ក្រសួងសាធារណៈការត្រៀមសម្ភោធផ្លាកឈ្មោះមហា វិថីស៊ី ជីនពីន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជួនបានបើកកិច្ចប្រជុំ ត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីងផ្លូវក្រវាត់ក្រុងទី៣។

ពិធីនេះនឹងធ្វើឡើង ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជាចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះសំណូមពរ ក៏ដូចជា បញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ បានជួបប្រទះអំឡុងពេលអនុវត្តការងារ។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកលឹម ស៊ីដេនីនបានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកត្រៀមរៀបចំពិធីនេះ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំត្រៀមរៀបចំ ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីងផ្លូវក្រវាត់ក្រុងទី៣នេះ  ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ និងមានទីតាំង នៅរាជធានីខេត្តចំនួន៥

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ថាកម្ពុជាមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហួតដល់ទៅ៤៤ដែលអាចនឹងស្រូបការងារសម្រាប់ពលរដ្ឋកម្ពុជាជិត២សែននាក់ត្រូវបានអ្នកជំនាញកម្ពុជាប្រាប់ក្រុមហ៊ុនចិន។

នេះបើតាមការអះអាង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រាប់លោក ស៊ី ជានឆឹង (Xu Jiancheng) តំណាងក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd ដែលមានទីតាំងនៅទីក្រុងស៊ូចូវ ប្រទេសចិនថា ដោយសារតែកត្តាអំណោយផល ជាពិសេសគឺកត្តាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា បច្ចុប្បន្នមានគម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ទី៤៤តំបន់។

លោកបានអះអាងថា តំបន់ទាំងនេះ បានស្រូបយកកម្លាំងពលកម្ម ប្រមាណ១៨៧.០០០កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និងសង្គមសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានបញ្ជាក់អំពីកំណើនវិនិយោគចិន តាមក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជាចិនផងដែរ។

មកដល់ពេលនេះ ទោះបីជាកម្ពុជា មានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសដល់ចំនួន៤៤ បានទទួលភ្លើងខៀវ ប៉ុន្តែតំបន់សេដ្ឋកិច្ចពិសេស ដែលដំណើរការ គឺមានប្រមាណជា ២៦កន្លែងទេ ដែលមានទីតាំងនៅ ខេត្តស្វាយរៀង ព្រះសីហនុ រាជធានីភ្នំពេញ កោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម៕

រដ្ឋមន្រ្តីផែនការៈស្ថិតិគណនេយ្យជាតិជាការងារសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា

0

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច មានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា ។

លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាដែលបានប្រារពធ្វើកាលពីថ្ងៃទី២ កក្កដាថា បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុប(..) គឺផ្អែកលើឆ្នាំគោល ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាម អនុសាសន៍ នៃសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្តង ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង។

លោកបញ្ជាក់ថាការផ្លាស់ប្តូរនេះ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និង រចនាសម្ព័ន្ធ សេដ្ឋកិច្ចមានសង្គតិភាព

លោកប៊ិន ត្រឈៃបានបន្តថា តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការ ផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កេត ទិន្នន័យរដ្ឋបាល)

ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺ ត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួងស្ថាប័នផ្សេងទៀត របស់រាជរដ្ឋាភិបាលគ្រប់គ្រាន់ ៕

The incredible £21bn mega-project to build new tunnels between two European cities

0

This incredible new £21.1 billion high-speed rail mega-project will connect the two European cities of Milan and Paris and dramatically reduce passenger travel times, allowing the land route to becomre more competitive with plane travel.

The Turin-Lyon high-speed railway, about 170 miles long in total, is intended to link Italian and French networks. The international section, the only part where construction has started, will cross the Alps through the Mon d’Ambin Base Tunnel between Susa Valley in Piedmont and Maurienne in Savoie.

This 37.5-mile tunnel will become the longest rail tunnel in the world, ahead of the 35.3-mile Gotthard Base Tunnel which runs through the Alps in Switzerland.

The total cost of the line has been estimated to be 25 billion euros – or £21.2 billion – with the international section alone set at eight billion euros – or £6.7 billion.

The network has several aims. Firstly, the transfer of freight traffic across the Alps from trucks to rail to reduce CO2 emissions and local air pollution. Secondly, it will provide faster passenger transport to reduce air traffic.

