អគារខ្ពស់ជាងគេបំផុតប្រចាំតំបន់អឺរ៉ុបខាងលិច នឹងលេចរូបរាងឡើងនៅក្នុងទីក្រុងឡុងដ៍របស់អង់គ្លេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយកាសែត CNN បានឱ្យដឹងថា រដ្ឋបាលទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស បានអនុម័តផែនការសាងសង់អគារខ្ពស់កប់ពពកមួយដែលមានឈ្មោះថា“1 Undershaft”។

គម្រោងអគារ“1 Undershaft”ត្រូវបានស្នើសាងសង់ឡើងក្នុងកម្ពស់៣០៩,៦ម៉ែត្រ ដូចគ្នាទៅនឹងកម្ពស់អគារ Shard របស់ទីក្រុងឡុងដ៍ ដែលជាអគារខ្ពស់ជាងគេបំផុតប្រចាំនៅតំបន់អឺរ៉ុបខាងលិច។

គម្រោងនេះត្រូវបានអនុម័ត បន្ទាប់ពីផែនការចាស់ត្រូវបានកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះតម្រូវការការិយាល័យ ក្រោយពីការបញ្ចប់ទៅនៃជំងឺរាតត្បាតសកល។នេះ​បើ​យោងតាម​ការឱ្យដឹងពីអាជ្ញាធរ​មូលដ្ឋាន​ក្រុង​ឡុងដ៍​។

គម្រោងអគារដែលមានឈ្មោះជាផ្លូវការថា “1 Undershaft” នេះធ្លាប់ត្រូវបានអនុម័តម្តងរួចមកហើយកាលពីឆ្នាំ២០១៦។ ប៉ុន្តែ អគារនេះមិនទាន់ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ទេ។

ការអនុម័តជាថ្មីនៅឆ្នាំ២០២៤នេះជាសញ្ញាមួយបង្ហាញថា ក្រុមមន្ត្រីទទួលបន្ទុករៀបចំផែនការទីក្រុងឡុងដ៍នៅតែបន្តដាក់ក្តីសង្ឃឹមលើទីផ្សារការិយាល័យ ទោះបីជាទីផ្សារនាពេលបច្ចុប្បន្នកំពុងដាំក្បាលចុះយ៉ាងណាក្តី។

ប្រសិនបើត្រូវបានសាងសង់ឡើងពិតមែន គម្រោងអគារកម្ពស់៧៣ជាន់នេះនឹងមានផ្ទៃក្រឡាការិយាល័យចំនួន១៥៤.១៥៦ម៉ែត្រការ៉េ ព្រមទាំងមានតំបន់សម្រាប់ការអប់រំកុមារនៅជាន់ទី៧២ និងទី៧៣ និងសួនច្បារសាធារណៈ។

ទីផ្សារការិយាល័យនៅទីក្រុងឡុងដ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការដំឡើងអត្រាការប្រាក់ និងបរិបទបំពេញការងារពីផ្ទះ ក្រោយវិបត្តិជំងឺរាតត្បាតសកល។ ប៉ុន្តែ ផ្នែកការិយាល័យប្រណីតនៅតែមានតម្រូវការ។

ជាមួយគ្នានេះ ការចាប់ផ្តើមសាងសង់អគារការិយាល័យថ្មីៗនៅក្នុងទីក្រុងឡុងដ៍នាពេលថ្មីៗនេះបានកើនឡើង៧ភាគរយ នៅចន្លោះខែមេសា និងខែកញ្ញាឆ្នាំ២០២៤។នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte៕ប្រភព: CNN៕

Malaysia’s property market resilient and stable throughout 2024: Juwai IQI

Malaysia’s housing market, and by extension the property sector, remained resilient and stable throughout 2024, supported by brisk demand and new projects, reflecting investor confidence.

According to the Malaysian House Price Index, the average home price stood at RM475,126, with a modest 0.4 per cent rise from a year ago, underscoring the market’s stability amid global economic uncertainties.

Juwai IQI co-founder and group chief executive officer (CEO) Kashif Ansari told Bernama that residential properties played a pivotal role.

“Residential transactions accounted for 50 per cent of the total value and 63 per cent of the volume of all real estate transactions so far this year,” he said.

