នាយករដ្ឋមន្ត្រីឥណ្ឌាគ្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ៣,៥ពាន់លានដុល្លារនៅទីក្រុងបុមបៃ

អន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គ្រោងប្រកាសគម្រោងហេដ្ឋារចនាសម្ព័​ន្ឋ ដែលមានតម្លៃ៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញទីផ្សារការងារនៅទីក្រុងបុមបៃ។

រដ្ឋាភិបាលបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងសាងសង់ផ្លូវថ្នល់ ដើម្បីសម្រួលចរាចរណ៍ រួមមាន គម្រោងផ្លូវតភ្ជាប់តំបន់ជាយក្រុងបុមបៃ ចំនួន២ រួមមានសង្កាត់ Thane និងសង្កាត់ Borivali និងគម្រោងផ្លូវរូងក្រោមដី ដែលនឹងតភ្ជាប់រវាងសង្កាត់ Goregaon និងសង្កាត់ Mulund ។

លោក Modi ក៏គ្រោងនឹងចូលរួមពិធី បើកការដ្ឋានសាងសង់ចំណតស្ថានីយ ដឹកទំនិញនៅទីក្រុង Navi Mumbai និងប្រកាសដាក់ឱ្យអនុវត្តន៍ កម្មវិធីកម្មសិក្សារបស់យុវជន ក្រោមទុនវិនិយោគចំនួន៦៧០,២៤លានដុល្លារ ដើម្បីដោះស្រាយអត្រាភាពអត់ការងារធ្វើ។

នៅឆ្នាំនេះ ទីក្រុងបុមបៃបានបង្រួមគម្លាត រយៈពេល២ទសវត្សរ៍ ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈរដ្ឋាភិបាលរបស់លោកModi បានបើកដាក់ឱ្យប្រើប្រាស់គម្រោងស្ពានវែងជាងគេ បំផុតរបស់ប្រទេសឥណ្ឌា Mumbai Trans Harbor Link និងគម្រោងផ្លូវល្បឿនលឿន ឆ្លងកាត់ឆ្នេរសមុទ្រ ស្ថិតនៅប៉ែកខាងត្បូងក្រុងបុមបៃ។

ចំណែកឯ កំណាត់ខ្សែរថភ្លើងប្រភេទ Metro line ភាគខាងជើងទីក្រុងបុមបៃ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលឆាប់ៗនេះផងដែរ។  គម្រោងទាំង៣នេះ គ្របចំណែក១ ភាគ៣នៃគម្រោងផ្លូវដែក និងផ្លូវថ្នល់ស្ថិតក្រោមទុនវិនិយោគប្រហែល៣០ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទីក្រុងបុមបៃ គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតយក្ស និងជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើន ជាងគេបំផុតនៅប្រ​ទេសឥណ្ឌា ដែលមានប្រជាជនរស់នៅ ប្រមាណ១២,៥លាននាក់៕ប្រភព: Bloomberg៕

Offshore gas production in Southeast Asia poised to unlock US$100b potential, says Rystad

Offshore gas production in Southeast Asia is poised to unlock a US$100 billion (RM467.48 billion) potential, driven by a flurry of planned final investment decisions (FIDs) expected to materialise by 2028, according to RystadEnergy.

In a statement on July 10, the Oslo-based firm said this represents a more than twofold increase over the US$45 billion worth of developments that reached FIDs from 2014 to 2023, and signals a surge for the region’s offshore gas industry.

It said the upcoming period of rapid growth is bolstered by deepwater projects, recent successful discoveries in Indonesia and Malaysia, and positive carbon capture and storage (CCS) advancements, which will be crucial in meeting the region’s sanctioning agenda in the years ahead.

Rystad Energy said oil and gas majors are expected to drive 25% of these planned investments through 2028, while national oil companies (NOCs) will account for a 31% share.

Notably, it said East Asia’s upstream companies are emerging with a 15% share, and show potential for growth through their focus on merger and acquisition opportunities and upcoming exploration ventures.

The firm said that the role of majors could further expand to 27%, following TotalEnergies’ substantial acquisition efforts in Malaysia.

