ព្រលានយន្តហោះតារាសាគរអាចបើកដំណើរការនៅចុងត្រីមាសទី៣ឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរអាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ឪ

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុក កម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។

លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត2B ហើយក្នុងករណីក្រុមហ៊ុន មានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុង ទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។

អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4Eបាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350

លោកស៊ីន ចាន់សិរីវុត្ថាបានបន្ថែមថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរ តាមផ្លូវអាកាសមានចំនួន២.៥៨លាននាក់ ហើយប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរ តាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច៕

និយ័តករលើកលែងការផាកពិន័យផ្សេងៗលើគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងខុនដូ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ អនុវត្ដន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹង លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល១ឆ្នាំ។

យោងតាមសេចក្ដីជូនដំណឹងស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចុះថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃវេទិកា រាជរដ្ឋាភិបាលកម្ពុជាផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ...ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ នឹងលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៤៧ អ...ប្រកខាងលើនិងបទប្បញ្ញត្តិពាក់ព័ន្ធ។

ដោយឡែក ចំពោះតម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ នៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបញ្ជាក់ថាការលើកលែងការផាកពិន័យនេះ មានសុពលភាពរយៈពេល១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន៨៣,៥៨ភាគរយហើយ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត(បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជាវៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤។

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់មួយនេះ គ្រោងនឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់ និងតែងចង្អុលបង្ហាញឱ្យលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ យកចិត្តទុកដាក់ និងចុះជាប់ជាប្រចាំលើដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះ ដើម្បីធានាឱ្យប្រាកដថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានតម្លៃជាងសង់ជាង៦១លានដុល្លារអាមេរិក និងមានរយៈពេល៤០ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ (AC)

Indonesia to impose up to 200% import tariffs on Chinese goods

0

Indonesia will soon impose up to a 200-per cent import tariff on Chinese goods to mitigate the effects of the ongoing trade war between China and the United States, reported ANTARA.

Indonesia’s Trade Minister Zulkifli Hasan said on Friday that the policy will take effect once the related regulation is issued.

He explained that the trade war is causing an oversupply in China as their products face rejection by Western countries, forcing them to redirect exports to other markets like Indonesia.

Tariffs for Chinese-made products would range from 100 to 200 per cent, Hasan noted.

“The United States can impose a 200-per cent tariff on imported ceramics or clothes; we can do it as well to ensure our MSMEs and industries will survive and thrive,” he remarked.

A new ministerial regulation is being drafted to address concerns raised by stakeholders about the inadequacies of earlier regulations regarding protecting local industries from the influx of Chinese-made products.

Trade Minister Regulation No. 37 of 2023, the first of such regulations, established import control through a post-border mechanism and checks for imported products.

The regulation also limited carry-on tax-free personal products for returning Indonesian migrant workers to US$500 for only 56 products.

“Regulation No. 37 was capable of restricting and controlling imports,“ Hasan emphasised. However, the new arrangement resulted in a backlog in customs inspections due to additional checks on migrant workers’ luggage.

“Our migrant workers were furious, and our customs agency was underprepared to manage the increased volume of products,“ he stated.

To address this issue, the government amended the regulation through Trade Minister’s Regulation No. 7 of 2024, which abolished the tax-free restriction on 56 products.

However, the bottleneck persisted, with cargo containers piling up at various ports. This led to Trade Minister’s Regulation No. 8 of 2024.

“But again, our industries, particularly textiles, complained and requested the return of Regulation No. 37,“ Hasan said. –

Source:Bernama

Da Nang to have free trade zone linked with major port

0

Lawmakers have passed a resolution to pilot special mechanisms for the development of Da Nang City, including the establishment of a free trade zone.

It approves a free trade zone linked to Lien Chieu Port, and in the zone, Vietnam’s third-biggest city will trial mechanisms and policies that allow it to attract investments in “high-quality” financial, trade and tourism services.

The Da Nang Free Trade Zone will have production areas, logistics centers, commercial-service zones,

and other functional areas.

The functional areas will be separated by a fence to ensure inspection, supervision and customs control.

Lien Chieu Port is under construction and is set for completion next year to ease

pressure on Tien Sa Port.

It will span 450 hectares to have eight container berths for ships of 30,000-200,000 DWT, six general berths for ships of 30,000-100,000 DWT, a 1,200-meter inland waterway dock, and six wharves specializing in handling liquid and gas

cargoes.

Its cargo handling capacity is expected to reach 50 million tons a year by 2050.

It is expected to cost over VND3.4 trillion (US$133.4 million), with around VND3 trillion provided by the government and the rest coming from the city.

