Inflation in Japan’s capital slips below central bank target

TOKYO : Core inflation in Japan’s capital slowed below the central bank’s 2 per cent target to hit the lowest level in nearly two years, data showed on Friday, underscoring policymakers’ view that cost-push pressures will continue to ease in coming months.

The focus shifts to whether wages will rise enough to underpin consumption and help Japan sustainably achieve the Bank of Japan’s 2 per cent inflation, which it describes as a prerequisite for phasing out its massive monetary stimulus, analysts say.

The core consumer price index (CPI) in Tokyo, a leading indicator of nationwide inflation trends, rose 1.6 per cent in January from a year earlier, government data showed, slower than a median market forecast for a 1.9 per cent gain.

The Tokyo core inflation, which excludes volatile fresh food but includes fuel costs, slowed for the third straight month to the lowest level since March 2022, due mostly to falling energy prices. It followed a 2.1 per cent rise in December.

The so-called “core core” index that strips away both fresh food and fuel prices – closely watched by the BOJ as a gauge of broader price trends – rose 3.1 per cent in January after increasing 3.5 per cent in December, the data also showed.

With inflation having exceeded the BOJ’s 2 per cent inflation target for more than a year, many market players expect the bank to end negative interest rates this year with a growing number of them betting on this to happen in March or April.

The BOJ has pledged to keep ultra-loose policy until the recent cost-push inflation is replaced by price rises driven by robust domestic demand, accompanied by higher wages.

The central bank maintained its ultra-easy monetary settings on Tuesday but signalled its growing conviction that conditions for phasing out its huge stimulus were falling into place, suggesting that an end to negative rates was nearing. Source: Reuters

ប្រទេសចិនគ្រោងតេស្តសាកល្បងរថភ្លើងល្បឿនលឿន Maglev ដែលអាចរត់បានចម្ងាយ១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងល្បឿនលឿនប្រភេទ maglev  ដែលអាចរត់ក្នុងល្បឿន១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង អាចនឹងចាប់ផ្តើមបើកដំណើរការ នៅក្នុងប្រទេសចិននាពេលឆាប់ៗនេះ។

ដើមឡើយ គម្រោងនេះត្រូវបានប្រកាសឡើង ដើម្បីប្រជែងនឹងរថភ្លើង Hyperloop ដែលកំពុងត្រូវបានផលិតឡើង ដោយក្រុមហ៊ុន Boring Company របស់លោក Elon Musk ដែលនឹងមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿនលើសពី៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការពិសោធន៍គម្រោងថ្មីនេះ នឹងត្រូវសាកល្បងនៅទីក្រុង Harbin នៃខេត្តHeilongjiang ភាគឦសានប្រទេសចិន។  រថភ្លើង​ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង​រថភ្លើង Shanghai maglev ចំនួនពីរដង ដែលមាន​ល្បឿន​អតិបរមា ត្រឹមតែ៤៦០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោងប៉ុណ្ណោះ។

រថភ្លើងនេះ គឺជាប្រព័ន្ធរថភ្លើង ដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើង អាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ឬនិយាយឱ្យងាយយល់ រថភ្លើងនេះហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់នៅលើផ្លូវនោះទេ។

ដូច្នេះ នេះ​មាន​ន័យ​ថា រថភ្លើង​ប្រភេទ​maglev របស់ប្រទេសចិន មិន​ត្រឹម​តែ​មាន​ល្បឿន​លឿន ​ជាង​រថភ្លើង​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្ងាត់ជាង​ផងដែរ ឬនិយាយឱ្យងាយយល់ គឺរថភ្លើងនេះមិនកកិតខ្លាំងជាមួយផ្លូវដែក ដែលអាចបង្កទៅជាសំឡេងរំខាននោះទេ។

ក្រុមហ៊ុន World Artery ដែលចូលរួមក្នុងការសម្រេចបេសក កម្មប្រកបដោយមហិច្ឆិតានេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Global Times ថា គម្រោងនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការជំរុញដល់វិស័យទេសចរណ៍ផងដែរ។

