តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងធ្វើពិពិធកម្មប្រភពអ្នកវិនិយោគ

អន្តរជាតិ: តំបន់ឧស្សាហកម្មមួយនៅកម្ពុជា ដែលជាទីតាំងមូលដ្ឋានផលិតកម្ម របស់ក្រុមហ៊ុនជប៉ុន និងចិនកំពុងព្យា យាមធ្វើពិពិធកម្ម ប្រភពអ្នកវិនិយោគ ខណៈបម្រែបម្រួលផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងបង្កើតឱកាសឱ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន។

ជាក់ស្ដែង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលលាតសន្ធឹងនៅលើផ្ទៃដី ទំហំ៣,៥៧គីឡូម៉ែត្រការ៉េ មានអ្នកវិនិយោ គជួលជាង៩០ក្រុមហ៊ុន មកពីបណ្តាប្រទេសចំនួន១៥ផ្សេងគ្នា។ តំបន់នេះ គឺជាសួនឧស្សាហកម្មឈានមុខគេមួយ នៅប្រទេសកម្ពុជា រួមជាមួយនឹងសួនឧស្សាហកម្មចិន ទំហំ១០គីឡូម៉ែត្រការ៉េនៅក្នុងក្រុងព្រះសីហនុ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន និងចិនគ្របដណ្តប់ចំណែកចំនួន២ភាគ៣នៃក្រុមហ៊ុនសរុប ដែលកំពុងជួលទីតាំងផលិត កម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយចិន និងជប៉ុននៅតែជាប្រភពលំហូរទុនវិនិយោគ ដ៏មានសារៈសំខាន់។ ប៉ុន្តែ កម្ពុជា ក៏មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមឱ្យបានកាន់តែច្រើន ក៏ដូចជាបណ្តាក្រុមហ៊ុនសកល ដែលបានផ្លាស់ប្តូរមូលដ្ឋានចេញ ពីប្រទេសជិតខាងទាំងពីរផងដែរ។

លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត បានថ្លែងប្រាប់កាសែត Nikkei Asia ថា “បើក្រឡេកមើលកត្តាភូមិសាស្រ្ត បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ អាចបង្កើតមូលដ្ឋានថ្មី នៅក្នុងប្រទេសជិតខាង ដើម្បីកាត់បន្ថយថ្លៃដើមក្នុងស្រុក ហើយយើងកំពុងព្យាយាមទាក់ទាញក្រុមហ៊ុននានា មកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយនឹងយុទ្ធសាស្ដ្រ Thailand plus one”។

រាជធានីភ្នំពេញ មានចម្ងាយប្រហែល២០០គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងខេត្តដុងណៃ ភាគខាងត្បូងនៃ ប្រទេសវៀតណាម ដែលសម្បូរទៅដោយសួនឧស្សាហកម្ម ជាច្រើនកន្លែង។

លោក Uematsu ជឿជាក់ថា “វាអាចទៅរួច ក្នុងការលើកទឹកចិត្តដល់ការផ្ទេរផលិតកម្ម ពីប្រទេសវៀតណាម និងបង្កើតសហប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំង២”។

លោក Uematsu បានបន្តថា “កម្ពុជានឹងទាក់ទាញក្រុមហ៊ុនកាន់តែច្រើនបន្ថែមទៀត ខណៈក្រុមហ៊ុននានាកំពុងរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដោយសា​រការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ”។

លោកបានមានប្រសាសន៍ បញ្ជាក់ឱ្យដឹងបន្ថែមថា “ប្រសិ​ន​បើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ នោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងកើនឡើងកំដៅ”។ លោកបន្តថា “ប្រសិនជាមានស្ថានភាពបែបនេះ កម្ពុជានឹងទាក់ទាញបានចំណាប់អារម្មណ៍កាន់តែច្រើន ពីក្រុមហ៊ុនបរទេសក្នុងឋានៈជាគោលដៅទីតាំងផលិតកម្មថ្មី”៕ប្រភព: Nikkei Asia៕

ហត្ថាដាក់ឲ្យប្រើប្រាស់សេវាអ៊ីនធឺណិតប៊ែងឃីងជាផ្លូវការ និងមានសុវត្ថិភាពខ្ពស់

ដោយៈ  វាសនា

       ភ្នំពេញៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ធនាគារ ហត្ថា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសបើកដំណើ​រការជាផ្លូវការ ហត្ថា អ៊ីនធឺណិតប៊ែងឃីង។

