រដ្ឋមន្រ្តីសាធារណការលើកទឹកចិត្តឲ្យការដឹកជញ្ជូនទំនិញធ្វើឡើងតាមផ្លូវដែកកម្ពុជា

រដ្ឋមន្រ្តីសាធារណការលើកទឹកចិត្តឲ្យការដឹកជញ្ជូនទំនិញធ្វើឡើងតាមផ្លូវដែកកម្ពុជា

​ដោយៈ គង់ សូរិយា

​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោ​កប៉េង ពោធិ៍នា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា ចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជាឱ្យបានជាអតិបរមា។​

​លោកបានលើកឡើងបែបនេះ ដោយសារហេតុផលចំណេ​ញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ និងស្នើដល់ក្រុមហ៊ុន Royal Railway ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជា ដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា។

លោកបានលើកឡើងបែបនេះ ក្នុងពេលចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធន៍ អតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ ដែលមានការចូលរួមពី អ្នកឧកញ៉ាគិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group)កាលពីចុងសប្តាហ៍មុន។

មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ នឹងក្លាយជាកន្លែងពហុមុខងារ សម្រាប់បម្រើសេវាអតិថិជន លើផ្នែកទូរគមនាគមន៍ និងសេវាកម្មធនាគារ ដែលអាចទាញសេវាទាំងអស់ មកក្នុងទីតាំងតែមួយ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងសាធារណជន មានដូចជាហាងកាហ្វេ សេវាកម្មធនាគារ កន្លែងលក់សំបុត្ររថភ្លើង និងសេវាកម្មអតិថិជនយ៉ាងពេញលេញមានដូចជា ទិញស៊ីមកាតeSim និងលេខពិសេ​ស បើកស៊ីមកាតឡើងវិញ ប្តូរកម្មសិទ្ធិស៊ីមកាត ភ្ជាប់សេវាកម្ម ឬ កញ្ចប់ផ្សេងៗ សេវាកម្មអ៊ីនធឺណិតគេហដ្ឋាន និងទូរស័ព្ទទំនើបៗជាច្រើន។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងការចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបទពិសោធអតិថិជនសែលកាត រ៉ូយ៉ាល់រេលវេ៕

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ សីហាបានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តន៍គម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB) ចំនួន១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តន៍ ចំនួន៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហិរញ្ញប្បទាននេះ មានគោលបំណង សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។

ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រ​ងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេស ដល់ស្ថាប័ន  រដ្ឋ។

កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម នៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។

លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន ទីកំណាត់ទី១ គិតចាប់ពីគីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូ​ម៉ែត្រ ។

កំណាត់ទី២ គិតចាប់ពីគីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។

កំណាត់ទី៣ គិតចាប់ពីគីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។  ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ។

កំណាត់ទី៤ គិតចាប់ពីគីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។

កំណាត់ទី៥ គិតចាប់ពីគីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

 

កំណាត់ទី៦ គិតចាប់ពីគីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូ​ម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

កំណាត់ទី៧ គិតចាប់ពីគីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

យន្តហោះដឹកអ្នកដំណើរចិនC919 អាចទទួលបានការទទួលស្គាល់ពីអឺរ៉ុបនៅឆ្នាំ២០២៥ខាងមុខ

យន្តហោះដឹកអ្នកដំណើរចិនC919 អាចទទួលបានការទទួលស្គាល់ពីអឺរ៉ុបនៅឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យន្តហោះដឹកអ្នកដំណើរចិន ប្រភេទ C919 បានបោះជំហានវិជ្ជមាន កាន់តែខិតជិតទទួលបានការទទួលស្គាល់ ពីទីភ្នាក់ងារសុវត្ថិភាព អាកាសចរណ៍សហភាពអឺរ៉ុប (EASA) បន្ទាប់ពីការត្រួតពិនិត្យដោយក្រុមនិយតករ។

យន្តហោះ C919 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្ម នៃប្រទេសចិន (COMAC) និងបានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងប្រទេសកំណើតរបស់ខ្លួនរួចមកហើយ។

ប៉ុន្តែក្រុមហ៊ុននៅតែត្រូវការ ការទទួលស្គាល់ពីអន្តរជាតិ ដើម្បីបំពេញមហិច្ឆតារបស់ចិន ក្នុងការក្លាយជាអ្នកប្រកួតប្រជែ ងពិតប្រាកដ ចំពោះក្រុមហ៊ុនលោកខាងលិច រួមមានក្រុមហ៊ុនផលិតយន្តហោះ Airbus និងយន្តហោះ Boeing។

