NBC បញ្ជាក់ជាថ្មីពីស្ថានភាពអចលនទ្រព្យ និងសំណង់នៅឆ្នាំ២០២៤នេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានព្យាករណ៍ថា វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តមានកំណើនទាប បើទោះជាមានតម្រូវការលំនៅដ្ឋានតម្លៃសមរម្យក្នុងស្រុក ប៉ុន្តែសម្រាប់លំនៅដ្ឋានប្រណីតនឹងបន្តមានភាពទន់ខ្សោយ។

នេះបើយោងតាមរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទាន សម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពល បន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារជាដើម។

អ្នកជំនាញមើលឃើញថា នៅក្នុងឆ្នាំ ២០២៤នេះ វិស័យអចលទ្រព្យ និងសំណង់ នឹងបន្តងើបឡើងយឺត ជាពិសេសវិស័យសំណង់ដែលបម្រើឲ្យវិស័យផ្សេងៗ ដោយសារការំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងស្រុក និងលំហូរទុនវិនិយោគពីរទេស។ធនាគារជាតិនៃកម្ពុជា ជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក  លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ - ក្រសួង ...ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀបបានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងឆ្នាំ ២០២៤នេះ អាចនៅមានភាពស្រពិចស្រពិល ប៉ុន្តែទោះយ៉ាងណាវិស័យនេះ នឹងបន្តងើបឡើងយឺត ដោយសារការំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងស្រុក និងការហូរទុនវិនិយោគពីរទេស។

លោកបន្តថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៃការបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ឲ្យកាន់តែស្អិតរមួត ក្នុងគោលដៅទាក់ទាញវិនិយោគិនឲ្យមកវិនិយោគទុនកាន់តែច្រើន ជាពិសេសការអភិវឌ្ឍន៍វិស័យអចនទ្រព្យនេះជាដើម។លោកបានបន្ថែមថា វិស័យអចលនទ្រព្យនេះ គឺជាវិស័យមួយពឹងផ្អែកលើសេដ្ឋកិច្ចខាងក្រៅ និងសេដ្ឋកិច្ចខាងក្នុង ហើយអចលនទ្រព្យគឺវារត់តាមក្រោយនៃសេដ្ឋកិច្ចទាំងអស់ ក្នុងនោះប្រសិនសេដ្ឋកិច្ចខាងក្រៅល្អ លំហូរបរទេសនឹងអាចហូរចូលមកកម្ពុជាបន្ថែម។ ចំណែកសេដ្ឋកិច្ចខាងក្នុង ក៏ជាការរួមចំណែកយ៉ាងខ្លាំងផងដែរ ដើម្បីធ្វើឲ្យចន្តរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចយើងកាន់តែល្អ។

យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ។ កាលពីឆ្នាំមុន រដ្ឋបាលរាជធានី បានពិនិត្យលើឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង២៦ម៉ឺនម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២លានដុល្លាអាមេរិកបន្ថែមទៀត៕

អគ្គនាយកRGPPSEZជនជាតិជប៉ុនបង្ហាញពីមោទនភាពលើការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសមួយរបស់កម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ លោក Hiroshi Uematsu​បានបង្ហាញពីមោទនភាព ចំពោះការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសនេះ។

ជាក់ស្តែងទំហំនៃការនាំចេញ​សរុប ​ពី​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យា​ល់ គ្រុបភ្នំពេញ ​(RGPPSEZ) ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា សម្រេចបាន១,៦២១ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០២៣ ដែល​បង្ហាញ​កំណត់ត្រា​កំណើន ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ​ចាប់តាំងពី​បាន​ដំណើរការ​ជិត១៨​ឆ្នាំ កន្លងមក​។​យោងតាម​របាយការណ៍​របស់ខ្លួន តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៦ ក្នុង​គោលបំណង​បង្កើត​ទីតាំង​ដំបូង​មួយ សម្រាប់​ក្រុមហ៊ុន​ផលិត​មកពី​ឧស្សាហកម្ម​ផ្សេងៗ​ និង​ដើម្បី​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។ តម្លៃ​នៃ​ការនាំចេញ​បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល៥​ឆ្នាំ​ចុងក្រោយ ពោលគឺ ពី​តម្លៃ៣១៦លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដល់៦៨៣លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។

