ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ពីតំបន់ស្គន់ ដល់ក្រុងកំពង់ចាមចំណាយថវិកាជាង១០០លានដុល្លារ

0

ដោយៈ គង់ សូរិយា

កំពង់ចាមៈ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ទៅទីរួមខេត្តកំពង់ចាមសម្រេចបានការសាងសង់បានប្រមាណ២០ភាគរយ ជាមួយនឹងផែនការចំណាយប្រមាណ១០០លានដុល្លារ។

ការដោះស្រាយផលប៉ះពាល់ពីគំរោងនេះ សម្រេចបាន៨៥ភាគរយហើយ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងនៅក្នុងពិធីទិវាមច្ឆជាតិ១ កក្កដា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ៤គន្លង បានបើកការដ្ឋាសាងសង់កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង១០០លានដុល្លាររបស់រដ្ឋាភិបាលចិន។

 គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ នេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយប្រើរយៈពេលសាងសង់៤០ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ចំណាយថវិកាសរុប១១៧លានដុល្លារដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

ការជួលការិយាល័យនៅទីក្រុងញូវយ៉កស្ទុះងើបឡើងវិញ ខណៈតម្លៃជួលស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: និន្នាការ​ត្រឡប់​ទៅ​ធ្វើការនៅការិយាល័យ​វិញ​នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ត​កម្រើកឡើងវិញនៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤នេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន New York Post។

តួយ៉ាង ទីផ្សារអគារការិយាល័យក្នុងសង្កាត់ Manhattan នៅខែឧសភា ឆ្នាំនេះ ទទួលបានអត្រាជួលជាមធ្យមក្នុងរង្វង់៧៤% បើធៀបនឹងកម្រិតឆ្នាំ២០១៩ និងកើនឡើងពីអត្រាជួលជាមធ្យមក្នុងរង្វង់៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមប្រឹក្សាភិបាលអចលនទ្រព្យនៃទីក្រុងញូវយ៉ក។

តួលេខខាងលើទាំងនេះត្រូវបានវាយតម្លៃដោយផ្អែកទៅលើការវិភាគទិន្នន័យពីគេហទំព័រ Placer.ai ។ ទិន្នន័យត្រូវបានប្រមូលពីអគារការិយាល័យចំនួន៣៥០ទីតាំង និងបូករួមបញ្ចូលទាំងការលក់រាយនៅក្នុងអគារទាំងនោះផងដែរ។

យ៉ាងណាមិញ អត្រាជួលការិយាល័យនៅខែឧសភា មានកម្រិតទាបជាងនៅខែមេសា ដែលទទួលបានអត្រាជួលសរុបជាមធ្យមប្រមាណ៧៥% ដោយសារតែការធ្វើដំណើរកំសាន្តចុងសប្តាហ៍នៅក្នុងឱកាសទិវា Memorial Day។

ចំណែក ថ្លៃជួលការិយាល័យជាមធ្យមក្នុងសង្កាត់ Manhattan ដដែលបានស្ថិតនៅទ្រឹងត្រឹម៧៧,៤១ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ ខណៈដែលសកម្មភាពនៃការជួលមានទំហំផ្ទៃក្រឡាសរុបប្រមាណ២,២៨លានហ្វីតការ៉េ។នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

លោក Keith DeCoster នាយកផ្នែកវិភាគទិន្នន័យទីផ្សារ និងគោលនយោបាយនៅក្រុមប្រឹក្សាភិបាលអចលនទ្រព្យនៃទីក្រុងញូវយ៉ក។ (REBNY) បានលើកឡើងថា “យើងនឹងឃ្លាំមើលយ៉ាងដិតដល់ដើម្បីពិនិត្យថា តើអត្រានៃការត្រឡប់ចូលធ្វើការនៅការិយាល័យវិញនឹងបន្តកើនឡើងទៀត ឬស្ថិតនៅទ្រឹង ឬធ្លាក់ចុះទៅវិញក្នុងរដូវក្តៅស្របតាមនិន្នាការជាប្រវត្តិសាស្ត្រ”៕ប្រភព: New York Post ៕

ជប៉ុនគ្រោងសាងសង់អគារខ្ពស់កប់ពពកតម្លៃជិត៦ពាន់លានដុល្លារនៅលើទីតាំងផ្សារត្រីមួយកន្លែង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីតាំងផ្សារត្រី Tsukiji ដ៏ល្បីល្បាញនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានគេទុកឱ្យនៅទំនេរចោលទទេរ បន្ទាប់ពីផ្សារនេះត្រូវបានរុះរើចោលកាលពី៦ឆ្នាំមុន។

ទីតាំងនេះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាពហុកីឡដ្ឋានប្របមាត់ទឹកដ៏ស្រស់ស្អាត និងអគារខ្ពស់ៗកប់ពពក ដែលជះពន្លឺចែងចាំងទៅលើផ្ទៃទឹក។ ប៉ុន្តែ គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះ កំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនដែលរស់នៅតំបន់នោះ។

គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ជប៉ុន ឈ្មោះ “Mitsui Fudosan”។ គម្រោងនេះគ្រោងនឹងចំណាយទុនវិនិយោគអស់៩០០ពាន់លានយ៉េន(ប្រហែល៥,៧ពាន់លានដុល្លារអាមេរិក)។

បើយោងតាមគម្រោងនេះ អគារខ្ពស់កប់ពពកមួយនឹងត្រូវបានសាងសង់ឡើងទៅលើមេឃ និងលាតសន្ធឹងលើទីតាំង ដែលពីមុនធ្លាប់ជាទីផ្សារដ៏ល្បីល្បាញ ដោយសារការដាក់ដេញថ្លៃត្រីធូណា និងការលក់អាហារស៊ូស៊ីស្រស់ៗនៅក្នុងហាងនានានៅតំបន់ក្បែរនោះ។

ក្រុមហ៊ុនអចលនទ្រព្យ Mitsui Fudosan បានអះអាងថា គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងអាចប្រកួតប្រជែងជាមួយទីតាំងកំសាន្តប្របតាមមាត់ទឹកដ៏ល្បីល្បាញ ដូចជានៅទីក្រុងស៊ីដនី និងនៅទីក្រុងសិង្ហបុរីជាដើម។

ផែនការ​សាងសង់នៅក្នុងគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ រួម​មាន​ដូចជា អគារ​ការិយាល័យ ឆាករៀបចំ​ព្រឹត្តិការណ៍ធំៗ សួន​បៃតង តំបន់​លំនៅដ្ឋានសណ្ឋាគារ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវបច្ចេកវិទ្យា ព្រមទាំងមានផ្សារទំនើបជាច្រើន និងហាងអាហារល្បីៗ។

ក្រុមហ៊ុនបានគូសបញ្ជាក់បន្ថែមថា “រមណីយដ្ឋានខាងលើ​នឹងជួយ​ទាក់ទាញ​មនុស្ស​ជាច្រើន​នៅក្នុងប្រទេស​ជប៉ុន​ និង​ភ្ញៀវទេសចរណ៍បរទេស”។ យ៉ាងណាមិញ ប្រជាជនដែលរស់នៅ​ទីក្រុង​តូក្យូ​ បាន​ជំទាស់នឹងគម្រោងនេះ ដោយ​ពួកគេស្នើឱ្យបង្កើតសួន​ច្បារជំនួសវិញ៕

ប្រភព:AP News៕

ប្រទេសចំនួន៣ក្នុងតំបន់អាស៊ាននឹងស្រូបទាញបានគម្រោងអចលនទ្រព្យសរុបតម្លៃ៦៨០លានដុល្លារ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនខ្នាតយក្ស Frasers Property គ្រោងបោះទុនចំនួន២៥ពាន់លានបាត(ប្រមាណ៦៨០,៤៦លានដុល្លារ) ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដើម្បីពង្រីកគម្រោងអចលនទ្រព្យនៅប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ខណៈបណ្តាប្រទេសសមាជិកអាស៊ានទាំង៣នេះ កំពុងក្លាយជាមេដែកស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោក Peerapat Srisukont នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនFrasers Property ប្រចាំប្រទេសថៃ បានអះអាងថា លំហូរ FDI ចូលតំបន់អាស៊ាននៅតែបន្តកើនឡើងពីតិចជាង១០% នៃលំហូរ FDI សរុបទូទាំងពិភពលោកក្នុងឆ្នាំ២០២១ ឡើងដល់១៥,៣% ក្នុងឆ្នាំ២០២២ដល់ឆ្នាំ២០២៣។