Optimism among developers was palpable, with over 32,000 new landed and high-rise homes initiated in the third quarter (3Q)—a substantial 50 per cent jump from 2Q.

Kashif added that developers are not only starting new projects but also delivering completed houses steadily, ensuring a balance between supply and demand.

“The market maintained a measured pace of growth, signalling confidence and the potential for continued expansion,” he said.

Source: Bernama

គ្រួសារអភិជនចំនួន២ក្នុងតំបន់អាស៊ានជាប់ឈ្មោះក្នុងបញ្ជីគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទាំង២៥ នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងតំបន់អាស៊ាន មានតែគ្រួសារចំនួនពីរប៉ុណ្ណោះ បានជាប់ឈ្មោះនៅក្នុងបញ្ជីគ្រួសារចំនួន២៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោករបស់ទស្សនាវដ្ដី Bloomberg ដ៏ល្បីល្បាញ។

ទី១: គ្រួសារ Hartono ក្នុងប្រទេសឥណ្ឌូនេសុី។

គ្រួសារ Hartono ម្ចាស់ក្រុមហ៊ុនខ្នាតយក្ស Djarum Group របស់ប្រទេសឥណ្ឌូនេស៊ី មានទ្រព្យសម្បត្តិចំនួន៤៧ពាន់លានដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងបញ្ជីគ្រួសារចំនួន២៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

ក្នុងឆ្នាំ១៩៥១ លោក Oei Wie Gwan ស្ថាបនិកដំបូងនៃអាណាចក្រក្រុមហ៊ុនយក្ស Djarum Group បានទិញក្រុមហ៊ុនបារីមួយ ដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ហើយលោកបានប្តូរឈ្មោះក្រុមហ៊ុននោះទៅជា“Djarum”។

អាជីវកម្មនេះបានរីកម្រើនទៅមុខរហូតបានក្លាយជាក្រុមហ៊ុនផលិតបារីឈានមុខគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីលោក Oei បានទទួលមរណភាពក្នុងឆ្នាំ១៩៦៣ កូនប្រុសរបស់លោកទាំង២ រួមមានលោក Michael Hartono និងលោក Budi Hartono បានចាប់ផ្តើមដាក់ទុនវិនិយោគនៅក្នុងធនាគារ Bank Central Asia ដែលបានក្លាយជាប្រភពដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់គ្រួសារនេះចាប់តាំងពីពេលនោះមក។

គ្រួសារនេះក៏បានបោះទុនដើម្បីធ្វើការអភិវឌ្ឍន៍គម្រោង Grand Indonesia ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បច្ចុប្បន្ននេះ លោក Budi មានទ្រព្យសម្បត្តិចំនួន២៣ពាន់លានដុល្លារ ខណៈលោក Michael មានទ្រព្យសម្បត្តិចំនួន២២ពាន់លានដុល្លារ។ អ្នកទាំង២ស្ថិតក្នុងចំណោមមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០០រូប នៅលើពិភពលោក។

ទី២: គ្រួសារ Chearavanont ក្នុងប្រទេសថៃ។

គ្រួសារ Chearavanont មានទ្រព្យសម្បត្តិសរុបចំនួន៤៤,១ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងបញ្ជី។

គ្រួសារលំដាប់អភិជនមួយនេះបានអភិវឌ្ឍន៍ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាក្រុមហ៊ុនធំជាងគេបំផុតរបស់ប្រទេសថៃ។

គិតមកទល់ពេលបច្ចុប្បន្ន គ្រួសារ Chearavanont បានវិវត្តន៍បន្តចំនួន៤ជំនាន់មកហើយ ដោយផ្តើមចេញពីលោក Chia Ek Chor ដែលបានចាកចេញពីភូមិកំណើត ដែលរងគ្រោះ ដោយសារព្យុះទីហ្វុងនៅភាគខាងត្បូងប្រទេសចិន ក្នុងឆ្នាំ១៩២១ ហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសថៃ ដោយលក់គ្រាប់ពូជបន្លែ។

