តើដីធ្លីនៅក្រុងប៉ោយប៉ែតមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?
ដោយៈ និស្ស័យ
បន្ទាយមានជ័យៈ ស្របពេលការអិវឌ្ឍបាននិងកំពុងបោះពួយយ៉ាងលឿន បានធ្វើឲ្យតម្រូវការដីធ្លីកើនឡើង នៅទីក្រុងប៉ោយប៉ែតកើនឡើង ប៉ុន្តែតម្លៃដីធ្លីបានស្ថិតនៅក្នុងសភាពទ្រឹង។
យោងតាមអ្នកអភិវឌ្ឍន៍ជាច្រើនរូប ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ធ្នូថា បច្ចុប្បន្នតម្លៃដីធ្លី និងចលនាទិញលក់ដីធ្លី នៅទីក្រុងកំពុងរីកចម្រើននេះ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារវាជារយៈពេលបញ្ចប់ ឬចុងឆ្នាំផង និងដីធ្លីនៅតំបន់ខ្លះមិនទាន់មានតម្រូវការផង។

អ្នកអភិវឌ្ឍន៍ដដែលបានបង្ហើបឲ្យដឹងថា តម្លៃដីធ្លីនៅតំបន់ជាប់ផ្លូវជាតិលេខ៥ ជាតំបន់ពាណិជ្ជកម្មមានតម្លៃ១២០០ដុល្លារ និងតំបន់ខ្លះមានតម្លៃ៨០០ តម្លៃ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំងទំហំ និងស្ថានភាពដី ព្រមទាំងទាំងតាំងភូមិសាស្រ្តផងដែរ។
ចំណែកដី នៅជាប់ផ្លូវ “ក៥” ជាតំបន់កាស៊ីណូ និងអាគារខ្ពស់ៗច្រើនដីមាតម្លៃចន្លោះពី៧០០ ទៅ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើដីនៅតាមផ្លូវដដែលនេះ ដែលក្រាលក្រួសក្រហម ដីមានតម្លៃចន្លោះពី២០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់ ដែលបានចុះសិក្សាស្វែងយល់ ពីសក្តានុពលនៅទីក្រុងប៉ោយប៉ែតកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍនៅទីក្រុងប៉ោយប៉ែត បាននិងកំពុងរះឡើងជាមួយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងរសរវើក ពិសេសការសាងសង់អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានរាប់រយអាគារ ជាមួយនឹងបច្ចុប្បន្នអាគារកំពស់ខ្ពស់ជាងគេ មានកំពស់៣២ជាន់ ស្របពេលដែលអ្នកអភិវឌ្ឈន៍ក្នុងស្រុក និងអន្តរជាតិបាននិងកំពុងរូមគ្នា សាងសង់អាគារកំពស់ជាង៤០ជាន់ផងដែរ។

លោកបន្តថា “ទីក្រុងប៉ោយប៉ែតកំពុងរះឡើង ជាមួយនឹងសក្តានុពលធំៗជាច្រើន ដែលវាជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើនទីក្រុងនេះ”។ លោកបន្តថា “តម្លៃដីធ្លីនៅទីក្រុងនេះ អាចមានតម្រូវការ និងតម្លៃកើនឡើងបន្ថែមទៀត នាពេលអនាគត ប្រសិនជារដ្ឋាភិបាល ដោះស្រាយបញ្ហាអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ឋឲ្យបានកាន់តែប្រសើរឡើង”។

ទីក្រុងប៉ោយប៉ែតបាន និងកំពុងប្រឈមបញ្ហាធំៗបីដូចជា ទី១ ទឹកស្អាតមិនគ្រប់គ្រាន់ ប្រភពទឹកសម្រាប់ប្រើប្រាស់ លើការដ្ឋានសំណង់នានាខ្វះខាត ទី២ បញ្ហាគុណភាពថាមពលអគ្គិសនី មានសភាពរអាក់រអួល និងទី៣ បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ មិនទាន់មានសភាពប្រសើរ ពិសេសសណ្តាប់ធ្នាប់នៅទីក្រុងមិនទាន់បានរៀបចំ ឲ្យសមស្របនឹងល្បឿននៃការអភិវឌ្ឍជាក់ស្តែង៕

Da Nang proposes 300-hectare sea reclamation for free trade zone
Da Nang in central Vietnam plans to reclaim 300 hectares of land from the sea to build the country’s first integrated free trade zone.
The city, largely considered the third most important in Vietnam after Hanoi and Ho Chi Minh City, has submitted a proposal to the government for the establishment of the free trade zone, projected to contribute 25% of its economic output by 2050.
The zone will spread over 2,317 hectares of land, including the reclaimed 300 ha.
The location for the reclamation has not been disclosed, with the city carrying out comprehensive studies to finalize an investment plan and timeline.