ចំនួន​នោះបាន​កើនឡើង​ទ្វេរដង​ម្តងទៀត ​ក្នុង​រយៈពេល​ត្រឹមតែ ​១​ឆ្នាំ​បន្ទាប់​ប៉ុណ្ណោះ គឺ​កើន​ដល់១៣៤៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ហើយ​នៅ​ឆ្នាំ​២០២៣ បានឃើញ​តម្លៃ​នាំចេញ​ខ្ពស់បំផុត​ នៅក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ការកកើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ជាមួយនឹងទំហំទឹកប្រាក់នាំចេញដល់១៦២១លាន​ដុល្លារ​។​លោក Hiroshi Uematsu​ អគ្គនាយក RGPPSEZ បាន​ថ្លែងថា​ ​ការអភិវឌ្ឍ ​និង​កំណើន​ដ៏​សំខាន់​នេះ ​បានបង្ហាញ​ឱ្យឃើញ​ផងដែរ​នៅក្នុង​តម្លៃ​នៃ​ការនាំចេញ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ទៅកាន់​ទីផ្សារ​ពិភពលោក ។

លោកបញ្ជាក់ថា “ខ្ញុំ​មាន​មោទនភាព​បំផុត ដែល​បានរួម​ចំណែ​ក​ដល់៧ភាគរយ ​ក្នុងតម្លៃ​នាំចេញ​សរុប​ទូទាំងប្រទេស​កម្ពុជាទាំង​មូល​”។ លោកបន្ថែមថា “ការកើនឡើង​យ៉ាងខ្លាំង​នេះ បានកើត​ឡើង បើទោះបី ជា​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដ៏​សែន​អាក្រក់​ក៏ដោយ​”។

ការណ៍​នេះ​គឺ​ដោយសារ​ការពង្រីក និង​ការរីកចម្រើន​ជា​លំដាប់​នៃ​ផលិតកម្ម​របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក និង​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​។​

យោងតាម​ទិន្នន័យ​របស់ RGPPSEZ តម្លៃ​នៃ​ការនាំ​ចេញពី​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក​ បាន​កើនឡើង៧១ភាគរយ ពី២៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់៣៩៩លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២៣ ហើយ​តួលេខ​ពី​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​វិញ បាន​កើនឡើង​១៥៦ ភាគរយ ពី​តម្លៃ១១៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់២៨៩លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣​។​

លោក Hiroshi បាន​លើកឡើងថា “ឥឡូវនេះ ​យើងខ្ញុំ​ពិត​ជាមាន​មោទនភាព​ក្រៃលែង ដែល​បានឃើញ​តំបន់​នេះ មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ដោយមាន​ក្រុមហ៊ុន​ផលិតកម្ម​ចំនួន៨៦ មកពី១៤ប្រទេស​​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ចំនួន៤៣,៨០០​នាក់ និង​ជនបរទេស​ចំនួន៧២០​នាក់ ​នៅក្នុង​ឧស្សាហកម្ម​ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​របស់​ប្រទេស​កម្ពុជា​”។​

លោក​បន្ថែមថា ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស តួលេខ​ខាងលើនេះ ​ផ្តល់ឱ្យ​យើង​នូវ​ថាមពល​កាន់តែច្រើន ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ ផ្តល់នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ ដ៏​ល្អ​បំផុត​សម្រា​ប់​អ្នកវិនិយោគ​កម្ពុជា និង​អន្តរ​ជាតិ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​អាជីវកម្ម​របស់​អ្នកវិនិយោគ ក៏ដូចជា​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ឧស្សាហូប​នីយ​កម្ម​​របស់​ប្រទេស​ផងដែរ​។​

