ចំណេះដឹងថ្មីៈ តើប្រព័ន្ឋបញ្ជរតែមួយជាតិមានសារៈសំខាន់បែបណាសម្រាប់វិស័យឯកជន និងរដ្ឋាភិបាល?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានលើកឡើង ពីសារៈសំខាន់របស់ប្រព័ន្ឋ “បញ្ជរតែមួយជាតិ” ដែលជាការឆ្លុះបញ្ចាំង ពីសមិទ្ឋផល និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។

សម្តេចធិបតីបានថ្លែង ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ“ប្រព័ន្ធបញ្ជរតែមួយជាតិ” កាលពីព្រឹកថ្ងៃទី៧ ឧសភាថា “វាជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើនសេដ្ឋកិច្ចនៅកម្ពុជា”។

តើអ្វីជាប្រព័ន្ឋបញ្ជរជាតិតែមួយ? “ប្រព័ន្ធបញ្ជរតែមួយជាតិ” នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញ បែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ប្រព័ន្ធដ៏មានសារៈសំខាន់នេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា”។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ កម្មវិធី និងវិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការ-អនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់។

សម្ដេចធិបតីបានបន្តថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិ​យាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។

ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រា​ស់​ ​តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវា សាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់ឃើញថា សមិទ្ធផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិ​យោគ និង ដើម្បីកាត់បន្ថយបន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើរពន្ធ”។

ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឲ្យកិច្ចសម្រួលពាណិ​ជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ នេះជាកិច្ចការធំ ដែលហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ។

សម្តេចធិបតិបានមានប្រសាសន៍ សំដៅដល់វិស័យឯកជនថា “សូមវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ”។

សម្តេចបញ្ជាក់ថា “កិច្ចការងារនេះជាកិច្ចការធំ ដែលខ្ញុំចង់បាន ដែលយើងដាក់អភិក្រមភាព ខ្ញុំហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ”។

សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា៖ ចំណេញ ពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេសការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការរត់ការឆ្លងកាត់ពី ក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើ សុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។

លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើង វិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី​កម្ពុជាបានថ្លែងទៀតថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។

ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ៕

ក្រុមហ៊ុនធំមួយដាក់ចេញផែនការប្រែក្លាយ “ឆ្នេរកោះស្នេហ៍”នៅ ខេត្តកោះកុងទៅជាតំបន់ទេសចរណ៍ដ៏រសរវើក

ដោយៈ គង់ សូរិយា

        កោះកុងៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ អ្នកឧកញ៉ាសួរ វីវៈបានដាក់ចេញផែនការប្រែក្លាយ “ឆ្នេរកោះស្នេហ៍ “នៅខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ដ៏រសរវើកនាពេលអនាគត។

អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសដាក់ចេញផែនការប្រែក្លាយតំបន់ឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ (ឆ្នេរកោះស្នេហ៍) ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមរយៈការេអភិវឌ្ឍន៍ ឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដ៏មានប្រជាប្រិយភាពមួយ។

ផែនការនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង បានប្រកាសគាំទ្រនៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើ សុំសិទ្ធិវិនិយោគ និងអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) ខាងលើនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

តាមរយៈគម្រោងស្នើសុំ វិនិយោគតំបន់ឆ្នេរសមុទ្រនេះ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីទស្សនៈ ប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

លោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង បានគាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទនេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ។

លោកបន្ថែមថា “ការស្នើវិនិយោគគម្រោងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជួយក្រុងខេមរភូមិន្ទ ឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន”។

លោកបន្តថា នៅពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទនេះកាន់តែច្រើន។

លោកអ៊ុក ភត្រាបានបន្តថា ការស្នើសុំវិនិយោគនេះ គឺត្រូវអនុវត្តឱ្យស្របនីតិវិធីច្បាប់ ត្រូវការការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍ អនុញ្ញាតលើការជួលទីតាំងដី ពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនកា​រមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ ឱ្យបានច្បាស់លាស់ផងដែរ៕

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតគ្រោងចាប់ផ្តើមដំណើរការ នៅត្រីមាសទី៣ឆ្នាំនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែ​ទេសចរ​ណ៍​អន្តរជាតិខេត្ត​កំពត​ ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​៤​ ​សម្រាប់បម្រើ​ជា​ច្រក​សម្រាប់​នាវា​ទេសចរណ៍​ ដែល​តភ្ជាប់​ប្រទេស​ថៃ​ ​និង​វៀតណាម​ជាមួយ​កម្ពុជា​។​