លោក Zheng Bin ប្រធានក្រុមហ៊ុន World Artery បានលើកឡើងថា “ការតេស្តសាកល្បងនេះ នឹងក្លាយជារបកគំហើញមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក ហើយវា​ក៏​ជា​ការ​លោត​ផ្លោះ​ដ៏​អស្ចារ្យ​មួយ​ក្នុង​បច្ចេកវិទ្យា​ ដោយប្រែ​ក្លាយគំនិត​របស់មនុស្ស ឱ្យទៅ​ជា​ការ​ពិត”។

ត្រូវបានអភិវឌ្ឍឡើង ដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CASIC) រថភ្លើងMaglev ដែលមានគោលដៅរត់ឱ្យបានចម្ងាយ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង  សម្រេចបាននូវរបកគំហើញដ៏អស្ចារ្យមួយនាពេលថ្មីៗនេះ ជាមួយនឹងការរត់សាកល្បងដំបូងដោយជោគជ័យ ក្នុងល្បឿន៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាពិសេស ប្រទេសចិនបានដាក់ចេញគោលដៅ ក្នុង​រយៈពេល​វែង​ ក្នុងការ​សាងសង់​ប្រព័ន្ធ​រថភ្លើង​ថ្មីនេះ ឱ្យអាច​រត់បានក្នុងល្បឿនដល់១.០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ដូច្នេះ រថភ្លើងនឹងចំណាយពេលធ្វើដំណើរត្រឹមតែ១ម៉ោងប៉ុណ្ណោះ ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ៕

តើអចលនទ្រព្យផ្នែកណាខ្លះនៅប្រទេសថៃ ដែលនឹងបង្ហាញនិន្នាការវិជ្ជមាន ក្នុងឆ្នាំ២០២៤នេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលវិស័យអចលនទ្រព្យ នៅក្នុងប្រទេសថៃកំពុងមានស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែអ្នកជំនាញបានបញ្ជា ក់ថា ផ្នែកអចលនទ្រព្យខ្លះ នឹងនៅតែបន្តធ្លាក់ចុះ ដែលបណ្តាលមកពីកត្តាធំៗមួយចំនួន។

យោងតាមការព្យាករណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានឱ្យដឹងថា វិស័យអចលនទ្រព្យឧស្សាហកម្ម និងសណ្ឋាគារនៅប្រទេសថៃ នឹងបន្តកើនឡើង ខណៈទីផ្សារខុនដូនឹងបន្តធ្លាក់ចុះ ដោយសារច្បាប់តឹងរ៉ឹង សម្រាប់ការខ្ចីប្រាក់ពីធនាគារ។

លោក Marcus Burtenshaw នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា កំណើននៃវិស័យឧស្សាហកម្មត្រូវបានជំរុញជាចម្បង ដោយការកើនឡើង នៃឧស្សាហកម្មរថយន្តអគ្គិសនី (EV) ។ លោកបន្តថា “មជ្ឈមណ្ឌលទិន្នន័យ អាហារ គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មគ្រឿងអគ្គិសនី បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់”។
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ការលក់ដីឧស្សាហកម្មនៅប្រទេសថៃ មានចំនួន សរុប៨.៨៦៧រ៉ៃ(ប្រហែល១.៤១៩ហិកតា) ដោយកើនឡើងជិតទ្វេរដង បើធៀបនឹងចំនួនដីដែលបានលក់ក្នុងឆ្នាំ២០២២។

លោក Burtenshaw បានបញ្ជាក់ថា “ប្រទេសថៃលែងជាមូលដ្ឋានផលិតកម្ម ដែលមានតម្លៃទាបទៀតហើយ ដូច្នេះយើងត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យើង ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងសំខាន់ៗ ដូចជា ប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម”។ ជាមួយគ្នានេះ លោកបានស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតគោលនយោបាយទាក់ទាញវិនិយោគិន និងផ្តោតលើគុណភាព សេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែម។

លោក Carlos Martinez នាយកផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុនKnight Frank Thailand បានអះអាងថា “វិស័យសណ្ឋាគារ បានវិលត្រលប់ទៅកាន់កម្រិតមុន ជំងឺរាតត្បាតវិញហើយ”។