រយៈពេល១០០ឆ្នាំក្រោយមក កូនប្រុសរបស់លោក Chia Ek Chor ដែលមានឈ្មោះថា លោក Dhanin Chearavanont មានតួនាទីជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន CP Group ដែលជាក្រុមហ៊ុនគ្របដណ្តប់លើអាជីវកម្មជាច្រើនដូចជា អាហារ ការលក់រាយ និងទូរគមនាគមន៍៕ប្រភព: Vnexpress៕

ពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ធ្វើការទទួលស្គាល់គម្រោងអភិវឌ្ឍន៍ និងការរចនាកំពូល

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈាន​មុខគេ​នៅ​អាស៊ីអាគ្នេយ៍បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យរបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិផ្តាច់មុខ

ក្រុមហ៊ុន OCIC GROUP ទទួលបានកិត្តិយសសម្រាប់គម្រោងប្រណិតប្រកបដោយនិរន្តរភាព ខណៈ V.I Land Investment CO., LTD. និង LP Residences CO., LTD បង្ហាញនូវឧត្តមភាននៃការរចនារបស់ពួកគេ

ភ្នំពេញ កម្ពុជា — នៅថ្ងៃនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាលើកទី ៩ ដែលគាំទ្រដោយ CBRE កម្ពុជាបានប្រារព្ធការអបអរសាទរទៅកាន់ក្រុមហ៊ុនល្បីៗដែលជាតំណាងនៃវិស័យអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

PropertyGuru Group, Southeast Asia’s leading property technology company, announced the winners of its real estate awards during the exclusive International Luncheon PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈាន​មុខគេ​នៅ​អាស៊ីអាគ្នេយ៍បានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យរបស់ខ្លួនក្នុងអំឡុងពេលអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិផ្តាច់មុខ

អ្នកឈ្នះទទួលបានពានមាសដ៏មានកិត្យានុភាពក្នុងអំឡុងពេលពិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលអន្តរជាតិនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីដែលប្រារព្ធឡើងនៅសណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងបាងកក។

ក្នុងចំណោមអ្នកសម្រេចសមិទ្ធិផលលេចធ្លោនានា ក្រុមហ៊ុន OCIC Group បានទទួលពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាពសម្រាប់គម្រោង Connexion ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ ESG។ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត សម្រាប់ទីក្រុងកោះពេជ្រផងដែរ។

នៅក្នុងប្រភេទការរចនា ក្រុមហ៊ុន V.I Land Investment Co., Ltd. បានឈ្នះពានរង្វាន់ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh) សម្រាប់គម្រោង Vong Residence ខណៈដែល LP Residences Co., Ltd បានឈ្នះពានរង្វាន់ ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត សម្រាប់គម្រោង Palm Springs។

គម្រោង Palm Springs ដោយ LP Residences Co., Ltd. បានតំណាងឱ្យប្រទេសកម្ពុជាដោយជោគជ័យក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ីវគ្គផ្តាច់ព្រ័ត្រលើកទី ១៩ ដែលបានប្រារព្ធឡើងនៅថ្ងៃនេះនៅទីក្រុងបាងកក ជាទីដែលក្រុមហ៊ុនទទួលបានពានរង្វាន់ ការរចនាផ្នែកខាងក្នុងនៃគេហដ្ឋាន និងដីធ្លីតំបន់ជាយក្រុងល្អបំផុត (អាស៊ី)។

Palm Springs by LP Residences Co., Ltd, PropertyGuru Asia Property Awards (Grand Final) 2024 គម្រោង Palm Springs ដោយក្រុមហ៊ុន LP Residences Co., Ltd, កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី (វគ្គផ្តាច់ព្រ័ត្រ) ឆ្នាំ ២០២៤

លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍អចលនទ្រព្យ PropertyGuru អាស៊ីបានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា បង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យក្នុងវិស័យអចលនទ្រព្យ ហើយឆ្នាំនេះក៏មិនមានករណីលើកលែងដែរ។ ចេញពីការច្នៃប្រឌិតប្រកបដោយនិរន្តរភាពដល់ឧត្តមភាពស្ថាបត្យកម្ម អ្នកឈ្នះទាំងនេះបានកំណត់ជាគោលសម្រាប់ឧស្សាហកម្ម និងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យអចលនទ្រព្យកម្ពុជា”។