On Sept. 1 PM Pham Minh Chinh had inspected the area along Nguyen Tat Thanh Street, where 420 ha of land is planned to be reclaimed for setting up logistics services for the free trade zone.
He approved the reclamation in principle but requested thorough consideration of building materials and land use issues.
Da Nang has already reclaimed land on either side of the Thuan Phuoc Bridge for the Da Phuoc International and Thuan Phuoc new urban areas.
But the former has been abandoned since it is connected with a criminal case involving Phan Van Anh Vu, a former real estate tycoon who has been imprisoned for 30 years for “giving bribes” and “deliberately disclosing state secrets” among other charges.
The Da Nang free trade zone is expected to be Vietnam’s first integrated model combining functions such as port and airport logistics with trade, services and export-oriented industrial activities.

The Da Nang government expects it to account for 8-9% of the city’s economy by 2030 and 25% by 2050, and create 41,000 and 137,000 jobs.
Phase 2 will see the expansion of the zone to areas like Tien Sa Port (at the foot of Son Tra Peninsula, after its conversion into a passenger port) and redevelopment the downtown railway station area.
Source: Vnexpress
សម្តេចតេជោៈសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ក្នុងកំណើន៦ភាគរយនៅឆ្នាំ២០២៥ និង៦,៧ភាគរយនៅឆ្នាំ២០២៥
ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន៦ភាគរយ ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧ភាគរយ ក្នុងឆ្នាំ២០២៥។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទោះបីមានការបន្ទច់បង្អាក់ នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧% ក្នុងឆ្នាំ២០២៥ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានច្បាមយកមកវិញនូវសន្តិភាពពេញលេញជូនប្រជាជន ដែលជាគុណតម្លៃស្នូល នៃការចាប់ផ្តើមឡើងវិញ ក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏បវរនៃយើងទាំងអស់គ្នា រហូតមកដល់បច្ចុប្បន្ន។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាពនេះហើយ សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តទៅជា សេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួន ក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែងមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា តាមរយៈ”នយោបាយឈ្នះ-ឈ្នះ” ឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជា ជួបនូវសុខសន្តិភាពពេញថ្លៃផ្ទៃប្រទេស ដែលសន្តិភាពនេះ បាននាំមកនូវចលនាទេសចរណ៍ ដោយកម្ពុជា ទទួលបានភ្ញៀវទេសចរកើនឡើងពីប្រមាណ ២៩ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ រហូតដល់៦.៦លាននាក់ ក្នុងឆ្នាំ២០១៩។
សម្តេចតេជោ បានថ្លែងថា បើទោះបីជាកំណើនទេសចរណ៍ត្រូវថមថយចុះ នៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ យើងឃើញថា សម្រាប់រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជា៥,១៤ លាននាក់ កើនឡើងប្រមាណជា ២១.៦% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ដែលតួលេខនេះទៀតសោត បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់ នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុងវិវត្តន៍ទៅរកកំណើន ស្មើនឹងមុនពេលនៃវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងន័យនេះ យើងអាចសន្និដ្ឋានបានថា សន្តិភាព និងការអភិវឌ្ឍ គឺជាចុងខ្សែពីរ នៃចំណងតែមួយ មានន័យថា បើគ្មានសន្តិភាព មិនអាចអភិវឌ្ឍន៍បានទេ ហើយបើគ្មានការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ក៏មិនអាចមានមូលដ្ឋានក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យនៅគង់វង្សបានដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ដទៀតថា នេះជាតថភាព ជាក់ស្តែង និងជាក្រឹត្យក្រមសត្យានុម័ត ដែលមន្ត្រីបក្សត្រូវយល់ដឹង និងខិតខំបំពេញការងារ ទាំងក្នុងក្របខណ្ឌ បក្ស និងរដ្ឋ ដោយតម្កល់បុព្វហេតុ ទស្សនៈ គោលជំហរ ក្នុងការរួមគ្នាការពារសន្តិភាព និងជំរុញការអភិវឌ្ឍនៅកម្ពុជា។
សម្តេចបញ្ជាក់ទៀតថា “មានសន្តិភាព ទើបពលរដ្ឋមានសិទ្ធិសេរីភាព មានសន្តិភាព ទើបប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនទៅបាន”៕