ការ​សាងសង់​កំពង់ផែ​នេះ ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រាក់​ក​ម្ចី​របស់​​A​D​B ​ចំនួនជា​ង​​១​០​លាន​ដុល្លារ​ ​ដែល​ជា​ផ្នែក​នៃ​គម្រោ​ង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោ​យ​បរិ​យា​ប​ន្ន​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (​G​MS​)​។​

បច្ចុប្បន្នភាព​ទាក់ទង ​នឹង​កា​រដាក់​ឱ្យ​ដំណើរការ​នេះ​ ​ត្រូវ​បាន​ផ្តល់​ដោយ​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​កាលពី​ថ្ងៃសៅរ៍​ ​បន្ទាប់ពី​មានការ​លើកឡើង​ជុំវិញ​ ការ​ពន្យារពេល​ក្នុង​កា​របើក​កំពង់ផែ​សម្រាប់​ប្រតិបត្តិការ​។​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​មានប្រសាសន៍ថា​ ​កំពង់ផែ​មិនទាន់​អាច​បើក​ដំណើរការ​ឱ្យ​បាន​ឆាប់​ ​គឺ​ដោយសារ​ការ​ពន្យារពេល ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ សម្រាប់​ប្រតិបត្តិការ​កំពង់ផែ​នេះ​ ​ក្រោម​ក្រប​ខ័ណ្ឌ​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន​ ​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ ​និង​ ​A​D​B ​។​

លោក​បាន​បន្ត​ថា​ “​កំពង់ផែ​នេះ​នឹង​រួមចំណែក​ ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​នៅ​ពេល​ដំណើរការ​”។​លោក​បាន​បន្ត​ថា​ “​នៅ​ពេល​ចាប់ផ្តើម​ដំណើរការ​ ​កំពង់ផែ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ​ដូចជា​ ​ការ​បង្កើត​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ថ្មី ​សម្រាប់​ប្រទេស​ ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ​ផ្តល់​ឱកាស​ការងារ​ ​និង​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​ ​និង​សហគ្រាស​ក្នុងស្រុក​”​។​

លោកប៉េង ពោធ៍នា​បាន​បន្ថែម​ថា​ ​វាក៏​ស្របតាម​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស័​យ​ទេសចរណ៍​ផង​ដែរ​។​

លោក​រដ្ឋមន្ត្រីបញ្ជាក់ថា ​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​កំពង់ផែ​ ​ការងារ​បន្ថែម​ទៀត ​ទាក់ទង​នឹង​ការ​ជីក​ផ្លូវទឹក​កាន់តែ​ជ្រៅ​ ​និង​កាន់តែ​ទូលំទូលាយ​ ​ការដំឡើង​ឧបករណ៍​ជំនួយ​នាវាចរណ៍​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សុវត្ថិភាព​ នឹង​ត្រូវ​បញ្ចប់​មុន​ពេល​បើក​ដំណើរការ​។​ លោក​បាន​បញ្ជាក់​ថា​ ​“វិធានការ​ទាំងនេះ​នឹង​ធានា​ថា ​កំពង់ផែ​ទេសចរណ៍​ត្រូវ​តាម​ស្តង់​ដារ​បច្ចេកទេស​អន្តរជាតិ​”។​

ដោយ​ស្ថិតនៅ​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​ ​កំពង់ផែ​នេះ​នឹង​ក្លាយ​ជា​ផ្លូវទឹក​អន្តរជាតិ​ដ៏​សំខាន់ ​សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ទៅកាន់​កោះ​ភាគ​ខាងត្បូង​ ​និង​តភ្ជាប់​ខេត្ត​កំពត​ទៅកាន់​ពិភពលោក​ ​ដោយ​ជំរុញ​វិ​ស័​យ​ទេសចរណ៍​ក្នុងស្រុក​។​

លោក​​សយ​ ​ស៊ី​ណុ​ល​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ ​បាន​និយាយ​ថា​ ​កំពង់ផែ​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​នេះ​។​

លោកបញ្ជាក់ថា “​កំពង់ផែ​នេះ​នឹង​ជួយ​សម្រួល ​ដល់​ការធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​ ​និង​អាច​ឱ្យ​នាវា​ទេសចរណ៍​មកពី​ប្រទេសជិតខាង ​ដូចជា ​វៀតណាម ថៃ ចូលចតកំពង់ផែនេះដែរ៕

