ដោយ: គង់ លាងហួរ
ភ្នំពេញ: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានចូលរួម ក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពី“ការតស៊ូ ដើម្បីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥”។
កិច្ចពិភាក្សានេះបានរៀបចំឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការសិក្សាកិច្ចការ ក្នុងតំបន់(CCRS) ក្នុងគោលបំណងពិភាក្សា អំពីផ្លូវឆ្ពោះទៅមុខសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ បានធ្វើបទបង្ហាញ អំពីអាទិភាពរបស់ប្រទេសរៀងៗខ្លួន សម្រាប់តំបន់អាស៊ាន និងមាគ៌ានាពេលអនាគត។
តួយ៉ាង លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ក្នុងឱកាសប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី វាក៏មានសារៈសំខាន់ផងដែរ ក្នុងការសម្លឹងមើលឱ្យលើស អំពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរបស់យើង”។លោកបន្តថា “ឥណ្ឌូនេស៊ីមានឆន្ទៈ ក្នុងការធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីជំរុញឱ្យមានអង្គការតំបន់និយមកាន់តែខ្លាំង ជាពិសេសនៅក្នុងបរិបទនៃការកសាងសហគមន៍អាស៊ាន”។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានមានប្រសាសន៍ឱ្យដឹងថា “វាជាព័ត៌មាន និងដំណឹងល្អ ដែលឯកអគ្គរដ្ឋទូតទាំង២ បានចែករំលែកបទពិសោធន៍ការទូត និងចំនេះដឹងស្តីពីតំបន់អាស៊ីអាគ្នេយ៍ និងទស្សនៈ ដើម្បីលើកកម្ពស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥”។
ឥណ្ឌូនេស៊ីគឺជាឈ្នាន់ដ៏សំខាន់ សម្រាប់ដំណើររបស់កម្ពុជាឆ្ពោះទៅក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ខាងមុខ។
កម្ពុជា និងឥណ្ឌូនេស៊ី មានប្រវត្តិទំនាក់ទំនងទ្វេរភាគី តាំងពីយូរយារណាស់មកហើយ គិតចាប់តាំងពីសម័យ ព្រះបាទជ័យវរ្ម័នទី២ នៃអាណាចក្រខ្មែរ ដែលគង់នៅកោះជ្វា ក្នុងសតវត្សទី៨។
កម្ពុជា និងឥណ្ឌូនេស៊ីបានពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងគម្រោងបង្កើតគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី នៅកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស សម្រាប់ឆ្នាំនេះ។
ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ាន ហើយត្រូវបានចាត់ទុកថាជាទីផ្សារ ដែលកំពុងរីកចម្រើនមួយនៅទូទាំងពិភពលោក ដោយសារតែកំណើនសេដ្ឋកិច្ច និងនយោបាយការទូត មានភាពលេចធ្លោទាំងនៅលើឆាកតំបន់ និងពិភពលោក។
ឥណ្ឌូនេស៊ី បានបង្ហាញឆន្ទៈចង់ពង្រីក សក្តានុពលអាជីវកម្មបច្ចុប្បន្ននៅកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២កាន់តែរីកធំ និងកាន់តែមានតុល្យភាព។
លើសពីនេះ ឥណ្ឌូនេស៊ីក៏មានបំណងប្រែក្លាយប្រទេសរបស់ខ្លួនទៅជាគោលដៅថ្មីសម្រាប់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅបរទេសផងដែរ។ ការណ៍នេះនឹងជួយផ្សារភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការយុវជនរវាងប្រទេសទាំងពីរ។
ចំណែក លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសាទរចំពោះការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេន របស់កម្ពុជានៅឆ្នាំ២០២២។ លោកបានថ្លែងថា សហរដ្ឋអាមេរិក បានផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះតំបន់អាស៊ាន ដែលមានប្រជាជនចំនួន៦០០លាននាក់។
ជាមួយគ្នានេះ កម្ពុជាអាចនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី ជាមួយឥណ្ឌូនេស៊ី ខណៈដែលឥណ្ឌូនេស៊ី ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោក នៅត្រឹមឆ្នាំ២០៤៥ខាងមុខ៕





ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ ហត្ថា យល់ច្បាស់អំពីសារៈសំខាន់ នៃការផ្តល់ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានត្រឹមត្រូវ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា មានប្រសាសន៍ថា “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្រសកម្មភាព និងបេសកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ វណ្ណៈ។
លោកបញ្ជាក់ថា “យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់”។
ចំណែកលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ បានសម្តែងនូវមតិអំណរអរគុណដល់ ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន៤០លានរៀល នៅចំពេលដែលអង្គការរក្សាកុមារ ទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការ អោយក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងប្រយោល ក្នុងគោលបំណងបង្កើន និងជម្រុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណះ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។
លោកឡុង ឌីម៉ង់ និងលោកឯម ភាពអភិបាលរងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ច ដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។
នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេស សម្រាប់សកម្មភាពធុរកិច្ច ក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល ដើម្បីពន្លឿនដល់ការដោះស្រាយ បញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបំពេញមុខងារដូចការិយាល័យ ច្រកចេញចូលតែមួយ សម្រាប់វិស័យឯកជនដាក់សំណើ។
ម្យ៉ាងទៀត បើយោងតាមការព្យាករណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាលំដាប់ និងកើនលើសពីឆ្នាំមុនៗទៅទៀត។ លើសពីនេះ IMF ក៏ដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេមួយនៅក្នុងតំបន់អាស៊ានផងដែរ។
លោកបន្តឲ្យដឹងថា ដើម្បីទ្រទ្រង់កំណើននេះ វិស័យឯកជន និងរដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នា ដើម្បីកំណត់ឱកាសវិនិយោគសំខាន់ៗ ហើយឧស្សាហកម្មអចលនទ្រព្យ ទេសចរណ៍ កសិកម្ម ការថែទាំសុខភាព ការផលិត និងការអប់រំ គួរតែត្រូវបានផ្តល់អាទិភាពដើម្បីធានាបាននូវភាពជោគជ័យរយៈពេលវែង។



The Japanese economy also contracted 0.1% in the fourth quarter from the previous quarter, after shrinking a revised 0.8% in the third quarter from the second. This was also weaker than expectations for 0.3% expansion.
យោងតាមលទ្ធផលក្រៅផ្លូវការ ពីការរាប់សន្លឹកឆ្នោតសរុបជាង៩០% គិតត្រឹមល្ងាចថ្ងៃពុធ ទី១៤ ខែកុម្ភៈ បានបង្ហាញថា លោក Subianto ទទួលបានសំឡេងគាំទ្រប្រហែល៥៨% ខណៈដែលគូប្រជែងរបស់លោក គឺលោកAnies Baswedan និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ២៥% និង១៦% រៀងៗគ្នា។



លោកស្រីឆាយ ស៊ីវលីនបានបន្តថា យើងយល់ថា កន្លងមកដោយសារយើងខ្វះអាហារហាឡាល។ ភ្ញៀវទេសចរភាគច្រើនមានតែនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាកន្លែងបម្រើអាហារហាឡាល។ ដូច្នេះហើយ នៅពេលនេះ គោលដៅជាច្រើនផ្សេងទៀត ត្រូវរៀបចំឱ្យបានល្អ ដើម្បីបម្រើពួកគេ។