La-Z-Boy Celebrates 7th Anniversary in Cambodia with RS Residence

0

Phnom Penh, Cambodia – July 4, 2024 – La-Z-Boy proudly celebrates its 7th anniversary in Cambodia, marking a successful partnership with RS Residence, managed by the esteemed CEO, Mr. Chea Mony. Since its launch in 2017, La-Z-Boy has been committed to bringing unparalleled comfort and quality to Cambodian homes, establishing itself as a leader in the premium recliner market.

Reflecting on this milestone, Mr. Ratharuj Manaswatcharapong, General Manager of La-Z-Boy Asia, expressed his gratitude, stating, “We would like to thank our valued partner, RS Residence, for recognizing the importance of high-end recliners. Our collaboration has been instrumental in expanding our reach and continuing to deliver exceptional comfort to our customers.”

La-Z-Boy, a legacy brand founded in the United States in 1927, is renowned for its pioneering role in the recliner industry. As the first brand to introduce the recliner, La-Z-Boy has continued to innovate, emphasizing comfort and quality. The brand offers a wide variety of products, including:

  • Recliners, Loveseats, Sofas, and Modular Sectional Recliners: Customizable layouts to fit any home space, along with stationary sofas.
  • Variety of Features and Options: Include rocking recliners, wall recliners, swivel recliners, gliding recliners available in both manual and power configurations, and lift-chairs designed for the elderly.
  • Cover Choices: La-Z-Boy products offer advanced cover options, including leather, fabrics and specialty covers such as iClean technology, Conserve™ fabrics, antimicrobial and pet-friendly materials. These choices ensure durability and easy maintenance, catering to a variety of customer lifestyles.

La-Z-Boy’s commitment to innovation and quality has been well-received in Cambodia, where RS Residence has played a crucial role in introducing and promoting these premium products to discerning customers.

This anniversary not only celebrates past achievements but also sets the stage for future growth and continued collaboration between La-Z-Boy and RS Residence. Together, they remain dedicated to enhancing the living experience of their customers through unparalleled comfort and innovative design.

ប្រទេសឡាវ នាំចេញថាមពលអគ្គិសនីរាប់លានគីឡូវ៉ាត់ម៉ោងមកកាន់កម្ពុជា មីយ៉ាន់ម៉ា និងថៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់ក្រសួងថាមពល និងរ៉ែ បានបង្ហាញថា ការប្រើប្រាស់អគ្គិសនី នៅប្រទេសឡាវបានកើនឡើង៤៥ភាគរយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈការផ្គត់ផ្គង់ មានការប្រែប្រួលដោយសារអាកាសធាតុ។

ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ ប្រទេសឡាវបាននាំចូលថាមពលអគ្គិសនី ជាង១,៧ពាន់លានគីឡូវ៉ាត់ម៉ោង មកពីប្រទេសថៃ ប្រទេសចិន និងប្រទេសវៀតណាម។ 

ផ្ទុយទៅវិញ ប្រទេសនេះបាននាំចេញ ថាមពលសរុបចំនួន៩៩៤,៥លានគីឡូវ៉ាត់ម៉ោង មកកាន់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃ ក្នុងអំឡុងពេលដូចគ្នានេះ។ ការណ៍នេះនាំឱ្យប្រទេសឡាវ ជួបប្រទះឱនភាពពាណិជ្ជកម្មថាមពល ចំនួន៨២៧,៨លានគីឡូវ៉ាត់ម៉ោង។

កំណើននៃការប្រើប្រាស់ ថាមពលអគ្គិសនីនៅឡាវ បានកើនឡើងលើសពីការព្យាករណ៍ នៅក្នុងរបាយការណ៍សិក្សាឆ្នាំ២០២១ ដែលបានប៉ាន់ប្រមាណថា តម្រូវការអគ្គិសនីនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧ភាគរយ សម្រាប់រយៈពេលចាប់ពី២០២២ដល់ឆ្នាំ២០២៤។ 