តំបន់ជុំវិញព្រលានយន្តហោះតេជោថ្មីនៅមិនទាន់ទាក់ទាញការ វិនិយោគដីធ្លីឡើងវិញនៅឡើយ

        ដោយៈ គង់ សូរិយា

        កណ្តាលៈ អ្នកជំនាញបានបង្ហើបឲ្យដឹងថា តំបន់ជុំវិញព្រលានយន្តហោះតេជោថ្មី ស្ថិតក្នុងខេត្តកណ្តាល មិនទាន់មានភាពទាក់ទាញអ្នកវិនិយោគដីធ្លីឡើងវិញនៅឡើយ។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៧ ឧសភាកន្លងមកថា ទីផ្សារដីធ្លីហាក់មិនទាន់ មានការកំរើកឡើងវិញច្រើននៅឡើយ ជាក់ស្តែងតំបន់ជុំវិញព្រលានយន្តហោះថ្មី ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ មានអ្នកដាក់លក់កាន់តែច្រើន ប៉ុន្តែមិនទាន់មានអ្នកវិនិយោគចាប់អារម្មណ៍នៅឡើយទេ។លោកបន្តថា “តម្លៃដីនៅជុំវិញតំបន់នេះ បើគិតប៉ែកមកខាងរាជធានីភ្នំពេញមានតម្លៃចន្លោះពី៥០ ទៅ៣០០ដុល្លារ ប៉ុន្តែបើគិតប៉ែកងាកទៅខាងស្រុកស្អាង មានតម្លៃចន្លោះពី៣០ទៅ៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ”។

លោកស៊ា ឆៃលីនបានបន្តថា អ្នកវិនិយោគបច្ចុប្បន្នសម្លឹង និងស្វែងរកទីតាំងដី ដែលមានតម្លៃក្រោមទីផ្សារខ្លាំង និងជាប្រភេទដីដែលអាចសាងសង់អ្វីមួយ អាចដំណើរការអាជីវកម្មបាន។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកវិនិយោគដីធ្លីនាពេលបច្ចុប្បន្ន ពួកគេសម្លឹងរកទីតាំង និងគោលដៅជាចម្បងថា ពួកគេទិញសម្រាប់ធ្វើអាជីវកម្មអ្វី ជាជាងវិនិយោគយកផលចំណេញ។

លោកស្រីបន្តថា “អ្នកវិ​និយោគយកផលចំណេញ នៅតែមាន ប៉ុន្តែមិនមានចំនួនច្រើននោះទេ ហើយពួកគេនៅតែស្វែងរកអចលនទ្រព្យ ដែលមានតម្លៃល្អ”៕

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបានជិត៥០ភាគរយហើយ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វសម្រេចបានជិត៥០ភាគរយហើយ។

ជាមួយគ្នានេះ ផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ដែលមានប្រវែងសរុប៣៣,៤៥៩ គីឡូម៉ែត្រ សម្រេចបាន៣៦,២៤ភាគរយផងដែរ។

ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូល គ្រោងនឹងបញ្ចប់ការសាងសង់ ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕

Proportion of Korean-style lease drops in home rental market

The proportion of “jeonse,” Korea’s distinctive housing lease system, reached a record low during the first quarter in Seoul’s housing market, while the ratio of monthly rent transactions is increasing. Behind this shifting rent market landscape are a series of fraud incidents that have alarmed tenants in recent years.

Under the jeonse arrangement, tenants furnish landlords with a lump sum deposit, often surpassing 50 percent of the property’s market value, in lieu of monthly rent payments. Upon the conclusion of the housing lease contract, tenants are entitled to the full return of their deposit.

According to 10000-Lab, a real estate information site, the proportion of jeonse transactions reached 46.9 percent of a total 123,669 housing lease contracts in Seoul from January to March. This data is based on the land ministry’s transaction disclosure system during that period.

This is the lowest level seen in the first quarter since the ministry began compiling related statistics in 2011. The remaining 53.1 percent of transactions were monthly
rental contracts.

The proportion of jeonse has been on a decreasing trend during the past few years, with its share of Seoul’s housing market falling from 61.6 percent in 2020 to 58 percent in 2021, 50.3 percent in 2022, and 47.6 percent in 2023.

The decline of jeonse contracts is particularly noticeable in the case of villas, which in Korea typically denote small residential buildings, usually around five stories high, with a smaller number of units, as opposed to taller, more expensive apartments.

