DOF: Rice tariff cut to cost Philippines ‘less than P10B’

The Department of Finance (DoF) said the government stands to lose “less than P10 billion” in revenues by further reducing tariff rates on rice temporarily—an amount that the agency said it was willing to forego just to tame inflation.

While the projected revenue loss from lower rice import duties was still based on preliminary estimates, Finance Undersecretary Domini Velasquez said the amount won’t matter that much if the measure can bring down the prices of the staple grain by P4 to P5 a kilo.

“So, on the DOF’s part, we’re willing to forego that tariff loss just to make sure that inflation, also, is down,” she said during the Kapihan sa Manila Hotel on Wednesday.

The Department of Finance (DoF) said the government stands to lose “less than P10 billion” in revenues by further reducing tariff rates on rice temporarily—an amount that the agency said it was willing to forego just to tame inflation.

While the projected revenue loss from lower rice import duties was still based on preliminary estimates, Finance Undersecretary Domini Velasquez said the amount won’t matter that much if the measure can bring down the prices of the staple grain by P4 to P5 a kilo.

“So, on the DOF’s part, we’re willing to forego that tariff loss just to make sure that inflation, also, is down,” she said during the Kapihan sa Manila Hotel on Wednesday.

President Marcos issued Executive Order No. 50 last year to maintain the reduced tariff rate of 35 percent on rice until the end of 2024.

That presidential order also extended the effectivity of lowered import duties on corn and meat products to tame stubbornly high inflation. Source: Inquirer.net

តំបន់រមណីយដ្ឋានអង្គរស្រូបទាញបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៤៧ម៉ឺននាក់ក្នុងរយៈពេល៥ខែដំបូង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន៤៧២.២៥៨នាក់ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ដោយកើនឡើង៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្ថែមថា ឧទ្យានបុរាណនេះរកប្រាក់ចំណូលបាន២២,២លានដុល្លារអាមេរិក ពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំ២០២៤នេះ ដោយកើនឡើង៣៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែឧសភា ឧទ្យានបុរាណនេះ បានស្វាគមន៍ភ្ញៀវទេស​ចរណ៍បរទេសចំនួន៥០.៨៧៩នាក់ ដែលកើនឡើង១១ភាគរយ ហើយបង្កើតប្រាក់ចំណូលបាន សរុបចំនួន២,២៩លានដុល្លារ ដែលកើនឡើង១២,៥ភាគរយ បើធៀបនឹងខែឧសភាដូចគ្នាកាលពីឆ្នាំមុន។

ដោយមានទីតាំងស្ថិត នៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យា​នបុរាណវិទ្យាអង្គរ ទំហំ៤០១គីឡូម៉ែត្រការ៉េនេះ គឺជាបណ្តុំប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើង ដោយដូនតាខ្មែរចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។

ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេស​ចរណ៍ បង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបោះទុនវិនិយោគ ដោយក្រុមហ៊ុនចិន នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅឧទ្យានអង្គរកាន់តែច្រើន ក្រោយពីអាកាសយានដ្ឋានកម្រិត4E មួយនេះបានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំមុន។

លោកធ្លាប់បានថ្លែងប្រាប់សារពត៌មានចិន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់ប្រទេសកម្ពុជា”។

មន្ត្រីជាន់ខ្ពស់រូបនេះក៏ជឿជាក់ផងដែរថា “ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជាឆ្នាំ២០២៤ នឹងទាក់ទាញភ្ញៀវទេសចរ​ណ៍ចិន កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសគឺធ្វើដំណើរមកកាន់តំបន់ប្រាសាទអង្គរតែម្តង”៕ប្រភព: Xinhua៕

ប្រជាជនកម្ពុជាអាចទូទាត់ប្រាក់រៀលតាមប្រព័ន្ឋបាគងជាមួយប្រទេសចំនួន៣ក្នុងតំបន់ហើយ

        ដោយៈ គង់ សូរិយា

        ប៊ែលហ្សិកៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរីបានថ្លែងថា បច្ចុប្បន្នប្រជាជនកម្ពុជាអាចទូទាត់ចេញពីគណនី ប្រាក់រៀលរបស់ខ្លួននៅប្រទេសថៃ វៀតណាម និងឡាវ។