លោកបានបន្ថែមថា អត្រា​តម្លៃបន្ទប់​សណ្ឋាគារ ក្នុង​មួយ​យប់​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ បើ​ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេ ស​ មិន​ទាន់​បាន​កើន​ឡើង​ដល់​កម្រិត​ដូច​គ្នា​ ដែល​បាន​កត់ត្រា​ទុក​ក្នុងឆ្នាំ២០១៩យ៉ាងណាក្តី។

លោក Frank Khan ប្រធានផ្នែកលំនៅដ្ឋាននៅក្រុមហ៊ុនខាងលើ បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារលំនៅដ្ឋានក្នុងប្រទេសថៃ នៅឆ្នាំ២០២៤ នឹងនៅតែជួបប្រទះបញ្ហាប្រឈម ស្របពេលដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងថ្លៃចំណាយលើការអភិវឌ្ឍន៍កើនឡើងខ្ពស់។ លោក​បញ្ជាក់បន្ថែមថា​ “ក្នុង​ចំណោម​ខុនដូចំនួន១០យូនីត​ ដែល​យើង​បាន​លក់ ក្នុងនោះមានខុនដូចំនួន៥ ទៅ៦យូនីត​ មិនបាន​ទទួលកម្ចី​ទិញ​ផ្ទះ ពីធនាគារ​នោះទេ”។

ទោះជាយ៉ាងនេះក្តី លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា “នៅក្នុងវិស័យខុនដូមានផ្នែកចំនួន២ ដែលនឹងបន្តកើនឡើងនៅឆ្នាំនេះ ដូចជាផ្នែកខុនដូលំដាប់ប្រណីត ដែលមានអតិថិជនគោលដៅ ដ៏ច្រើនសម្បូរបែប”។ លោក​បាន​បន្ថែមថា​ “ផ្នែក​មួយ​ទៀត​នោះគឺ​ខុនដូ​ ដែលមានទីតាំង នៅ​ជិត​សាកលវិទ្យាល័យ​ ដែល​មានតម្រូវការ​ខ្ពស់ពី​សំណាក់មាតាបិតា​ ឬ​សិស្ស​ដែល​ស្វែងរក​បន្ទប់​ជួល ដើម្បីស្នាក់នៅក្នុងពេលសិក្សា”៕ប្រភព៖Bangkok Post៕

China’s gold jewellery market shines as culturally resonant designs draw young buyers to safe-haven metal

Hazel Wu, a 23-year-old student in Shanghai, recently bought a gold pendant to “seek an auspicious meaning” in the coming Year of the Dragon.

Many Chinese believe that they may face challenges during years that match the zodiac sign they were born under. So people born in the Year of the Dragon, like Wu, may believe they are at risk of financial setbacks or health issues. However, these can be warded off by wearing or carrying talismans.But that is not the only reason Wu made the purchase. “I bought gold jewellery mainly for its value preservation, viewing it as a form of investment.” Wu said. “The designs are getting much fancier now, with collaborations featuring animated [characters] or ‘guochao’ elements. It’s changing the stereotyped impressions associated with gold accessories.”

The rise of the guochao or “China chic” trend, which celebrates Chinese identity, coupled with the increasing value of gold, has created significant market opportunities in the gold jewellery market in China, which was valued at 410 billion yuan (US$57 billion) in 2022, according to the Gems and Jewelry Trade Association of China. The market has grown about 12 per cent compared with the pre-pandemic level in 2019 and 66 per cent compared with 2012.

A report released by Chinese e-commerce giant JD.com last year showed that from 2019 to 2022, the variety of products with guochao elements more than tripled, and the number of consumers purchasing guochao-related goods grew more than 70 per cent, with transaction amounts increasing by 355 per cent.

“Young people are increasingly drawn to Chinese culture and actively seeking to experience different cultural aspects, owing to their growing confidence in Chinese culture,” said Chow Tai Fook’s managing director Kent Wong. “So gold jewellery, especially those with cultural innovations, are particularly popular among young consumers in recent years.”