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានបង្ហាញថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​២០២៣ មានទំហំទឹកប្រាក់លើសពី២២,៦៥ពាន់​លាន​ដុល្លារ កើនឡើង១,៨​ ភាគរយ ធៀបនឹង​ឆ្នាំ​២០២២​។​ ចំណែកការនាំ​ចូល​មាន​ចំនួន២៤,១៨ពាន់​លាន​ដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ៥ភាគរយ​ពី២៥៤៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។

សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ សរុប​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​សម្រេចបាន៤៦,៨៣ពាន់​លាន​ដុល្លារ ធ្លាក់ចុះ១,៩ភាគរយ ធៀបនឹងឆ្នាំ​២០២២​។​

បណ្តាប្រទេសជាដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ​របស់​ប្រទេស​កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់​។ នេះ​បើ​យោងតាមGDCE៕

Tesla’s Elon Musk is no longer the richest person in the world

Bernard Arnault, who is currently the Chairman and CEO of LVHM, has left Tesla’s founder Elon Musk behind in the race to be the richest person in the world, Forbes reported.

The net worth of the French billionaire and his family stands at $207.6 billion while Musk is in second position with $204.7 billion.

The two have been fighting for the position since 2022. Arnault became the richest person on the planet in late 2022, surpassing Elon Musk as tech stocks struggled in the face of high inflation.

How did Arnault supass Musk?
Observing a surge of $23.6 billion increase on Friday, Arnault and his family’s net worth grew to $207.8 billion overtaking Musk’s $204.5 billion, Forbes reported.

The update of Musk losing first place came after Musk lost more than $18 billion in net worth when Tesla’s stock saw a dip of nearly 13 per cent on Thursday.
Source: The Economic Times

ស្ថាប័ន២ប្រកាសដាក់ដំណើរការសាកល្បងកម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ STC Vendors

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ កាលពីមុនសប្តាហ៍មុន ហេង សុខចំរើន អនុរដ្ឋលេខា​ធិការក្រសួងទេសចរណ៍ និងលោកយុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញប្រកាសដាក់ដំណើរការសាកល្បង កម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ មានឈ្មោះថា STC Vendors។

កម្មវិធីនេះ ជាគំនិតផ្តួចផ្ដើម ដោយសមាគមក្លឹបទេសចរណ៍សៀមរាប និងដៃគូរអភិវឌ្ឍរបស់ខ្លួន ធនាគារស្ថាបនា។យោងតាមការបង្ហាញពីលោក ហ៊្វីលីព សែតកៅ ប្រធានសមា​គមក្លឹបទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា STC Vendors មិនត្រឹមជាកន្លែងលក់ សេវាកម្ម និងផលិតផលទេសចរណ៍ប៉ុណ្ណោះទេ វាក៏ជាថ្នាលឌីជីថល សម្រាប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្នុងការផ្សព្វផ្សាយពត៌មានទេសចរណ៍ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។

លោកយុន លីនណេ  បានបង្ហាញពីការគាំទ្រលើថ្នាលឌីជីថលនេះ និងសង្ឍឹមថា យន្តការមួយនេះ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការទាញយកពត៌មានពីទិសដៅទេសចរណ៍ ដើម្បីរៀបចំផែនការមកទស្សនា ខេត្តសៀមរាប ប្រកប​ដោយភាពសប្បាយរីករាយ។

លោកបន្តថា ស្របពេលជាមួយនេះ អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹង និងពង្រីក វិសាលភាពនៃការបម្រើសេវាកម្ម ទេសចរណ៍ខេត្ត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសោភ័ណភាពក្នុងក្រុង ឱ្យកាន់តែមានភាពស្អាតស្រស់បំព្រង។

ក្នុងនាមតំណាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហេង សុខចំរើន បានចាត់ទុកការបង្កើតកម្មវិធីប្រើលើទូរស័ព្ទដៃនេះ គឺជាការចូលរួមរបស់វិស័យឯកជន ជាមួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វាក៏ជាតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទាមទារសេវាកម្មដែលមានស្តង់ដារ លឿន ជាក់លាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។

លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានបង្ហាញពីគោលបំណង និងចក្ខុវិស័យស្របគ្នារវាងវិស័យឯកជន និងក្រសួងទេសចរណ៍ ក្នុងការពង្រឹងសមត្ថភាព លើការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់វិស័យទេសចរណ៍ឱ្យដល់កម្រិត​អតិបរមា ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ អាជីវករគ្រប់ខ្នាតចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕

មហាសេដ្ឋីបារាំង លោក Bernard Arnault ដណ្តើមតំណែងលោក Elon Musk ក្លាយជាមហាសេដ្ឋីកំពូលទី១របស់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីបារាំង លោក Bernard Arnault ម្ចាស់ក្រុមហ៊ុនទំនិញប្រណីត LVMH បានកើនឡើងយ៉ាងគំហុក ដោយលោកបានដណ្តើមតំណែង ជាមហាសេដ្ឋីមានជាងគេបំផុតទី១ នៅលើពិភពលោក។

យោងតាមការចុះផ្សាយដោយទស្សនាវដ្តីដ៏ល្បីល្បាញ Forbes ទ្រព្យសម្បត្តិរបស់លោក Bernard Arnault ព្រមទាំងគ្រួសារ បានកើនឡើង រហូតដល់ទៅ២៣,៦ពាន់លានដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ផ្ទុយទៅវិញ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក លោក Elon Musk បានខាតបង់អស់យ៉ាងច្រើន បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានដាំក្បាលចុះជិត១៣ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឱ្យលោកElon Musk ខាតបង់ទ្រព្យសម្បត្តិអស់ជាង១៨ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាឈ្មោះមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង១០រូបនៅលើពិភពលោក គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយផ្អែកតាមរបាយការណ៍ពីទស្សនាវដ្តី Forbes។

ទី១: លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ២០៧ពាន់លានដុល្លារ។
ទី២: លោក Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ២០៤,៧ពាន់លានដុល្លារ។
ទី៣: លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ១៨១,៣ពាន់លានដុល្លារ។
ទី៤: លោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ១៤២,២ពាន់លានដុល្លារ។
ទី៥: លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ១៣៩,១ពាន់លានដុល្លារ។
ទី៦: លោក Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុប ប្រមាណ១២៧,២ពាន់លានដុល្លារ។
ទី៧: លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ១២៧,១ពាន់លានដុល្លារ។
ទី៨: លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ១២២,៩ពាន់លានដុល្លារ។
ទី៩: លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ១២១,៧ពាន់លានដុល្លារ។
ទី១០: លោក Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ១១៨,៨ពាន់លានដុល្លារ៕

ការសាងសង់កំពង់ផែកោះទន្សាយជំហានទី២សម្រេចបាន ជាង៧០ភាគរយហើយ

ដោយៈ គង់ ហ្វីអូណា

 ខេត្តកែបៈ អភិបាលរង​ខេត្ត​កែប លោកវ៉ៅ សុខាបានបញ្ជាក់​ថា គម្រោង​សាងសង់ “កំពង់ផែ​ទេសចរណ៍​កោះទន្សាយ” ជា​ជំហាន​ទី ២ បើ​គិត​មកដល់ពេលនេះ សម្រេច​ការ​សាងសង់​បាន​ប្រមាណ​ជាង ៧០ ភាគរយ​ហើយ។

តាមផែនការកំពង់ផែនេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ការ​បញ្ជាក់​បែបនេះ ក្នុង​ឱកាស លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែបបាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​លើ​កោះទន្សាយ ស្ថិត​ក្នុង​ក្រុងកែប ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៤កន្លងមកនេះ។

