អ្នក​ឧកញ៉ា​សំ សុខនឿនៈ​ភាព​ស្ងប់​​ស្ងាត់​ជា​ឱកាស​សម្រាប់​ការ​វិនិយោគ​ដី​ធ្លី​ពិសេស​ដី​ជាយ​ក្រុង​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិ​បាលក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា ភាពស្ងប់ស្ងាត់នៃការទិញលក់ដីធ្លី ជាឱកាសល្អសម្រាប់អ្នកវិនិយោគ យកផលចំណេញនៅពេលអនាគត។

អ្នកឧកញ៉ាបានបញ្ជាក់ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១២ មិថុនាថា ស្ថានភាពទីផ្សារដីធ្លីនាពេលនេះ ពិតហើយពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាជាឱកាសល្អ ដែលអ្នកមានទុនអាចវិ​និយោគបាន ព្រោះពួកគេអាចទិញបានតម្លៃល្អ និងមានជម្រើសល្អច្រើនជាងមុន។

អ្នកឧកញ៉ាបានបញ្ជាក់ថា “នៅពេលមនុស្សភាគច្រើនបារម្ភ វាជាឱកាសសម្រាប់អ្នកវិនិយោគ ក៏ដូចជាការទិញដីជាយក្រុងភ្នំពេញ”។ អ្នកឧកញ៉ាបានបន្ថែមថា “ជាការធម្មតាទេ ដែលដីមានពេលចុះ និងមានពេលឡើងថ្លៃ ហេតុនេះវាជាការល្អ សម្រាប់ទិញយកមកអភិវឌ្ឍន៍ និងយកចំណេញនាពេលអនាគត”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានខិតខំណាស់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងបានដាក់ចេញគោលនយោបាយល្អៗ ជាច្រើន ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគ នៅកម្ពុជាមានភាពប្រសើរឡើង។

អ្នកឧកញ៉ាបានបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺស្ពាន ផ្លូវ នឹងធ្វើឲ្យតម្លៃដីធ្លីមានតម្រូវការ មិនសាបសូន្យ និងមានការកើនឡើងនាពេលអនាគត”៕

កម្ពុជា​នឹង​ប្រារព​មហាសន្និបាត​ធុរជន​ចិន​ទៀ​ជីវ​ពិភពលោក​នៅ​ចុង​ឆ្នាំ​នេះ​

    ដោយៈ ចំណាន

    ភ្នំពេញៈ គណៈប្រតិភូធុរជនចិនទៀជីវពិភពលោក ប្រមាណ៤០០រូបដើរតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយសក្តានុពលទេស​ចរណ៍ កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ឆ្នាំ២០២៦ ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ។​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា លោក អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ និងជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះ ត្រូវបានរៀបចំឡើងនៅក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាស ដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។ សរុបជារួម កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រក​បដោយសុខសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោ​គិនពីជុំវិញពិភពលោក។

ប្រជាពលរដ្ឋចិនអាចចូលមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ និងអាចចូលចេញបានច្រើនដង។

យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិន១,២លាននាក់ កើនឡើងប្រមាណ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

តម្លៃ​លំនៅឋាន​នៅ​សិង្ហបុរី​រំពឹង​កើន​ឡើង​ ខណៈ​ផ្ទះ​ថ្មី​ជាង​៣០០០​យូនីត​នឹង​បើក​ដំណើរការ​ក្នុង​ឆមាស​ទី​២​

ដោយ: សហសេវិក
អន្តរជាតិ: ផ្ទះឯកជនថ្មីប្រហែល ៣.៥៥០ យូនីតត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆមាសទីពីរ ឆ្នាំ២០២៦ ហើយគម្រោងចំនួន៤ ដែលមានផ្ទះសរុបចំនួន១.៦៧៩យូនីត គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា។

ក្រុមអ្នកវិភាគរំពឹងថា ការដាក់ឱ្យដំណើរការលំនៅឋានថ្មីៗនឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង។ នៅឆមាសទី១ ឆ្នាំ២០២៦ បណ្តាអ្នកអភិវឌ្ឍន៍បានដាក់ឱ្យដំណើរការផ្ទះឯកជនចំនួន ៣.៥៣៤យូនីត ហើយផ្ទះប្រមាណ២.៨១០ យូនីតត្រូវបានលក់ចេញ។