In the first quarter of this year, 36.3 percent of lease transactions for villas were in the form of jeonse, with over 63 percent being monthly rental contracts. During the same period, jeonse transactions for apartments stood at 59.1 percent, while 40.9 percent were monthly rental contracts.Source: Korea Times

ប្រជាជនកូរ៉េខាងត្បូងងាកទៅរកកិច្ចសន្យាជួលលំនៅដ្ឋានប្រចាំខែ ជំនួសវិញ ស្របពេលហានិភ័យកើតឡើង

ដោយ: គង់ លាងហួរ

សេអ៊ូល: ការជួលផ្ទះតាមរយៈប្រព័ន្ធjeonse នៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងកំឡុងត្រីមាសទី១ ខណៈដែលចំនួននៃប្រតិ​បត្តិការជួលប្រចាំខែកំពុងកើនឡើង។

នៅក្រោមប្រព័ន្ធកិច្ចសន្យា jeonse អ្នកជួលត្រូវបង់ប្រាក់កក់លើសពី៥០ភាគរយ នៃតម្លៃអចលនទ្រព្យនៅលើទីផ្សារ ជំនួសឱ្យការបង់ថ្លៃជួលប្រចាំខែ។ នៅពេលបញ្ចប់កិច្ចសន្យាជួលលំនៅដ្ឋាន អ្នកជួលមានសិទ្ធិ ទទួលបានប្រាក់កក់មកវិញពេញលេញ។

យោងតាមគេហទំព័រព័ត៌មានអចលនទ្រព្យ 10000-Lab បានឱ្យដឹងថា សមាមាត្រនៃប្រតិបត្តិការជួល jeonse សម្រេចបានចំនួន៤៦,៩ភាគរយ នៃកិច្ចសន្យាជួលលំនៅដ្ឋានសរុប ចំនួន១២៣.៦៦៩កិច្ចសន្យា នៅទីក្រុងសេអ៊ូល គិតចាប់ពីខែមករាដល់ខែមីនា។Jeonse transactions decline in Korea's housing lease system - The Korea  Timesតួលេខខាងលើនេះ គឺជាកម្រិតទាបបំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងពីរដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមចងក្រងស្ថិតិពាក់ព័ន្ធ នៅក្នុងឆ្នាំ២០១១មក។ ចំណែក ប្រតិបត្តិការ ដែលនៅសេសសល់ចំនួន៥៣,១ភាគរយទៀត គឺជាកិច្ចសន្យាជួលប្រចាំខែ។

សមាមាត្រនៃការជួលផ្ទះតាមប្រព័ន្ធ jeonse មាននិន្នាការធ្លាក់ចុះ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះសមាមាត្រនៅទីក្រុងសេអ៊ូល បានធ្លាក់ចុះពី៦១,៦ភាគរយ ក្នុងឆ្នាំ២០២០ មកត្រឹម៥៨ភាគរយនៅឆ្នាំ២០២១ និងមកនៅត្រឹម៥០,៣ភាគរយនៅឆ្នាំ២០២២ និងមកនៅត្រឹម៤៧,៦ភាគរយនៅឆ្នាំ២០២៣។

ចំណែកមូលហេតុនៅពីក្រោយ ដែលនាំឱ្យទិដ្ឋភាពទីផ្សារជួលផ្លាស់ប្តូរ គឺដោយសារតែករណីម្ចាស់ផ្ទះបដិសេធ មិនព្រមសងប្រាក់កក់វិញ បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលការណ៍នេះ បានធ្វើឱ្យអ្នកជួលមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងធ្វើការសម្រេចចិត្ត៕ ប្រភព: Korea Times៕

Luzon Economic Corridor project draws foreign investments – Marcos

MANILA – Several countries are investing in the Luzon Economic Corridor project, which can elevate the global status of the Philippines, according to President Ferdinand R. Marcos Jr.

In an interview with Chang Dae-hwan, chair of South Korea’s Maekyung Media Group, in Malacañang, Manila on Thursday, Marcos said the project will intensively focus on key infrastructure such as ports, railways, clean energy, and semiconductor supply chain connecting Subic Bay in Zambales, Clark in Pampanga, Manila, and Batangas.

He particularly noted that the ongoing development in Clark City, which is a vital part of the Luzon Economic Corridor, has become an attractive destination for foreign investments due to the establishment of the Clark Freeport and Special Economic Zone.

“I expect it to be mostly American companies,” President Marcos said.
“They have come in, and I like to think that the reason for that is because we have set up the system that’s attractive for their investment.

And so, we’ll continue to [do] that and will be able to do even better if the [Luzon Economic] corridor is completed, and the travel times and the cost of travel of transport will be brought down.”

He pointed out that the ecozones offer one common tax code and incentive scheme and locator companies do not have to deal with every local government unit.

“We have right now economic zones where anyone can participate,” Marcos said.
“It’s not specifically only for Korea, only for one industry… but it’s open for everyone and what it provides. It provides a place where there are special incentives, special tax breaks specially tariffs on importation, sales tax because they don’t sell into the country.”