ជាក់ស្តែង ក្រុមហ៊ុន FPT គ្រោងនឹងបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២ពាន់លានបាតក្នុងមួយឆ្នាំ ដើម្បីសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញថ្មីនៅក្នុងប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ចំពោះនៅប្រទេសវៀតណាម ក្រុមហ៊ុនមានដីធ្លីស្រាប់សរុបប្រមាណ៥០រ៉ៃទៅ៦០រ៉ៃ(៨ហិកតាទៅ៩,៦ហិកតា) ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់អចលនទ្រព្យឧស្សាហកម្ម ដែលមានទំហំ២០០.០០០ម៉ែត្រការ៉េក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Frasers Property គ្រោងនឹងអភិវឌ្ឍន៍តំបន់ទំហំ១០០.០០០ម៉ែត្រការ៉េ នៅក្នុងទីតាំងចំនួន៣កន្លែងនៅជិតទីក្រុងហ្សាកាតា។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងបោះទុនចន្លោះពី២,៥ពាន់លានបាតទៅ៣ពាន់លានបាតក្នុងមួយឆ្នាំ ដើម្បីសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញថ្មីនៅប្រទេសថៃ ដែលមានទំហំ១,៥លានម៉ែត្រការ៉េក្នុងរយៈពេល៥ឆ្នាំខាងមុខ។

លើសពីនេះ ក្រុមហ៊ុនក៏មានមហិច្ឆិតាក្នុងការទាញប្រាក់ចំណូលពីការជួលអចលនទ្រព្យទាំងនេះឱ្យបានដល់ទំហំទឹកប្រាក់៧,៥ពាន់លានបាតក្នុងមួយឆ្នាំនៅឆ្នាំ២០២៩ ជាមួយនឹងអត្រានៃការជួល(Occupancy Rate)ចាប់ពី៨៥%ទៅ៩០% បើធៀបនឹងអត្រានៃការជួលនាពេលបច្ចុប្បន្នក្នុងរង្វង់៨៦% ដែលកើនឡើងពី៨១% ក្នុងឆ្នាំ២០១៩។

ប្រភព:Bangkok Post

PM allays foreign quota fears

0

Prime Minister Srettha Thavisin on Sunday defended the proposal to raise the proportion of foreign ownership allowed in condominiums from 49% to 75% and extend land lease terms for foreigners to 99 years from 30-50 years, saying these measures will help stimulate the economy.

However, to ensure Thai condominium owners can continue to exercise control over the property’s management, the proposed changes to foreign ownership quota won’t be followed by an increase in voting rights, said Mr Srettha.

The proportion of voting rights held by foreign owners to those held by their Thai counterparts will remain unchanged at 49% to 51%, according to the PM.

Foreign owners of a condominium unit who purchased their unit after the 49% quota has been filled will basically be able to own and live in their unit, but they won’t have the right to vote in any decision which requires voting among joint owners of the project, he said during a visit to the Eastern Economic Corridor (EEC) area in Rayong.

When asked about the proposed extension of the land lease terms to a maximum of 99 years for foreigners, the PM said other countries allow up foreign residents to lease land for up to 150 years.

Currently, foreigners can lease land for residential purposes for a maximum of 30 years, with one 30- year extension possible if both the landowner and lessee agree. Leases of 50 years are available for approved commercial and industrial projects.

Thailand’s property sector is experiencing a slowdown, with recent figures showing a 19.7% drop in the number of land permits approved throughout the first quarter of the year the largest decline in nine quarters, as low-rise house transfers fell.

Source: Bangkok Post

សម្តេចធិបតីៈរាជរដ្ឋាភិបាលនិតិកាលទី៧ដាក់ចេញគោលនយោបាយដើម្បីជួយកសិករនិងវិនិយោគលើវិស័យកសិកម្ម

0

ដោយៈ គង់ សូរិយា

កំពង់ចាមៈ  សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបន្ដពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្នុងការដាក់ចេញ នូវគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ដធ្វើ ព្រោះការអន្ដរាគមន៍ ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទី១៖ មានទីផ្សារ, ទី២ ផលចំណេញក្រោយកាត់ការចំណាយ អាចបានកាន់តែច្រើន។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិកររបស់យើងទូទាំងប្រទេស ក៏ដូចជា ការវិនិយោគផ្សេងៗនៅក្នុងវិស័យកសិកម្មរបស់យើង»

