s latest achievement as well as the potential of the Kingdom’s tourism and aviation sectors to audiences around the world.

 

Speaking on the occasion, H.E. the Minister emphasized that Techo International Airport is a vital piece of infrastructure that will significantly contribute to strengthening international travel connectivity, promoting Cambodia’s diverse tourism potential, enhancing the competitiveness of the country’s tourism sector, and projecting Cambodia’s image as a safe, attractive, and welcoming tourism destination renowned for its warm hospitality.

 

 

សភាពាណិជ្ជកម្មកម្ពុជា​នៅ​ក្រៅ​ប្រទេស​ចំនួន​៨​ការិយាល័យ​ហើយ​

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ាគិត ម៉េងបាននិងកំពូងពង្រីកការិយាល័យ នៅក្រៅប្រទេសកើនឡើង និងត្រៀមពង្រីកសាខាតំណាងនៅទូទាំងរាជធានី ខេត្តទូទាំងប្រទេសនាពេលខាងមុខ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់ ចំណតផែកុងតឺន័រ LM១៧ នៃកំពង់ផែស្វយ័តភ្នំពេញ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព សមត្ថភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងតួនាទីដ៏សំខាន់របស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានស្វែងយល់បន្ថែមអំពីឱកាសនានា ក្នុងការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីតួនាទី និងបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រ និងតំណាងឱ្យវិស័យឯកជន។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មាននៅតាមបណ្តាខេត្តនានា ព្រមទាំងបានពង្រឹង និងពង្រីកបណ្តាញអន្តរជាតិ តាមរយៈបង្កើតការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ចំនួន៨ការិយាល័យ រួមមាន៖ ប្រទេសជប៉ុន (តំបន់សេនដាយ) ប្រទេសកាណាដា (ទីក្រុងតូរ៉ុនតូ និងទីក្រុងម៉ុងរ៉េអាល់) សហរដ្ឋអាមេរិក (រដ្ឋកាលីហ្វ័រញ៉ា) ប្រទេសអូស្ត្រាលី (ទីក្រុងមែលប៊ន, ទីក្រុងស៊ីដនី និងទីក្រុងអាដេឡែត) និងប្រទេសនូវែលសេឡង់ (ទីក្រុងអូក្លង់)។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងបង្កើតការិយា​ល័យតំណាងនៅប្រទេសបារាំងនាពេលខាងមុខនេះ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏មានតួនាទីសំខាន់ក្នុងក្រុមការងារនៃវេទិការរាជរដ្ឋាភិបាល -ផ្នែកឯកជន ដែលជាយន្តការដ៏សំខាន់សម្រាប់ប្រមូល និងលើកយកបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបន្តជំរុញកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

ឧកញ៉ាបណ្ឌិត គីម ហ៊ាង​បង្ហាញ “ឱកាសមាស​នៃ​ការ​វិនិយោគ​មូលបត្រ​” នៅ​ខេត្តស្វាយរៀង​

ដោយៈ ចំណាន

ស្វាយរៀងៈ  កាលពីចុងសប្តាហ៍មុន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង បានអញ្ជើញចូលរួមជាគណៈអធិបតី និងវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ”។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនជំនាញរួមមាន៖ លោកស្រី ម៉ៅ ភិរក្ស នាយិកាការិយាល័យប្រតិបត្តិការ នៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ លោក តុល ថុល នាយកជាន់ខ្ពស់សាខា ក នៃសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី។ លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាង។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងយុទ្ធសាស្ត្រសំខាន់ៗ អំពីទីផ្សារមូលបត្រនៅកម្ពុជា ព្រមទាំងបើកឱកាសឱ្យវិនិយោគិន ធុរជន និងសាធារណជនក្នុងខេត្តស្វាយរៀង បានយល់ដឹងកាន់តែច្បាស់ ពីការបង្កើតប្រភពចំណូលបន្ថែមតាមរយៈការវិនិយោគ ប្រកបដោយសុវត្ថិភាព និងចីរភាព។

នៅក្នុងកម្មវិធីនេះផងដែរ សិក្ខាកាម និងអ្នកចូលរួមទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីកលានុវត្តភាព និងឱកាសវិនិយោគលើ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ព្រីមៀម មានកិត្យានុភាព និងសក្ដានុពលខ្ពស់ក្នុងទីផ្សារ។

