Eurozone cuts interest rate for first time in 5 years

The EU has become the second major global economy to cut its lending rate this week, saying it had made progress in tackling inflation.

The European Central Bank (ECB) announced a cut in its main interest rate from an all-time high of 4% to 3.75%.
That follows Canada’s decision on Wednesday to cut its official lending rate.

The ECB’s move comes as voters head to the polls for EU-wide elections over the next four days, with the outcome expected to reflect people’s unhappiness over cost-of-living pressures.

Christine Lagarde, president of the ECB said the outlook for inflation had improved “markedly”, paving the way for the rate cut.

However, she warned that inflation was likely to remain above the bank’s 2% target “well into next year”, averaging 2.5% in 2024 and 2.2% in 2025.
The ECB would keep interest rate policy “sufficiently restrictive for as long as necessary” to bring inflation down to the Bank’s 2% target,she said.

“The ECB has stolen a march on the Bank of England and [US] Federal Reserve – who are both potentially still a few months away from cutting – and will breathe life into an economy that desperately needs some form of stimulus,” she said.

Central banks have kept rates high for the past two years to bear down on the rate at which prices are rising, with most targeting an annual inflation rate of 2%. But higher interest rates tend to dampen economic growth.

A cut in interest rates should boost economic activity by making it cheaper for consumers and businesses to borrow.

Meeting in Frankfurt on Thursday, the EU’s rate-setting body decided to cut rates, despite a slight uptick in inflation in May. Inflation rose to 2.6%, from 2.4% in April in the 27-nation bloc.

The ECB’s decision followed Canada’s rate cut on Wednesday which brought its headline rate down from 5% to 4.75%, after inflation there fell to 2.7%. Sweden and Switzerland have also trimmed rates. Source: BBC

ក្រុមហ៊ុនយក្សAlibaba របស់មហាសេដ្ឋីចិនលោកJack Ma ដាក់ចេញសេវាកម្មថ្មី ដើម្បីវាយលុកទីផ្សារអាមេរិក និងអឺរ៉ុប

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​Alibaba រប ស់​ប្រទេសចិន ដែលមានលោកJack Ma ជាស្ថាបនិក កំពុង​បង្កើន​ការ​ពង្រីក​វត្តមានរបស់ខ្លួនជា​សកល​ តាមរយៈការបម្រើសេវាកម្ម​ថ្មី​ ក្នុង​គោល​បំណង​ ទាក់ទាញ​អាជីវកម្ម​ខ្នាត​តូច ​នៅ​សហរដ្ឋអាមេរិក និង​តំបន់អឺរ៉ុប។

វេបសាយ Alibaba.com ដែលជាវេទិកាអាជីវកម្មមួយរបស់ក្រុមហ៊ុន Alibaba បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសេវាកម្មថ្មី ដែលមានឈ្មោះថា “Alibaba Guaranteed” ដើម្បីផ្តល់នូវភាពប្រាកដប្រជាកាន់តែខ្លាំងលើការដឹកជញ្ជូន ការទូទាត់ និងការដោះស្រាយវិវាទ។

វេទិកានេះ គឺជាផ្នែកមួយនៃអាជីវកម្មអន្តរជាតិ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Alibaba តាមរយៈលក់ទំនិញដោយផ្ទាល់ ទៅកាន់អ្នកប្រើប្រាស់នៅក្រៅប្រទេស តាមរយៈគេហទំព័រនានាដូចជា គេហទំព័រ AliExpress ជាដើម។

ក្រុមហ៊ុនបានគូសបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេវាកម្មថ្មីរបស់វេបសាយ Alibaba.com មានគោលបំណងផ្តល់ឱ្យអតិថិជន ដែលកម្មង់ទិញទំនិញតាមអនឡាញ នូវកាលបរិច្ឆេទដឹកជញ្ជូនកាន់តែច្បាស់លាស់បន្ថែមទៀត។

លោក Kuo Zhang ប្រធានវេបសាយ Alibaba.com បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយសារពត៌មាន CNBC កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា “យើងគិតថា សេវាកម្មថ្មីនេះគឺស្របតាមនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន”។

