តើអាគារកប់ពពកណាខ្លះដែលបានផ្អាក និងបន្តពន្យាពេល សាងសង់

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការពន្យាពេលគំរោងសាងសង់ អាគារកប់ពពកនៅរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងពីវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យទីផ្សារមានសភាពរង្គោះរង្គើរ ស្របពេលនិន្នាការទិញលក់បានធ្លាក់ចុះ។

       តើគម្រោងណាខ្លះបានពន្យាពេលសាងសង់ គិតចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២០ រហូតមកទល់ពេលនេះ។

1 Gold Tower42ជាន់
វាជាLand Markដំបូងគេសម្រាប់រាជធានីភ្នំពេញ ប៉ុន្តែជាអកុ​សលគំរោងនេះ បានជាប់គាំងអស់រយៈពេលជាង១ទសវត្សរ៍ បើទោះ​បីជាមានក្រុមហ៊ុនចិនថ្មីមួយបានចូលរួមសហការ និងសាងសង់ក្តី ប៉ុន្តែការពន្យាពេលម្តងហើយម្តងទៀត បានធ្វើឲ្យអ្នកគ្រប់គ្នាអស់សង្ឃឹម។
គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងឈ្មោះYUNWOO ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក។

2 គំរោងThai Boon Rong Twin Tower

វានឹងជាមោទកភាពសម្រាប់កម្ពុជា ប្រសិនជាគម្រោងអាគារភ្លោះខ្ពស់ជាងគេ លើពិភពលោកនេះលេចឡើង (បើគិតតែអាគារភ្លោះ)​ប៉ុន្តែជាងមួយទសវត្ស​រ៍ហើយ ដែលគំរោងនេះមិនបានសាងសង់ ក្រៅតែពីការបញ្ចប់ការធ្វើតេស្តដី និងការសាងសង់ជញ្ជាំងទប់ដី និងការព័ទ្ឋតរបងទុក។អាគារពាណិជ្ជកម្មភ្លោះ លំដាប់ពិភពលោកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ៣០០០លានដុល្លារអាមេរិក ដែលមានកំពស់១៣៣ជាន់ ស្មើនឹងកំពស់៥៦៨ម៉ែត្រ។

ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រុមស្ថាបត្យកម្មគូសប្លង់អាគារនេះ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការសាងសង់អាគារនេះ នឹងចាប់ផ្តើមនៅពេលខាងមុខ ដោយក្រុមហ៊ុនមិនបោះបង់ចោលគំរោងនេះទេ ព្រោះបច្ចុប្បន្នដែករាប់រយតោន ដែលអាចធន់នឹងច្រេះ ដែលមានរ៉េស៊ីស្តង់ខ្ពស់ បានដឹកមកទុកស្តុកនៅឃ្លាំងរបស់ក្រុមហ៊ុនរួចហើយ។

3 អាគារNaga Worldទី៣
គំរោងសាងសង់អាគារកប់ពពក ដែលស្ថិតនៅតំបន់បូឌីញចាស់ ដែលក្រុមហ៊ុនNaga Corpអះអាងថា នឹងជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ ប៉ុន្តែការបញ្ចប់អាគារនេះទាំងមូល នឹងពន្យាពេលរហូតដល់ឆ្នាំ២០២៩ខាងមុខ។ម្ចាស់ក្រុមហ៊ុនNaga Corp បានក្លាយជាមហាសេដ្ឋីលំដាប់កំពូ​លម្នាក់ ដោយសារមួយផ្នែកទទួលបានអាជ្ញាប័ណ្ណ កាស៊ីណូផ្តាច់មុខតែមួយនៅរាជធានីភ្នំពេញ។

តាមផែនការក្រុមហ៊ុនNaga Corpគ្រោងបោះទុនវិនិយោគប្រមាណ៣០០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជ លំនៅដ្ឋានចម្រុះ ដែលរួមមានសណ្ឋាគារប្រណីត កាស៊ីណូលំដាប់ផ្កាយ៥ ខុនដូ អាផាតម៉ិន និងមជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោកដំបូងគេនៅរាជធានីភ្នំពេញ។