Rystad Energy said discussions among Southeast Asian countries have focused on the future of domestic developments and limiting their dependence on gas imports.

It said energy security and the transition to gas as a fuel have become growing concerns for governments in the region.

To address the energy trilemma — balancing energy security, energy equity and environmental sustainability — countries can prioritise utilising domestic resources for gas development, while crafting policies and incentives that promote sustainable practices and enhance regional energy security.

Rystad Energy said despite the region’s promising future for offshore gas development, persistent project delays remain a concern.

It said deepwater and sour gas economics, infrastructure readiness and regional politics have caused widespread delays, some of which have been ongoing for over two decades.

វិនិយោគិនគ្រោងបោះទុនប្រែក្លាយផ្ទះបុរាណរបស់ប្រទេស ជប៉ុនទៅជាអចលនទ្រព្យថ្មី សម្រាប់ជនបរទេស

អន្តរជាតិ: ក្រុមហ៊ុនដែលទើបបង្កើតថ្មីឈ្មោះ PlanetDao គ្រោងបោះទុនវិនិយោគ ចំនួន៣៤លានយ៉េន នៅក្នុងគម្រោងអចលនទ្រព្យដំបូងរបស់ខ្លួន ដោយប្រែក្លាយផ្ទះបុរាណ Ryogonji ដែលត្រូវបានគេបោះបង់ចោល នៅក្នុងខេត្ត Wakayama ភាគខាងលិចរបស់ប្រទេសជប៉ុន ទៅជាផ្ទះសំណាក់។

ក្រុមហ៊ុនរំពឹងថា អាជីវកម្មនេះនឹងទាញបានផលចំណេញពីភ្ញៀវទេចរណ៍ តាមរយៈការផ្តល់ជូនសេវាកម្មស្នាក់នៅ ការបរិភោគអាហារ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុករបស់ជប៉ុន។

ផ្ទះបុរាណ Ryogonji ដែលមានអាយុកាល១៧០ឆ្នាំ មានទីតាំងស្ថិតនៅលើកូនភ្នំក្បែរភូមិ Irokawa។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មានហុងកុង South China Morning Post។

លោកស្រី Tamaki Nishimura ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PlanetDao បានលើកឡើងថា “នៅពេលការអភិវឌ្ឍ ត្រូវបានបញ្ចប់រួចរាល់នៅឆ្នាំក្រោយ ផ្ទះសំណាក់នេះនឹងអាចទទួលភ្ញៀវទេសចរណ៍ បានចន្លោះពី១២នាក់ ទៅ១៥នាក់”។

លោកស្រីបានបន្តថា ប្រទេសជប៉ុន មានផ្ទះបុរាណសរុបប្រហែល៧៥.០០០ខ្នង ហើយចំនួន១ ភាគ៣នៃផ្ទះទាំងនោះត្រូវបានបោះបង់ចោល។ ផ្ទះសំណាក់បែបប្រពៃណី ដែលសាងសង់ជុំវិញ អាងត្រាំទឹកក្តៅ(Hot Spring) ក៏ត្រូវបានបោះ​បង់ចោលផងដែរ។

លោកស្រី Nishimura ជឿជាក់ថា គួបផ្សំជាមួយនឹងផ្ទះចាស់ៗ ដែលគេបោះបង់ចោលប្រមាណ៨លានយូនីត នៅក្នុងប្រទេសជប៉ុន ប្រាសាទ និងកន្លែងកម្សាន្ត ដែលលែងមានអ្នកមើលថែរទាំ គឺជាឱកាសវិនិយោគ ដ៏គួរឱ្យទាក់ទាញសម្រាប់ជនបរទេស ដែលចូលចិត្តប្រទេសជប៉ុន និងវប្បធម៌របស់ជប៉ុន។

ជាក់ស្តែង នៅទីក្រុង Kanazawa ក្នុងខេត្ត Ishikawa អគារប្រវត្តិសាស្ត្រ និងប្រាសាទចំនួន១៥០ខ្នង ត្រូវបានគេរុះរើ ឬទុកចោលទទេជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទិន្នន័យពីក្រសួ​ងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕​ប្រភព: SCMP៕

ដោយ: គង់ លាងហួរ

Chin Hin unveils Crown Penang residential development

Chin Hin Group Property Bhd (KL:CHGP) unveiled its first development in Penang called Crown Penang on Saturday.