យោងតាមរបាយការណ៍ពីកាសែត South China Morning Post បានឱ្យដឹងថា បន្ទាប់ពីបានចុះត្រួតពិនិត្យនៅទីតាំងផលិតកម្ម ក្នុងទីក្រុងសៀងហៃ ក្រុមនិយតករសហភាពអឺរ៉ុបបានផ្តល់មតិត្រឡប់ (Feedback) ជាវិជ្ជមានអំពីយន្តហោះ C919 ។

ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសចិន កាន់តែមានសុទិដ្ឋិនិយម ចំពោះការទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការ និងគ្រោងធ្វើតេស្តសាកល្បងហោះហើរ នៅសហភាពអឺរ៉ុបក្នុងឆ្នាំ២០២៥ខាងមុខ។

ការចុះត្រួតពិនិត្យដោយគណប្រតិភូ របស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) មានគោលបំណងចម្បងដើម្បីធានាថា គ្រប់ផ្នែកទាំងអស់របស់យន្តហោះចិនបានអនុលោមតាម តម្រូវការបទប្បញ្ញត្តិរបស់EU។

យន្តហោះ C919 ជាយន្តហោះដឹកអ្នកដំណើរដំបូងគេដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ទោះបីជាគ្រឿងបន្លាស់ជាច្រើន នៅតែត្រូវបាននាំចូលពីបរទេស ដូចជា ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះបារាំង-អាមេរិក CFM Internationalយ៉ាងណាក្តី។

យន្តហោះនេះត្រូវបានប្រកាសផលិត ជាលើកដំបូងនៅក្នុងឆ្នាំ២០០៩ និងបានហោះហើរលើកដំបូង នៅទីក្រុងសៀងហៃក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការពន្យារពេលជាច្រើនដង។ ក្នុងឆ្នាំ២០២២ យន្តហោះ C919 ទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីប្រភេទពីរដ្ឋបាល អាកាសចរណ៍ស៊ីវិលនៃប្រទេសចិន និងទទួលបានការបញ្ជាទិញ ពីក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក៕ប្រភព:SCMP៕

ការស្ទង់មតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចាត់ទុកលោកស្រី Kamala Harris ជាជម្រើសល្អប្រសើរជាងលោក ត្រាំ

ការស្ទង់មតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចាត់ទុកលោកស្រី Kamala Harris ជាជម្រើសល្អប្រសើរជាងលោក ត្រាំ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនជប៉ុនជាច្រើនជឿថា ប្រសិនបើលោកស្រី Kamala Harris ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នឹងក្លាយជាសញ្ញាវិជ្ជមាន ជាងរដ្ឋបាលរបស់លោក Donald Trump។នេះបើតាមការស្ទង់មតិរបស់សារពត៌មាន Reuters។

លទ្ធផល​នៃ​ការ​បោះឆ្នោត ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា ​កំពុង​ត្រូវ​បាន​បណ្តាប្រទេស​នានា នៅជុំវិញ​ពិភពលោក ​រង់ចាំអ៊ុតមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ក្នុងនោះ ក៏រួមមានទាំងប្រទេសជប៉ុន ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដោយមានទាហានអាមេរិក រាប់ម៉ឺននាក់ឈរជើងនៅទីនោះ។

ប៉ុន្តែការធ្វើធុរកិច្ចរបស់ក្រុមហ៊ុន អាជីវកម្មជប៉ុននឹងរងផល​ប៉ះពាល់ ចេញពីសង្រ្គាមពាណិជ្ជកម្មថ្មី រវាងសហរដ្ឋអាមេរិកនិងចិន ដោយសារចិននិងអាមេរិក ជាដៃគូពាណិជ្ជកម្មកំពូលរបស់ជប៉ុន។

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនចំនួន៤៣ភាគរយបានលើកឡើងថា ពួកគេពេញចិត្តលោកស្រី Harris ដោយសារយុទ្ធសាស្ត្រសាជីវកម្ម និងផែនការអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនជប៉ុនចំនួន៨ភាគរយប៉ុណ្ណោះ បានជ្រើសរើសលោក Trump ។

ក្រុមហ៊ុនជប៉ុនចំនួន៤៦ភាគរយបានអះអាងថា បេក្ខជនទាំងពីរនឹងមិនអីទេ ខណៈក្រុមហ៊ុនជប៉ុនចំនួន៣ភាគរយទៀតបង្ហាញមតិថា ពួកគេមិនចូលចិត្តបេក្ខជនទាំងពីរ។