The new line will have a maximum gradient of 12.5 percent, compared to 30 percent for the old existing line, with a maximum altitude of 580 metres instead of the previous 1,388 metres. It will also have much wider curves. This will allow heavy freight trains to transit at 62 mph and 140 mph for passenger trains, significantly reducing travel time and also energy usage and costs.

As such, passenger travel time from Milan to Paris is set to be cut from seven hours to just four, meaning the network will become time competitive with plane travel.

The European Union is funding 40 percent of the tunnel costs, and has indicated willingness to increase its contribution to 55 percent, as well as to help fund its French accesses if those go beyond mere adaptations of the existing infrastructure, according to telt.eu.

Civil engineering work first started in 2002, with the construction of access points and geological reconnaissance tunnelling. In 2016, a 5.6-mile gallery was tunnelled from Saint-Martin-de-la-Porte towards Italy and was completed in Sept 2019, according to Le Dauphine. In late 2022, the expected completion date for the base tunnel was set for 2032.

Source: Express. Co. Uk

ជប៉ុន​ជួយ​ឱ្យកម្ពុជា​ឆ្ពោះ​ទៅ​រក​គោលដៅ​ក្លាយជា​ប្រទេស​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​លំដាប់កំពូល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន បានជួយឱ្យកម្ពុជាបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកគោលដៅប្រែក្លាយខ្លួនជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីលំដាប់កំពូល នៅលើពិភពលោក។នេះបើយោងតាមសារពត៌មាន Nikkei Asia

កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Mirarth Holdings បានរៀបចំពិធីសម្ភោធ ដាក់ឱ្យដំណើរការរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីដ៏តូចមួយ នៅភាគកណ្តាលនៃខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប។

ការអភិវឌ្ឍន៍រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

ថ្វីត្បិតតែកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឈានមុខគេមួយ ក៏ប៉ុន្តែគ្រាប់ស្វាយចន្ទីភាគច្រើន ដែលផលិតបាននាពេលកន្លងមក ត្រូវបាននាំចេញទៅកាន់បណ្តា ប្រទេសជិតខាងដើម្បីកែច្នៃ និងនាំចេញឡើងវិញ។

យោងតាមប្រភពក្រុមហ៊ុន Mirarth បានបញ្ជាក់ប្រាប់សារពត៌មានNikkei Asia ថា រោងចក្រថ្មីនេះ មានខ្សែសង្វាក់កែច្នៃចំនួន២ ដែលអាចទទួលគ្រាប់ស្វាយចន្ទី ដែលមិនទាន់បកសំបកចំនួន៨តោនក្នុងមួយថ្ងៃ។ រោងចក្រនេះ អាចនាំចេញផលិតផលគ្រាប់ស្វាយចន្ទី សម្រេចបានចំនួន២តោន ក្នុងមួយថ្ងៃ និង៦០០តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Mirarth ក៏កំពុងស្វែងរកកម្មករប្រហែល៣០នាក់មកពីគ្រួសារកសិករក្នុងស្រុក ហើយរោងចក្រនេះ នឹងក្លាយជាប្រភពចំណូលបន្ថែម ដ៏សំខាន់សម្រាប់ពួកគេ។ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូមួយនេះបញ្ជាក់ថា ខ្លួននឹងមិនត្រឹមតែលក់គ្រាប់ស្វាយចន្ទីកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនថែមទាំងផលិតឥន្ធនៈជីវម៉ាស ចេញពីសំបកគ្រាប់ស្វាយចន្ទីផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Mirarth គ្រោងនឹងសាងសង់រោងចក្រមួយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ប្រចាំឆ្នាំចំនួន២០.០០០ម៉ឺន។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា(CAC) បានឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅ ចំនួន៦៥០.០០០តោនក្នុងឆ្នាំ២០២៣ ហើយទិន្នផលស្ទើរតែទាំងអស់ ត្រូវបាននាំចេញដោយមិនបានកែច្នៃ។

លោក Kentaro Taniguchi មន្ត្រីផ្នែកប្រតិបត្តិមួយរូបនៅក្រុមហ៊ុន Mirarth បានមានប្រសាសន៍ឱ្យដឹងថាកម្មករ ដែលទទួលបានបទពិសោធន៍ ក្នុងខេត្តកំពង់ធំ នឹងអាចក្លាយជាអ្នកកាន់តំណែងផ្នែកគ្រប់គ្រង រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះនាពេលអនាគត៕ប្រភព: Nikkei Asia

Trump Tower is coming to Saudi Arabia

0

The Trump Organization revealed plans Monday to develop a luxury Trump Tower in Saudi Arabia.