លោក សន សៀប ប្រធាន​កម្មវិធី​ប្រគល់ពាន​រង្វាន់​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ “អ្នក​ឈ្នះ​នៅឆ្នាំ​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​មិន​ត្រឹម​តែ​ចំពោះ​គុណភាពប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ទៅលើ​និរន្តរភាព​ផង​ដែរ។ ការអភិវឌ្ឍន៍ និងការរចនាទាំងនេះបង្ហាញពីភាពធន់នៃវិស័យអចលនវត្ថុរបស់កម្ពុជា នៅពេលដែលវាបន្តប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស។”

Koh Pich City By OCIC Group, PropertyGuru Cambodia Property Awards ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា

គណៈវិនិច្ឆ័យឯករាជ្យរួមមានលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA); David Granger អ្នកគ្រប់គ្រងសាខាខេត្តសៀមរាប របស់ទីភ្នាក់ងារអចលនទ្រព្យ IPS; Dilip Abye អ្នកគ្រប់គ្រងផ្នែករចនាស្ថាបត្យកម្ម Archetype Cambodia; Freek Jansen អ្នកគ្រប់គ្រងសាខា Dewan Architects and Engineers; Jenny Chea Sok You ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction; Jovany Antonio នាយកលំនៅដ្ឋាន DA&G Asset Management; គីង សាគីម នាយករងគ្រប់គ្រង CBRE Cambodia; លឹម វាសនា ដៃគូ និងមេធាវី និងជាអាជ្ញាកណ្តាលពាណិជ្ជកម្ម ក្រុមហ៊ុនមេធាវី វីណាយ៉ា; Simon Griffiths នាយកគ្រប់គ្រង The Mall Company; លោកបណ្ឌិត Simon Vancliff ស្ថាបនិក អ្នកប្រឹក្សាអចលនទ្រព្យឯករាជ្យ; និង ធីតា អាន នាយកគ្រប់គ្រង PropNex Cambodia។

Vong Residence by V.I Land Investment Co., Ltd គម្រោង Vong Residence ដោយក្រុមហ៊ុន V.I Land Investment Co., Ltd

ភាពត្រឹមត្រូវ តម្លាភាព និងសុចរិតភាពនៃដំណើរការជ្រើសរើសត្រូវបានត្រួតពិនិត្យដោយលោក Paul Ashburn ដៃគូគ្រប់គ្រងរបស់ HLB Thailand ដោយមានជំនួយពី  Chanthorng Kit នៃ HLB Cambodia។ អ្នកគ្រប់គ្រងផ្លូវការ គឺជាផ្នែកមួយនៃអ្នកឈ្នះ “បណ្តាញប្រចាំឆ្នាំ ២០២៤” HLB អន្តរជាតិ ដែលជាបណ្តាញសកលនៃក្រុមហ៊ុនគណនេយ្យអាជីពឯករាជ្យ និងទីប្រឹក្សាធុរកិច្ច។

PropertyGuru Cambodia Property Awards 2024 Appreciation Dinner in Phnom Penh welcomes home Cambodian winners from PropertyGuru Asia Property Awards as well as other senior industry leaders in the country ពិធីពិសារអាហារពេលល្ងាចថ្លែងអំណរគុណរបស់កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាឆ្នាំ ២០២៤ ដែលបានស្វាគមន៍អ្នកឈ្នះកម្ពុជាក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី ក៏ដូចជាផ្នាក់ដឹកនាំជាន់ខ្ពស់នៃឧស្សាហកម្មក្នុងប្រទេស

រៀបចំដោយ PropertyGuru Group ពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា លើកទី ៩ ត្រូវបានគាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ TWPR; ដៃគូប្រព័ន្ធផ្សព្វផ្សាយ Construction Property និង Kiripost; សមាគមគាំទ្រអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអ្នកគ្រប់គ្រងផ្លូវការ HLB ។

PropertyGuru Asia Property Awards and the Cambodian Valuers And Estate Agents Association at the signing ceremony in Phnom Penh to continue partnership for the PropertyGuru Cambodia Property Awards 2025
កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru អាស៊ី និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងពិធីចុះហត្ថលេខានៅទីក្រុងភ្នំពេញ ដើម្បីបន្តភាពជាដៃគូសម្រាប់កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជាឆ្នាំ ២០២៥