ក្រុមអ្នកជំនាញអចលនទ្រព្យមើលឃើញសក្តានុពលវិស័យនេះនៅភាគខាងកើតរាជធានី បន្ទាប់ពីទីក្រុងរណបថ្មីមួយចាប់ផ្តើម
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងការយល់ឃើញស្រដៀងគ្នាថា តំបន់ភាគខាងកើតរាជធានីភ្នំពេញ នឹងមានការអភិវឌ្ឍកាន់តែលឿន បន្ទាប់ពីទីក្រុងរណបMekong Quayបានបើកការដ្ឋានសាងសង់ជាផ្លូវការ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ ធ្នូកន្លងមកថា ជាទូទៅនៅពេលមានគំរោងធំៗណាមួយសាងសង់ នឹងធ្វើឲ្យតម្លៃដីកើនឡើង ហើយម្យ៉ាងទៀតតំបន់នេះ ជាតំបន់ដែលមានសក្តានុពលស្រាប់ គឺរង់ចាំតែស្ពាន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។
លោកបន្តថា “តាមព័ត៌មានដែលខ្ញុំលឺមក គឺគំរោងស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងសាងសង់នាពេលឆាប់ៗខាងមុខ”។ លោកបន្តថា “ហេតុនេះបើស្ពានសាងសង់រួច តំបន់អរិយក្សត្រជាតំបន់ល្អខ្លាំង ព្រោះ ការធ្វើដំណើរចំណាយពេលត្រឹម១០ ទៅ២០នាទី អាចដល់កណ្តាលទីក្រុង”។

លោកឌិត ចណ្ណាបានបន្តថា តំបន់កោះពេជ្រ តំបន់កោះនរា មានការធភិវឌ្ឍខ្លាំង អញ្ចឹងនៅពេលគំរោងទីក្រុងថ្មី ដំណើរការអភិវឌ្ឍ ច្រើន តំបន់នេះបើកដំណើរការក៏កៀកគ្នា។ ហេតុនេះគំរោងអភិវឌ្ឍន៍នេះ នឹងមានភាពជោគជ័យខ្លាំង និងធ្វើឲ្យតំបន់នេះ មានភាពទាក់ទាញសម្រាប់ការវិនិយោគ”។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើនិយាយពីជាប់មាត់ទន្លេរ តំបន់នេះជាតំបន់កណ្តាលក្រុង ហើយបើយើងឈរពីកោះនរា សម្លឹងមកកាន់ផ្នែកម្ខាងទៀត គឺពិតជាស្រស់ស្អាតណាស់។

លោកស្រីបន្តថា “គំរោងនៃការអភិវឌ្ឍទីក្រុងថ្មីនេះ វាជាតម្រុយ ដែលធ្វើឲ្យវិស័យអចលនទ្រព្យ មានភាពរីកចម្រើនបណ្តើរៗ”។ លោកស្រីបន្តថា “ទីក្រុងMekong Quay មិននៅឆ្ងាយទេ វាស្ថិតនៅក្បែរបេះដូងនៃទីក្រុងរបស់យើង ដែអាចជះឥទ្ឋិពលដល់តំបន់អរិយក្សត្រ កាន់តែរីកចម្រើនបន្ថែមទៀត”។
លោកស្រីតាំង ហួរបានបន្តថា បើមានស្ពានខាងកូរ៉េជួយ នឹងធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ និងយិតយោងការអភិវឌ្ឍនៅតំបន់នេះ ហើយបុរីជាច្រើន នឹងមានវត្តមាននៅតំបន់នេះបន្ថែមទៀត។ លោកស្រីបន្តថា គំរោងនេះ នឹងរួមចំណែកទាក់ទាញអ្នកវិនិយោគអន្តរជាតិចូលមកបន្ថែមទៀត ដែលនឹងជួយអភិវឌ្ឍន៍នៅប៉ែខាងកើត កាន់តែប្រសើរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀបបានមានប្រសាសន៍ឲ្យដឹងបន្ថែមថា លោកបានមើលឃើញសក្តានុពលអចលនទ្រព្យ នៅប៉ែកខាងកើតរាជធានីនឹងមានភាពល្អប្រសើរ ហើយយើងមានទន្លេរបួនមុខ ដែលយើងតែងលើកឡើងពីទីក្រុងចតុមុខ។ បច្ចុប្បន្នការអភិវឌ្ឍន៍មានច្រើននៅទន្លេរសាប និងទន្លេរបាសាក់ ដោយឡែកតំបន់ជាប់ទន្លេរមេគង្គលើ ដែលមិនសូវមានការអភិវឌ្ឍ នឹងមានសក្តានុពលនៃការអភិវឌ្ឍបន្តទៀត។