វេទិកាអនឡាញមួយនេះ បានប្រមូលផលិតផលភាគច្រើនពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីលក់ទៅកាន់អាជីវកម្មខ្នាតតូច នៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។

លោក Zhang បានអះអាងទៀតថា “ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកទិញនៅលើវេបសាយ Alibaba.com បានកើនឡើងយ៉ាងតិចណាស់ចំនួន៣ដង ដោយក្នុងនោះ ការទិញទំនិញសរុបមានទំហំទឹកប្រាក់ ប្រហែល៥០ពាន់លានដុល្លារ”៕ប្រភព:CNBC៕

តម្លៃផ្ទះនៅប្រទេសចិនបន្តកម្រើកឡើងវិញ ក្នុងខែឧសភាបន្ទាប់ ពីរដ្ឋាភិបាលចិនប្រកាសវិធានការថ្មី

ដោយ: គង់ លាងហួរ

សៀងហៃ: យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានកើនឡើងបន្តិចបន្តួច នៅក្នុងខែឧស​ភា ដែលត្រូវបានជំរុញ ដោយការដាក់ឱ្យអនុវត្តន៍វិធានការគាំទ្រមួយចំនួនរបស់រដ្ឋាភិបាលចិន។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០នៅប្រទេសចិន បានកើនឡើងក្នុងអត្រាប្រចាំខែចំនួន០,២៥ភាគរយ កាលពីខែខែឧសភា បន្ទាប់ពីកើនឡើង០,២៧%ក្នុងខែមេសា។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចចិន បានធ្លាក់ចូលទៅក្នុងវិបត្តិ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលចិនបានរឹតបន្តឹងបទប្បញ្ញត្តិស្តីពី ការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ដែលការណ៍នេះ បានបង្កឱ្យមានវិបត្តិសាច់ប្រាក់។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលចិនបាននិងកំពុងខិតខំ ដាក់ចេញវិធានការថ្មី ក្នុងការជំរុញការលក់ផ្ទះ ឬបង្កើនសាច់ប្រាក់ងាយស្រួល តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌនានាជាបន្តបន្ទាប់។

កាលពីពាក់កណ្តាលខែឧសភា ប្រទេសចិនបានប្រកាសចំណា​ត់ការជាប្រវត្តិសាស្ត្រ ដើម្បីស្តារវិស័យនេះឱ្យមានស្ថិរភាព ដោយក្នុងនោះ ធនាគារកណ្តាលចិនបានបន្ធូរបន្ថយច្បាប់ និងសម្របសម្រួលការផ្តល់មូលនិធិបន្ថែម ចំនួន១៤០ពាន់លានដុល្លារ ខណៈរដ្ឋបាលក្នុងតំបន់មូលដ្ឋាន បានប្តេជ្ញាចិត្តក្នុងការទិញអាផាតម៉ិន ដែលមានស្រាប់នៅក្នុងទីផ្សារ ប៉ុន្តែលក់មិនដាច់។

ក្រុមអ្នកវិនិយោគមានក្តីសង្ឃឹមថា ការដាក់ចេញនូវវិធានការលើកទឹកចិត្តទាំងនេះ បានបង្ហាញឱ្យឃើញពីការចាប់ផ្តើមធ្វើអន្តរា​គមន៍ដោយរដ្ឋាភិបាលចិន ដើម្បីជំរុញតម្រូវការអ្នកទិញផ្ទះ និងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ។

ក្រុមហ៊ុន China Index Academy បានបញ្ជាក់នៅក្នុងរបាយការណ៍ស្ទង់មតិថា “បន្ទាប់ពីការអនុវត្តន៍គោលនយោបាយថ្មី ចំនួនអតិថិជន ដែលបានអញ្ជើញទៅដើរមើល គម្រោងអចលនទ្រព្យមួយចំនួនបានកើនឡើង។ ប៉ុន្តែវានៅតែត្រូវការពេលវេលាយូរជាងនេះ មុនពេលដែលពួកគេអាចសម្រេចចិត្តទិញ”។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យខាងលើបន្ថែមថា “នាពេលអនាគត ល្បឿននៃការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យចិន នៅតែបន្តអាស្រ័យទៅលើ ស្ថានភាពប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក”៕ប្រភព: New Straits Times៕