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារអេឡិចត្រូនិចទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ asiapropertyawards.com។​

បញ្ជីអ្នកឈ្នះទាំងអស់

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru កម្ពុជា លើកទី ៩

ពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយ ESG

ពានរង្វាន់ការរចនាប្រកបដោយនិរន្តរភាព

អ្នកឈ្នះ៖ គម្រោង Connexion ដោយក្រុមហ៊ុន OCIC Group

ពានរង្វាន់គម្រោងអភិវឌ្ឍន៍

គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត

អ្នកឈ្នះ៖ ទីក្រុងកោះពេជ្រ ដោយក្រុមហ៊ុន OCIC Group

ពានរង្វាន់ការរចនា

ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត (Greater Phnom Penh)

អ្នកឈ្នះ៖ គម្រោង Vong Residence ដោយ V.I Land Investment Co., Ltd.

ការណែនាំច្រើនបំផុត៖ គម្រោង Palm Springs ដោយ LP Residences Co., Ltd

ការរចនាខាងក្នុងគេហដ្ឋានល្អបំផុត

អ្នកឈ្នះ៖ គម្រោង Palm Springs ដោយ LP Residences Co., Ltd

តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសម៉ាឡេសុី កើនឡើងដល់ចំនួនជាង១០៦.០០០ដុល្លារក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់ប្រទេសម៉ាឡេសុីនៅតែមានភាពធន់ និងស្ថិរភាពពេញមួយឆ្នាំ២០២៤ ដោយសារតម្រូវការកើនឡើងឆាប់រហ័ស និងការបើកសម្ពោធគម្រោងថ្មីៗ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន។

តម្លៃផ្ទះជាមធ្យមនៅម៉ាឡេសុីក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ចំនួន៤៧៥.១២៦រីងហ្គីត(ប្រមាណ១០៦.៣០៤ដុល្លារអាមេរិក)ក្នុងមួយយូនីត កើនឡើង០,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

កំណើននេះគូសបញ្ជាក់អំពីស្ថិរភាពទីផ្សារ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានបញ្ជាក់ប្រាប់សារពត៌មាន Bernama ថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានបានដើរតួយ៉ាងសំខាន់។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា​ “ប្រតិបត្តិការ​ទិញ-លក់លំនៅដ្ឋាន​បានគ្រប់គ្រងចំណែក៥០ភាគរយ​នៃ​ទំហំទឹកប្រាក់​សរុប និងគ្រប់គ្រងចំណែក៦៣ភាគរយ​នៃ​ចំនួនប្រតិបត្តិការ​ទិញ-លក់អចលនទ្រព្យ​ទូទៅសរុបទាំងអស់​​ក្នុង​ឆ្នាំ​នេះ​”។

ភាពសុទិដ្ឋិនិយមក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍អាចឆ្លុះបញ្ចាំងបានតាមរយៈការផ្តួចផ្តើមគម្រោងថ្មីៗ ដែលមានចំនួនលំនៅដ្ឋានជាង៣២.០០០យូនីត នៅត្រីមាសទី៣ កើនឡើង៥០ភាគរយធៀបនឹងត្រីមាសទី២។

លោក Kashif បានបន្ថែមថា អ្នកអភិវឌ្ឍន៍មិនត្រឹមតែចាប់ផ្តើមគម្រោងថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រគល់ផ្ទះ ដែលបានសាងសង់រួចរាល់ទៅឱ្យអតិថិជនជាលំដាប់ ដោយធានាឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ។

ទោះបីជាសេដ្ឋកិច្ចពិភពលោកបន្តជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី លោក Abdul Razak អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវាយតម្លៃអចលនទ្រព្យ (JPPH) ជឿជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលរដ្ឋាភិបាលម៉ាឡេសុីបានបោះទុនវិនិយោគ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ៕ប្រភព: Bernama៕

បុរីវិមាន សំណាងបានចុះMOUជាមួយសាលាអន្តរជាតិចំនួន២

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ បុរី វិមានសំណាង បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយសាលា Marywell International School Phnom Penh និងសាលា True Vision។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិក បុរីវិមានសំណាង និងបុរីKs Residence និងលោកជំទាវឧកញ៉ាគង់ សំណាងបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាកាលពីរាត្រីថ្ងៃទី១៨ ធ្នូកន្លងមកនេះ។

