EuroCham ជម្រុញឲ្យអ្នកនៅក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធបណ្តើរៗ

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជាគួរផ្តោតលើការបង្កើតលក្ខខណ្ឌ ឱ្យអាជីវកម្មក្នុងប្រព័ន្ធអាចរីកចម្រើន និងពង្រីកការវិនិយោគ ជាជាងរំពឹងថាអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលមកក្នុងប្រព័ន្ធពន្ធដារភ្លាមៗ។

នេះជាការលើកឡើងរបស់មន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងវេទិកាពន្ធដារ EuroCham Cambodia ឆ្នាំ២០២៦ ដែលបានកំណត់ថា ការធ្វើឱ្យសេដ្ឋកិច្ចមានលក្ខណៈផ្លូវការ (Economy Formalisation) គឺជាគន្លឹះសម្រាប់ពង្រីកមូលដ្ឋានពន្ធ បង្កើនទំនុកចិត្តវិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

វេទិកានេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល​​ កាលពីថ្ងៃទី២៥ ខែមិថុនា ដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) សហការជាមួយគណៈកម្មាធិការពន្ធដាររបស់ EuroCham ដោយមានការចូលរួមពីអ្នកជំនាញពន្ធដារ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីរាជរដ្ឋាភិបាល ទីប្រឹក្សាច្បាប់ និងអ្នកវិនិយោគជាង១៥០នាក់។

កម្មវិធីរួមមានវេទិកាពិភាក្សាស្តីពី ការធ្វើឱ្យសេដ្ឋកិច្ចមានលក្ខណៈផ្លូវការ វគ្គពិភាក្សាជំនាញចំនួន៤លើប្រធានបទពន្ធដារដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងពិធីប្រគល់សៀវភៅ EuroCham White Book 2027 ជូនអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងវគ្គពិភាក្សាពេលព្រឹក អ្នកចូលរួមបានលើកឡើងពីបញ្ហាប្រឈ​មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនៅតែជាបញ្ហាសំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

វេទិកាពន្ធដារ EuroCham Cambodia ឆ្នាំ២០២៦ រៀបចំ​ឡើង​ដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia)សហការជាមួយគណៈកម្មាធិការពន្ធដាររបស់ EuroCham។

ក្នុងកម្មវិធីនោះ ក្រុមអ្នកជំនាញបានពិភាក្សា ពីគោលនយោបាយ និងយន្តការផ្សេងៗ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្ម ចូលក្នុងប្រព័ន្ធផ្លូវការ ដោយចាត់ទុកថា វានឹងជួយបង្កើនចំណូលពន្ធរបស់រដ្ឋ ពង្រឹងការប្រកួតប្រជែង និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ សម្រាប់អាជីវកម្មដែលគោរពច្បាប់។

ការពិភាក្សានេះមានការចូលរួមពី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក ប៊ុនណា ឧត្តម មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Panayiotis Nicolaides មកពីធនាគារពិភពលោក និងលោកMartin Brisson នាយកប្រតិបត្តិ EuroCham Cambodia។

ក្រុមពិភាក្សាបានពិនិត្យ លើឧបសគ្គរចនាសម្ព័ន្ធ ដែលរារាំងការធ្វើឱ្យអាជីវកម្មចូលក្នុងប្រព័ន្ធ ព្រមទាំងលើកឡើងពីដំណោះស្រាយនានា រួមមានការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធពន្ធដារ ការសម្រួលនីតិវិធីអនុ​លោមភាព និងការពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។

លោក Martin Brisson បានឱ្យដឹង​ថា ការកាត់បន្ថយសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការធ្វើឱ្យវិស័យផ្លូវការកាន់តែរឹងមាំ។

លោកថ្លែងថា “ចំណុចមួយដែលខ្ញុំយល់ថា មានសារៈសំខាន់ខ្លាំងក្នុងការពិភាក្សាព្រឹកនេះ គឺយើងមិនគួររំពឹងថា វិស័យក្រៅប្រព័ន្ធនឹងក្លាយជាវិស័យផ្លូវការភ្លាមៗនោះទេ”។លោកបន្ថែមថា “បញ្ហាប្រ​ឈ​មពិតប្រាកដ គឺការបង្កើតលក្ខខណ្ឌឱ្យអាជីវកម្ម ក្នុងប្រព័ន្ធអាចរីកចម្រើន វិនិយោគ និងបង្កើតការងារប្រកបដោយគុណភាព។ នៅពេលសេដ្ឋកិច្ចផ្លូវការពង្រីកខ្លួន វានឹងអាចទាក់ទាញកម្មករ និងសហគ្រិនដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងវិស័យក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធជាបណ្តើរៗ”។