4 The Mesong
គំរោងខុនដូប្រណីតខ្ពស់ជាងគេ ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ ដែលគ្រោងសាងសង់កំពស់៧១ជាន់ ក៏បានផ្អាកការសាងសង់ផងដែរ បន្ទាប់ពីក្រុមហ៊ុនបានមានជម្លោះ ជាមួយក្រុមហ៊ុនសាងសង់គ្រឹះរបស់អាគារនេះ។គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនWonder Capital ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។នៅពេលសាងសង់បញ្ចប់ Mesong Tower គឺជាគម្រោងសាងសង់អគារខ្ពស់ ក្នុងចំណោមអាគារខ្ពស់ៗនៅកម្ពុជា ដែលមានកម្ពស់២៥២ម៉ែត្រ ដោយស្មើនឹង៧១ជាន់។

ទោះជាយ៉ាងណា មានព័ត៌មានល្អពីគំរោងនេះ កាលពីពេលថ្មីៗនេះ ដោយសមាជិកម្នាក់មកពីគ្រួសារមហាសេដ្ឋី នៅប្រទេសថៃកំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Wonder Capital Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍។

5 Sunwah Peal
បន្ទាប់ពីពន្យាពេលអស់រយៈពេលជាច្រើនទសវត្សរ៍ ទីបំផុតក្រុមហ៊ុនSUNWAH បានសម្រេចចិត្តសាងសង់អាគារSUNWAH Peal ដែលមានទីតាំង ស្ថិតនៅទល់មុខនឹងNaga World1 ប៉ុន្តែនៅទីបំផុតគំរោងនេះ បានពន្យាពេលសាងសង់ជាថ្មី បន្ទាប់ពីបានចាប់ផ្តើមសកម្មភាពខួងគ្រឹះមួយរយៈខ្លី។
SUNWAH Peal គ្រោងចំណាយទុនវិនិយោគ ប្រមាណ១៥០លាន​ដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម កំពស់៤៥ជាន់ ស្មើនឹងកំពស់ជាង២០០ម៉ែត្ររបស់ខ្លួន។

6 SINO Plaza

អគារពាណិជ្ជកម្មចម្រុះរួមមាន ការិយាល័យ និងខុនដូ មជ្ឈ​មណ្ឌលកំសាន្តលំដាប់អន្តរជាតិ ទល់មុខផ្សារបឹងត្របែក ដែលមានឈ្មោះថាSino PLaza ត្រូវបានជាប់គាំងមិនមានសកម្មភាពសាងសងបន្តទៀតឡើយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។គម្រោងនេះចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០១៥ ហើយផែនការរបស់ក្រុមហ៊ុន គ្រោងនឹងបញ្ចប់គម្រោងនេះនៅឆ្នាំ២០១៨ ។
គម្រោង Sino Plaza Sino Plaza ដែលមានចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

SINO Plaza មានអគារសរុបចំនួន៤ ក្នុងនោះអគារអាផាតម៉ិន៤២ជាន់ចំនួន២ អគារអាគារ៣៦ជាន់ចំនួន១ សម្រាប់ប្រើប្រាស់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារកំពស់៤៣ជាន់១ ដែលនឹងប្រើប្រាស់សម្រាប់ ការិយាល័យ និងខុនដូ៕

 

អ្នកជំនាញៈការកសាងរចនាសេដ្ឋកិច្ចរ៉ឹងមាំនឹងជួយលើកស្ទួយវិស័យអចលនទ្រព្យនាពេលអនាគត

 ដោយៈ គង់ សូរិយា

 ភ្នំពេញៈ ការកសាងមូលដ្ឋាន និងរចនាសម្ព័ន្ឋសេដ្ឋកិច្ចរ៉ឹងមាំពីរដ្ឋាភិបាល នឹងជួយលើកស្ទួយវិស័យអចលនទ្រព្យ និងសំណង់នាពេលអនាគត។