តាមព័ត៌មានដែលបានបង្ហោះលើផេកផ្លូវការ របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានឲ្យដឹងថា ការចុះហត្ថលេខានេះ នឹងផ្តល់ជូននូវលក្ខខ័ណ្ឌជាច្រើន ដូចជា ទី១ អតិថិជនមកពីសាលាទាំងពីរខាងលើ ដែលមកទិញផ្ទះនៅបុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន ឬប្រើប្រាស់សេវាកម្ម ក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត នឹងទទួលបានតម្លៃ និងលក្ខខណ្ឌល្អជាងអតិថិជនទូទៅ។

ទី២ ម្ចាស់ផ្ទះ បុគ្គលិក និងក្រុមការងារ នៅបុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន និងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត នឹងទទួលបានតម្លៃល្អជាងអតិថិជនទូទៅ ក្នុងការចូលទៅសិក្សា នៅសាលាទាំងពីរខាងលើ។

ទី៣ ពួកយើងធ្វើអាជីវកម្ម ដោយផ្តល់ផលចំណេញអោយគ្នាទៅវិញទៅមក៕

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានវឌ្ឍនភាពជាមួយផែនការបើកសម្ភោធជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានចេញមកបញ្ជាក់បន្ថែមជុំវិញការវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ-TIA (ភ្នំពេញថ្មី) ដោយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង៩២ភាគរយហើយ។

គិតមកទល់ពេលនេះ ការចំណាយសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត១៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះបន្តថា ការងារសំណង់ធំៗ និងសំខាន់ៗ ដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft Apron-Parking គឺគ្រោងនឹងត្រូវបញ្ចប់នៅបំណាច់ខែធ្នូឆ្នាំ២០២៤នេះ។

លោកបន្ថែមថា គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណ១៥,៤០០នាក់ ដែលមានជនជាតិខ្មែរជាង៩០ភាគរយ។

លោកបញ្ជាក់ទៀតថា “បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត”។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។

ទុនវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃពុធម្សិលមិញ ខណៈធនាគារកណ្តាលអាមេរិក(Fed) បានអះអាងថា ខ្លួនអាចនឹងពន្យឺតការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៥ខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨៨ភាគរយដល់២៦១០,៣៥ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងណាក្តី តម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានធ្លាក់ចុះ១,២៣ភាគរយដល់២៦២០,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៨៧,៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៣,៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីធនាគារនេះបានបញ្ចុះអត្រាការប្រាក់ចំនួន០,២៥%កាលពីថ្ងៃពុធម្សិលមិញ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ទុះងើបឡើងថ្លៃដល់១០៨,១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,០៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៨៦%ដល់២៩,៨៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៩%ដល់៩២៧,២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,០១%ដល់៩១១,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

ក្រុមអ្នកវិនិយោគចិនស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោកជា វុទ្ឋី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

មានមតិក្នុងជំនួបខាងលើ លោកជា វុទ្ឋីបានសម្តែងនូវការស្វា​គមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។

លោកបានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានឲ្យដឹងថា លោកស្រីបានធ្វើការសិក្សា ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

លោកជា វុទ្ឋីបានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

លោកអគ្គលេខាធិការ បានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

វិភាគៈ គោលនយោបាយមួយឈានទៅបញ្ចប់ ជាមួយនឹងការធ្វើឲ្យមុខមាត់ទីក្រុងចំនួន៣ផ្លាស់ប្តូរ តើគោលនយោបាយថ្មីជាអ្វី?