ថ្នាលឌីជីថលដ៏ទំនើបនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធប្រតិបត្តិការធនាគារ តាមអ៊ីនធឺណិតប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញា​តឱ្យអតិថិជន អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ហត្ថា អ៊ីនធឺណិតប៊ែងឃីង ផ្តល់នូវលក្ខណៈពិសេសយ៉ាងទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជន។ ជាមួយនឹងថ្នាលឌីជីថលនេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ ធ្វើការផ្ទេរប្រាក់ក្នុងប្រទេស និងការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT ដោយមិនអស់កម្រៃសេវា ទទួលបានសៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ និងផលប្រយោជន៍ជាច្រើនទៀត ដែលអាចធ្វើប្រតិ​​​បត្តិការនៅនឹងកន្លែង ឬក៏នៅពេលធ្វើដំណើរក៏បាន។

សម្រាប់ផលិតផលថ្មីនេះ មានការរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់ និងធ្វើប្រតិ​បត្តិការ ធនាគារប្រកបដោយប្រសិទ្ធភាព។ ចំណុចពិសេសជាងនេះ ទៅទៀតនោះគឺហត្ថា អ៊ីនធឺណិតប៊ែងឃីង មានសុវត្ថិភាពខ្ពស់ជាមួយការផ្ទៀងផ្ទាត់ប្រតិបត្តិការ Two-Factor Authentication (2FA) ការពារព័ត៌មានសម្ងាត់ និងព័ត៌មានប្រតិបត្តិការនានា ដោយផ្តល់ឱ្យអតិថិជននូវសុវត្ថិភាពខ្ពស់។

បន្ថែមពីលើនេះទៀត ដើម្បីអបអរសាទរការបើកដំណើរការហត្ថា អ៊ីនធឺណិតប៊ែងឃីង ធនាគារហត្ថា កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជន ដែលបានចុះឈ្មោះ និងប្រើប្រាស់សេវាឌីជីថលនេះ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការមិនយកកម្រៃ លើការចុះឈ្មោះប្រើប្រាស់ សេវាបើកប្រាក់បៀវត្សរ៍ លេខគណនីពិសេស ផ្ទេរប្រាក់តាមរយៈប្រព័ន្ធ SWIFT និងការឥតគិតថ្លៃប្រចាំឆ្នាំ សម្រាប់ប័ណ្ណហត្ថាវីសា សម្រាប់និយោជិតក្រុមហ៊ុនទាំងអស់។

ការដាក់ឱ្យដំណើរការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារហត្ថា ក្នុងការបន្តការងារនវានុវត្ត និងលើកកម្ពស់សេវាធនាគារឌីជីថល ដើម្បីបំពេញតាមតម្រូវការ ដែលមានការវិវត្តទៅមុខ របស់អតិថិជនរបស់ធនាគារ ហត្ថា ដែលបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏សំខាន់ ឆ្ពោះទៅសម្រេចឱ្យបាននូវបទពិសោធឌីជីថល និងបទពិសោធអតិថិជន កាន់តែសម្បូរបែប និងល្អប្រសើរ។

អំពីធនាគារហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ ដោយផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័ន មានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន ​TRIS Rating ដែលចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោ​យស្ថិរភាព និងឈរជើងឈានមុខគេ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

បន្ថែមជាងនេះទៀត ធនាគារហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ធនាគារ​ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ហត្ថា មានធនធា​នគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

តើវៀតណាមគួររៀនសូត្រអ្វីខ្លះពីសិង្ហបុរី និងកូរ៉េខាងត្បូង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍?

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមអ្នកជំនាញជំរុញឱ្យ ទីក្រុងហូជីមិញ ប្រទេ សវៀតណាមរៀនសូត្រ និងយកគម្រូតាមទីក្រុងធំៗរបស់កូរ៉េខាងត្បូង និងសិង្ហបុរី តាមរយៈការបើកហាងទំនិញរួចពន្ធបន្ថែ មទៀត នៅក្នុងតំបន់មមាញឹក និងចំណតអាកាសយានដ្ឋាន ដើម្បីជំរុញការចំណាយ របស់ភ្ញៀវទេសចរណ៍បរទេស។

លោកស្រី Hyejin Park សាស្ត្រាចារ្យផ្នែកទេសចរណ៍កូរ៉េ និងគ្រប់គ្រងសណ្ឋាគារ នៅសកលវិទ្យាល័យ RMIT ក្នុងទីក្រុងហូជីមិញ បានមានប្រសាសន៍ឱ្យដឹងថា “ការដើរទិញឥវ៉ាន់គឺជាកម្លាំងចលករ នៅក្នុងការជំរុញទាក់ទាញ ប្រាក់ចំណូលពីអ្នកដំណើរបរទេស”។