លោកជំទាវបន្តទៀតថា ក្នុងពេលឆាប់ៗខាងមុខ ប្រជាជនកម្ពុជាអាចទូទាត់ប្រាក់រៀល នៅប្រទេសចិន ឥណ្ឌា និងម៉ាឡេស៊ី ។ល។ ហើយប្រជាជននៅប្រទេសទាំងនោះ ក៏អាចទូទាត់តាមប្រព័ន្ធ QR Code នៅកម្ពុជា ជាប្រាក់រៀលផងដែរ។

ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍការទូទាត់អេឡិចត្រូនិក និងដាកឱ្យប្រើប្រាស់ប្រព័ន្ធបាគង និងស្តង់ដារ QR Code ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យការទូទាត់ កាន់តែងាយស្រួល ភ្លាមៗ និងសុវត្ថិភាព និងបានភ្ជាប់ការទូទាត់ នៅក្នុងស្រុករវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  ក៏ដូចជាជាមួយប្រទេសជិតខាង។

លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលស៊ីក លុចសំប៊ួ ហូឡងដ៏ និងអូទ្រីសកាលពីសប្តាហ៍មុន។

ក្នុងឱកាសនោះ លោកជំទាវ ទេសាភិបាល បានថ្លែងសរសើរពីវឌ្ឍនភាពល្អ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ែកហ្ស៊ិក និងបានជម្រាបជូន ពីកិច្ចសហការល្អរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប៊ែលស៊ិក ក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ។

លោកជំទាវ ក៏បានលើកឡើងពីការវិវត្ត នៃឌីជីថលូបនីកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសក្នុងប្រព័ន្ធទូទាត់ ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឌីជីថលូបនីកម្មសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕

បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនបោះទុនជាង១,៥ពាន់លានដុល្លារនៅតំបន់ទេសចរណ៍ចំនួន៣ក្នុងប្រទេសថៃ

ដោយ: គង់ លាងហួរ

បាងកក: បណ្តាអ្នកអភិវឌ្ឍន៍ថៃ បានបន្តសម្រុកសាងសង់គម្រោងអចលនទ្រព្យធំៗ នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍របស់ខ្លួន ដើម្បីបំពេញតាមការកើនឡើង នៃតម្រូវការពីសំណាក់អតិថិជនបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation។

វិស័យអចលនទ្រព្យនៅលើកោះភូកេត និងតំបន់ប៉ាតាយ៉ា បានកម្រើកយ៉ាងឆាប់រហ័​ស ដោយសារអំណាចនៃការទិញរបស់ភ្ញៀវទេសចរណ៍ ដែលបាននិងកំពុងហូរចូល ទៅកាន់ប្រទេសថៃ ចាប់តាំងពីស្ថានភាពជំងឺរាតត្បាតបានធូរស្រាល។

នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​នេះ បណ្តាក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​ បាន​បោះទុន​ជាង៥៦ពាន់​លាន​បាត​ (ប្រហែល១,៥៣ពាន់លានដុល្លារ) ទៅ​ក្នុង​គម្រោងវិនិយោគ​អចលនទ្រព្យ នៅលើកោះភូកេត  តំបន់ឆ្នេរប៉ាតាយ៉ា និងតំបន់ឆ្នេរហួហ៊ីន (Hua Hin)។ជាមួយគ្នានេះ លោក Prasert Taedullayasatit ប្រធាន​សមាគម​ខុនដូ​នៃប្រទេសថៃ បានធ្វើការវាយតម្លៃទៅលើស្ថានភាព​អាជីវកម្ម​អចលន​ទ្រព្យ​ នៅក្នុង​ទីក្រុង​ទេសចរណ៍​ធំៗទាំង៣នេះថា ជា “អចលនទ្រព្យ​សកល”។