លោកបន្តថា “ការសាងសង់ទីក្រុងថ្មីនេះ នឹងជួយវិស័យអចលន្រព្យច្រើន ពិសេសជួយដល់តំបន់ប៉ែកខាងកើតរាជធានី”។ លោកបន្ថែមថា “ខ្ញុំជឿថានៅថ្ងៃអនាគត នឹងមានការអភិវឌ្ឍថ្មីៗកាន់តែច្រើន បន្ទាប់ពីមានស្ពានសាងសង់រួច ហើយក៏ជាការជួយឲ្យរាជធានី ក្លាយជាតំបន់ដែលមានការអភិវឌ្ឍពេញលេញ និងជួយវិស័យវិស័យអចលនទ្រព្យកាន់តែមានភាពប្រសើរឡើង”។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ទីក្រុងMekong Quay កាលពីថ្ងៃទី១៧ ធ្នូថា លោកបានស្នើឲ្យវិស័យឯកជនសិក្សាពីលទ្ឋភាពសាងសង់ស្ពានខាងលើ ឬក្រោមទឹកតភ្ជាប់ពីទីក្រុងកោះនរា មកកាន់ទីក្រុងថ្មីនេះ ប៉ុន្តែលោកបានលើកទឹកចិត្ត ឲ្យមានការសាងសង់ស្ពានក្រោមទឹកកាន់តែប្រសើរ”៕
ចិនបញ្ជាក់ជំហរបន្តផ្តល់ជំនួយដល់កម្ពុជាស្របពេលសម្តេចតេជោណែនាំឲ្យចាត់វិធានការចំពោះការផ្សាយបំភ្លៃរបស់ព័ត៌មានអនឡាញ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា”ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា”។
ឆ្លើយតបនឹងព័ត៌មានបំពុល បង្កើតឱ្យមានការភ័ន្តច្រឡំនោះ លោក វ៉ាង វិនពីន បានបង្ហោះសំណរបញ្ជាក់ថា “ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ”។ លោកបញ្ជាក់ទៀតថា “ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ”។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៧៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះចិនបានផ្តល់កម្ចីដល់កម្ពុជាច្រើនជាងគេប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹង៣៤%នៃបំណុលសរុប។
គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុប ប្រមាណ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបប្រមាណជាង១៤ពាន់ម៉ែត្រ។
ឆ្លើយតបនឹងបញ្ហានេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនរបស់បក្ស ត្រូវតាមដាន និងវាយតម្លៃឱ្យបានជាប់លាប់លើមតិរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា របស់បក្សទាំងលើបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់។
បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងចំពោះសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈចលនាមហាជន របស់បក្សជំរុញសកម្មភាពបណ្តុះស្មារតី សាមគ្គីភាពសង្គម និង យុទ្ធនាការបណ្តុះគំនិត វិជ្ជមានដល់ប្រជាជន ដើម្បីបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈចលនាមហាជនរបស់បក្ស ពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែបឌីជីថល ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។
សម្តេចតេជោប្រមុខបក្សកាន់អំណាច ក៏បានជំរុញឱ្យយកចិត្តទុកដាក់ គ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត និងខ្វះសីលធម៌។
សម្តេចតេជោ បានណែនាំឱ្យចាត់វិធានការជា”បន្ទាន់” ចំពោះការផ្សព្វផ្សាយបំភ្លៃ និងខ្វះសីលធម៌ទាំងឡាយ៕
EU launches €10bn space programme to rival Musk’s Starlink
The EU has launched an ambitious €10bn (£8.3bn) space programme with a constellation of 290 satellites to rival Elon Musk’s Starlink, further widening the post-Brexit security gap with the UK.
The constellation is intended to ensure the bloc’s security for governments and armies amid increasing global concerns over cybersecurity.
Officials said the UK had not made any request to be part of the Iris2 project, which will offer sublease communications capacity for commercial use as an alternative to Musk’s Starlink network.

