Sun Group breaks ground on $512M Aspira Tower project in Phu Quoc

Sun Group recently held a groundbreaking ceremony for the Aspira Tower project on Hon Thom Island, Phu Quoc, marking an investment of VND13 trillion (US$512 million).

The project, located on Bai Trao Beach within the Sun Paradise Land ecosystem, is designed to symbolize a giant sail catching the wind, inspired by Dubai’s iconic Burj Al Arab. When completed, the 220-meter-tall tower will serve as a luxury resort-entertainment-commercial complex, aiming to position Phu Quoc as a leading tourism destination.

At the groundbreaking ceremony, Nguyen Thanh Nhan, Permanent Vice Chairman of the People’s Committee of Kien Giang Province, highlighted the project’s importance in enhancing Phu Quoc’s appeal.

“This tower aligns with the province’s vision of leveraging Phu Quoc’s potential, attracting high-spending international tourists, and strengthening Vietnam’s presence in the regional and global tourism markets,” he said.

The Aspira Tower will join Sun Group’s other notable projects in Phu Quoc, such as the Hon Thom Cable Car—the world’s longest three-wire sea cable car—the Love Bridge, and the Sunset Town complex. Together, these developments aim to establish Phu Quoc as a competitive destination for luxury tourism.

The Aspira Tower is being developed in collaboration with international firms including 10 Design, Arup, Aurecon, and Marriott International.

The central tower, rising 36 stories, will feature a range of luxury services, including the “The Luxury Collection Hon Thom” hotel by Marriott, offering 305 rooms with panoramic views of the sea, fine dining restaurants, rooftop bars, an infinity pool, and spa facilities, a 900-square-meter conference room and a children’s play area.

The base of the tower will include multi-functional spaces such as an amusement center, an outdoor restaurant with ocean views, and private pools for ultimate relaxation. Walking paths will connect the structure seamlessly to the surrounding natural beauty.

Over the past decade, Phu Quoc has evolved into one of Vietnam’s premier travel destinations. Visitor numbers have grown from 586,000 in 2014 to nearly 6 million in 2024, with international tourists accounting for nearly 1 million arrivals. Tourism revenue is projected to reach VND21 trillion (US$827.6 million) this year, reflecting a 43% year-on-year increase.

Direct flights to Phu Quoc from new international markets have expanded significantly, with 27–28 daily flights now connecting the island to destinations worldwide.

These developments align with the government’s 2040 master plan to transform Phu Quoc into a high-quality tourism hub.

Source: Vnexpress

ដំណឹងល្អៈធនាគារមួយចំនួនយល់ព្រមកាត់បន្ថយអត្រាការប្រាក់លើការទិញអចលនទ្រព្យ

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគូបនីយកម្ម និងសំណង់បានជួបជាមួយថ្នាក់ដឹកនាំសមាគមធ្វើការទាក់ទងនឹងវិស័យអចលនទ្រព្យ និងធនាគារជាច្រើន ដើម្បីរកវិធីសាស្រ្តជម្រុញការរីកចម្រើនវិស័យនេះ

ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអច​ល​នទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារ ជាមួយតំណាងធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា ធនាគារABA, ធនា​គារPPCB, ធនាគារJ Trust, ធនាគារRHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណង ស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈម នៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វ​កិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។

ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពមួយចំនួនដូចជា ទី១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចី សម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម៨ភាគរយក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

ទី២ កម្ចីដែលមានការប្រាក់ទាប លើវិស័យអច​ល​នទ្រព្យ នឹងកាត់បន្ថយវិវាទ ដែលកើតឡើងដោ​យ​សារ អតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជា ការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។

ទី៣. ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌ ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់ យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាព របស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE)របស់សហរដ្ឋអាមេរិក។ ទិន្នន័យនេះជាសូចនាករអតិផរណា ដែលអាចផ្តល់តម្រុយបន្ថែមទៀតលើទស្សនវិស័យសេដ្ឋកិច្ចអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២ភាគរយដល់២៥៩៨,៩៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់២៦១១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៩៣,៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦០៨,១០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,៤៤ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,៤១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១១%ដល់២៩,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៩%ដល់៩២៤,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៦%ដល់៩០៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

មន្រ្តីជាន់ខ្ពស់ៈរដ្ឋាភិបាលយកចិត្តទុកដាក់លើការជម្រុញទាក់ទាញ ការវិនយោគក្នុងវិស័យអាទិភាព