According to a media statement issued on Saturday, the residential project is jointly developed by its subsidiary Stellar Platinum Sdn Bhd, Thirupathi Capital Sdn Bhd, and Ivory Meadows Sdn Bhd, which is a wholly owned subsidiary of Ivory Properties Group Bhd (KL:IVORY).

The two-acre (0.81-hectare) freehold Crown Penang is situated on Jalan Seri Tanjung Pinang 1. It comprises 588 residential units, with built-ups ranging from 614 to 1,851 sq ft and priced from RM704,000 per unit. Residents will have access to facilities such as a sky lounge, gymnasium, swimming pool, sky park, games room, playground, and zen garden.

Crown Penang offers convenient access to major roads, such as the Penang Outer Ring Road, and nearby tourist and heritage sites. The development is also a short drive from the Mount Miriam Cancer Hospital, Penang Adventist Hospital, LohGuanLye Specialist, Gleneagles Hospital Penang and Island Hospital Penang.

Additionally, the Penang Chinese Girls’ High School, Pelita International School, Dalat International School and Stoneyhust International School Penang are all located within a 3km radius.

Source: The edge malaysia

ម៉ាឡេស៊ីប្រកាសវិនិយោគគម្រោងលំនៅដ្ឋានដ៏ធំមួយនៅលើកោះ Penang

អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Chin Hin Group Property Bhd បានបង្ហាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដំបូងរបស់ខ្លួន ដែលមានឈ្មោះថា “Crown Penang”ស្ថិតនៅក្នុងទីក្រុងមួយនៃរដ្ឋ Penang ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គម្រោងលំនៅដ្ឋាននេះ ត្រូវបានអភិវឌ្ឍន៍រួមគ្នា ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Stellar Platinum ក្រុមហ៊ុន Thirupathi Capital  និងក្រុមហ៊ុន Ivory Meadows។

គម្រោងលំនៅដ្ឋាន Crown Penang លាតសន្ធឹងនៅលើផ្ទៃដីទំនេរទំហំ០,៨១ហិកតា ស្ថិតនៅតំបន់ជាយក្រុង George Town ក្នុងរដ្ឋ Penang ដែលជាដែនកោះមួយ ក្នុងចំណោមដែនកោះជាច្រើនទៀត នៅក្នុងប្រទេសម៉ាឡេស៊ី។

 

គម្រោងនេះមានលំនៅដ្ឋានសរុបចំនួន៥៨៨យូនីត ដោយក្នុង១យូនីត មានទំហំចាប់ពី៦១៤ហ្វីតការ៉េ ទៅ១.៨៥១ហ្វីតការ៉េ និងមានតម្លៃចាប់ពីជាង១៥ម៉ឺនដុល្លារក្នុងមួយយូនីត។ អ្នករស់នៅក្នុងគម្រោង Crown Penang នឹងអាចទទួលបានសកម្ម​ភាពកំសាន្តនានាដូចជា កន្លែងមើលទេសភាព នៅលើដំបូលអគារ កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់លេងហ្គេម និងសួនកុមារជាដើម។

គម្រោងបែបលំនៅដ្ឋានមួយនេះ ក៏ផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ព្រោះគម្រោងនេះ មានទីតាំងនៅជិតមហាវិថីធំៗ ដូចជាផ្លូវក្រវ៉ាត់ក្រុងPenang និងតំបន់ទេសចរណ៍បេតិកភណ្ឌដែលស្ថិតនៅជិតនោះផងដែរ។

គម្រោងអភិវឌ្ឍ​នេះ ​ក៏​មាន​ទីតាំងនៅជិត​មន្ទីរពេទ្យជាច្រើនដូចជាមន្ទីរពេទ្យ Mount Miriam Cancer Hospital មន្ទីរពេទ្យ Penang Adventist មន្ទីរពេទ្យ Gleneagles Penang និង​មន្ទីរពេទ្យ Island Penang ។