President Marcos noted that Philippine special zones have been successful, adding that the government is counting on them to bring more success in the country.

The Bases Conversion and Development Authority earlier said the Subic-Clark Railway Project, expansion of the Clark International Airport, and the Clark National Food Hub are pitched to American and Japanese investors under the USD600-billion Partnership for Global Infrastructure and Investment of the G7 countries. Source: Philippine News agency

គម្រោងច្រករបៀងសេដ្ឋកិច្ច Luzon របស់ប្រទេសហ្វីលីពីនកំពុងទាក់ទាញលំហូរFDI

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសជាច្រើន កំពុងបោះទុនវិនិយោគលើគម្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចនៅកោះ Luzon ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានាធិបតី Ferdinand Marcos Jr.។

នៅក្នុងបទសម្ភាសន៍ជាមួយលោក Chang Dae-hwan ប្រធានក្រុមហ៊ុន Maekyung Media Group របស់កូរ៉េខាងត្បូង លោក Marcos បានថ្លែងថា គម្រោងនេះនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដូចជា កំពង់ផែ ផ្លូវដែក ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor។Luzon | Philippines, Map, Location, Physical Features, & Economy |  Britannicaលោកបន្តថា គម្រោងនេះនឹងតភ្ជាប់ឆ្នេរសមុទ្រ Subic  Bay នៅក្នុងខេត្ត Zambales តំបន់សេដ្ឋកិច្ចពិសេសClark នៅក្នុងខេត្ត Pampanga ព្រមទាំងរដ្ឋធានីម៉ានីល និងទីក្រុង Batangasផងដែរ។ជាពិសេស លោកបានកត់សម្គាល់ថា ការអភិវឌ្ឍន៍ទីក្រុងClark City ដែលជាផ្នែកមួយដ៏សំខាន់ នៃច្រករបៀងសេដ្ឋកិច្ច Luzon បានក្លាយជាគោលដៅទាក់ទាញ សម្រាប់ការវិនិយោគបរទេស ដោយសារការបង្កើតតំបន់Clark Freeport និងតំបន់សេដ្ឋកិច្ចពិសេស។

លោក Marcos បានអះអាងថា “ខ្ញុំរំពឹងថាវិនិយោគិនភាគច្រើនគឺជាក្រុមហ៊ុនអាមេរិក”។ លោកបន្តថា “ខ្ញុំគិតថា ហេតុផលដែលវិនិយោគិនបរទេស ចូលមកបណ្តាក់ទុននៅក្នុងគម្រោងនេះ គឺដោយ​សារតែយើងបានរៀបចំប្រព័ន្ធ ដែលមានភាពទាក់ទាញសម្រាប់ការវិនិយោគរបស់ពួកគេ”។

លោកMarcos បានបញ្ជាក់បន្ថែមថា ដូច្នេះ យើង​នឹង​បន្ត​ធ្វើ​ទៅមុខ ហើយ​យើងនឹង​អាច​ធ្វើ​បាន​កាន់តែ​ល្អ​ ប្រសិនបើ​ច្រករបៀងសេដ្ឋកិច្ច Luzon ត្រូវ​បាន​សាងសង់បញ្ចប់រួចរាល់ ហើយ​ពេលវេលា​ធ្វើ​ដំណើរ និង​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​បានកាត់បន្ថយ៕ប្រភព: Philippine News Agency៕

Apple’s iPhone production shift leaves ghost town in China

The facility, once the centerpiece of Nanning’s economy, now stands empty, while its surrounding streets and residential buildings remain largely vacant, as depicted in a video shared by news channel China Observer last Friday.

Although some nearby apartments are available for occupancy, they have struggled to attract buyers despite offering discounts, as the area has lost its appeal now that most of the facility’s employees having left.Apple’s iPhone production shift leaves ghost town in ChinaDuring its heyday a few years ago, the complex boasted a workforce of 50,000 and consumed vast resources to sustain them, a local told China Observer.

However, with Apple’s strategic decision to shift production away from China, the Nanning complex was among the first to face downsizing as it was deemed under-utilized by Foxconn.
Foxconn, Apple’s primary supplier, has been shifting its production lines to other Asian nations in recent years amid tensions between the U.S. and China.

One of these destinations is India, whose iPhone production has doubled from 2022 to $14 billion last year, accounting for 14% of the Apple’s total iPhone output, Bloomberg News reported last month.

Meanwhile, iPhone production in Zhengzhou, Henan, where the largest iPhone factory is located, plummeted by 60.1% year-on-year to 6.65 million units in the first quarter, the South China Morning Post reported, citing data from Zhengzhou’s local customs authority. Source: Vnexpress