អ្នកវិភាគទីផ្សារអចលនទ្រព្យ លោកប៉ូ អ៊ាវគង់ប្រធា​នក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៤ កុម្ភៈថា ការយកចិត្តទុកដា​ក់របស់រដ្ឋាភិបាល លើការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច ដូចជាការកសា​ងហេដ្ឋារចនាសម្ព័ន្ឋ ការលើកលែងពន្ឋ និងពន្យាការបង់ពន្ឋលើទិដ្ឋ​ភាពមួយចំនួន និងការគៀងគរទុនក្នុងស្រុក នឹងជម្រុញ​សេដ្ឋកិច្ចមានកំណើនប្រកបដោយនិរន្តរភាព។លោកបន្តថា “ការផ្តល់មូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិនានា ដូចជាការកាត់បន្ថយការិយាធិបតេយ្យ ការបណ្តុះបណ្តាលធនធានមនុស្ស ដល់យុវជន១,៥នាក់ ច្បាប់វិនិយោគថ្មី និងយន្តការលើកទឹកចិត្តជាច្រើន នឹងជួយឲ្យសេដ្ឋកិច្ចមានភាពរ៉ឹងមាំ”។

លោកបន្តថា លើសពីនេះ រដ្ឋាភិបាលបាននិងកំពុងទាក់ទាញការវិនិយោគពីបរទេស និងការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនទៀត ដែលនេះសុទ្ឋតែជាមូលដ្ឋានជួយបង្កើនលំហូរពាណិជ្ជកម្មរបស់កម្ពុជាបន្ថែមទៀត ប៉ុន្តែគោលនយោ​បាយដាក់ចេញថ្មីៗ មិនបានផ្តល់ផលត្រលប់ភ្លាមៗនោះទេ វាត្រូវការពេលវេលាបន្ថែមទៀត។កម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មឋសេរីជាមួយចិន ជា​មួយប្រទេសកូរ៉េ និងបានចូលជាសមាជិកដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលត្រូវបានអ្នកជំនាញ ​និងអ្នកវិភាគនានាបានមើលឃើញភាពវិជ្ជមាន និងកម្ពុជាអាចក្តោបបាននូវកាលានុវត្តន៍ភាពទាំងនោះ។

លោកប៉ូ អ៊ាវគង់បានបន្តថា វិស័យពាក់ព័ន្ឋជាច្រើន គឺជាសរសរគ្រឹះ ដែលនឹងគាំទ្រវិស័យសំណង់ និងអចលនទ្រព្យឲ្យមានសន្ទុះនៅឆ្នាំបន្តបន្ទាប់នាពេលខាងមុខ ប៉ុន្តែជាមួយគ្នានេះ វាទាមទារឲ្យមានការកែប្រែនូវចំណុចមួយចំនួន សម្រាប់ទស្សនវិស័យរយៈពេលវែង ហើយការដាក់បញ្ចេញលំហូរសាច់ប្រាក់នានា នឹងមិនអាចដោះស្រាយបានប្រកបដោយនិរន្តរភាពផងដែរ។

លោកបន្តថា ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យនានា ត្រូវទទួលស្គាល់ការពិតថា វាមិនមានបញ្ហាតែកម្ពុជាទេ ប៉ុន្តែបញ្ហាទាំងនោះបានកើតមាននៅតាមបណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ ដែលទាមទារឲ្យម្ចាស់អចលនទ្រព្យទទួលយកការពិត និងដោះស្រា​យវាតាមស្ថានភាព ព្រោះក្នុងអាជីវកម្មនានា តែងតែមានពេលឡើងនិងចុះ ហើយតម្លៃត្រូវទទួលយកការពិត បើមិនដូច្នេះផលប៉ះពាល់ នឹងបន្តអូសបន្លាយបន្តទៀត។

លោកប៉ូ អ៊ាវគង់បានបញ្ជាក់ថា “ការងារទិញលក់ ត្រូវធ្វើឲ្យស្របតាមឥរិយាបទទីផ្សារ ដែលបើឡើងគឺត្រូវឡើង បើទីផ្សារចុះ ត្រូវលក់ចុះតាមទីផ្សារ បើ​មិនដូច្នេះវានឹងធ្វើឲ្យទីផ្សារ មានសភាពប្រទាញប្រទង់គ្នា”៕