The new tower will be built in Jeddah and developed in tandem with Dar Global, the international arm of Saudi mega-developer Dar Al Arkan.

If completed, it appears the Jeddah tower would be the Trump Organization’s first major project in Saudi Arabia.

“We are thrilled to expand

our footprint in the Middle East and bring the Trump standard of luxury to the region through our long-standing relationship with Dar Global,” Eric Trump, executive vice president of the Trump Organization and son of former president Donald Trump, said in the announcement.

Dar Global said the project will target the “luxury Saudi Arabian market and international investors.”

The new project in Saudi Arabia comes just days after the Trump Organization and Dar Global unveiled a $500 million Trump International hotel complex in Oman.

That five-star hotel complex, set to open in December 2028, would include a nightclub, golf course and members-only club. Dar Al Arkan has agreed to use the Trump name and logo under license for that hotel, which is not owned by the Trump Organization.

The Trump Organization’s new projects in the Middle East could raise concerns about potential conflicts of interest should former President Donald Trump return to the White House.

“The Trump Organization’s

continued pursuit of foreign business projects raises perilous national security, corruption and constitutional concerns,” Donald K. Sherman, senior vice president and chief counsel at the Citizens for Responsibility & Ethics in Washington (CREW), told CNN in a statement.

“This is particularly true of their development in Saudi Arabia, whose government has a long history of apparently seeking to influence Donald Trump,” Sherman added. “If Trump were to return to the presidency, he would likely violate the Foreign Emoluments Clause of the Constitution, as he did repeatedly in his first term in office.”

Source: CNN

តើអគារខុនដូណាខ្លះដែលមានតម្លៃថ្លៃជាងបំផុតនៅ ទីក្រុងម៉ានីល?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ចំនួនប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីលបាននិងកំពុងបន្តកើនឡើងដែលធ្វើឱ្យទីក្រុងមួយនេះកាន់តែរួមតូចចង្អៀត។

ហេតុនេះ ប្រជាជនហ្វីលីពីន កំពុងពិបាកស្វែងរកកន្លែងរស់នៅ ខណៈតម្លៃអចលនទ្រព្យ ក៏កំពុងហក់ឡើងខ្ពស់កប់ពពកផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានស្ទុះងើបឡើងវិញជាលំដាប់ ហើយជាមួយគ្នានេះ ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរស់នៅក្នុងខុនដូប្រណីត ដែលមានតម្លៃចាប់ពីជាង៣៤មុឺនដុល្លារអាមេរិកឡើងទៅ។

យោងតាមរបាយការណ៍ ពីវេទិកាអចលនទ្រព្យ Lamudi បានបង្ហាញពីអគារខុនដូ ដែលមានតម្លៃថ្លៃបំផុតនៅទីក្រុងម៉ានីល (Metro Manila) ដូចខាងក្រោម៖

ទី១: អគារ Banyan Tree Residences

អគារ Banyan Tree Residences ត្រូវបានផ្សារភ្ជាប់ទៅនឹងម៉ាកយីហោដ៏ល្បីល្បាញ ទូទាំងពិភពលោក Banyan Tree ដែល រួមមាន រមណីយដ្ឋានប្រណីត និងស្ប៉ា។ អគារនេះមានកន្លែងថែទាំសុខភាព ស្ប៉ាឯកជន អាងហែលទឹកដ៏ធំគ្មានដែនកំណត់ និងសួនច្បារ។ ខុនដូនៅអគារនេះ មានតម្លៃចាប់ពី១,៨២លានដុល្លារ ទៅដល់ជាង១៦លានដុល្លារក្នុង១យូនីត។

ទី២: អគារ The Balmori Suites 

អគារ Balmori Suites មានប្រណីតភាព និងឯកជនភាព គួបផ្សំនឹងលក្ខណៈពិសេសផ្សេងៗ ដូចជា ប្រព័ន្ធសុវត្ថិភាពទំនើប ជណ្តើរយន្តឯកជន និងការរចនាផ្នែកខាងក្នុងដ៏ស្រស់ស្អាត។ ខុនដូនៅអគារនេះ មានតម្លៃចាប់ពីជាង៧៥៩.០០០ដុល្លារ ទៅដល់៨,៨៧លានដុល្លារក្នុង១យូនីត។