យោងតាមការស្ទង់មតិ ទៅលើភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសធំៗចំនួន៥ រួមមាន ជប៉ុន ចិន ថៃ អាមេរិក និងអង់គ្លេស ដែលបានទៅទស្សនាទីក្រុងសេអ៊ូល ចាប់ពី២ដងឡើងទៅបានបង្ហាញថា ភ្ញៀវទេសចរណ៍ម្នាក់ៗចំណាយប្រាក់របស់ពួកគេ ជាមធ្យមចំនួន១.៤៧០ដុល្លារអាមេរិក លើការទិញសំបុត្រយន្តហោះ និងបង់ថ្លៃកន្លែងស្នាក់នៅ ខណៈការចំណា យប្រាក់ជាមធ្យមរបស់ពួកគេ លើការដើរទិញទំនិញគឺ៤៥២,៨ដុល្លារ ដែលខ្ពស់ជាងការចំណាយ លើការទទួលទានអាហារទៅទៀត។

លោកស្រី Park បានបន្ថែមថា ការបង្កើតហាងទំនិញរួចពន្ធ ជំរុញភ្ញៀវទេសចរណ៍ឱ្យទិញទំនិញ ពីព្រោះពួកគេអាចទិញទំនិញប្រណីត ព្រមទាំងទំនិញម៉ាក ដែលមានការបញ្ចុះតម្លៃ និងផលិតផលក្នុងស្រុក ដែលមានតម្លៃសមរម្យ ដោយពុំចាំបាច់ ចំណាយប្រាក់បន្ថែមលើការបង់ពន្ធ។

ហាងទំនិញរួចពន្ធ(Duty-Free) នៅក្នុងទីក្រុងសិង្ហបុរី ក៏ទទួលបានភ្ញៀវទេសចរណ៍ មកដើរទិញឥវ៉ាន់យ៉ាងច្រើនកុះករផងដែរ។

យោងតាមអ្នកតំណាងមួយរូប មកពីក្រុមប្រឹក្សាទេសចរ ណ៍សិង្ហបុរី បានលើកឡើងថា ការលើកលែងពន្ធបានជួយឱ្យសិង្ហបុរីក្លាយជាគោលដៅទិញទំនិញ និងលក់រាយដ៏ពេញនិយ មទូទាំងពិភពលោក។

រដ្ឋាភិបាលសិង្ហបុរីបានចាត់ទុកថា ការដើរទិញឥវ៉ាន់គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែក ដល់ប្រាក់ចំណូលសរុបពី វិស័យទេសចរណ៍ ខណៈកាលពីឆ្នាំមុន ការដើរទិញទំនិញនៅសិង្ហបុរី មានទំហំទឹកប្រាក់ចំនួន២,៧៥ពាន់លានដុល្លារ ឬស្មើនឹងចំណែក១៨% នៃចំនួនប្រាក់ចំណូលសរុប ដែលទទួលបានមកពីវិស័យទេសចេណ៍។

លោកស្រី Park បានគូសបញ្ជាក់ទៀតថា “ប្រសិនបើទីក្រុងហូជីមិញ មានបំណងទាក់ទាញភ្ញៀវទេសចរណ៍ ដែលចូលចិត្តចំណាយខ្ពស់ ទីក្រុងនេះចាំបាច់ត្រូវធ្វើពិពិធកម្ម លើការលក់ទំនិញម៉ាកយីហោអន្តរជាតិ នៅតាមមជ្ឈមណ្ឌលផ្សារទំនើបធំៗ”។

ជាមួយគ្នានេះ ក្រុមពាណិជ្ជករ និងអ្នកលក់រាយ ក៏ត្រូវចេះស្វែងយល់អំពី តម្រូវការរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ មកពីបណ្តាប្រទេសនីមួយៗផ្សេងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យផលិត ផលទេសចរណ៍ មានភាពសមស្របទៅ នឹងចំណូលចិត្តរបស់អ្នកទិញ៕ប្រភព: VNexpress៕

Central Group rolls out QR code payments for tourists

The Central Group of companies, including Central Retail Corporation, Central Pattana, and Centara Hotels and Resorts, have partnered with the Bank of Thailand and six leading commercial banks to provide a cross- border QR payment service for tourists.

The banks participating in this partnership are Bangkok Bank, Kasikornbank, Krungthai Bank, Siam Commercial Bank, Bank of Ayudhya and CIMB Thai Bank.

Tourists from Cambodia, Vietnam, Malaysia, Indonesia, Singapore, Japan, Laos and Hong Kong can now pay for products and services without the need to carry cash by using mobile banking apps from partner banks to scan QR codes.

The service enables shopping without payment fees at more than 4,000 Central Group establishments including stores, malls, hotels and restaurants throughout the country.