In an interview earlier this year with VnExpress, Da Nang vice chairman said the city has geographical and infrastructural advantages for establishing a free trade zone since it is one of the few places with both an international seaport and airport.

He said the zone could have outlet stores selling branded goods at highly competitive prices due to tax breaks targeting not just locals but also tourists, including foreign.

Foreign investors setting up businesses in the zone do not need to go through the usual investment procedures.

They will also enjoy customs priority for export and import.

The National Assembly (NA) has tasked the government with issuing regulations for the management and development of the zone.

In case of issues beyond its authority, it has to report to the NA Standing Committee a decision.

Le Quang Manh, chairman of the NA’s Finance and Budget Committee, said since such a zone is new in Vietnam, it would be started on a trial basis and improved gradually.

The pilot period for the special mechanisms and policies is five years.

Source: Vnexpress

រដ្ឋាភិបាលឥណ្ឌូនេស៊ី​ប្រកាសដំឡើង​ពន្ធគយលើការនាំ​ចូល​ទំនិញ​មកពីប្រទេសចិនដល់​២០០ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ANTARA បានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងដំឡើងពន្ធដល់អត្រា២០០ភាគរយ លើការនាំចូលទំនិញមកពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលរាលដាលចេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្មឥណ្ឌូនេស៊ី  បានគូសបញ្ជាក់ឱ្យដឹងថា គោលនយោបាយនេះនឹងចូលជាធរមាន នៅពេលណាដែលបទប្បញ្ញត្តិ ពាក់ព័ន្ធនានាត្រូវបានដាក់ចេញ។

លោករដ្ឋមន្ដ្រីបានពន្យល់ថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក កំពុងបង្កឱ្យមានការផ្គត់ផ្គង់ លើសតម្រូវការនៅក្នុងប្រទេសចិន ខណៈបណ្តាប្រទេសលោកខាងលិច បានបដិសេធមិនឱ្យចិន បន្តនាំចូលផលិតផលទាំងនោះចូលទៅកាន់ប្រទេសរបស់ពួកគេ។ លោកបន្តថាហេតុនេះ ចិនត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅ នៃការនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀត ដូចជា ប្រទេសឥណ្ឌូនេស៊ីជាដើម

លោក Hasan បានមានប្រសាសន៍កត់សម្គាល់ថាឥណ្ឌូនេស៊ី នឹងដាក់របាំងពន្ធគយលើផលិតផល ដែលផលិតនៅក្នុងប្រទេសចិន ក្នុងអត្រាចាប់ពី១០០ភាគរយ ទៅដល់២០០ភាគរយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីរូបនេះ បានអះអាងទៀតថាសហរដ្ឋអាមេរិក អាចដំឡើងពន្ធដល់អត្រា២០០ភាគរយលើផលិតផលសេរ៉ាមិច ឬសម្លៀកបំពាក់ដែលនាំចូលពីប្រទេសចិនបាន។ អញ្ចឹង! យើងក៏អាចធ្វើដូច្នេះបានដែរ ដើម្បីធានាថា សហគ្រាសធុនមីក្រូ ធុនតូច និងធុនមធ្យមរបស់យើងនឹង​​បន្តរីកចម្រើន

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងធ្វើសេចក្តីព្រាងលើបទប្បញ្ញត្តិថ្មី ដើម្បីដោះស្រាយកង្វល់នានា ដែលត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធ ក្នុងគោលដៅការពារឧស្សាហកម្មក្នុងស្រុក ពីផលប៉ះពាល់នៃការហូរចូលទំនិញ ដែលផលិតពីប្រទេសចិន៕ប្រភព:Bernama

Ramon Ang-led SMC gears up for P328.8 billion expressway expansion by 2025

0

San Miguel Corp. (SMC), a diversified conglomerate led by ultra bilyonaryo Ramon S. Ang, is ramping up construction plans for three major expressway projects valued at a combined P328.84 billion, according to the Toll Regulatory Board (TRB).

These projects aim to improve transportation infrastructure within Luzon, the country’s most populous island.

TRB executive director Alvin Carullo said that SMC is finalizing the engineering design for the P152 billion Southern Access Link Expressway (SALEX).

The proposed SALEX is a 40.65-kilometer elevated expressway network, including the Shoreline Expressway and extensions of the Metro Manila Skyway Stage 3 (MMSS3): the C3-R10 Extension, Quirino Extension, and Buendia Extension.

Carullo also said the P28.15 billion South Luzon Expressway Toll Road 5 (SLEX TR5), Segment 1, is slated to begin construction next year.

The SLEX TR5, Segment 1, will stretch approximately 61 kilometers from the end of SLEX Phase II in Brgy. Mayao, Lucena City, Quezon, to Gumaca, Quezon. It will feature four interchanges (Pagbilao, Atimonan, Aglangan, and Gumaca) and include the necessary toll plazas and an operation center.