លើសពីនេះ វិទ្យាល័យ Penang Chinese Girls’ School វិទ្យាល័យ Pelita International School វិទ្យាល័យ Dalat International School និងវិទ្យាល័យ Stoneyhust International School Penang សុទ្ធតែមានទីតាំងនៅក្បែរគម្រោងនេះ ទាំងអស់៕ប្រភព: The  edge malaysia៕

ដោយ: គង់ លាងហួរ

សេដ្ឋកិច្ចប្រទេសចិនកើនឡើងដលើកំណើនទឹកប្រាក់៨,៦៥ទ្រីលានដុល្លារនៅឆមាសទី១

អន្តរជាតិ: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ។

ប្រភពទិន្នន័យដដែលបានបង្ហាញទៀតថា ទំហំផលទុនជាតិសរុប(GDP) របស់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ប្រមាណ៦១,៦៨ទ្រីលានយ័ន (ប្រហែល៨,៦៥ទ្រីលានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយកន្លងទៅ។

 

ការិយាល័យ NBS បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សេដ្ឋកិច្ចជាតិចិន បានបន្តមានភាពប្រសើរឡើងក្នុងឆមាសទីមួយ ក្នុងកម្រិតស្ថិរភាព” ដោយលើកឡើងពីការលើកទឹកចិត្តផ្នែកគោលនយោបាយ ការស្ទុះងើបឡើងវិញនៃតម្រូវការខាងក្រៅ និងការអភិវឌ្ឍន៍កម្លាំងផលិតភាពថ្មីប្រក​បដោយគុណភាពខ្ពស់។

យោងតាមការិយាល័យ ​​NBS បានឱ្យដឹងថា កំណើនឧស្សាហកម្មបន្ទាប់បន្សំ នៅប្រទេសចិនបានកើនឡើង៥,៨ភាគរយនៅក្នុងឆមាសទី១ ខណៈកំណើនឧស្សាហកម្មបឋមបានកើនឡើង៣,៥ភាគរយ។ រីឯ កំណើននៅក្នុងវិស័យសេវាកម្មវិញ បានកើនឡើង៤,៦ភាគរយ។

ឧស្សាហកម្មបឋម ជាប្រភេទឧស្សាហកម្មនៃការជីកយករ៉ែ ការធ្វើកសិកម្ម ឬការគ្រប់គ្រងព្រៃឈើ តាមរយៈការទទួលបាន ការផ្គត់ផ្គង់ ឬការផ្តល់វត្ថុធាតុដើមធម្មជាតិ។ ចំណែកឯ ឧស្សាហកម្មបន្ទាប់បន្សំ គឺជាប្រភេទឧស្សាហកម្ម ដែលបំប្លែងវត្ថុធាតុដើម ដែលផ្តល់ដោយឧស្សាហកម្មបឋម ទៅជាទំនិញ និងផលិតផលសម្រាប់លក់ឱ្យអ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ការប្រើប្រាស់របស់ប្រជាជនចិន បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ដោយក្នុងនោះ ការប្រើប្រាស់ចុងក្រោយ បានចូលរួមចំណែកដល់៦០,៥ភាគរយ នៃទំហំសេដ្ឋកិច្ចចិន នៅក្នុងឆមាសទីមួយ និងចូលរួមចំណែក៣ភាគរយដល់កំណើន GDP។

យ៉ាងណាមិញ អត្រាអ្នកអត់ការងារធ្វើ នៅតាមទីក្រុងរបស់ប្រទេសចិន បានស្ថិតក្នុងរង្វង់៥,១ភាគរយ នៅក្នុងឆមាសទីមួយឆ្នាំ២០២៤ ដោយធ្លាក់ចុះ០,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការិយាល័យស្ថិតិជាតិចិន បានអះអាងបន្ថែមថា កំណើនសេដ្ឋកិច្ចនេះ សម្រេចបានយ៉ាងលំបាក ដោយសារតែប្រទេសចិនបានប្រឈមមុខ នឹងភាពមិនច្បាស់លាស់ពីបរិយាកាសខាងក្រៅដែលមានភាពស្មុគស្មាញ និងមានសភាពធ្ងន់ធ្ងរ គួបផ្សំនឹងបញ្ហាប្រឈមថ្មីៗ ដែលកើតចេញពីការកែសម្រួលរចនាសម្ព័ន្ធនៅក្នុងស្រុក៕ប្រភព: Gov.CN៕