ទំនាក់ទំនងមិត្តភាពកម្ពុជា កូរ៉េកាន់តែកក់ក្តៅ ស្របពេលការសាងសង់ស្ពានមិត្តភាពនឹងចាប់ផ្តើមនៅឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទំនាក់ទំនងដែលពូនជ្រុំដោយសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងពូនជ្រុំដោយសម្តេចធិបតីហ៊ុន ម៉ាណែតបាននិងកំពុធ្វើឲ្យកម្រិត នៃកិច្ចសហប្រតិបត្តិការកាន់តែជ្រាលជ្រៅ និងកក់ក្តៅ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញា​តឱ្យ លោកផាក ជុងវុក (Park Jung-wook)  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរ​សើរចំពោះ សម្តេចតេជោ ដែលបានដឹកនាំ ប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងមក នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ។ នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា លោកជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការរីកចម្រើន សេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត សម្ដែងនូវក្ដីរីករាយថា លោកពិតជាមានកិត្តិយសណាស់ដែលបានអម សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋកូរ៉េ។

លោកក៏បានបញ្ជាក់ពីភាពជោគជ័យ នៃដំណើរទស្សនកិច្ចដំបូងទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី តាមរយៈលទ្ធផល នៃជំនួបកំពូលរបស់សម្តេចធិបតី ជាមួយលោក Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”។

លោកអគ្គរដ្ឋទូត បានជម្រាបអំពីកំណើន នៃការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា “កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ប្រាកដជានាំមកនូវកំណើ​ននៃទំនាក់ទំនងផ្នែកនយោបាយ”។ សម្តេចបន្ថែមថា “កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាច ទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង”។

ជាក់ស្តែង៩ ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។

សម្តេចតេជោ បានលើកឡើងថា ភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀង ដែលមានជាមួយគ្នា ជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់​តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើត នូវតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។ សម្តេច ក៏បានបង្ហើបពីបំណងចូលជួបជា​មួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថាជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ច របស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។

សម្ដេចក៏បានរំលឹកផងដែរនូវមេរៀន ដែលកម្ពុជាត្រូវចងចាំនិងកត់ត្រាទុក ចំពោះការជួយរបស់សាធារណរដ្ឋកូរ៉េ នៅពេលដែលពិភពលោក ប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ។ បណ្ដាប្រទេសនានាបានបិទខ្ទប់ ជាពិសេសបិទការហោះហើរ គឺមានតែសាធារណរដ្ឋកូរ៉េទេ ដែលរក្សាជើងហោះហើរ រវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េ ដែលជាច្រកចេញចូលសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្តេចតេជោ បានចាត់ទុកថា សម្ដេចនៅជំពាក់គុណសាធា​រណរដ្ឋកូរ៉េចំពោះការជួយដ៏ធំនេះ ដែលបានអនុញ្ញាតឱ្យកម្ពុជាមានដង្ហើមដកនៅពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយនានាជា ឥណទានសម្បទាន ជាជំនួយឥតសំណង ដែលសាធារណរដ្ឋកូរ៉េ បានជួយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នឹងការទទួលយកពលករកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាដើម។

សម្តេចសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការ ជាមួយនឹងបុរសជនជាតិកូរ៉េ។ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា -កូរ៉េទាំងនោះ អាចចេះទាំង២ភាសា គឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។

លោក​ឯកអគ្គរដ្ឋទូត  បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់នូវការចងចាំ និងចំណាប់អារម្មណ៍ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអនុស្សាវរីយ៍នានា របស់សម្ដេចជាមួ​យនឹងប្រធានសភាជាតិ ប្រធានាធិបតី ជាបន្តបន្ទាប់និងឥស្សរជននានានៃសាធារណរដ្ឋកូរ៉េ។

ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ លោកឯក​អគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា លោកតែងតែតាមដានដំណើរការនេះ យ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋម​សិលាចាប់ផ្ដើមសាងសង់ នៅឆ្នាំ២០២៥ខាងមុខនេះ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងការរីករាយ ដោយក្រុមមិត្តភាពអន្តរសភាកូរ៉េ-កម្ពុជាត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញ ទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ៕

មហាអនុតំបន់ទន្លេមេគង្គរួមទាំងកម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរណ៍បរទេសសរុបចំនួន៩៥លាននាក់ នៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបានទទួលស្វាគមន៍ ថ្នាក់ដឹកនាំប្រតិបត្តិ និងទីភ្នាក់ងារជាង១៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេស មកកាន់មហាអនុតំបន់មេគង្គឱ្យបានចំនួន៩៥លាននាក់នៅឆ្នាំ២០២៥ខាងមុខ។

អាជ្ញាធរទេសចរណ៍ថៃ(TAT) និងក្រសួងទេសចរណ៍ និងកីឡាថៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃជំនួបរវាងក្រុមមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឯស្រុក Khao Lak ខេត្ត Phang-nga។

ភ្ញៀវ​ពិសេសទាំង​នោះ​រួម​មានលោក ហ៊ុល សីលា ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា លោក Khom Douangchantha អគ្គនាយកនៃនាយកដ្ឋានទីផ្សារទេសចរណ៍ឡាវ និងលោក Maung Maung Kyaw អគ្គនាយកនៃនាយកដ្ឋានសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា។

ជាមួយគ្នានេះ លោកស្រី Suvimol Thanasarakij នាយកប្រតិបត្តិការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងថ្នាក់ដឹកនាំប្រតិបត្តិ មកពីបណ្តាក្រុមហ៊ុន និងទីភ្នាក់ងារចំនួន១៥ ផ្សេងទៀតក៏បានអញ្ជើញទៅចូលរួមផងដែរ។

មហាអនុតំបន់មេគង្គគ្របដណ្តប់ បណ្តាប្រទេសសមាជិកចំនួន៦ រួមមាន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ចិន (ខេត្តយូណាន និងខេត្តក្វាងស៊ី) រួមទាំងថៃ និងវៀតណាម។ តំបន់ទាំងមូលមានមហិច្ឆិតាទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានសរុបចំនួន៩៥លាននាក់ នៅឆ្នាំក្រោយ។

លើសពីនេះ ប្រទេសថៃបានរៀបចំពិព័រណ៍ ពាណិជ្ជកម្មទេសច​រណ៍ TTM+ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនានេះ ដោយក្នុងនោះ ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏បានរៀបចំស្តង់ដាក់តាំងពិព័រណ៍សក្តានុពលទេសចរណ៍របស់ខ្លួនផងដែរ។

ម្យ៉ាងវិញទៀត វិធីសាស្ត្រកែលម្អផ្លូវដែក ផ្លូវថ្នល់ ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសថៃ និងបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ក៏ត្រូវបានលើកមកពិភាក្សាគ្នាផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការរចនាកញ្ចប់ទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរប្រកប​ដោយភាពរលូន៕ប្រភព:The Nation៕

Feature: China-funded ring road boosts development in southern part of Cambodian capital

Stretching from Highway 1 to Highway 4, the China-funded third ring road has transformed the once-tranquil southern suburb of Phnom Penh, capital of Cambodia, into a bustling suburban area.

Open to the public in August last year, the 53-km road, along with two river bridges and two flyovers, has not only facilitated travel and transportation of goods, but also importantly contributed to improving the livelihoods of local residents along the road.

Nguon Vannara, a 45-year-old owner of a cafe along the third ring road, said the development of the road has turned the area, once farmland, rice fields, and degraded forests, into a bustling suburban area.
She said that after the road was built, many shops and businesses were set up along the route.

“I’m happy because this road not only makes it easier to travel, but also contributes to national economic development,” she told Xinhua on Tuesday.

The mother of four children is confident that her business will grow bigger in the future as more people have come to live along the road.

Sim Channy, a 37-year-old grocer along the road, said her house was previously close to forests, but when the road was built, she could run a grocery store, which has much improved her living conditions.