ទី៣: អគារ Discovery Primea

អគារ Discovery Primea ត្រូវបានគេស្គាល់កាន់តែច្រើន និងមានល្បីល្បាញខ្លាំង ខណៈអគារនេះ បានផ្តល់ជូននូវសេវាកម្មសណ្ឋាគារ និងខុនដូប្រណីត ដែលមានទីតាំងពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)។ខុនដូនៅអគារនេះមានតម្លៃចាប់ពី២,៦៦លានដុល្លារ ទៅដល់៦,៨២លានដុល្លារក្នុង១យូនីត។

ទី៤: អគារ Horizon Homes At the Fort

អគារនេះ គឺជាទីតាំងរស់នៅដ៏ប្រណីត លំដាប់ឈានមុខគេមួយនៅទីក្រុងម៉ានីល។ អគារខុនដូប្រណីតមួយនេះ បានផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅដ៏ពិសេសមួយបែប ដែលឆ្លុះបញ្ចាំងឱ្យឃើញពីកេរ្តិ៍ដំណែល នៃម៉ាកយីហោសណ្ឋាគារ Shangri-La

ខុនដូនៅអគារនេះ មានតម្លៃចាប់ពី៣,២៤លានដុល្លារ ទៅដល់៦,៣៥លានដុល្លារក្នុង១យូនីត៕ប្រភព:Spot PH

តើនគរូបនីយកម្មក្នុងតំបន់អាស៊ានប្រែប្រួលដូចម្តេច និងពិភពលោក?

0

ដោយៈ គង់ សួរិយា

ភ្នំពេញៈ និន្នាការនៃនគរូបនីយកម្ម ឬនិយាយឱ្យសាមញ្ញ ការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បានកើតមានឡើងជាយូរមកហើយ នៅក្នុងតំបន់អឺរ៉ុប និងនៅអាមេរិកខាងជើង ក៏ប៉ុន្តែនិន្នាការនេះ ទើបតែជាចំណុចចាប់ផ្ដើមនៅឡើយ ក្នុងតំបន់អាស៊ី និងអាហ្វ្រិក។

សម្រាប់ពេលបច្ចុប្បន្ន មានច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក កំពុងរស់នៅទីក្រុង ហើយចំនួននេះត្រូវគេរំពឹងថានឹងបន្តកើនឡើង។ ផ្អែកតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ អាចមានច្រើនជាងពីរភាគបី នៃប្រជាជនសកល នឹងចូលមករស់នៅទីក្រុង។ ការព្យាករណ៍ក៏បានបង្ហាញដែរថា ប្រហែល៩០ភាគរយ នៃការកើនឡើងនេះនៅឆ្នាំ២០៥០ នឹងមានប្រភពពីតំបន់អាស៊ី និងអាហ្វ្រិក។

ដូច្នេះ ប្រសិនបើនិន្នាការនេះ អាចនឹងកើតមានឡើងមែននោះ តើវាអាចបង្កជាផលប៉ះពាល់អ្វីខ្លះ? និងតើវាជាការអភិវឌ្ឍប្រកបដោយចីរភាពដែរ ឬយ៉ាងណា សម្រាប់តំបន់អាស៊ានទាំងមូល?

ផ្អែកតាមអ្នកជំនាញ នៅពេលណាដែលកម្រិតនគរូបនីយកម្មកើនឡើង ការជះឥទ្ធិពលជាទូទៅ អាចកើតមានឡើងលើវិស័យផ្សេងៗ រួមមាន បរិស្ថាន សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការផ្លាស់ប្តូរសង្គមទាំងមូល។

ក្នុងវិស័យបរិស្ថាន ការប្រែប្រួលអាកាសធាតុសកល ជាបញ្ហាមួយ ដែលគួរឱ្យព្រួយបារម្ភ។ សម្រាប់បណ្តាប្រទេសអាស៊ាន ការបន្តអភិវឌ្ឍនគរូបនីយកម្ម ក៏នឹងមានន័យថា បណ្តាប្រទេសនីមួយៗ ត្រូវប្រឈមនឹងការគ្រប់គ្រងសំរាម ឬក៏ការប្រើប្រាស់ថាមពល និងធនធានធម្មជាតិ ច្រើនជាងមុនផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច គេរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច និងការកើនឡើងចំនួនពលរដ្ឋ ដែលមានចំណូលមធ្យម។ក្នុងន័យនេះ នៅពេលដែលនគរូបនីយកម្ម អាចជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសអាស៊ាន, កំណើនសេដ្ឋកិច្ចក៏ត្រូវប្រឈមនឹងបញ្ហាខ្លួនឯងផងដែរ នោះគឺការកើនឡើងនៃការបញ្ចេញឧស្ម័នកាបូនិក។