Daranee Saeju, assistant governor for payment systems policy and the financial consumer protection group at the Bank of Thailand, says that technology is becoming increasingly crucial in the financial services industry.

“This partnership for cross-border QR payment is a significant step forward for digital finance,” she said.

Ms Daranee said the retail payment service integrates Thailand’s instant payment system, PromptPay, with real-time payment services from various foreign countries particularly those that have high tourist traffic and strong economic ties with Thailand.

“The utilisation of cross-border QR payment not only expands the array of choices available to tourists when settling bills, but it also caters to the demands of the cashless society,” she said.

Source: Bangkok Post

កំណើនប្រជាជនរំពឹងជំរុញតម្រូវការទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅអូស្ត្រាលី

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Sameer Chopra អ្នកវិភាគអចលនទ្រព្យជើងចាស់ បានលើកឡើងថា បណ្តាវិនិយោគិនអូស្ត្រាលី គួរតែបោះទុន ទៅក្នុងវិស័យការិយាល័យ ហាង និងសណ្ឋាគារឱ្យចំទីតាំងល្អ  ពីព្រោះតម្លៃអចលនទ្រព្យទាំងនេះ នឹងកើនឡើងគ្រប់ទិសទី។

លោក Sameer Chopra ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា នេះគឺជាពេលវេលាដ៏អស្ចារ្យមួយ ក្នុងការទិញអចលនទ្រព្យ ហើយនៅពេលដែលអ្នកដទៃភ័យស្លន់ស្លោ នោះគឺជាពេលវេលាល្អ ដែលអ្នកគួរតែព្យាយាមយ៉ាងសកម្ម”។

លោកបញ្ជាក់ថា កត្តាសំខាន់ៗចំនួន៣៖  ដែលរួមចំណែកដល់សុទិដ្ឋិនិយម សម្រាប់ការវិនិយោគ រួមមាន ទី១: មនុស្សជាង១លាននាក់ ដែលនឹងមកដល់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងជំរុញឱ្យតម្រូវការអចលនទ្រព្យ កើនឡើង។ ទី២: ថ្លៃដើមខ្ពស់លើការសាងសង់អចលនទ្រព្យថ្មី  និងទី៣: ការព្យាករណ៍អំពីការបញ្ចុះអត្រាការប្រាក់។

លោក Chopra បានបន្តទៀតថា “កំណើនប្រជាជន នឹងទាមទារមិនត្រឹមតែការសាងសង់ ផ្ទះចំនួន៤០០.០០០យូនីតប៉ុណ្ណោះ ទេ ប៉ុន្តែក៏ទាមទារឱ្យមានការអភិវឌ្ឍ អចលនទ្រព្យបែបពាណិជ្ជកម្មផងដែរ”។

លោកជឿជាក់ថា ប្រជាជនជាង១លាននាក់ ដែលចូលមករស់នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ខាងមុខ នឹងបង្កើ​តតម្រូវការសាងសង់ មជ្ឈមណ្ឌលដឹកជញ្ជូនថ្មីទំហំ៤,៥លានម៉ែត្រការ៉េ កន្លែងលក់រាយទំហំ៨០ម៉ឺនម៉ែត្រការ៉េ ការិយាល័​យទំហំ៨០ម៉ឺនម៉ែត្រការ៉េ។ សណ្ឋាគារចំនួន១១.៥០០បន្ទប់ និងមន្ទីរពេទ្យចំនួន៣.៣០០គ្រែ។

យ៉ាងណាមិញ លោកបានកត់សម្គាល់ថា ថ្លៃដើមលើការសាងសង់ បានកើនឡើង៣០ភាគរយ ដែលការណ៍នេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំង លើទីផ្សារពាណិជ្ជកម្ម បន្ថែមពីលើទីផ្សារលំនៅដ្ឋាន។

លោកបញ្ជាក់ថា “ដូច្នេះ យើងត្រូវស្វែងរកដើមទុនឱ្យបានច្រើន ដើម្បីបោះទុនវិនិយោគលើអចលនទ្រព្យ ដែលមានស្រា​ប់ ព្រោះការសាងសង់ថ្មីទាមទារថ្លៃដើមខ្ពស់។ ជាពិសេស​ អចលនទ្រព្យ​ ដែលមានទីតាំងនៅជិត​គម្រោង អភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នឹងផ្តល់ផលចំណេញល្អ”។

បន្ថែមលើនេះ លោក Chopra បានព្យាករណ៍ថា ធនាគារកណ្តាលអូស្ត្រាលី(RBA) នឹងកាត់បន្ថយអត្រាការប្រាក់ចន្លោះពី៨ទៅ១០ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៦ខាងមុខ។ការណ៍នេះអាចជះឥទ្ធិពលវិជ្ជមាន សម្រាប់ការវិនិយោគលើទីផ្សារអចលនទ្រព្យ៕ប្រភព:AFR៕

Now is the time to buy commercial property, says this veteran analyst

Investors should be pouring money into well-located offices, shops, hotels and hospitals – not just housing – because property values are going to surge across the board, said veteran real estate analyst Sameer Chopra.