“It is a significant step towards Europe’s sovereignty and secure connectivity,” an EU statement said.
Technological advances mean the network of high- and lower-powered satellites will provide the equivalent of 1,000 satellites in a “mega constellation” similar to Starlink.
Europe has been served by a combination of state-licensed satellite networks providing coverage from Ireland to eastern Europe. The networks enable TV and internet as well as defence, weather and border surveillance functions.

Before Brexit, the UK was part of an EU space programme, with British armed forces due to have access to the Galileo satellite network from next year.
However the British government severed ties with the programme and concluded during Brexit negotiations that it would be in the UK’s interests to develop a rival to Galileo involving two satellites.

The UK network includes Tyche, the Earth-imaging military satellite which was launched in August. Last month the government said a new satellite, Juno, would be launched in 2027 to “capture daytime images of the Earth’s surface” thereby “strengthening the UK’s intelligence, surveillance and reconnaissance” capabilities.
Asked if the UK would be involved in the Iris2 programme, given its common interests in defence and security and Keir Starmer’s pledge to reset relations with the EU, a senior official said there had been no such request.
Source: The Guardian

តម្លៃជួលអាផាតមុិននៅទីក្រុងតូក្យូធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងខែវិច្ឆិកា
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិនជាមធ្យមនៅក្នុងតំបន់ទីក្រុងតូក្យូ(Greater Tokyo) បានធ្លាក់ចុះ០,៩% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បើធៀបនឹងខែតុលា ដោយធ្លាក់ចុះរយៈពេលប្រាំខែជាប់ៗគ្នាពីកម្រិតខ្ពស់បំផុត។
យោងតាមតួលេខពីក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Tokyo Kantei បានឱ្យដឹងថា តម្លៃជួលអាផាតមុិនជាមធ្យមបានធ្លាក់ចុះមកនៅត្រឹមចំនួន៣.៥៣៥យ៉េន (ប្រហែល២២,៩៤ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំមុន។
ក្នុងខែមិថុនា តម្លៃជួលអាផាតមុិនជាមធ្យមនៅតំបន់ទីក្រុងតូក្យូបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការប្រមូលទិន្នន័យត្រូវបានចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០០៤។

តម្លៃជួលអាផាតមុិនជាមធ្យមក្នុងទីក្រុងតូក្យូទាំងមូលបានធ្លាក់ចុះ០,៣% មកនៅត្រឹមចំនួន៤.១២០យ៉េន ខណៈតម្លៃជួលអាផាតមុិនជាមធ្យមនៅចំកណ្តាលទីក្រុង បានធ្លាក់ចុះ០,២% ដល់ចំនួន៤.២៥៧យ៉េន។
ដោយឡែក តម្លៃជួលអាផាតមុិនជាមធ្យមនៅក្នុងបណ្តាខេត្តជាប់ទីក្រុងតូក្យូ ដូចជាខេត្ត Kanagawa និងខេត្ត Saitama បានធ្លាក់ចុះ២,២% និង១,៥%រៀងគ្នា។ ផ្ទុយទៅវិញ តម្លៃជួលជាមធ្យមនៅក្នុងខេត្ត Chiba បានកើនឡើង១,១%។
លោក Masayuki Takahashi អ្នកវិភាគនៅក្រុមហ៊ុន Tokyo Kantei បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០២៣មក ការជួលអាផាតមុិននៅទីក្រុងតូក្យូត្រូវបានជំរុញ ដោយការផ្លាស់ទីលំនៅត្រឡប់ទៅកាន់តំបន់កណ្តាលទីក្រុង ខណៈបុគ្គលិកនានាចាប់ផ្តើមធ្វើការនៅការិយាល័យឡើងវិញ៕ប្រភព: Nikkei Asia៕