ប៉ុន្តែការកើនឡើង ដ៏មិននឹកស្មានដល់នាពេលនេះ បណ្តាលមក ពីតម្រូវការអគ្គិសនីពីឧស្សាហកម្មរុករករ៉ែ។  ក្រសួងថាមពលឡាវ បានរាយការណ៍ថាប្រការនេះបាននាំឱ្យមានអតុល្យភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសក្នុងរដូវប្រាំង នៅពេលដែលផលិតកម្មវារីអគ្គិសនីមានការថយចុះ

លើសពីនេះទំនប់វារីអគ្គិសនីដែលគ្របដណ្តប់ចំណែកនៃការផលិតថាមពលអគ្គិសនីសរុបចំនួន៩៥% ពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទឹកភ្លៀង។ តួយ៉ាង នៅក្នុងឆ្នាំដែលមានភ្លៀងធ្លាក់ច្រើន ដូចជាឆ្នាំ២០២២ ផលិតកម្មអាចបំពេញទាន់តម្រូវការ។ 

ប៉ុន្តែបញ្ហាគ្រោះរាំងស្ងួតនៅឆ្នាំ២០២៣ បណ្តាលឱ្យផលិត កម្មមានការថយចុះ១០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយផលិតកម្មថាមពល ចេញពីទំនប់វារីអគ្គិសនី ត្រូវបានគេរំពឹងថា នឹងថយចុះ១០ភាគរយ បន្ថែមទៀតនៅឆ្នាំ២០២៤នេះ៕

ក្រុមហ៊ុនកៅអី La-Z-Boy ប្រារព្ធខួប 7ឆ្នាំនៅក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន RS Residence

0

ភ្នំពេញ៖ នៅថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន La-Z-Boy ពិតមានមោទនភាពក្នុងការប្រារព្ធខួប 7ឆ្នាំរបស់ខ្លួនដែលមានវត្តមានក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីភាពជាដៃគូដ៏ជោគជ័យជាមួយក្រុមហ៊ុន RS Residence ដែលដឹកនាំដោយលោកអគ្គនាយកប្រតិបត្តិដ៏គួរឱ្យជាទីគោរពគឺលោក ជា មុនី។ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ 2017 មក La-Z-Boy បានប្តេជ្ញាចិត្តក្នុងការនាំយកមកនូវផាសុកភាព និងគុណភាពដែលមិនអាចប្រៀបផ្ទឹមបានដល់គេហដ្ឋាននៅប្រទេសកម្ពុជា ដោយបង្កើតខ្លួនជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារកៅអីអង្គុយដ៏ប្រណិត។

  ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Ratharuj​ Manaswatcharapong  អគ្គនាយកនៃក្រុមហ៊ុន La-Z-Boy បានសម្តែងកានូវការដឹងគុណយ៉ាងជ្រាលជ្រៅដោយលើកឡើងថា “យើងសូមថ្លែងអំណរអរគុណដល់ដៃគូដ៏ល្អរបស់យើងគឺក្រុមហ៊ុន RS Residence ដែលបានទទួលស្គាល់ពីសារៈសំខាន់នៃកៅអីអង្គុយដ៏ប្រណិតនិងលំដាប់ខ្ពស់របស់យើង។ កិច្ចសហការរបស់យើងមានសារៈសំខាន់ក្នុងការពង្រីកវិសាល ភាពរបស់យើង និងបន្តផ្តល់នូវផាសុកភាពជាពិសេស ដល់អតិថិជនរបស់យើង”។

  La-Z-Boy ដែលជាម៉ាកយីហោដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ 1927 ហើយក៏មានភាពល្បីល្បាញដោយសារការគាំទ្រពីសំណាក់អតិថិជន និងភាពឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មកៅអីអង្គុយដ៏ប្រណិត។ ក្នុងនាមជាម៉ាកយីហោដំបូងគេបង្អស់ La-Z-Boy បាននិងកំពុងបន្តការអភិវឌ្ឍន៍បង្កើតរការច្នៃប្រឌិត ដោយយកចិត្តទុកដាក់ទៅលើផាសុកភាព និងគុណភាពជាចំបង។​