Calling himself “probably the most optimistic human being in Australia”, Mr Chopra, who is head of research at CBRE (and before that at Merrill Lynch), said it was an “amazing time to buy real estate”.

“When others panic, that is when you should be active,” Mr Chopra told an industry lunch last month.

His thesis for this call to action is based on three main factors: the impact of more than one million people arriving in Australia within three years on demand for real estate and infrastructure; the high cost of constructing new property; and his forecasts for a deep unwinding of interest rates with up to 10 cuts in the next cycle.

On the first of these factors – population growth – Mr Chopra said adding more than one million people within three years (550,000 people last year, 350,000 this year and 250,000 next year) would require not only construction of 400,000 houses, but also commercial development across the board.

The impact of these people coming to live in Australia, he said, translated into the need to build 4.5 million square metres of new logistics space, 800,000 square metres of additional retail space, 800,000 square metres of office space, 11,500 hotel rooms and 3,300 hospital beds.

“A typical hotel is 500 to 600 beds so we need to build 20 new hotels … 800,000 square metres of incremental retail demand is four to five Chadstone [shopping centres] … 4.5 million square metres of warehouses is about 200 Melbourne Cricket Grounds, and 3000 hospital beds means we need to build 15-20 private hospitals,” said Mr Chopra.

“We are feeling [this demand] in the residential market, but it’s going to spread its wings.”

While there was a reluctance from banks and non-banks to lend money for transactions in the office market, Mr Chopra said, everything in that sector was “getting constrained”.

“That’s when I start to get excited when markets start to get very constrained,” he said.

The real estate analyst said that CBD office visitation was back to 75 per cent of pre-COVID-19 levels across Australia and that return-to-office would not be an issue next year.

Source: AFR

ក្រុមហ៊ុន Central Group អនុញ្ញាតឱ្យអ្នកដំណើរកម្ពុជាអាចទូទាត់ប្រាក់តាមQRកូដ នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ហាងលក់រាយCentral Retail ផ្សារទំនើប Central Pattana និងសណ្ឋាគារCentara Hotels &Resorts របស់ក្រុមហ៊ុនCentral Group សហការជាមួយធនាគារកណ្ដាលថៃ និងធនាគារពាណិជ្ជចំនួន៦ ដើម្បីផ្តល់សេវាទូទាត់ប្រាក់តាម QR កូដឆ្លងដែនដល់អ្នកដំណើរអន្តរជាតិ។

ធនាគារ​ពាណិជ្ជចំនួន៦ ដែល​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​នេះ​រួមមាន​ធនាគារ​Bangkok Bank ធនាគារ Kasikornbank ធនាគារ Krungthai ធនាគារ Siam Commercial ធនាគារ Ayudhya និង​ធនាគារ CIMB Thai។

តាមរយៈកិច្ចសហការខាងលើនេះ ភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ជប៉ុន ឡាវ និងហុងកុង អាចបង់ប្រាក់តាមរយៈកម្មវិធី App ធនាគារចល័តពីធនាគារដៃគូ ដើម្បីស្កែន QR កូដ។

សេវាកម្មនេះអនុញ្ញាត ឱ្យអ្នកដំណើរមកពីកម្ពុជា និងប្រ ទេសផ្សេងទៀតអាចដើរទិញទំនិញ ដោយមិនគិតថ្លៃសេវានៅតាមគ្រឹះស្ថានអាជីវកម្មរបស់ក្រុមហ៊ុន Central Group ជាង៤ពាន់ទីតាំង រួមទាំងហាង ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាននៅទូទាំងប្រទេសថៃ។

លោកស្រី Daranee Saeju ជំនួយការរបស់ទេសាភិបាលធនាគារកណ្តាលថៃ(BoT) បានមានប្រសាសន៍ឱ្យដឹងថា បច្ចុ ប្បន្ន បច្ចេកវិទ្យាកាន់តែមានសារៈសំខាន់ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយការសហការភាពជាដៃគូ លើការទូទាត់ប្រាក់តាមQR កូដឆ្លងដែន គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់វិស័យហិរញ្ញវត្ថុឌីជីថល។