លោកបន្ថែមថា ការពង្រឹងសមត្ថភាពប្រកួតប្រជែង របស់អាជីវកម្មក្នុងប្រព័ន្ធ មិនមែនជាបញ្ហាដាច់ដោយឡែក ពីការដោះស្រាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ប៉ុន្តែជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការដោះស្រាយបញ្ហានេះ។

លោកស្រី ទីវ ឌីណា ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Compliance Partner បានឱ្យដឹងថា “កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា មិនមែនគ្រាន់តែជាសន្ធិសញ្ញាមួយនោះទេ ប៉ុន្តែជាស្ពានតភ្ជាប់ប្រទេសនានា លើកកម្ពស់ការវិនិយោគ និងផ្តល់ភាពច្បា​ស់លាស់ សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្មឆ្លងដែន”។

វគ្គពិភាក្សាផ្សេងទៀត បានផ្តោតលើស្ថានភាពអ្នកជាប់ពន្ធកម្រិតមាស (Gold Taxpayer Status) ដោយមន្ត្រីអគ្គនាយកដ្ឋានពន្ធដារបានបកស្រាយអំពីលក្ខខណ្ឌ និងការអនុវត្ត ខណៈវគ្គចុងក្រោយបានពិភាក្សាអំពីការយកពន្ធលើប្រាក់បៀវត្សនាយកក្រុមហ៊ុន និងប្រាក់លើសភាគហ៊ុន (Shareholder Premiums) ដែលជាប្រធានបទមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិ។

ក្នុងពិធីបិទកម្មវិធី លោកស្រី អ៊ុំ លីនដា អនុប្រធានគណៈកម្មាធិការពន្ធដាររបស់ EuroCham និងជាប្រធានគ្រប់គ្រងផ្នែកពន្ធដាររបស់ក្រុមហ៊ុន HEINEKEN Cambodia បានលើកឡើងថា វេទិកានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់EuroCham ក្នុងការពង្រឹងកិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងវិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធពន្ធដាររបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលមានភាពច្បាស់លាស់ និងអាចព្យាករបានកាន់តែប្រសើរ។

EuroCham Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសប្រចាំកម្ពុជា។

បច្ចុប្បន្នសភាពាណិជ្ជកម្មនេះ មានសមាជិកជាង៤៥០ និងតំណាងឱ្យប្រទេសអឺរ៉ុបចំនួន២៣ ដោយមានគោលបំណងជំរុញ និងតំណាងផលប្រយោជន៍ របស់សហគមន៍ធុរកិច្ចអឺរ៉ុប តាមរយៈកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកកែលម្អបរិយាកា​សធុរកិច្ច និងការវិនិយោគនៅកម្ពុជា៕

“Cambodia So Much Fun” Tourism Promotion Program Produced by Production

By MoT

       Phnom Penh., H.E Minister Huot Hak Supports the “Cambodia So Much Fun” Tourism Promotion Program Produced by Production Company and Well-Known Influencers, Including Pu Barang.

 

His Excellency Huot Hak, Minister of Tourism, received Mr. Jeremie Alliance Piquard (Pu Barang) and the production team of the “Cambodia So Much Fun” program for a courtesy call and working discussion on cooperation in promoting Cambodia’s tourism potential and seeking the Ministry’s support for producing tourism content that showcases Cambodia’s culture, traditions, local way of life, and authentic travel experiences at the Ministry of Tourism.

During this productive meeting, Mr. Jeremie Alliance Piquard (Pu Barang) expressed his sincere appreciation to the Minister for granting him and his team the opportunity to present the first season of the “Cambodia So Much Fun”program. The project aims to promote Cambodia’s tourism potential by highlighting the country’s natural beauty, cultural heritage, customs, traditions, local lifestyles, and authentic travel experiences across various tourist destinations.