សម្ដេចធិបតី ហ៊ុន ម៉ាណែតបន្តថា បច្ចុប្បន្ននេះ ដីធ្វើកសិកម្មកាន់តែថយ ទៅជាលំនៅឋាន ប្រែក្លាយទៅជាក្រុង ដែលរុញដល់វិស័យឧស្សាហ៍កម្ម និងទេសចរណ៍ផ្សេង ហើយការដាក់ចេញនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការជួយដល់វិស័យកសិកម្មសំខាន់ណាស់ ការកសាងប្រព័ន្ធធារាសាស្ដ្រ អាងស្ដុកទឹក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ផ្លូវតភ្ជាប់សម្រាប់ដឹកជញ្ជូន អគ្គិសនីជាដើម។

យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់វិស័យកសិកម្មឧស្សាហ៍កម្ម ដូចជា ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី បានអនុវត្តច្រើននាពេលកន្លងទៅ។ ជាក់ស្ដែង គ្រាន់តែយុទ្ធសាស្ដ្រក្នុងការទាក់ទាញ អ្នកវិនិយោគមកពីក្រៅប្រទេស ដើម្បីប្រើប្រាស់វត្ថុធាតុដើម នៅក្នុងប្រទេសកម្ពុជា ក៏បានជួយមួយផ្នែកធំដល់ប្រជាកសិករផងដែរ។សម្តេចបញ្ជាក់។

ទាក់ទិនការងារវារីវប្បកម្មវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត ឲ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវ បច្ចេកទេស បង្កាត់ភ្ញាស់វារីសត្វកម្រ ដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិផង។

សម្តេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំឲ្យបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ហើយអំពាវនាវ និងលើកទឹកចិត្តឲ្យដៃគូអភិវឌ្ឍ និងវិស័យឯកជន ចូលរួមគាំទ្រឲ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និង ការកែច្នៃផល ផលិតផលជលផលកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម៕

រដ្ឋាភិបាលថៃគ្រោងជួលដីធ្លីឱ្យជនបរទេសដល់រយៈពេលអតិបរមា៩៩ឆ្នាំ និងបង្កើនកូតាកម្មសិទ្ធិខុនដូ

0

ដោយ: គង់ លាងហួរ

បាងកក: លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងការពារសំណើលើការដំឡើង កូតាកម្មសិទ្ធិជនបរទេសសម្រាប់គម្រោងខុនដូពី៤៩% ឡើងទៅដល់៧៥% និងបង្កើន    រយៈពេលជួលដីធ្លី ទៅឱ្យជនបរទេសដល់ចំនួន៩៩ឆ្នាំ ដែល វិធានការទាំងនេះ នឹងអាចជួយជំរុញសេដ្ឋកិច្ចថៃ។

ប៉ុន្តែយ៉ាងណាមិញ ការដំឡើងកូតាកម្មសិទ្ធិបរទេស នឹងមិនត្រូវអនុវត្តន៍ តាមរយៈសិទ្ធិបោះឆ្នោតនោះទេ ដើម្បីធានាថា ម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូ ដែលជាជនជាតិថៃ នៅតែបន្តមានសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យរបស់ខ្លួន។

សិទ្ធិបោះឆ្នោត ដែលកាន់កាប់ដោយអ្នកទិញខុនដូ ដែលជាជនបរទេស នឹងត្រូវបានរក្សាឱ្យនៅថេរដដែល ចន្លោះពី៤៩% ទៅ៥១%។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន។

បច្ចុប្បន្ននេះ ចំនួនជនបរទេស ដែលត្រូវបានអនុញ្ញាតឱ្យទិញខុនដូនៅក្នុងគម្រោងណាមួយ នៅប្រទេសថៃ មានកូតាជាមូលដ្ឋានត្រឹមតែ៤៩%ប៉ុណ្ណោះ។ ដូច្នេះ ជនបរទេសនឹងអាចកាន់កាប់ និងរស់នៅក្នុងខុនដូរបស់ពួកគេបាន។ ប៉ុន្តែពួកគេនឹងពុំមានសិទ្ធិ លើការសម្រេចចិត្តណាមួយ ដែលតម្រូវឱ្យមានការបោះឆ្នោតយល់ព្រម ក្នុងចំណោមម្ចាស់គម្រោងនោះទេ។