ការកើនឡើងកំណើនប្រជាជនក្នុងទីក្រុង ក៏នឹងជំរុញឱ្យមានការកើនឡើងផងដែរ នៃតម្រូវ​​ហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវប្រឈមនឹងតម្រូវការសាច់ប្រាក់វិនិយោគបន្ថែម។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក៏នឹងបង្កើតឱ្យមានបញ្ហាប្រឈមថ្មីផងដែរលើបរិស្ថាននិងការកកស្ទះចរាចរណ៍ជាដើម។

ជាឧទាហរណ៍ ក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយរបស់ រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី រដ្ឋាភិបាលត្រូវការកញ្ចប់សាច់ប្រាក់ប្រមាណ៥២ពាន់លានដុល្លារអាមេរិក។

តម្រូវការលំនៅឋាន ក៏នឹងជាបញ្ហាចម្បងមួយផងដែរ ចំពោះទីក្រុងដែលរីកធំលឿនខ្លាំង ខណៈការជះឥទ្ធិពលនៃនគរូបនីយកម្ម ទោះដោយផ្ទាល់ ឬប្រយោល អាចកើតមានឡើងលើការផ្លាស់ប្តូរសង្គមទាំងមូល។

ក្នុងបរិបទនេះ ជីវិតរស់នៅជាប្រចាំថ្ងៃ និងវប្បធម៌របស់ប្រទេសមួយទាំងមូល អាចនឹងត្រូវផ្លាស់ប្ដូរ នៅពេលមនុស្សចូលមករស់នៅក្នុងទីក្រុង។

សរុបជារួម កំណើននគរូបនីយកម្ម ត្រូវគេមើលឃើញថាជាប្រភពយ៉ាងចម្បង សម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន នៅថ្ងៃអនាគត។ ក៏ប៉ុន្តែស្របពេលជាមួយគ្នា វាក៏នឹងបង្កជាបញ្ហាប្រឈមយ៉ាងច្រើនផងដែរ ពាក់ព័ន្ធទៅនឹងបរិស្ថាន សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីលំនៅ និងការផ្លាស់ប្តូរសង្គមទាំងមូល។ ដូច្នេះ វាអាស្រ័យទៅលើភាពវៃឆ្លាត និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព របស់រដ្ឋាភិបាលអាស៊ាននីមួយៗ៕

អគារប្រណីតខ្ពស់កប់ពពក Trump Tower ប្រកាសសាងសង់ឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនខ្នាតយក្ស Trump Organization របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកា សផែនការសាងសង់ អគារប្រណីតខ្ពស់កប់ពពកមួយ ដែលមានឈ្មោះថា “Trump Tower” នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

អគារថ្មីនេះនឹងត្រូវបានសាងសង់ឡើង នៅក្នុងទីក្រុង Jeddah និងត្រូវបានចាប់ដៃគូអភិវឌ្ឍន៍រួមគ្នា ជាមួយក្រុមហ៊ុន Dar Global ដែលជាបុត្រសម្ព័ន្ធអន្តរជាតិ របស់ក្រុមហ៊ុនអចល នទ្រព្យខ្នាតយក្ស Dar Al Arkan របស់អារ៉ាប៊ីសាអូឌីត។

លោក Eric Trump អនុប្រធានប្រតិបត្តិក្រុមហ៊ុន Trump Organization និងជាកូនប្រុសរបស់អតីត ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថាយើងមានសេចក្តីរំភើបរីករាយ ក្នុងការពង្រីកការបោះជំហានរបស់យើង នៅតំបន់មជ្ឈិមបូព៌ា និងនាំយកស្តង់ដារអគារប្រណីត ទៅកាន់តំបន់នេះ តាមរយៈទំនាក់ទំនង ដ៏ចំណាស់យូរលង់របស់យើងជាមួយក្រុមហ៊ុន Dar Global”