គម្រោង​លំនៅឋានលក់ដាច់ជាងគេបំផុត រួមមានគម្រោង River Modern (៩៣% នៃ​លំនៅឋានសរុបចំនួន ៤៥៥យូនីត បានលក់ចេញ) គម្រោង Pinery Residences (៩៤ភាគរយនៃ​លំនៅឋានសរុបចំនួន ៥៨៨ យូនីតបាន​លក់ចេញ) និងគម្រោង Tengah Garden Residences បានលក់ចេញស្ទើរទាំង​ស្រុង។

គម្រោងលំនៅឋានធំៗចំនួន៤ ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែកក្កដារួមមាន គម្រោង Amberwood at Holland (២៣០ យូនីត) គម្រោង Dunearn House (៣៨០ យូនីត) គម្រោង Lentor Gardens Residences (៤៩៩ យូនីត) និងគម្រោង Lucerne Grand (៥៧០ យូនីត)។

តម្លៃអចលនទ្រព្យបានបន្តកើនឡើង។ ប៉ុន្តែ កំណើនស្ថិតក្នុងល្បឿន យឺតជាងមុន។ តម្លៃផ្ទះឯកជនបានកើនឡើង៣,៣ភាគរយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី៣,៩ភាគរយក្នុងឆ្នាំ២០២៤ និងទាបជាងកំណើន១០,៦ភាគរយក្នុងឆ្នាំ២០២១។

ទន្ទឹមនឹងនេះ តម្លៃលំនៅឋានសាធារណៈប្រភេទទី២ (resale) ក៏បានថយចុះផងដែរ ដោយកើនឡើង២,៩ភាគរយក្នុងឆ្នាំ២០២៥ បន្ទាប់ពីកើនឡើង៩,៧ភាគរយក្នុងឆ្នាំ២០២៤៕ប្រភព: The Business Times៕

សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិសោធនកម្ម​ផ្លូវ​ថ្នល់​បាន​ឆ្លង​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​ហើយ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់​” ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា លើកមកពិភាក្សា និងផ្ទៀងផ្ទាត់បន្ថែម ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងបន្តនីតិវិធីជំហានបន្ទាប់។

ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹងក្នុងឱកាស លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការសាធារណការ និងដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃស​ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការគណៈកម្មការជំនាញនៃរដ្ឋសភា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រ​ធា​នរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូល សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សា មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃការធ្វើ វិសោធនកម្មច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែម លើខ្លឹមសារចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់ ដែលជាលទ្ធផលឆ្លងកាត់ការពិភាក្សាគ្នា យ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យការធ្វើវិសោធនកម្មច្បាប់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ដើម្បីផ្តល់ផលប្រ​យោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសជាតិ៕

ការសិក្សា: ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​គ្រប​ដណ្តប់​ចំនួន​៣៩​ភាគរយ​នៃ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​កំពូលៗ​របស់​ពិភព​លោក​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិកគ្របដណ្តប់ចំនួន៣៩ភាគរយនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោក និងចំនួន៣៦ភាគរយនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។

ដោយសារទីផ្សារការងារ និងសកម្មភាពមូលធនបណ្តាក់ទុនមានភាពរឹងមាំ បណ្តាទីក្រុងនានាដូចជា សិង្ហបុរី ប៉េកាំង សៀងហៃ និងហុងកុង ត្រូវបានចាត់ថ្នាក់ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលៗរបស់តំបន់។

ទីក្រុងញូវយ៉កបាននាំមុខគេលើពិភពលោក ដោយទទួលបានពិន្ទុចំនួន៤,៦ ក្នុងចំណោមពិន្ទុសរុប ៥ តាមពីក្រោយដោយទីក្រុងឡុងដ៍ មានពិន្ទុ ៣,៩ និងទីក្រុងសិង្ហបុរី មានពិន្ទុ៣,៦។