អ្នកគ្រប់គ្រងមួយរូប នៅក្រុមហ៊ុនផលិតកម្មសេរ៉ាមិចមួយកន្លែងនៅក្នុងប្រទេសជប៉ុន បានសរសេរនៅក្នុងប្រអប់បញ្ចេញមតិក្នុងការស្ទង់មតិថា “សង្រ្គាមពាណិជ្ជកម្ម ភាពតានតឹងសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខ មានលទ្ធភាពកើតឡើងក្រោមការគ្រប់គ្រងរបស់លោក Trump ដោយបង្ខំឱ្យយើងផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន”។

ទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយរដ្ឋបាលលោក Trump ធ្លាប់មានភាពតានតឹង ដោយសារលោកបានទាមទារឱ្យរដ្ឋាភិបាលជប៉ុន បង់ប្រាក់បន្ថែមទៀតចំពោះជំនួយយោធា និងភាពតានតឹងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ មន្ដ្រីមួយរូបនៅក្នុងក្រុមហ៊ុន ​គីមីជប៉ុនលើកឡើងថា “ប្រសិនបើលោកស្រី Harris ជាប់ឆ្នោតជាប្រធា​នាធិបតីថ្មី នោះយើងរំពឹងទុកថា គោលនយោបាយរបស់រដ្ឋបាលរបស់ប្រធានាធិបតីបច្ចុប្បន្ន នឹងត្រូវបានបន្តអនុវត្តន៍”។

នៅពេលត្រូវបានសាកសួរថា តើការផ្លាស់ប្តូរអ្វីនឹងមានភាពចាំបាច់ នៅក្រោមរដ្ឋបាលលោក Trump ក្រុមហ៊ុនជប៉ុនចំនួន៣៤ភាគរយឆ្លើយថា យុទ្ធសាស្រ្តអត្រាប្តូរប្រាក់បរទេសរបស់ពួកគេ នឹងត្រូវពិនិត្យឡើងវិញ ខណៈក្រុមហ៊ុនជប៉ុនចំនួន២៨ភាគរយបានឆ្លើយថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេនឹងត្រូវបានសម្រួលឡើងវិញ ហើយក្រុមហ៊ុនជប៉ុនចំនួន២១ភាគរយទៀតបានឆ្លើយថា ពួកគេនឹងកាត់បន្ថយប្រតិបត្តិការ នៅប្រទេសចិន។

ការស្ទង់មតិនេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុនជប៉ុនចំនួន៥០៦ក្រុមហ៊ុន។ ប៉ុន្តែជាលទ្ធផល គេសង្កេតឃើញមានក្រុមហ៊ុនជប៉ុន ចំនួន២៤៣ក្រុមហ៊ុនបានឆ្លើយតប។

ការស្ទង់មតិបានបង្ហាញទៀតថា មិនសំខាន់ថា បេក្ខជនរូបណាជាអ្នកឈ្នះការបោះឆ្នោតនោះទេ ក្រុមហ៊ុនជប៉ុនចំនួន១៣ភាគរយ កំពុងពិចារណាកាត់បន្ថយប្រតិបត្តិការ នៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនចំនួន៣ភាគរយ គ្រោងពង្រីកអាជី​វកម្មនៅចិន ហើយក្រុមហ៊ុនចំនួន៤៧ភាគរយ គ្រោងបន្តរក្សាអាជីវកម្មនៅប្រទេសចិន៕ប្រភព: Reuters៕

គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមផលិតកម្ម

គម្រោងវិនិយោគ១នៅខេត្តព្រះសីហនុ គ្រោងបន្ថែមផលិតកម្ម

​ដោយៈ គង់ សូរិយា

​ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ​ច្រកចេ​ញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគ របស់បណ្តាក្រុមហ៊ុនមួយចំនួន។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវ​ឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។

ជាលទ្ធផល សំណើសុំបន្ថែមមុខសញ្ញាផលិតកម្ម ពីលើប្រព័ន្ធផលិតកម្ម ដែលមានស្រាប់នេះ ទទួលបានការគាំទ្រទាំងស្រុងពីអង្គប្រជុំទាំងមូល៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងជ្រើសរើសCEOថ្មីសម្រាប់ក្រុមហ៊ុនKW Cambodia

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងជ្រើសរើសCEOថ្មីសម្រាប់ក្រុមហ៊ុនKW Cambodia