“It was very difficult before this road was built. We had to take a detour to another way which was full of mud. So when there was rain, local people rarely traveled anywhere,” she told Xinhua.
Channy said currently many local people are running shops and businesses along the road.

“I was previously unemployed, but now when this road was built, my husband and I have established a decent business,” she said.

Khom Sokhe, a 31-year-old motorcycle mechanic along the road, said the previous road was narrow and quite difficult to travel to the city center.

“Previously, traveling to the Phnom Penh city center took a very long time due to poor road conditions, but after this ring road was built, it has helped shorten our travel time by 50 percent,” he told Xinhua. “Our travel is easier and our businesses are better than before.”

Thong Mengdavid, a lecturer at the Institute for International Studies and Public Policy, a school of the Royal University of Phnom Penh, said the third ring road was another fruit of close cooperation between Cambodia and China under the Belt and Road Initiative (BRI).

“The road has not only eased traffic jams in the city center, but also contributed to promoting business, trade, investment, logistics and tourism, so local people will greatly benefit from it,” he told Xinhua.

Mengdavid said under the BRI, China has undertaken many mega projects such as roads, bridges, Sihanoukville Special Economy Zone, hydropower plants, Phnom Penh-Sihanoukville Expressway, and Siem Reap Angkor International Airport.

“These BRI flagship projects have played a crucial role in supporting Cambodia’s socio-economic development and poverty reduction through creating hundreds of thousands of jobs,” he said.  Source: Xinhua
Feature: China-funded ring road boosts development in southern part of Cambodian  capital-XinhuaFeature: China-funded ring road boosts development in southern part of Cambodian  capital-XinhuaFeature: China-funded ring road boosts development in southern part of Cambodian  capital-Xinhua

 

Nvidia passes Apple in market cap as second-most valuable public U.S. company

Nvidia passed Apple in market cap on Wednesday as investors continue betting on the chipmaker behind the artificial intelligence boom. It is now the second-most valuable public company, behind Microsoft.

Nvidia also hit a $3 trillion market cap milestone on Wednesday after shares rose over 5%. At market close, Nvidia had a market value of $3.019 trillion, versus Apple’s, which stood at $2.99 trillion. Microsoft is the most valuable publicly traded company, with a market cap of $3.15 trillion, as of Wednesday.

Nvidia shares have risen more than 24% since the company reported first-quarter earnings in May and have been on a tear since last year. The company has an estimated 80% market share in AI chips for data centers, which are attracting billions of dollars in spending from big cloud vendors.

Investors are also becoming more comfortable that Nvidia’s huge growth in sales to a handful of cloud companies can persist. For the most recent quarter, revenue in its data center business, which includes its GPU sales, rose 427% from a year earlier to $22.6 billion, about 86% of the company’s overall sales.

Meanwhile, Apple shares are up only about 5% this year, as the iPhone maker’s sales growth has stalled in recent months. In its most recent quarterly earnings report, Apple said overall sales dropped 4% and iPhone sales fell 10% from the year-ago period.

Apple faces strategic questions and issues about demand in China, manufacturing and mixed reactions to its new virtual reality headset, Vision Pro.
Nvidia shares have gone parabolic as its AI business has developed, rising more than 3,290% over the past five years. The company announced a 10-for-1 stock split in May. Source: CNBC

រដ្ឋាភិបាលកំពុងរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រពីខេត្តកែប ទៅកាន់ខេត្តកោះកុង

        ដោយៈ និស្ស័យ

        កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាបានលើកឡើងថា តាមគម្រោង ដែលផ្តើមពីរដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងរៀបចំឱ្យមានផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រ ពីខេត្តកែប ទៅខេត្តកោះកុង។