តាមរយៈការចែករំលែកដោយផ្ទាល់ពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ព្រមទាំងវាគ្មិនកិត្តិយស បានធ្វើឱ្យអ្នកចូលរួមទទួលបាននូវទស្សនវិស័យថ្មីៗ យុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ និងទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកផលចំណេញ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ទីក្រុងអរិយក្សត្រៈ​ឱកាសអភិវឌ្ឍន៍​ និង​វិនិយោគ​បែប​ធនាគារ​ដី​ចន្លោះ​ឆ្នាំ​ ២០២៦-២០៣០​

ដោយៈ គង់ សូរិយា

   កណ្តាលៈ ទីក្រុងអរិយក្សត្រ ខេត្តកណ្តាល មានសក្តានុពលអចលនទ្រព្យរយៈពេលវែងដ៏រឹងមាំ ប៉ុន្តែខ្ញុំសូមចាត់ទុកវាជាឱកាសអភិវឌ្ឍន៍ និងការវិនិយោគបែបធនាគារដីធ្លីឆ្នាំ២០២៦-២០៣០+ មិនមែនជាទីផ្សាររកប្រាក់ចំណេញរហ័សនោះទេ។

ហេតុអ្វី អ្នកជំនាញលើកឡើងពីទីក្រុថថ្មីមួយនេះ? មានកត្តាមូលដ្ឋានគាំទ្រសំខាន់ៗមួយចំ​នួនដូចជា

ទី១. នៅជិតទីក្រុងភ្នំពេញខ្លាំងណាស់

ព្រោះអរិយក្សត្រស្ថិតនៅត្រើយម្ខាងទន្លេមេគង្គ ពីទីក្រុងភ្នំពេញ ហើយត្រូវបានបង្កើតឡើងជាផ្លូវការជាទីក្រុងនៅឆ្នាំ ២០២២។

រដ្ឋាភិបាលបានពិពណ៌នា អំពីតំបន់មេគង្គខាងកើតថា មានសក្តានុពលក្នុងការអភិវឌ្ឍពីវិស័យកសិកម្ម ទៅជាមជ្ឈមណ្ឌលសេវាកម្ម និងឧស្សាហកម្ម។

២. ស្ពានអាចជាកាតាលីករដ៏ធំបំផុត

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់អរិយក្សត្រជាមួយទីក្រុងភ្នំពេញ នៅតែជាគម្រោងដែលបានគ្រោងទុកដ៏សំខាន់មួយ។

អ្វីដែលសំខាន់នោះ គិតត្រឹមខែសីហា ឆ្នាំ ២០២៦ ស្ពាននេះមិនទាន់ស្ថិតក្នុងដំណាក់កាល សាងសង់នៅឡើយទេ។ ការងារដោះស្រាយផលប៉ះពាល់/ការរចនានៅតែដំណើរការទៅមុខ។

ទោះជាយ៉ាងណា ការសិក្សាសាងសង់ស្ពានតតភ្ជាប់សក្តានុពលទីពីររវាងអរិយក្សត្រ និងកោះនរា ក៏កំពុងត្រូវបានសិក្សាផងដែរដែលគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៦នេះ។

៣.ផែនការអភិវឌ្ឍន៍ទីក្រុងធំៗ

ទីក្រុងមេគង្គឃ្វៃកំពុងត្រូវបានអភិវឌ្ឍន៍ ជាមួយទស្សនទានបែប ទីក្រុងរណបចម្រុះដ៏ធំមួយ ដែលមានសមាសធាតុលំនៅដ្ឋាន ពាណិជ្ជកម្ម និងរបៀបរស់នៅ។

៤. មូលដ្ឋានប្រជាជនមានរួចហើយ

ស្រុកខ្សាច់កណ្តាលតែមួយ ត្រូវបានព្យាករណ៍ដោយវិទ្យាស្ថានស្ថិតិជាតិរបស់កម្ពុជាថា នឹងមានប្រជាជនប្រហែល១៦៤,៤២៦ នាក់នៅឆ្នាំ ២០២៦ ហើយនឹងកើនឡើងដល់ប្រហែល១៦៨,៤៧៩ នាក់នៅឆ្នាំ២០២៨។

ទស្សនៈវិនិយោគរបស់អ្នកជំនាញ បានលើកពីចំណុចសំខាន់ៗមួយចំនួនដូចជា កុំទិញគ្រាន់តែដោយសារតែនរណាម្នាក់និយាយថា “ស្ពាននឹងមកដល់” ។

