Real estate market on recovery path

The property market has seen demand, supply and prices rise this year, according to the Vietnam Association of Realtors.

There were 6,200 transactions involving new properties across all segments last quarter for an average absorption rate of nearly 31%, an 8-percentage point increase from the last quarter of 2023 and double the rate from a year ago, the association said in its latest market report.

In the current quarter most newly launched property projects have garnered much interest despite being medium- or high-priced, it said.

Hanoi, Hai Phong and Da Nang cities and Hung Yen and Binh Duong provinces have been the bright spots this year.

Investment has also been recovering, with many developers launching or breaking ground on new projects. These projects have proper legal documents and offer promotions, the association said.

In the housing segment, interest in land plots, townhouses and villas is recovering from its lows last year, according to Nguyen Van Dinh, its president.

Concurring with this, real estate company Dat Xanh Services (DXS) said the absorption rate for new supply in the housing segment was 57-62% in the first five months of this year, much higher than in the same period last year.

Prices have also gone up. Townhouse and villa prices in HCMC and Hanoi rose by 3-5% between April and May, while apartment prices in Da Nang and its surrounding areas increased by 4-6%, according to DXS.

“The real estate market has been experiencing positive growth aligned with the economy’s development in the last few months,” Dinh said.

DXS said the sentiment among developers, property brokers and buyers has improved.
Around 40% of brokers who quit their jobs when the market declined have now returned while many brokerages have started rehiring staff, according to VARS.

Dinh said starting this year the real estate market will gradually recover and grow along with the economy and urbanization. Source: Vnexpress

សម្តេចធិបតីស្នើឲ្យក្រសួងពីរធ្វើការរួមគ្នាលើការគិតគូរស្តង់ដាសំណង់ពិសេសអាគារខ្ពស់ៗ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យក្រសួងចំនួន២ ធ្វើការរួមគ្នាលើការគិតពីពីស្តង់ដា និងសុវត្ថិភាពសំណង់ ពិសេសលើអាគារខ្ពស់ៗ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃទី១៧ មិថុនានេះ។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីបានជម្រុញឲ្យលោកកែវ រតនៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គិតគូពីរចនាសម្ព័ន្ឋក្នុងអាគារខ្ពស់ៗ ពិសេសស្តង់ដាហ្គាស ដែលបង្កហានិភ័យដល់ការរស់នៅក្នុងអាគារ ប្រសិនជាការប្រើប្រាស់ និងការរៀបចំទុយោហ្គាសមិនមានស្តង់ដា។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានជម្រុញឲ្យក្រសួងដែនដី គិតគូពីស្តង់ដាសំណង់ គុណភាពអាគារ និងរចនាសម្ព័ន្ឋក្នុងអាគារ ខណៈក្រសួងកំពុងរៀបចំស្តង់ដា បុរីនៅតាមជនបទ ដើម្បីបង្កើតជា “បុរីជន​បទ” ដែលមានស្តង់ដារស់នៅ ប្រកបដោយផាសុខភាព និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្របផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកពីគ្រោះថ្នាក់នៅតាមអាគារខ្ពស់ៗ ប្រសិនជាមិនបានរៀបចំស្តង់ដាប្រព័ន្ឋអគ្គិសនី ប្រព័ន្ឋហ្គាស និងប្រព័ន្ឋទឹកឲ្យបានត្រឹមត្រូវតាមស្តង់ដា ដែលបញ្ហានេះបានកើតមាននៅប្រទេសអង់គ្លេសរួចហើយ កាលពីពេលក​ន្លងមក។

បើតាមលោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance real Estateបានឲ្យដឹងថា សំណង់អាគារមួយចំនួន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន មិ​នមានស្តង់ដា​ និងមិនមានលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់នៅឡើយទេ។

ចំណែកលោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ស្តង់ដាអាគារនៅកម្ពុជា ពិសេសអាគារខ្ពស់ៗ គួរផ្តោតលើបរិស្ថានបៃតងឲ្យបានច្រើន ជាជាងសាងសង់តែអាគារ ដែលមានតែជញ្ជាំងបេតុង មិនផ្តល់បរិស្ថាន ក្នុងការរស់នៅប្រកបដោយផាសុខភាពឡើយ៕

សម្តេចធិបតីស្នើឲ្យអភិបាលរាជធានី ខេត្តរៀបចំទីតាំងសម្រាប់ឧទ្យានសាធារណៈ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យអភិបាលរាជធានី ខេត្តរៀបចំទីតាំង និងដីសម្រាប់បង្កើតជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋមកលំហែរ។

សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធតីក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃទី១៧ មិថុនានេះ។

សម្តេចបានបន្តថា អភិបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងដាំដាំដើមឈើធំៗ សម្រាប់ផលប្រយោជន៍សាធាណៈ ដែលបញ្ហានេះ អភិបាលខេត្តដទៃទៀត ត្រូវរៀបចំលៃលកដីទំហំចាប់ពី១០០ទៅ២០០ហិកតា សម្រាប់ឧទ្យានសាធារណៈ នៅជិតទីរួមខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបានមកកំសាន្ត ហាត់ប្រាណ និងប្រគុំតន្រ្តីផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា បរិបទបច្ចុប្បន្នខុសពីមុន ដែលពីមុនប្រជាពលរដ្ឋ គិតពីរកអ្វីទទួលទានឲ្យបានគ្រប់គ្រាន់ ប៉ុន្តែនភពេលប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ មានស្ថេរភាព និងសេដ្ឋកិច្ចរីកចម្រើន ពួកគាត់ត្រូវការពេលវេលា និងទីតាំងសម្រាប់លំហែរ ដែលបញ្ហានេះយើងត្រូវតែរៀបចំសម្រាប់ពួកគាត់៕

ទីផ្សារអចលនទ្រព្យវៀតណាមស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៅចន្លោះខែមេសា និងខែឧសភា

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាមបានឱ្យដឹងថា តម្រូវការ ការផ្គត់ផ្គង់ និងតម្លៃអចលនទ្រព្យ នៅលើទីផ្សារវៀតណាម បានកើនឡើងនៅឆ្នាំ២០២៤នេះ។នេះបើយោងតាមការដកស្រង់ដោយសារពត៌មានVnexpress។

សមាគមខាងលើបានបញ្ជាក់ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កាលពីត្រីមាសទី១ ទីផ្សារបានបំពេញប្រតិបត្តិការអចល នទ្រព្យថ្មីចំនួន៦.២០០ប្រតិបត្តិការ ដោយកើនឡើង៨ភាគរយបើធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣ និងកើនឡើងទ្វេរដងបើធៀបនឹងឆ្នាំមុន។

ចំណែក នៅក្នុងត្រីមាសទី២បច្ចុប្បន្ន គម្រោងអចលនទ្រព្យភាគច្រើន ដែលទើបនឹងបើកដំណើរការថ្មីៗ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងអចលនទ្រព្យដែលមានតម្លៃមធ្យម និងមានតម្លៃខ្ពស់។

ជាមួយគ្នានេះ ការវិនិយោគក៏កំពុងស្ទុះងើបឡើងវិញផងដែរ ដោយក្នុងនោះ សមាគមបានសង្កេតឃើញ មានអ្នកអភិវឌ្ឍន៍ជាច្រើន បានសម្រុកបើកដំណើរការ ឬចាប់ផ្តើមបោះទុនលើគម្រោងថ្មីៗ ហើ យគម្រោងទាំងនោះ សុទ្ធតែមានឯកសារច្បាប់ត្រឹមត្រូវ។Property market to rebound in mid-2024 - VnExpress International

បើក្រឡេកមកមើលផ្នែកលំនៅដ្ឋាន  សមាគមបញ្ជាក់ថា ការចាប់អារម្មណ៍លើដីឡូតិ៍ ផ្ទះTownhouses និងផ្ទះវីឡាកំពុងងើបឡើងវិញ បើធៀបនឹងកម្រិតទាបកាលពីឆ្នាំមុន។ នេះបើយោងតាមលោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនទ្រព្យវៀតណាម។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យ Dat Xanh Services (DXS) បានឱ្យដឹងថា អត្រាស្រូបយកការផ្គត់ផ្គង់ថ្មី(Absorption rate)នៅក្នុងផ្នែកលំនៅដ្ឋាន ស្ថិតនៅចន្លោះពី៥៧%ទៅ៦២% ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដែលខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ម្យ៉ាងទៀត តម្លៃអចលនទ្រព្យក៏បានកើនឡើងផងដែរ។ តួយ៉ាង តម្លៃផ្ទះTownhouse និងផ្ទះវីឡានៅទីក្រុងហូជីមិញ និងទីក្រុងហាណូយបានកើនឡើងពី៣%ទៅ៥% នៅចន្លោះខែមេសា និងខែឧសភា ខណៈដែលតម្លៃអាផាតម៉ិននៅទីក្រុងដាណាង និងតំបន់ជុំវិញបានកើនឡើងពី៤%ទៅ៦%។