La-Z-Boy ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមមានៈ

  • កៅអីអង្គុយម្នាក់ឯង  កៅអីសម្រាប់មនុស្សពីរនាក់ សាឡុង​ និង​ប្រភេទសាឡុងកែង៖ សាឡុងទាំងអស់នោះអាចកំណត់ទៅទីតាំងដែលសាកសមជាមួយគេហដ្ឋាន ជាពិសេសងាយស្រួលនៅក្នុងការបំលាស់ទី។
  • ភាពសម្បូរបែបនៃលក្ខណៈពិសេសនិងជម្រើស៖​

រួមបញ្ចូលកៅអីយោលយោគទៅមុខទៅក្រោយប្រកបដោយសុវត្តិភាព កៅអីកាច់គេង កៅអីបង្វិលជុំវិញបាន កៅអីកាច់គេងដែលមានការកំណត់បញ្ជាដោយដៃកាច់បាន៣ដំណាក់កាល និងតេឡេ​ Remote Control ចុចដោយដៃ និងកៅអីបញ្ជាឡើងចុះដោយចរន្តអគ្គីសនីត្រូវបានរចនាឡើងសម្រាប់មនុស្សចាស់។

  • ជម្រើសសាច់សាឡុង៖

ផលិតផល​ La-Z-Boy ផ្តល់នូវជម្រើសនៃសាច់សាឡុងខាងក្រៅដែលឈានមុខគេ​មានដូចជា: ប្រភេទស្បែក ប្រភេទសាច់ក្រណាត់​ និង​សាច់ក្រណាត់កម្មី ក៏រួមបញ្ចូលនៅបច្ចេកវិទ្យា IClean Technology  ទៅលើសាច់ក្រណាត់ វត្ថុធាតុប្រឆាំងនឹងមេរោគ និងសត្វល្អិត។ ជម្រើសទាំងនេះធានាបាននូវភាពធន់ ​​     និងការថែទាំយ៉ាងងាយស្រួល​​​​      បំពេញតម្រូវការនៃរចនាបថជីវិតផ្សេងៗ  របស់អតិជន។

ចំពោះការប្តេជ្ញាចិត្តរបស់ La-Z-Boy Asia ជាមួយ​គុណភាព និងភាពច្នៃប្រឌិតត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងពិសេសនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន RS Residence បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្សព្វផ្សាយលើកកម្ពស់ផលិតផលទាំងនេះដល់អតិថិជន។

ការគម្រប់ខួបនេះមិនត្រឹមតែអបអរសាទរសមិទ្ធផលពីមុនមកប៉ុណ្ណោះទេ កៅអី La-Z-Boy កំណត់នៅផែនការយ៉ាងច្បាស់លាស់សម្រាប់នាំមកនូវភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងការបន្តកិច្ចសហការយ៉ាងល្អរវាង La-Z-Boy និងជាមួយក្រុមហ៊ុន RS Residence ។

  ជាមួយគ្នានេះផងដែរ ពួកយើងនិងប្តេជ្ញាចិត្តក្នុងការបង្កើនបទពិសោធន៍រស់នៅដោយភាពស៊ីវិល័យរបស់អតិថិជនយើង តាមរយៈភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន   និងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ក្នុងឱកាសគម្រប់ខួប ៧ឆ្នាំនេះផងដែរ RS Residence បានផ្តល់ជូននៅប្រ៉ម៉ូសិនបញ្ចុះតម្លៃពិសេសទៅលើកៅអីម៉ាក La-Z-Boy គ្រប់ម៉ូឌែលទាំងអស់​ 50% តែម្តង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់ ពូក ខ្នើយ កម្រាល និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅកម្ពុជាជាមួយចក្ខុវិស័យនាំយកផលិតផលរបស់ RS Residence  មកកាន់គ្រប់គេហដ្ឋានទូទាំងប្រទេស។

ទូរស័ព្ទលេខ៖ 085 566 168

Bali Property Heats Up as Asian Investors Chase High Rental Yields in Post-Covid Revival

0

Bali’s residential market is gaining traction among Asian buyers, as a tourism revival and the rise of digital nomadism boost rental yields at the Indonesian holiday hotspot.