ក្រុមហ៊ុន Colliers បានលើកឡើងថា ទីក្រុង​ញូវយ៉កជាប់​ចំណាត់ថ្នាក់លេខ១ ​សម្រាប់​គុណភាព​កម្លាំង​ពលកម្ម និង​ការ​ផ្តល់​មូលនិធិ​​បណ្តាក់ទុន ដែល​បាន​ជួយ​ឱ្យទីក្រុងមួយនេះក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កំពូល​របស់​ពិភពលោក។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបញ្ជាក់បន្ថែមថា ទីក្រុងញូវយ៉កនៅតែជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមអ្នកជំនាញហិរញ្ញវត្ថុកំពូលៗក្នុងការរស់នៅ និងធ្វើការ។

ក្រុមហ៊ុន Colliers បានកត់សម្គាល់ថា ខណៈពេលដែលទីក្រុងញូវយ៉កនាំមុខគេនៅទូទាំងពិភពលោក ឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុកំពុងត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈទីក្រុងជាច្រើនក្នុងតំបន់ផ្តល់ឱកាសដ៏រឹងមាំសម្រាប់វិស័យនេះ៕ប្រភព: SCMP៕

“Partnership between the Royal Government and the private sector is an important to promoted tourism sector

By MoT

Phnom Penh,.H.E. HUOT Hak Minister of Tourism, attended the Gala Night commemorating the 30th Anniversary of the Cambodian Association of Travel Agents (CATA), under the high presidency of H.E. HUN Many, Deputy Prime Minister and Minister of Civil Service.

The 30th Anniversary Gala Night of the Cambodian Association of Travel Agents was also attended by Her Excellency Oknha Chhay Sivlin, President of the Cambodian Association of Travel Agents; Ambassadors, Foreign Ambassadors, and representatives of diplomatic missions accredited to Cambodia; H.E., Lok Chumteav, Oknha, officials from inter-ministerial institutions; representatives of the private sector; as well as approximately 200 national and international guests.

On this meaningful occasion, the Minister expressed his deepest gratitude to H.E. Hun Many, Deputy Prime Minister and Minister of Civil Service, who is also President of the Union of Youth Federations of Cambodia, for his continuous initiative in organizing tourism, cultural, sports, charitable, and public events in the past. These initiatives have significantly contributed to enhancing Cambodia’s international reputation, promoting domestic tourism, and attracting more international tourists to visit Cambodia.
He also commended and highly valued the efforts of the Cambodian Association of Travel Agents (CATA), under the leadership of Her Excellency Oknha Chhay Sivlin, the Board of Directors, and all member tourism operators. The Minister emphasized that over the past 30 years, CATA has stood as a strong and loyal strategic partner of the Ministry of Tourism, working alongside it in all circumstances—both during periods of growth and during times of challenges in the tourism sector.

The Minister further highlighted that CATA’s spirit of cooperation, commitment, and active participation has been demonstrated through numerous joint activities with the Ministry of Tourism and all relevant stakeholders. These contributions have played a crucial role in building major achievements for Cambodia’s tourism sector, as well as establishing a solid foundation for its sustainable, resilient, and inclusive development.

He also stressed that this important evening event clearly reflects the close and indispensable relationship between the Ministry of Tourism and the private sector in tourism in general, and with the Cambodian Association of Travel Agents in particular.

Through past and future cooperation, the Minister expressed his strong confidence that the entire tourism family will be able to overcome difficulties together and remain united in solidarity, internal unity, and strong cooperation under the Royal Government and under the wise leadership of Samdech Moha Borvor Thipadei, Prime Minister, with the aim of making tourism a key engine driving the growth of other socio-economic sectors.

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ក្រុង​ព្រះសីហនុ​រីក​ចម្រើន​ខ្លាំង​ម្តង​ទៀត​?​

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ “ប្រសិនជាអ្នកគ្មានក្តីស្រម៉ៃ កុំមកកាន់ខេត្តព្រះសីហនុ” វាជាពាក្យពុំនោលដ៏ទាក់ទាញ និងហាក់បានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ត្រឹមមួយយប់។

ប៉ុន្តែបន្ទាប់ពីឆ្នាំ២០១៦ ២០១៩ ដ៏រីកចម្រើន និងក្តៅគគុក ដូចទឹកពុះ ខេត្តមួយនេះបានស្ងប់ ប្រៀបបាននឹងកំដៅទឹកដែលហុយតិចៗ នៅក្នុងកំសៀវ លើចង្រ្កានតូចមួយ។