Furthermore, the 148.30-kilometer Northern Access Link Expressway (NALEX), comprising two phases, is scheduled to start construction in the fourth quarter of 2024.

NALEX Phase 1 is a proposed 136.4-kilometer road connecting Metro/Mega Manila, the New Manila International Airport (NMIA), and Central Luzon, extending from the Metro Manila Skyway Stage 3 at Balintawak.

NALEX Phase 2 plans to extend from Masantol, Pampanga, to Tarlac City, based on demand.

Source: Bilyonaryo

ទីក្រុងធំបំផុតទី៣នៅប្រទេសវៀតណាម គ្រោងសាងសង់តំបន់ពាណិជ្ជកម្មសេរីថ្មី

0

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមសមាជិកសភាវៀតណាម បានអនុម័តសេចក្តីសម្រេចចិត្ត លើការសាកល្បងយន្តការពិសេស សម្រាប់ការអភិវឌ្ឍន៍ទីក្រុង Da Nang រួមទាំងការបង្កើតតំបន់ពាណិជ្ជកម្មសេរីផងដែរ។នេះបើយោងតាមសារពត៌មាន Vnexpress

វៀតណាមបានអនុម័ត បង្កើតតំបន់ពាណិជ្ជកម្មសេរី ដើម្បីតភ្ជាប់ទៅនឹងកំពង់ផែ Lien Chieu។ ទីក្រុងដាណាងដែលជាទីក្រុងធំបំផុតទី៣របស់វៀតណាម គ្រោងនឹងសាកល្បងយន្តការ និងគោលនយោបាយ ក្នុងគោលដៅទាក់ទាញការវិនិយោគលើសេវាកម្មហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់។

គម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang នឹងរួមមានដូចជា ការសាងសង់តំបន់ផលិតកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន តំបន់សេវាកម្មពាណិជ្ជកម្ម និងតំបន់ដែលបម្រើឱ្យមុខងារផ្សេងៗទៀត។

តំបន់មុខងារ(functional area)នឹងត្រូវបានខណ្ឌចែកពីគ្នាដោយរបង ដើម្បីធានាបាននូវការត្រួតពិនិត្យ និងការគ្រប់គ្រងពន្ធគយប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ កំពង់ផែ Lien Chieu ក្នុងទីក្រុង Da Nang កំពុងត្រូវបានសាងសង់ឡើង ដោយគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៥ខាងមុខ ដើម្បីបន្ធូរបន្ថយសម្ពាធ និងការកកស្ទះនៅកំពង់ផែ Tien Sa

កំពង់ផែថ្មីនេះ នឹងលាតសន្ធឹងលើផ្ទៃដី ទំហំ៤៥០ហិកតា និងមានចំណតកុងតឺន័រចំនួន៨ទីតាំង ដែលមានសមត្ថភាពទទួលកប៉ាល់ចំណុះ ចន្លោះពី២.០០០TEUs  ទៅដល់១៣.៣៣៣TEUs និងផែចំនួន៦ ដែលមានជំនាញឯកទេសក្នុងការគ្រប់គ្រងទំនិញរាវ និងឧស្ម័ន។

កំពង់ផែនេះត្រូវបានរំពឹងថា នឹងមានសមត្ថភាពផ្ទុកកប៉ាល់ដឹកជញ្ជូនទំនិញចំនួន៥០លានតោន ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០ខាងមុខ។ ការសាងសង់គ្រោង នឹងចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង៣,៤ទ្រីលានដុង (ប្រហែល១៣៣,៤លានដុល្លារអាមេរិក)

ទីក្រុងដាណាង មានគុណសម្បត្តិផ្នែកភូមិសាស្ត្រ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ភាពអំណោយផលដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយសារទីក្រុងនេះ មានទាំងកំពង់ផែសមុទ្រ និងអាកាសយានដ្ឋានអន្តរជាតិ៕ប្រភព: Vnexpress

ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងធនាគារAIIBបើកកិច្ចប្រជុំទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ព្រំដែន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញការ Asian Infrastructure Investment Bank (AIIB) និងមន្រ្តីជាន់ខ្ពស់សាធារណៈការបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការចុះបេសកកម្ម ក្នុងការពិនិត្យមើលទីតាំងជាក់ស្តែង និងដំណើរការបន្តនៃការរៀបចំគម្រោង ជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)

កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីផែនការ ចុះបេសកកម្ម ទៅកាន់ទីតាំងអនុវត្តគម្រោង និងពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំ គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា (3CEP) ដោយមានការចូលរួមពី ក្រុមការងារ AIIB ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីបច្ចេកទេស ជាសមាជិក សមាជិកាក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពទូទៅ និងទិសដៅនៃគម្រោង 3CEP ដែលផ្តោតលើផែនការកសាងនិងពង្រឹងសមត្ថភាព ការរៀបចំការងារកិច្ចលទ្ធកម្ម ព្រមទាំងពិភាក្សាអំពីទីតាំង និងបច្ចេកទេសក្នុងផែនការអនុវត្តគម្រោងនីមួយៗ (ចំនួន៥ ទីតាំង) ក្នុងគម្រោង 3CEP សំដៅពន្លឿនការអនុវត្តគម្រោង ក្នុងពេលឆាប់ៗខាងមុខ ឱ្យស្របនឹងផែនការដែលបានដាក់ចេញ។

នេះជាបេសកកម្មលើកទីពីររបស់AIIB ដែលបានអញ្ជើញមកជួបប្រជុំ និងបំពេញបេសកកម្មដោយផ្ទាល់ ជាមួយអង្គភាពគ្រប់គ្រងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT/PMU) ជាជំហានបន្តទៀត ក្រុមកាងារMPWT/PMU និង AIIB នឹងចុះទៅពិនិត្យទីតាំងអនុវត្តន៍ គម្រោងដោយផ្ទាល់ ដើម្បីធ្វើការសិក្សាបន្ថែមលើផ្នែកបច្ចេកទេស៕

ឈ្វេងយល់បន្ថែមៈ តើការបម្រែបម្រួលទីផ្សារអចលនទ្រព្យនៅត្រីមាសទី៣នេះ មានសភាពបែបណា?

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកវិភាគទីផ្សារអចលនទ្រព្យបានមើលឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន ម្ចាស់អចលនទ្រព្យ ដែលជាប់បំណុល និងអ្នកពាក់ព័ន្ឋ បានទទួលយកការពិតពីស្ថានភាពនេះ។

អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១ កក្កដាថា ចំនួនអ្នកលក់អចលនទ្រព្យ លើទីផ្សារពីមុន បានបង្ហាញជំហរខ្លួនឯងច្រើន ប៉ុន្តែនាពេលនេះពួកគាត់បានយល់ពីស្ថានភាពឬឥរិយាបទទីផ្សារ ដែលស្ថានភាពពិតរបស់ទីផ្សារនេះមានបញ្ហាប្រឈម និងការធ្លាក់ចុះសន្សឹមៗ។

លោកបន្តថាឥលូវពួកគាត់ចាប់ផ្តើមទទួលយក និងស្តាប់យោបល់របស់អ្នកជំនាញ ដើម្បីជម្រុញការលក់អចលនទ្រព្យ ពួកគាត់ចេញ។ លោកបន្តថាអ្នកមានបញ្ហាបំណុល បញ្ហាជីវភាព និងការជាប់គាំងលំហូរសាច់ប្រាក់ ពួកគាត់បានចាប់ផ្តើមទទួលយកនិងយល់ពីទីផ្សារកាន់តែច្បាស់

លោកប៉ូ អ៊ាវគង់បានបន្តថា ប្រសិនជាពួកគេយល់ពីស្ថានភាពទីផ្សារកាន់តែច្រើន លោកគិតថាបន្តិចទៀត កំណើននៃកាលក់ចេញអចលនទ្រព្យ អាចរកអ្នកទិញក្នុងទីផ្សារ នឹងធ្វើឲ្យកំណើននៃការទិញលក់មានការកើនឡើងសន្សឹមៗផងដែរ។

លោកបន្តថាទោះជាយ៉ាងណាការទិញ លក់ និងការទទួលស្គាល់ស្ថានភាពទីផ្សារនេះ ខ្ញុំគិតថាវានឹងកើតមានសន្សឹមៗ និងមិនលឿននោះទេ។ លោកបន្តថានៅពេលស្ថានភាពតម្លៃទីផ្សារធ្លាក់ដល់បាត នឹងធ្វើឲ្យមានកំណើននៃការទិញ លក់ជាថ្មី ដោយកំណើនតម្លៃនឹងមានការវិវត្តន៍ តែបញ្ហានេះត្រូវការរយៈពេល១ទៅ២ឆ្នាំទៀត។

លោកប៉ូ អ៊ាវគង់បានបន្តទៀតថា ប្រសិនបើធនាគារនៅតែរឹតបន្តឹងឥណទាន និងការដំឡើងអត្រាការប្រាក់នៅតែមានដូចក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយយោងលើប្រាក់គោលនៅអាមេរិកនិងអឺរ៉ុបនឹងធ្វើឲ្យបញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តអូសបន្លាយ៕