While they have yet to recover fully to pre-pandemic levels, short-term rental incomes on the island, as measured by revenue per available night, rose 8 per cent to 1.9 million rupiah (US$118) last year. The occupancy rate reached 56 per cent, 2 percentage points higher than before the Covid-19 pandemic, according to data tracker AirDNA.

Investors from Hong Kong and Singapore, where rental yields stand in the low single digits, are showing particular interest in Bali property.

Both places are similar “in that they’re very high-ticket, low-yield markets, whereas Bali is low-ticket, high-yield”, said James Hartshorn, CEO and co-founder at Palm Developments, a Hong-Kong based developer with a growing Bali portfolio.

Affluent buyers are increasingly drawn to the south of the island, particularly on the arid Bukit peninsula, where properties are yielding 15 to 18 per cent a year, he said.

The market is buoyed by an influx of international tourists after Indonesia scrapped its pandemic travel restrictions and eased visa rules in 2022. In April, Bali welcomed 503,194 foreign visitors, up by more than 7 per cent from March and 22 per cent from a year ago, according to official data.

Bali also attracts domestic migrants who are drawn to the region’s infrastructure and burgeoning tech scene, according to Widya Lestaluhu, head of the Hong Kong office at Benham & Reeves, a London-based property agent.

“People tend to forget that Bali is just a small part of Indonesia, which has the fourth-largest population in the world,” she said. “The local migration to Bali can prop up the island’s rental yields and support capital growth.”

John Truong, a 38-year-old British national working in finance in Hong Kong, said he bought a villa in Bali in the US$200,000 to US$250,000 range last September to tap the island’s higher investment returns.

According to Truong’s research, the return on investment in Bali was about 15 to 20 per cent at the time, compared to 2 per cent in Hong Kong, 4 to 6 per cent in Malaysia and Vietnam, and 8 per cent in Thailand, he said.

Truong, who paid the developer before construction began, said he aims to visit the island only twice a year, because his properties are “predominantly aimed at return rather than personal usage”.

“I have invested with a long-term view to hold for the next 20 to 30 years, and the only reason I would potentially sell out of the property is if I needed the cash on an emergency basis,” he said.

Investing in Bali property as a foreigner comes with some limitations, however.

While Indonesian citizens have a freehold on both the property they own and land it is built on, foreign owners can only lease the property for a specified period, with the option to extend. Alternatively, they can set up a local company and obtain a freehold for a maximum of around 80 years.

Foreign property owners also face higher tax rates than Indonesian citizens. Truong said he pays an income tax that is 20 per cent of the lease value, whereas for local tax residents, the rate is only 10

per cent.

“Non-domiciled tax is quite punitive in Bali, but it is also true for most of Asia where properties are affordable with a good return profile,” said Truong.

Despite the constraints, Bali’s property market is gaining pace, led by hospitality-related developments. The segment grew 184 per cent last year, adding 1,816 units across 21 projects, according to a report published in March by consultancies C9 Hotelworks and Horwath HTL.

New projects are increasingly built by smaller developers that offer managed and affordable residences catering to investors.

Source: SCMP

តើអាផាតម៉ិននៅក្នុងអគារអគារស្តើងជាងគេនៅលើពិភពលោក មានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខ្ពស់កប់ពពក ដែលមានរូបរាងស្តើងជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower 111 West 57th Street បានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២១ និងបើកដំណើរការលក់យូនីតលំនៅដ្ឋាន ដែលមានតម្លៃខ្ពស់កប់ពពក។

អគារនេះមានកម្ពស់៤៣៥ម៉ែត្រ តែមានទទឹងមុខអគារត្រឹម១៨ម៉ែត្រប៉ុណ្ណោះ ដែលមានន័យថា កម្ពស់អគារមានប្រវែងវែង ជាងទទឹងអគារដល់ទៅ២៤ដង ហើយមានសរុប៨៤ជាន់ និងមានផ្ទៃក្រឡាជាង៥៣០.០០០ម៉ែត្រការ៉េ។

អគារនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន JDS Development Group និងក្រុមហ៊ុន Property Markets Group ជាមួយនឹងទុនវិនិយោគ២ពាន់លានដុល្លារអាមេរិក។ អគារនេះគឺជាប្រភេទអគារលំនៅដ្ឋាន ដោយមាន៦០យូនីត ដែលតម្លៃចាប់ពី១២,៥លានដុល្លារ ទៅ៥៦លានដុល្លារ ក្នុងមួយយូនីត។