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋាន ឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ “កិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ៤០រូប។

កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តា​លី តាមរយៈកម្មវិធីCAPRED។

យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់ វិស័យអាទិភាព ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការដែលបាន និងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ស្ថានទូតអូស្រា្តលី ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ លើការសហការរៀបចំយុទ្ធសាស្រ្តនេះជាមួយកម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។

 បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មាន អំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋាន ផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ីជម្រៅ លើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាពក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀតសម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតរង មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតជម្រុញឲ្យមន្រ្តីកាកបាតក្រហមគ្រប់លំដាប់ថ្នាក់នៅរាជធានី ខេត្តទាំង២៥បំពេញការងារមនុស្សធម៌ឱ្យកាន់តែក្លៀវក្លាវបន្ថែមទៀត

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញណែនាំលើកទឹកចិត្ដដល់គណៈកម្មាធិការកណ្ដាល មន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ដ ពិសេសក្រុមមន្ដ្រីប្រតិបត្ដិទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញ ការងារមនុស្សធម៌ឱ្យកាន់តែក្លៀវ​ក្លាវបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យកាន់តែទាន់ពេលវេលា និងចំគោលដៅ ក្នុងការជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត គ្រប់រូបភាព និងគ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការថ្លែងយ៉ាងដូច្នេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាល ដើម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍ បូកសរុបសកម្មភាពការងារ ឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ រួមទាំងបញ្ហាផ្សេងៗ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា “ក្នុងរយៈពេល១ឆ្នាំ ២០២៤នេះ សហការីយើងទាំងអស់បានបំពេញការងារយ៉ាងចិត្ដទុកដាក់ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពល​រដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត បានយ៉ាងល្អ និងទាន់ពេលវេលា ថែមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមា​លភាព និងគុណភាពជីវិតជូនប្រជាជនកម្ពុជាយើង”។

សម្តេចបន្តថា សកម្មភាពទាំងនោះ បានធ្វើឡើងតាមរយៈសកម្ម​ភាពផ្សេងៗ ដូចជា ការចុះអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព នៅតាមសាលារៀន រោងចក្រ មន្ទីរពេទ្យ និងសហគមន៍ជាដើម។ ជាពិសេសផែនការការងារ ដែលសមាគមជាតិបានដាក់ចុះមក យើងបានអនុវត្ដន៍ និងទទួលបានលទ្ធផលយ៉ាងល្អ លើសពីការរំពឹងទុករបស់សហព័ន្ធទៅទៀត មិនថាលើការងារមនុស្សធម៌ និងការលើកកម្ពស់ជីវភាព និងសុខភាព តួយ៉ាងលើបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា និងទារក ជំងឺឆ្លង និងមិនឆ្លងនានា ពិសេសការកើនឡើងនូវកម្លាំងយុវជន អ្នកស្ម័គ្រចិត្ដ និងសមាជិកកិត្ដិយសជាដើម។

ទោះបីការងារកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានឆ្លើយតបបានយ៉ាងទាន់ពេលវេលា ហើយទទួលបានការស្ងើចសរសើរពីសហព័ន្ធអន្ដរជាតិ ឬឆាកអន្ដរជាតិក្ដី ក៏យើងមិនត្រូវភ្លេចខ្លួន គឺត្រូវបន្ដខិតខំប្រឹងប្រែងសហការគ្នា សាមគ្គីភាពគ្នាជាធ្លុកមួយ ក្ដាប់ការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញការងារនៅឆ្នាំក្រោយៗទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាបន្ដបន្ទាប់ ដើម្បីធានាថាយើងមិនបានទុកឱ្យពលរដ្ឋយើងណាម្នាក់ដែលខ្វះខាត មិនទទួលបានការជួយសម្រាលការលំបាកនោះទេ។

បច្ចុប្បន្នជំងឺមិនឆ្លង កំពុងតែជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅកម្ពុជា ក៏ដូចជា នៅលើសកលោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។សម្រាប់នៅកម្ពុជា ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋយើង ប្រមាណ៦ពាន់នាក់ជារៀងរាល់ឆ្នាំ ខណៈដែលជំងឺនេះអាចបង្ការ និងការពារបាន ដូច្នេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីក្រុមប្រតិបត្ដិផ្ទាល់ជាមួយប្រជាពលរដ្ឋ បន្ដអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងបន្ថែម។