រដ្ឋាភិបាលប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ មានសន្ទុះឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ បានចាប់​ផ្តើម​មានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ខណៈរំហូរចំណាយមានទិសដៅវិជ្ជមា​នបាន​ឆ្លុះ​បញ្ចាំងអំពីប្រសិទ្ធភាព នៃការដាក់ចេញនូវវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល។

លោកអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើក​ឡើង​នៅ​ក្នុងពិធីបិទកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ ២០២៣ កម្មវិធីកែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ដំណាក់កាលទី៤ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ជុំវិញការ​ពង្រឹង​ថវិកា​កម្មវិធី ក៏ដូចជាការកែលម្អប្រព័ន្ធគណនេយ្យសាធារណៈ និងប្រព័ន្ធសវនកម្ម និង​អធិការកិច្ច​ហិរញ្ញវត្ថុ ជាពិសេសការ ចាប់ផ្តើមដាក់ឲ្យអនុវត្តន៍ជាជំហានៗ នូវប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ សម្រាប់​ការ​គ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ។លោកបញ្ជាក់ថា សមិទ្ធផលនៃដំណាក់កាលទី៣ និងរួមបញ្ចូន​នូវ​យុទ្ធសាស្រ្ត​កែទម្រង់សំខាន់ៗ ដែលជាមូល​ដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធ​កម្ម​រួមាន​៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃ​ការ​កែទម្រង់​ថវិកា ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ យុទ្ធសាស្រ្តគៀគរចំណូលរយៈពេលមធ្យម យុទ្ធសាស្រ្តកែ​ទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និង​យុទ្ធ​សាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។

ក្រៅពីនេះ ច្បាប់គោលសំខាន់ៗសម្រាប់ប្រើជាមូលដ្ឋាន ក្នុងការធ្វើឱ្យប្រសើរឡើង នៃ​ការគ្រប់គ្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក៏ត្រូវបាន អនុម័ត និងដាក់ឲ្យប្រើប្រាស់ដូចជា៖ ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ថ្មី​ឆ្នាំ ២០២៣, ច្បាប់ស្តីពីសារពើរព័ន្ធឆ្នាំ ២០២៣, ច្បាប់ស្តីពី ការគ្រប់គ្រង​ ចំណូល​មិនមែន​សារ​ពើពន្ធឆ្នាំ២០២២។ ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែង​លើទ្រព្យ​សម្បត្តិ​រដ្ឋ​ឆ្នាំ២០២០ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ច្បាប់ស្តីពីមូលបត្រ​រដ្ឋ​ឆ្នាំ​២០២០ និងច្បាប់ស្តីពីភាពដៃគូររវាងរដ្ឋ និងឯកជនឆ្នាំ ២០២១។

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ផ្អែកលើសមិទ្ធផល ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ រាជ​រដ្ឋាភិបាលមានមូលដ្ឋានគ្រប់​គ្រាន់ ក្នុងការចាប់ផ្តើមអនុវត្តន៍ដំណាក់កាលទី៤ ផ្តោត​លើ​គណនេយ្យ​ភាព​សមិទ្ធកម្ម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បាន​ប្រកាស​ដាក់ឲ្យអនុវត្តក្នុងឆ្នាំ ២០២៣។

លោកបញ្ជាក់ថា ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី៤នេះ គឺ​ជា​ឆ្នាំ​ពិសេស ព្រោះថាវាជាឆ្នាំដែលកម្ពុជា ត្រូវរៀបចំការបោះឆ្នោត, ក្នុងបរិការណ៍នេះ ការ​អនុវត្តកា​រងា​រ​កែ​ទម្រង់ ​មានលក្ខណៈបត់បែន និងទន់ភ្លន់ តែម៉ឺងម៉ាត់។ ជាក់ស្តែងការអនុវត្ត​យុទ្ធសាស្ត្រ​កៀរ​គរ​ចំណូល​រយៈ​ពេលមធ្យម បានធ្វើឱ្យចំណូលជាតិ កើនឡើងជាលំដាប់ ជាការពិតវិបត្តិនៃជំងឺកូវីដ-១៩ បានបន្ទុចបង្អាក់មួយចំនួនដល់កិច្ចប្រឹប្រែងនៃការប្រមូលចំណូល ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោ​យនេះ តែយ៉ាងណាក៏ដោយការ ប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និង​ចំណូល​មិន​មែនសារពើពន្ធ បានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។

​ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ រំហូរចំណាយមានទិសដៅវិជ្ជមាន ដែលឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធ​ភាព​ជាបណ្តើរៗ នៃការដាក់ចេញនូវវិធានការចាំបាច់ ក្នុងការកែលម្អការអនុវត្តថវិកា ខណៈផ្នែកចំណា​យ ការរៀបចំថវិកាតាមកម្មវិធីបានផ្ដល់លទ្ធភាព ក្នុង​ការ​បង្កើន​ប្រសិ​ទ្ធ​ភាពនៃ​ការ​វិភាជន៍ថវិកាកាន់តែចំគោលដៅ៕

Stocks extend slide; dollar rides Treasury yields higher

SINGAPORE : Asian shares extended a global sell-off on Wednesday, while the dollar and Treasury yields jumped as traders pared back expectations for the pace and scale of rate cuts by the Federal Reserve this year.

The latest shift in rate expectations came after an upside surprise in U.S. inflation on Tuesday which showed the consumer price index (CPI) rising 3.1 per cent on an annual basis, above forecasts for a 2.9 per cent increase.

Futures now point to about 90 basis points of easing priced in for the Fed this year, compared to 110 bps prior to the data release and 160 bps at the end of last year.
That kept pressure on global stocks, which had rallied strongly towards the end of last year on aggressive bets for rate cuts by major central banks globally in 2024.

MSCI’s broadest index of Asia-Pacific shares outside Japan fell 0.3 per cent and was headed for a fifth straight day of losses. S&P 500 futures edged 0.06 per cent higher, while Nasdaq futures gained 0.11 per cent. EUROSTOXX 50 futures lost 0.23 per cent.

“We’ll likely have to wait for the second half of the year for the Fed to start cutting, but the issue isn’t so much whether the bank will cut rates this year, as that is an almost certainty at this point, but how many rate cuts there will be.”

“If they do try intervention, I think it’ll be near… the (dollar/yen) high from October 2022 and the high we saw in mid-November,” said Tony Sycamore, a market analyst at IG, referring to intervention efforts from Japanese authorities to shore up the currency.

Japan’s top currency officials warned on Wednesday against what they described as rapid and speculative yen moves overnight.

Elsewhere, stocks in Hong Kong reversed early losses to trade higher after returning from the Lunar New Year holidays. The Hang Seng Index rose 0.9 per cent.
Mainland China’s financial markets remain closed for the week. Source: Reuters

រដ្ឋមន្រ្តីពីររូបសន្យាធ្វើការរូមគ្នាដើម្បីកែលំអរសោភ័ណភាព រាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីពីររូបបានសន្យាធ្វើការរួមគ្នា ក្នុងការកែលំអរសោភ័ណភាពរាជធានីភ្នំពេញ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំបានរៀបចំនៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋជាច្រើន។ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញ អំពីគម្រោងសិក្សាមួយចំនួន លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកែប្រែមុខមាត់រាជធានីរបស់យើង ឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុខភាព ក្នុងការរស់នៅ បង្កភាពងាយស្រួល ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ។

លោកបន្តថា “អ្វីដែលត្រូវផ្តោត គឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់”។

លោកសាយ សំអាល់បានបន្ថែមថា ប្រសិនបើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ សម្រេចទៅបានតាមផែនការដែលគ្រោងទុក នោះរំពឹងថានឹងធ្វើឱ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានមោទកភាព ប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនេះ លោកប៉េង ពោធ៍នា ​តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូ​ន ក៏បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមពួតដៃជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងស្មារតី ដើម្បីរុញច្រានគម្រោងការងារនេះឱ្យលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញ ក្លាយជារាជធានីដែលមានភាពទាក់ទាញ និងប្រកបដោយមោទកភាពជាតិផងដែរ៕

Why US economy is powering ahead of Europe’s?

While countries around the world have struggled to recover from the economic setbacks brought on by the pandemic, one has emerged particularly strong.

With a fast-growing economy, a strong labour market and falling inflation, the US has outpaced its counterparts in Europe and elsewhere.