In addition, gold jewellery has gained favour because consumers see the metal as a safe store of value amid an economic slowdown when both property and stocks are suffering, he said.Source: SCMP

កត្តាចំនួន៣ នឹងជំរុញឱ្យវិស័យអចលនទ្រព្យវៀតណាមអាច ស្ទុះងើបនៅឆមាសទី២ឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនសាជីវកម្មមូលបត្រ VNDirect បានអះអាងថា ឧបសគ្គដ៏ធំបំផុតចំនួន៣ ដែលរាំងស្ទះដល់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យវៀតណាម កំពុងរលាយបាត់ទៅវិញបន្តិចម្តងៗ។

ឧបសគ្គទាំង៣នោះ រួមមានដូចជា វិបត្តិសាច់ប្រាក់ បញ្ហាផ្លូវច្បាប់ និងការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន VNexpress។

យោងតាមរបាយការណ៍ស្តីពី ទស្សនវិស័យវិនិយោគក្នុងខែកុម្ភៈ របស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យវៀតណាម អាចនឹងចាប់ផ្តើមស្ទុះងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ទន្ទឹមនឹងនេះ អត្រាការប្រាក់លើប្រាក់កម្ចី ជាមធ្យមបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ប្រហែល១១%ប៉ុណ្ណោះ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតពីមុន ក្នុងរង្វង់ពី១៣% ទៅ១៤% ។

របាយការណ៍បន្តថា ប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អាចនឹងងើបឡើងវិញនៅត្រីមាសខាងមុខ។ អ្នកអភិវឌ្ឍន៍បានរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ របស់ពួកគេឡើងវិញយ៉ាងសកម្ម ក្នុងឆ្នាំ២០២៣ ដោយទិញមូលបត្របំណុលត្រឡប់មកវិញ មុនកាលកំណត់(maturity)។

បន្ទាប់ពីជួបប្រទះភាពចលាចល អស់មួយរយៈពេលរួចមក ក្រុមហ៊ុន ក៏បានកែប្រែយុទ្ធសាស្ត្រអាជីវកម្ម របស់ពួកគេឱ្យកាន់តែមានការប្រុងប្រយ័ត្ន ដោយសហការជាមួយដៃគូល្បីៗ ដើម្បីកាត់បន្ថយហានិភ័យ នៅពេលអភិវឌ្ឍគម្រោង។

ចំណែក កង្វះនៃការ​ផ្គត់ផ្គង់​ នៅតែជា​បញ្ហា​ប្រឈម​ដ៏​លំបាកសម្រាប់​ទីផ្សារ​លំនៅដ្ឋាន ក្នុងប្រទេសវៀតណាម ជាពិសេសកង្វះនៃការ​ផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃ​មធ្យម​។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនជឿជាក់ថា “ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសវៀតណាម បានឆ្លងកាត់ផុតដំណាក់កាលដ៏លំបាកបំផុត ហើយនឹងបង្ហាញពីសញ្ញា នៃការងើបឡើងវិញកាន់តែច្បាស់ ចាប់ពីឆមាសទីពីរនៃឆ្នាំនេះ”។

ក្រុមហ៊ុន VNDirectបានបន្ថែមថា “រដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ធំៗ​ចំនួន​៣ គឺ​បញ្ហា​ដើមទុន ឬវិបត្តិសាច់ប្រាក់ បញ្ហា​ច្បាប់ និង​ការផ្គត់ផ្គង់​មិន​ប្រក្រតី​ នៅក្នុង​ឆ្នាំ២០២៣ ហើយ​លទ្ធផល​វិជ្ជមាន​មួយចំនួន​បាន​លេចចេញ​មក។

លោកបន្តថា “ប៉ុន្តែរដ្ឋាភិបាល ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញតម្រូវការ និងទំនុកចិត្តទីផ្សារ”៕ប្រភព៖Vnexpress៕

Property market recovery likely in H2: securities firm

The three biggest hurdles to the recovery of the property market, a cash crunch, legal issues and skewed supply, are gradually easing, VNDirect Securities Corporation said.

In its February investment outlook report it said the revival could begin in the second of this year. The average lending interest rate currently stood at around 11%, down from the peak of 13-14%.

The profit margin of property developers could recover in the coming quarters. They had proactively restructured their finances in 2023 by buying back bonds before maturity.