របាយការណ៍ចុងក្រោយបំផុតបង្ហាញថា ពេលវេលានៃស្ពាននៅតែមិនច្បាស់លាស់។

សម្រាប់យុទ្ធសាស្ត្ររយៈពេលចន្លោះពី៥ ទៅ១០ឆ្នាំ អ្នកជំនាញនឹងស៊ើបអង្កេតជាពិសេស លើដីជុំវិញផ្លូវស្ពាននាពេលអនាគត តំបន់សាឡាង ផ្លូវសំខាន់ៗ និងការអភិវឌ្ឍកំពង់ផែមេគង្គ ខណៈពេលដែលជៀសវាងដីដែលមានប្លង់កម្មសិទ្ធិមិនច្បាស់លាស់ បញ្ហាទឹកជំនន់/ការចូលប្រើប្រាស់ ឬតម្លៃប៉ាន់ស្មានខ្ពស់៕

អាកាសយានដ្ឋានអន្តរជាតិតេជោ​កំពុង​ក្លាយ​ជាច្រកទ្វារ​ដ៏សំខាន់​ជួយផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​

ដោយៈ ចំណាន

   កណ្តាលៈ រដ្ឋមន្រ្តីទេសចរណ៍បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេស​ចរណ៍មិនអាចបំភ្លេចរបស់កម្ពុជា ទៅកាន់ប្រជាជនពិភពលោក។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Dominic Williams ឯកអគ្គរាជទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានអញ្ជើញធ្វើទស្សនកិច្ច ស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មនានាជូនដល់ភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជាជួបសំណេះសំណាលជាមួយមន្រ្តីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជន ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ច អន្តោប្រវេសន៍ និងការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate)ដ៏ទំនើប ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេច របស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីជុំវិញពិភពលោក។​

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមការងារ ក៏បានថតរូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា និងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍ទៅកាន់ពិភពលោក។

ថ្លែងក្នុងឱកាសនេះផងដែរ លោកហួត ហាក់ក៏បានបញ្ជាក់ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលពិតជារួមចំណែកពង្រឹងការតភ្ជាប់ ការធ្វើដំណើរអន្តរជាតិ ការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជាដ៏សម្បូរបែប លើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ”។

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត៤F របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

តើ​តម្លៃមាស​នឹង​បន្ត​ហក់​ឡើង​ខ្ពស់​បន្ត​ទៀត​ឬ​យ៉ាង​ណា​នៅ​សប្តាហ៍​ថ្មី​នេះ​?​

ដោយៈ និស្ស័យ

   ភ្នំពេញៈ សម្រាប់ទស្សនវិស័យមាសរយៈពេលខ្លី សម្រាប់សប្តាហ៍ក្រោយ (ថ្ងៃទី24-28 ខែសីហា ឆ្នាំ2026) ជាទូទៅមានការកើនឡើង ប៉ុន្តែការធ្លាក់ចុះក៏អាចធ្វើទៅបានដែរ។

សារព័ត៌មានរ៉យទ័របានព្យាករណ៍ថា មាសបានបញ្ចប់កាលពីសប្តាហ៍មុនប្រហែល4,624ដុល្លារ/អោន កើនឡើងជាង៥ភាគរយសម្រា​ប់សប្តាហ៍នេះ ដែលជាការកើនឡើងប្រចាំសប្តាហ៍ជាប់ៗគ្នាលើកទីបី។

អ្នកវិភាគបច្ចេកទេសបាននិយាយថា ការបំបែកលើសពីមធ្យមភាគចល័ត200 ថ្ងៃប្រហែល4,513ដុល្លារពង្រឹងសន្ទុះកើនឡើង ដោ​យ​មាន4,700 ដុល្លារជាគោលដៅសក្តានុពល។

ការព្យាករណ៍របស់ RoboForex សម្រាប់ថ្ងៃទី24-28 ខែសីហា៖ មានការកើនឡើងមធ្យម។ វាកំណត់4,551.60 ដុល្លារជាចំណុច Resistance សំខាន់។

ការបំបែកជាប់លាប់អាចកំណត់គោលដៅ4,656 ដុល្លារ បន្ទាប់មក4,776.50 ដុល្លារ។

ចំណែកអ្នកវិភាគធនាគារSaxo បានមើលឃើញការគាំទ្រជាបន្តបន្ទាប់ពីការព្រួយបារម្ភ អំពីបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងលក្ខខណ្ឌសារពើពន្ធ។

អ្នកយុទ្ធសាស្ត្រCiti Bankលោក Dirk Willer មានទស្សនៈវិជ្ជមានរយៈពេលមធ្យមច្រើនជាងមុន ជាមួយនឹងគោលដៅ $5,000–$6,000 ក្នុងរយៈពេលមួយឆ្នាំក្រោយ។