សម្រាប់ធនធានមនុស្សវិញ គឺស្នើឱ្យសហការីទាំងអស់ ត្រូវយកចិត្ដទុកដាក់ ពង្រឹង និងពង្រីកសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ពិសេសសិស្ស ឬនិស្សិតរូបណា ដែលចង់រៀនតែពុំមានលទ្ធភាព ត្រូវតែឧបត្ថម្ភគាំទ្រ ឱ្យបានរៀនសូត្រចប់ចុង ចប់ដើម។ ចំណែកឯកប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត ដូចជាគ្រួសាររងគ្រោះដោយសារមីន គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន ស្នើឱ្យយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការជួយសម្រួលលើជីវភាព ដោយត្រូវបន្ដផ្ដល់ប្រាក់កម្ចី ពុំមានការប្រាក់ជូនដល់ពួកគាត់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ដូចជាយកទៅបង្កើត ឬបង្កើនមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានដូចជា លក់ដូរ ចិញ្ចឹមសត្វ កាត់ដេរ ធ្វើស្រែចំការ និងមុខរបរផ្សេងៗទៀត។

ក្នុងរយៈពេល១ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានឆ្លើយតបបានភ្លាមៗ ទៅនឹងតម្រូវការជាក់ស្ដែង នៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋបំផុតបាន៣៩,០៤៧គ្រួសារ (ថ្នាក់កណ្ដាល ១៥,៤៧២គ្រួសារ និងសាខា២៣,៥៧៥គ្រួសារ។

ចំណែកការងារលើកកម្ពស់សុខភាពសាធារណៈ ពិសេសចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារ និងលុបបំបាត់ជំងឺឆ្លង -ជំងឺមិនឆ្លង អន្ដរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សុខភាពផ្លូវចិត្ដ សង្គ្រោះបឋម និងការលើកកម្ពស់សុខភាពសហគមន៍ ក្នុងនោះកាកបាទក្រហមកម្ពុជា នៅតែបន្ដផ្ដល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី៧ និងជាលើកទី១៣ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងថវិកា៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរជាលើកទី៧ និងបានធ្វើសកម្មភាពលើកកម្ពស់សុខភាពតាមរូបភាពផ្សេងៗជាច្រើនទៀត។ ចំណែកគ្រួសាររងគ្រោះដោយសារមីន គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន កាកបាទក្រហមកម្ពុជា បានបន្ដជួយតាមរយៈការផ្ដល់ប្រាក់កម្ចីពុំមានការប្រាក់ ដែលគិតចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានផ្ដល់ប្រាក់កម្ចីពុំមានការប្រាក់ សរុបចំនួន ៩,០៤០គ្រួសារ។

ក្រៅពីកិច្ចការងារខាងលើនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុនគេ ខាងវិស័យមនុស្សធម៌តែមួយគត់នៅកម្ពុជា គឺបានចូលរួមចំណែកជាច្រើនទៀត ក្នុងការជួយលើកកម្ពស់ជីវភាព សុខភាព និងធនធានមនុស្សនៅកម្ពុជា ដែលអនុវត្ដទៅតាមយុទ្ធសាស្ដ្រ ដែលមានកម្រងច្បាប់ រចនាសម្ព័ន្ធត្រឹមត្រូវ មានធនធានមនុស្សទាំងថ្នាក់កណ្ដាល សាខា អនុសាខា និងមានកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្ដ តាមភូមិ អនុវត្ដការងារតាមវិស័យអាទិភាពទាំង៤ ៖ ១) វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្ដរាយ វិបត្ដិភ័យ និងការប្រែប្រួលអាកាសធាតុ, ២) វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣)វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤) វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន។

សម្រាប់ភាពជោគជ័យ លើការការងារមនុស្សធម៌ជាបន្ដបន្ទាប់មកដល់ថ្ងៃនេះ គឺដោយសារកាកបាទក្រហកម្ពុជា មានព្រះវត្ដមាន សម្ដេ​ច​ព្រះមហាក្សត្រី មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះ​ប្រធានកិត្ដិយស និងការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ ប្រកប​ដោយមគ្គុទេសដ៏ថ្លៃថ្លារបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា បានប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ និងភាពដឹកនាំឈរលើអភិក្រមបុរេសកម្មចំពោះការងារ ដោយបានសហការយ៉ាងល្អ ជាមួយសមាគមជាតិដៃគូ សប្បុរសជន ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ប្រមូលផ្ដុំរួមគ្នានូវសមត្ថភាព បញ្ញាញាណ ធនធានសម្ភារៈ និងថវិកា សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ជាប្រយោជន៍ជាច្រើនដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដែលនាំនាវាកាកបាទក្រហមកម្ពុជា មានមុខមាត់ មានការទទួលស្គាល់ពីសក្ដានុពល និងកិត្ដិនាមលើឆាកអន្ដរជាតិ និងមានការគាំទ្រ ផ្ដល់តម្លៃពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕

 

 

រដ្ឋបាលខេត្តចុះពិនិត្យគំរោងវិនិយោគចំនួនបីដែលមានទុនជាង១០០០លានដុល្លារអាមេរិក

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ មន្រ្តីរដ្ឋបាលខេត្ត និងក្រុមថ្នាក់ដឹកនាំការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ បានចុះពិនិត្យថែរទាំគំរោងវិនិយោគចំនូន៣ ដែលមានទុនវិនិយោគជាង១០០០លានដុល្លារអាមេរិក។

ក្នុងយន្តការថែទាំវិនិយោគិន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចូលរួមជាមួយ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យគម្រោង ដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅទីតាំងចំនួន៣ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប១.០៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.៧៥៥កន្លែង

គំរោងចំនួនបីនោះ រួមមាន ទី១. គម្រោងសណ្ឋាគារផ្កាយ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ទី២ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ទី៣គម្រោងរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំរបស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD។

លោកអភិបាលរង បានលើកឡើងថា ការចុះពិនិត្យគម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយនេះ មានគោលបំណង ដើម្បីតាមដាន និងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និងជាពិសេសបញ្ហាប្រឈមនានា ពីវិនិយោគិនដោយផ្ទាល់។

លោកបញ្ជាក់ថា “ការចុះពិនិត្យនេះ គឺជាភារកិច្ចសំខាន់ដែលរដ្ឋបាលខេត្តក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងក្រុមការងារត្រូវបំពេញនិងកំពុងបន្តអនុវត្តជាប់ជាប្រចាំ”។ លោកបន្តថា “បន្ថែមពីលើការទាក់ទាញការវិនិយោគ ភារកិច្ចសំខាន់មួយទៀតរបស់យើងគឺ ស្វែងយល់អំពីបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីមានលទ្ធភាពផ្តល់ដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និងបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរ”៕

មន្រ្តីកម្ពុជា កូរ៉េចុះពិនិត្យការប្រើប្រាស់ម៉ាស៊ីនFWD នៅលើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីជំនាញកូរ៉េ បានចុះពិនិត្យ ការប្រើប្រាស់ម៉ាស៊ីន FWD (Falling Weight Deflectometer) ពិសោធន៍ វិភាគលើកកម្រិតគុណភាពស្រទាប់កម្រាលផ្លូវថ្នល់ នៅលើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧។

ការចុះពិនិត្យនេះ ដឹកនាំដោយលោកឃុន សុខា អនុរដ្ឋលេខា​ធិការ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកពីក្រសួង មន្ទីរសាធារណការខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ចុះពិនិត្យសកម្មភាពអនុវត្តន៍សាកល្បង លើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ ដោយក្រាល Geogrid ដោយប្រើប្រាស់ឧបករណ៍ FWD (Falling Weight Deflectometer) លើស្រទាប់ផ្លូវចាស់ និងចាក់ស្រទាប់បេតុងកៅស៊ូAsphalt Concrete (AC) កម្រា​ស់៥សង់ទីម៉ែត្រ នៅចំណុចគីឡូម៉ែត្រ១៥៣+៦៧៥ ទៅគីឡូម៉ែត្រ ១៥៣+៧៧៥ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចុះពិនិត្យនាពេលនោះ មានការចូលរួមសហការ ដឹកនាំអនុវត្តដោយលោកបណ្ឌិត Byungsik Ohm និង លោកបណ្ឌិត Carlo Elipse មកពី វិទ្យាស្ថានវិស្វកម្មសំណង់ និងបច្ចេកវិទ្យាកូរ៉េ Korea Institute of Civil Engineering and Building Technology (KICT) មកពីប្រទេសកូរ៉េ  និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ផងដែរ។