In terms of GDP, it posted a 3.3% gain in the fourth quarter of 2023, far exceeding economists’ expectations of 2%.

That put the US at 2.5% over the course of the year, outpacing all other advanced economies and on track to do so again in 2024.

Experts say that there are several reasons why the US is outperforming other nations.

1. Pouring trillions into the economy
When the Covid-19 pandemic slowed in-person work and social life to a halt, countries had to grapple with how to support their stuck-at-home citizenry – including many who lost their jobs or couldn’t work.

In March 2020, Congress rushed to pass a $2.2tn economic stimulus bill that sent cash into the pockets of American workers, families, and businesses. Two more pieces of legislation followed to keep small businesses afloat and workforces employed.

2. A flexible jobs market
High inflation has been a painful experience for many Americans and has shaped their view of how the economy is faring.

But a strong jobs market has helped disposable income, which is the engine behind consumer spending.

The unemployment rate in the US has been below 4% since February 2022, which is on a par with historic lows. And while prices climbed steeply, real wages have risen too. Low-income households have seen some of the strongest real wage growth.

3. Energy (in)dependence
The US is a net exporter of energy and experts say that’s helped the US economy’s strength.

When Russia invaded Ukraine in February 2022 and energy prices soared, Europe absorbed the impact much more than the US. Germany, a major European manufacturing hub, relied on Russian natural gas through the Nord Stream 2 pipeline. Its productivity took a hit.
Higher energy prices pushed up inflation in Europe, in what experts called a “double-shock” – the pandemic and then Ukraine.

Source: BBC

តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យសេដ្ឋកិច្ចអាមេរិក មានប្រៀបជាង តំបន់អឺរ៉ុប?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោកបានជួបការលំបាក ក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតនោះ ស្រាប់តែសហរដ្ឋអាមេរិកបានលេចត្រដែតឡើងជាពិសេស។
ដោយសារសម្រេចបាននូវ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទីផ្សារការងារដ៏រឹងមាំ និងការធ្លាក់ចុះនៃអតិផរណា សហរដ្ឋអាមេរិកបានវ៉ាដាច់សមភាគីរបស់ខ្លួន នៅតំបន់ប៉ែកខាងអឺរ៉ុប និងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។

ជាក់ស្តែង សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សម្រេចបានកំណើនក្នុងរង្វង់៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលលើសពីការរំពឹងទុករបស់សេដ្ឋវិទូក្នុងរង្វង់២% ។
កំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅត្រីមាសទី៤ បានជំរុញឱ្យសេដ្ឋកិច្ចអាមេរិក នៅក្នុងឆ្នាំ២០២៣ទាំងមូលកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន២,៥% ដោយវ៉ាដាច់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតទាំងអស់ ហើយនឹងបន្តនិន្នាការនេះ នៅឆ្នាំ២០២៤ថែមទៀត។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលជំរុញឱ្យសេដ្ឋកិច្ចអាមេរិក មានប្រៀបជាងបណ្តាប្រទេសនៅតំបន់អឺរ៉ុប។