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង
ដោយៈ សហការី
ភ្នំពេញៈ
កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិមបូព៌ា និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត
ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី ១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។
ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង ៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០ នាក់មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី ១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា និងការសន្ទនាសំខាន់ៗទាំងនេះ យើងបានរៀនពីរបៀបដែលអ្នករស់នៅ និងអាជីវកម្មនឹងបង្កើត និងតាំងទីរស់នៅដែលបានសាងសង់ឆ្ពោះទៅមុខ។ គំនិតរួម និងការសហការគ្នាដែលយើងបានឃើញក្នុងអំឡុងពេល PropertyGuru Week ជាថ្មីម្តងទៀតបានធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរបស់យើងនៅអាស៊ី។”
កិច្ចប្រជុំកំពូលបានបង្ហាញពីសុន្ទរកថាគន្លឹះពីបុគ្គលឈានមុខ ដែលបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីការរស់នៅក្នុងទីក្រុង និន្នាការសេដ្ឋកិច្ច និងសក្តានុពលផ្លាស់ប្តូរជីវិតនៃអចលនទ្រព្យ ក្នុងចំណោមអ្នកដទៃទៀត។ លោក Hari V Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ PropertyGuru Group បានស្វាគមន៍អ្នកចូលរួមដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ការអភិវឌ្ឍន៍អចលនទ្រព្យស្របនឹងមហិច្ឆតារបស់អ្នករស់នៅក្នុងទីក្រុង។

លោក Hari V Krishnan បានមានប្រសាសន៍ថា “យើងផ្តល់អានុភាពដល់សហគមន៍ដើម្បីរស់នៅ ធ្វើការ និងរីកចម្រើននៅក្នុងទីក្រុងនៅថ្ងៃស្អែក។ កិច្ចប្រជុំកំពូលនៅឆ្នាំនេះ បានកោះប្រជុំអ្នកជំនាញឈានមុខគេ និងអ្នកពាក់ព័ន្ធមកពីទូទាំងតំបន់អាស៊ី និងលើសពីនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសដែលប៉ះពាល់ដល់បរិស្ថានទីក្រុងរបស់យើង។ ការផ្លាស់ប្តូរគំនិតនេះបានបញ្ជាក់ជាថ្មីថា ទីតាំងដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន និងគិតគូរពីបរិស្ថាន មានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពទីក្រុង នៅពេលដែលវាផ្ទុកមនុស្សជំនាន់ក្រោយនៃអ្នកស្វែងរកអចលនទ្រព្យ និងសហគ្រាស។ យើងទាំងអស់គ្នាធ្វើឲ្យព្រឹត្តិការណ៍នេះបំផុសគំនិតសម្រាប់អនាគត។”
វិលត្រលប់មកចូលរួមវិញក្នុងឆ្នាំនេះគឺលោក Sumana Rajarethnam នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃបណ្តាញសាជីវកម្ម ដែលបានផ្តល់សុន្ទរកថាយ៉ាងស៊ីជម្រៅ និងគាំទ្រដោយទិន្នន័យស្តីពីសេដ្ឋកិច្ចតំបន់អាស៊ី ដោយបង្ហាញពីបរិបទនៃឱកាស និងបញ្ហាប្រឈមនៃកំណើនក្នុងតំបន់ក្នុងឆ្នាំបន្ទាប់។