Mr. Piquard also sought the Ministry’s support for the initiative and reaffirmed his team’s commitment to producing high-quality content that reflects Cambodia’s peace, safety, the diversity of its tourism destinations, and the uniqueness of its local communities. Through social media and digital platforms, the program seeks to present Cambodia as a destination rich in authentic experiences, cultural heritage, and warm hospitality, thereby attracting more domestic and international visitors to the Kingdom.

In response, H.E. Minister Huot Hak highly commended and expressed his appreciation for the initiative undertaken by Mr. Jeremie Alliance Piquard (Pu Barang) and his team in producing the “Cambodia So Much Fun” program, which contributes to promoting Cambodia’s tourism potential to both Cambodian and international audiences. He noted that tourism has been recognized as “Green Gold” by Samdech Akka Moha Sena Padei Techo Hun Sen, Acting Head of State and President of the Senate, and as the “Backbone of the Economy” by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

At the same time, Minister also suggested the production team to place strong emphasis on maintaining high standards of content and visual quality throughout every episode while showcasing Cambodia’s distinctive identity. This includes highlighting the country’s culture, customs, traditions, local lifestyles, and community-based activities such as rice harvesting, palm sugar production, and traditional festivals. These elements will help demonstrate that “Cambodian tourism is tourism centered on authentic experiences.”

Furthermore, the Minister encouraged the team to continue promoting positive stories and Cambodia’s tourism potential through social media and various media platforms in support of the “Visit Cambodia in the Green Season” campaign. He also urged continued close cooperation with the Ministry of Tourism to further expand the promotion of Cambodia to domestic and international audiences and strengthen awareness of the country’s tourism sector.

កំណើន​តម្លៃខុនដូ​នៅ​កណ្តាល​ទីក្រុងតូក្យូ​ធ្លាក់​ចុះ​ ខណៈ​តម្រូវ​ការ​វិនិយោគ​ថយ​ចុះ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើនតម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានថយចុះ ដែលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការពីបណ្តាវិនិយោគិន។

នៅក្នុងខែឧសភា តម្លៃខុនដូប្រភេទទី២ ជាមធ្យមដែលមានទំហំ៧០ម៉ែត្រការ៉េនៅក្នុងសង្កាត់ចំនួន៦ នៅកណ្តាលទីក្រុងតូក្យូមានទំហំទឹកប្រាក់ចំនួន១៨៧,៤៨ លានយ៉េន (១,១៦ លានដុល្លារអាមេរិក) ធ្លាក់ចុះ ០,៤% បើធៀបនឹងខែមេសា។

តម្លៃខុនដូ​នៅ​តែ​ស្ថិត​ក្នុងទំហំទឹកប្រាក់ចន្លោះ​ពី ១៨០ លានយ៉េន​ទៅ ១៩០ លាន​យ៉េន​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​មុន។

ក្រុមអ្នកវិភាគលើកឡើងថា អត្រាការប្រាក់ខ្ពស់បានធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញ ខណៈការថយចុះនៃកំណើនតម្លៃខុនដូបានកាត់បន្ថយប្រាក់ចំណេញពីការលក់ចេញវិញ(resale)។

កាលពីឆ្នាំមុន អាជ្ញាធរសង្កាត់ Chiyoda ក៏បានដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការលក់ចេញខុនដូដែលទើបសាងសង់ថ្មីយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ យូនីតខុនដូកាន់តែច្រើនកំពុងត្រូវបានចុះបញ្ជីសម្រាប់លក់ ជាពិសេសនៅតំបន់ Minato និងតំបន់ Chuo ជាទីតាំងដែលសកម្មភាពនៃការវិនិយោគ និងអ្នកទិញបរទេសមានភាពរឹងមាំកន្លងមក៕ប្រភព: Nikkei Asia៕

ក្រុម​មន្រ្តី​ចុះពិនិត្យ​ទីតាំង​ជាក់ស្តែង​សម្រាប់​ការ​ប្រៀបធៀប​ និង​ជ្រើសរើស​ទីតាំង​សាងសង់​ស្ពាន​កោះខ្សាច់​ទន្លា​