After a period of turmoil the firms had also tweaked their business strategies to become more cautious, cooperating with well-known partners to limit risks when developing projects.
But the skew in supply continued to be a major challenge for the housing market, with the shortage in the mid-priced segment becoming stark.

The average apartment price in HCMC stood at VND61.4 million per square meter by the end of last year. In Hanoi, it had been VND53.2 million.

“We believe that the residential real estate market has passed the most difficult period, and will show a clearer recovery from the second half of 2024,” said the firm. “The Government has made efforts to resolve the three biggest bottlenecks — capital, legal issues and skewed supply in 2023 and some positive results have appeared. But more measures are needed to improve demand and market sentiment.” Source: VNexpress

ទូតអូស្ត្រាលីចាប់អារម្មណ៍គម្រោង”ព្រែកជីកហ្វូណន-តេជោ”ខណៈកម្ពុជាដាក់ចេញផែនការមេឆ្នាំ២០២៣ ២០៣៣

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោក ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការចាប់​អារម្មណ៍​ខ្ពស់ចំពោះគម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក ​រវាង​ទន្លេ និងសមុទ្រ ដ៏មានគុណប្រយោជន៍របស់កម្ពុជា។

ចំណាប់អារម្មណ៍របស់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី លើគម្រោ​ងព្រែកជីករបស់កម្ពុជានេះ បានស្តែង​ឡើង​ក្នុង​ពេលរូបលោកអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានសាក​សួរ​ព័ត៌មានមួយចំនួនលើគម្រោងព្រែកជីកនេះ ដូចជាការសិក្សាពីបរិស្ថាន និងបញ្ហាផ្លូវច្បាប់។

ឆ្លើយតបនឹងសំណួរនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ច្បាស់ ពីការសិក្សាលំអិតលើផលប៉ះពាល់នានា ព្រមទាំងលើកបង្ហាញទិដ្ឋភាពច្បាប់ផងដែរ។

ក្នុងជំនួបនេះក្រៅពីបង្ហាញការចាប់អារម្មណ៍ លើគម្រោងព្រែកជីកដ៏ធំដំបូងនៅកម្ពុជាហើយនោះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន​ពីបណ្ដា​ប្រទេស​នានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរ។

ក្នុងឱកាសនៃជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកឯកអគ្គរដ្ឋទូត​អូស្ត្រា​លី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិន។ ក្នុងនោះ កាលពីឆ្នាំ​២០២៣​កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគជិត៥ពាន់លាន​ដុល្លារ​អាមេរិក មានការកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត៤ពាន់លានដុល្លារអាមេរិក។

សម្រាប់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគ ៣២គម្រោង។ បើធៀបនឹងខែមករា ឆ្នាំ២០២៣ មានចំនួនច្រើនជាង២ដង។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការរំពឹងថា គម្រោងវិនិយោគ នឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាល​ បានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណង ក្នុងការប្រើ​ប្រាស់​ថាមពលស្អាតឱ្យបាន៧០ភាគរយ នៃថាម​ព​លសរុបត្រឹមឆ្នាំ២០៣០៕

ទីផ្សារគ្រឿងអលង្ការធ្វើអំពីមាសរបស់ប្រទេសចិនកំពុងទទួលចំណាប់អារម្មណ៍ខ្លាំងពីយុវជនចិនក្មេងៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារគ្រឿងអលង្ការ ដែលធ្វើអំពីមាសរបស់ប្រទេសចិនកំពុងលេចត្រដែតឡើង ខណៈដែលការរចនាឌីហ្សាញ ដែលមានលក្ខណៈបែបវប្បធម៌ បានទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនវ័យក្មេងមួយចំនួនធំ។

លោក Hazel Wu ដែលជានិស្សិតអាយុ២៣ឆ្នាំ សិក្សានៅទីក្រុងសៀងហៃ ថ្មីៗនេះបានទិញចិញ្ចៀនមាសមួយវង់ ដើម្បីពាក់ស្វែងរកលាភសំណាងល្អ នៅក្នុងឆ្នាំ២០២៤នេះ ដែលត្រូវជាឆ្នាំនាគ។