អគារនេះប្រើប្រាស់បេតុងរឹងមាំបំផុត ក្នុងពិភពលោក ហើយត្រូវបានពង្រឹង ដោយដែកសរុបប្រវែង១,៦លានម៉ែត្រ។ ក្រុមវិស្វករ ក៏បានសាងសង់ដុំប៉ោលមេកានិកដ៏ធំមួយ ដែលមានឧបករណ៍បំផ្ទុះម៉ាស់ (Tuned mass damper) ទម្ងន់៨០០តោន ដើម្បីកាត់បន្ថយចលនា និងរំញ័រនៅខាងក្នុងអគារ។

ក្រុមស្ថាបត្យករ ដែលបានចូលរួមរចនាអគារនេះ បានលើកឡើងថា គោលដៅចម្បងរបស់ពួកគេ គឺបង្កើតអគារប្រវត្តិសាស្ដ្រមួយ នៅក្នុងទីក្រុងញូវយ៉ក។ អ្នករស់នៅក្នុងអគារលំនៅដ្ឋាននេះ ត្រូវធ្វើដំណើរឡើងតាមជណ្តើរយន្ត ដោយផ្ទាល់ និងអាចគយគន់មើលទិដ្ឋភាពសួន Central Park និងទេសភាពទីក្រុងញ៉ូវយ៉ក។

អាផាតម៉ិន ដែលមានគ្រែចំនួន៣ និងមានផ្ទៃក្រឡាទំហំ៤.៤៩២ហ្វីតការ៉េ នៅក្នុងអគារ111 West 57th Street នេះមានតម្លៃខ្ពស់កប់ពពក ចាប់ពី១២,៥លានដុល្លារ ទៅដល់២៦,៩៥លានដុល្លារក្នុងមួយយូនីត។

អាផាតម៉ិន ដែលមានគ្រែចំនួន៤ និងមានផ្ទៃក្រឡាទំហំ៦.៥១២ហ្វីតការ៉េនៅក្នុងអគារ111 West 57th Street នេះមានតម្លៃប្រមាណ៤៩លានដុល្លារ ខណៈអាផាតម៉ិន ដែលមានគ្រែចំនួន៤ និងមានផ្ទៃក្រឡាទំហំ៧.១៣០ហ្វីតការ៉េ មានតម្លៃប្រមាណ៥៦លានដុល្លារ៕ប្រភព:Streeteasy

ទីផ្សារលំនៅដ្ឋាននៅកោះបាលីស្ទុះងើបឡើងវិញ ខណៈវិនិយោគិនមើលឃើញឱកាសចំណេញខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅលើកោះបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកវិនិយោគនៅតំបន់អាស៊ី ដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ និងលំហូរក្រុមអ្នកចូលចិត្ត ធ្វើការងារពីចម្ងាយ(Digital nomad)

ជាក់ស្ដែង ប្រាក់ចំណូលដែលទទួលបាន ពីការជួលលំនៅដ្ឋានរយៈពេលខ្លីនៅលើកោះនេះ ដែលត្រូវបានវាស់វែងដោយប្រាក់ចំណូលក្នុងមួយយប់ បានកើនឡើង៨ភាគរយ ដល់ទំហំទឹកប្រាក់ចំនួន១,៩លានរូពៀ (ប្រហែល១១៨ដុល្លារអាមេរិក)ក្នុងមួយយប់។

ជាមួយគ្នានេះ អត្រាគ្របដណ្តប់ការជួលសរុប(Occupancy rate) បានកើនឡើងដល់៥៦ភាគរយ ដែលមានកម្រិតខ្ពស់ជាងមុន ផ្ទុះជំងឺរាតត្បាតទៅទៀត។ នេះបើយោងតាមក្រុមហ៊ុនអង្កេតតាមដានទិន្នន័យ AirDNA។បណ្តាវិនិយោគិនមកពីទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ ជាពិសេសលើការបណ្តាក់ទុនលើអចលនទ្រព្យ នៅលើកោះដ៏ពិសិដ្ឋមួយនេះផងដែរ។