កំពូលតារាប៉ុប តារាសម្ដែង និងអ្នកបង្កើត Golf Pichaya Nitipaisalkul បានរួមចំណែកក្នុងកិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថាដែលឆ្លើយតបនឹងមហិច្ឆតាជាសកលរបស់អ្នករស់នៅក្នុងទីក្រុង និងចែករំលែកដំណើររបស់គាត់ក្នុងការស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់គាត់។
លោក Stephen Oehme ប្រធាននៃកិច្ចប្រជុំកំពូល អ្នកឯកទេសគ្រប់គ្រងតម្លៃ អ្នកតស៊ូមតិផ្នែកនិរន្តរភាព និងជានាយកគ្រប់គ្រងក្រុមហ៊ុន Quantum ថ្លែងសារស្តីពីទស្សនវិស័យសកលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
បន្ថែមពីលើសុន្ទរកថាគន្លឹះ កិច្ចពិភាក្សាជាក្រុមនៃកិច្ចប្រជុំកំពូលបានផ្តល់នូវទស្សនវិស័យចម្រុះលើប្រធានបទសំខាន់ៗ។ អ្នកជំនាញដែលចូលរួមជាមួយលោកបណ្ឌិត Nai Jia Lee ប្រធានផ្នែកស៊ើបការណ៍អចលនទ្រព្យនៅ PropertyGuru Group ក្នុងកិច្ចពិភាក្សាជាក្រុមលើប្រធានបទ កំណត់ទិសដៅគេហដ្ឋាននាពេលអនាគត មានលោក Anton Wormann អ្នកបង្កើត Anton នៅប្រទេសជប៉ុន សហគ្រិន និងទីប្រឹក្សាអចលនទ្រព្យ លោក David Chong ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន REHDA (ម៉ាឡេស៊ី) និងលោក Muhammad Adhiguna Sosiawan CMO និងជានាយកស្ថាបត្យកម្មនៅ Mas Group (ឥណ្ឌូនេស៊ី)។

បន្ថែមពីលើប្រធានបទគេហដ្ឋាននាពេលអនាគត កិច្ចប្រជុំកំពូលបានផ្តល់ការវិភាគលើវិស័យលំនៅដ្ឋានដែលមានម៉ាកយីហោ។ លោក Bill Barnett ស្ថាបនិក និងជានាយកគ្រប់គ្រងនៃ C9 Hotelworks បានសម្របសម្រួលកិច្ចពិភាក្សាដែលរួមបញ្ចូលការគាំទ្របដិសណ្ឋាកិច្ចពី Gianfranco Bianchi អ្នកគ្រប់គ្រងទូទៅ The One Atelier អាស៊ីប៉ាស៊ីហ្វិក Leanne Reddie ប្រធានផ្នែកអភិវឌ្ឍន៍នៃសណ្ឋាគារ GHM Penny Trinh អនុប្រធានសម្រាប់ការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះនៅ Marriott International និង Saowarin Chanprakaisi អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ The Ascott Limited។