លោក Montri Sithiyavanich ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុន Central Group បានលើកឡើងថា “អតិថិជនមានជម្រើស ក្នុងការទូទាត់ប្រាក់តាមរយៈ QR កូដរបស់ប្រទេ សថៃ ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ខណៈដែលអតិថិជនអាចស្កេនរកការទូទាត់ ជាជាងពឹងផ្អែកលើសាច់ប្រាក់ ឬកាតឥណទាន ដែលការណ៍នេះ នឹងផ្តល់ភាពងាយស្រួល និងសុវត្ថិភាព បន្ថែមពីលើភាពអំណោយផល នៃអត្រាប្តូរប្រាក់”៕ប្រភព: Bangkok Post ៕

ផ្លូវជាតិលេខ១០បានជួសជុលបន្ទាប់ពីអិលបាក់ស្រុតជាមួយនឹងយានយន្តអាចចរាចរណ៍បានឡើងវិញ

ពោធិសាត់ៈ បណ្តាយានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 ស្ថិតនៅចំណុច ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កំណាត់ផ្លូវជាតិនេះ បានរងការរអិលបាក់ស្រុត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់បានជម្រុញឲ្យមានការរៀបចំ សម្រួលផ្លូវនេះឡើងវិញ ដើម្បីអនុញ្ញាត្តឲ្យយានយន្តតូច ធំអាចបើកបរបានឡើងវិញ។

ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុត​នេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំ ជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦%ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

កម្មវិធីTemple Runបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍អន្តរជាតិ

ភ្នំពេញៈ សកម្មភាព​កម្សាន្ដ​នៅទីឋាន​វប្បធម៌​​ Temple Run បាន​ទាក់ទាញ​ការចង់​ដឹង ​ចង់​សាក ​​របស់​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​។​

ដោយបាន​បំផុសគំនិត​ ពីហ្គេម​ទូរសព្ទ័​ចល័ត​ដ៏​ពេញនិយមTemple Run អ្នកទស្សនា​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ចែករំលែក​បទពិសោធន៍​ Temple Run ​​ពិតៗ​​នៅ​ប្រាសាទ​បុរាណ​នៃ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​តាព្រហ្ម។​

និន្នាការ​ថ្មី​នេះ ​កំពុង​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដោយ​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌ ​ដ៏​សម្បូរបែប​របស់​ប្រទេស និង​ផ្តល់នូវ​វិធី​ដ៏​រំភើប​មួយ ​ក្នុងការ​រុករក​ទីតាំង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

Temple Run ​​បង្កើតឡើង​ដោយ Imangi Studios គឺជា​ហ្គេម​រត់​មិនចេះចប់ ដែល​អ្នកលេង​គ្រប់គ្រង​អ្នករត់ ​ដែល​​ត្រូវតែ​គេច​ពី​សត្វ​ស្វា​បិសាច បន្ទាប់ពី​លួច​រូប​ព្រះ​ពី​ប្រាសាទ​។​

ជាមួយនឹង​ការ​ដោនឡូត​​ច្រើន ជាង​មួយ​ពាន់​លាន​ចាប់តាំងពី​ការចេញផ្សាយ​របស់ខ្លួន ​ក្នុង​ឆ្នាំ២០១១ ហ្គេម​នេះ​បាន​ក្លាយជាមូលដ្ឋាន​​វប្បធម៌​មួយ​ ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ខ្សែភាពយន្ត​ផ្សង​ព្រេង​ ដូចជា Indiana Jones និង Tomb Raider ជាដើម​។​

នៅ​ប្រទេស​កម្ពុជា ប្រាសាទបុរាណ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​ អាច​ស្រមៃ​ឃើញ​ពី​ជីវិត​ពិត ​នៃល្បែង​កម្សាន្ដ ​Temple Run​។​

ទោះបីជា​មិនមាន​ព្រឹត្តិការណ៍ “Temple Run” ជា​ផ្លូវការ​នៅ​កន្លែង​ទាំងនេះ​ក៏ដោយ ក៏​អារម្មណ៍​នៃ​ការដើរ​កម្សាន្ត ​តាម​ប្រា​សាទ​បុរាណ​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាប់​ចិត្ដ​​​។​

យោងតាម​វីដេអូ​បង្ហោះ​ដោយ Unemployedginge នៅលើ TikTok បានឱ្យ​​ដឹង​ថា ការ​បង្ហាញ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ​នេះ ​ត្រូវបាន​ចែករំលែក​ដោយ​ជនបរទេស ​នៅ​ប្រាសាទ​អង្គរវត្ត ដោយ​លាយឡំ​នឹង​ភាព​រំភើប ​នៃ​ដំណើរ​ផ្សងព្រេង​ដែល​បំផុសគំនិត​ដោយហ្គេម​ Temple Run ជាមួយនឹង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​។​