អភិបាលរង​ខេត្ត​កែបរូបនេះបាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ជំហាន​ទី២ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូចជា ការ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ៨៥០ ម៉ែត្រ ទីតាំង​អាង​ស្តុក​ទឹក​ចំណុះ៥០ម៉ែត្រ​គូប ចំនួន១ អណ្ដូង​ស្នប់​ចំនួន២ និង​ការ​បំពាក់​ម៉ាស៊ីនភ្លើង១០០kvaចំនួន៣គ្រឿង គឺជា​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដើម្បី​បម្រើ​ដល់​ប្រជា​សហគមន៍​លើ​កោះទន្សាយ។

​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ជំហាន​ទី២នេះ មាន​គម្រោង​សាងសង់​ផ្លូវ​ចាក់​កៅស៊ូ ​ប្រប​មាត់​សមុទ្រ​ប្រវែង​ជាង១២គីឡូម៉ែត្រ (១២,៧៥០ម៉ែត្រ) តភ្ជាប់ចាប់​ពី​ចំណុច​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ (ក្រុងកែប​) ទៅ​ភ្ជាប់​នឹង​ផ្លូវ​លេខ១៣៣២ ត្រង់​ចំណុច​ខ្លោងទ្វារ​វត្ត​អង្កោល ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។

ផ្លូវប្របមាត់សមុទ្រ​នេះ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០២២ ក្រោម​កម្ចី​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លើ​គម្រោង​ទឹក​ប្រាក់​ចំនួនជាង១០,៥លានដុល្លារអាមេរិក។

បន្ថែម​នេះ ក្រៅពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​កំពង់ផែ​ទេស​ចរណ៍​កោះទន្សាយ ផ្លូវ​ប្រប​មាត់​សមុទ្រ ចាប់ពី​ចំណុច​កំពង់ផែ​កោះទន្សា​យ​ទេសចរណ៍​នៅ​ក្នុង​ក្រុងកែប ទៅ​ឆ្នេរ​អង្កោល ដែល​មាន​ប្រវែង​ប្រមាណ​១២គីឡូម៉ែត្រ និង​បំបែក​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ១៣-៣២ (១២៧៥០ ម៉ែត្រ) គឺ​នៅ​មាន​ទីលាន​ចាក់សំរាម និង​អាងប្រព្រឹត្តិកម្មទឹក​កខ្វក់​ផង ជា​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB៕

Singapore, China reach 30-day visa exemption agreement

As reported by the Channel News Asia, plans for the 30-day mutual visa exemption agreement were announced last December during the two countries’ highest-level annual bilateral forum, which was co-chaired by Singapore’s Deputy Prime Minister Lawrence Wong and Chinese Vice Premier Ding Xuexiang.

Singaporeans holding ordinary passports can currently enter China without a visa for 15 days for purposes like sightseeing, visiting family and business.

China resumed this arrangement in July last year, more than three years after it was suspended because of the Covid-19 pandemic. Chinese citizens currently require a visa to enter Singapore.

Between January and November 2023, Singapore welcomed a total of 12.4 million tourists, of which the number of Chinese visitors was just over 1.2 million. Source: VNexpress

ប្រធាន CBC បង្ហាញពីវិស័យដែលពិបាកសងប្រាក់មកគ្រឹះស្ថានហិរញ្ញវត្ថុ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ចសកល និង​បញ្ហាជាច្រើនទៀត បានធ្វើឲ្យកម្ពុជារងផលប៉ះពាល់ផងដែរ ពិសេសការសងឥណទានត្រលប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានភាពយឺតយ៉ាវ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ Credit Bauro Cambodia (CBC) បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា  វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ បានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ក្នុងនោះវិស័យទេសចរណ៍ និងអចលនទ្រព្យ ជាវិស័យដែលជួបនូវផលលំបាកច្រើន ក្នុងការសងប្រាក់មកគ្រឹះស្ថានហិរញ្ញវត្ថុ។លោកបានបញ្ជាក់ទៀតថា វិស័យចំនួន២ ដែលយើងតែងតែសង្កេតឃើញ ដូចជា ទី១ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងទី២ ទាក់ទងទៅនឹងវិស័យអចលនទ្រព្យ ដែលមានបញ្ហាក្នុងការសងត្រលប់យឺតយ៉ាវ។