ការលើកឡើងរបស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។

សម្តេចធិបតីបានបញ្ជាក់ថា “តិចទៀតអ្នកខេត្តព្រះសីហនុ និងមានភាពងាយស្រួល លោកសាយ សំអាល់ កំពុងតែឡើងផែនមួយ ខ្ញុំឱ្យគិតមើលហើយគាត់បានឡើងគំនិតផ្តួចផ្តើមល្អ គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ”។ សម្តេចបន្តថា “ជិះកង់ពីកែប ទៅដល់កោះកុងតាមមាត់សមុទ្រតែម្តង”។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលផ្លូវនោះធ្វើរួចហើយបងប្អូន ជាអ្នកទេសចរណ៍អាចជិះកង់ ឬរត់ម៉ារ៉ាតុនបានយកថវិកា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆាបាន។

សម្តេចធិបតីបានបញ្ជាក់ទៀតថា “សម្រាប់អ្នកទេសចរបងប្អូនណា ដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា អាចរត់២០០ ឬ៣០០គីឡូម៉ែត្រ។ អីញ្ចឹងទៅបានអាចដើរហាត់ប្រាណនៅតាមផ្លូវនេះ។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឱ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន៕

 

 

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីងើបឡើងថ្លៃកាលពីព្រឹកមិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះមកវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីងើបឡើងថ្លៃតិចតួចកាលពីព្រឹកមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៥៣%ដល់២៣៣៩,១៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,៤១ភាគរយដល់២៣៥៧,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០០នាទីល្ងាច។ ប៉ុន្តែ តម្លៃទាំងនេះអាចប្រែប្រួលទៀត អាស្រ័យលើទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃនេះ។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៥,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៩០,៩០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃសុក្រនេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

Mid-Year Celebration ពីបុរី ប៉េង ហួត ទិញផ្ទះបានឡានហើយ អូសតែវ៉ាលីចូលនៅបានតែម្ដង!

ធ្មេចបើកៗ ដល់ពាក់កណ្ដាលឆ្នាំទៀតហើយ!​ សម្រាប់លោកអ្នកដែលកំពុងមានបំណងចង់វិនិយោគ ឬទិញផ្ទះសម្រាប់រស់នៅក្នុងខែមិថុនានា ក៏នឹងមានឱកាសទទួលបានការផ្ដល់ជូនដ៏ចំណេញពីបុរី ប៉េង ហួត ផងដែរ។ ការផ្តល់ជូននេះគឺជា​ប្រម៉ូសិន​ដ៏ធំ​មិនធ្លាប់មាន សម្រាប់ឆ្នាំ២០២៤នេះ គឺប្រូម៉ូសិន Mid-Year Celebration ជាមួយ កញ្ចប់Promotion ទាំង ៦ ​ដ៏ធំសម្បើមខ្លាំងមែនទែន។

ចង់ដឹងទេថាប្រ៉ម៉ូសិនដ៏ពិសេសនេះ មានអ្វីខ្លះ?

✨​ទិញផ្ទះ ទទួលបានឡានអគ្គិសនីដ៏ប្រណិតចុងក្រោយគេ ម៉ាក Toyota BZ4X 01គ្រឿងភ្លាមៗ

✨ ផ្តល់ជូនសេវា Internet ឥតគិតថ្លៃរយៈពេល 5ឆ្នាំ

✨ ទទួលបានសេវាកាត់ប្លង់រឹងដោយឥតគិតថ្លៃ

✨ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិមរហូតដល់ $5,000

✨ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់រហូតដល់ $3,000

✨ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការរហូតដល់ $3,000

ការផ្ដល់ជូននេះមានសុពលភាពត្រឹមតែដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះប៉ុណ្ណោះ។ បើផុត គឺលែងមានឱកាសចំណេញបែបនេះទៀតហើយ! រួសរាន់ឡើង!

មិនតែប៉ុណ្ណោះ បុរី ប៉េង ហួត នៅមានដំណឹងកាន់តែពិសេសជូនដល់អតិថិជនដែលមានបំណងស្វែងរកគេហដ្ឋានកក់ក្តៅសម្រាប់គ្រួសារលែងបារម្ភរឿងការបង់ប្រាក់ទៀតហើយ។ ជាមួយកម្ចីពីធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ពិសេសមិនធ្លាប់មាន ត្រឹមតែ 3% តែប៉ុណ្ណោះក្នុងមួយឆ្នាំ។ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