ទន្ទឹមនឹងនេះ នៅពេលដែលត្រូវបានសាកសួរ អំពីការពន្យារលក្ខខណ្ឌ នៃការជួលដីធ្លីដល់រយៈពេលអតិបរមា ចំនួន៩៩ឆ្នាំសម្រាប់ជនបរទេស លោកនាយករដ្ឋមន្ត្រី បានបកស្រាយថា ប្រទេសផ្សេងទៀតអនុញ្ញាត ឱ្យជនបរទេសជួលដីដល់១៥០ឆ្នាំឯណោះ។

បច្ចុប្បន្ននេះ ជនបរទេសអាចជួលដី សម្រាប់គោលបំណងលំនៅដ្ឋាន ក្នុងរយៈពេលអតិបរមា៣០ឆ្នាំ ដោយពួកគេអាចបន្តជួលរយៈពេល៣០ឆ្នាំទៀត ប្រសិនបើម្ចាស់ដី និងអ្នកជួលឯកភាពគ្នា។ ម្យ៉ាងទៀត ជនបរទេសក៏អាចជួលដីពាណិជ្ជកម្ម និងដីឧស្សាហកម្មក្នុងរយៈពេល៥០ឆ្នាំផងដែរ។

វិស័យអចលនទ្រព្យ នៅប្រទេសថៃកំពុងធ្លាក់ចុះ ខណៈពេលដែលតួលេខនាពេលថ្មីៗនេះបង្ហាញថា នៅត្រីមាសទី១ ចំនួននៃការផ្តល់លិខិតអនុញ្ញាត ឱ្យប្រើប្រាស់ដីធ្លីបានធ្លាក់ចុះ១៩,% ហើយចំនួនប្រតិបត្តិការ នៃការផ្ទេរលំនៅដ្ឋានទៅកាន់អតិថិជនក៏ធ្លាក់ចុះផងដែរ៕ប្រភព: Bangkok Post

Singapore raises home supply to decade high as market cools

0

Singapore is moving forward with a plan to release the most private housing supply since 2013 even as interest from developers cools.

The government plans to supply land that will potentially yield 11,110 private residential units this year, the Ministry of National Development said in a statement. While price momentum is easing, the ministry said it plans to continue to cater to housing demand.

Developers have grown more cautious about tackling new projects as the city-state’s property market cools due to higher interest rates and lacklustre demand from wealthy foreigners. A housing site last week attracted no bids from developers, a first in more than 20 years, while earlier this year the government rejected the sole bid for a prime state land parcel judged to be too low.

For its part, the government is seeking to tackle a major surge in residential rents, which remain near multi-year highs despite easing in recent quarters.

Singapore will continue to release a “steady supply of private residential units over the next few years” accounting for prevailing economic and property market conditions, the ministry said. Land sites confirmed for tender in the second half of this year include nine private residential sites and one commercial and residential site.

Source: The edge Malaysia

តើសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកជួបប្រទះស្ថានភាពបែបណានៅដំណាច់ក្នុងត្រីមាសទី២?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទោះបីជាពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចយ៉ាងណាក្តី ក៏សេដ្ឋកិច្ចរបស់ប្រទេសចិន បន្តរក្សាបាននូវការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ដែលជំរុញដោយការកើនឡើង នៃឧស្សាហកម្មថ្មី និងកត្តាជំរុញកំណើនថ្មី។

គិតចាប់តាំងពីដើមឆ្នាំ២០២៤មក សេដ្ឋកិច្ចចិនបានរក្សានូវសន្ទុះនៃការងើបឡើងវិញយ៉ាងល្អប្រសើរ។ តួយ៉ាងនៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចចិនសម្រេចបានកំណើន៥,៣ភាគរយ និងបានបន្តកើនឡើងជាលំដាប់ នៅក្នុងត្រីមាសទី២។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានរដ្ឋចិន Xinhua

យ៉ាងណាមិញ អត្រាកំណើនសេដ្ឋកិច្ចចិន នៅត្រីមាសទី២ចន្លោះពីខែមេសា ដល់ខែមិថុនា ពុំទាន់ត្រូវបានចេញផ្សាយនៅឡើយនោះទេ។ ប៉ុន្តែបើយោងតាមទិន្នន័យផ្លូវការមួយចំនួនបានបង្ហាញថា សូចនាករ ដែលវាស់វែងការប្រើប្រាស់ ពាណិជ្ជកម្ម និងទិន្នផលឧស្សាហកម្ម ដែលមានតម្លៃបន្ថែម សុទ្ធសឹងតែសម្រេចបានលទ្ធផលវិជ្ជមានទាំងអស់ នៅក្នុងខែឧសភាកន្លងទៅ។

