ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបង្ហើបថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុន ក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៦៤.១%នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៩៣២លានដុល្លារ។
លោកបានឲ្យដឹងទៀតថា ការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥គីឡូម៉ែត្រ ក៏សម្រេចបាន៨៥%ហើយ។
លោកស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេនោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះខ្នាតយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕



គម្រោងតំបន់ទីក្រុងអេកូឡូស៊ី Tân Mỹ ត្រូវបានចែកចេញជា៣តំបន់។ ក្នុងនោះ តំបន់ A ឬ ZoneA មានទីតាំងនៅច្រកផ្លូវខាងត្បូង នឹងផ្តោតលើតំបន់ទីក្រុង ដែលមានដង់ស៊ីតេខ្ពស់ ហើយនឹងផ្តល់សេវាកម្មទំនើប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សួនច្បារបៃតង និងតំបន់លំនៅដ្ឋាន។









លោកឧកញ៉ា គឹម ហ៊ាង បន្តថា ចំពោះសំណង់អគារណា ដែលមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តគួរវាយកម្ទេចចោល ដើម្បីយកដីទៅអភិវឌ្ឍន៍ជាសំណង់ថ្មី។ ជាមួយគ្នានេះ លោកបណ្ឌិតស្នើឱ្យរដ្ឋបាលខេត្ត មិនគួរពន្យារពេលដោះស្រាយបញ្ហាអគារជាប់គាំងឡើយ ពីព្រោះអាចធ្វើប៉ះពាល់ដល់ការវិនិយោគនៅក្នុងខេត្ត។
លោកបន្តថា “ការទាក់ទាញវិនិយោគ ដោយមិនរំពឹងតែពីប្រទេសចិននោះទេ ប្រទេសសំខាន់មួយទៀត ដែលកម្ពុជាគួរសម្លឹងមក គឺវិនិយោគិន មកពីបណ្តាប្រទេសអារ៉ាប់ ដែលស្ថិតនៅប៉ែកមជ្ឈឹមប្រទេស”។ លោកបន្តថដា “អារ៉ាប់ជាប្រទេសដែលចាយលុយខ្លាំងជាងគេ ក្នុងអំឡុងឆ្នាំ២០២៣ គឺប្រទេសក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសមានលុយច្រើនមហាសាល”។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ក្នុងនាមលោកជាអ្នករកស៊ី លោកសូមគាំទ្រទាំងស្រុង ចំពោះវិធានការដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតគណៈកម្មការមួយ ដើម្បីជំរុញដល់ការអភិវឌ្ឍ ខេត្តព្រះសីហនុ ឱ្យអាចដំណើរការឡើងវិញ នូវអ្វីដែលបានជាប់គាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។