ដោយៈ យិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

    ភ្នំពេញៈ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ បាននិងកំពុងឈានទៅរកទីបញ្ចប់ ជាមួយនឹងសមិទ្ឋផលរយៈពេល១០ឆ្នាំ នៃគោលនយោបាយនេះ បានធ្វើឲ្យមុខមាត់ទីក្រុងចំនួន៣បានផ្លាស់ប្តូរទាំងស្រុង រួមទាំងវិស័យពាក់ព័ន្ឋជាច្រើនទៀតបានធ្វើពិពិធកម្ម។

    ជាមួយនឹងផែនការុទ្ឋសាស្រ្ត រួមទាំងគោលនយោបាយផ្សេងៗច្របាច់បញ្ចូលគ្នាផង ជាលទ្ឋផលទីក្រុង ដែលបានដាក់បញ្ចូលនៅក្នុងគោលនយោបាយនេះ បានទាក់ទាញទុកវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

ចំណុចស្នូលនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

    គោលនយោបាយ ដែលមានភាពវែងអន្លាយនេះ បានផ្តោតសំខាន់លើកចំណុចសំខាន់ៗជាច្រើន រួមមាន ទី១ ធ្វើការវិនិយោគ និងធ្វើឲ្យប្រសើរឡើង នូវវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទី២ ការផ្លាស់ប្តូរកំលាំងពលកម្មពីអតិពលកម្ម ទៅជាពលកម្មដែលមានជំនាញខ្ពស់ ដែលអាចទាញយកតម្លៃបន្ថែមបានច្រើនជាងមុន។

    ទី៣ ការកាត់បន្ថយតម្លៃអគ្គិសនី ដើម្បីលើកកំពស់ផលិតភាពក្នុងស្រុក និងទី៤ កាត់បន្ថយតម្លៃដឹកជញ្ជូន តាមរយៈការវិនិយោគលើភស្តុភារកម្ម និងការប្រកួតប្រជែង។

តើទីក្រុងណាខ្លះផ្លាស់ប្តូរមុខមាត់?

    លើសពីចំណុចគោលទាំ៤ខាងលើ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ បានផ្តោតលើការកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ កន្លែងស្តុកទំនិញ ការធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត ដែលទីបំផុតគោលនយោបាយនេះ បានទាក់ទាញទុនវិនិយោគមិនតិចជាង១២ពាន់លានដុល្លារ ចូលទីកាន់ទីក្រុងចំនួន៣នោះឡើយ។

ទីក្រុងព្រះសីហនុ

    ទីក្រុងព្រះសីហនុ ដែលបានទាក់ទាញទុនវិនិយោគប្រមាណ៨០០០លានដុល្លារ ក្នុងចន្លោះឆ្នាំ២០១៦ ២០២០ ជាលទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋ និងអាគារកប់ពពករាប់រយបានដុះឡើង ទៅលើមេឃនៅទឹកដីមួយនេះ។

    ជាមួយនឹងលទ្ឋផលដ៏ត្រចះត្រចង់នេះ សមិទ្ឋផលជាច្រើនទៀតបានពង្រីកមុខមាត់ និតភ្ជាប់ជាមួយខេត្តនេះ ដូចជា ការសាងសង់ និងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនទី១ តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាពង្រីកព្រលានយន្តហោះអន្តរជាតិកងកេង កាន់តែធំ និងអាចទទួលយន្តហោះខ្នាតមធ្យមធំ ចុះចតបាន ការពង្រីកកំពង់ផែទឹកជ្រៅជាងមុន ការវិនិយោគនៅតាមបណ្តាកោះនានា បានកាន់តែរីកស្គុសស្គាយ។

ទីក្រុងបាវិត

    ចំណែកទីក្រុងបាវិត បាននិងកំពុងមានភាពរីកចម្រើនផងដែរ ជាមួយនឹងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ពិសេសគឺ ជាទីក្រុងដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជា។

    ជាតំបន់ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលមានច្រកសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ផ្នែកផ្លូវគោកធំជាងគេទី២នៅកម្ពុជា ទីក្រុងនេះក៏ទទួលបានជំនួយ ពីធនាគារអភិវឌ្ឍន៍អាស៊ីរាប់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ទីធ្លាបៃតង ទឹកស្អាត និងការធ្វើឲ្យប្រសើរនូវបែបផែនជីវិតកាន់តែប្រសើរផងដែរ។

    ពិសេសគោលនយោបាយនេះ បាននិងកំពុងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក កន្លែងស្តុកទំនិញ និងប្រព័ន្ឋភស្តុភារកម្មកាន់តែប្រសើរផងដែរ ជាមួយនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត តភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម បាននិងកំពុងសាងសង់។