ក្នុងដំណើរបេសកកម្មនេះ គឺមានគោលបំណង ប្រៀបធៀប ការអ៊ុតសាកល្បងនូវស្រទាប់ផ្លូវ ដែលប្រើប្រាស់ប្រភេទកៅស៊ូធម្មតា Asphalt Concrete (AC) និងក្រាលកៅស៊ូ Geogrid ដើម្បីវាយតម្លៃលើគុណភាពផ្លូវ តាមរយៈលទ្ធផលទិន្នន័យផ្លូវដែលបានធ្វើតេស្តរួច ដោយបានប្រើប្រាស់ឧបករណ៍ FWD(Falling Weight Deflectometer) និងយកលទ្ធផលទិន្នន័យ ដែលទទួលបានពីការធ្វើតេស្តសាកល្បងនេះ មកចែករំលែកជាបទពិសោធន៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងខាងវិទ្យាស្ថានកូរ៉េ នៅថ្ងៃសិក្ខាសាលា នៅទីស្តីការក្រសួង នាថ្ងៃទី១៩ ធ្នូ ២០២៤ផងដែរ៕

ដំណឹងល្អៈ រដ្ឋាភិបាលរៀបចំសេចក្តីព្រាងពិសេសជម្រុញការវិនិយោគនៅតំបន់ភូមិភាគឦសាន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។

លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ។

សេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ បានរៀបចំឡើង ដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីបង្កើតបរិយាប័ន្ន នៃការអភិវឌ្ឍឱ្យបានដល់ខេត្ត ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញបង្កើនភាពតភ្ជាប់នៃសេដ្ឋកិច្ច តាម​រយៈការរៀបចំគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តនានា សំដៅជំរុញការវិនិយោគក្នុងខេត្តទាំង៤ ឱ្យកាន់តែមានសកម្មភាពរស់រវើកមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍៕

 

តម្រូវការការិយាល័យនៅទីក្រុងហ្សាការតានឹងបន្តបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរបាយការណ៍របស់ខ្លួន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានព្យាករណ៍ថា តម្រូវការសុទ្ធនៃទីផ្សារការិយាល័យរបស់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុីនឹងបន្តមានភាពវិជ្ជមានក្នុងរង្វង់ប្រមាណ១៧មុឺនម៉ែត្រការ៉េសម្រាប់ពេញមួយឆ្នាំ២០២៥។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បន្តថា អត្រាការិយាល័យទំនេរត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀត ដោយសារតែពុំមានការផ្គត់ផ្គង់ការិយាល័យថ្មីនៅឆ្នាំ២០២៥ខាងមុខ។

ម្យ៉ាងទៀត ទោះបីជាអត្រាគ្របដណ្តប់ការជួលការិយាល័យមានការកើនឡើងជាបន្តបន្ទាប់យ៉ាងណាក្តី បណ្តាអ្នកអភិវឌ្ឍន៍ ឬម្ចាស់អគារនឹងនៅតែបន្តមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលពិចារណាដំឡើងតម្លៃជួលអប្បបរមា ដែលអ្នកជួលបង់ទៅឱ្យម្ចាស់អគារក្រោមកិច្ចព្រមព្រៀងជួល។

ចំណែកឯ តម្លៃជួលសរុប(Gross rental rates) ត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្តិច បណ្តាលមកពីការកើនឡើងតម្លៃជួលមូលដ្ឋាន និងការគិតថ្លៃសេវាផ្សេងៗទៀតក្នុងការិយាល័យ។

របាយការណ៍ខាងលើបញ្ជាក់ថា ទីផ្សារនឹងងើបឡើងវិញបន្ថែមទៀតនៅឆ្នាំ២០២៥ បន្ទាប់ពីការបោះឆ្នោតនៅឥណ្ឌូនេសុីបានបញ្ចប់ ដោយរក្សាបានស្ថិរភាពនយោបាយ ស្របពេលដែលសេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងមានភាពប្រសើរឡើង។

ជាក់ស្ដែង ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនឹងកើនឡើងក្នុងកម្រិត៥% ក្នុងឆ្នាំ២០២៤នេះ និង៥,១% ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំចំនួន៥% នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៩។

តើអ្វីទៅជាតម្រូវការសុទ្ធ?