ទោះជាយ៉ាងណា អ្នកវិភាគនៅតែមានសុទិដ្ឋិនិយមថា ក្រុងព្រះសីហនុ អាចរីកចម្រើនម្តងទៀត បន្ទាប់ពីឆ្នាំ២០២៦ ប៉ុន្តែប្រហែលជាមិនមែនដោយការកើតឡើងវិញ នូវការរីកចម្រើននៃកាស៊ីណូ និងខុនដូចាស់នោះទេ។

ផ្លូវដែលរឹងមាំជាងនេះ គឺការប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ផលិតកម្ម ទេសចរណ៍ និងសមុទ្រដ៏សំខាន់របស់កម្ពុជា។

ទិន្នន័យថ្មីៗបានបង្ហាញសញ្ញាវិជ្ជមាន មួយចំនួនរួចហើយនៅក្នុងការអភិវឌ្ឍឧស្សាហកម្ម និងកំពង់ផែ។

១. ក្លាយជារដ្ឋធានីដឹកជញ្ជូនរបស់កម្ពុជា

អត្ថប្រយោជន៍ធំបំផុតរបស់ក្រុងព្រះសីហនុ មិនមែនជាកាស៊ីណូទេ – វាគឺជាកំពង់ផែសមុទ្រជ្រៅ ទេសចរណ៍ និងសេវាកម្ម។

ការពង្រីកកំពង់ផែកំពុងរីកចម្រើន ហើយត្រូវបានរចនាឡើងដើម្បីដោះស្រាយនាវាធំៗជាច្រើន នៅក្នុងឆ្នាំខាងមុខ។ ថ្លៃដឹកជញ្ជូនទាបអាចទាក់ទាញក្រុមហ៊ុនផលិត ឃ្លាំង និងមជ្ឈមណ្ឌលចែកចាយក្នុងតំបន់។

ប្រសិនបើកម្ពុជាអាចដាក់ក្រុងព្រះសីហនុជា៖
•ច្រកចូល/នាំចេញសំខាន់របស់កម្ពុជា

  • មជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់សម្រាប់តំបន់មេគង្គ
  • មជ្ឈមណ្ឌលចែកចាយសម្រាប់ពាណិជ្ជកម្មអាស៊ាន

នោះនឹងធ្វើឲ្យខេត្តនេះ មានកំណើនអាចមាននិរន្តរភាពជាងការរីកចម្រើននៃអចលនទ្រព្យ។

២. ពង្រីកការផលិតជំនួសឱ្យការពឹងផ្អែកលើអចលនទ្រព្យ

សូចនាករសេដ្ឋកិច្ចខ្លាំងបំផុត នាពេលបច្ចុប្បន្ននេះ គឺកំណើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានសហគ្រាសចំនួន២១៧ ក្នុងឆ្នាំ ២០២៥ និងមានបុគ្គលិកប្រហែល៣៥.០០០ នាក់។ ការវិនិយោគថ្មីកំពុងផ្លាស់ប្តូរ ទៅផ្នែកគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ ឧបករណ៍ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលថ្មី។

គោលដៅនាពេលអនាគតអាចរួមមាន ដូចជា  គ្រឿងបន្លាស់រថយន្តអគ្គិសនី ការផ្គុំគ្រឿងអេឡិចត្រូនិច ឧបករណ៍ថាមពលព្រះអាទិត្យ
ការផលិតដែលផ្តោតលើការនាំចេញ។

វិស័យទាំងនេះបង្កើតការងាររយៈពេលវែង ជាជាងតម្រូវការអចលនទ្រព្យដែលមានលក្ខណៈស្មានទុកជាមុន។

៣. ស្តារទេសចរណ៍ឡើងវិញជាមួយនឹងរូបភាពថ្មី

បញ្ហាប្រឈមមួយគឺថា អ្នកទេសចរអន្តរជាតិជាច្រើន នៅតែភ្ជាប់ក្រុងព្រះសីហនុ ជាមួយនឹងកាស៊ីណូ អគារដែលមិនទាន់ងសង់ និងការបោកប្រាស់តាមអ៊ីនធឺណិត។