សម្រាប់សប្តាហ៍ក្រោយ? ភាពលំអៀងនៃការកើនឡើងចន្លោះពី៦០ទៅ៧០ភាគរយ ប៉ុន្តែខ្ញុំមិនហៅថា “ការកើនឡើង” ដ៏ធំនោះទេ គឺមិនប្រាកដទេ។

អ្វីជាហានិភ័យ? ហានិភ័យធំបំផុតគឺប្រាក់ដុល្លារអាមេរិក កាន់តែរឹងមាំ ទិន្នផលរតនាគារកើនឡើង ឬវិនិយោគិនទទួលបានប្រាក់ចំណេ​ញ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង រយៈពេលបីសប្តាហ៍របស់មាស។

សារព័ត៌មានReuters បានកត់សម្គាល់ជាពិសេសថា មាសកំពុងបង្ហាញពីសន្ទុះខ្លាំងរួចទៅហើយ បន្ទាប់ពីទទួលបានជាង5% កាលពីសប្តាហ៍មុន។

ដូច្នេះ សម្រាប់ថ្ងៃទី 24–28 ខែសីហា៖ អ្នកជំនាញនឹងពណ៌នាអំពីមាសថាជា “ការកើនឡើង ប៉ុន្តែអាចប្រែប្រួល” ជាជាងការធានាថានឹងកើនឡើង៕

តើតម្លៃមាសនឹងហក់ឡើងរយៈពេលវែងបន្តទៀតឬយ៉ាងណា?

ដោយៈ និស្ស័យ

   អន្តរជាតិៈ សម្រាប់រយៈពេលវែង តម្លៃមាសនៅតែវិជ្ជមាន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា វានឹងកើនឡើងជារៀងរាល់ឆ្នាំទេ ដោយសារទីផ្សារអាចមានការប្រែប្រួល។

គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦ មាសមានតម្លៃប្រហែល4,600 ដុល្លារ/អោនស៍ បន្ទាប់ពីការងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែសីហា។

តើអ្នកណាមានសុទិដ្ឋិនិយមរយៈពេលវែង? ក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយថា ករណីរចនាសម្ព័ន្ធនៅតែរឹងមាំ ពីព្រោះធនាគារកណ្តាល មើលឃើញមាសជាកត្តាចម្រុះទុនបម្រុងរយៈពេលវែង និងជាការការពារប្រឆាំងនឹងហានិភ័យ ភូមិសាស្ត្រនយោបាយ និងហិរញ្ញវត្ថុ។

ការទិញរបស់ធនាគារកណ្តាល បានឈានដល់289 តោនក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ។

ធនាគារMorgan Stanley: ព្យាករណ៍ថា មាសអាចកើនលើសពី5,000 ដុល្លារ/អោនស៍នៅឆ្នាំ២០២៧ ប្រសិនបើធនាគារកណ្តាលសហព័ន្ធរក្សាជំហរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួន។

អ្នកយុទ្ធសាស្ត្រCiti បានពិភាក្សាអំពីចន្លោះពី5,000 ដុល្លារទៅ 6,000 ដុល្លារ/អោនស៍ ក្នុងរយៈពេលមួយឆ្នាំខាងមុខ ដែលគាំទ្រដោយការព្រួយបារម្ភ អំពីបំណុលរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារ និងតម្រូវការរបស់ធនាគារកណ្តាលជាបន្តបន្ទាប់។

ការស្ទង់មតិខែកក្កដារបស់Reuters លើអ្នកវិភាគចំនួន២៩នាក់មានលក្ខណៈអភិរក្សនិយមជាង៖ ការព្យាករណ៍ជាមធ្យមគឺ 4,509 ដុល្លារសម្រាប់ឆ្នាំ2026 និង4,610 ដុល្លារសម្រាប់ឆ្នាំ2027។ នេះបង្ហាញថា នៅតែមានការមិនចុះសម្រុងគ្នា ក្នុងចំណោមអ្នកជំនាញ។

ហេតុអ្វីបានជាមាសអាចនៅតែរឹងមាំ អស់រយៈពេលជាច្រើនឆ្នាំ?មានកត្តាមួយចំនួនដូចជា​ ទី១ ធនាគារកណ្តាលបន្តធ្វើពិពិធកម្មទុនបម្រុង។ មាសកំពុងត្រូវបានចាត់ទុកថា ជាទុនបម្រុងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងជាជាងគ្រាន់តែជាការវិនិយោគ។