ឥទ្ធិពលនៃវប្បធម៌ សហគមន៍ និងទីតាំងដែលបានសាងសង់ក៏បានក្លាយជាចំណុចកណ្តាលនៃកិច្ចពិភាក្សាជាក្រុមដោយមានការចូលរួមពី Wendy McEwan ប្រធានសម្រាប់ការផ្លាស់ប្តូរ និងជាប្រធានបុគ្គលិកនៅការិយាល័យនាយកប្រតិបត្តិរបស់ PropertyGuru Group Alex Bentley អ្នកបង្កើតឌីជីថល Chelsea Perino នាយកគ្រប់គ្រងទំនាក់ទំនងសកលនៃមជ្ឈមណ្ឌលប្រតិបត្តិ Kristin Thorsteins ស្ថាបនិក និងជាដៃគូគ្រប់គ្រងរបស់ Portman Investments និង Michael Jones ដែលជាអ្នកជំនាញខាងផ្នែកសុខភាព និងជាគ្រូបង្វឹកដែលមានការបញ្ជាក់ពី Pain-Free Me Studio។
ទស្សនវិទូឈានមុខគេក្នុងវិស័យស្ថាបត្យកម្ម និងការរចនាក៏បានចែករំលែកការយល់ដឹងរបស់ពួកគេនៅក្នុងកិច្ចពិភាក្សាជាក្រុមស្តីពីការរចនាដើម្បីផលប៉ះពាល់។ សម្របសម្រួលដោយ Stephen Pimbley ដៃគូស្ថាបនិក និងជានាយកនៃ SPARK Architects កិច្ចពិភាក្សានេះមានការចូលរួមជាពិសេសពី Colin Chee អ្នកបង្កើត និងជានាយកផ្នែកច្នៃប្រឌិតនៃ Never Too Small Jessica Bianca Sy នាយក និងជាប្រធានផ្នែករចនា ការច្នៃប្រឌិត និងយុទ្ធសាស្រ្តនៅ SMDC Patrick Keane ស្ថាបនិកក្រុមហ៊ុន Enter Projects Asia និង Shao-wei Huang នាយករងនៃស្ថាបត្យករ Zaha Hadid។
កិច្ចពិភាក្សាជាក្រុមចុងក្រោយបានដោះស្រាយការបញ្ចូលគ្នានៃវប្បធម៌ និងការច្នៃប្រឌិតនៅក្នុងទីក្រុងធំៗនៅមជ្ឈិមបូព៌ាដោយមានលោក David Johnson នាយកប្រតិបត្តិនៃក្រុមហ៊ុន Delivering Asia ធ្វើការសម្របសម្រួល។ វាគ្មិនរួមមាន James A. Kaplan នាយកប្រតិបត្តិនៃ Destination Capital Khalid Otain ដៃគូគ្រប់គ្រងរបស់ HLB Middle East និង Stephen Oehme។
រៀបចំកម្មវិធីដោយពិធីករព្រឹត្តិការណ៍ និងការថតផ្សាយអន្តរជាតិ Tina Ryan ARES ២០២៤ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងចំណោមព្រឹត្តិការណ៍នានានៃ PropertyGuru Week។ កិច្ចប្រជុំកំពូលនេះត្រូវបានបញ្ចប់ទៅដោយកម្មវិធីជប់លៀងវីអាយភី ARES ការអបអរស្ត្រីដែលមានអំណាចចំនួនប្រាំនាក់ ដែលបានក្លាយជាគំរូនៃភាពចម្រុះ ភាពសមធម៌ និងការដាក់បញ្ចូលក្នុងវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ។
កិច្ចប្រជុំកំពូលនេះក៏បានត្រួសត្រាយផ្លូវសម្រាប់កម្មវិធីពិសារអាហារថ្ងៃត្រង់សំណេះសំណាលនៃពានរង្វាន់អចលនទ្រព្យអាស៊ីអន្តរជាតិ PropertyGuru ដែលបានសម្ពោធបង្ហាញពានរង្វាន់សម្រាប់តំបន់មជ្ឈិមបូព៌ា រួមជាមួយនឹងពានរង្វាន់ចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជា ចិនដីគោក ហុងកុង ម៉ាកាវ ឥណ្ឌា ជប៉ុន និងស្រីលង្កា។ PropertyGuru Week បញ្ចប់ទៅជាមួយនឹងបទបង្ហាញដ៏ស៊ីជម្រៅមួយដោយ Anton Love នៅ Cinema Oasis Bangkok។

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ឆ្នាំ ២០២៤ ត្រូវបានឧបត្ថម្ភដោយ Sub-Zero Wolf, Delivering Asia, និង PropertyGuru for Business និងគាំទ្រដោយដៃគូផ្លូវការ PropertyGuru ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru ដៃគូប្រព័ន្ធផ្សព្វផ្សាយ Bridges, BusinessWorld, Detik.com, Kompas.com, Luxury Society Asia, Manila Bulletin, Prop2morrow, Tatler Asia Homes និង The Philippine Star; និងសមាគមគាំទ្រ វិទ្យាស្ថាន REHDA។
កម្មវិធីជប់លៀងវីអាយភី ARES ត្រូវបានគាំទ្រដោយ PropertyGuru for Business និង Dao Ethical Gifts (គម្រោងផ្តល់អំណាចស្ត្រី)។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារអេឡិចត្រូនិចទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaRealEstate AsiaPropertyAwards.com។
រដ្ឋមន្រ្តីដែនដីលើឡើងពីចំណុចស្នូលសំខាន់ចំនួន៣ដើម្បីលើកកំពស់ វិស័យសំណង់
ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់បានថ្លែងថា ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។
លោកបញ្ជាក់កាលពីថ្ងៃទី១៦ ធ្នូក្នុងកម្មវិធីមួយថា ត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅឋានរបស់ប្រជាជនកម្ពុជា។

ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានសំណង់ ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់ ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ ការធានានូវគុណភាព និងសុវត្ថិភាពសំណង់ ការប្រើប្រាស់បរិក្ខារ និងសំភារសំណង់ ការតាមដាន និងគ្រប់គ្រប់សំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម។
លោកបន្តថា “ទាំងអស់នោះ គឺដើម្បីសំដៅធានាឱ្យមាននិរន្តភាព សម្រាប់ដំណើរការឧស្សាហកម្មនានា ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា រួមមាន ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អផ្ទះ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុក្នុងសង្គមជាដើម”៕