អ្នកជំនាញរូបនេះបានផ្តល់អនុសាសន៍ថា “រដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់វិស័យអចលនទ្រព្យ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលអាចបង្កើតការងារក្នុងស្រុក បានជាង១លានកន្លែង និងប្រើប្រាស់សម្ភារៈក្នុងស្រុកជាង៩០ភាគរយ”។

ចំណែក លោក Phattarachai Taveewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុន Colliers Thailand បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ គម្រោងខុនដូថ្មីៗនៅកោះភូកេត មានចំនួន១២ទីតាំង ដែលមានចំនួន៣.៣៣៨យូនីត និងគិតជាទឹកប្រាក់សរុបស្មើនឹង២៥ពាន់លានបាត។

គម្រោងទាំងនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុន Colliers ដោយសហការជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុក រួមមាន ក្រុមហ៊ុន Sansiri ក្រុមហ៊ុន AssetWise ក្រុមហ៊ុន Origin Property ក្រុមហ៊ុន Habitat Group និងក្រុមហ៊ុន CG Capital។

ជាមួយគ្នានេះ លោក Bill Barnett នាយកគ្រប់គ្រងនៃក្រុមហ៊ុន C9 Hotelworks បានមានប្រសាសន៍ឱ្យដឹងថា “ក្រោយវិបត្តិកូវីដ-១៩បញ្ចប់ទៅ ក្រុមហ៊ុនអចលនទ្រព្យថៃជាច្រើន បានបន្តការបោះទុនវិនិយោគឡើងវិញ នៅកោះភូកេត ស្របពេលដែលតម្រូវការទិញខុនដូពីសំណាក់ជនជាតិថៃ និងជនជាតិបរទេសកំពុងកើនឡើង”៕​ប្រភព: The Nation៕

ហេតុអីត្រូវទទួលទានធុរេនត្រឹម២ទៅ៣ដងក្នុងមួយសប្តាហ៍?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកសារបានបង្ហាញថា លោក អ្នកគួរតែទទួលទានធុរេនតែពីរទៅបីដងក្នុងមួយសប្តាហ៍ ដោយកំណត់ការទទួលទានត្រឹមតែមួយឬពីរដុំប៉ុណ្ណោះ។

ការណែនាំនេះ ជាការជួយក្នុងការចៀសវាងការលើសថាមពល រក្សាកម្រិតជាតិស្ករ ក្នុងឈាមឲ្យស្ថិតស្ថេរ និងការពារការកើតជម្ងឺ “មុន” សម្រាប់អ្នកដែលមានផ្ទៃមុខងាយឡើងមុន។

ឯកសារបានបង្ហាញទៀតថា ការទទួលទានផ្លែទុរេន ២០០ mg ផ្តល់ ៣០០ កាឡូរី រួមបញ្ចូលជាតិស្ករ៥០ក្រាម ខ្លាញ់១០ក្រាម ប្រូតេអ៊ីន៣ក្រាម និងជាតិសរសៃ៨ក្រាម។ ផ្លែឈើនេះក៏ផ្គត់ផ្គង់វីតាមីនក្រុមBប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមបន្ថែម។ ដូច្នេះហើយ ធុរេន​លេចធ្លោ​ជា​ផ្លែឈើ ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

ដោយសារបរិមាណជាតិស្កររបស់វា ការទទួលទានទុរេនច្រើនពេកអាចបណ្តាលឲ្យមានការកើនឡើងយ៉ាងឆាប់រហ័ស ទាំងកម្រិតជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន។

ឯកសារបានបង្ហាញទៀតថា ការកើនឡើងនៃអាំងស៊ុយលីន បង្កឲ្យមានការកើនឡើង នៃផលិតកម្មandrogen ដែលជាហេតុជំរុញឲ្យរាងកាយបញ្ចេញជាតិប្រេងកាន់តែច្រើន ដែលនាំឲ្យរលាក។ លក្ខ​ខណ្ឌទាំងនេះ បង្កើតបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍជំងឺមុន៕