ដោយៈ និស្ស័យ

    កណ្តាលៈ ក្រុមការងារចម្រុះ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា។

ការចុះពិនិត្យនេះ ធ្វើឡើងដោយក្រុមការងារបច្ចេកទេស អង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT PMU-KTB) ក្រុមការងារទីប្រឹក្សាបច្ចេកទេស គម្រោងស្ពានកោះខ្សាច់ទន្លា (Chodai Co., Ltd & ES International Consultants Co., Ltd)ក្រុមការងារទីប្រឹក្សាផ្នែកផលប៉ះពាល់បរិស្ថាន និង សង្គម (ESIA) ក្រុមការងារនៃនាយកដ្ឋានទូទៅនៃការតាំងទីលំនៅឡើងវិញ(GDR) ក្រុមការងារនៃធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រុមការងារទីប្រឹក្សានៃធនាគារវិនិយោគអឺរ៉ុប NTU រួមទាំងមេឃុំកោះខ្សាច់ទន្លា បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងចំនួន៤កន្លែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ដោយក្រុមការងារបច្ចេកទេសបានបង្ហោះដ្រូន ផ្តិតយករូបភាពនៅទីតាំងជាក់ស្តែង និងបានត្រួតពិនិត្យពីផលប៉ះពាល់ទាំងឡាយ ដែលអាចកើតមានចំពោះ បរិស្ថាន និង សង្គម នៃទីតាំងនីមួយៗ។

ក្រុមការងារក៏បានចុះត្រួតពិនិត្យផងដែរ នូវស្ថានភាពដី និងស្ថានភាពច្រំាងទន្លាជាក់ស្តែងនៃទីតំាងនីមួយៗ ព្រមទាំងបានសាកសួរព័ត៌​មានបឋមអំពីស្ថានភាពប្រជាជន និងការប្រកបរបរទទួលទាននៃប្រជាជនដែលរស់នៅលើកោះខ្សាច់ទន្លា៕

រាជធានី ខេត្តចំនួន​៥​នឹង​រៀប​ចំ​កម្ម​វិធី​ “តស់! ​ចាប់​យក​ឌីជីថល!​”

ដោយៈ ចំណាន

    ភ្នំពេញៈ កិច្ចប្រជុំពិភាក្សាស្តីពី “បែបបទ និង នីតិវិធីនៃការស្នើសុំជំនួយថវិកាគាំទ្រ ការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស” រវាងមជ្ឈ​មណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាមួយក្រុមហ៊ុន និងធុរកិច្ចថ្មី ដែលជាអ្នកផ្ដល់ដំណោះស្រាយឌីជីថលនៅថ្នាល EGD។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំក្រុមការងារនាយកដ្ឋាន បរិវត្តកម្មឌីជីថលសហគ្រាស ជួបប្រជុំពិភាក្សាស្តីពី “បែបបទ និងនីតិវិធីនៃការស្នើសុំជំនួយថវិកាគាំទ្រ ការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស” ជាមួយ ក្រុមហ៊ុន និងធុរកិច្ចថ្មី ដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថលចំនួន ២៧ក្រុមហ៊ុន និងធុរកិច្ចថ្មី។

កិច្ចប្រជុំនេះ មានគោលបំណងសម្រាំង នូវឧត្តមានុវត្តន៍នៃការផ្ដល់ហិរញ្ញប្បទាន គាំទ្រសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល សហគ្រាស តាមរយៈការប្រមូលធាតុចូល និងមតិយោបល់កម្រិតបច្ចេកទេស។

លើសពីនេះ កិច្ចពិភាក្សា នឹងផ្ដោតបន្ថែមលើការពង្រឹងកិច្ចសហការតាមរយៈការចូលរួម ដាក់តាំងបង្ហាញដំណោះស្រាយឌីជីថល នៅក្នុងសិក្ខាសាលាស្តីពី “តស់! ចាប់យកឌីជីថល!” ដែលគ្រោងនឹងរៀបចំនៅតាមបណ្ដារាជធានី-ខេត្តគោលដៅ រួមមាន ខេត្តពោធិ៍​សាត់ ខេត្តកំពត, ខេត្តកោះកុង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ៕

HADID interest in promoting Cambodia’s tourism potential

By MoT

       Phnom Penh. Huot Hak, Minister of Tourism, received Ms. Aida Ismail, Regional Director and representative of Hadid International Services (HADID), together with her senior delegation, for a courtesy call and working discussion at the Ministry of Tourism. The meeting focused on strengthening tourism cooperation, promoting Cambodia’s tourism potential internationally, and enhancing the company’s air connectivity and aviation services to Cambodia.