បន្ថែមពីលើនេះ ឈ្មួញជើងសាចំនួន៤០% ដែលលាឈប់ពីការងារ ក្នុងកំឡុងពេលដែលទីផ្សារអចលនទ្រព្យដាំក្បាលចុះ ឥឡូវនេះ បានវិលត្រឡប់ចូលមកធ្វើការឡើងវិញហើយ៕ប្រភព:Vnexpress៕

គេហទំព័រ Propertyareaចុះ MOU ជាមួយសារព័ត៌មានភាសាចិន INNEWS

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គេហទំព័រព័ត៌មានអចលនទ្រព្យ ឈានមុខគេនៅកម្ពុជាPropertyarea.asia និងសារព័ត៌មានINNEWS បានចុះអនុស្សរណៈសហការគ្នា(MOU) ​លើការផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ទៅកាន់ពិភពលោក ពិសេសទៅកាន់ប្រទេសចិន។

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia និងលោកAMO អគ្គនាយកសារព័ត៌មានINNEWS កាលពីចុងសប្តាហ៍មុន។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលដៅសំខាន់ៗមួយចំនួនដូចជា ទី១ ចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ទី២ សហការគ្នាលើការផលិតអត្ថបទ និងវីដេអូរួមគ្នា ទី៣ ផ្តល់ផលប្រយោជន៍ផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយពាណិជ្ជកម្មរួមគ្នា ទី៤ ផ្តោតលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចមានលក្ខណៈទូលំទូលាយ ទៅកាន់តំបន់ និងប្រទេសចិន។

លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខាថា លោកមានក្តីសោមន្សរីករាយ ក្នុងការសហការនេះ ដោយសារវាជាការផ្តល់នូវមូលដ្ឋានឈ្នះ ឈ្នះសម្រាប់ទាំងអស់គ្នា ហើយអ្វីកាន់តែពិសេស គឺការផ្សព្វ​ផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុន ដែលមានលក្ខណៈវិជ្ជមានទៅកាន់ប្រទេសក្នុងតំបន់ និងប្រទេសចិន។

លោកបញ្ជាក់ថា “ក្នុងរយៈពេល២៥ឆ្នាំ នៃការប្រកាន់យកអាជីពផ្នែកសារព័ត៌មាន លោកបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការចែលករំលែកព័ត៌មានពិត មានលក្ខណៈស៊ីជម្រៅ ដល់អ្នកអានជាតិ អន្តរជាតិ”។ លោកបន្តថា “យើងតែងតែគាំទ្ររាជរដ្ឋាភិបាល តាមរយៈសំណេរ និងបទបង្ហាញនានា ក្នុងគោលដៅចង់ឃើញប្រទេស ឆ្ពោះទៅកាន់វិបុលភាពបានឆាប់រហ័ស”។

លោកយិន លាងគង់បានបន្តថា ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីរូបភាពកម្ពុជា ជាវិជ្ជមានលើឆាកអន្តរជាតិ ដែលវានឹងរូមចំណែកផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចពីអន្តរជាតិមកកាន់កម្ពុជា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតតែងតែយកចិត្តទុកដាក់ និងផ្តោតជាអាទិភាពខ្ពស់។

ជាមួយគ្នានេះ លោកAmo អគ្គនាយកសារព័ត៌មានINNEWSបានសម្តែងនូវក្តីរីករាយ និងជឿជាក់លើចំណងនៃកិច្ចសហប្រតិបត្តិការនេះ នឹងទទួលបានផ្លែផ្កាទាំងអស់គ្នា និងនាំផលប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សារព័ត៌មានINNEWS បានផ្តោតលើការផ្សព្វផ្សាយព័ត៌មានជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន និងបានចុះបញ្ជីរស្របច្បាប់នៅកម្ពុជា៕

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិកើនដល់៣១ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទោះបីជាចំនួនមិនទាន់កើនដល់ ឬស្មើនឹងមុនវិបត្តិកូវីដ១៩ក្តី ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ហើយ បានធ្វើការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅកាន់បរទេស និងពីបរទេសមកកាន់កម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរ ត្រង់ (Direct Scheduled Flight) រវាងកម្ពុជា និងឥណ្ឌ និងចូលរួមអបអរសាទរ “ឆាំ្ន២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” កាលពីថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយចាប់ពីដើមខែឧសភា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញ ពីទីក្រុង Dubai មករាជធានីភ្នំពេញ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជាលក្ខណៈហោះហើរសិទ្ធិទី៥។