តើគម្រោងខុនដូចំនួនប៉ុន្មានបានប្រកាសសាងសង់នៅឆ្នាំនេះ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងខុនដូមិនច្រើនទេ បានប្រកាសបើកការដ្ឋានសា​ងសង់នៅដើមឆ្នាំ២០២៤នេះ ស្របពេលស្ថានភាពទីផ្សារ កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។

គំរោងខុនដូ Times Square7, Picaso Condo, បានប្រកាស​បើកដំណើរការសាងសង់នៅឆ្នាំនេះ ខណៈគំរោងធំៗមួយចំនួនដូចជា Naga World3, Sun Wah, Diamond Bay និងគំរោងមួយចំនួនទៀតបានពន្យាពេល និងសាងសង់យឺតៗ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងចំនួន២ គឺ Times Square និង Picaso 2 នឹងសាងសង់នៅឆ្នាំនេះ ខណៈគំរោង
J Tower3 ដែលមានចំនួនរហូតដល់៧៧ជាន់ ស្មើនឹងកំពស់៣២០ម៉ែត្រ បានចាប់ផ្តើមកាលពីចុងឆ្នាំមុន។លោកបន្តថា “បច្ចុប្បន្នស្ថានភាពទីផ្សារ មានសញ្ញាវិជ្ជមានបណ្តើរៗហើយ ដោយបច្ចុប្បន្ននិន្នាការទីផ្សារ បានផ្លាស់ប្តូរចេញពីអ្នកអភិវឌ្ឈន៍ចិន និងងាកមកកាន់អ្នកវិនិយោគ មកពីជប៉ុន កូរ៉េ តៃវ៉ាន់ និងអ្នកវិនិយោគ មកពីតំបន់អឺរ៉ុបកាន់តែច្រើន បានឈានជើងចូលទីផ្សារនេះ ប៉ុន្តែស្ថានភាពនេះ មិនមានសញ្ញាពុះកញ្រ្ជោលនៅឡើយទេ។ ខុនដូដែលបានផ្គត់ផ្គង់ចូលទីផ្សារ មានប្រមាណ៦០,០០០យូនីតហើយ គិតរហូតមកដល់ដើមឆ្នាំ២០២៤នេះ៕

សម្តេចធិបតីបង្ហើបពីការសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង

ដោយៈ និស្ស័យ

        កំពង់ស្ពឺៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មី មួយខ្សែតភ្ជាប់ ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធ មជ្ឈមណ្ឌលពុទ្ឋសាសនានៅលើភ្នំគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុនថា ការសាងសង់ផ្លូវថ្មីនេះ នឹងជម្រុញសក្តានុពលខេត្តកំពង់ស្ពឺ ឲ្យរីកចម្រើនលឿន ឲ្យមាន​ការអភិវឌ្ឍលឿនដូចនៅរាជធានីភ្នំពេញ។សម្តេចបន្ថែមថា “ផ្លូវថ្មីមួយខ្សែនេះ នឹងពង្រឹងសក្តានុពលខេត្តនេះឲ្យកាន់តែខ្លាំង ប៉ុន្តែបើខេត្តនេះមិនមានធនធានមនុស្ស ក៏ចាប់យកឱកាសនេះមិនបានដែរ”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តជម្រុញឲ្យយុវជនខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ដើម្បីចាប់យកឱកាស និងពង្រីកសក្តានុពលនៅ​ខេត្តរបស់ខ្លួនផងដែរ។

តាមផែនការផ្លូវថ្មីមួយខ្សែនេះ មានប្រវែងប្រមាណ១១៤គីឡូ​ម៉ែត្រ ដែលតភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តភ្ជាប់ទៅកាន់ស្រុកកោះកុង ខេត្តកោះកុង ដែលមានចំណុចប្រសព្វគ្នា នឹងផ្លូវជាតិលេខ៤៨ នៅចំណុចគីឡូម៉ែត្រលេខ៦៨៕