 

During the meeting, Ms. Aida Ismail expressed her sincere appreciation to the Minister for granting the delegation an opportunity to discuss potential areas of cooperation. She introduced Hadid Aviation’s background and global operations as one of the world’s leading providers of international aviation support services.

 

She also reaffirmed the company’s intention to collaborate with the Ministry of Tourism in promoting Cambodia’s tourism potential worldwide through its extensive international partner network, international promotional events, and global media platforms.

 

Furthermore, the company shared its interest in expanding aviation-related services in Cambodia, including Jet Charter and MEDEVAC (medical evacuation) operations. In addition, Hadid presented its initiative to publish books highlighting Cambodia’s stories, culture, and tourism potential, with translations into more than 30 to 50 languages to introduce Cambodia to a wider global audience.

 

In response, Minister Huot Hak highly appreciated and commended the company’s initiative to contribute to the promotion of Cambodia’s tourism sector and to strengthen air connectivity between the Middle East and both Phnom Penh and Siem Reap. The Minister also encouraged the company to explore the possibility of organizing Familiarization Trips (FAM Trips) to attract tourists and investors from the United Arab Emirates and the wider Middle East to Cambodia.

 

He further proposed that the company study the feasibility of introducing direct flights or expanding private aviation services, particularly to Siem Reap, while supporting the development of VIP tourism and business aviation. At the same time, the Minister requested Hadid to continue promoting Cambodia’s tourism potential through the company’s communication platforms, including its showrooms, social media channels, and in-flight entertainment screens, in support of the “Visit Cambodia in the Green Season” campaign, while also promoting Cambodia as a welcoming destination for Muslim travelers.

 

It is worth noting that 2026 marks the 32nd anniversary of diplomatic relations between the Kingdom of Cambodia and the United Arab Emirates, providing a strong foundation for expanding bilateral cooperation in tourism and aviation.Cambodia welcomed approximately 5.6 million international visitors in 2025. During the first five months of 2026, the country received approximately 1.5 million international tourists, including around 1,200 visitors from the Middle East, reflecting the growing potential of this emerging market.

 

To be Informed that, Hadid Aviation is headquartered in Dubai, United Arab Emirates, and has more than 40 years of experience providing international aviation support services across Africa, Asia, Europe, the Middle East, and many other regions around the world.

 

តើ​វិស័យ​អ្វី​ខ្លះ​គួរ​វិនិយោគ​នៅ​កម្ពុជា​នា​ឆ្នាំ​២០៣០​ខាង​មុខ​?​

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រសិនបើកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន ក្នុងកា​រក្លាយជាសេដ្ឋកិច្ច ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅប្រហែលឆ្នាំ២០៣០ វិស័យជាច្រើនទំនងជាមានសក្តានុពល សម្រាប់វិនិយោគរយៈពេលវែងដ៏រឹងមាំ។

ទស្សនៈនេះ ជាទូទៅស្របនឹងការវិភាគពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់លើការធ្វើពិពិធកម្ម ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធ។

១. អចលនទ្រព្យឧស្សាហកម្ម

ការវិនិយោគសាងសង់ឃ្លាំង សម្រាប់ជួល មជ្ឈមណ្ឌលដឹកជញ្ជូនការវិនិយោគបង្កើតតំបន់ឧស្សាហកម្ម និងអគាររោងចក្រនានា ជាអ្វីដែលអ្នកវិភាគមើលឃើញ ស្របពេលដែលការផលិត និងការនាំចេញកើនឡើង តម្រូវការសម្រាប់អចលនទ្រព្យ ឧស្សាហកម្មអាចលើសពីផ្នែកលំនៅដ្ឋានមួយចំនួន។

២. ភស្តុភារកម្ម និងការដឹកជញ្ជូន

ការវិនិយោគលើមជ្ឈមណ្ឌលភស្តុភារកម្មផ្លូវគោក ការដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ការផ្ទុកទំនិញត្រជាក់ សេវាកម្មកំពង់ផែ និងអាកាសយានដ្ឋាន ជាអ្វីដែលនឹងមានតម្រូវការនៅក្នុងទីផ្សារ។

ទីតាំងរបស់កម្ពុជារវាងកម្ពុជា និងវៀតណាមផ្តល់ឱ្យវានូវសក្តានុពល ក្នុងការក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។