ជនជាតិចិនជាច្រើនជឿជាក់ថា ពួកគេអាចប្រឈមមុខនឹងបញ្ហា ឬជួបសំណាងអាក្រក់ក្នុងកំឡុងឆ្នាំ ដែលត្រូវនឹងសញ្ញារាសីចក្រដែលពួកគេកើត ឬនិយាយឱ្យងាយយល់គឺជាន់ឆ្នាំ។

ដូច្នេះ អ្នកដែលកើតក្នុងឆ្នាំនាគ ដូចជា លោក Wu ជឿថា ខ្លួនអាចប្រឈម នឹងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ ឬបញ្ហាសុខភាព។  ទោះយ៉ាងណាក្តីជនជាតិចិនមានជំនឿថា គេអាចទប់ស្កាត់សំណាងអាក្រ ក់ទាំងនេះ តាមរយៈការពាក់ ឬកាន់វត្ថុស័ក្តិសិទ្ធិ។

ប៉ុន្តែជំនឿពុំមែនជាហេតុផលតែមួយមុខ ដែលនាំឱ្យលោក Wu សម្រេចចិត្តទិញចិញ្ចៀនមាសមកពាក់នោះទេ។

លោកបញ្ជាក់ថា “ខ្ញុំក៏ទិញចិញ្ចៀននេះទុក ក្នុងគោលបំណងវិនិយោគផងដែរ”។លោកបន្ថែមថា “បច្ចុប្បន្ននេះ ការ​រចនា​គ្រឿងអលង្កា​រ មាន​ភាព​ស្រស់​ស្អាត​កាន់​តែ​ខ្លាំង​ ដូចជាការឆ្លាក់រូបនាគ អក្សរ ឬរូបភាពផ្សេងៗនៅលើគ្រឿងអលង្ការ ដែលតំណាងឱ្យវប្បធម៌របស់ជនជាតិចិន ឬហៅថា guochao”។កំណើននិន្នាការ guochao ឬ “China chic” ដែលតំណាងឱ្យអត្តសញ្ញាណវប្បធម៌ចិន គួបផ្សំនឹងការកើនឡើងនៃតម្លៃមាស បានបង្កើតឱកាសទីផ្សារដ៏ធំ នៅក្នុងទីផ្សារគ្រឿងអលង្ការមាសរបស់ប្រទេសចិន ដែលមានតម្លៃ៥៧ពាន់លានដុល្លារនៅឆ្នាំ២០២២។ នេះបើយោងតាមសមាគមពាណិជ្ជកម្មត្បូង និងគ្រឿងអលង្ការនៃប្រទេសចិន។

ទីផ្សារគ្រឿងអលង្ការធ្វើពីមាស នៅប្រទេសចិន បានកើនឡើងប្រហែល១២ភាគរយ បើធៀបនឹងកម្រិតមុនជំងឺរាតត្បាត នៅឆ្នាំ២០១៩ និងកើនឡើង៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១២។លោក Kent Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Chow Tai Fook បានលើកឡើងថា “យុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ទៅនឹងវប្បធម៌ចិន ហើយយុវជនកំពុងស្វែងរកបទពិសោធន៍ ពីទិដ្ឋភាពវប្បធម៌ផ្សេងៗគ្នា ដោយសារពួកគេកាន់តែមានទំនុកចិត្តលើវប្បធម៌ចិន” ។

លោកបន្ថែមថា “ដូច្នេះគ្រឿងអលង្ការមាស ជាពិសេសគ្រឿងអលង្ការ ដែលមានការច្នៃប្រឌិតផ្នែកវប្បធម៌ មានការពេញនិយមជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕ប្រភព៖SCMP៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែង

ដោយ: គង់ លាងហួរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាម ខណៈប្រទេសអាស៊ានផ្សេងទៀត មិនឆ្លងកាត់សង្រ្គាមដូចយើងទេ ប៉ុន្តែកម្ពុជានៅតែមានឱកាស ព្រោះដោយសារសុខសន្តិភាព ស្ថិរភាព ហើយកម្ពុជាក៏អាចដើរលឿនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើសន្តិភាពផ្តល់ឱកាសហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែង និងបង្កើនភាពម្ចាស់ការឯករាជ្យរបស់កម្ពុជា។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពយើង មិនទាន់បានធ្វើគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែទៅថ្ងៃមុខកិច្ចការសំខាន់ជាច្រើនយើងត្រូវម្ចាស់ការធ្វើខ្លួនឯង ហើយក្នុងនោះយើងត្រូវកសាងធនធានមនុស្សរបស់យើងដែលអាចអោយយើងមានភាពម្ចាស់ការ៕