​ដោយៈ ស៊ីវ ម៉េង

​ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានប្រកាសជ្រើសរើស CEO ថ្មីសម្រាប់ក្រុមហ៊ុននេះ ដែលជាអ្នកធ្លាប់សិក្សានៅប្រទេសជឿនលឿន។

​លក្ខខ័ណ្ឌនៃការជ្រើសរើស គឺសម្រាប់បេក្ខជនមានចំណុ​ចសំខាន់ៗដូចជា ទី១ មានសញ្ជាតិខ្មែរ និងធ្លាប់ទទួលការអប់រំនៅប្រទេសជឿនលឿន។ ទី២ អាយុពី៣០ ដល់៤០ឆ្នាំ ចេះភាសាខ្មែរ អង់គ្លេស និងចិន។ ទី៣ មានចំណេះដឹងផ្នែកផ្សារហ៊ុន សេដ្ខកិច្ច និងពាណិជ្ជកម្មអាស៊ាន។

លោកឧកញ៉ាបានបញ្ជាក់ថា CEO របស់ KW Cambodia គឺជាតំណែងធំទីពីរ បន្ទាប់លោក ដោយត្រូវធ្វើការងារច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយអត់មានប្រាក់ខែទេ តែអាចទទួ​លបានភាគហ៊ុនផ្លូវការ របស់ KW Cambodia និងផលប្រយោជន៌ជាច្រើនទៀត។

ក្រុមហ៊ុនKW Cambodia មានប្រភពមកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលលោកឧកញ៉ា បាននាំចូលមកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងផ្នែកអចលនទ្រព្យ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា៕

ក្រុមហ៊ុនអន្តរជាតិមួយវាយតម្លៃ និងផ្តល់អនុសាសន៍ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

​ក្រុមហ៊ុនអន្តរជាតិមួយវាយតម្លៃ និងផ្តល់អនុសាសន៍ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា

​ភ្នំពេញៈ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឯករាជ្យCBRE Cambodia បានធ្វើការវាយតម្លៃ ពីផលប្រយោជន៍សេដ្ឋកិច្ច និងអត្ថប្រយោជន៍ដទៃទៀត កើ់តចេញពីគំរោងព្រែកជីកហ្វូណនតេជោ។

យោងតាមរបាយការណ៍វាយតម្លៃរបស់CBRE ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ សីហាបានបង្ហាញថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ដោយតភ្ជាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញតាមដងទន្លេមេគង្គ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងនៅឈូងសមុទ្រថៃ។

ផ្លូវទឹកនេះ​នឹង​ហូរឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្តកែប។ នៅក្នុងគម្រោង​នេះ​ រួម​មាន​ការ​សាង​សង់​ទំនប់​ចំនួន៣ និង​ស្ពានចំនួន១១ខ្សែ។ ព្រែកជីកនេះ មានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ និងមានសមត្ថភាពផ្ទុកនាវាធំៗ។

ការវាយតម្លៃដដែលបានបង្ហាញថា ព្រែកជីកនេះ កំពុងត្រូវបានអភិវឌ្ឍន៍ឡើង ក្រោមកិច្ចសន្យា​ទម្រង់BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)។ កំណាត់ផ្លូវទឹកប្រវែង២១គីឡូម៉ែត្រដំបូង នឹងគ្រប់គ្រង ដោយកំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងក្រុមហ៊ុនក្នុងស្រុក Oversea Cambodian Investment Corporation (OCIC)។

កំណាត់ផ្លូវទឹកបន្ទាប់ ប្រវែង១៥៩គីឡូ​ម៉ែត្រនឹងជាការវិនិយោគរួមគ្នា ដោយកំពង់ផែស្វយ័តទាំង២ និងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ។

នៅពេលសាងសង់បញ្ចប់រួចរាល់ ព្រែកជីកហ្វូណនតេជោនឹងបង្កើនសមត្ថភាព នៃការដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកខ្លាំង នាពេលបច្ចុប្បន្នលើកំពង់ផែរបស់ប្រទេសវៀតណាម។

រដ្ឋាភិបាលកម្ពុជាបានគូស ​បញ្ជាក់ពីការព្យាករណ៍ថា ព្រែ​កជីកនេះ នឹងរកប្រាក់ចំណូលបានចំនួន៨៨លានដុល្លារ ក្នុងឆ្នាំដំបូង ដោយរំពឹងថា នឹងកើនឡើងដល់៥៧០លានដុល្លារ ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០។ ការព្យាករណ៍ ក៏បានគូសរំលេចអំពីផលចំណេញសេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគលើព្រែកជីកហ្វូណនតេជោ (IRR) ចាប់ពី២០% ទៅ៣១%។