៣. ផលិតកម្ម

ការសាងសង់ឬវិនិយោគលើឧស្សាហកម្ម ដែលមានទាញតម្លៃបន្ថែមខ្ពស់ដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត គ្រឿងសង្ហារិម ការកែច្នៃអាហារ និងសម្លៀកបំពាក់កំពុងឆ្ពោះទៅរកការផលិតដែលមានតម្លៃខ្ពស់ ជាអ្វីដែលស្របនឹងនិន្នាការសេដ្ឋកិច្ចនាដំណាក់កាលនោះ។

៤. ថាមពលកកើតឡើងវិញ

ស្របពេលរដ្ឋាភិបាលកំពុងជម្រុញថាមពលបៃតង ការវិនិយោគលើថាមពលព្រះអាទិត្យ ការផ្ទុកថ្ម និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញនឹងមានផលចំណេញខ្ពស់ ស្របពេលតម្រូវការអគ្គិសនីត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេលដែលឧស្សាហូបនីយកម្មនៅតែបន្ត។

៥. សេដ្ឋកិច្ចឌីជីថល

ការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងឈាំនទៅកាន់ដំណាក់កាលថ្មី ជាមួយបច្ចេកវិទ្យា និងAI ហេតុនេះផ្នែកសំខាន់ៗមួយចំនួនត្រូវបានគេមើលឃើញពីឱកាសរីកចម្រើន ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) សេវាកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence។ សេវាកម្ម Cloud (Cloud)
• ការទូទាត់ឌីជីថល (Digital Payments)។

៦. ការថែទាំសុខភាព (Healthcare)

ការវិនិយោគលើមន្ទីរពេទ្យឯកជន (Physical Hospitals)
• គ្លីនិកឯកទេស (Clinic Specialty Hospitals)
• ឧបករណ៍វេជ្ជសាស្ត្រ (Healthy Devices)

ស្របពេលសេដ្ឋកិច្ចកើនឡើង ការកើនឡើងនៃប្រាក់ចំណូលជាធម្មតា បង្កើនការចំណាយលើការថែទាំសុខភាព។

៧. ការអប់រំ និងជំនាញ (English Education)

ស្របពេលជាមួយគ្នានេះ គេឃើញអ្នកវិនិយោគក្នុងស្រុក និងអន្តរ​ជាតិបាននាំយកសាលារៀនអន្តរជាតិ (International Schools
• ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (Technical and Professional Education) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (Professional Training)។

៨. អចលនទ្រព្យដែលបានជ្រើសរើស (Selected Real Estates)

ជំនួសឲ្យការរំពឹងទុកយ៉ាងទូលំទូលាយ វិស័យដែលគាំទ្រដោយតម្រូវការពិតប្រាកដ (Real Requirement) អាចដំណើរការបានល្អជាងដូចជា លំនៅដ្ឋានដែលមានតម្លៃសមរម្យ (Advance Home)
អចលនទ្រព្យឧស្សាហកម្ម (Industrial Property)។

ដីឡូតិ៍ល្អៗ (Perfect Land) ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត (Future Infrastructures) ក៏អាចទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែងផងដែរ ទោះបីជាផលចំណេញ អាស្រ័យយ៉ាងខ្លាំងទៅលើទីតាំងនិងពេលវេលាក៏ដោយ៕

ទីផ្សារអចលនទ្រព្យ​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​ក្នុងឆ្នាំ២០២៦នេះ​ មាន​សុខភាព​ល្អ​ជាង​ឆ្នាំ​២០២៤-២០២៥

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ២០២៦នេះ មានសុខភាពល្អជាងឆ្នាំ ២០២៤-២០២៥។ បណ្តាអ្នកវិនិយោគមានសុទិដ្ឋិនិយមឡើងវិញ ដោយសារលំហូរមូលធនកាន់តែរឹងមាំ។

ទីផ្សារបានងើបចេញពីបរិយាកាសអត្រាការប្រាក់ខ្ពស់នៅឆ្នាំ២០២៣-២០២៥។យ៉ាងណាមិញ ហានិភ័យភូមិសាស្ត្រនយោបាយ និងការថយចុះនៃកំណើនសេដ្ឋកិច្ចនៅតែបន្តបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។