តម្រូវការសុទ្ធ (Net Absorption) ជាការយកផលបូកនៃចំនួនផ្ទៃក្រឡាការិយាល័យ ដែលត្រូវបានគេជួលទៅដកផលបូកនៃចំនួនផ្ទៃក្រឡាការិយាល័យ ដែលត្រូវបានគេឈប់ជួល ឬទុកឱ្យនៅទំនេរចោល ក្នុងអំឡុងពេលជាក់លាក់ណាមួយ។

ជាឧទាហរណ៍ ប្រសិនបើទំហំការិយាល័យចំនួន១០០.០០០ម៉ែត្រការ៉េត្រូវបានជួលក្នុងត្រីមាសទី២ ប៉ុន្តែក្នុងត្រីមាសទី២ដូចគ្នានោះ មានការិយាល័យចំនួន២០.០០០ម៉ែត្រការ៉េត្រូវបានទុកនៅទំនេរចោល។ ដូច្នេះ តម្រូវការសុទ្ធស្មើនឹងចំនួន៨០.០០០ម៉ែត្រការ៉េ៕ប្រភព: Real Estate Asia៕

EU បោះទុន១០,៥ពាន់លានដុល្លារ ដើម្បីបាញ់បង្ហោះផ្កាយរណបប្រជែងនឹងផ្កាយរណប Starlink របស់លោកមហាសេដ្ឋី Elon Musk

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហភាពអឺរ៉ុបបានដាក់ចេញកម្មវិធីអវកាសដ៏មានមហិច្ឆតាក្រោមទុនវិនិយោគចំនួន១០ពាន់លានអឺរ៉ូ (ប្រហែល១០,៥ពាន់លានដុល្លារ) ជាមួយគោលដៅបាញ់បង្ហោះផ្កាយរណបចំនួន២៩០គ្រាប់ ដើម្បីប្រជែងនឹងផ្កាយរណប Starlink របស់មហាសេដ្ឋីលោក Elon Musk។

ការបង្កើតកម្មវិធីនេះមានគោលបំណងធានាសន្តិសុខសម្រាប់រដ្ឋាភិបាលនៃបណ្តារដ្ឋជាសមាជិក EU និងកងទ័ព ស្របពេលមានការកើនឡើងនៃការព្រួយបារម្ភជាសកលលើបញ្ហាសន្តិសុខតាមអុីនធឺណេត។

ក្រុមមន្ត្រី EU បានអះអាងថា ប្រទេសអង់គ្លេសមិនបានធ្វើការស្នើសុំណាមួយដើម្បីចូលរួមជាផ្នែកមួយនៃគម្រោង “IRIS2” នោះទេ។

ការណ៍នេះនឹងពង្រីកគម្លាតផ្នែកសន្តិសុខបន្ថែមទៀតរវាង EU ជាមួយចក្រភពអង់គ្លេស បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីសមាជិកភាពរបស់ EU នៅចុងខែមករា ឆ្នាំ២០២០។

IRIS2 ជាគម្រោងដាក់ពង្រាយផ្កាយរណបរបស់សហភាពអឺរ៉ុបនៅឆ្នាំ២០២៧។គម្រោងនេះនឹងផ្តល់សេវាអុីនធឺណេតដល់ភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាសេវាកម្មពាណិជ្ជកម្មដល់អង្គភាពឯកជន ដើម្បីប្រជែងនឹងផ្កាយរណប Starlink របស់សហរដ្ឋអាមេរិក។

សហភាពអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “នេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកអធិបតេយ្យភាព និងការតភ្ជាប់ប្រកបដោយសុវត្ថិភាពរបស់ទ្វីបអឺរ៉ុប”។

ប្រទេសអង់គ្លេសធ្លាប់ជាផ្នែកមួយនៃកម្មវិធីអវកាសរបស់សហភាពអឺរ៉ុប។ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលអង់គ្លេសបានផ្តាច់ទំនាក់ទំនងជាមួយកម្មវិធីនេះ នៅពេលចរចាដកខ្លួនចេញពី EU។

ផ្ទុយទៅវិញ ប្រទេសអង់គ្លេសបានបាញ់បង្ហោះផ្កាយរណបយោធាផ្ទាល់ខ្លួនឈ្មោះ “Tyche” ក្នុងខែសីហា ឆ្នាំ២០២៤។

កាលពីខែវិច្ឆិកា រដ្ឋាភិបាលអង់គ្លេសបានអះអាងទៀតថា ផ្កាយរណបថ្មី “Juno” នឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ២០២៧ ដើម្បីចាប់យករូបភាពពេលថ្ងៃនៃផ្ទៃផែនដីដើម្បីពង្រឹងសមត្ថភាពស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់អង់គ្លេស៕ប្រភព: The Guardian៕