ការធ្វើដំណើរ​ដ៏​ពិសេស​នេះ​ តាមរយៈ​វិមាន​សាសនា​ដ៏​ធំ​បំផុត​របស់​ពិភពលោក ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​ប្រវត្តិសាស្ត្រ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអភិរក្ស​រតនសម្បត្តិ​បែបនេះ​។​

នៅពេលដែល​អ្នករត់​បា​ន​រុករក​ផ្លូវ​ដ៏​ស្មុគស្មាញ ដោយ​លោត​ពីលើ​ឧបសគ្គ​ថ្នមៗ​ និង​យកចិត្តទុកដាក់ បុរស​នៅ​ក្នុង​វីដេអូ​​ បាន​សម្ដែង​ឱ្យ​​អ្នកទស្សនា ​បាន​ឃើញ​នូវ​​​ទីតាំង​បុរាណ​ទាំងនេះ​ដោយ​ការគោរព​។​

ការបង្ហាញ​នេះ​បញ្ជាក់​ពី​សក្ដានុពល ​ទេសចរណ៍​​​របស់​​កម្ពុជា ដោយ​បាន​ទាក់​ទាញ​​អ្នក​ធ្វើដំណើរ ​មក​ទទួល​យក​បទពិ​សោធន៍​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប និង​ទេសភាព​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​

ការ​បង្ហោះ TikTok ថ្មីៗ​នេះ​ដោយ​អ្នកប្រើប្រាស់ឈ្មោះ​ @emiliabfantoni បង្ហាញ​ពី​ការរត់​ក្នុង​ប្រាសាទ​ពិត​ៗ​ ​ដែល​ទទួលបាន​ការមើល​ជាង១,១​ លាន​ដង​។​

ការ​បង្ហោះ​បានទទួល​មតិ​ជាច្រើន​ពី​អ្នកទស្សនា ដោយ​បង្ហាញ​ពី​ក្តីរំភើប និង​កោតសរសើរ​ ចំពោះ​ប្រាសាទបុរាណ​របស់​ប្រទេស​កម្ពុជា។

@Thon bunleap បានសរសេរថា “អរគុណ​ច្រើន​ដែល​បានមក​កម្ពុជា​ យើង​ស្វាគមន៍​ភ្ញៀវ​ជានិច្ច”។​

@NøgenDitte123 បាន​បញ្ចេញមតិ​ថា “​ខ្ញុំ​ទើបតែ​ដឹងថា Angor Rot របស់​Trollhunters យក​លំនាំ​តាម​ប្រាសាទអង្គរវត្ត​”។​

@joelescobar6315 បាន​ចែករំលែក​ថា “​ខ្ញុំ​បាន​ទៅ​ទីនោះ​ប្រហែល៣ថ្ងៃមុន​ហើយ​”។ វាជា​កន្លែង​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​ណាស់​។ បានឃើញ​សត្វ​ស្វា និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកវា​។ វា​ជា​កន្លែង​ដែល​អ្នកទេសចរ​ត្រូវតែទៅ”។​

@sothearoth528 បានណែនាំ​ថា កុំ​លោត​លើ​ថ្ម​ក្បែរ​ដើមឈើ អ្នក​អាច​បំផ្លាញ​វា​បាន​។​

@Sorya Phal បាន​បន្ថែមថា ​អ្នក​អាច​ទៅ​ប្រាសាទបឹងមាលា អ្នកនឹង​ចូលចិត្ត​លេង​​នៅ​ទីនោះ វា​មើលទៅ​អស្ចារ្យ​ជាងនេះទៅទៀត​។​

@Jalamy L. FIT BEYOND FIFTY បានសរសេរថា ​អស្ចារ្យ​ណាស់​! ខ្ញុំ​មកពីរ​បី​សប្តាហ៍​ទៀត និង​​ធ្វើ​វីដេអូ​នៅ​ទីនោះ ដើ​ម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ នៅ​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​។​

បន្ថែម​ពីលើ​ការភ្ញាក់ផ្អើល​ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កញ្ញា​ Angelina Dougherty ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​អាមេរិក​ឆ្នាំ២០២៣ បាន​ចូលរួម​ក្នុង​លេង​ល្បែង​កម្សាន្ដ​​នេះ ​ដោយ​ទាក់ទាញ​ការមើល​ជាង៣៤,០០០ នៅលើ​គណនី TikTok របស់​កញ្ញា​​។​

កញ្ញា​ Angelina  ដែល​តំណាងឱ្យ​បវរកញ្ញា​ខ្មែរ​- ​អាមេរិកាំង បានបង្ហាញ​សកម្មភាព​​ ក្នុងការ​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​ និង​ការសម្តែង​របាំ​អប្សរា​ប្រពៃណី​។​