សកម្មភាពវិនិយោគកំពុងមានភាពប្រសើរឡើង ស្របពេលមានការរំពឹងទុកចំពោះកំណើននៃតម្លៃជួលកាន់តែប្រសើរឡើង លក្ខខណ្ឌហិរញ្ញប្បទានកាន់តែធូរស្រាលនៅក្នុងទីផ្សារជាច្រើន និងការថយចុះនៃការផ្គត់ផ្គង់ថ្មីផងដែរ។

ទីផ្សារការិយាល័យនៅក្នុងប្រទេសធំៗ ជាពិសេសនៅក្នុងប្រទេសជប៉ុន សិង្ហបុរី និងអូស្ត្រាលី កំពុងងើបឡើងវិញ ដោយសារសកម្មភាពជួលមានភាពប្រសើរឡើង។

ជាមួយគ្នានេះ ទីផ្សារសណ្ឋាគារ/បដិសណ្ឋារកិច្ច ទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបន្តបន្ទាប់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តម្រូវការលំនៅឋានលំដាប់ខ្ពស់មានភាពរឹងមាំនៅក្នុងទីផ្សារដែលមានការផ្គត់ផ្គង់នៅមានកំណត់ដូចជាប្រទេសសិង្ហបុរី និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី និងជប៉ុន ខណៈប្រទេសចិននៅតែជាករណីលើកលែង។

ទោះជាយ៉ាងណា ហានិភ័យចម្បងៗ មានដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម អតិផរណា និងភាពមិនប្រាកដប្រជានៃគោលនយោបាយអត្រាការប្រាក់នៅក្នុងប្រទេសមួយចំនួន។

លើសពីនេះ ការកើនឡើងនៃថ្លៃដើមសំណង់ និងកម្លាំងពលកម្មខ្ពស់ធ្វើឱ្យប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថយចុះ បូករួមទាំងការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន៕

ក្រុមហ៊ុន​ឈានមុខ​ផ្នែក​សេវាកម្ម​អាកាសចរណ៍​នៃ​ទីក្រុងឌូបៃ ​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ និង​ពិចារណា​​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មកកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន Hadid International Services (HADID) ឈានមុខផ្នែកសេវាកម្ម អាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើរ របស់ខ្លួនមកប្រទេសកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Aida Ismailបានបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវា គាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណង ចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និងMEDEVAC នៅកម្ពុជា។

បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញ ពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង៣០ ទៅ៥០ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ា មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍VIP និង Business Aviation។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំងShowroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះ ក្នុងការចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវបៃតង” រួមទាំងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។

ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងអាកាសចរណ៍។ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៦ លាននាក់ ខណៈក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះមានភ្ញៀវ មកពីតំបន់មជ្ឈិមបូព៌ាប្រមាណ១.២០០ នាក់ ដែលឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារនេះ។

ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសសហព័ន្ធអារ៉ាប់រួម និងមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការនៅតំបន់អាហ្វ្រិក អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើននៅលើពិភពលោក៕

កម្ពុជា ​ចិន​ជម្រុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​គំរោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៤

ដោយៈ ចំណាន

    ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានជួបជាមួយថ្នាក់ដឹកនាំ ទីភ្នាក់ងារចិនសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ដោយបានពិភាក្សាលើគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤នៅកម្ពុជា។

គម្រោងអាទិភាពរួមមាន ទី១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ។ ទី២. គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣ (ត្រពាំរពៅ-វាលរិញ)។ ទី៣. គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណត់ផ្លូវជាតិលេខ៧ ភាគខាងជើង ពីខេត្តក្រចេះទៅត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង និងទី៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ គណៈគ្រប់គ្រងជាន់ខ្ពស់ទីភ្នាក់ងារចិន សម្រា​ប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA)។

ជំនួបនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលរបស់ CIDCA ដែលមានការចូលរួមពី គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោ​លបំណងពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។

ក្នុងកិច្ចសន្ទនា ប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលសំខាន់ៗ ជុំវិញបន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាស វិនិយោគដ៏មានសក្តានុពល និងភាពអនុគ្រោះដល់ការវិនិយោគពីបរទេសផ្ទាល់នៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នា​ល យោគយល់ និងទំនុកចិត្តទៅវិញទៅមកខ្ពស់ ដែលនេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងប្រកបដោយចីរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