ចំនួននេះមានកម្រិតខ្ពស់ជាង មធ្យមភាគ១២% ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា បច្ចុប្បន្ន ទំនិញរបស់កម្ពុជាចំនួន៦៧% ត្រូវបានដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈទំនិញចំនួន៣៣% ទៀ​តត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep របស់ប្រទេសវៀតណាម តាមដងទន្លេមេគង្គ។  

នៅពេលព្រែកជីកបើកដាក់ឱ្យប្រើប្រាស់ ទំនិញកម្ពុជាត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹម១០%។

គម្រោងព្រែកជីកនេះ ក៏មានគោលបំណងកាត់បន្ថយចម្ងា​យធ្វើដំណើរ និងកាត់បន្ថយថ្លៃដើមពី១.០៨៩ដុល្លារ មកនៅសល់ត្រឹម៩៣៤ដុល្លារអាមេរិក ក្នុងមួយTEU បើធៀបការដឹកជញ្ជូនរវាងកំពង់ផែ Cai Mep និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia ជឿជាក់ថា ព្រែកជីកនឹងផ្តល់ផលចំណេញ ផ្នែកសេដ្ឋ​កិច្ចភ្លាមៗ និងបង្កើនជម្រើស សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា។

CBRE អះអាងថា គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា ដោយចាក់បញ្ចូលសាច់ប្រាក់ប្រមាណ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ឬស្មើនឹងចំណែកចំនួន៤២%នៃលំហូរ FDI របស់កម្ពុជាក្នុងឆ្នាំ២០២៣។

លើសពីនេះ ក្នុងរយៈពេលវែង ព្រែកជីកហ្វូណន-តេជោមានសារៈសំខាន់យ៉ាងធំធេង ក្នុងឯករាជ្យភាពពាណិជ្ជកម្ម បន្ថែម ពីលើផលប្រយោជន៍សេដ្ឋកិច្ច។ ព្រែកជីកនេះ ក៏ផ្តល់ឱ្យកម្ពុជា នូវច្រកចូលដោយផ្ទាល់ និងចម្ងាយខ្លីជាងមុនទៅកាន់កំពង់ផែសមុទ្រ ក្នុងខេត្តកំពត និងកំពង់ផែក្រុងព្រះសីហនុ និងជួយពង្រឹងតួនាទី យុទ្ធសាស្ត្ររបស់កម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូន បង្កើនភ័ស្តុភារ និងការប្រកួតប្រជែងពាណិជ្ជកម្ម ក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ដល់វិស័យឧស្សាហកម្ម។

ដើម្បីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យភស្តុភារក្នុងតំបន់ ក្រុមហ៊ុន CBRE  បានផ្តល់អនុសាន៍ថា កម្ពុជាចាំបាច់ត្រូវបន្តអភិវឌ្ឍន៍ បណ្តាញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ការស្ថាបនាព្រែកជីកហ្វូណនតេជោបង្ហាញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវសន្ទស្សន៍នៃការអនុវត្តន៍ភ័ស្តុភារ (LPI) ដោយសារបច្ចុប្បន្ន ការដឹកជញ្ជូនរបស់កម្ពុជា នៅមានសភាពយឺតយ៉ាវបើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។

កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនចំនួន៣ខ្សែ ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប- ប៉ោយប៉ែត។

រដ្ឋាភិបាលក៏កំពុងរៀបចំផែនការមេ គ្រប់ជ្រុងជ្រោយលើប្រព័ន្ធដឹកជញ្ជូន និងភស្តុភារអន្តរកម្មកម្ពុជាឆ្នាំ ២០២៣-២០៣៣ ដោយត្រូវការទុនវិនិយោគជាង៣៦ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ គម្រោងខ្នាតយក្សក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន និងគម្រោង Land Bridge តម្លៃរាប់ពាន់់លានដុល្លារ របស់ប្រទេសថៃ ក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការដឹកជញ្ជូនរបស់កម្ពុជាផងដែរ៕

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ សីហាបានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តន៍គម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB) ចំនួន១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តន៍ ចំនួន៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហិរញ្ញប្បទាននេះ មានគោលបំណង សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។

ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រ​ងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេស ដល់ស្ថាប័ន  រដ្ឋ។

កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម នៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។

លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន ទីកំណាត់ទី១ គិតចាប់ពីគីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូ​ម៉ែត្រ ។