ដោយ: គង់ លាងហួរ

ការវិនិយោគលើផលិតកម្មឧស្ម័ននៅឈូងសមុទ្រក្នុងតំបន់អាស៊ាននឹងហក់ឡើងខ្ពស់

អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគ លើវិស័យផលិតកម្មឧស្ម័ន នៅឈូងសមុទ្រក្នុងតំបន់អាស៊ាន កំពុងឆ្ពោះទៅសម្រេ​ចបាន ទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិក។

ផែនការវិនិយោគជាច្រើន គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៨​។ នេះបើយោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារស្រាវជ្រាវធុរកិច្ចឯករាជ្យ ​​Rystad Energy។

ទីភ្នាក់ងារ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ប្រទេសន័រវេសខាងលើ បានគូសបញ្ជាក់ថា “ការព្យាករណ៍ទំហំទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារនេះ តំណាងឱ្យការកើនឡើងជាង២ដង បើប្រៀបធៀបនឹងការវិនិយោគ លើការផលិតឧស្ម័ននៅឈូងសមុទ្រ នៅតំបន់អាស៊ាន ដែលមានទំហំទឹកប្រាក់៤៥ពាន់លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣”។

ទីភ្នាក់ងារបានរាយការណ៍ឱ្យដឹងបន្តទៀតថា “កំណើនយ៉ាងគំហុកនេះ នឹងត្រូវបានជំរុញដោយគម្រោង ខួងអណ្តូងឧស្ម័នទឹកជ្រៅ ការរកឃើញប្រភពឧស្ម័នថ្មីៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី និងការរីកចំរើននៃការចាប់យក និងការស្តុកទុកកាបូនឌីអុកស៊ីត ឬហៅកាត់ថា(CCS)”។

ទីភ្នាក់ងារ Rystad Energy បានព្យាករណ៍ថា បណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតសកលធំៗ នឹងចូលរួមចំណែក២៥% នៃផែនការវិនិយោគសរុប លើការផលិតឧស្ម័ន ដែលបានគ្រោងទុកនៅតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៨ ខណៈបណ្តាក្រុមហ៊ុនប្រេងជាតិ ក្នុងស្រុករបស់អាស៊ាន (NOCs) នឹងមានចំណែក៣១%។

ប្រភពដដែលបានបន្តថា រាល់ការពិភាក្សាគ្នា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន បានផ្តោតជាសំខាន់លើអនា​គតនៃការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើការនាំចូលឧស្ម័ន ខណៈសន្តិសុខថាម​ពលបានក្លាយជាក្តីបារម្ភ កាន់តែខ្លាំងឡើងសម្រាប់រដ្ឋាភិបាលក្នុងតំបន់អាស៊ាន។

ដើម្បីរក្សាតុល្យភាពសន្តិសុខថាមពល  និងនិរន្តរភាពបរិស្ថាន បណ្តាប្រទេសនានាអាចផ្តល់អាទិភាព ដល់ការប្រើប្រាស់ធនធាន ក្នុងស្រុកសម្រាប់ការផលិតឧស្ម័ន រួមទាំងការបង្កើតគោលនយោបាយ និងការលើកទឹកចិត្ត ក្នុងគោលដៅលើកកម្ពស់ការអនុវត្តន៍ គម្រោងប្រកបដោយនិរន្តរភាព និងជំរុញសន្តិសុខថាមពលក្នុងតំបន់៕ប្រភព: The edge malaysia៕

ដោយ: គង់ លាងហួរ

ក្រុមហ៊ុនAspen Medical អូស្រ្តាលីគ្រោងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

     ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនAspen Mediacal បានបង្ហា​ញពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល។

ព័ត៌មាននេះត្រូវបានលើឡើង ក្នុងជំនួបរវាងលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកGlenn KEYS អគ្គនាយកប្រតិបត្តិការក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី  និងលោកស្រី Carolyn BAGSTER លេខាទី១ និងជាប្រធានការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និងការវិយោគ ព្រមទាំងមន្រ្តី នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាក្រកម្ពុជាកាលពីថ្ងៃទី១៧ កក្កដាកន្លងមកនេះ។ 

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ និងពិភា​ក្សាជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងឱកាសចូលរួមជំនួយពីក្រុមហ៊ុន Aspen Medical លើវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។

សារៈសំខាន់នៃជំនួបរបស់ក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី គឺស្វែងយល់ពីតម្រូវការអភិវឌ្ឍន៍នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីពិនិត្យឱកាសធ្វើវិនិយោគ និងចូលរួមចំណែកជាមួយសុខាភិបាលកម្ពុជា លើការខិតខំសម្រេចអោយបាននូវអាទិភាពចម្បងៗដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ទំនើបកម្មសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ការបណ្តុៈបណ្តាលជំនាញឯកទេសផ្សេងៗដូចជា ផ្នែកមហារីក ផ្នែកវះកាត់បេះដូង ផ្នែកបច្ចេកវិទ្យាឌីជីថលវេជ្ជសាស្ត្រ ជាដើម។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ  អគ្គនាយករងបច្ចេកទេសសុខាភិបាល  អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងក្រុមការងារសហប្រតតបត្តិការអន្តរជាតិ៕

   ដោយៈ គង់ សូរិយា

បណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានកំពុងខ្វែងគំនិតគ្នាលើការនាំចូលអគ្គិសនីពីឡាវមកកាន់សិង្ហបុរី

អន្តរជាតិ: ផែនការបន្តកិច្ចព្រមព្រៀងពហុភាគី របស់សិង្ហបុរី ក្នុងការនាំចូលថាមពលអគ្គីសនីពីប្រទេសឡាវ បានជាប់គាំង ដោយសារតែការមិនចុះសម្រុងគ្នា ជុំវិញវិធីសាស្ត្របញ្ជូនថាមពល ដោយឆ្លងកាត់តាមរយៈប្រទេសម៉ាឡេស៊ី និងថៃ។

គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ពហុភាគីចំនួន១០០មេហ្គាវ៉ាត់ ដែលរួមមានភាគីឡាវ ភាគីថៃ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានសិង្ហបុរីចាត់ទុកថាជា “គម្រោងប្រវត្តិសាស្ត្រ” ក្រោ យពីត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២។

គម្រោងតភ្ជាប់បណ្តាញអគ្គិសនីនេះ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដុតឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតថាមពល ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល២ឆ្នាំដែលបានបញ្ចប់ផុតកំណត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំនេះ។

ប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Keppel Ltd របស់សិង្ហបុរី និងក្រុមហ៊ុនឡាវ Electricite du Laos (EDL) បានចុះហត្ថលេខា ដើម្បីបន្តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែសិង្ហបុរី មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និ

ងម៉ាឡេស៊ីនៅឡើយទេ ដោយសារការខ្វែងគំនិតគ្នា លើបរិមា

 

ណថាមពលដែលត្រូវទិញ។

 

យោងតាមប្រភព​មួយ​ ក្នុង​ចំណោម​ប្រភព​ផ្សេងទៀត ដែល​បាន​ចូល​រួម​ផ្ទាល់ ​ក្នុង​ដំណើរការ​ចរចា​បាន​អះអាង​ថា ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ មាន​ពេល​វេលាត្រឹមថ្ងៃ​ទី៣១ ខែ​ធ្នូ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ ប៉ុន្តែ​ប្រភព​ចំនួន២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើបឱ្យ​ដឹងថា ​កិច្ចព្រមព្រៀង​ចុងក្រោយ​ ប្រហែល​ជា​មិន​អាច​សម្រេចបាន​ទេ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅទីក្រុងវៀងចន្ទន៍ ក្រុមមន្ត្រីមកពីប្រទេសថៃ និងម៉ាឡេស៊ីបានស្នើឱ្យសិង្ហបុរី ធានាការទិញអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណថេរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការបញ្ជូនថាមពល ខណៈសិង្ហបុរី បានបដិសេធលក្ខខណ្ឌមួយនេះ។