ទី១: ការចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច
នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារមកលើទីផ្សារការងារ និងជីវិតសង្គម បណ្តាប្រទេសនានា បានដាក់ចេញវិធីជួយដល់ពលរដ្ឋ ដែលជាប់គាំងនៅផ្ទះ រួមទាំងមនុស្សជាច្រើនដែលបាត់បង់ការងារ ឬមិនអាចធ្វើការបាន។
នៅខែមីនា ឆ្នាំ២០២០ សភាអាមេរិកបានប្រញាប់ប្រញាល់អនុម័តកញ្ចប់ថវិកា ជំរុញសេដ្ឋកិច្ចចំនួន២,២ទ្រីលានដុល្លារ ដែលបានផ្តល់លំហូរសាច់ប្រាក់ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច របស់កម្មករអាមេរិក គ្រួសារ និងអាជីវកម្ម។ នេះគឺជាការចាក់បញ្ចូលសាច់ប្រាក់ ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ទី២: ភាពរឹងមាំក្នុងទីផ្សារការងារ
ការហក់ឡើងនៃអត្រាអតិផរណា គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ សម្រាប់ជនជាតិអាមេរិកជាច្រើន។ ប៉ុន្តែភាពរឹងមាំនៃទីផ្សារការងារ បានជួយដល់ការរកប្រាក់ចំណូល ដែលជាម៉ាស៊ីនជំរុញការចំណាយរបស់អ្នកប្រើប្រាស់។
អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោម៤% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលប្រាក់ឈ្នួលពិតប្រាកដ ក៏បានកើនឡើងផងដែរ។
ទី៣: ឯករាជ្យភាពលើវិស័យថាមពល
សហរដ្ឋអាមេរិក គឺជាប្រភពនាំចេញថាមពលដ៏ធំបំផុតមួយនៅលើពិភពលោក ដែលអ្នកជំនាញបានអះអាងថា ការនាំចេញនេះបានជួយដល់ភាពរឹងមាំរបស់សេដ្ឋកិច្ចអាមេរិក។
អ្នកវិភាគលើកឡើងថា នៅពេលដែលប្រទេសរុស្ស៊ី បានបើកការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ តម្លៃថាមពលបានកើនឡើងយ៉ាងគំហុក ហើយតំបន់អឺរ៉ុបបានរងឥទ្ធិពលពីការហក់ឡើងថ្លៃ ថាមពលខ្លាំងជាងអាមេរិកឆ្ងាយណាស់។
តួយ៉ាង ប្រទេសអាល្លឺម៉ង់ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់អឺរ៉ុប បានជួបប្រទះវិបត្តិអតិផរណា លើតម្លៃថាមពលដោយសារប្រទេសនេះ ធ្លាប់ពឹងផ្អែកខ្លាំងលើឧស្ម័នធម្មជាតិ ដែលនាំចូលពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរ Nord Stream 2៕ប្រភព៖BBC៕

110m-year-old dinosaur fossils found

KHON KAEN: A new set of dinosaur fossils, estimated to be up to 110 million years old, has been found in Nam Phong district of this northeastern province. They are believed to belong to the sauropod and spinosaurid species.

According to the Department of Mineral Resources, a team led by Sasa-On Khansubha, a palaeontologist from the Sirindhorn Dinosaur Museum, and officers from the Mineral Resources Office Region 2 (Khon Kaen) conducted an initial survey on the fossil sites in tambon Muang Wan, which now have fencing around them to ensure villagers don’t damage the sites.The initial survey started on Jan 31 after Chaowalit Boonchai, a villager, posted about one of the fossils on his Facebook account. He also notified the authorities.

Ms Sasa-On said the fossils, which date back at least 100 million to 110 million years, were discovered with a burrow trace on a fine sandstone layer of the Khok Kruat Formation, one of the stone formations that belonged to the Khorat stratigraphic group.

The fossils consist of the spine of a sauropod, a long-neck herbivore that lived during the Late Triassic to Late Cretaceous era; and the teeth of a spinosaurid, a fish-eating dinosaur species that lived during the Cretaceous era. Source: Bangkok Post

សភាពាណិជ្ជកម្មដាក់ចេញគោលដៅពង្រីកសាខាសភាដល់ គ្រប់រាជធានី ខេត្តទាំង២៥

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​អះអាងថា នឹង​ពង្រីក​ការបង្កើត​ការិយាល័យ​តំណាង​របស់ខ្លួន ​នៅតាម​បណ្តា​រាជធានី ខេត្ត២៥​នៅទូទាំងប្រទេស។

ជាមួយគ្នានេះ សភាពាណិជ្ជកម្ពុជា នឹងពង្រីកការិយាល័យនៅ​តាម​បណ្តា​ប្រទេស​នានា​បន្ថែមទៀត ​នៅលើ​ពិភពលោក ដើម្បី​ចូលរួមចំណែក​ ក្នុងការ​ផ្តល់ព័ត៌មាន ​និង​ទាក់ទាញ​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​។