កំណាត់ទី២ គិតចាប់ពីគីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។

កំណាត់ទី៣ គិតចាប់ពីគីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។  ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ។

កំណាត់ទី៤ គិតចាប់ពីគីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។

កំណាត់ទី៥ គិតចាប់ពីគីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

 

កំណាត់ទី៦ គិតចាប់ពីគីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូ​ម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

កំណាត់ទី៧ គិតចាប់ពីគីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

សម្តេចធិបតីបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែននិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួ​ម

សម្តេចធិបតីបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែននិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួ​ម

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ទាំងអស់គ្នា។

តាមរយៈសេចក្ដីថ្លែងការណ៍ បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការកសាងផ្លូវនៅតាមបណ្ដោយព្រំដែន ជាមួយមូលនិធិនេះផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួម ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។

សម្ដេចធិបតីបានបញ្ជាក់ថា “ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ”។

ទី១ កៀរគរថវិកាបន្ថែម និងទី២ ផ្ដល់ឱកាសឲ្យប្រជាពល​រដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ ទៅលើផ្លូវក្រវាត់ព្រំដែន។

សម្តេចបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នា កសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពា​របូរណភាពទឹកដីរបស់យើង”។

ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេន ជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្ដឆ្លើយតបជាមួយក្ដីកង្វល់ របស់ប្រជាពលរដ្ឋអំពី ការអភិវឌ្ឍខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយចាត់ទុកថា ការផ្ដួចផ្ដើមគំនិត បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដោតសំខាន់លើការកសាង ផ្លូវក្រវាត់ព្រំដែន និងផ្ដល់ដីឲ្យប្រជាពលរដ្ឋ ទៅរស់នៅកាន់តែច្រើន ក៏ដូចជាការពង្រាយ មន្ដ្រីបច្ចេកទេសកសិកម្ម គឺជួយបង្កើតជាសហថាមពល ក្នុងការអភិវឌ្ឍខេត្តទាំង៤នេះតែម្ដង។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំកម្មវិធីចំនួន២បន្ថែមទៀត គឺកម្មវិធីដំណើរកម្សាន្ដដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ផ្ដើមអនុវត្តនៅខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនបានឃើញជាក់ស្ដែង នូវផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍ។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា “រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល”៕

 

Border pass application simplified for Thai-Cambodia crossings

Border pass application simplified for Thai-Cambodia crossings

After a trial implementation earlier this year, the automatic extension of the Cambodia-Thailand border pass initiative at city and district administrations in provinces bordering Thailand is simplifying the process for tens of thousands of residents to cross the border.

More than 10,000 residents are using the passes daily to cross into Thailand through the Poipet International Border Checkpoint, following the continuation of the service at the city, according to an August 20 social media post by Banteay Meanchey provincial governor Um Reatrey.

“It’s much more convenient now, as we can use QR codes for border passes. In the past, we didn’t have that. We had to verify [the passes] on the computer manually and stamp them. Now, we just scan the QR code, and the data pops up immediately,” he said.
Reatrey added that previously, border passes were issued at the provincial level, but in 2024, the provincial administration allowed all cities and districts to issue border passes to residents.
He said these passes can now be used at local crossing points within the provinces following adjustments made in cooperation with the Thai side.

“Previously, people had to gather in one place, but now they are spread out across all districts. So residents don’t need to go to the provincial hall anymore. Before, the passes could only be used at the [Poipet checkpoint], but now, with adjustments between Cambodia and
Thailand, residents can also cross at local checkpoints.

It’s very convenient for people, significantly reducing the time needed. The process is running smoothly now,” Reatrey said.

The government implemented
a six-month trial period for the Cambodia-Thailand border pass service at city and district administrations in provinces bordering Thailand starting from January 1. During this time, city and district governors were delegated the authority to review, approve and sign passes for residents with permanent addresses within their jurisdiction.

“The trial implementation will be automatically extended unless a different decision is made by the government,” stated the original order, signed by Prime Minister Hun Manet.

However, when applying, residents must pay the government-set price of 20,000 riels ($4.91) per pass.
Chea Piseth, director of the Oddar Meanchey provincial administration, also stated that residents can apply for border passes at city and district levels through One Window Service Offices or at the provincial level.

“After the six-month trial, we have now fully implemented the process. The trial was successful, so we are continuing to provide the service,” he said.

Piseth added that although government regulations state that producing a pass takes five days, in practice, it takes no more than two days to complete and provide the pass to residents in the province. However, he did not have exact figures on the number issued so far.

Source: The Nation