ទី២.បំណុលរដ្ឋាភិបាលគឺជាកង្វល់ដ៏ធំមួយ បំណុលខ្ពស់របស់សហរដ្ឋអាមេរិក និងការព្រួយបារម្ភអំពីតម្លៃរូបិយប័ណ្ណ អាចបង្កើនតម្រូវការ សម្រាប់ទ្រព្យសកម្មរឹងដូចជាមាស។ ការវិវឌ្ឍថ្មីៗរបស់រតនាគារបានជួយជំរុញឱ្យមាសឡើងថ្លៃរួចទៅហើយ។

ទី៣. ភាពមិនប្រាកដប្រជា ខាងភូមិសាស្ត្រនយោបាយនៅតែខ្ពស់ ដោយស្ថាប័នWGC រំពឹងថា ហានិភ័យភូមិសាស្ត្រនយោបាយនឹងនៅតែជាកត្តាជំរុញដ៏សំខាន់ នៃតម្រូវការមាសនៅឆ្នាំ2026 និងឆ្នាំបន្តបន្ទាប់។

អ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយមថា និន្នាការរយៈពេលវែងនៅតែមានសុទិដ្ឋិនិយម ប៉ុន្តែបន្ទាប់ពីចលនាខ្លាំងបែបនេះ ខ្ញុំរំពឹងថានឹងមានរយៈពេលនៃការកែតម្រូវជាជាងការកើនឡើងត្រង់។ ការផ្លាស់ប្តូរឆ្ពោះទៅរក 5,000ដុល្លារ+ គឺអាចទៅរួច ប៉ុន្តែវាមិនត្រូវបានធានាទេ៕

ប្រទេសចិន​ចាក់​បញ្ចូល​មូលនិធិចំនួន ​១.៦ទ្រីលានដុល្លារអាមេរិក​ ដើម្បី​ជំរុញ​ទីផ្សារលំនៅឋាន​

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងប្រើប្រាស់មូលនិធិចំនួន១,៦ទ្រីលានដុល្លារអាមេរិក ដើម្បីជំរុញគាំទ្រដល់ទីផ្សារលំនៅឋាន និងការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបន្តធ្លាក់ចុះ។

វិធានការថ្មីនេះនឹងចូលជាធរមាននៅខែក្រោយ។ ប្រជាជនអាចដកប្រាក់សន្សំពីមូលនិធិខាងលើសម្រាប់ការជួសជុលផ្ទះ និងការចំណាយលើលំនៅឋានសំខាន់ៗផ្សេងទៀត។

ច្បាប់ស្តីពីការប្រើប្រាស់មូលនិធិដើម្បីបង់ថ្លៃជួលផ្ទះនឹងត្រូវបានបន្ធូរបន្ថយ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងព្យាយាមបន្ធូរបន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដើម្បីលើសកម្ពស់ការខ្ចីប្រាក់ដើម្បីទិញផ្ទះ។

លើសពីនេះ អ្នកទិញផ្ទះក៏អាចប្រើប្រាស់ប្រាក់សន្សំពីមូលនិធិ (housing provident fund) ដើម្បីទូទាត់សងបំណុលកម្ចីទិញផ្ទះរបស់ធនាគារផងដែរ។

មូលនិធិនេះមានទំហំទឹកប្រាក់ប្រហែល ១០,៩ទ្រីលានយ័ន (១,៦ ទ្រីលានដុល្លារអាមេរិក) ពីការរួមចំណែករបស់និយោជិក និងនិយោជកជិត១៨០លាននាក់។ មូលនិធិនេះកាន់តែមានសារៈសំខាន់ ខណៈដែលធនាគារពាណិជ្ជកម្មមានការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

វិធានការទាំងនេះធ្វើឡើង បន្ទាប់ពីការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃផ្ទះជាបន្តបន្ទាប់ក្នុងខែកក្កដា បានបង្កើនការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

មូលនិធិ housing provident fund គឺជាប្រព័ន្ធសន្សំប្រាក់គ្រប់គ្រងដោយរដ្ឋាភិបាល ដែលនិយោជិត និងនិយោជកធ្វើការបរិច្ចាគប្រាក់ជាប្រចាំចូលទៅក្នុងមូលនិធិ។ ប្រាក់ដែលប្រមូលបានភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីជួយដល់ការទិញផ្ទះ បង់រំលស់ផ្ទះ ជួលផ្ទះ ឬជួសជុលផ្ទះរបស់ពួកគេ៕