ជុំវិញដំណឹងនេះ ភាគីខាងក្រុមហ៊ុនDar Global បានលើកឡើងថា គម្រោងនេះនឹងកំណត់គោលដៅលើទីផ្សារនៅប្រទេ សអារ៉ាប៊ីសាអូឌីត និងបណ្តាអ្នកវិនិយោគអន្តរជាតិ

គម្រោងសាងសង់អគារTrump Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានប្រកាសឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដៃគូទាំង២ខាងលើ  បានដាក់បង្ហាញគម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Trump International ដែលមានតម្លៃទុនវិនិយោគ ចំនួន៥០០លានដុល្លារក្នុងប្រទេសអូម៉ង់។

សណ្ឋាគារលំដាប់ផ្កាយ៥មួយនេះគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅខែធ្នូឆ្នាំ២០២៨ខាងមុខ។អគារនេះនឹងរួមមានក្លឹបរាត្រីទីលានវាយកូនហ្គោលនិងក្លឹបសម្រាប់តែសមាជិកប៉ុណ្ណោះ។

ជាមួយគ្នានោះ ក្រុមហ៊ុន Dar Al Arkan បានឯកភាពប្រើឈ្មោះ និងនិមិត្តសញ្ញា “Trump”តាមរយៈការស្នើសុំអាជ្ញាប័ណ្ណ ប៉ុន្តែសណ្ឋាគារនេះ ពុំមែនជាកម្មសិទ្ធិ នៃក្រុមហ៊ុនរបស់លោក Donald Trump នោះទេ៕ប្រភព:CNN

គម្រោងរថភ្លើងក្រោមដី តភ្ជាប់រវាងទីក្រុងប៉ារីស និងប្រទេស អ៊ីតាលី គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសបារាំង និងប្រទេសអ៊ីតាលី ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដ៏សំខាន់ចំនួន២ របស់សហភាពអឺរ៉ុប(EU) កំពុងសាងសង់គម្រោង ផ្លូវដែកល្បឿនលឿនក្រោមដី ដើម្បីតភ្ជាប់ការធ្វើដំណើររវាងប្រទេសទាំង២។

គម្រោងប្រកបដោយមហិច្ឆិតានេះ គ្រោងចំណាយទុនវិនិយោគសាងសង់ ក្នុងទំហំទឹកប្រាក់២១,១ពាន់លានផោន(ប្រហែល២៦,៧៥ពាន់លានដុល្លារ)។ នៅពេលការសាងសង់បញ្ចប់រួចរាល់ អ្នកដំណើរនឹងមានជម្រើស ធ្វើដំណើរតាមផ្លូវគោកបានលឿនជាងមុន និងកាត់បន្ថយចរាចរណ៍តាមផ្លូវអាកាស។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែងសរុបប្រហែល២៧៣,៦គីឡូម៉ែត្រ ដែលតភ្ជាប់រវាងទីក្រុងMilan ក្នុងប្រទេសអ៊ីតាលីជាមួយរដ្ឋធានីប៉ារីសប្រទេសបារាំង។

ចំណែករថភ្លើង ដែលធ្វើដំណើរនៅលើផ្លូវនេះ នឹងអាចរត់បានក្នុងចម្ងាយ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។

បណ្តាញផ្លូវដែកនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ការផ្ទេរចរាចរណ៍ដឹកទំនិញ ពីរថយន្តដឹកទំនិញទៅកាន់ផ្លូវដែក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការបំពុលបរិយាកាសក្នុងតំបន់ ព្រមទាំងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរផងដែរ។

ដូច្នេះហើយ នៅពេលបើកដាក់ឱ្យប្រើប្រាស់ នោះអ្នកដំណើរ នឹងអាចឡើងជិះរថភ្លើងចេញ ពីទីក្រុង Milan ទៅកាន់ទីក្រុងប៉ារីស ដោយចំណាយពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ បើ ធៀបទៅនឹងពេលវេលា ធ្វើដំណើរបច្ចុប្បន្នប្រមាណ៧ម៉ោង។

គម្រោងនេះបានបើកការដ្ឋានសាងសង់ គិតចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ តាមរយៈការសាងសង់ចំណុចច្រកចូល និងការជីករុករកភូមិសាស្ត្រ។ គម្រោងនេះ ត្រូវបានគេប្រកាសថា នឹងបញ្ចប់ការសាងសង់រួចរាល់ ជាស្ថាពរនៅក្នុងឆ្នាំ២០៣២ខាងមុខ៕ប្រភព:Express.co.uk