មន្រ្តីក្រសួងសាធារណៈការពិភាក្សាជាមួយភាគីថៃ លើផែនការប្រើប្រាស់ស្ពានស្ទឹងបត់ ណងអៀន

        ដោយៈ និស្ស័យ

        សៀមរាបៈ ក្រុមមន្រ្តីកម្ពុជា ថៃបានបើកកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ  ពិភា​ក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចរចា កិច្ចព្រមព្រៀងស្ពានមិត្ត​ភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) បានដឹកនាំគណៈប្រតិភូកម្ពុជា  ជួបប្រជុំជាមួយគណ:ប្រតិភូថៃ  ដើម្បីពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងគ្រប់គ្រង ថែរទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ( ស្ទឹងបត់-បានណងអៀន) ដែលប្រព្រឹត្តិធ្វើឡើងនៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការចូលរួមពីភាគី ខាងព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក Tunwin Svasdisant នាយកនៃនាយកដ្ឋានសហប្រតិបត្តិការផ្លូវហាយវេអន្តរជាតិ នៃអគ្គនាយកដ្ឋានផ្លូវហាយវេនៃព្រះរាជណាចក្រថៃ និងតំណាងគ្រប់អង្គភាពពាក់ព័ន្ធរបស់ភាគីថៃ ព្រមទាំងមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធខាងកម្ពុជាផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ថ្លៃសេវាដឹកជញ្ជូន ឆ្លងកាត់ស្ពានមិត្តភាពនេះតាមសំណើរបស់ខាងភាគីថៃ ដើម្បីក្រសួង អាចលើកសំណើនេះ ជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ពិនិត្យសម្រេច៕

អ្នកជំនាញអន្តរជាតិមួយរូបលើកឡើងពីយុទ្ធសាស្ត្រសហការដើម្បីពង្រឹងវិស័យអចលនវត្ថុនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor Inc. បានមានប្រសាសន៍ឱ្យដឹងថា ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានបន្តិចម្តងៗ។

លោកបណ្ឌិតបានបន្តថា ស្ថានភាព​ទីផ្សារអចលន​ទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤នេះ នៅតែបន្ត​ប្រឈម​មុខ​នឹង​ផលលំបាក ដោយ​សារទីផ្សារ​នៅ​តែ​រងសម្ពាធ។ លោកបណ្ឌិត Alexander Evengroen បានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចនឹងកម្រើកឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២៥។

លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor Inc.

ទោះបីជាយ៉ាងណាក្តី លោកបណ្ឌិតកត់សម្គាល់ឃើញថា ការចុះផ្សាយព័ត៌មានផ្ទុយគ្នាស្តីអំពីសុខភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ពីសំណាក់បណ្តាក្រុមហ៊ុន អង្គការ និងសមាគមផ្សេងៗ បានបង្កឱ្យមានភាពមិនច្បាស់លាស់ និងរារាំងដល់វឌ្ឍនភាព។លោកបណ្ឌិតអះអាងថា អង្គភាព ឬស្ថាប័នជាច្រើន កំពុងព្យាយាមជះឥទ្ធិពលទៅលើទីផ្សារ ដោយផ្អែកលើការបញ្ចេញគំនិតផ្ទាល់ខ្លួនជាជាងការពិត ដែលការណ៍នេះនាំឱ្យខ្វះភាពច្បាស់លាស់ និងទិសដៅត្រឹមត្រូវ។

លោកបណ្ឌិត បញ្ជាក់ថា “វាមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការរួបរួមគ្នា និងធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ជាមួយគ្នានេះ ស្របពេលដែលគម្រោងអចលនទ្រព្យកាន់តែច្រើន កំពុងត្រូវបានអភិវឌ្ឍន៍ឡើង នោះតម្រូវការនៃការប្រើប្រាស់អគ្គិសនី ក៏នឹងមានការកើនឡើងផងដែរ ដែលការណ៍នេះនាំឱ្យមានការបំភាយឧស្ម័នកាបូនកាន់តែច្រើនចូលទៅក្នុងបរិយាកាសរបស់ផែនដី។