ការចូលរួម​នៅក្នុង​​លេង​ល្បែង​នេះ ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត និង​សារៈសំខាន់​នៃ​វប្បធម៌ ​នៃ​ប្រាសាទ​នានា​របស់​កម្ពុជា​។​

ជាមួយនឹង​ប្រាសាទ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង ទេសភាព​ខៀវស្រងាត់ និង​ការ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ប្រទេស​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍ ​ដ៏​​​ទាក់ទាញ​អ្នកធ្វើដំណើរ​មកពី​ជុំវិញ​ពិភពលោក៕

សមាគមពាណិជ្ជកម្នជប៉ុនជួយរៀបចំមជ្ឈមណ្ឌលធុរកិច្ចសម្រាប់កម្ពុជា

ភ្នំពេញៈ អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) ​បានចែក​រំលែក​បទពិសោធន៍ ​ជោគជ័យ​លើ​ការ​រៀប​ចំ “មជ្ឈម​ណ្ឌល​គាំទ្រ​ធុរកិច្ច”ឬ ​Business Support Center ​ជូន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​នីតិវិធី​មួយ​កម្ពុជា​ចង់​បាន ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ។

ការចែក​រំលែក​បទពិសោធន៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោ​យ​ JETRO ​សម្រាប់​​មន្ត្រី​ជំនាញ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ស្ដី​ពី​ ឧត្តមានុវត្តន៍ ​និង​បទ​ពិសោធន៍​ជោគជ័យ​លើ​ការ​រៀបចំ​ មជ្ឈ​មណ្ឌល​គាំទ្រ​ធុរកិច្ច ​ក្នុង​ប្រទេស​ជប៉ុន​ (JETRO Business Support Center) ​ពី​ថ្ងៃ​ទី២៥-២៦ ខែ​កក្កដា។ នេះ​បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍។

វគ្គបណ្ដុះ​បណ្ដាល​នេះ​ ជា​លទ្ធផល​នៃ​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​​លោកស្រី​ Marisa Haruta ​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០២៤ នៅ​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ជំនួប​នា​ពេល​នោះ លោក ស៊ុន ចាន់ថុល បាន​បង្ហា​ញ​ចំណាប់​អារម្មណ៍​ខ្ពស់​ និង​ចង់​ឃើញ​មាន​របៀប​វារៈ​ ឬ ​នីតិវិធី​ស្រដៀង​គ្នានេះ​ អាច​អនុវត្ត​បាន​នៅ​កម្ពុជា​ នោះ​គឺការ​បង្កើត​ “មជ្ឈមណ្ឌល​គាំទ្រធុរកិច្ច”​ ឬ Business Support Center។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ជម្ឈមណ្ឌល​នេះ​មាន​លក្ខណៈ​ដូចជា One Stop Services ដែល​មាន​តួនាទី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​នានា ​ក្នុង​ដំណើរ​ការ​បង្កើត​ការវិនិយោគ រាប់​ចាប់​ពី​ការ​ទទួល​បាន​ព័ត៌មាន ​សម្រាប់​ការ​វិនិយោគ ​រហូត​ដល់​ពួក​គេ​ទទួល​បាន​ “អភ័យឯកសិទ្ធិ​ស្រប​ច្បាប់​វិនិយោគ”។

លោក ស៊ុន ចាន់ថុន បានថ្លែង​អំណរគុណ​លោកស្រី ​Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន ​​ JETRO និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ការ​គាំទ្រ និង​សហការ​យ៉ាង​សកម្ម ​លើ​ការ​រៀប​ចំ​ឱ្យ​មាន​ដំណើរ​ បេសកកម្ម​ទាក់​ទាញ​ និង​ជំរុញ​វិនិយោគ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ​នា​ពេល​កន្លង​មក រួមទាំង​បេសកកម្ម​របស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ទៅ​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ជំនួប​នេះ​បាន​បង្ហា​ញ​ពី​ការតាំង​ចិត្ត​ខ្ពស់​ នឹង​បន្ត​ជួយ​លើ​កិច្ចការងារ​ជំរុញ​វិនិយោគ ​ផ្គូផ្គង​វិស័យ​ឯកជន​ និង​ផ្សព្វ​ផ្សាយ​សក្ដានុពល​របស់​កម្ពុជា ​ឱ្យ​ដល់​ក្រុមហ៊ុន​ជប៉ុន​ផ្សេង​ទៀត ​ដែល​មាន​បំណង​ចង់​បណ្ដាក់​ទុន​វិនិយោគ​របស់​ខ្លួន[នៅ​កម្ពុជា៕
       ដោយៈ គង់ សូរិយា