គិតចាប់ពីអំឡុងពេលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាស មានចំនួនជាង២,៥លាននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង២,១លាននាក់។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា យើងអាចនិយាយជារួមបានថា សកម្មភាពការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ​និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឲ្យដឹងផងដែរថា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយ ក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ព្រមទាំងវិស័យឯកជនពាក់ព័ន្ធនានា ធ្វើការរៀបចំពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រ លើការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

លោកបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរចំនួន៤ជើង ក្នុងមួយសប្ដាហ៍ជារៀងរាល់ថ្ងៃ ចន្ទ ពុធ សុក្រ និងអាទិត្យ ពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញ៉ូវដែលី (New Delhi) តាមរយៈជើងហោះហើរលេខ K6 760 ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៦៖៤៥នាទី ហើយទៅដល់រដ្ឋធានីញ៉ូវដែលី (New Delhi) នៅវេលាម៉ោង១៩៖៥០នាទី ជាមួយរយៈពេលនៃការហោះហើរចំនួន៤ម៉ោង និង៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ Airbus 320៕

អ្នកជំនាញលើកឡើងពីស្ថានភាពទីផ្សារដីធ្លីនៅជុំវិញរាជធានីភ្នំពេញ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Propety Service បានបង្ហើបពីស្ថានភាពនៃការទិញ លក់ដីធ្លីនៅតំបន់មួយចំនួនជុំវិញរាជធានីភ្នំពេញ។

អ្នកស្រីបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកា​លពីចុងសប្តាហ៍មុនថា ស្ថានភាពនៃការទិញ លក់ដីធ្លី នៅកើតមាននៅតំបន់មួយចំនួននៅតែមានសកម្មភាព ប៉ុន្តែជាដីដែលមានតម្លៃក្រោមទីផ្សារ។ អ្នកស្រីបន្តថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់បឹងតាមោឃ និងតំបន់មួយចំនួនទៀត នៅតែមានការដោះដូរដីធ្លី តែជាដីដែលមានតម្លៃក្រោមទីផ្សារ។

អ្នកស្រីបន្តថា “សម្រាប់ដីនៅក្នុងទីក្រុង ក៏មានសកម្មភាពទិញ លក់មួយៗផងដែរ ប៉ុន្តែវានៅតែជាដី ដែលមានតម្លៃក្រោមទីផ្សារដដែល”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ន មិនមានសញ្ញាណាមួយ គួរឲ្យកត់សំគាល់នៅឡើយទេ ដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះ ប្រយ័ត្នប្រយែង និងអត់ធ្មត់បន្ថែមទៀត។

លោកបន្តថា “ភាពប្រសើរនៅក្នុងវិស័យនេះ មិនទាន់មានសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែយើងឃើញរដ្ឋាភិបាលបានខិតខំទាក់ទា​ញការវិនិយោគ ដែលធ្វើឲ្យមានសញ្ញាសង្ឃឹមសម្រាប់សេដ្ឋកិច្ច”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពទីផ្សារអចលនទ្រព្យ មិនមាន​សញ្ញាប្រសើរខ្លាំងនៅឡើយទេ ប៉ុន្តែបើនិយាយពីចរន្តនៃការទិញ លក់ នៅឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំ២០២៣។

លោកបន្តថា “ទីផ្សារមិនមានប្រាក់ចំណេញរួមតូចជាងមុន ដោ​យ​សារទំហំបឹងនៅដដែល ចំនួនត្រីនៅដដែល តែមានចំនួនអ្នកចាប់ត្រីច្រើនជាងមុន”៕

សម្តេចធិបតីអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅចំណុចមហាវិថីសម្តេចតេជោនិងផ្លូវជាតិលេខ២នៅថ្ងៃនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុបាននឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ស្ពានអាកាសស្ថិតនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលម្ចាស់គម្រោង គឺរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ប្រវែង៦២២ម៉ែត្រ, បណ្ដោយតួស្ពាន២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ១៦១ម៉ែត្រ។