លោកបន្តថា “ខ្ញុំជឿថាវិស័យទាំង២នេះ គឺជាវិស័យដែលជួបប្រទះនូវផលពិបាកច្រើន”។ជាក់ស្តែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ផងដែរថា វិស័យអចលនទ្រព្យ និងសំណង់នឹងបន្តងើបឡើងយឺតនៅឆ្នាំ​២០២៤នេះ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលនិតិកាលទី៧នេះ បានដាក់ចេញនូវគោលនយោ​បាយថ្មី ដោយគ្រោងបញ្ចេញឥណទានប្រមាណ៥០លានដុល្លារ ដល់ប្រតិបត្តិករ និងអាជីវកម្មពាក់ព័ន្ឋនឹងវស័យទេសចរណ៍នៅខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤នេះ៕

 

ធនាគារChiefរៀបចំសិក្ខាសាលាប្រចាំឆ្នាំដើម្បីកំណត់គោលដៅយុទ្ឋសាស្រ្តអាជីវកម្មឆ្នាំ២០២៤

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងគោលដៅឆ្លុះបញ្ចាំងនូវសមិទ្ឋផលឆ្នាំចាស់ និងរៀបចំផែនការយុទ្ឋសាស្រ្តអាជីវកម្ម សម្រាប់ឆ្នាំ២០២៤នេះ ធនាគារChief បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួន។

សិក្ខាសាលាដែលបានប្រារពឡើង កាលពីចុងសប្តាហ៍ទី៣ នៃខែមករា កន្លងមកនេះ បានធ្វើឡើងក្រោមអធិបតីភាព ពីលោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋអគ្គនាយកធនាគារChief Bank ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរយនាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលបានសម្រេចនាឆ្នាំកន្លងៗទៅ និងការកំណត់គោលដៅជាយុទ្ធសាស្រ្ត ក៏ដូចជាផែនការអាជីវកម្មធនាគារ ឈីហ្វក្នុងឆ្នាំ២០២៤។ សិក្ខាសិលានេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ឈីហ្វ ហើយឆ្លៀតឱកាសនេះផងដែរ ក៏មានការបេ្ដជ្ញាចិត្តពីបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថ​ភាពចំណេះដឹងឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន៕

 

‘Buy a House, Get a Wife for Free’ – Marketing Gets Creative in China’s Real Estate Crisis

Desperate Chinese property developers are getting more creative, if not downright strange, with the marketing tactics they are deploying in an ongoing real estate crisis.

One company in Tianjin advertised “buy a house, get a wife for free,” The Wall Street Journal reports. Another company in China’s Zhejiang province promised gold bars to home buyers.

The free-wife deal was a pun on a traditional Chinese expression, styled in the same wording as typical enticements for home buyers (no actual wives were part of the promotion). But it didn’t sit well with Chinese regulators, who fined the company $4,184 fine for the ad in September.

China’s real estate bubble popped about two years ago, when real estate developer Evergrande declared insolvency, setting off a chain reaction of defaults and business losses that have dragged down the Chinese economy.

Several multibillion-dollar companies have all but collapsed and Chinese business executives have been detained or have disappeared. The shadow banking industry that financed much of China’s real estate boom is going bust, including Zhongzhi Enterprise Group, which has told investors that it’s “severely insolvent” with $64 billion in liabilities.

Existing home prices in the nation’s four wealthiest cities are down between 11% and 14%. Sales of new homes are down 6%. Sheng Songcheng, former head of the statistics department at the People’s Bank of China, predicts the downturn will last another two years, the Journal reports.

China’s economy, which grew by the double digits a decade ago, grew by 5.2% in the fourth quarter, missing economists’ expectations. In addition to the real estate crisis, it’s been dragged down by high youth unemployment and international trade tensions.
Source: The Messenger Business