ម្យ៉ាងទៀត អង្គការ និងស្ថាប័នអន្តរជាតិធំៗ បានបង្កើនការព្យាករណ៍របស់ពួកគេ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្ត ចំពោះអនាគតរបស់ប្រទេសចិន។ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសចិន អាចនឹងជះឥទ្ធិពលចម្បងជាវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ស្របពេលទស្សនវិស័យសេដ្ឋកិច្ចសកល បន្តស្ថិតក្នុងភាពមិនប្រាកដនិយម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៤ ដល់អត្រា៤,៨ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនក្នុងរង្វង់៤,%។។

ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនដល់អត្រា៥ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនក្នុងរង្វង់៤,%

នាពេលបច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់បណ្តាប្រទេស និងតំបន់ជាង១៤០នៅលើពិភពលោក។ យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយបណ្តាប្រទេសផ្សេងទៀត បានកើនឡើង៦,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក សេដ្ឋកិច្ចអាមេរិកវិញ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,%ក្នុងត្រីមាសទី១ គិតចាប់ពីខែមករាដល់ខែមីនា ដែលនេះ ជាអត្រាកំណើនទាបបំផុត មិនធ្លាប់មានប្រចាំត្រីមាស គិតចាប់តាំងពីនិទាឃរដូវ នៃឆ្នាំ២០២២មក។ រីឯការចាយវាយឬការប្រើប្រាស់របស់ប្រជាពលរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាត្រឹមតែ១,% ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា ការដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់អាចបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។

យ៉ាងណាមិញក្រុមសេដ្ឋវិទូជាច្រើនរូបបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចអាមេរិកនឹងស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី២គិតចាប់ពីខែមេសាដល់ខែមិថុនា។

យោងតាមសេដ្ឋវិទូចំនួន៣៤រូប ដែលត្រូវបានស្ទង់មតិដោយធនាគារកណ្តាលអាមេរិក ប្រចាំទីក្រុង Philadelphia នៅក្នុងរដ្ឋ Pennsylvania បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២,១ភាគរយ នៅត្រីមាសទី២ និងកើនឡើង២,០ភាគរយនៅត្រីមាសទី៣។

ប៉ុន្តែស្ថាប័នស្រាវជ្រាវវាយតម្លៃ  Oxford Economics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ នឹងកើនឡើងត្រឹមតែ១,%ប៉ណ្ណោះ ដោយផ្អែកលើទិន្នន័យស្ថិតិសេដ្ឋកិច្ច ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក។

ធនាគារកណ្ដាលអាមេរិក(Federal Reserve) បានសម្រេចដំឡើង អត្រាការប្រាក់របស់ខ្លួនចំនួន១១ដង ក្នុងចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុង  រយៈពេល២៣ឆ្នាំកន្លងមកនេះ ដើម្បីព្យាយាមទប់ទល់នឹងវិបត្តិអតិផរណា៕ប្រភព: Xinhua និង ABC News

Hong Kong eyeing Southeast Asia and Europe to diversify talent pool: labour chief

0

Hong Kong is eyeing Southeast Asia and Europe to diversify its pool of imported talent currently dominated by mainland Chinese, the city’s labor minister has said as the government seeks to ramp up global sourcing of professionals.

The latest official statistics show that non-mainlanders currently account for about 25%, or 40,000 of admissions, across all talent schemes. Mainlanders, by contrast, accounted for more than 90 percent of admissions under the Top Talent Pass Scheme, which was rolled out in December 2022 to lure high earners to the city.

In a wide-ranging interview with the Post, Secretary for Labour and Welfare Chris Sun Yuk-Han said authorities were stepping up efforts in the coming year to attract overseas talent, with a focus on finance, trade, and commerce, as well as tech professionals.

“We have rolled out multiple talent schemes in a bid to not only attract talent from the mainland but also from Southeast Asia and Europe,” Sun said. “For example, talent from Malaysia can speak both English and Mandarin, and many speak Cantonese as well, so they will not only help us [domestically] but also help forge connections with the Southeast Asian market.”

Assessing the government’s talent drive over the past two years, Sun said results had been “encouraging”. He noted the high quality and large quantity of professionals who had been recruited.

Sun explained the top talent scheme was dominated by mainlanders due to their strong awareness of the city’s latest policies, with local news easily going viral over the border. This did not always happen with Southeast Asian and Western countries.

Source: SCMP