ការបង្ក្រាបរបស់រដ្ឋាភិបាល លើប្រតិបត្តិការបោកប្រាស់អាចជួយកសាងទំនុកចិត្តឡើងវិញតាមពេលវេលា។

តើអ្វីជាយុទ្ធសាស្ត្រទេសចរណ៍អាចផ្តោតលើ គឺតំបន់ឆ្នេរ និងកោះ ទេសចរណ៍តាមនាវាទេសចរណ៍។ រមណីយដ្ឋានប្រណីត កីឡាក្នុងទឹក។ សន្និសីទ និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនានា។

ការមកដល់នៃនាវាទេសចរណ៍ បានចាប់ផ្តើមត្រឡប់មកវិញហើយ ហើយការកែលម្អកំពង់ផែ អាចគាំទ្រដល់កំណើនបន្ថែមទៀត។

៤. ដោះស្រាយបញ្ហាអគារដែលមិនទាន់សាងសង់

ទោះជារដ្ឋាភិបាលបានដាក់ចេញកម្មវិធីជម្រុញការវិនិយោគក្តី ប៉ុន្តែវត្តមានអាគារជាប់គាំងឬអាគារខ្មោច នៅក្នុងទីក្រុងនេះនៅមានរាប់រយនៅឡើយ និងបាននិងកំពុងជះឥទ្ធិពលមិនល្អ​ ដល់អារម្មណ៍វិនិយោគិន។

គម្រោងរាប់ពាន់ដែលមិនទាន់សាងសង់ នៅតែជាការរំលឹកដែលអាចមើលឃើញនៃការធ្លាក់ចុះពីមុន។

អ្នកវិភាគកត់សម្គាល់ថា សំណង់ និងអចលនទ្រព្យនៅតែកំពុងងើបឡើងវិញយឺតៗ។

គួរមានដំណោះស្រាយបែបណាអាចធ្វើទៅបាន? អ្នកវិភាគបានលើកឡើងថា រដ្ឋាភិនបាលគួរប្តូរអគារមួយចំនួន ទៅជាអាផាតមិន លំនៅដ្ឋានសម្រាប់និស្សិត មណ្ឌលសុខភាព ឧទ្យានពាណិជ្ជកម្ម និងបរិវេណបច្ចេកវិទ្យា។

ការកាត់បន្ថយ “អគារខ្មោច” នឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនយ៉ាងពិតប្រាកដ។

៥. ទាក់ទាញការវិនិយោគបរទេសចម្រុះ

ជំនួសឱ្យការពឹងផ្អែកយ៉ាងខ្លាំង លើប្រទេសមួយ ខេត្តព្រះសីហនុអាចទាក់ទាញវិនិយោគិនពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងប្រទេសវៀតណាមជាដើម។

ការធ្វើពិពិធកម្មធ្វើឱ្យទីក្រុង មានភាពងាយរងគ្រោះតិចជាងមុនចំពោះការប៉ះទង្គិចពីទីផ្សារតែមួយ។

តើខេត្តព្រះសីហនុ អាចមើលទៅដូចអ្វីនៅឆ្នាំ២០៣៥? ប្រសិ​នបើការពង្រីកកំពង់ផែ ការវិនិយោគឧស្សាហកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍទីក្រុងឡើងវិញ បន្តដោយជោគជ័យ ខេត្តព្រះសីហនុ អាចវិវត្តទៅជាទីក្រុងស្រដៀង នឹងទីក្រុងតូចមួយនៃទីក្រុងដាណាង (ទេសចរណ៍ + ឧស្សាហកម្ម)នៅប្រទេសវៀតណាម ទីក្រុងសិនជិន (ផលិតកម្ម + ភស្តុភារ) ប្រទេសចិន និងទីក្រុងចូហរបារូ (ច្រកទ្វារឧស្សាហកម្ម)របស់ម៉ាឡេស៊ី។

ចំណុចសំខាន់គឺថា ការរីកចម្រើនបន្ទាប់ទំនងជាមកពីពាណិជ្ជកម្ម រោងចក្រ ភស្តុភារ និងទេសចរណ៍ជាងពីពពុះអចលនទ្រព្យ ដែលជំរុញដោយកាស៊ីណូមួយផ្សេងទៀត។