លោក James Hartshorn នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Palm Developments ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានលើកឡើងថា អតិថិជនបានចាប់អារម្មណ៍កាន់តែខ្លាំង លើលំនៅដ្ឋាននៅលើកោះនេះ ព្រោះការវិនិយោគ អាចផ្តល់អត្រាផលចំណេញត្រឡប់មកវិញ(Return​)ចន្លោះពី១៥% ទៅ១៨%ក្នុងមួយឆ្នាំ។

លោក John Truong មានអាយុ៣៨ឆ្នាំ និងជាជនជាតិអង់គ្លេស ដែលធ្វើការខាងផ្នែកហិរញ្ញវត្ថុ នៅទីក្រុងហុងកុងបានថ្លែងថាលោកបានទិញផ្ទះវីឡានៅកោះបាលី ក្នុងតម្លៃចន្លោះពី២០០.០០០ដុល្លារ ទៅ២៥.០០០ដុល្លារអាមេរិក ដើម្បីស្វែងរកអត្រាផលចំណេញខ្ពស់ ពីការវិនិយោគមួយនេះ

យោងតាមការស្រាវជ្រាវរបស់លោក Truong បង្ហាញថា អត្រាផលចំណេញត្រឡប់មកវិញ ពីការវិនិយោគលើអចលនទ្រព្យនៅកោះបាលី ស្ថិតក្នុងចន្លោះពី១៥% ទៅ២០% បើធៀបនឹងផលចំណេញត្រឹមតែ២ភាគរយ នៅក្នុងទីក្រុងហុងកុង ៤%ទៅ៦%ភាគរយ នៅក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម និង៨ភាគរយនៅក្នុងប្រទេសថៃ។

យ៉ាងណាមិញ ម្ចាស់អចលនទ្រព្យនៅកោះបាលី ដែលជាជនជាតិបរទេស មានកាតព្វកិច្ចបង់ពន្ធ ក្នុងអត្រាខ្ពស់ជាងប្រជាពលរដ្ឋឥណ្ឌូនេស៊ីទូទៅ។

លោកTruong បញ្ជាក់ថា លោកបានបង់ពន្ធលើប្រាក់ចំណូល ដែលមានទំហំទឹកប្រាក់ស្មើនឹង២០% នៃតម្លៃជួលលំនៅដ្ឋាន ខណៈពលរដ្ឋឥណ្ឌូនេស៊ី មានកាតព្វកិច្ចបង់ពន្ធត្រឹមតែ១០ភាគរយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ គេសង្កេតឃើញថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច កំពុងសាងសង់គម្រោងលំនៅដ្ឋានថ្មីៗ ដែលមានតម្លៃសមរម្យ កាន់តែច្រើនឡើងនៅកោះបាលី ដើម្បីបំពេញឱ្យទាន់តម្រូវការរបស់អ្នកវិនិយោគ។ 

យោងតាមរបាយការណ៍បានបង្ហាញថា លំនៅដ្ឋានសម្រាប់អ្នកទិញផ្ទះ លើកដំបូងនៅកោះបាលី មានតម្លៃចាប់ពី១៣០.០០០ដុល្លារអាមេរិកឡើងទៅ ដោយសារអ្នកអភិវឌ្ឍន៍បានកំណត់គោលដៅ ជាចម្បងទៅលើអ្នកទិញ ក្នុងគោលបំណងបែបវិនិយោគ៕ប្រភព:SCMP

តើគ្រួសារមហាសេដ្ឋីមួយរូបណាមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងប្រទេសថៃ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Chalerm Yoovidhya ម្ចាស់ក្រុមហ៊ុនផលិតភេសជ្ជៈគោជល់Red Bull និងសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់លោក បានប្រែក្លាយជាគ្រួសារអ្នកមាន ជាងគេបំផុតទី១នៅប្រទេសថៃ ដោយវ៉ាដាច់បងប្អូនត្រកូល Chearavanont