ទីក្រុងសេអ៊ូលគ្រោងសាងសង់តំបន់ពាណិជ្ជកម្មលំដាប់ពិភពលោកជាមួយកំពស់រហូតដល់១០០ជាន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលក្រុងសេអ៊ូល បានបង្ហាញផែនការមួយ ដើម្បីប្រែក្លាយឃ្លាំងថែរទាំរថភ្លើង ដែលគេបោះបង់ចោលនៅកណ្តាលទីក្រុង Yongsan ទៅជាតំបន់ពាណិជ្ជកម្មអន្តរជាតិ ដោយមានការសាងសង់អគារខ្ពស់កប់ពពកកម្ពស់រហូតដល់១០០ជាន់។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៥ ខែកុម្ភៈ អភិបា​លក្រុងសេអ៊ូល លោក Oh Se-hoon បានថ្លែងថា រដ្ឋបាលនឹងប្រែក្លាយតំបន់ដី ដែលមិនបានប្រើប្រាស់នៅជិតស្ថានីយ៍ Yongsan ទៅជា “សង្កាត់ពាណិជ្ជកម្មអន្តរជាតិ ជាមជ្ឈមណ្ឌលថ្មីសម្រាប់ការប្រកួតប្រជែងទីក្រុងសកល និងការច្នៃប្រឌិតបច្ចេកវិទ្យា”។

នៅក្រោមផែនការនេះ រដ្ឋបាលទីក្រុងសេអ៊ូល គ្រោងនឹងអភិវឌ្ឍផ្ទៃដីប្រហែល៥០០.០០០ម៉ែត្រការ៉េ ទៅជាទីក្រុង “បញ្ឈរ” ដ៏ធំបំផុតរបស់ពិភពលោក និងមានទីធ្លាបៃតងដ៏ធំទូលាយ។

លោក Oh បានសង្កត់ធ្ងន់ថា “ក្នុងចំណោមទីក្រុងធំៗរបស់ពិភពលោក ពុំមានផែនការអភិវឌ្ឍណាដែលមានទំហំធំបែបនេះទេ ។  សង្កា​​ត់អន្តរជាតិថ្មីនេះ នឹងមានទំហំប្រហែល៤,៤ដងនៃសង្កាត់ពាណិជ្ជកម្ម Hudson Yards របស់ទីក្រុងញូវយ៉ក”។

គម្រោងខ្នាតធំនេះ គ្រោងនឹងសាងសង់ឡើង នៅឆ្នាំ២០៣០ ដូច្នេះអាជីវកម្មនានា នឹងអាចចាប់ផ្តើមផ្លាស់ទៅក្នុងសង្កាត់ពាណិជ្ជកម្មអន្តរជាតិថ្មីនេះ នៅដើមទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ។

សង្កាត់នេះនឹងរួមមាន ការសាងសង់អគារកំពស់១០០ជាន់ ដោយមានកន្លែងកម្សាន្តនៅជាន់ខាងលើ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជា កន្លែងសង្កេតមើលផ្កាយ និងកន្លែងជិះកម្សាន្តជាដើម។ នៅជាន់ក្រោមដីនៃសង្កាត់នេះ នឹងរៀបចំសាលប្រគុំតន្ត្រី បណ្ណាល័យ និងសារមន្ទីរសិល្បៈ។

យោងតាមលោកOh Se-hoon បានឱ្យដឹងទៀតថា ផ្ទៃដីសរុបចំនួន៥០០.០០០ម៉ែត្រការ៉េនេះ នឹងត្រូវបានគ្របដណ្តប់ដោយទីធ្លាបៃតង ខណៈដែលផ្លូវថ្នល់ត្រូវបានផ្លាស់ប្តូរទៅផ្លូវក្រោមដី៕