ត្រង់ចំណុចនេះ លោកបណ្ឌិតបានអំពាវនាវឱ្យវិស័យផ្សេងៗគ្នាត្រូវសហការ និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានទាំងនេះ និងធានាឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្វែរការយកចិត្តទុកដាក់ពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ទៅកាន់អនាគត និងដំណោះស្រាយក្នុងរយៈពេលវែង ដើម្បីពង្រឹងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា។

លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ចំណុចដែលយើងគួរតែផ្តោតជាសំខាន់ រួមមាន ការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ សំណង់ដែលមានគុណភាពខ្ពស់ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ការកែលម្អការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការរឹតបន្តឹងបទប្បញ្ញត្តិលើសំណង់អគារ។

លោកបណ្ឌិតជឿជាក់ថា តាមរយៈការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ និងការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ វិស័យអចលនទ្រព្យនៅកម្ពុជាអាចយកឈ្នះលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងត្រួសត្រាយផ្លូវសម្រាប់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។អ្នកជំនាញអន្តរជាតិរូបនេះសង្កត់ធ្ងន់ថា វាជាការចាំបាច់ណាស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឱ្យដើរទន្ទឹមគ្នា និងផ្តល់អាទិភាពដល់និរន្តរភាពយូរអង្វែងនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា “លុះត្រាតែមានកិច្ចសហការ និងការធ្វើផែនការយុទ្ធសាស្រ្តប៉ុណ្ណោះ ទើបឧស្សាហកម្មអចលនទ្រព្យអាចរីកចម្រើនទៅមុខបាន និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា”៕

ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗចំនួន៤ក្នុងតំបន់អាស៊ាន កំពុងបង្ហាញសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង ត្រូវបានគេចាត់ទុកជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី។ ប៉ុន្តែ ថ្មីៗនេះ ទីក្រុងមួយចំនួនផ្សេងទៀតក៏កំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលទាំង២ខាងលើផងដែរ។

លោក Roddy Allanប្រធានផ្នែកស្រាវជ្រាវនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា “យើងនៅតែមានសុទិដ្ឋិនិយមក្នុងរយៈពេលវែងជានិច្ចចំពោះទីផ្សារអភិវឌ្ឍន៍ធំៗដូចជា ទីក្រុងហុងកុងជាដើម”។

ប៉ុន្តែ លោកបានគូសបញ្ជាក់ថា “ យើងបានសង្កេតឃើញកាន់តែច្បាស់អំពីកំណើននៃថ្លៃជួលលំនៅដ្ឋាននៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់អាស៊ាន រួមមានដូចជា ទីក្រុងហូជីមិញ ទីក្រុងហ្សាការតា ទីក្រុងបាងកក និងទីក្រុងម៉ានីល”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បានអះអាងថា ទីផ្សារលំនៅដ្ឋាននៅតាមទីក្រុងមួយចំនួនក្នុងតំបន់អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ដោយសារតែភាពធន់នៃតម្រូវការជួលអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងការស្ទុះងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

ខាងក្រោមនេះគឺជាបណ្តាទីក្រុងទាំង៤នៅតំបន់អាស៊ាន ដែលសម្រេចបានកំណើនថ្លៃជួលលំនៅដ្ឋានខ្ពស់ជាងគេនៅត្រីមាសទី១ ឆ្នាំនេះ៖

ទី១: ទីក្រុងបាងកក ប្រទេសថៃ៖ ថ្លៃជួលលំនៅដ្ឋាននៅរាជធានីមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១៨,១% និងមានតម្លៃជួលជាមធ្យមប្រហែល២២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៥,៩% និងមានតម្លៃជួលជាមធ្យមប្រហែល១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៨% និងមានតម្លៃជួលជាមធ្យមប្រហែល២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៤: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ០,៨% និងមានតម្លៃជួលជាមធ្យមប្រហែល១៧២ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CNBC៕