អនុប្រធានសភាពាណិជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ ថា ក្នុងជំនួប​រវាង​ប្រធានសភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ទៅកាន់​ក្រសួងពាណិជ្ជកម្ម​ ដោយ​ជួប​ជាមួយ​លោកជំទាវ ចម និម្មល ​កាលពី​ថ្ងៃទី​១២ កន្លងមក​ដើម្បី​បង្ហាញ​ជំនួប​នេះ ​គឺជា​ភាពជា​ដៃគូ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ​ដែលជា​អាណាព្យាបាល ដោយ​ខាង​សភា​ បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤​នេះ ដើម្បី​ពង្រីក​កិច្ចប្រតិបត្តិការ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ អ្នកឧកញ៉ាបានបញ្ជាក់ថា “​ទិសដៅ​របស់​យើង​ក្នុង​ឆ្នាំ​២០២៤​ នេះ យើង​នឹង​ពង្រីក​ការិយាល័យ​តំណាងសភាពាណិជ្ជកម្ម​ឱ្យបាន​២៥ ​ រាជធានី​ ខេត្ត”​។ លោកបន្តថា “ជាមួយគ្នានេះដែរ យើង​ក៏​នឹង​ពង្រីក​ការិយាល័យ ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ នៅក្រៅ​ប្រទេស​នានា​ផងដែរ”​។

លើសពីនេះសភា ​ ក៏​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​ផ្សេងៗ ជាពិសេស​ក្នុងពេល​អមដំណើរ ​លោក​នាយករដ្ឋមន្ត្រី​ ទៅ​ក្រៅប្រទេស​នានា ដើម្បី​ឱ្យមាន​ជំនួប​ធុរកិច្ច និង​កិច្ចប្រជុំ​ធុរកិច្ច​ផ្សេងៗ​”។

អ្នកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នា​នោះដែរ យើង​នឹង​ប្តេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុងការ​បង្កើត​ច្បាប់ពាណិជ្ជកម្ម​ផ្សេងៗជាដើម​។ យើង​ដឹង​ស្រាប់​ហើ​យ​ថា សភាពាណិជ្ជកម្ម​កម្ពុជា​គឺជា​គ្រឹះស្ថានសាធារណ​របស់រ​ដ្ឋ​ ដែល​តំណាងឱ្យ​វិស័យ​ឯកជន​តែមួយគត់​នៅ​កម្ពុជា ដោយ​យើង​មាន​កិច្ចសហប្រតិបត្តិការ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន យើង​មាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន និង​អាស៊ាន​បូក​អាមេរិក ជប៉ុន កាណាដា ចិន និង​អូស្ត្រាលី​ជាដើម​។

កាលពី​ខែឧសភា ឆ្នាំ​២០២៣ CCC បាន​បើក​ការិយាល័យ​តំណាង​ចំនួន​២ នៅ​ប្រទេស​អូស្ត្រាលី ​គឺ​នៅ​ទីក្រុងមែ​ល​ប៊​ន និង​នៅ​ស៊ីដនី​។លើសពីនេះ នាពេលកន្លងមក CCC ក៏បាន​បើក​ការិយាល័យ តំណាងរបស់ខ្លួន នៅ​ប្រទេស​កាណាដា សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន​ផងដែរ​៕

262 Fifth Avenue Nears Topping Out in NoMad, Manhattan 

Construction has reached the roof parapet of 262 Fifth Avenue, a 56-story residential skyscraper in NoMad, Manhattan.

Designed by Meganom with SLCE Architects as the executive architect and developed by Boris Kuzinez of Five Points Development under the Five Points 262 Project LLC, the 860-foot-tall structure will yield 26 condominium units with an average scope of 3,200 square feet, including at least one quadruplex unit.262 Fifth Avenue Nears Topping Out in NoMad, Manhattan - New York YIMBYGEA Consulting Engineers is the MEP engineer and CM & Associates Construction Management is the general contractor for the project, which rises from a 5,000-square-foot plot at the southwest corner of Fifth Avenue and West 29th Street.

The reinforced concrete superstructure continued its steady ascent since our last update in late December, when crews were forming the double-height floors on the upper half.262 Fifth Avenue Nears Topping Out in NoMad, Manhattan - New York YIMBYRecent photos show the building structurally topped out, with crews erecting the steel framework for the rectangular canopy that will cover the communal roof terrace.

YIMBY expects this work to wrap up before the end of the month. Façade installation has yet to begin, but could commence in the coming weeks. Source: New York YIMBY