ទិន្នន័យឧស្សាហកម្ម និងកំពង់ផែបច្ចុប្បន្នបង្ហាញថា ការផ្លាស់ប្តូរបានចាប់ផ្តើមរួចហើយ។

យ៉ាងណាក្តី រដ្ឋាភិបាលបាននិងកំពុងជម្រុញខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលផែនការនេះហាក់មានភាពយឺតយ៉ាវ និងមិនទាន់ប្រកាសជាផ្លូវការនៅឡើយ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំ លើការរៀបចំគោលនយោបាយនេះ។

រដ្ឋាភិបាលបាននិងកំពុងរៀបចំទីក្រុងកោះរ៉ុង ដែលមានឆ្នេរខ្សាច់ដ៏ល្បីល្បាញ និងស្រស់ស្អាតនៅក្នុងលោក ជាតំបន់សេដ្ឋកិច្ចលំដាប់ពិភពលោកផងដែរ ជាមួយវត្តមានក្រុមហ៊ុនចិនធំៗ និងក្រុមហ៊ុនមកពីប្រទេសមួយចំនួននៅតំបន់អឺរ៉ុប កំពុងចូលមកកាន់ទីក្រុងនេះ ដោយ​ផ្តោតលើការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច៕

តើ​កម្ពុជា​រើ​បំរះ​ខ្លួន​ដូច​ម្តេច​បន្ទាប់​ពី​វិបត្តិ​កូវីដ​១៩​ ដែល​បាន​ទាញ​ពលរដ្ឋ​ជា​ច្រើន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ឡើង​វិញ​?​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ជំងឺរាតត្បាត ពិតជាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងកម្រិតនៃភាពក្រីក្ររបស់ប្រទេសកម្ពុជា ហើយផលប៉ះពាល់មួយចំនួន នៅតែអាចមើលឃើញរហូតមកដល់សព្វថ្ងៃនេះ។

មុនពេលមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅលើពិភពលោក បើគិតចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ កំណើនផលិតផលក្នុងស្រុកសរុប (GDP)​មានអត្រាជាមធ្យមប្រហែល៨,២% ក្នុងមួយឆ្នាំ ដែលជំរុញដោយវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ សំណង់ និងអចលនទ្រព្យ។ ភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអំឡុងពេលនេះ។

មានអ្វីកើតឡើងក្នុងអំឡុងពេលមានជំងឺកូវីដ-១៩? ជំងឺរាតត្បាតនេះបានបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច លើកដំបូងរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប្រហែល២៥ឆ្នាំ។ ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ៣,៦% ក្នុងឆ្នាំ២០២០ ស្របពេលវិស័យទេសចរណ៍ស្ទើរតែដួលរលំ។ រោងចក្រកាត់ដេរជាច្រើន បានកាត់បន្ថយប្រតិបត្តិការ។ វិស័យសំណង់ និងអចលនទ្រព្យបានថយចុះយ៉ាងខ្លាំង។ កម្មកររាប់រយរាប់ពាន់នាក់បានបាត់បង់ប្រាក់ចំណូល។ ភាពក្រីក្របានកើនឡើង បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។

. តើភាពក្រីក្របានងើបឡើងវិញហើយឬនៅ?

យោងតាមធនាគារពិភពលោក ភាពក្រីក្របានកើនឡើងក្នុងអំឡុ​ងពេលមានជំងឺរាតត្បាត ហើយនៅតែកើនឡើងរហូតដល់ឆ្នាំ ២០២៣​។ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកម្មវិធីគាំទ្ររបស់រដ្ឋាភិបាល បានជួយកាត់បន្ថយភាពក្រីក្របន្ទាប់ពីនោះ ប៉ុន្តែភាពក្រីក្រនៅតែមិនទាន់វិលត្រឡប់ទៅរកកម្រិត មុនជំងឺរាតត្បាតទាំងស្រុងនៅឡើយទេ ដោ​យសារតែវិស័យទេសចរណ៍ និងសំណង់បានងើបឡើងវិញយឺតជាងវិស័យផ្សេងទៀត។