យោងតាមទស្សនាវដ្ដី Forbes Asia បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់គ្រួសារលោក Chalerm បានកើនឡើងចំនួន២,៦ពាន់លានដុល្លារ ដល់៣៦ពាន់លានដុល្លារនៅឆ្នាំនេះ។ ប្រភពដដែលបានបន្តថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull បានកើនឡើងលើសពី១១ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណៈការលក់ភេសជ្ជៈគោជល់ នៅទូទាំងពិភពលោកសម្រេចបានចំនួនជាង១២ពាន់លានដប ឬកំប៉ុង។

ចំណែក បងប្អូនប្រុសត្រកូល Chearavanont ម្ចាស់ក្រុមហ៊ុនC.P.Group បានធ្លាក់ចុះមកនៅលំដាប់លេខរៀងទី២ បន្ទាប់ពីកាន់កាប់តំណែង ជាគ្រួសារអ្នកមានជាងគេបំផុតទី១ នៅប្រទេសថៃ អស់រយៈពេលជិតមួយទសវត្សរ៍កន្លងមក។ ទ្រព្យសម្បត្តិរបស់ពួកគេ បានធ្លាក់ចុះពី៣៤ពាន់លានដុល្លារ កាលពីឆ្នាំមុន មកនៅត្រឹម២៩ពាន់លានដុល្លារនៅឆ្នាំនេះ។

រីឯ លោក Charoen Sirivadhanabhakdi ម្ចាស់ក្រុមហ៊ុន Thai Beverage នៅតែរក្សាបានចំណាត់ថ្នាក់ទី៣ដដែល ដោយលោកមានទ្រព្យសម្បត្តិ ចំនួន១០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលធ្លាក់ចុះ៣,៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ គ្រួសារត្រកូលChirathivat ម្ចាស់ក្រុមហ៊ុន Central Group រក្សាបានចំណាត់ថ្នាក់លេខ៤ ដោយគ្រួសារនេះ មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា ចំនួន៩,៩ពាន់លានដុល្លារធ្លាក់ចុះ២០% បើធៀបនឹងទ្រព្យសម្បត្តិ ចំនួន១២,៤ពាន់លានដុល្លារកាលពីឆ្នាំមុន។

ចំណែក លោក Sarath Ratanavadi មហាសេដ្ឋីខាងផ្នែកថាមពល និងទូរគមនាគមន៍ ដែលជាម្ចាស់ក្រុមហ៊ុនយក្ស Gulf Energy Development PCL រក្សាបានតំណែងទី៥ ដោយលោកមានទ្រព្យសម្បត្តិសរុប ចំនួន៩,២ពាន់លានដុល្លារ ធ្លាក់ចុះពី១១,៣ពាន់លានដុល្លារកាលពីឆ្នាំមុន៕ប្រភព:Bangkok Post

ឧបនាយករដ្ឋមន្រ្តីស សុខាជឿជាក់លើអភិបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុនឹងរូមគ្នាទាក់ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

ភ្នំពេញ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់អភិបាលខេត្តថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍។

លោកថ្លែងបែបនេះ ក្នុងពិធីតែងតាំងលោកម៉ាង ស៊ីណេតជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ កក្កដាកន្លងមកនេះ។

លោកស សុខាបានបន្តថា ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការបន្តពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

លោកបានបញ្ជាក់អំពី ចំណាត់ការដ៏មុតស្រួចរបស់រាជ     រដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាប បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ដែលមានការប្រឈមនៅខេត្ត ភាគនិរតីមួយនេះ ដូចជា៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀនបើទោះបីជាប្រតិបត្តិការក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះបង្ក្រាបបានច្រើនករណីដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង៥តោនក៏មិនមែនមានន័យថាបញ្ហាគ្រឿងញៀនបានថយចុះនោះដែរ។

ផ្ទុយទៅវិញ លោកបានជំរុញឱ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះ ត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍៣កុំ ១រាយការណ៍។

លោកម៉ាង ស៊ីណេត អតីតអភិបាលរងខេត្តព្រះសីហនុ ត្រូវបានព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោកគួច ចំរើន ដែលត្រូវបានផ្ទេរ ទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕

រដ្ឋមន្រ្តីពាណិជ្ជកម្មគាំទ្រនូវការស្រាវជ្រាវនិងបោះពុម្ពផ្សាយ​អត្ថបទលើ CamEd Business Review

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជំទាវរដ្ឋមន្រ្តីចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបានសម្ដែងនូវការស្វាគមន៍ នូវគំនិតផ្តួចផ្តើម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវ និងដើម្បីបោះពុម្ភផ្សាយ ជាលក្ខណៈអត្ថបទលើថ្នាលCamEd Business Eeview

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៣ កក្កដាកន្លងមកនេះ៕

ក្រុមហ៊ុនអវកាសចិនផលិតរ៉ុក្កែតស្លាប អាចដឹកអ្នកដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងញ៉ូវយ៉កត្រឹមតែ១ម៉ោង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនកំពុងខិតខំពុះពារ រៀបចំដំណើរការបង្កើតប្រភេទរ៉ុក្កែតស្លាបដែលអាចធ្វើដំណើរ ក្នុងល្បឿនពីរដង នៃយន្តហោះល្បឿនលឿនជាងសំឡេង ឈ្មោះ Concorde របស់តំបន់អឺរ៉ុប។

ប្រសិនបើមហិច្ឆតានេះ ទទួលបានជោគជ័យនោះ យន្តហោះរ៉ុក្កែតនេះ អាចហោះហើរ និងដឹកអ្នកដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក ដោយចំណាយរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ខណៈពេលបច្ចុប្បន្ននេះ ពេលវេលាហោះហើរធម្មតា ពីទីក្រុងញូវយ៉កទៅទីក្រុងប៉េកាំង ត្រូវចំណាយពេលប្រហែល១៨ម៉ោង។

ជាមួយនឹងល្បឿន២.៦០០ម៉ាយ ក្នុងមួយម៉ោង យន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុនចិន Space Transportation ត្រូវបានរចនាឌីហ្សាញឡើង សម្រាប់បម្រើដល់ការធ្វើដំណើរ ពីទីក្រុងមួយទៅទីក្រុងមួយទៀត គ្រប់ទិសទីនៅក្នុងពិភពលោក។

ក្រុមហ៊ុនវិស័យអវកាសចិន Space Transportation បានអះអាងថា ខ្លួនកំពុងអភិវឌ្ឍន៍យន្តហោះរួមបញ្ចូលគ្នា និងរ៉ុក្កែតស្លាប ដែលនឹងអាចដាក់ឱ្យប្រើប្រាស់ សម្រាបបម្រើជាប្រ យោជន៍ដល់វិស័យទេសចរណ៍អវកាស។

យោងតាមគេហទំព័រ Space.com បានរាយការណ៍ថា យន្តហោះនេះ ក៏នឹងត្រូវបានយកមកប្រើប្រាស់ ជាយន្តហោះដឹកអ្នកដំណើរលឿនជាងសំឡេងផងដែរ ដែលអាចតភ្ជាប់តំបន់ទាំងពីរ នៅលើភពផែនដីរបស់យើង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ប្រាប់កា សែត Yincheng Times ថាយើងកំពុងអភិវឌ្ឍន៍រ៉ុក្កែតស្លាប សម្រាប់បម្រើដល់ការដឹកជញ្ជូន ពីតំបន់មួយទៅតំបន់មួយទៀតក្នុងល្បឿនលឿន ដែលមានថ្លៃចំណាយទាបជាង គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណប

ជាមួយគ្នានេះ ការធ្វើតេស្តសាកល្បង មុននឹងដាក់ឱ្យហោះហើរលើកដំបូង ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ នៅពេលវេលាសមស្របណាមួយ នៅក្នុងឆ្នាំ២០២៤នេះ។

ចំណែកឯ ការហោះហើរសាកល្បង សម្រាប់ក្រុមនាវិកយន្ដហោះ ត្រូវបានគេរំពឹងទុកថា នឹងអាចប្រព្រឹត្តធ្វើទៅបាននៅក្នុងឆ្នាំ២០២៥ខាងមុខ៕ប្រភព: Supercar Blondie