ស្ពានទី១ ជាផ្លូវឯកទិសមានទិសដៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកស្ពានទី២ ជាផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ទម្ងន់ផ្ទុកអនុញ្ញាត២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២)៕

ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០.០០០.០០០ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមបរិច្ចាគបរិក្ខារពេទ្យដែលរួមមានការតំឡើងប្រព័ន្ធបន្សុទ្ធទឹកវេជ្ជសាស្ត្រ និង​ ឧបករណ៍​ Ophthalmoscope និង Retinoscopy (Welch Allyn) សម្រាប់ការធ្វើរោគវិនិច្ឆ័យភ្នែក ដែលមានតម្លៃជាង ៨០.០០០.០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ក្រោមប្រធានបទ “រួមគ្នាសាងអនាគតកុមារកម្ពុជា”   ព្រមទាំងផ្តល់ជូននូវសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ការចូលរួមបរិច្ចាគនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ និងមើលឃើញពីភាពចាំបាច់នៃគ្រឿងបរិក្ខារពេទ្យទាំងនេះ ក្នុងការជួយសង្គ្រោះអ្នកជំងឺទាំងអស់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងមូល។

សូមបញ្ជាក់ថា ធនាគារ​ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។

លោក Wee Mun Seng ប្រធានអគ្គនាយកស្តីទី នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចការងារទំនួលខុសត្រូវសង្គមរបស់ធនាគារ ហត្ថា យើងយល់យ៉ាងច្បាស់អំពីទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីពេទ្យកុមារអង្គរក្នុងការជួយសង្គ្រោះដល់អ្នកជំងឺដែលជាកុមារមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេសដែលបានមកទទួលសេវាព្យាបាលនៅទីនេះ ហើយការផ្តល់ជូននូវបរិក្ខារពេទ្យរបស់ធនាគារ ហត្ថា គឺជាចំណែកមួយក្នុងការចូលរួមថែទាំ និងព្យាបាលដល់ការកុមារកម្ពុជាដែលជាធនធានដ៏សំខាន់សម្រាប់កម្ពុជានាពេល​​​     អនាគត។ ការផ្តល់ជូននៅថ្ងៃនេះ គឺពិតជាជួយដល់មន្ទីរពេទ្យក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរបន្ថែមទៀត និងមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺទាំងអស់”។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ជំនួយសប្បុរស និងការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា បានជះឥទ្ធិពលវិជ្ជមានដល់ជីវិតកុមាររាប់ម៉ឺននាក់តាមរយៈសេវាកម្ម ការព្យាបាល និងគម្រោងរបស់មន្ទីរពេទ្យ។ យើងមានកិត្តិយសដែលមានធនាគារ ហត្ថា ជាដៃគូ ហើយរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។”

ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

Thousands protest against Indonesia’s plan to take from workers’ pay to fund a national housing program

Thousands of workers in Indonesia have rallied in front of the Presidential Palace in Jakarta to protest a new plan to take from their salaries to support a national housing scheme.

The Public Housing Savings Program, known in Indonesia as Tapera, was brought in late last month by outgoing President Joko Widodo.

Under the policy, all workers on at least a minimum wage have to contribute 2.5 per cent of their salary from 2027. Ilhamsyah, leader of the United Confederation of Indonesian Labour party, told ABC they are demanding the government retract Tapera.A group of houses shot from birdview.He said the compulsory savings program reflected the government’s “failure to provide an appropriate living space” for civil servants, military personnel, and police among other workers.

Ilhamsyah added it would “punish the working class” especially if there were penalties for not contributing. At least 11 labour and other organisations were expected to attend the protest, while Indonesian police said they were deploying at least 1,600 personnel.A group of people holding colorful flags on the street.What is the new housing scheme?
Under the new policy, all workers on at least a minimum wage must contribute 2.5 per cent of their monthly income, with employers pitching in an additional 0.5 per cent towards the housing savings program.

Previously, only full-time government workers had to contribute. The government said the value of people’s money would “multiply”, but didn’t elaborate on how.

Workers will be able to access the funds when they buy a property. If they don’t buy a property or already have a property, they can withdraw the funds when they turn 58 or retire.

However, a large part of the country won’t be subject to the policy because as many as 47.1 per cent of Indonesia’s workforce — or about 24.8 million people — are earning less than the minimum wage, according to 2023 official data.

The average minimum wage also varies between about $200 to $500 per month depending on the province.
The new policy has triggered anger among workers, particularly those who were already struggling with the rising costs of living. Source: ABC