. ស្ថានភាពក្នុងឆ្នាំ ២០២៥-២០២៦

សេដ្ឋកិច្ចបានងើបឡើងវិញ ប៉ុន្តែមិនស្មើគ្នាទេ ប៉ុន្តែមានកត្តាវិជ្ជមានមួយចំនួនដែលត្រូវបានបង្ហាញដូចជា ការនាំចេញរឹងមាំ ការងើបឡើងវិញនៃវិស័យទេសចរណ៍ ការវិនិយោគបរទេសបន្ត និងការកើនឡើងនៃការងារផ្លូវការក្នុងវិស័យផលិតកម្ម។

តើអ្វីជាបញ្ហាប្រឈម? មានដូចជា ការធ្លាក់ចុះនៃអចលនទ្រព្យ និងអចលនទ្រព្យ បំណុលគ្រួសារខ្ពស់ ថ្លៃដើមរស់នៅខ្ពស់ កម្មករក្រៅផ្លូវការ និងគ្រួសារក្រីក្រនៅតែស្ថិតនៅក្រោមសម្ពាធ។

ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងថយចុះមកត្រឹមប្រហែល៣,៩% ក្នុងឆ្នាំ ២០២៦ ដោយសារតែការប៉ះទង្គិចពីខាងក្រៅ និងតម្លៃប្រេងឥន្ធនៈខ្ពស់ ទោះបីជាកំណើនត្រូវបានគេរំពឹងថានឹងប្រសើរឡើងម្តងទៀតបន្ទាប់ពីនោះក៏ដោយ។

. អំពី “ការឈ្លានពានរបស់ថៃនៅកម្ពុជា”

ប្រទេសថៃបានឈ្លានពានមកលើកម្ពុជា ក្នុងឆ្នាំ២០២៥ដល់ទៅពីរលើក។

ភាពតានតឹងព្រំដែនកម្ពុជា-ថៃថ្មីៗនេះ ទាំងនេះបានបង្កឱ្យមានការរំខានខ្លះដល់ពាណិជ្ជកម្ម ទេសចរណ៍ និងចលនាការងារ។

ធនាគារពិភពលោកបានកត់សម្គាល់ថា ការរំខានព្រំដែនក្នុងឆ្នាំ ២០២៥ បានបន្ថែមសម្ពាធដល់កំណើនសេដ្ឋកិច្ច។

. ការវាយតម្លៃរួម

ប្រទេសកម្ពុជា បានងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចកូវីដ-១៩ ប៉ុន្តែការងើបឡើងវិញ មិនទាន់ពេញលេញនៅឡើយទេ។ សេដ្ឋកិច្ចកំពុងរីកចម្រើនឡើងវិញ ការនាំចេញមានភាពរឹងមាំ ហើយការវិនិយោគបរទេ សនៅតែមានសារៈសំខាន់។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជាច្រើននៅតែប្រឈមមុខនឹងបំណុលខ្ពស់ ការចំណាយលើការរស់នៅខ្ពស់ និងការងើបឡើងវិញយឺតជាងក្នុងវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យ។ ភាពក្រីក្របានធ្លាក់ចុះ ពីកម្រិតកំពូលនៃជំងឺរាតត្បាត ប៉ុន្តែនៅតែខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩៕

តើ​អ្នក​ណា​ក្រឡុក​តម្លៃមាស​ពិភពលោក​? ​ហេតុ​អ្វី​បាន​ជា​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​វែង​?​

ដោយៈ ម៉ាណា

    អន្តរជាតិៈ អ្នកលេងនៅក្នុងទីផ្សារមាសពិភពលោក បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគលោហនេះ “រងា” ដោយសារពួកគេគិតថា សង្រ្គាមឬបញ្ហាកំដៅភូមិសាស្រ្តនយោបាយ តម្លៃមាសនឹងកើនឡើង។

ផ្ទុយទៅវិញ អ្វីៗបានដើរបញ្រ្ចាសទិស ដោយតម្លៃមាសបានដាំក្បាលចុះនៅពេលអ៊ីស្រាអ៊ែល អាមេរិក វាយប្រហារលើអ៊ីរ៉ង់ ដោយ​សាររបាយការណ៍នៃកំណើនសេដ្ឋកិច្ចអាមេរិក ការមិនបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាល និងដោយសារប្រាក់ដុល្លារអាមេរិករឹងមាំជាដើម។