ការចរចារដើម្បីបន្តពង្រីកសពុលភាព កិច្ចព្រមព្រៀងនេះក៏ជួបប្រទះ ភាពស្មុគស្មាញផ្សេងទៀតផងដែរ ដោយសារតែការប្រកួតប្រជែង នៅក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន ដើម្បីទទួលបានថាមពលកកើតឡើងវិញ៕ប្រភព: Bloomberg៕

បណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានកំពុងខ្វែងគំនិតគ្នាលើការនាំចូលអគ្គិសនីពីឡាវមកកាន់សិង្ហបុរី

អន្តរជាតិ: ផែនការបន្តកិច្ចព្រមព្រៀងពហុភាគី របស់សិង្ហបុរី ក្នុងការនាំចូលថាមពលអគ្គីសនីពីប្រទេសឡាវ បានជាប់គាំង ដោយសារតែការមិនចុះសម្រុងគ្នា ជុំវិញវិធីសាស្ត្របញ្ជូនថាមពល ដោយឆ្លងកាត់តាមរយៈប្រទេសម៉ាឡេស៊ី និងថៃ។

គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ពហុភាគីចំនួន១០០មេហ្គាវ៉ាត់ ដែលរួមមានភាគីឡាវ ភាគីថៃ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានសិង្ហបុរីចាត់ទុកថាជា “គម្រោងប្រវត្តិសាស្ត្រ” ក្រោ យពីត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២។

គម្រោងតភ្ជាប់បណ្តាញអគ្គិសនីនេះ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដុតឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតថាមពល ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល២ឆ្នាំដែលបានបញ្ចប់ផុតកំណត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំនេះ។

ប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Keppel Ltd របស់សិង្ហបុរី និងក្រុមហ៊ុនឡាវ Electricite du Laos (EDL) បានចុះហត្ថលេខា ដើម្បីបន្តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែសិង្ហបុរី មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និ

ងម៉ាឡេស៊ីនៅឡើយទេ ដោយសារការខ្វែងគំនិតគ្នា លើបរិមា

 

ណថាមពលដែលត្រូវទិញ។

 

យោងតាមប្រភព​មួយ​ ក្នុង​ចំណោម​ប្រភព​ផ្សេងទៀត ដែល​បាន​ចូល​រួម​ផ្ទាល់ ​ក្នុង​ដំណើរការ​ចរចា​បាន​អះអាង​ថា ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ មាន​ពេល​វេលាត្រឹមថ្ងៃ​ទី៣១ ខែ​ធ្នូ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។ ប៉ុន្តែ​ប្រភព​ចំនួន២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើបឱ្យ​ដឹងថា ​កិច្ចព្រមព្រៀង​ចុងក្រោយ​ ប្រហែល​ជា​មិន​អាច​សម្រេចបាន​ទេ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅទីក្រុងវៀងចន្ទន៍ ក្រុមមន្ត្រីមកពីប្រទេសថៃ និងម៉ាឡេស៊ីបានស្នើឱ្យសិង្ហបុរី ធានាការទិញអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណថេរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការបញ្ជូនថាមពល ខណៈសិង្ហបុរី បានបដិសេធលក្ខខណ្ឌមួយនេះ។

ការចរចារដើម្បីបន្តពង្រីកសពុលភាព កិច្ចព្រមព្រៀងនេះក៏ជួបប្រទះ ភាពស្មុគស្មាញផ្សេងទៀតផងដែរ ដោយសារតែការប្រកួតប្រជែង នៅក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន ដើម្បីទទួលបានថាមពលកកើតឡើងវិញ៕ប្រភព: Bloomberg៕