ទីក្រុងប៉ោយប៉ែត

ទីក្រុងប៉ោយប៉ែត ជាទីក្រុងមួយដែលមានភាពទាក់ទាញជាងគេ ក្នុងចំណោមតំបន់ជាប់ព្រំដែន ទីក្រុងមានដែនសីមាជាប់ជាមួយប្រទេសថៃមួយនេះ ក៏កំពុងទទួលបានផល ពីគោលនយោបាយខាងលើ ជាមួយនឹងការរីកចម្រើននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូ ខុនដូ អាគារអាផាតម៉ិន ការិយាល័យសម្រាប់ជួល ផ្ទះជួលព្រោងព្រាតផងដែរ។

បច្ចុប្ប​ន្នទីក្រុងនេះ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣០ម៉ឺននាក់ និងកំពុងកើនឡើងជាប្រចាំ ដោយសារលំហូរប្រជាជនពីបណ្តាខេត្តជាប់គ្នា នឹងខេត្តបន្ទាយមានជ័យ បានទៅរកសេវាកម្មការងារ និងធ្វើធុរកិច្ច អាជីវកម្មក្នុងទីក្រុងនេះ និងជាមួយប្រទេសថៃផងដែរ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាមនុស្សម្នាក់ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ ដែលបានចូលរួមរៀបចំ គោលនយោបាយនេះធ្លាប់បានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយនេះ ប្រៀបបីដូចជា រថយន្តចាស់ ដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី និងចាក់សាំងឲ្យពេញ ដើម្បីអាចធ្វើដំណើរបានលឿនជាងមុន។

លោកបណ្ឌិតបានបន្តថា “ការដាក់ចេញគោលនយោបាយនេះ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើននិងមានភាពធន់”។ លោកបន្តថា “បើចង់ឲ្យសេដ្ឋកិច្ចដើរបានលឿន គឺដូចជា រថយន្តដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី និងចាក់សាំង ដើម្បីឆ្ពោះទៅមុខផងដែរ”។

តើរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយអ្វីថ្មី ឬអនុវត្តន៍គោលនយោបាយដដែលក្នុងដំណាក់កាលទី២

    រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្លាស់ប្តូរគោលនយោបាយមេ ចេញពីអាណត្តិទី៦ ដោយផ្លាស់មកប្រើគោលនយោបាយបញ្ចកោណជំនួសវិញ ដែលគោលនយោបាយនេះ ផ្តោតលើមនុស្ស ទឹក ភ្លើង ផ្លូវ និងបញ្ចេកវិទ្យាដំណាក់កាលទី១។

    ប៉ុន្តែនេះជាគោលនយោយបាយមេ សម្រាប់អាណត្តិដឹកនាំរយៈពេល៥ឆ្នាំ ឬអាចចាត់ទុកជា “រដ្ឋធម្មនុញ្ញ”នៃនិតិកាលរដ្ឋាភិបាលនិតិកាលទី៧ ប៉ុន្តែគោលនយោបាយថ្មីៗទៀត នឹងត្រូវដាក់ចេញជាបន្តបន្ទាប់ ដូចជាគោលនយោបាយស្វាយចន្ទីរ គោលនយោបាយលើកកំពស់សេដ្ឋកិច្ចឌីជីថល និងគោលនយោបាយជាច្រើនទៀត។

    គោលនយោបាយ ដែលនឹងដាក់ចេញនៅពេលខាងមុខថ្មីៗទៀត ឬការបន្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២៥ ២០៣៥ អាចនឹងត្រូវអនុម័តនាពេលខាងមុខ ដែលអ្នកអភិវឌ្ឍ អ្នកធុរកិច្ចជាតិ អន្តរជាតិត្រូវតាមដាន ដើម្បីទាក់ទាញឬវិ​និយោគ ទាញយកផលប្រយោជន៍ភ្លាមៗ ពីគោលនយោបាយថ្មីនេះ។

    រដ្ឋាភិបាលមានគោលនយោបាយបីដំណាក់កាល គឺគោលនយោបាយរយៈពេលខ្លី ដែលមានសុពលភាពរយៈពេល៣ឆ្នាំ គោលនយោបាយរយៈពេលមធ្យមមានរយៈពេល៥ឆ្នាំ និងគោលនយោបាយរយៈពេលវែងមានរយៈពេល១០ឆ្នាំ៕