១. ធនាគារកណ្តាល (ចិន ឥណ្ឌា ប៉ូឡូញ។ល។)

ធនាគារធំៗនៅប្រទេសទាំងនេះ ពួកគេទិញ និងរក្សាទុកមាសជាទុនបម្រុង។ ការទិញច្រើនអាចជំរុញឱ្យតម្លៃឡើងខ្ពស់។ ការទិញរបស់ធនាគារកណ្តាល គឺជាកត្តាជំរុញដ៏ខ្លាំងក្លាបំផុតមួយ របស់មាសចាប់តាំងពីឆ្នាំ២០២២។

២. មូលនិធិវិនិយោគធំៗ និង ETFs

នៅពេលដែលមូលនិធិសកលទិញETFs មាស មានតម្រូវការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលពួកគេលក់ តម្លៃអាចធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលលំហូរ ETF គឺជាឥទ្ធិពលដ៏សំខាន់ លើចលនាតម្លៃរយៈពេលខ្លី។

៣. ធនាគារកណ្តាលសហរដ្ឋអាមេរិក និងអត្រាការប្រាក់

អត្រាការប្រាក់ខ្ពស់ជាធម្មតា បានប៉ះពាល់ដល់មាស ពីព្រោះវិនិយោគិន អាចទទួលបានការប្រាក់ពីមូលបត្របំណុល និងសាច់ប្រាក់។
អត្រាការប្រាក់ទាបជារឿយៗជួយមាស។ ភាពទន់ខ្សោយនៃមាសថ្មីៗនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរំពឹងទុក នៃអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។

៤. វិនិយោគិនលក់រាយ និងតម្រូវការគ្រឿងអលង្ការ

ការទិញច្រើនពីប្រទេសចិន និងឥណ្ឌាអាចគាំទ្រតម្លៃ។ តម្រូវការអ្នកប្រើប្រាស់ខ្សោយអាចដាក់សម្ពាធលើតម្លៃ។

ហេតុអ្វីបានជាពួកគេ “លេង” ទីផ្សារមាស?  មានមូលហេតុមួយចំនូនដូចជា ដើម្បីការពារទ្រព្យសម្បត្តិពីអតិផរណា។ ដើម្បីធ្វើពិពិធកម្មឱ្យឆ្ងាយពីប្រាក់ដុល្លារអាមេរិក។ ដើម្បីការពារប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច និងហានិភ័យភូមិសាស្ត្រនយោបាយ និងដើម្បីប៉ាន់ស្មាន និងរកប្រាក់ចំណេញពីការប្រែប្រួលតម្លៃ។

. តើពេលណាមាសអាចឡើងថ្លៃម្តងទៀត?

ការកើនឡើងខ្លាំងថ្មីទំនងជាកើតឡើងប្រសិនបើ មានសេនារីយោទាំងនេះ ដូចជា ទី១ ធនាគារកណ្តាលសហរដ្ឋអាមេរិក ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ ទី២ ប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ ទី៣ ការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង។ ទី៤ នាគារកណ្តាលបន្តទិញយ៉ាងសកម្ម និងទី៥ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ហើយវិនិយោគិនស្វែងរកទ្រព្យសកម្ម ដែលមានសុវត្ថិភាព៕

កម្ពុជា​ទាក់​ទាញ​លំហូរ​ FDI ចំនួន​ជិត ​៦០០លានដុល្លារ​ក្នុង​ខែ​ឧសភា​

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានទាក់ទាញ គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៥៧០លានដុល្លារអាម៉េរិកក្នុងខែឧសភាកន្លងមកនេះ។

ព័ត៌មាននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាស និងបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦កន្លងមកនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ មានគម្រោងចំនួន២៩ ក្នុងទំហំទុនវិនិយោគប្រមាណ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលក្នុងនោះគម្រោងវិនិយោគ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៦​ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន១១។

ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជី ដោយ​អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានចំនួន៨ ក្នុងទំហំទុនវិនិយោគប្រមា​ណ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